ពត៌មាន

បុណ្យភ្ជុំ​រំលឹកដល់​មរណបុគ្គលតាមប្រពៃណីខ្មែរ

គ្រីស្ត​បរិស័ទ​និង​ពុទ្ធ​បរិស័ទ បាន​នាំ​យក​ម្ហូប​អាហារ​មក​ព្រះវិហារ​សន្ត​យ៉ូសែប​ជុំ​គិរី ដើម្បី​​រៀបចំ​ពិធី​បុណ្យ​រំលឹក​ដល់​មរណបុគ្គល​  ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​ប្រពៃ​ជាតិ​ខ្មែរ ដែលតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ ក្រោម​អធិបតីភាព​លោកបូជាចារ្យ ជីអូ​​​វ៉ាន់នី ទូនេឡូ​ និងលោកបូជាចារ្យ ផ្រុមផុង ស៊ីហារ៉ាត់ (ប៊ឺត) រួមជាមួយ​បងប្អូន​គ្រីស្តបរិស័ទ​និងពុទ្ធបរិស័ទ​ចូលរួមយ៉ាងច្រើនកុះករ កាលពី​ថ្ងៃអាទិត្យ​​ ទី២៥ ខែកញ្ញា ឆ្នាំ២០២២ កន្លង​ទៅ​នេះ ។ លោកបូជាចារ្យ ជីអូវ៉ាន់នី មានប្រសាសន៍នៅក្នុងធម្មទេសនាថា​ ពិធី​បុណ្យ​​ភ្ជុំបិណ្ឌជាពិធីបុណ្យប្រពៃណីខ្មែរ ប៉ុន្តែដោយឡែកព្រះសហគមន៍កាតូលិករបស់យើងក៏បានថ្វាយ​អភិបូជា​នៅថ្ងៃនេះ​ ដើម្បីរួមគ្នាអធិដ្ឋានិងរំលឹកដល់វិញ្ញាណក្ខន្ធដែលបានស្លាប់ទៅ ព្រោះ​នៅ​ក្នុង​ព្រះសហគមន៍កាតូលិក​ក៏​មាន​ពិធី​បុណ្យ​មួយ​ដែល​ហៅ​ថា បុណ្យ​រំលឹក​ដល់​មរណបុគ្គល​ផងដែរ។ នៅ​ក្នុង​ឆ្នាំ​១៩៧០ បុរីវ៉ាទីកង់​បាន​អនុញ្ញាត​ឲ្យ​ព្រះសហគមន៍​កាតូលិក​ប្រារព្ធ​ពិធីបុណ្យ​មរណបុគ្គល​នៅ​ថ្ងៃបុណ្យ​ភ្ជុំ​បិណ្ឌ​ប្រពៃណីជាតិ​ខ្មែរ ព្រោះ​បុណ្យនេះ​មាន​អត្ថន័យ​ដូច​គ្នា​នឹង​ពិធីបុណ្យ​របស់​ព្រះសហគមន៍។ នេះ​បើ​យោង​តាម​សៀវភៅ​កត់​ត្រា​The Rice Paddy​របស់​លោក​បូជាចារ្យ​ហ្រ្វង់ស្វ័រ ប៉ុងសូដ៍។​ លោក​បូជាចារ្យ​ជីអូវ៉ាន់នី បន្ថែម​ថា ការធ្វើបុណ្យមិន​សំដៅ​​ទៅ​លើ​សាសនាណាទេ មិនថាសាសនាគ្រីស្ត ឬ​ពុទ្ធសាសនា​នោះទេ​ អោយតែយើងមានចិត្តចង់ធ្វើនិ​ងថ្វាយ​កិច្ចការ​ទាំងនោះ​ទៅ​ព្រះជាម្ចាស់។ ពាក់អាវសជាមួយនិងខោពណ៌ទឹកប៊ិច ដៃកាន់ចានស្រាក់ មានអាយុ ២៧ឆ្នាំជាពុទ្ធបរិស័ទ លោក ឡុង ចាន់ដារ៉ា មកចូលរួមថ្វាយអភិបូជាជាមួយបងប្អូនគ្រីស្តបរិស័ទ បាននិយាយថា​ ទោះបីជាលោក​​មិន​មែន​​​ជា​​គ្រីស្តបរិស័ទ ប៉ុន្តែលោក​ជឿ​ថា​ការ​ធ្វើ​បុណ្យ​គឺ​ត្រូវ​ធ្វើ​ដោយ​ចិត្តនិងសទ្ធា ហើយ​កុសលនេះ នឹង​ទៅ​ដល់​អ្នកស្លាប់​ដូចគ្នា។ ក្នុង​ពិធី​នេះ លោក​ដារ៉ា​បាន​យក​​បាយសម្លមកចូលរួមជាមួយគ្រីស្ត​បរិស័ទ […]

បុណ្យភ្ជុំ​រំលឹកដល់​មរណបុគ្គលតាមប្រពៃណីខ្មែរ Read More »

គ្រីស្តសាសនា​និង​ពុទ្ធសាសនារួមគ្នា​ជួយ​អ្នក​ក្រីក្រ

ជន​ក្រី​ក្រ​៣៣០​គ្រួសារ ​ទទួល​គ្រឿងឧបភោគ​​បរិភោគ​ពី​ព្រះសហគមន៍​កាតូលិកនិង​ព្រះសង្ឃ​ខាង​ព្រះពុទ្ធសាសនា ​នៅព្រះវិហារ​សន្ត​ហ្វ្រង់​ស្វ័រ​សាវីយ៉េ (ព្រះសហគមន៍​ចំប៉ា) នៅ​ភូមិ​ចំប៉ា ស្រុក​កៀន​ស្វាយ​ ខេត្តកណ្ដាល។ តាម​ប្រសាសន៍​របស់​លោក​បូជាចារ្យ វិរជ័យ ស្រ៊ី​ប្រាម៉ុង​ ​បាន​ឱ្យ​ដឹង​ថា «​គោល​បំណងចង់​ចែក​ជូន​ដល់​ប្រជាជនក្រីក្រ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​ និង​បងប្អូន​ដែល​រង​គ្រោះ​ដោយ​ទឹក​លិច»។ លោក​បូជាចារ្យ​បន្ថែម​ថា នៅក្នុង​ឱកាស​​នេះ​ដែរ​ក៏​មាន​ក្រុម​ព្រះសង្ឃ​ខាង​ព្រះពុទ្ធ​សាសនា​ ​ធ្វើ​ការ​ជាមួយ​ទូត​នៅ​សមាគម​វៀតណាម ដែល​ជួយ​តាម​ភូមិវៀតណាម​​ដែល​មាន​ទឹក​លិច​ឬមាន​បញ្ហានានា បានស្នើ​ចូល​រួម​​ជួយចំនួន​២០០គ្រួសារ រួម​ជាមួយព្រះ​វិហារ​សន្ត​ហ្វ្រង់​ស្វ័រ​សាវីយ៉េ ចំនួន១៣០​គ្រួសារ។ ការ​ផ្តល់​ជូន​នេះ ក៏មាន​អ្នក​ក្រជនជាតិ​ខ្មែរ​ជុំវិញភូមិចំនួន​១៣០គ្រួសារផងដែរ។ តាម​ប្រសាសន៍លោក​បូជាចារ្យដដែល​បាន​ឱ្យ​ដឹង​ទៀតថា ការ​សម្ដែងធម៌មេត្តា​ករុណា ជាព្រះ​យេស៊ូដែល​បង្រៀន​យើង​ឱ្យ​ចេះ​បង្ហាញ​សេចក្ដី​ស្រឡាញ់ដល់​អ្នក​ក្រី​ក្រ អ្នក​ជិតខាង។ គ្រឿង​បរិភោគ​​ដែល​បាន​ចែក​ជូន​ដល់​ជន​ក្រីក្រចំនួន៣៣០គ្រួសារ ​នា​ថ្ងៃទី​៤ កញ្ញា ២០២២​ ​​ទាំងនោះ​​មាន ​អង្ករ​១០គីឡូ និង​មី ១០​កញ្ចប់​ក្នុង​​មួយ​គ្រួសារ៕ ដោយដាលីស​

គ្រីស្តសាសនា​និង​ពុទ្ធសាសនារួមគ្នា​ជួយ​អ្នក​ក្រីក្រ Read More »

គ្រូអប់រំ​ជំនឿ​សិក្សា​អំពី​ព្រះសហគមន៍​និង​របៀប​អប់រំជំនឿ

គ្រូ​អប់​រំ​ជំនឿ​៤៧​នាក់​មក​ពី​មណ្ឌល​សកម្មភាពចំនួន​៣ ឈ្វេង​យល់អំ​ពី​គរុកោសល្យ​ក្នុង​ការ​បញ្ជូន​បន្ត​ជំនឿ និង​ប្រវត្តិ​ព្រះសហគមន៍កាតូលិកកម្ពុជា​និង​ជាសកល​ ដែល​​រៀប​ចំ​ដោយ​​ការិយាល័យ​អប់រំជំនឿ​ភូមិភាគ​ភ្នំពេញ ​ក្រោម​អធិបតីភាព​លោក​អភិបាល​ព្រះ​សហគមន៍​កាតូលិក​ភូមិ​ភាគ​ភ្នំពេញ អូលីវី​យ៉េ ជ្មីត​ហស្លេ។ លោក​ដួង​ សាវង់ គណៈកម្ម​ការ​អប់​រំ​ជំនឿ​ភូមិ​ភាគ​ភ្នំ​ពេញ​មាន​ប្រសាសន៍ថា សិក្ខា​សាលា​នេះ ជួយ​លើក​ទឹក​ចិត្ត​ដល់​គ្រូអប់រំជំនឿ​ទាំង​អស់ មាន​កំលាំង​ដែល​នាំ​ឱ្យ​អាច​បង្កើត​ព្រះសហគមន៍​តៗទៅមុខទៀត​បាន​។ ​សិក្ខាសាលាគ្រូ​អប់​រំ​ជំនឿ​​នេះ​​​ មាន​៣មណ្ឌលសកម្មភាព​ព្រះសហគមន៍​ គឺ​តាកែវ កំពត កំពង់សោម ធ្វើ​ឡើង​នៅ​​​ព្រះ​វិហារ​សន្តី​ម៉ារី​ញញឹម​ចំការទៀង​ ក្នុង​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ នាថ្ងៃទី​​១៧​និង​១៨ កញ្ញា ២០២២។ លោក​អភិបាល​អូលីវីយ៉េ ជ្មីតហស្លេ មានប្រសាសន៍​ថា «គ្រូអប់រំជំនឿព្រះជាម្ចាស់តែងតាំងក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ» ដូច្នេះ គ្រូ​អប់រំ​ជំនឿ ​ត្រូវ​​មាន​ជំនឿ​និង​គរុកោសល្យ​​ច្បាស់​លាស់ ដើម្បី​ណែនាំ​អ្នក​មកទទួល​ការ​អប់រំ​ជំនឿ។ លោក​អភិបាល​អូលីវីយ៉េ បន្ត​ថា យើងជាគ្រូអប់រំជំនឿ ជាទូតរបស់ព្រះគ្រីស្ត ជាសាក្សីនៃបទពិសោធអំពីជំនឿ ត្រូវ​ធ្វើ​យ៉ាងណា​ឱ្យបងប្អូនដែលធ្វើដំណើរជាមួយយើងស្គាល់ព្រះយេស៊ូ។ ជាគ្រូអប់រំជំនឿ គឺបង្រៀនសេចក្ដីពិត ដូច្នេះយើងចូលក្នុងការអប់រំក្នុងផ្លូវជីវិត ដោយមានជំនឿ និង​ការអប់រំយកចិត្តទុកដាក់លើ​កិច្ចការមេត្តាករុណា។ ​ព្រះសហគមន៍​​ជាស្ថាប័ន​ចាស់​ជាង​គេ​ក្នុង​ពិភពលោក ព្រោះ​ជាព្រះ​សហគមន៍​​របស់​ព្រះជាម្ចាស់​ និងជាគ្រួសារ​ ដើរ​ជាមួយ​គ្នាដោយ​​ណែនាំ​បងប្អូនឱ្យ​មាន​ជីវិត​អស់​កល្បជានិច្ច​តាម​រយៈ​ជំនឿ។​ នេះ​ជា​ការ​បញ្ជាក់​របស់​​លោកអភិបាល​អូលីវីយ៉េ។ នៅក្នុង​សិក្ខាសាលានេះ​ ​លោក​អភិបាលបាន​រំលឹក​អំពី​ប្រវត្តិសាស្ត្រ​របស់​ព្រះសហគមន៍​សកល​ និង​ប្រទេស​កម្ពុជាដែរ ដែល​មាន​ទាំង​ប្រពៃណី​ វប្បធម៌ និង​ជំនឿ​រួម​ជាមួយ​គ្នា។ ហើយ​ព្រះសហគមន៍​បាន​ប្រើ​ប្រាស់​តួនាទី​របស់​ខ្លួន​

គ្រូអប់រំ​ជំនឿ​សិក្សា​អំពី​ព្រះសហគមន៍​និង​របៀប​អប់រំជំនឿ Read More »

ការចែកទានគឺជាទង្វើល្អនិងការជួយដែលកើតចេញពីទឹកចិត្តនឹងសេចក្ដីពិតដែលទទួលបានពីព្រះជាម្ចាស់

ក្រុមសង្គហៈព្រះសហគមន៍ព្រះកុមារយេស៊ូ បឹងទំពុន នៃមណ្ឌល​សកម្មភាព​ភ្នំពេញខាងត្បូង គឺមានការ​ចែក​ទាន​ទៅដល់ក្រុមគ្រួសារដែលមានជីវភាព​ខ្វះខាតចំនួន២០​គ្រួសារ​នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ក្រោម​អធិបតីភាព​ ​លោក​បូជាចារ្យ ដាមីញ៉ាំង ហ្វារនឺ អ្នកទទួល​ខុស​ត្រូវ​មណ្ឌល​សកម្មភាព​ព្រះសហគមន៍​កាតូលិក​ភ្នំពេញ​ខាង​ត្បូង​​កាលពីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២  ។ លោក​បូជាចារ្យ​ដាមីញ៉ាំង​មាន​ប្រសាសន៍​ថា អំណោយ​ដែល​បាន​ចែក​ជូន​បងប្អូន​ក្រីក្រ​នៅ​ថ្ងៃនេះ គឺ​បាន​មក​ពី​គ្រីស្ត​បរិស័ទ និង​សប្បុរសជន​ដែល​បាន​ចូលរួម​ជាមួយគ្នា​ដើម្បី​ចែក​រំលែក​សេចក្តី​ស្រឡាញ់​របស់​ព្រះជាម្ចាស់​ចំពោះ​ពួកគាត់។ លោកបូជាចារ្យ​បាន​បញ្ជាក់ថា «មិន​មែន​ខ្ញុំទេ ដែល​ចែក​ជូន​បង​ប្អូន គឺ​គ្រីស្ត​បរិស័ទ​និង​អ្នក​ផ្សេងៗ​ជួយ​គ្នា។» ជាមួយគ្នានេះដែរ ​​​អ្នកស្រី ងួន ផល្លា ជាគណៈកម្មការសង្គហៈបាននិយាយទាំងទឹកមុខអំណរ​សប្បាយ​ថា  រាល់ថ្ងៃនេះ យើងជួយអ្នកក្រីក្រ​មាន​​៣​ប្រភេទ គឺ​គ្រួសារក្រីក្ររើសអេតចាយដែល​មាន​កូន​​ប្រើប្រាស់គ្រឿងញៀន ចាស់​ជរា​មានជំងឺប្រចាំកាយ និងកូនសិស្ស​កំពុង​សិក្សា​និងរស់នៅជាមួយក្រុមគ្រួសារដែលផ្ទុកមេរោគអេដស៍។ អ្នកស្រី​បន្តថា ទោះបីជាការចែកទាននេះ​មិន​សូវ​​ច្រើន​លើសលប់ ប៉ុន្តែអាចជួយសម្រួលនូវជីវភាពរបស់គាត់​បាន​​មួយ​គ្រា។ មួយ​វិញ​ទៀតការជួយគឺយើងជួយមិនគិតទៅលើគ្រួសារ​គ្រីស្ត​បរិស័ទ​ឬមិនមែនគ្រីស្តបរិស័ទនោះ​ទេ។​ អ្នកស្រី​បន្ថែម​ថា  ពួកគាត់​មិន​មែន​ជា​អ្នក​មាន​នោះទេ ​ប៉ុន្តែពួកគាត់​​សប្បាយចិត្តនឹងជួយអ្នកដែលខ្វះខាតនិងអត់ជាងខ្លួន​​។ អ្នកស្រីផល្លាបញ្ជាក់ថា អំណោយទាំងនេះ ក៏ចូលរួម​ពី​ពុទ្ធ​បរិស័ទ​ផងដែរ។ ការចែកសេចក្ដីស្រលាញ់នឹងការ​ចែក​ទាន​មិនគិតទៅលើសាសនាអ្វីនោះទេ សំខាន់ទង្វើល្អនិងការជួយរបស់យើងកើតចេញទឹកចិត្តនឹងសេចក្ដី​ស្រលាញ់ពិតប្រាកដដែល​​យើងទទួលបាន​ពី​ព្រះជាម្ចាស់ ។ នេះ​ជា​ការបញ្ជាក់​របស់​អ្នកស្រីផល្លា។ អ្នកស្រី​ យ៉ែម ចន្ថេន ជាពុទ្ធបរិស័ទនិងជាម្ចាស់ហាងណារិនកាត់ដេរ បាននិយាយ​ថា «ការចែកទាននេះ​គឺធ្វើ​ទៅ​ពិតៗ ទោះជា​បី​ជា​​ព្រះពុទ្ធសាសនាក៏មានធ្វើបែបនេះដែរ ហើយសម្រាប់អ្វីដែល​យើងអាចចែករំលែកបានយើង​គួរតែ​ចែក​រំលែក​ទៅដល់គ្រួសារដែលអត់ជាងយើង។» អ្នកស្រី​ចន្ថេន​បន្ត​ថា «អ្វីដែល​យើង​គិត​ថាល្អគឺ​យើង​​ធ្វើទៅ កុំអោយតែយើងទៅប្រព្រឹត្តអំពើបាប។»​

ការចែកទានគឺជាទង្វើល្អនិងការជួយដែលកើតចេញពីទឹកចិត្តនឹងសេចក្ដីពិតដែលទទួលបានពីព្រះជាម្ចាស់ Read More »

កម្ពុជា​នឹង​មាន​បូជាចារ្យ​៣​រូប​បន្ថែម​ទៀត​ក្នុងពេល​ឆាប់ៗ​

សំឡេង​ភ្លេង​ឆៃយ៉ាំលាន់កងរំពងយ៉ាង​ឱឡារិក​ មុខ​ក្បួន​ដង្ហែ​យុវជនបីរូប​ជា​និស្សិត​ទេវវិទ្យាល័យ សន្ត​យ៉ូហាន ម៉ារី វីយ៉ាណែរ​នាទីក្រុង​ភ្នំពេញ ដែល​បាន​សុំ​ថ្វាយខ្លួន​ទៅព្រះជាម្ចាស់​ ដែល​មាន​អមដោយមាតាបិតារបស់​លោក​ និង​អស់​លោក​បូជាចារ្យ​និង​លោក​អភិបាល​ព្រះសហគមន៍​កាតូលិក​កម្ពុជា​ទាំង​៣​ភូមិភាគ ហែចូល​ក្នុង​ពិធី​តែង​តាំង​​​ជាឧបដ្ឋាក។ ក្នុងពិធី​យ៉ាង​ឱឡារិក​នេះ​ លោក​នាយក​ទេវវិទ្យាល័យ សួន ហង្ស​លី​ បាន​ស្នើ​សុំ​លោក​អភិបាល​អូលីវីយ៉េ ជ្មីត​ហស្លេ អភិបាល​នៃ​ព្រះសហគមន៍​ភូមិភាគ​ភ្នំពេញ ​ទទួល​លោក​ទាំង​បី​ជា​ឧបដ្ឋាក​ ដោយ​មាន​ប្រសាសន៍ថា លោក​ទាំង​បី​​​បាន​តស៊ូ​នៅ​ក្នុង​ការអប់រំ ការសិក្សា និង​នៅក្នុង​ផ្លូ​វិញ្ញាណ ហើយ​ពេល​នេះបាន​បញ្ចប់ការ​សិក្សានិង​ស្នើ​សុំ​លោក​អភិបាល​តែង​តាំង​ពួក​គាត់​ជាឧបដ្ឋាក។​ បេក្ខជន​ទាំង​បីរូប​មានលោក​យ៉ូហាន​បាទីស្ត វី សំណាង លោក​អន់តូនី ថៃរតនៈ​(ប៊ុនលី) និង​លោក ប៉ូល វិន​ កាន់ ​បាន​ឆ្លើយ​តប​នឹង​សំណួរ​លោក​អភិបាល​អូលីវីយ៉េ បញ្ជាក់​អំពី​ជំហរ​របស់​ពួកគាត់​ក្នុងកិច្ច​ការ​បម្រើ​ព្រះជាម្ចាស់​ក្នុងនាម​ជា​អ្នក​បួស។ ឧបដ្ឋាក គឺជា​ជំហាន​បញ្ចប់​ក្នុង​ការ​អប់រំ​ក្នុង​ទេវវិទ្យាល័យ និង​ដើម្បី​ត្រៀម​ខ្លួន​ទទួលពិធី​តែង​តាំង​ជា​បូជាចារ្យ​កាតូលិក​ក្នុងពេល​ឆាប់​ៗ​ខាង​មុខនេះ។ នៅក្នុង​ធម្ម​ទេសនា លោកអភិបាល​អូលីវីយេ​ដែល​ជា​អធិបតី​នៃ​កម្មវិធីមានប្រសាសន៍ថា នៅ​លើ​ឈើ​ឆ្កាង​ព្រះយេស៊ូ​កំពុង​ត្រាស់ហៅ​​លោក​​ទាំង​៣ឱ្យ​ទទួល​ទឹកដែល​ជាជីវិត​អស់​កល្បជានិច្ច។​ ​លោក​បញ្ជាក់​ទៀត​ថា ឧបដ្ឋាក គឺ​«បម្រើព្រះជាម្ចាស់» ដោយ​ថ្វាយ​ខ្លួន​ជា​​យញ្ញបូជាអស់កល្ប​ជានិច្ច ហើយចាប់ពីពេល​នេះ​តទៅ​ជីវិត​របស់​ពួកលោក​​​លែង​ជាជីវិត​ឯកជនទៀត​ហើយ គឺ​ត្រូវ​លះបង់ភាព​ផ្ទាល់​ខ្លួន​ទាំងអស់ ដូច​សន្ត​ស្ទេផាន​ ជាឧបដ្ឋាក​ដំបូងនៅក្នុង​ព្រះសហគមន៍​។ ការបម្រើ​ព្រះជាម្ចាស់ នាំឱ្យ​ជីវិត​ភ្ជាប់នឹង​ព្រះជាម្ចាស់​អស់​មួយជីវិត និង​នាំឱ្យ​មនុស្ស​ដែល​គ្មាន​ឋានៈ គ្មាន​ទីពឹង​អាចចូល​រួម​ក្នុង​អំណរសប្បាយ​ជាមួយព្រះជាម្ចាស់។ លោក​អភិបាល​បន្ថែម​ថា ការ​បម្រើ​ ដោយ​គោរព​កោត​ខ្លាច​ព្រះជាម្ចាស់​ ស្រឡាញ់​ព្រះជាម្ចាស់

កម្ពុជា​នឹង​មាន​បូជាចារ្យ​៣​រូប​បន្ថែម​ទៀត​ក្នុងពេល​ឆាប់ៗ​ Read More »

កុមា​រ​​គ្រីស្តបរិស័ទ​​ឈ្វេងយល់អំពី​បេសកកម្ម​របស់​ខ្លួន

កុមារ​ជិត​២០០នាក់​នៃ​មណ្ឌល​សកម្មភាព​ភ្នំពេញ​ខាង​ជើង បាន​ចូលរួម​ជាមួយ​គ្នា​បោះជំរំ​ រិះគិត​លើ​​បេសកកម្ម​ក្នុងនាម​ជា​កុមារ​គ្រីស្ត​បរិស័ទ​ ធ្វើនៅព្រះវិហារសន្តយ៉ូសែប ផ្សារតូចនារាជធានីភ្នំពេញ។ ​លោក​បូជាចារ្យ ប៉ូល​ រឿង ​ឆ័ត្រសិរី ជា​ប្រធាន​មណ្ឌល​សកម្មភាពព្រះសហគមន៍​កាតូលិក​​ភ្នំពេញ​ខាង​ជើងមានប្រសាសន៍​ថា កុមារ​ទាំងនោះ​ភាគ​ច្រើន​ជាកូន​​គ្រីស្ត​បរិស័ទ​ និង​កំពុង​រៀន​អប់រំជំនឿ​ ហើយ​កម្មវិធី​បោះជំរំ​នេះ គឺ​ដើម្បី​ឲ្យ​ពួកគាត់​អនុវត្ត​​​នូវ​អ្វី​ដែល​គាត់​បាន​រៀន។ លោក​បូជាចារ្យ​បន្ថែម​ថា ការ​ជួប​ជុំ​នេះ គឺដើម្បី​ឱ្យ​កុមារ​ទាំង​អស់​ស្គាល់​គ្នា​ និង​មាន​ទំនាក់ទំនង​ល្អនៅពេល​អនាគត​ ទោះបីជា​ពួកគាត់​មកពី​ព្រះសហគមន៍​ផ្សេងៗ​ក៏ដោយ។ លោក​បន្ត​ថា នៅពេល​ធំ​ឡើង​ពួក​គាត់​ក៏អាច​ជួយ​ព្រះសហគមន៍​ឱ្យ​មាន​ភាព​រឹង​មាំ​ ដោយមាន​ការ​សហការគ្នា លើក​ទឹក​ចិត្ត​គ្នា និងរស់​នៅ​ជាសាក្សី​នៃជំនឿ​។​ កម្មវិធី​បោះជំរំកុមារនេះ ទទួល​កុមារ​ពី​អាយុ​៥ដល់​១៨ឆ្នាំ ដែលមក​ពី​ព្រះសហគមន៍​មួយ​ចំនួន​ក្នុង​មណ្ឌលសកម្មភាព​ភ្នំពេញ​ខាង​ជើង រួមមាន៖ផ្សារតូច ព្រែក​តាទែន សែនសុខ ស្វាយប៉ាក អិរយក្សត្រ ពោធិ៍ធំ និងក្ដីកណ្ដាល។ លោកឆ័ត្រសិរី​​បញ្ជាក់ថា ដូច្នេះ​អ្វី​ដែល​គាត់​គួរ​តែ​ធ្វើ​គឺ​បង្ហាញ​ជំនឿ​របស់​គាត់​តាម​អ្វី​ដែល​គាត់​អាចធ្វើបានរួម​ទាំង​ការ​បង្ហាញ​ជំនឿ​ដល់​អ្នក​នៅជុំវិញ​ខ្លួន​របស់​ពួកគាត់​ផងដែរ។ លោក​បូជាចារ្យ​បន្ថែមថា ទោះបីជា​ព្រះសហគមន៍​មាន​គ្នា​តិច​នៅ​ក្នុង​សង្គម​ ប៉ុន្តែ​ពេល​ឃើញ​មនុស្ស​ជួប​បញ្ហា គាត់​ត្រូវ​បញ្ចេញ​សកម្មភាព​។ «គាត់​អាច​ធ្វើ​បុណ្យ ធ្វើទាន តាម​សមត្ថភាព​របស់គាត់ ចេះ​សន្សំ​សំចៃ និង​ជួយ​តាម​កម្លាំងរបស់​គាត់។» លោក​ឆ័ត្រសិរី​បញ្ជាក់។ នៅ​ក្នុងប្រទេសកម្ពុជា​ គ្រីស្តសាសនា​និកាយ​កាតូលិក​មាន​ប្រហែល​២០០០០នាក់ប៉ុណ្ណោះ ក្នុង​ចំណោម​ប្រជាជន​ជិត​១៦លាននាក់។ នៅ​ក្នុងកម្មវិធីនោះដែរ​ កុមារ​ទាំង​អស់​បាន​ស្នាក់​នៅ​និង​រៀន​អំពី​របៀប​រស់នៅ​ជាក្រុម សិក្សា​បន្ថែម​អំពី​ជំនឿ ​ការ​ជួយ​គ្នាទៅវិញ​ទៅមក រៀនពីសុភាវធម៌ សុជីវធម៌

កុមា​រ​​គ្រីស្តបរិស័ទ​​ឈ្វេងយល់អំពី​បេសកកម្ម​របស់​ខ្លួន Read More »

អ្នក​បម្រើអាសនៈ​​ភូមិភាគ​ភ្នំពេញ​រៀន​អំពី​របៀប​បម្រើពិធីបុណ្យ​អភិបូជា

គណ:កម្មការពិធីបុណ្យព្រះសហគមន៍​ភូមិភាគ​ភ្នំពេញ​ ដឹក​នាំ​ដោយ​លោក​បូជាចារ្យ ដាមីញ៉ាំង​ហ្វារនឺ រៀបចំសិក្ខាសាលាសម្រាប់អ្នកបម្រើអាសន:៣៦នាក់ ក្នុងព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ដើម្បីឲ្យ​ពួកគាត់​យល់​ដឹងអំពីអត្ថន័យ​នៃ​បុណ្យអភិបូជា និង​ជួយឱ្យ​បរិយាកាស​អភិបូជាមាន​ភាពរលូន។ តាម​ប្រសាសន៍​របស់​លោកដាមីញ៉ាំង​ ហ្វារនឺ ​បញ្ជាក់ថា ការ​រៀបចំ​សិក្ខាសាលានេះ គឺ​ដើម្បី​ឲ្យ​អ្នក​បម្រើ​អាសនៈ​ដឹង​ពី​របៀប​​បម្រើ​នៅ​ក្នុងពិធីបុណ្យ​ពីដើម​រហូត​ដល់​ចប់​។ លោក​បញ្ជាក់ថា «មិនមែនតាមចិត្ត​អ្នកបម្រើអាសនៈឬបូជាចារ្យ​នោះទេ។» លោក​បូជាចារ្យ​បាន​បន្ថែម​ទៀត​ថា ពិធីបុណ្យ​របស់​ព្រះសហគមន៍​គឺ​មាន​ខ្លឹមសារ​និង​មាន​ប្រពៃណី​ពី​បុរាណ​ ដែល​លោក​បូជាចារ្យ និង​អ្នក​បម្រើ​អាសនៈ​ត្រូវ​មាន​ចំណេះ​​ផ្នែក​ពិធីបុណ្យ​នេះ។​ លោក​ដាមីញ៉ាំង​បន្ថែម​ថា កាយវិកា​របស់​អ្នក​បម្រើ​អាសនៈ​គឺ​ជួយ​ដល់​គ្រីស្ត​បរិស័ទ​ និង​មិនមែនជាគ្រីស្ត​បរិស័ទ​ឲ្យ​​​ចាប់​អារម្មណ៍​លើ​ពិធី​បុណ្យ ចង់​​អធិដ្ឋាន​​សូត្រ​ធម៌ និង​ចង់​នៅជាមួយ​ព្រះជាម្ចាស់។​ ​ «ខ្ញុំ​​និយាយ​ថា​អ្នក​បម្រើ​អាសនៈ​ជាមនុស្សVIP (ពិសេស) ដោយ​សារ​អាសនៈ​មិន​មាន​នរណា​អាច​មាន​សិទ្ធិ​ចូល​បាន​ ប៉ុន្តែ​អ្នក​បម្រើ​អាសនៈ និង​អ្នក​ថ្លែង​ព្រះ​បន្ទូល​មាន​សិទ្ធិ​ចូល​ទី​អាសនៈបាន»។ លោក​បូជាចារ្យ​បញ្ជាក់​បន្ថែមថា «ប្រហែល​មាន​អ្នក​បម្រើ​អាសនៈ​ខ្លះ​ដូច​ខ្ញុំ​ដែរ ដែល​បាន​ចាប់​អារម្មណ៍​ពី​ជីវិត​បូជាចារ្យ​នៅពេល​ខ្ញុំ​ជាអ្នក​បម្រើ​អាសនៈ»​។ លោក​បូជាចារ្យ​ដាមីញ៉ាំង​ ​ជា​ប្រធាន​គណៈ​កម្មការ​ពិធីបុណ្យ បាន​ណែនាំ​សិក្ខាកាម ឱ្យ​មាន​ចិត្ត​​គោរព​​តុសក្ការ:របស់ព្រះជាម្ចាស់​ដែល​លោក​ប្រាប់​ថា មិនមែនជាតុធម្មតាទេ​ ព្រោះ​តុនោះ​មានឥដ្ឋធាតុសន្តបុគ្គល។​ សិក្ខាសាលា​នេះ​​រៀប​ចំ​ឡើង​នៅព្រះ​វិហារ​ព្រះ​កុមារ​យេស៊ូ​បឹងទំពុន ក្នុង​សង្កាត់​បឹង​ទំពុន១ ខណ្ឌមានជ័យ នា​ថ្ងៃ​ទី២៧-២៨ សីហា។ ថាច​ មិថុនា សិក្ខាកាម​​​នៅព្រះ​វិហារ​ព្រះកុមារ​យេស៊ូ​បឹង​ទំពុន និយាយ​ថា សិក្ខាសាលា​រយៈ​ពេល​២ថ្ងៃ​នេះ គាត់​បានរៀន​ច្រើន​អំពី​​របៀប​ដើរ​ ឈរ អង្គុយ​នៅ ក្នុងពិធីបុណ្យ និង​ពិធីនៃ​បុណ្យ​ផ្សេងៗ ដូច​ជាការ​រៀប​ចំ​ដង្វាយ​ ការ​ប្រើ​ប្រាស់​ពណ៌​នៅ​តាម​រដូវ​នីមួយៗ​

អ្នក​បម្រើអាសនៈ​​ភូមិភាគ​ភ្នំពេញ​រៀន​អំពី​របៀប​បម្រើពិធីបុណ្យ​អភិបូជា Read More »

កុមារ​អូទីសឹមច្រើន​នាក់​បន្ថែម​ទៀត​ មាន​ឱកាស​ទទួល​ការ​អប់រំ​

អាគារ​ថ្មី​មួយ​បាន​ជួសជុល​និង​រៀបចំប្រោស​ទឹក​ព្រះពរ ​ដើម្បីទទួល​កុមារ​​​អូទីសឹម​បន្ថែម​ទៀត សម្រាប់​កម្មវិធី​របស់​សាលា​អប់រំពិសេស​សម្រាប់​ការ​លូតលាស់ កាលពី​ថ្ងៃអាទិត្យ​ទី​២៨ ខែ​សីហា​កន្លងទៅ​នេះ នៅ​សង្កាត់​បឹងទំពុន ខណ្ឌ​មាន​ជ័យ រាជ​ធានីភ្នំពេញ។ កម្មវិធីនេះ មាន​ការ​ចូលរួមជា​អធីបតីភាព​ពី​លោកអភិបាល​អូលីវីយ៉េ ជ្មីត​ហស្លេ​ ជា​អភិបាល​ព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញ ចូលរួមពី​លោកបូជាចារ្យ បងស្រី និង​លោកគ្រូអ្នកគ្រូ​ប្រមាណ​ជិត​៥០នាក់។ លោកអភិបាល​អូលីវីយ៉េ​មាន​ប្រសាសន៍ថា កុមារ​​ដែល​យើង​ទទួល​គឺ​ពិសេស​ ដោយសារ​គេ​មាន​ចិត្ត​ មាន​សេចក្តីស្រឡាញ់​ មាន​ឱកាស​ដូច​គ្នា​ ត្រូវការ​យក​ចិត្ត​ទុក​ដាក់​ដូច​គ្នា​។ កុមារ​អូទីសឹម រស់នៅ​ក្នុងពិភព​របស់​គេ​ ដែល​យើង​ពិបាក​ចូល​ដែរ។ «យើង​ជួយ​គេ ឲ្យ​គេ​ចេញពី​អ្វី​ដែល​ជា​ឃុំ​ឃាំង​មួយ​ម្យ៉ាង​នៅ​ក្នុង​ដួង​ចិត្ត​របស់​គេ​ ដើម្បី​បន្តិច​ម្តងៗ​ចូល​ទៅ​ក្នុងសង្គម​។» លោកអភិបាល​អូលីវីយ៉េ​បញ្ជាក់។ មាន​ប្រសាសន៍ទៅកាន់​លោកគ្រូអ្នកគ្រូ​ លោកអភិបាល​បន្ថែម​ថា ទោះ​បីកិច្ច​ការងារ​នេះ​​មិនទទួល​​បាន​ជោគ​ជ័យធំដុំ ទោះ​កុមារ​​មិន​អាច​ទៅ​សាលា​រដ្ឋ​​បាន​ ទោះ​អត់មាន​អី្វអស្ចារ្យ ប៉ុន្តែ​លោក​ជឿថា​ នៅ​ពេល​ដែល​កុមារ​ ទទួល​ភាព​កក់ក្តៅ យល់​ថា​មាន​អ្នក​មើល​ថែរក្សា​ពួកគេដែល​នាំ​ឲ្យ​គេ​មាន​ពន្លឺ​ថ្មី​នៅ​ក្នុង​ខ្លួន នេះគឺជា​ជោគ​ជ័យ នៅ​ក្នុង​​​សេចក្តីសុខ​របស់កុមារ​ៗ​ទទួល​បាន​។ ​«សាលា​មួយនេះ ជា​អំណោយ​មួយ​សម្រាប់​កុមារ​អូទីសឹមនេះ។» លោកអភិបាល​បន្ថែម​ថា ទោះ​នៅ​កម្ពុជា ឬ​ប្រទេស​បារាំង​ កុមារ​អូទីសឹម​ក៏​មាន​ស្ថាន​ភាព​ដូច​គ្នាដែរ គឺ​ខ្វះ​កន្លែង​ទទួល​ពួកគេ​។ លោក​អភិបាល​បន្ថែម​ថា «ខ្ញុំ​ជឿ​ថា​កូន​ក្មេង​ម្នាក់និង​ម្នាក់ទៀត​ ខុស​ៗគ្នា​។ យើង​ត្រូវការ​ធ្វើ​ការងារ​បត់បែន​ច្រើន​តាម​កូន​ក្មេង​នីមួយៗ។ យើង​ជួយ​ដល់​ក្មេង​ម្នាក់ឲ្យ​រីកចម្រើន​ក្នុង​សមត្ថភាព​ផ្ទាល់ខ្លួន​ ណែនាំ​ឲ្យ​ឪពុកម្តាយ​មាន​សេចក្តីសុខ​ថែម​ទៀត។» សាលា​អប់រំ​ពិសេស​សម្រាប់​ការ​លូតលាស់​ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០១៧ ដោយ​ស្ត្រី​កាតូលិក​ម្នាក់​ឈ្មោះ​ភោគ​

កុមារ​អូទីសឹមច្រើន​នាក់​បន្ថែម​ទៀត​ មាន​ឱកាស​ទទួល​ការ​អប់រំ​ Read More »

លោកអភិបាលអូលីវីយ៉េ ប្រកាស​ក្រុម​បូជាចារ្យជួយដល់​មណ្ឌលសកម្មភាព៣

លោក​អភិបាល​អូលីវីយ៉េ ជ្មីតហស្លេ​បានប្រកាស​អំពី​ក្រុមលោក​បូជាដែល​នឹង​ជួយ​ដល់​ព្រះសហគមន៍​មណ្ឌល​សកម្មភាព​ចំនួន​៣​គឺ​ភ្នំពេញថ្មី​តាខ្មៅនិង​ភ្នំពេញខាងត្បូង។​ ក្រុម​លោក​បូជាចារ្យរួម​មាន លោកបូជាចារ្យ​អ៊ុន​សុន លោកបូជាចារ្យអាប្រាហាំ ខូន លោកបូជាចារ្យវណ្ណាថាយ៉ា អូរីគីយ៉ាដុស្ស និង​លោកអភិបាល​អូលីវីយ៉េ។​ លោក​អភិបាល​មាន​ប្រសាសន៍​នេះ​ក្នុង​ឱកាស​បុណ្យ​រំលឹក​សន្ត​អូគូស្តាំង នាថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០២២​នៅ​ព្រះ​វិហារ​ព្រះ​កុមារ​យេស៊ូបឹងទំពុន នារាជធានីភ្នំពេញ។ លោក​អភិបាល​បន្ថែម​ថា ដើម្បី​កុំ​អោយ​ព្រះ​វិហារ​គ្មា​នបូជាចារ្យ  លោក​បាន​ចាត់​អោយ​លោកបូជាចារ្យ​អ៊ុន​សុន ស្នាក់​នៅ​ព្រះវិហារ​សន្តសិលា​និង​សន្ត​ប៉ូល លោកបូជាចារ្យ​អាប្រាហាំ ខូន ស្នាក់​នៅ​ព្រះវិហារ​ព្រះកុមា​យេស៊ូបឹងទំពុន​  លោកបូជាចារ្យវណ្ណាថាយ៉ា អូរីគីយ៉ាដុស្ស ស្នាក់​នៅ​តាខ្មៅ។​ ការ​រៀបចំនេះ​ បាន​កើត​ឡើង​ក្រោយ​ពេល​លោក​បូជាចារ្យ​សិលា សួន​ហង្ស​លី ត្រូវ​បាន​តែង​តាំង​ជា​អភិបាល​ទទួល​ខុស​ត្រូវ​ព្រះសហគមន៍​កាតូលិក​ភូមិភាគកំពង់ចាម  ហើយ​លោក​បូជាចារ្យ​ដាមីញ៉ាំង ហ្វារនឺ  ត្រូវ​បាន​ក្រុម​សាសនទូត​ក្រៅប្រទេស​នាទីក្រុង​បារីសជ្រើសរើស​ជា​ទីប្រឹក្សា​នៃ​ក្រុមគ្រួសារនេះ  និង​លោក​បូជាចារ្យ​ហ្វ្រង់ស្វ័រ សាវីយ៉េ ត្រូវ​បាន​ចាត់​អោយ​ទៅ​បន្ត​ការ​សិក្សា​នៅ​បារាំង​រយៈពេល​មួយឆ្នាំ។ ការ​រៀបចំនេះ នឹង​បន្ត​ចាប់តាំងពី​ពេល​នេះ​រហូត​ដល់​ខែ​មិថុនា​ឆ្នាំ២០២៣៕

លោកអភិបាលអូលីវីយ៉េ ប្រកាស​ក្រុម​បូជាចារ្យជួយដល់​មណ្ឌលសកម្មភាព៣ Read More »

Subscribe to our newsletter

Don't miss new updates on your email