ពត៌មាន

កុមារជាង៦០០នាក់ចូលរួមទិវាសិទ្ធិកុមារនៅព្រះវិហារសន្តីម៉ារីញញឹម

ព្រះវិហារសន្តីម៉ារីញញឹម ចំការទៀង ប្រារព្ធទិវាសិទ្ធិកុមារ ដើម្បីជួយឱ្យកុមារដែលមានអាយុចន្លោះពី ៣ដល់១៧ឆ្នាំ ប្រមាន​ជាង​៦០០នាក់យល់ពីសិទ្ធិរបស់ខ្លួន នាថ្ងៃទី២៥ មិថុនា ២០២២ ក្រោមអធិបតីភាពលោកអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញអូលីវីយ៉េ ជ្មីតហស្លេ នៅភូមិចំការទៀង ឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ។ កុមារី ធូ រ៉ាឌី រៀននៅសាលាបឋមសិក្សានិគ្រោធារាម ក្នុងវ័យ១២ឆ្នាំ មកពីភូមិត្រពាំងអំពិល និយាយថា ខ្ញុំចូលរួមកម្មវិធីនេះជារៀងរាល់ឆ្នាំ។ រ៉ាឌី និយាយរៀបរាប់ទៀតថា «ទិវានេះ ខ្ញុំបានរៀនពីសិទ្ធិកុមារ និងខ្ញុំចាំបានថាសិទ្ធិកុមារមាន៥យ៉ាង​ គឺមានឪពុកម្ដាយ ញ៉ាំចំណីអាហារ ដើរលេង ទៅសាលារៀន និង ទៅមន្ទីរពេទ្យពេលឈឺ។» រ៉ាឌី បន្ថែម​ថា នៅពេលត្រឡប់ទៅវិញគាត់នឹងប្រាប់ឪពុកម្ដាយនិងមិត្តភក្តិរបស់​គាត់​អំពីសិទ្ធិទាំងអស់នេះ។ កុមារា ញឹក ហួយ រៀនថ្នាក់ទី៦ នៅសាលាបឋមសិក្សាវត្តនិគ្រោធ ក្នុងភូមិអង្គតាងិល ធ្លាប់បានចូលរួមទិវាកុមារនៅ​ព្រះវិហារសន្តីម៉ារីញញឹមនេះ២ទៅ៣ បាន​និយាយថា កម្មវិធីនេះ ជាកម្មវិធីមួយដែលធ្វើឱ្យយើងជាកុមាររីករាយសប្បាយ និងទទួលបានរបស់លេង សម្ភារអនាម័យ និងនំចំណីជាដើម។ ហួយ បន្ថែមថា «ខ្ញុំមកទីនេះក្រៅពីរបស់របរដែលទទួលបាន ខ្ញុំក៏បានយល់ពីព្រះសហគមន៍ យល់ពីសិទ្ធិកុមារ …

កុមារជាង៦០០នាក់ចូលរួមទិវាសិទ្ធិកុមារនៅព្រះវិហារសន្តីម៉ារីញញឹម Read More »

លោកអភិបាល​អូលីវីយ៉េ រំលឹក​អំពី​អត្តសញ្ញាណ​របស់​គ្រីស្ត​បរិស័ទ

កាលពីថ្ងៃអាទិត្យ​ម្សិលមិញ​នេះ លោកអូលីវីយ៉េ ជ្មីត​ហស្លេ អភិបាលព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញ បាន​មាន​ប្រសាសន៍ថា ពេល​យើង​ក្លាយជា​គ្រីស្ត​បរិស័ទ យើង​ត្រូវ​ដឹង​ថា យើងជាបុត្រធីតារបស់ព្រះជាម្ចាស់ យើងជាព្រះកាយព្រះគ្រីស្ត និង​យើងជាវិហាររបស់ព្រះជាម្ចាស់។ «នេះ​គឺ​ជា​អត្តសញ្ញាណ​របស់​យើង​ដែល​​ជា​គ្រីស្ត​បរិស័ទ។» លោកអភិបាល​បញ្ជាក់។​ លោក​បាន​រំលឹក​គ្រីស្ត​បរិស័ទ​ទាំង​អស់ ដែល​បាន​ចូលរួម​ក្នុង​ពិធី​​អគ្គសញ្ញា​លាប​ថ្ងាសនៅ​មណ្ឌល​សកម្មភាព​តាកែវ ដូច្នេះ​ថា ព្រះជាម្ចាស់​បាន​ត្រាស់​ហៅ​យើង​ឲ្យ​ក្លាយជា​បុត្រ​ធីតា​របស់​ព្រះអង្គ​ ដែលកោតខ្លាចព្រះបិតា គឺគោរពព្រះអង្គគ្រប់ពេល មិនគ្រាន់​តែពេលមកវិហារនោះទេ។ យើង​មិនមែនជាប្រជាជនធម្មតាទេ ព្រោះ​ពេលទទួលព្រះកាយព្រះគ្រីស្ត​ គឺយើងជាបងប្អូននឹងគ្នា យើងជាព្រះកាយព្រះគ្រីស្ត ក្នុងចំណោមព្រះសហគមន៍នានា​ក្នុងពិភពលោក។ លោកបញ្ជាក់​បន្ថែម។ ក្នុងនោះ​ដែរ លោកអភិបាល​បាន​ពន្យល់​ទៀតថា យើងជាវិហាររបស់ព្រះជាម្ចាស់ គឺជីវិតរបស់ខ្លួនយើង​ផ្ទាល់​ជារូបកាយដ៏សក្ការៈ ដែលមានព្រះវិញ្ញាណដ៏វិសុទ្ធគង់​នៅជាមួយ។ ក្នុងពិធី​​កាលពី​ថ្ងៃទី​២៦ ខែ​មិថុនានេះ មាន​គ្រីស្ត​បរិស័ទ​ទទួលអគ្គ​សញ្ញាលាប​ថ្ងាស​​ចំនួន​១១០នាក់ ដែលមក​ពី​ព្រះសហគមន៍ចំនួន​៨​ក្នុងមណ្ឌល​សកម្មភាព​តាកែវ។ កម្មវិធីនេះ បាន​ធ្វើ​ឡើង​នៅ​ព្រះសហគមន៍​សន្តីម៉ារីញញឹម​-ចំការទៀង ក្នុង​ឃុំ​គូស ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។ លោកអភិបាល​អូលីវីយ៉េ មាន​ប្រសាសន៍ទៅកាន់​បេក្ខជន​ទៀតថា ព្រះវិញ្ញាណណែនាំ​យើងក្នុងជីវិតប្រចាំថ្ងៃ។ លោក​សង្កត់​ធ្ងន់​ថា «អត់​មាន​នរណា​ម្នាក់មានអំណោយទានស្មើសូន្យទេ គឺមាន​តែ​អ្នក​ខ្ជិល ដែលមិន​ចេះ​មើល​អំណោយទាន​របស់​ខ្លួន​ប៉ុណ្ណោះ។» លោកអភិបាល​បាន​បន្ថែម ក្នុងជីវិត​ជា​គ្រីស្ត​បរិស័ទ​ យើង​ខុស​ពី​សាសនា​ឯទៀត ដោយ​សារ​តែ​យើង​មាន​ព្រះវិញ្ញាណ​របស់​ព្រះជាម្ចាស់ ដូច្នេះ «​របៀប​ដែល​យើង​រស់នៅ របៀបដែល​យើងដឹក​នាំ​ត្រូវ​តែ​ជា​របៀប​ប្លែក​… ដោយ​ចាប់​អារម្មណ៍ពីមនុស្ស​ម្នាក់​ៗ​ តើ​អ្នកនោះ​ត្រូវ​ការ​អ្វីខ្លះដើម្បី​ឲ្យ​គាត់​ជោគ​ជ័យ​ក្នុងជីវិត​ផ្ទាល់​ខ្លួន …

លោកអភិបាល​អូលីវីយ៉េ រំលឹក​អំពី​អត្តសញ្ញាណ​របស់​គ្រីស្ត​បរិស័ទ Read More »

លោក​អភិបាលឱ្យគ្រីស្តបរិស័ទ មាន​ចិត្ត​កត្តញូ​ចំពោះ​ព្រះបិតា

ថ្ងៃនេះ យើង​នឹក​ឃើញ​សេចក្តីស្រឡាញ់​របស់​ព្រះជាម្ចាស់​តាម​រយៈ​ព្រះយេស៊ូ​។ ជាពេលវេលា​ដែលយើង​ត្រូវ​រិះគិត​ពីសកម្មភាព​របស់​យើង​ប្រចាំ​ថ្ងៃ ជា​គ្រីស្តបរិស័ទ​អំពីភាព​កត្តញូចំពោះ​ព្រះបិតា។ លោក​អភិបាល​អូលីវីយ៉េ​មាន​ប្រសាសន៍បែបនេះ​ទៅ​កាន់​គ្រីស្ត​បរិស័ទ​នៅ​ព្រះវិហារ​ព្រះបេះដូង​ព្រះយេស៊ូ កាលពីល្ងាច​ថ្ងៃ​ទី២៤ ខែមិថុនា ឆ្នាំ​២០២២។​ នៅក្នុង​ថ្ងៃ​បុណ្យគោរពព្រះបេះដូង​របស់​ព្រះយេស៊ូ លោក​អភិបាល​អូលី​វិយ៉េ ជ្មីត​ហស្លេ អភិបាល​ព្រះសហគមន៍​កាតូលិក​ភូមិភាគភ្នំពេញ បាន​រំលឹក​ថា នៅក្នុង​ជីវិត​កូន​ខ្មែរយើង​អ្វីដែល​សំខាន់ គឺត្រូវ​មាន​ចិត្ត​កត្តញ្ញូ​ចំពោះ​ឪពុកម្តាយ​ដែល​បាន​បង្កើត​យើង ចំពោះ​លោកគ្រូអ្នកគ្រូ​ដែល​បាន​បង្រៀន​យើង ចំពោះព្រះមហាក្សត្រ​នៃ​ប្រទេសយើង។ “ប៉ុន្តែ​ចំពោះ​យើង​ជា​គ្រីស្តបរិស័ទ យើង​ក៏ត្រូវ​កត្តញូ​ចំពោះ​ព្រះបិតាជាប្រចាំ ព្រោះ​ចួនកាលយើង​ភ្លេចសេចក្តីស្រឡាញ់របស់​ព្រះជាម្ចាស់​ចំពោះយើង។​” លោក​អភិបាល​បញ្ជាក់។​ លោក​អភិបាល​អូលីវីយ៉េ​ពន្យល់​ថា ពេលបាត់គ្រីស្តបរិស័ទម្នាក់​ “ព្រះបិតា​ព្រួយបារម្ភ ព្រះអង្គរត់តាម តែមិន​មែន​ដើម្បី​ស្តីអោយ មិនមែន​វ៉ៃ ឬពិន័យ តែ​ដើម្បី​ទទួល​ស្វាគមន៍​សារថ្មី លើកលែង​ទោស​អោយ បង្ហាញអំណរសប្បាយ​ដែល​រកឃើញ​កូនវិញ។​” ក្នុង​ឱកាសនោះ លោក​អភិបាល​រំឭក​លោក​បូជាចារ្យទទួលខុស​ត្រូវ​ព្រះសហគមន៍យ៉ាងនេះថា នៅក្នុង​ព្រះសហគមន៍​របស់​យើង​មាន​គ្នា​តិច ជួនកាល​យើង​ខ្ចាត់ខ្ចាយ ប៉ុន្តែ​លោកពុក​ដែល​រក​ឃើញ​កូ​នមក​វិញ​សប្បាយចិត្ត​ តែ​គ្រីស្តបរិស័ទ​មិន​អាច​ត្រឡប់​មក​វិញបានទេ ​ប្រសិន​បើ​លោកឪពុកមិន​ទៅតាម។​ លោក​អភិបាល​បាន​ដាស់តឿន​ឱ្យ​គ្រីស្តបរិស័ទ​ត្រូវ​មាន ភាពកត្តញូ​ចំពោះ​ព្រះបិតា គឺត្រូវ​ “​អធិដ្ឋាន អោយចេះ​ស្តាប់​ព្រះបន្ទូល អោយចេះ​នឹក​ឃើញ​ព្រះបិតា​គ្រប់​ពេលវេលា”​ និង​ត្រូវ “យកចិត្តទុកដាក់​ជាមួយ​បង​ប្អូន​ឯទៀតៗ” ស្រប​តាម​ព្រះបន្ទូល​ព្រះយេស៊ូ ដែល​មិន​ត្រឹម​តែ​ស្តាប់ តែ​ត្រូវ​អនុវត្តជាក់ស្តែង។​” លោក​បន្ថែមថា “ដូច្នេះ​ចិត្ត​កត្តញូរបស់​យើង​នឹង​ពេញលក្ខណៈ។​”ព្រះវិហារ​ព្រះបេះ​ដូង​ព្រះយេស៊ូ​នៃ​ព្រះសហគមន៍​ព្រែកតាទែន ជា​ព្រះសហគមន៍​ថ្មី បង្កើតឡើង​ក្នុង​ឆ្នាំ​២០១១ ស្ថិតនៅឃុំ​ព្រែកតាទែន ស្រុកពញាឮ …

លោក​អភិបាលឱ្យគ្រីស្តបរិស័ទ មាន​ចិត្ត​កត្តញូ​ចំពោះ​ព្រះបិតា Read More »

គ្រីស្តបរិស័ទ៤៥រូបទទួលអគ្គសញ្ញាលាបថ្ងាសនៅព្រះវិហារព្រះបេះដូងព្រះយេស៊ូ

«ពួកខ្ញុំទាំងអស់គ្នាសូមសន្យាថានឹងធ្វើជាអំបិលនិងពន្លឺ ដើម្បីផ្ដល់ឱ្យមនុស្សទាំងអស់នូវសេចក្ដីស្រឡាញ់ដែលបានពីព្រះជាម្ចាស់ទៅកាន់មនុស្សជំវិញខ្លួន និងមានភាពទទួលខុសត្រូវចំបោះកិច្ចការដែលពួកកូនបានបំពេញ ព្រមទាំងរស់នៅជាគ្រីស្តបរិស័ទដ៏ល្អសម្រាប់គ្រួសារ និងព្រះសហគមន៍។» នេះ​ជា​ពាក្យ​សម្តី​ប្រកាសរបស់​យុវតី ​ហង្ស ចន្ធូ ជាបេក្ខនារី មកពីព្រះវិហារព្រះបេះដូងព្រះយេស៊ូ ក្នុងពិធី​បុណ្យ​ទទួល​អគ្គសញ្ញា​លាប​ថ្ងាស កាលពេល​ថ្មីៗនេះ។ កញ្ញាចន្ធូ សូមអរគុណដល់លោកអភិបាល លោកបូជាចារ្យ បងស្រីរួមជាមួយគ្រូអប់រំជំនឿ ដែលបានលើកទឹកចិត្ត បង្ហាត់បង្រៀនពួកខ្ញុំ ដើម្បិ​ឲ្យពួកគាត់​រស់នៅ​តាម​ជីវិត​ជាគ្រីស្ត​បរិស័ទ។ ចន្ធូ​បន្ថែម​ថា​ ទោះបីជាមានកូវីដ១៩ពិតមែន «តែពួកលោកនៅតែព្យាយាមបង្រៀនតាមអនឡាញ និងព្យាយាមពន្យល់ពួកកូនៗឱ្យបានយល់ពីភារកិច្ចរស់នៅក្នុងនាមជាគ្រីស្តបរិស័ទ និងយល់ពីសេចក្ដីស្រឡាញ់ប្រកបដោយមេត្តាករុណារបស់ព្រះជាម្ចាស់ ព្រមទាំងព្យាយាមជំរុញពួកកូនៗឱ្យមានភាពក្លាហានក្នុងការបង្ហាញភាពយកចិត្តទុកដាក់ ចេះជួយ និងចែករំលែកទៅកាន់មនុស្សដែលដែលមានសេចក្ដីត្រូវការ និងបង្ហាញសេចក្ដីស្រឡាញ់ទៅកាន់មនុស្សជុំវិញខ្លួន។» ចន្ធូ ក៏ថ្លែងអំណរគុណដល់ឪពុកម្ដាយ និងឪពុកម្ដាយធម៌ដែលតែងតែព្យាយាមដាស់តឿនណែនាំ ជំរុញ និងលើកទឹកចិត្តដល់កូនក្នុងការមករៀនអប់រំជំនឿនិងចូលរួមថ្វាយអភិបូជា ជាពិសេសអធិដ្ឋានទៅព្រះជាម្ចាស់។ ដូនជី ច្រឹក ស៊ីណា ជាគ្រូអប់រំជំនឿនៅមណ្ឌលសកម្មភាពទន្លេមេគង្គនេះ មានប្រសាសន៍ថា អគ្គសញ្ញាលាបថ្ងាស មានសារៈសំខាន់ខ្លាំងមែនទែន ដោយសារយើងទទួលពិធីជ្រមុជទឹកហើយ ប៉ុន្តែយើងនៅស្ទើរក្នុងការ​រស់នៅ​ជា​គ្រីស្ត​បរិស័ទ ​ហើយ​អគ្គសញ្ញានេះ គឺសំខាន់ដើម្បីឱ្យប្អូនយល់ពីព្រះអំណោយទានព្រះជាម្ចាស់។ អគ្គសញ្ញាលាបថ្ងាស ជាអគ្គសញ្ញាទី៣​នៃអគ្គសញ្ញាទាំង៧របស់ព្រះសហគមន៍កាតូលិក មាន៖ អគ្គសញ្ញាជ្រមុជទឹក អគ្គសញ្ញាទទួលព្រះកាយព្រះគ្រីស្ត អគ្គសញ្ញាលាបថ្ងាស អគ្គសញ្ញាសម្រុះសម្រួល អគ្គសញ្ញាអាពាហ៍ពិពាហ៍ អគ្គសញ្ញាតែងតាំងជាបូចារ្យ និងអគ្គសញ្ញាលាបប្រេងផ្ដល់កម្លាំង។ …

គ្រីស្តបរិស័ទ៤៥រូបទទួលអគ្គសញ្ញាលាបថ្ងាសនៅព្រះវិហារព្រះបេះដូងព្រះយេស៊ូ Read More »

បេក្ខជនចំនួន២៧រូបទទួលអគ្គសញា្ញលាបថ្ងាស និង១៥នាក់ទទួលព្រះកាយលើកដំបូងនៅថ្ងៃបុណ្យគោរព ព្រះកាយ និងព្រះលោហិតព្រះគ្រីស្ត

បេក្ខជនចំនួន២៧រូបទទួលអគ្គសញា្ញលាបថ្ងាស និង១៥នាក់ទទួលព្រះកាយលើកដំបូងនៅថ្ងៃបុណ្យគោរព ព្រះកាយ និងព្រះលោហិតព្រះគ្រីស្ត ពីលោកអភិបាល អូលីវីយ៉េ អភិបាលព្រះសហគមន៍កាតូលិក ភូមិភាគភ្នំពេញ​ នាព្រឹកថ្ងៃទី ១៩ មិថុនា ២០២២ នៅព្រះវិហារសន្តសិលានិងសន្តប៉ូល ភ្នំពេញថ្មី។ បេក្ខជន បេក្ខនារីទាំង២៧រូប ភាគច្រើនជាមនុស្សពេញវ័យដែលបានទទួលអគ្គសគ្គជ្រមុជទឹកក្នុងរយៈពេល​ ពីរ ឬបីឆ្នាំកន្លងទៅ ហើយមួយចំនួនទៀត ជាយុវជន ដែលបានទទួលអគ្គសញ្ញជ្រមុជទឹកតាំងពីទារកមកម្លេះ ដែលមានឪពុកម្តាយជាគ្រីស្តបរិស័ទ។ បងប្អូនបានទទួលការអប់រំ​ជំនឿយូរឆ្នាំ​ ដើម្បីយល់ដឹង និងមានជំនឿយ៉ាងបរិបូរណ៍ លើព្រះគ្រីស្តយេស៊ូ។​ ចំពោះបេក្ខជន ចំនួន ១៥នាក់ ដែលទទួលព្រះកាយលើកដំបូង ជាកូនចៅគ្រីស្តបរិស័ទ ដែលបានទទួលអគ្គសញ្ញាជ្រមុជទឹកពីកុមារ។ បន្ទាប់តទៅគេ នឹងទទួលអប់រំជំនឿបន្ថែម ត្រៀមខ្លួនអគ្គសញ្ញា លាបថ្ងាស ក្លាយជាគ្រីស្តបរិស័ទពេញលក្ខណៈ និងចេញផ្តល់សក្ខីភាពពីជំនឿរបស់លើព្រះគ្រីស្តដល់បងប្អូនឯទៀតៗ។​ នៅក្នុងធម្មទេសនា  លោកអភិបាលព្រះសហគមន៍មានប្រសាសន៍ ទៅកាន់ បេក្ខជន និងគ្រីស្តបរិស័ទទាំងអស់ថា យើងគោរព យើងទទួលព្រះកាយនិងព្រះលោហិតព្រះគ្រីស្ត ណែនាំឲ្យយើងចូលក្នុងអាថ៌កំបាំងដ៏សំខាន់សម្រាប់ជីវិតរបស់យើងជាគ្រីស្តបរិស័ទ គឺយើងបានចូលក្នុងព្រះកាយព្រះគ្រីស្ត។ ព្រះកាយគ្រីស្ត ដែលជា “ព្រះសហគមន៍”។ លោកអភិបាលបន្តថា ព្រះសហគមន៍ មិនត្រឹមតែជាគ្រួសារ១ដែលចួបជុំគ្នា ជួយអ្នកក្រីក្រ …

បេក្ខជនចំនួន២៧រូបទទួលអគ្គសញា្ញលាបថ្ងាស និង១៥នាក់ទទួលព្រះកាយលើកដំបូងនៅថ្ងៃបុណ្យគោរព ព្រះកាយ និងព្រះលោហិតព្រះគ្រីស្ត Read More »

សុបិន្ត​របស់​ព្រះសហគមន៍កំពត​លេច​ចេញ​ជា​រូបរាង

ទោះបីជា មាន ភ្លៀង ធ្លាក់ក៏ក្បួន ដង្ហែដោយមាន ព្រះឈើឆ្កាង ព្រះគម្ពីរ ទៀន ផ្កាភ្ញី អមដោយស្នូរចម្រៀងលើកតម្កើងព្រះជាម្ចាស់​ឥតដាច់ ដោយមានតំណាងគ្រីស្តបរិស័ទ អស់លោកបូជាចារ្យ និង លោក អភិបាលព្រះសហគមន៍កាតូលិក ភូមិភាគភ្នំពេញ  អូលីវីយ៉េ ជ្មីត ហស្លេហែជុំវិញ ព្រះវិហារថ្មី ចំនួន៣ជុំ  នាព្រឹក ថ្ងៃ ទី ៤ មិថុនា ២០២២  ដើម្បី ប្រសិទ្ធីព្រះវិហារថ្មីនេះ ទៅជាព្រះដំណាក់របស់ព្រះជាម្ចាស់។ ពិធីនេះប្រព្រឹត្តទៅ នៅភូមិសុវណ្ណសាគរ ស្រុកកំពង់បាយ ក្រុងកំពត និង មានតំណាងគ្រីស្តបរិស័ទមកពី ព្រះសហគមន៍នានាក្នុងភូមិភាគភ្នំពេញ ចូលរួមអបអរសាទរ យ៉ាងច្រើនកុះករ។ នាក់ កញ្ញា ជាគ្រីស្ត​បរិស័ទ​នៅមណ្ឌលសកម្មភាព​កំពត រៀបរាប់ថា «នៅពេល ដែល បាន ឃើញ ព្រះវិហារថ្មី ខ្ញុំមាន អារម្មណ៍ សប្បាយរីករាយ រំភើប ដោយសារ យើងមានកន្លែងអភិបូជាស្អាត និងមានន្លែងសម្រាប់អធិដ្ឋាន …

សុបិន្ត​របស់​ព្រះសហគមន៍កំពត​លេច​ចេញ​ជា​រូបរាង Read More »

អគ្គសញ្ញាលាបថ្ងាសជំរុញ​ឲ្យ​គ្រីស្តបរិស័ទ​ប្រកាសដំណឹងល្អ

«អគ្គសញ្ញាលាបថ្ងាសថ្ងៃនេះ ខ្ញុំយល់ថាបានទទួលនូវជីវិតថ្មីបន្ថែមលើអគ្គសញ្ញាជ្រមុជទឹក។» នេះជាការលើកឡើងរបស់យុវជន ម៉ៅ គឹមសេង បេក្ខជនម្នាក់ក្នុងចំណោម​បេក្ខជនអគ្គសញ្ញាលាប​ថ្ងាស១៩នាក់។ ក្នុងសម្លៀកបំពាក់ចងក្បិននិងពានាកន្សែងក្រហមច្រាល ជារបៀបប្រពៃណីខ្មែរ គឹមសេងបន្តថា អគ្គសញ្ញានេះ ធ្វើឱ្យជីវិតជាគ្រីស្តបរិស័ទរបស់គាត់ពេញលេញ ហើយផ្ដល់កម្លាំងឱ្យគាត់អាច​ក្លាយជាគ្រីស្តបរិស័ទ មានភាពជឿជាក់ និងកាន់តែជិតស្និទ្ធនឹងព្រះជាម្ចាស់ ដោយទទួលបានព្រះវិញ្ញាណ​ដ៏វិសុទ្ធ។ គឹមសេងនិងបេក្ខជន១៨នាក់ផ្សេងទៀត បានទទួលអគ្គសញ្ញាលាបថ្ងាស នាព្រឹកថ្ងៃទី៥ ខែមិថុនានេះ នៅព្រះវិហារ​សន្តយ៉ូសែបផ្សារតូច នារាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក​អភិបាលព្រះសហគមន៍​កាតូលិក​ភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតហស្លេ និងមានគ្រីស្តបរិស័ទចូលរួមជាច្រើនកុះករ។ បេក្ខជនគឹមសេងបញ្ជាក់ថា ព្រះវិញ្ញាណដ៏វិសុទ្ធបានផ្ដល់កម្លាំង ភាពក្លាហាន ប្រាជ្ញាឈ្លាសវៃ ការ​កោត​ខ្លាចព្រះជាម្ចាស់កាន់តែ​ខ្លាំងឡើងថែមទៀត។ លោកបញ្ជាក់ថា «ខ្ញុំនឹងបន្តប្រកាស​ដំណឹងល្អ​តាមរយៈ​ស្ថានភាព តាមរយៈពាក្យសម្ដី តាមរយៈអំពើល្អ ដែលព្រះជាម្ចាស់បានបង្ហាញមកដល់ខ្ញុំ។ ខ្ញុំនឹងបង្ហាញ​សេចក្ដីស្រឡាញ់​របស់ខ្ញុំ​ដល់អ្នកដទៃដូចគ្នា។» នៅក្នុងពិធីនេះដែរ លោកអភិបាលអូលីវីយ៉េ មានប្រសាន៍ថា  ថ្ងៃនេះជាពេលវេលាដែលយើងទន្ទឹងរង់​ចាំ​​ព្រះយេស៊ូប្រទាន​ព្រះវិញ្ញាណ​ដ៏វិសុទ្ធឱ្យយើង ដើម្បីចេញទៅប្រកាសដំណឹងល្អ ដោយរស់នៅ​បង្ហាញ​វត្តមាន​របស់ព្រះជាម្ចាស់។ មាន​ប្រសាសន៍រំលឹក​ដល់​បេក្ខជន​ទទួល​អគ្គសញ្ញា​លាប​ថ្ងាស​នៅ​ក្នុង​ថ្ងៃនេះ គង្វាល​ព្រះសហគមន៍​ណែនាំថា « ថ្ងៃនេះ​បងប្អូន​ទាំង១៩នាក់​ជាសញ្ញាសំគាល់មួយពិសេស ដើម្បីឲ្យយើងយល់ថា នៅ​ពេលដែលយើងសុខចិត្តធ្វើដំណើរ​តាមព្រះយេស៊ូ យើងលេងនៅឯកោ។ ដូចព្រះយេស៊ូមាន​ព្រះបន្ទូល​សន្យា ខ្ញុំនឹងផ្ញើព្រះវិញ្ញាណដ៏វិសុទ្ធដែលជាព្រះអង្គដែលជួយការពារនិង បង្រៀន ដឹកដៃអ្នករាល់គ្នា​នឹង​រំលឹកអ្វីដែលខ្ញុំបានប្រាប់ឲ្យអ្នករាល់គ្នាផង។» ក្នុងនោះ​ដែរ​លោកអភិបាល​បាន​រំលឹក​អំពី​ដំណើរ​របស់​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ដែល​រួម​ជាមួយ​គ្រីស្ត​បរិស័ទ​ក្នុងពេល​ដែល​រង​ទុក្ខ​លំបាក​ក្នុងសម័យ​ប្រល័យពូជសាសន៍ប៉ុល​ពត និង​ជំងឺ​រាតត្បាត​កន្លង​មក​ថា …

អគ្គសញ្ញាលាបថ្ងាសជំរុញ​ឲ្យ​គ្រីស្តបរិស័ទ​ប្រកាសដំណឹងល្អ Read More »

កុមារ​ជួបជុំគ្នា បោះជំរំនិង​រៀន​ពី​ការ​រស់នៅ​ក្នុង​ព្រះសហគមន៍និង​សង្គម

កុមារ​​ជាង​៣០០នាក់​ បាន​ជួប​ជុំ​គ្នា​បោះ​ជំរំ​​នៅមជ្ឈ​មណ្ឌល​ភ្នំពេញថ្មី រិះគិត​និង​ចូលរួម​រៀន​អំពី​ការ​អភិវឌ្ឍន៍​ចំណេះដឹង​ផ្នែក​សង្គមនិងកិច្ចការងារ​រស់នៅ​ប្រចាំ​ថ្ងៃ ក្រោម​ប្រធានបទ «អនាគតភ្លឺស្វាងសម្រាប់កុមារទាំងអស់» ដែល​ដឹកនាំ​ដោយ​​ការិយាល័យ​ យុវជន ជំទង់ កុមារ និង​គ្រួសារ នា​ថ្ងៃ​ទី​២៧-​២៩ ខែឧសភា ឆ្នាំ២០២២​។ កុមារីអាយុ ៨ឆ្នាំ លីន ដាណេ មកពី​ព្រះសហគមន៍​ព្រែកតាទែន បាននិយាយថា នេះជាលើក​ទី​១ដែលនាង​​បាន​ចូលរួម​បោះជំរំនេះ។ ដាណេ​បន្តថា​ «ខ្ញុំ​សប្បាយ​ដោយ​បានចួប​មិត្តភក្តិច្រើន ហើយបាន​កាដូរ​ថែម​ទៀត។» កុមារី ដាណេ ប្រាប់​ទៀត​ថា ក្រៅ​ពី​សប្បាយ នាង​​បាន​រៀន​រាំ រៀន​រើស​សំរាម រៀន​សំអាត រៀន​សម្ដែង «ហើយ​អ្វី​ដែល​ខ្ញុំ​បាន​រៀន​ជួយ​ឱ្យ​ខ្ញុំ​ក្លាយជាកូនល្អ។» កញ្ញា វ៉ាន់ សុផារី ជាមេកាយឫទ្ធិមកពីព្រះសហគមន៍ចំប៉ានៃមណ្ឌលសកម្មភាពទន្លេមេគង្គ ដែល​ជា​តំបន់​មួយ​មាន​កុមារ​វៀតណាម​បាន​និយាយ​ថា នាង​បាន​ចូលរួម​ក្នុង​ការិយល័យ​យុវជន ជំទង់​ កុមារនិង​គ្រួសារ​បាន​រយៈ​ពេល​បី​ឆ្នាំ​មក​ហើយ។ សុផារី ឲ្យ​ដឹងទៀតថា  ឆ្លង​តាម​​បទពិសោធនៃការដឹកនាំកុមារ និង​តាមរយៈការណែនាំរបស់បងៗធ្វើ​ឲ្យនាង​ស្គាល់​សមត្ថភាព​ខ្លួន​ឯង។  យុវតី​រូប​នេះ បន្ថែមថា “នៅកម្មវិធីនេះធ្វើឱ្យខ្ញុំមានបទពិសោធន៍ខាងល្បែងកម្សាន្តជាច្រើន ដើម្បីនាំយកទៅលេងជាមួយកុមារនៅព្រះសហគមន៍ខ្ញុំក្រោយពេលត្រលប់ទៅវិញ”។ សុផារី បាន​បន្ត​ថា «១. ពង្រីក្រុមកាយឫទ្ធិឱ្យមានកុមារកាន់តែច្រើន ដោយប្រមូលកុមារនៅក្រៅភូមិបន្ថែម។ ២. ជួយណែនាំកុមារឱ្យនិយាយភាសាខ្មែរឱ្យបានច្រើន …

កុមារ​ជួបជុំគ្នា បោះជំរំនិង​រៀន​ពី​ការ​រស់នៅ​ក្នុង​ព្រះសហគមន៍និង​សង្គម Read More »

លោកអភិបាល​អូលីវីយ៉េ ឲ្យ​គ្រីស្ត​បរិស័ទ​យក​គំរូ​តាម​នាង Pauline Jaricot

នៅ​ក្នុងពិធី​អគ្គសញ្ញាលាប​ថ្ងាស​ដល់​បេក្ខជន៤៨រូបនៃមណ្ឌលសកកម្មភាពបាសាក់ លោកអភិបាល​អូលីវីយ៉េ ជ្មីត​ហស្លេ អភិបាល​នៃ​ព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញ បាន​ណែនាំ​ឲ្យ​គ្រីស្ត​បរិស័ទ​យក​គំរូ​តាម​នាងប៉ូលីន ចារីខុត (Pauline Jaricot )​ ដែល​សម្តេចប៉ាប​បាន​ប្រកាស​ពេលថ្មីៗនេះ ថា ​នាង​ជា​អ្នក​ពោរពេញ​ដោយ​សុភមង្គល។ លោកអភិបាល​បាន​មាន​ប្រសាសន៍ថា ប៉ូលីន ជាយុវនារីបារាំងដែលកើតនៅក្នុងគ្រួសារអ្នកមានក្នុងឆ្នាំ ១៧៩៩ ដោយបានបង្កើតក្រុមដើម្បីឧបត្ថម្ភសាសនទូតដែលទៅប្រកាសដំណឹងល្អតាមប្រទេសនីមួយៗក្នុងពិភពលោកក្នុង​ឆ្នាំ ១៨០០ និងពេលនេះគ្រប់២០០ឆ្នាំហើយ។ លោក​អភិបាល​រំលឹក​ថា នាង​បាន​កែ​ប្រែ​ចិត្ត​គំនិត​​ដោយ​ផ្ញើ​ជីវិត​លើ​ព្រះជាម្ចាស់និងបម្រើព្រះសហគមន៍​ ដោយសារ​គំរូ​នៃ​ការ​លះបង់​ជីវិតរបស់​ម្តាយដើម្បី​ឲ្យគាត់​​មានសុខភាពល្អឡើងវិញ។ ក្រោយមក​ក្នុង​ឆ្នាំ១៨១៧ ក្នុងវ័យ​១៨ឆ្នាំ ប៉ូលីនបានបង្កើតសមាគមនារី ដើម្បីបង្ហាញ​​ឱ្យមនុស្សលោក​ដឹងថា ព្រះបេះដូងព្រះយេស៊ូមានសេចក្ដីស្រឡាញ់សម្រាប់មនុស្សទាំងអស់។ សមាគមនេះ បានលើកតម្លៃអ្នកជំងឺ អ្នកក្រីក្រ និងមនុស្សដែលគេបោះបង់ចោល «ដោយដឹងថា ពេល​យើង​លះបង់​ចោល​នរណា​ម្នាក់​យើង​ក៏បាន​បោះ​បង់​ព្រះយេស៊ូដែរ។» នេះ​បើ​តាម​ការ​រៀបរាប់​របស់​លោក​អភិបាល​ប្រាប់​ដល់​បេក្ខជន​និង​គ្រីស្ត​បរិស័ទ​ដែល​បាន​ចូលរួម​ក្នុង​ពិធី​នោះ នៅ​ព្រះវិហារ​សន្តយ៉ូសែប (ជ្រៃធំ)​ក្នុង​ខេត្ត​កណ្តាល កាល​ពីថ្ងៃទី​២២ ខែ​ឧសភា​កន្លងទៅនេះ។ លោកអភិបាល​សង្កត់​ធ្ងន់ទៀតថា វីរភាព​របស់​ស្ត្រីរូប​នេះ ក្នុង​វ័យ​២៣​ឆ្នាំ បានបង្កើតសមាគមព្រះមាលា​ដ៏មានជីវិត​ ដើម្បីរួម​គ្នា​អធិដ្ឋាន​ផ្គាំ និង​ផ្តល់ប្រាក់ឧបត្ថម្ភដល់សាសនទូតក្រៅប្រទេស​នានា ដែល​ខ្វះ​ខាត​ប្រាក់​និង​រង​ការ​បៀតបៀន​ពី​រដ្ឋអំណាច​ ក្នុងការប្រកាសដំណឹងល្អ។ ពេលនេះ​​ សមាគមនេះមាននៅក្នុងប្រទេសបារាំងនិងប្រទេសមួយចំនួនក្នុងពិភពលោក។ ក្នុងនោះដែរ លោកអភិបាល​អូលីវីយ៉េ បាន​ឲ្យ​គ្រីស្ត​បរិស័ទ​ប្រើ​ប្រាស់​ជីវិត​របស់​ខ្លួន​ឲ្យ​សកម្មដូច​ប៉ូលីន ដែលតែងតែនឹកគិត​ដល់​ផ្លូវ​វិញ្ញាណ​របស់​មនុស្ស។ ក្នុង​សម័យ​នោះ កម្មករកម្មការិនីរោងចក្រ ធ្វើ​ការងារ​ច្រើន​ម៉ោង …

លោកអភិបាល​អូលីវីយ៉េ ឲ្យ​គ្រីស្ត​បរិស័ទ​យក​គំរូ​តាម​នាង Pauline Jaricot Read More »

ដូនជី​បុត្រីព្រះនាងម៉ារី​ជា​ទីពំនឹងពំនាក់រំលឹក​ពាក្យសច្ចា​នៅ​មុខ​កូនសិស្ស​ទាំងអស់

កាលពីថ្ងៃទី២៤ ខែឧសភា នេះ ក្រុម​ដូនជីបុត្រី​ព្រះនាងម៉ារី​ជា​ទីពំនឹងពំនាក់នៃ​ដុនបូស្កូទឹក​ថ្លាបាន​រំលឹក​ពាក្យសច្ចា​នៅ​មុខ​កូនសិស្ស​ជាង​១០០០នាក់ ដែល​ស្ថិត​នៅក្នុង​វិទ្យាល័យដុន​បូស្កូ​ទឹក​ថ្លា​ ក្នុង​សង្កាត់​អូរបែកក្អម ខណ្ឌ​សែន​សុខ​ រាជធានីភ្នំពេញ។ ដូនជី​ទូរអឡេ តេរេសា មាន​ប្រសាសន៍ថា កម្មវិធីថ្ងៃនេះ គឺ​ក្រុម​ដូន​ជី​ធ្វើ​តាមការ​ស្នើ​សុំ​របស់​ដូនជីប្រធាន​ធំ​នៅ​អ៊ីតាលី ឲ្យ​ក្រុម​ដូនជី​សាលេស៊ាន​ដុន​បូស្កូទាំងអស់ រំលឹកពាក្យសច្ចារបស់​ខ្លួន​ឡើង​វិញ​នៅ​ចំពោះ​មុខ​កូន​សិស្ស​របស់​យើង​ទាំងអស់។ ដូនជី​តេរេសា​បន្តថា ជា​ទូទៅ «យើង​ម្នាក់ៗ​រំលឹក​ពាក្យសច្ចា​របស់​យើង​រៀង​រាល់​មួយខែ​ម្តងរៀង​ៗ​ខ្លួន ដោយមាន​សំណាក់ធម៌ រិះគិត​អំពី​ការត្រាស់ហៅ​និង​បេសកកម្ម​របស់​​យើង។ ហើយ​មូលហេតុដែលយើងមាន​​ គឺ​នៅពេលនេះ (គ្រួសារ)យើងធ្វើ​ខួប​១៥០ឆ្នាំ។​» ដូនជីរូបនេះ បញ្ជាក់ថា ពិធីនេះ យើង​ធ្វើ​តែ​ម្តងនេះ​ប៉ុណ្ណោះ គ្មាន​ធ្វើ​នៅ​ឆ្នាំក្រោយៗទៀតនោះឡើយ។ នៅ​មុខ​កូន​សិស្ស​ទាំង​អស់ ក្រុម​ដូន​ជី​ដែល​មាន​២​សហគមន៍នៅ​ក្នុងសង្កាត់​អូរបែកក្អមសរុបចំនួន​១៤នាក់ បាន​អង្គុយ​នៅ​លើ​ឆាក​ ហើយ​ប្រកាសរំលឹក​​ពាក្យសច្ចា​របស់ខ្លួន​ ដោយក្នុងនោះ​រួមមាន ការស្តាប់​បង្គាប់ រស់នៅជា​ព្រហ្មចារីធម៌ និងរស់នៅដោយ​ភាព​ក្រីក្រ ​ស្រប​តាម​ផ្លូវវិញ្ញាណ​របស់​លោក​ឪពុក​បូស្កូ និង​អ្នក​ម្តាយ​ម៉ាស្សារ៉េឡូ ដែល​ជា​អ្នក​បង្កើត​ក្រុម​គ្រួសារ​បព្វជិតា​មួយនេះ។ ថុន ឱម៉ាវត្តី ជា​សិស្ស​ថ្នាក់ទី​១២ បាន​ឲ្យ​ដឹង​ថា «​បេសកកម្មរបស់​គាត់(ដូនជី)​ គាត់​បាន​ជួយដល់​យុវជន​សាលេស៊ាន និង​ក្មេងក្រីក្រ​ហើយ តែ​ពេល​ឃើញ​គាត់​តាំង​ចិត្ត​មោះមុត​បែបហ្នឹង ខ្ញុំកាន់តែ​រំភើប ហើយខ្ញុំដឹងថា កូនខ្មែរ​ជំនាន់​ក្រោយៗនឹងមាន អ្នកជួយបន្តៗទៀត។» យុវតីឱម៉ាវត្តី​ ​បាន​ចូល​សិក្សា​នៅ​សាលា​ដុន​បូស្កូ​របស់​ក្រុម​ដូនជីរយៈ​ពេល​១​៥​ឆ្នាំ​មក​ហើយ តាំង​ពី​កម្រិត​មត្តេយ្យថ្នាក់ដំបូង។ នាងឲ្យដឹងទៀតថា …

ដូនជី​បុត្រីព្រះនាងម៉ារី​ជា​ទីពំនឹងពំនាក់រំលឹក​ពាក្យសច្ចា​នៅ​មុខ​កូនសិស្ស​ទាំងអស់ Read More »

Subscribe to our newsletter

Don't miss new updates on your email