“អ្នកចម្បាំងការពារពន្លឺ”
អភិបូជាពិធីប្រសិទ្ធីពរលើប្រេងពិសិដ្ឋ នៅព្រះសហគមន៍សន្តសិលា និងសន្តប៉ូល ភ្នំពេញថ្មី ភ្នំពេញថ្មី ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ កាលពីដើមដំបូងបង្អស់ ព្រះជាម្ចាស់បានបង្កើតផ្ទៃមេឃ និងផែនដី។ នៅគ្រានោះ ផែនដីគ្មានរូបរាង និងនៅទទេ មានតែភាពងងឹតពីលើទីជម្រៅទឹក ហើយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់នៅរេរាពីលើផ្ទៃទឹក។ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ចូរមានពន្លឺ!» ពន្លឺក៏កើតមានឡើង។ ព្រះជាម្ចាស់ទតឃើញថា ពន្លឺនោះល្អប្រសើរហើយ ព្រះអង្គក៏បានញែកពន្លឺចេញពីភាពងងឹត។ ព្រះជាម្ចាស់ហៅពន្លឺថា “ថ្ងៃ” និងហៅភាពងងឹតថា “យប់”។ កណ ១,១-៥ លោកអភិបាល លោកឪពុក បងប្អូនជាទីស្រឡាញ់ អំបាញ់មិញ ខ្ញុំបានអានកំណើតពិភពលោកនៅពេលព្រះជាម្ចាស់បានបង្កើតពិភពលោក ដើមដំបូងនៃពិភពលោកព្រះជាម្ចាស់បានបង្កើតពន្លឺ នៅពេលនេះយើងឃើញព្រះអាទិត្យកំពុងត្រៀមលិច។ ថ្ងៃនេះ ពិតមែនយើងមានអំណរសប្បាយជួបជុំគ្នា នេះជាលើកទីមួយដែលលោកឧបដ្ឋាកបានចូលក្នុងអភិបូជាប្រសិទ្ធីពរលើប្រេងពិសិដ្ឋក្នុងតួនាទីនេះ។ លោកបូជាចារ្យមួយចំនួនក៏ជាលើកទីមួយដែរ ដែលបានចូលជាមួយយើង នៅក្នុងព្រះសហគមន៍កម្ពុជា ក៏ដូចជានៅក្នុងក្រុមបូជាចារ្យបម្រើព្រះសហគមន៍នៅកម្ពុជា។ លោកអភិបាល សិលា សួន ហង្សលី ក៏ជាលើកទីមួយដែលបានចូលរួមអភិបូជានេះ ក្នុងតួនាទីជាលោកអភិបាលព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម លោកអភិបាល គីគេ ជាលើកទី២២ ខ្ញុំជាលើកទី១៤។ យប់នេះ យើងឃើញបងប្អូនមកយ៉ាងច្រើនដើម្បីលើកតម្កើងព្រះជាម្ចាស់ ជាពិសេសនៅថ្ងៃដែលយើងអរព្រះគុណព្រះអង្គសម្រាប់លោកបូជាចារ្យរបស់យើង […]
“អ្នកចម្បាំងការពារពន្លឺ” Read More »










