Author name: Bouren Mno

លោកអូលីវីយ៉េ៖ អំណរ​សប្បាយពីអ្នកដទៃមិនស្ថិតស្ថេរ

អំណរសប្បាយ​​ពិត​ប្រាកដ​គឺ ​​នៅក្នុង​ដួងចិត្ត​របស់​យើង ​និង​ប្រសិន​បើ​យើង​ទីពឹង​អំណរ​សប្បាយ​មក​ពីគេ​​មិន​ស្ថិត​ស្ថេរ​នោះទេ។ នេះ​ជាប្រសាសន៍​របស់​លោក​អភិបាល​អូលីវីយ៉េ ជ្មីតហស្លេ អភិបាល​ព្រះសហគមន៍កាតូលិក​​ភូមិភាគ​ភ្នំពេញ នៅព្រះវិហារ​សន្តី​ម៉ារី​ម៉ាដាឡា(ស្វាយប៉ាក)​ស្ថិតនៅភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ លោកអភិបាល​បន្ថែមថា ​​វត្តមាន​របស់​ព្រះយេស៊ូ​នៅក្នុង​ដួងចិត្តរបស់​យើងឯណោះទេ ដែល​ជាអំណរ​សប្បាយ​ដ៏​ស្ថិតស្ថេរ។ លោក​បាន​ស្នើ​ឲ្យ​គ្រីស្ត​បរិស័ទ​​យកចិត្ត​ទុក​ដាក់​ថែរក្សា​អំណរ​សប្បាយ​មួយនេះ​ក្នុងគ្រប់កាលៈទេសៈ និង​ត្រូវ​​កែ​ប្រែ​ចិត្ត​គំនិត​ធ្វើ​ជាមនុស្សថ្មីដូចនាងម៉ារីម៉ាដាឡាដែលជាឧបការីជន​នៃព្រះវិហារនេះ។ ​ នៅក្នុង​ធម្មទេសនា​នាឱកាសថ្ងៃទី​១៤ ឧសភា ២០២៣ នេះ លោក​អភិបាលអូលីវីយ៉េ មាន​ប្រសាសន៍រំឮក​ទៀតថា នាងម៉ារីម៉ាដាឡា មានអំណរសប្បាយដោយ​​​ព្រះយេស៊ូបាន​ណែនាំ​នាងក្លាយ​ជាមនុស្សថ្មី ដោយ​មានឋានៈ​ជាស្ត្រី​ពោរពេញដោយតម្លៃ​​រហូត​បាន​ទៅ​​ជាសាក្សីដំបូង ដើម្បី​បញ្ជាក់​ថាព្រះយេស៊ូមាន​ព្រះជន្មរស់ឡើងវិញ និង​ទៅប្រកាស​ដល់​គ្រីស្តទូតពីដើម។ អំណរ​​សប្បាយរបស់​គ្រីស្តបរិស័ទ​គឺ​ព្រះយេស៊ូ ​​ដោយ​ធ្វើ​តាម​វិន័យ​របស់​ព្រះអង្គ​​គឺ«ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ ដូច​ខ្ញុំ​បាន​​​ស្រឡាញ់​អ្នក​រាល់គ្នា»។ លោកអភិបាល​បញ្ជាក់ថា អំណរសប្បាយ​របស់​យើង​អាច​រក​ឃើញ​តាម​រយៈ​ចំណុច​មួយចំនួន​ដូចជា  ​ចិត្ត​ស្រឡាញ់និង​បម្រើ​ព្រះជាម្ចាស់  ការចូលរួម​របស់​គ្រីស្តបរិស័ទក្នុងព្រះសហគមន៍ និងសកម្មភាព​របស់​គ្រីស្តបរិស័ទ​ដែល​បង្ហាញ​ការដឹងគុណ​​និង​សង​គុណ​ព្រះជាម្ចាស់ដោយ​បម្រើ​អ្នក​ដទៃ​ និង​ធ្វើ​ធម៌មេត្តាករុណា។ និស្សិត​ទេវវិទ្យាល័យ លោក​សិលា ឡុង រតនា ​បាន​ឱ្យ​ដឹង​ថា«សម្រាប់ខ្ញុំ​ផ្ទាល់​ជាអំណរសប្បាយ​ដ៏​មាន​អត្ថន័យ​បំផុត​សម្រាប់​ជីវិត​ខ្ញុំ ព្រោះ​ព្រះជាម្ចាស់​ស្រឡាញ់​យើងទាំងអស់គ្នា ដោយ​ជ្រើសរើសយើង​តាម​តួនាទី​រៀងៗខ្លួន។» លោក​បញ្ជាក់​ថា «សម្រាប់ខ្ញុំ​ពាក្យ​ថា​បម្រើ​ព្រះជាម្ចាស់ គឺ​​មិនមែន​ទៅជាទាសករ​ ប៉ុន្តែ​បម្រើ​ដោយ​ប្រើសេចក្ដី​ស្រឡាញ់​ដែល​​ទទួលពីព្រះជាម្ចាស់​ទៅ​ដល់​បងប្អូន​ដែល​មិន​ទាន់​ស្គាល់​ព្រះជាម្ចាស់។» ដោយដាលីស

លោកអូលីវីយ៉េ៖ អំណរ​សប្បាយពីអ្នកដទៃមិនស្ថិតស្ថេរ Read More »

លោកអភិបាលអូលីវីយ៉េ៖​ សហគមន៍ដែលមានជីវិតជាព្រះសហគមន៍ដែលអធិដ្ឋានរួមគ្នា ​​អប់រំជំនឿតៗគ្នា និង​មានជីវិតយ៉ាងពិតប្រាកដ

លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ  រួមនឹង​លោកបូជាចារ្យ​​ លោកឧបដ្ឋាក ក្រុមបព្វជិត បព្វជិតា និងគ្រីស្តបរិស័ទដែលមកពីព្រះសហគ​មន៍​នា​នា​ប្រមាណ២០០នាក់ បានចូលរួមពិធី​ប្រសិទ្ធិពរលើសាលប្រជុំ នា​សហគមន៍គ្រួសារដ៍វិសុទ្ធនៃមណ្ឌលសកម្មភាពខេត្តតាកែវ។ ពិធីនេះ បាន​ប្រារព្ធធ្វើឡើង​នាថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០២៣ ដោយ​មាន​​ការ​ថ្វាយអភិបូជាយ៉ា​ងឱឡារិកដោយ​ផ្ទាល់ និង​តាមរយៈអនឡាញដោយ​​​ការផ្សាយផ្ទាល់​តាមបណ្ដាញ​សង្គមហ្វេសបុក និងយូធូប (YouTube)ផងដែរ​។​ សាលប្រជុំនេះមានទីតាំងស្ថិតនៅក្នុង ភូមិផ្សារតាកោ ឃុំរកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ដែ​លមានលោកបូជាចារ្យ ឡិឈិប៉ាន​ ឆាលស៍ ជាបូជាចារ្យទទួលខុសត្រូវ និងលោកបូជាចារ្យ ចន ពេញ ជាបូជាចារ្យជំនួយ។ ​ថ្លែង​ក្នុងធម្មទេសនា លោកអភិបាល​អូលីវីយ៉េ បាន​លើកឡើងដោយរំលឹកថា ៖ «​​កម្មវិធីនៅថ្ងៃនេះ​ជាកម្មវិធីសម្ភោធសាលប្រជុំ ជាកន្លែងមួយដើម្បីជួបជុំគ្នាអធិដ្ឋាន ហើយនៅថ្ងៃអនាគតយើ​ងនឹងសាងសង់ព្រះវិហារមួយ​យ៉ាងពិតប្រាកដសម្រាប់ព្រះសហគមន៍គ្រួសារដ៍វិសុទ្ធនាខេត្តតា​កែវនេះ»។​ ​លោកអភិបាលបាន​បន្តថា ៖ «​ព្រះសហគមន៍ដែលមានជីវិតជាព្រះសហគមន៍ដែលអធិដ្ឋានរួមគ្នា​ ជា​ព្រះ​​សហគមន៍បម្រើបងប្អូនឯទៀតៗ ជាព្រះសហគមន៍បន្តអប់រំជំនឿតៗគ្នាហើយ​ព្រះស​ហគមន៍​ដែល​មាន​ជីវិត​យ៉ាង​ពិត​ប្រាកដ ​គឺបងប្អូនទាំងអស់ចូលរួមគ្រប់សកម្មភាពតាម​អំណោ​យទាន​ដែល​យើង​បាន​ទទួល​ពីព្រះជាម្ចាស់»។​​​ នាឱកាសនោះដែរ លោកអភិបាលរូបនេះ ក៏បាន​បញ្ជាក់ផងដែរថា វា​ជាពេលវេលាពិ​សេ​សស​ម្រា​ប់ខេត្តតាកែវទាំងមូលដែល​ព្រះជាម្ចាស់​ប្រទានពរ​ដល់សាលដ៍ធំដែលប្រើដើម្បីសូត្រធម៌ ប្រ​ជុំ ទោះមិនទាន់​មានព្រះវិហារ ប៉ុន្តែទាំងនេះជាសញ្ញាសម្គាល់នៃ​ព្រះសហគមន៍នៅទីរួមខេត្តមា​នជីវិតដែលបានចាប់ផ្ដើមតាំងពីឆ្នាំ២០១០នៅក្នុងព្រះសហគមន៍​​គ្រួសារដ៍វិសុទ្ធនេះ។​ ជាមួយគ្នានោះ លោកអភិបាល អូលីវីយ៉េ

លោកអភិបាលអូលីវីយ៉េ៖​ សហគមន៍ដែលមានជីវិតជាព្រះសហគមន៍ដែលអធិដ្ឋានរួមគ្នា ​​អប់រំជំនឿតៗគ្នា និង​មានជីវិតយ៉ាងពិតប្រាកដ Read More »

បេក្ខជន​១៣នាក់​ប្រកាសពាក្យសន្យានៅមុខព្រះសហគមន៍

លុតជង្គង់នៅមុខ​អាសនៈក្នុងព្រះវិហារ​ យុវជន​១៣នាក់​បាន​ប្រកាស​ពាក្យសន្យារបស់ខ្លួន ដោយ «យក​ព្រះគ្រីស្ត​ ​ព្រះ​បន្ទូល​និង​ព្រះសហគមន៍​ជាទីពឹង» ​ចំពោះ​មុខ​ព្រះសហគមន៍​ ដែលមាន​លោក​អភិបាល​អូលីវីយ៉េ ជ្មីត​ហស្លេជា​​អធិបតី នាថ្ងៃទី​៧ ឧសភា ២០២៣ នៅព្រះវិហារ​ព្រះកុមារ​យេស៊ូ​បឹង​ទំពុន​នារាជធានីភ្នំពេញ។ «​ខ្ញុំ​យល់​ថា​ព្រះគ្រីស្ត​ជាព្រះសង្គ្រោះ​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​អាច​ផ្ញើជីវិត​ទាំងស្រុងលើ​ព្រះអង្គ។ ព្រះបន្ទូល​ អាច​ឱ្យ​ខ្ញុំ​សិក្សាឈ្វេងយល់​បន្ថែម​ដើម្បី​ដឹកនាំជីវិត​របស់​ខ្ញុំ។» នេះជាការលើកឡើងរបស់​ សិលា កាំប្រែ ខាវី ក្នុង​វ័យ​១៩ឆ្នាំ បេក្ខជនដែល​មាន​ដើម​កំណើត​ជាជនជាតិភាគតិចព្នង​នៅ​ខេត្ត​រតនគិរី។ ខាវី ឲ្យដឹងទៀតថា ព្រះសហគមន៍ ជាទីពឹង​របស់​គាត់ ហើយគ្រប់កិច្ចការ​និងក្នុងជីវិត​រស់នៅ​ប្រចាំថ្ងៃ ទាំងជំនឿ និងទាំងការរៀនសូត្រ គាត់​ទទួល​បាន​ដោយក្ដីស្រឡាញ់ ហើយធ្វើ​ឱ្យ​ជីវិតរបស់គាត់​​មាន​អំណរសប្បាយ​ ហើយ​ឲ្យគាត់​យល់​ឃើញថា ​ព្រះបន្ទូល​​ជាសេចក្ដីពិត​​ និង​ជាអ្វី​ដែលកើត​មាន​នៅក្នុង​ជីវិត​សព្វថ្ងៃ។​ ​ លោក​អភិបាល​អូលីវីយ៉េ មាន​ប្រសាសន៍​ទៅកាន់​បេក្ខជន​ទាំង​១៣នាក់ ឲ្យ​ជ្រើសរើស​ដើរតាម​​ពន្លឺ ជា​មាគ៌ា​របស់​ព្រះជាម្ចាស់ បន្តដើរតាមមាគ៌ាព្រះយេស៊ូ​​ជានិច្ច​ និង​ស្ដា​ប់​ព្រះសូរ​សៀង​របស់​ព្រះ​អង្គ​ដោយរស់នៅ​ឱ្យ​សម​ជា​មនុស្ស​​​មាន​ពន្លឺ​នៅក្នុង​ខ្លួន ​ហើយ​ពឹង​លើ​ព្រះ​ប្រាជ្ញា​ញាណ​របស់​ព្រះអង្គ។ លោកអភិបាល​បន្ថែមថា ជាគ្រីស្តបរិស័ទ គឺត្រូវ​ផ្ញើ​ខ្លួន​​​ទាំងស្រុង​ទៅលើ​ព្រះគ្រីស្ត​ ដោយផ្ញើ​​​ជីវិត​ទៅព្រះយេស៊ូ​ជា​រៀង​រាល់​ថ្ងៃ ដោយអាន​គម្ពីរដែលនាំ​ឲ្យជីវិត​មានពន្លឺថ្មី។ លោកបាន​ស្នើសុំ​ឲ្យ​ ព្រះសហគមន៍​ដែលជា​គ្រីស្ត​បរិស័ទ ​ជាថ្មដ៏មានជីវិត សូម​ថែរក្សា​បងប្អូនថ្មីៗដើម្បីធ្វើដំណើររួមគ្នា និង​ធ្វើ​ដំណើរ​ជា​មួយ​ព្រះយេស៊ូ​ដើម្បី​រក​ឃើញ​ព្រះយេស៊ូ​ដែលជាផ្លូវនៃជីវិត។ ជាសិស្ស​ថ្នាក់ទី១០​នៃវិទ្យាល័យ​ចម្រើន​ផល គង់ បញ្ញាសោភ័ណ អាយុ១៦ឆ្នាំ

បេក្ខជន​១៣នាក់​ប្រកាសពាក្យសន្យានៅមុខព្រះសហគមន៍ Read More »

សកម្មភាពលោក អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ខែ ឧសភា ឆ្នាំ២០២៣

សកម្មភាពលោក អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ខែ ឧសភា ឆ្នាំ២០២៣ Read More »

សកម្មភាពលោក អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ខែ មេសា ឆ្នាំ២០២៣

សកម្មភាពលោក អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ខែ មេសា ឆ្នាំ២០២៣ Read More »

លោកអភិបាល អូលីវីយ៉េ៖ ទិវា​នៃ​​ការត្រាស់ហៅ​ ជាពេលវេលាដើម្បីអធិដ្ឋានរួមគ្នា បង្កើតទំនាក់ទំនងជាមួយ​ព្រះជាម្ចាស់​

កាល​ពី​ចុងខែមេសា ឆ្នាំ​២០២៣កន្លងមកនេះ ព្រះសហគមន៍កាតូលិកកម្ពុជា បានប្រារព្ធ​ទិវា​នៃ​​ការត្រាស់ហៅអន្តរភូមិភាគ ដែលធ្វើឡើងនៅ​ព្រះសហគមន៍សន្តីម៉ារីញញឹម​ចំការទៀង​ ខេត្ត​តា​កែវ ​នៃ​ភូមិភាគភ្នំពេញ ក្រោមប្រធាន​បទ ​«ផ្លូវនាំខ្ញុំទៅដល់ព្រះជាម្ចាស់»​។ កម្មវិធីនេះមានការ​ចូលរួមជាអធិបតីភាព​ ពី​លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ​ អភិបាលនៃព្រះ​សហគមន៍កាតូលិកភូមិភាគភ្នំពេញ និងលោកអភិបាល សិលា សួន ហង្សលី អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម រួមជាមួយលោកបូជាចារ្យ​​ លោកឧ​បដ្ឋាក ក្រុមបព្វជិត បព្វជីតា និងយុវជនចូលរួមប្រមាណជា៤៣០នាក់។​​ ថ្លែងនៅក្នុងកម្មវិធីនេះ​ លោកអភិបាលអូលីវីយ៉េ ​បានលើកឡើងថា ទិវានៃការត្រាស់ហៅកំពុងតែ​សាបព្រោះ​ព្រះបន្ទូលព្រះជាម្ចាស់សម្រាប់​បងប្អូន​មាន​​ឱកាសដើម្បីជួបជុំគ្នា ​​ស្ដាប់ព្រះបន្ទូល ​​​អធិដ្ឋាន ​​ជួបជាមួយបព្វជិតបព្វជិតា ដែលមានអំណោយទានផ្សេងៗពីគ្នា ដែលមានសម្រាប់​អ្ន​កក្រីក្រ សម្រាប់អ្នក​ជំងឺ សម្រាប់ការសិក្សា ​សម្រាប់ព្រះសហគមន៍ទូទៅ ដូច្នេះការត្រាស់​ហៅ​​ត្រូ​វតែ​មាន​​វិន័យ ត្រូវមានការលះបង់ ការបូជានឹងស្ដាប់បង្គាប់។​ លោកមានប្រសាសន៍ថា ៖ «នេះជាទិវានៃ​ការត្រាស់ហៅលើកទី៦០នៅក្នុងពិភពលោក និងស​ម្រាប់​ព្រះសហគមន៍កាតូលិកក្នុងប្រទេសកម្ពុជាបានប្រមូលយុវជន​យុវនារីទាំង៣ភូមិភាគ ជាពេលវេលាដើម្បីអធិដ្ឋានរួមគ្នា​ ​បង្កើតទំនាក់ទំនងជាកូនចៅរបស់ព្រះជាម្ចាស់ ជាបុត្រាបុត្រីរបស់ព្រះបិតា»។​ លោកឧបដ្ឋាក វី សំណាង ដែលជា​គណៈកម្មានៃការរៀបចំកម្មវិធីត្រាស់ហៅអន្តរភូមិភាគ បានលើកឡើង​នាឱកាសនោះដែរថា ​ជារៀងរាល់ឆ្នាំព្រះសហគមន៍កាតូលិកនៅទូទាំងពិភពលោ​ក រួមទាំង​ព្រះសហគមន៍​កាតូលិកក្នុងប្រទេសកម្ពុជានៅអាទិត្យទី៤នៃបុណ្យចម្លងគឺអ​ធិដ្ឋាន ​ពិសេស​សម្រាប់​ការត្រាស់ហៅជីវិតជាអ្នកថ្វាយខ្លួន។ លោកបានបន្តថា

លោកអភិបាល អូលីវីយ៉េ៖ ទិវា​នៃ​​ការត្រាស់ហៅ​ ជាពេលវេលាដើម្បីអធិដ្ឋានរួមគ្នា បង្កើតទំនាក់ទំនងជាមួយ​ព្រះជាម្ចាស់​ Read More »

ក្រសួងទេសចរណ៍ទទួលស្គាល់រមណីយដ្ឋានមួយកន្លែងរបស់ព្រះសហគមន៍កាតូលិក

រមណីយដ្ឋានឋានសួគ៌ធម្មជាតិភ្នំវល្លិ៍ត្រូវបានក្រសួងទេសចរណ៍ប្រកាសទទួលស្គាល់នឹងផ្ដល់​អាជ្ញាបណ្ណជារមណីយដ្ឋានមួយដែលមានវត្តមានក្នុងខេត្តកំពត-កែប១៤៥គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ យោងទៅតាមលិខិតដែលចុះហត្ថលេខាដោយ​លោក​តុប សុភ័ក រដ្ឋលេខាធិការនៃក្រសួងទេសចរណ៍ កាលពីថ្ងៃទី១៧​ខែមីនាឆ្នាំ២០២៣ បានឱ្យដឹងថា ​ក្រសួង​បាន​សម្រេចផ្ដល់អាជ្ញាបណ្ណរមណីយដ្ឋានទេសចរណ៍ មានសុពលភាពប្រើប្រាស់សម្រាប់រយៈពេល​មួយឆ្នាំដោយគិតចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។ រមណីយដ្ឋានឋានសួគ៌ធម្មជាតិភ្នំវល្លិ៍ជារមណីយដ្ឋានមួយរបស់ព្រះសហគមន៍កាតូលិកដែលមានលោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា​ជាស្ថាបនិក ដែល​បាន​​បង្កើត​ឡើងនៅឆ្នាំ២០២២ ក្នុងអំឡុងពេលមានជំងឺកូវីដ១៩រាតត្បាត។​ លោក ប៊ីស ចិន្តា អាយុ៣៣ឆ្នាំ ជាអ្នកគ្រប់គ្រងទូទៅនៅរមណីយដ្ឋានឋានសួគ៌ធម្មជាតិភ្នំវល្លិ៍ ឲ្យដឹងថា លោកអភិបាលអូលីវីយ៉េ មានចក្ខុវិស័យខ្ពស់ពាក់ព័ន្ធជាមួយវិស័យទេសចរណ៍នឹងស្រលាញ់ទេសភាពធម្មជាតិ។​ កន្លែងនេះបង្កើតឡើងដើម្បីឱ្យភ្ញៀវទេសចរណ៍មកសម្រាកលំហែបន្ទាប់ពី​ថ្ងៃសម្រាកការងារនៅចុងសប្ដាហ៍ឬក៏ថ្ងៃបុណ្យទានជាដើម។ លោកបានបន្តថា ដំបូងឡើយនៅទីកន្លែងនេះបានសុំច្បាប់អាជីវកម្មបើកត្រឹមតែ​ភោជនីយដ្ឋាន​តែ​ប៉ុណ្ណោះប៉ុន្តែនៅក្នុងឆ្នាំ២០២៣ បានផ្លាស់ប្ដូរពីភោជនីយដ្ឋានទៅជារមណីយដ្ឋានដោយសារតែ​សក្ដានុពល​នៃភ្ញៀវទេសចរណ៍មានការកើនឡើងជាលំដាប់ទើបធ្វើឱ្យមន្ទីរ​ទេសចរណ៍​នឹង​ក្រសួងទេសចរណ៍សម្រេចផ្ដល់អាជ្ញាបណ្ណរមណីយដ្ឋានទេសចរណ៍ថ្នាក់កែច្នៃ​ កាលពីពេល​ថ្មីៗនេះ។ លោក​ឲ្យដឹងថា ក្នុងថ្ងៃធម្មតា​មាន​អ្នកមកលេង​ប្រមាណជា​៥០​ទៅ​៦០នាក់ រីឯថ្ងៃសៅរ៍និងអាទិត្យ​វិញ​មាន​ពី​ចំនួនពី២០០ទៅ៣០០នាក់ បើ​សរុបស្ថិតិក្នុងមួយខែអាចចូលពី៦ពាន់ទៅ៧ពាន់នាក់។ រមណីយដ្ឋានឋានសួគ៌ធម្មជាតិភ្នំវល្លិ៍ មានសេវាកម្មជិះឡូរី ដែលមានប្រវែងជាង​៣គីឡូ​ម៉ែត្រ ហើយភ្ញៀវទេសចរណ៍អាចគយគន់ទេសភាពតាមជួរភ្នំ មើលកសិដ្ឋានចិញ្ចឹមសត្វដូចជាជ្រូកព្រៃ សេះ គោ​ មាន់ ទា ជ្រូកកាប់សាច់​ជាដើម កន្លែង​ចិញ្ចឹមសត្វស្លាបមួយចំនួន​ ដំណាំ​ហូបផ្លែ និង​បន្លែបង្ការ​ជាច្រើន​មុខ។ ហើយម៉្យាងវិញទៀតរមណីយដ្ឋានមានទទួលសេវកម្មម្ហូបអាហារ​​ដែល​សាច់នឹងបន្លែដាំនៅក្នុងកសិដ្ឋានផ្ទាល់តែម្ដង។​ នេះជាការបញ្ជាក់បន្ថែម​របស់លោក ប៊ីស ចិន្ដា។ រមណីយដ្ឋានឋានសួគ៌ធម្មជាតិភ្នំវល្លិ៍ មានចម្ងាយប្រមាណជា២៥គីឡូម៉ែត្រពីទីរួមខេត្តកែប

ក្រសួងទេសចរណ៍ទទួលស្គាល់រមណីយដ្ឋានមួយកន្លែងរបស់ព្រះសហគមន៍កាតូលិក Read More »

លោកអភិបាល ​អូលីវីយ៉េ៖ ការប្រយុទ្ធរបស់យើង ជាការប្រយុទ្ធដើម្បីសិទ្ធិសេរីភាព និងរំដោះមនុស្សលោក

«ពិត​មែន​យើង​ជា​អ្នក​ចម្បាំង​ការពារ​ពន្លឺ ដែល​ការ​ប្រយុទ្ធ​របស់​យើង​ ​ជា​ការ​ប្រយុទ្ធ​ដើម្បី​សិទ្ធិ​សេរីភាព និង​​រំដោះ​មនុស្ស​លោក​ឱ្យ​រក​ឃើញ​ផ្លូវ​នៃ​ជីវិត​អស់​កល្ប​ជានិច្ច»។ នេះជាសារ​ដែល​ថ្លែងឡើងដោយ​លោក​អភិបាល​ព្រះសហគមន៍​ភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតអ៊ី​ស្លេរ។ លោកអភិបាលបានលើកឡើង​ដូចនេះ កាលពី​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០២៣ កន្លងទៅ​ថ្មីៗនេះ​ ដើម្បីជាការ​ក្រើន​រំ​ឭក​ដល់​​លោក​បូជាចារ្យ​ដែលបានចូលរួម​ប្រមាណជាជិត៩០អង្គ​​ នៅក្នុង​ឱកាស​ពិធីបុណ្យ​អភិបូជា​ប្រកាស​ពាក្យ​​សន្យា​ជាថ្មីរបស់​លោក​បូជាចារ្យ​ចំពោះមុខព្រះសហគមន៍ និង​ពិធី​ប្រសិទ្ធិពរលើ​ប្រេង​ នា​ព្រះវិហារសន្ត​សិលា និង​សន្តប៉ូល​ នៃ​មណ្ឌល​សកម្មភាព​ភ្នំពេញថ្មី​។ ​ ក្នុង​ពិធីនោះ លោក​អភិបាល​ ​អូលីវីយ៉េ ​​មាន​ប្រសាសន៍​​ថា ៖ «យើង​មិន​មែន​ជា​អ្នក​ចម្បាំង ដើម្បី​បំ​ផ្លាញ ដើម្បី​ណែនាំ​ឱ្យ​មាន​ភាព​ស្អប់​គ្នា ប៉ុន្តែ​ចម្បាំង​ដើម្បី​ចូល​​ក្នុង​ការ​ប្រយុទ្ធ​របស់​ព្រះជាម្ចាស់ ដើ​ម្បី​​ឱ្យ​​ពន្លឺ ​និង​សេចក្តី​ពិត​ឈ្នះ​គ្រប់​ពេល​វេលា គ្រប់​កាលៈទេសៈ»។​ នៅក្នុង​ធម្មទេសនាដដែលនេះ លោក​ក៏បាន​រំឭក​ពីអត្ថន័យ​នៃ​ការចូល​ក្នុង​​​​សប្តាហ៍​ពិសិដ្ឋខាងមុខនេះ​ ដែលជាការ​​​ចូល​នៅ​ក្នុង​ការ​ប្រយុទ្ធ​ចុង​ក្រោយ​បំផុត​របស់​ព្រះយេស៊ូ ដើម្បី​ឈ្នះ​អំពើ​ហិង្សា​​ឈ្នះ​អំពើ​បាប និង​ឈ្នះ​ការ​ស្អប់​គ្នា​នៅ​លើ​ផែនដី​ទាំង​មូល។ លើសពីនេះទៅ​ទៀត ​​លោកអភិបាលភូមិភាគភ្នំពេញរូបនេះ ​ក៏បានថ្លែង​​លើក​ទឹក​ចិត្ត​​​លោក​បូជាចារ្យ​ដែល​ជាអ្នកចម្បាំងការពារពន្លឺឱ្យ​ឈរ​ឡើង​ កុំភ័យ​ខ្លាច​​​ ព្រោះ​មាន​ព្រះជាម្ចាស់​ជា​ខែល​នៅក្នុង​កា​រប្រយុទ្ធ​ប្រឆាំង​នឹង​ភាពងងឹតនេះ។ លោកមានប្រសាសន៍ថា ៖​ «​​អស់​លោក​បូជាចារ្យ ​​ត្រូវការរស់នៅក្នុងសេចក្ដី​ស្រឡាញ់​ដ៏ពិសេស​របស់ព្រះជាម្ចាស់ រស់នៅ​ក្នុង​ទំនាក់ទំនង​ដ៏ពិត​ប្រាកដ​ ដោយ​មិន​វង្វេង​ទៅនឹង​ស្ថានភាព​សិប្បនិម្មិត​​របស់ពិភពលោក»​។​ ដើម្បី​ធ្វើជាអ្នក​ចម្បាំងការពារ​ពន្លឺនេះ​ដែរ បូជាចារ្យទទួល​ខុស​ត្រូវ​ព្រះសហគមន៍​មណ្ឌលសក​ម្មភា​ព​ព្រះសីហនុ​ លោក ​តាវ៉ូឡា យ៉ាំងលូកា បាន​លើកឡើងដែរថា ៖ «ខ្ញុំ​យល់​ថា​យើង​​ជាបូជាចារ្យ​ត្រូវ​ការ​ផ្ដល់សេចក្ដីសង្ឃឹម​ឱ្យបងប្អូន​

លោកអភិបាល ​អូលីវីយ៉េ៖ ការប្រយុទ្ធរបស់យើង ជាការប្រយុទ្ធដើម្បីសិទ្ធិសេរីភាព និងរំដោះមនុស្សលោក Read More »

កម្មវិធីបូជនីយចរសម្រាប់យុវជន ត្រូវ​បានរៀបចំឡើង​រយៈពេល​៣ ថ្ងៃ នា​ព្រះសហគមន៍កំពង់សោម

កម្មវិធីបូជនីយចរសម្រាប់យុវជន ត្រូវ​បាន​រៀបចំឡើង​ដោយ​ការិយាល័យយុវជន​ ជំទង់ និងកុមារភូមិភា​គភ្នំពេ​ញ កាលពីថ្ងៃទី២៤ ដល់​២៦ ខែមីនា ឆ្នាំ២០២៣ កន្លងទៅនេះ នៅព្រះសហគមន៍កំពង់សោម ក្នុងខេត្ត​ព្រះ​សីហ​នុ។ កម្មវិធីនេះធ្វើឡើងក្រោមប្រធាន​បទ «នៅគ្រានោះនាង​ម៉ារីក្រោកឡើងប្រញាប់ប្រញាល់ធ្វើ​ដំណើ​រទៅកា​ន់ភូ​មិ​មួយនៅតំបន់ភ្នំក្នុងស្រុកយូដា»​ ដោយមានការចូលរួមរពី​​លោក អូលីវីយ៉េ ជ្មីតហស្លេ ​អភិបាលនៃ​ព្រះសហ​គម​ន៍​​​កា​តូលិកភូមិភាគភ្នំពេញ រួមជាមួយនឹង​លោកបូជាចារ្យ លោកឧបដ្ឋាក បងប្រុស បងស្រី និងយុវជនជាង ២៦​០​នា​ក់។ ​​​លោកអភិបាល អូលីវីយ៉េ ​​បាន​ថ្លែងនាឱកាសនោះដោយ​លោកបានសុំឱ្យបងប្អូននឹកឃើញដល់ព្រះវិញ្ញាណដ៍​វិសុទ្ធដែលជាដង្ហើមរបស់ព្រះជាម្ចាស់បានណែនាំឱ្យបងប្អូនបន្តធ្វើដំណើរដោយមានព្រះវិញ្ញាណដ៍វិសុទ្ធដែលជំរុញ​នឹងមានព្រះវិញ្ញាណដ៍វិសុទ្ធដែលបំភ្លឺឱ្យបងប្អូន​មើលឃើញ ប៉ុន្តែមិនមែនគ្រាន់តែ​ឱ្យមើលឃើញនោះទេ តែ​ឱ្យប​ងប្អូ​នទៅជាពន្លឺមួយនៅក្នុងពិភពលោក។ លោកបានសង្កត់ធ្ងន់ថា​៖ «​មុនពេលក្លាយជាពន្លឺត្រូវតែទទួលពន្លឺជាមុនសិន ដោយនៅថ្ងៃនេះយើង​ទទួលពន្លឺ​ក្នុ​ង​ព្រះវិញ្ញាណដ៍វិសុទ្ធដើម្បីក្លាយជាយុវជនយុវនារីដែលពោរពេញដោយកម្លាំងក្នុងការបំពេញបេសកកម្មមួយថ្មី ជា​អ្នកចម្បាំងដើម្បីការពារពន្លឺនៅក្នុងពិភពលោក ជាអ្នកចម្បាំងដើម្បីបង្ហាញពីសេចក្ដីពិត បង្ហាញពីផ្លូវដែល​ព្រះជាម្ចាស់បានបំភ្លឺដើម្បីបំភ្លឺដល់បងប្អូនឯទៀតៗ»។ នាឱកាសនោះដែរ លោកអភិបាលក៏​បានអំពាវនាវសុំឱ្យបងប្អូន​នឹក​ឃើញ​ដល់​​ជីវិត​ថា តើធ្វើដូចម្ដេចដើ​ម្បីភា្ជប់​ជាមួយ​ព្រះជាម្ចាស់បន្ថែមទៀត នៅក្នុងការអធិដ្ឋាន​ហើយថ្ងៃនេះជាថ្ងៃមាន​អំណរសប្បាយដោយសារទាំងអស់​​រួម​គ្នា​ ដែល​អាចទៅជាក្រុមទ័ពមួយដ៍ធំជាអ្នកចម្បាំង​ការពារ​ពន្លឺ។ ​ជាមួយគ្នានោះដែរ លោក ស៊ាន់ សារឿន ​អ្នកទទួលខុសត្រូវការិយាល័យយុវជន ជំទង់ និងកុមារភូមិភាគភ្នំពេញ​បាន​ថ្លែងឱ្យដឹងដែរថា ​ការិយាល័យបានរៀបចំកម្មវិធីបូជនីយចរ យុវជនភូមិភាគភ្នំពេញ ​ជារៀងរាល់ឆ្នាំរហូត​ម​កដល់​ពេលនេះអស់​រយៈពេល១១លើកហើយ។ លោកបានបន្តថា កម្មវិធីបូជនីយចរ​ មានគោលបំណងតែមួយ​ ចង់ឱ្យយុវជនមានឱកាស​ក្នុងការដើររួមគ្នា​ជា​លក្ខ​ណៈ​​គ្រួសារ ដើម្បីអាចមានពេលវេលារិះគិត​ពីជីវិត ​ជំនឿ

កម្មវិធីបូជនីយចរសម្រាប់យុវជន ត្រូវ​បានរៀបចំឡើង​រយៈពេល​៣ ថ្ងៃ នា​ព្រះសហគមន៍កំពង់សោម Read More »

“អ្នក​ចម្បាំង​ការពារ​ពន្លឺ”

អភិបូជា​ពិធី​ប្រសិទ្ធី​ពរ​លើ​ប្រេង​ពិសិដ្ឋ នៅ​ព្រះសហគមន៍​សន្ត​សិលា និង​សន្ត​ប៉ូល ភ្នំពេញ​ថ្មី ភ្នំពេញ​ថ្មី ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០២៣ កាល​ពី​ដើម​ដំបូង​បង្អស់ ព្រះ‌ជាម្ចាស់​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែន‌ដី។ នៅ​គ្រា​នោះ ផែន‌ដី​គ្មាន​រូប​រាង និង​នៅ​ទទេ មាន​តែ​ភាព​ងងឹត​ពី​លើ​ទី​ជម្រៅ​ទឹក ហើយ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់​នៅ​រេរា​ពី​លើ​ផ្ទៃ​ទឹក។ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​មាន​ពន្លឺ!» ពន្លឺ​ក៏​កើត​មាន​ឡើង។ ព្រះ‌ជាម្ចាស់​ទត​ឃើញ​ថា ពន្លឺ​នោះ​ល្អ​ប្រសើរ​ហើយ ព្រះ‌អង្គ​ក៏​បាន​ញែក​ពន្លឺ​ចេញ​ពី​ភាព​ងងឹត។ ព្រះ‌ជាម្ចាស់​ហៅ​ពន្លឺ​ថា “ថ្ងៃ” និង​ហៅ​ភាព​ងងឹត​ថា “យប់”។ កណ ១,១-៥ លោក​អភិបាល លោក​ឪពុក បង​ប្អូន​ជា​ទី​ស្រឡាញ់ អំបាញ់មិញ ខ្ញុំ​បាន​អាន​កំណើត​ពិភព​លោក​នៅ​ពេល​ព្រះជាម្ចាស់​បាន​បង្កើត​ពិភព​លោក ដើម​ដំបូង​នៃ​ពិភព​លោក​ព្រះជាម្ចាស់​បាន​បង្កើត​ពន្លឺ នៅ​ពេល​នេះ​យើង​ឃើញ​ព្រះអាទិត្យ​កំពុង​ត្រៀម​លិច។ ថ្ងៃ​នេះ ពិត​មែន​យើង​មាន​អំណរ​សប្បាយ​ជួប​ជុំ​គ្នា នេះ​ជា​លើក​ទី​មួយ​ដែល​លោក​ឧបដ្ឋាក​បាន​ចូល​ក្នុង​អភិបូជា​ប្រសិទ្ធី​ពរ​លើ​ប្រេង​ពិសិដ្ឋ​ក្នុង​តួនាទី​នេះ។ លោក​បូជាចារ្យ​មួយ​ចំនួន​ក៏​ជា​លើក​ទី​មួយ​ដែរ ដែល​បាន​ចូល​ជា​មួយ​យើង នៅ​ក្នុង​ព្រះសហគមន៍​កម្ពុជា ក៏​ដូច​ជា​នៅ​ក្នុង​ក្រុម​បូជាចារ្យ​បម្រើ​ព្រះសហគមន៍​នៅ​កម្ពុជា។ លោក​អភិបាល សិលា សួន ហង្សលី ក៏​ជា​លើក​ទី​មួយ​ដែល​បាន​ចូល​រួម​អភិបូជា​នេះ ក្នុង​តួនាទី​ជា​លោក​អភិបាល​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​កំពង់ចាម លោក​អភិបាល គីគេ ជា​លើក​ទី​២២ ខ្ញុំ​ជា​លើក​ទី​១៤។ យប់​នេះ យើង​ឃើញ​បង​ប្អូន​មក​យ៉ាង​ច្រើន​ដើម្បី​លើក​តម្កើង​ព្រះជាម្ចាស់ ជា​ពិសេស​នៅ​ថ្ងៃ​ដែល​យើង​អរ​ព្រះគុណ​ព្រះអង្គ​សម្រាប់​លោក​បូជាចារ្យ​របស់​យើង

“អ្នក​ចម្បាំង​ការពារ​ពន្លឺ” Read More »

Subscribe to our newsletter

Don't miss new updates on your email