ដូនជីបុត្រីព្រះនាងម៉ារីជាទីពំនឹងពំនាក់រំលឹកពាក្យសច្ចានៅមុខកូនសិស្សទាំងអស់
កាលពីថ្ងៃទី២៤ ខែឧសភា នេះ ក្រុមដូនជីបុត្រីព្រះនាងម៉ារីជាទីពំនឹងពំនាក់នៃដុនបូស្កូទឹកថ្លាបានរំលឹកពាក្យសច្ចានៅមុខកូនសិស្សជាង១០០០នាក់ ដែលស្ថិតនៅក្នុងវិទ្យាល័យដុនបូស្កូទឹកថ្លា ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ដូនជីទូរអឡេ តេរេសា មានប្រសាសន៍ថា កម្មវិធីថ្ងៃនេះ គឺក្រុមដូនជីធ្វើតាមការស្នើសុំរបស់ដូនជីប្រធានធំនៅអ៊ីតាលី ឲ្យក្រុមដូនជីសាលេស៊ានដុនបូស្កូទាំងអស់ រំលឹកពាក្យសច្ចារបស់ខ្លួនឡើងវិញនៅចំពោះមុខកូនសិស្សរបស់យើងទាំងអស់។ ដូនជីតេរេសាបន្តថា ជាទូទៅ «យើងម្នាក់ៗរំលឹកពាក្យសច្ចារបស់យើងរៀងរាល់មួយខែម្តងរៀងៗខ្លួន ដោយមានសំណាក់ធម៌ រិះគិតអំពីការត្រាស់ហៅនិងបេសកកម្មរបស់យើង។ ហើយមូលហេតុដែលយើងមាន គឺនៅពេលនេះ (គ្រួសារ)យើងធ្វើខួប១៥០ឆ្នាំ។» ដូនជីរូបនេះ បញ្ជាក់ថា ពិធីនេះ យើងធ្វើតែម្តងនេះប៉ុណ្ណោះ គ្មានធ្វើនៅឆ្នាំក្រោយៗទៀតនោះឡើយ។ នៅមុខកូនសិស្សទាំងអស់ ក្រុមដូនជីដែលមាន២សហគមន៍នៅក្នុងសង្កាត់អូរបែកក្អមសរុបចំនួន១៤នាក់ បានអង្គុយនៅលើឆាក ហើយប្រកាសរំលឹកពាក្យសច្ចារបស់ខ្លួន ដោយក្នុងនោះរួមមាន ការស្តាប់បង្គាប់ រស់នៅជាព្រហ្មចារីធម៌ និងរស់នៅដោយភាពក្រីក្រ ស្របតាមផ្លូវវិញ្ញាណរបស់លោកឪពុកបូស្កូ និងអ្នកម្តាយម៉ាស្សារ៉េឡូ ដែលជាអ្នកបង្កើតក្រុមគ្រួសារបព្វជិតាមួយនេះ។ ថុន ឱម៉ាវត្តី ជាសិស្សថ្នាក់ទី១២ បានឲ្យដឹងថា «បេសកកម្មរបស់គាត់(ដូនជី) គាត់បានជួយដល់យុវជនសាលេស៊ាន និងក្មេងក្រីក្រហើយ តែពេលឃើញគាត់តាំងចិត្តមោះមុតបែបហ្នឹង ខ្ញុំកាន់តែរំភើប ហើយខ្ញុំដឹងថា កូនខ្មែរជំនាន់ក្រោយៗនឹងមាន អ្នកជួយបន្តៗទៀត។» យុវតីឱម៉ាវត្តី បានចូលសិក្សានៅសាលាដុនបូស្កូរបស់ក្រុមដូនជីរយៈពេល១៥ឆ្នាំមកហើយ តាំងពីកម្រិតមត្តេយ្យថ្នាក់ដំបូង។ នាងឲ្យដឹងទៀតថា […]
ដូនជីបុត្រីព្រះនាងម៉ារីជាទីពំនឹងពំនាក់រំលឹកពាក្យសច្ចានៅមុខកូនសិស្សទាំងអស់ Read More »










