ក្រុមបងស្រីតូចតាចនៃព្រះយេស៊ូ២រូបនៅកម្ពុជាវិលត្រលប់ទៅប្រទេសកូរ៉េវិញ
ក្រុម បន្ទាប់ពីមានបេសកកម្មនៅក្នុងប្រទេសកម្ពុជា ជាង១០ឆ្នាំមកនេះ ក្រុមគ្រួសារបងស្រីតូចតាច (Little Sisters of Jesus) ដែលមានសមាជិកចំនួន២រូប បានធ្វើមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសកូរ៉េវិញ នាព្រឹកថ្ងៃទី២៩ ខែមីនា ២០២២។ ដូនជីសូហ្វីយ៉ា គីយ៉េន (Sophia Kyeng)មានប្រសាសន៍ឱ្យដឹងថា ទិសដៅសំខាន់របស់ក្រុមគ្រួសារបងស្រីតូចតាចនៃព្រះយេស៊ូមកកម្ពុជា គឺចង់ពង្រីកសមាជិក នៅតាមបណ្ដាប្រទេសក្នុងទ្វីបអាស៊ីបន្ថែមទៀត។ ក្រុមអ្នកបួសនេះ បានមកដល់កម្ពុជាក្នុងឆ្នាំ២០១១ ដោយមានបេសកកម្មដំបូងក្នុងខេត្តតាកែវ ហើយបានមកបម្រើការងារនៅទីក្រុងភ្នំពេញក្នុងឆ្នាំ២០១៤។ ដូនជីសូហ្វីយ៉ា បានឲ្យដឹងថា បេសកកម្មក្រុមបងស្រីតូចតាចនៃព្រះយេស៊ូ គឺរស់នៅ និងធ្វើកិច្ចការងារតូចតាច ដើម្បីបង្ហាញពីវត្តមានរបស់ព្រះជាម្ចាស់ទៅដល់អ្នកក្រីក្រតូចតាចនៅក្នុងសង្គម។ ដូនជីសូហ្វីយ៉ាបានឲ្យដឹងថា រយៈពេល៩ឆ្នាំដែលគាត់និងដូនជីម្នាក់ទៀត បានរស់នៅនិងធ្វើការងារក្នុងនាមជាដូនជីកាតូលិក គឺដើម្បីបង្ហាញសក្ខីកម្មជាគ្រីស្តបរិស័ទទៅដល់មនុស្សដទៃទៀតក្នុងកន្លែងការងារ។ ដូនជីសូហ្វីយ៉ា ជាជនជាតិកូរ៉េខាងត្បូង និយាយខ្មែរបានខ្លះៗ ឲ្យដឹងទៀតថា «ខ្ញុំមានបទពិសោធច្រើនជាមួយមនុស្សជនជាតិកម្ពុជា។ នៅរោងចក្រ ខ្ញុំមិនត្រឹមតែជាអ្នកធ្វើការជាមួយគ្នា ប៉ុន្តែជាមិត្តភក្តិ ជាបង និងជាអ្នកជិតខាង។» ជាច្រើនឆ្នាំមកនេះតាមការសង្កេតរបស់ក្រុមដូនជី បានឲ្យដឹងថា ប្រជាជនកម្ពុជាមិនសូវចាប់អារម្មណ៍ពីជីវិតអ្នកបួស ឬគ្រីស្តបរិស័ទទេ។ ពួកគេចាប់អារម្មណ៍លើជីវិតធម្មតា ដោយក្រៅពីធ្វើការងាររួមគ្នា ព្រោះពួកគេបានផ្សារភ្ជាប់ជីវិតយ៉ាងជ្រៅក្នុងព្រះពុទ្ធសាសនា។ ដូនជីបញ្ជាក់ថា «នៅពេលដែលខ្ញុំនិយាយ គេលើកពីវត្តមកភ្ជាប់ជាមួយ។» ទោះបីជាយ៉ាងនេះក្តី […]
ក្រុមបងស្រីតូចតាចនៃព្រះយេស៊ូ២រូបនៅកម្ពុជាវិលត្រលប់ទៅប្រទេសកូរ៉េវិញ Read More »










