ធ្វើដំណើររួមគ្នានៅក្នុងព្រះសហគមន៍ភូមិភាគភ្នំពេញ
សរុបចម្លើយសន្និបាតព្រះសហគមន៍ភូមិភាគភ្នំពេញ សម្រាប់សនិ្នត ២០២១-២០២៣ ព្រះសហគមន៍ភូមិភាគភ្នំពេញ សរុបចម្លើយសន្និបាតព្រះសហគមន៍ ២០២១-២០២៣៖ “ធ្វើដំណើររួមគ្នា ជាធ្លុងតែមួយ ចូលរួម ប្រកាសដំណឹងល្អ” នៅមណ្ឌលសកម្មភាពភូមិភាគភ្នំពេញ ដោយមានតំណាងគ្រីស្តបរិស័ទពីព្រះសហគមន៍នៃតំបន់សកម្មភាពទាំង៩ គ្រប់ការិយាល័យ និងអង្គការកាតូលិកនានា ក្នុងព្រះសហគមន៍ភូមិភាគភ្នំពេញ ប្រមាណជាង២០០នាក់ នាថ្ងៃទី១៤ ឧសភា ២០២២។ លោកអភិបាលព្រះសហគមន៍ អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានណែនាំ អង្គប្រជុំដោយមានប្រសាសន៍ថា ថ្ងៃនេះយើងជួបជុំគ្នាយ៉ាងឱឡារឹក ដើម្បីចូលរួមបូកសរុបយោបល់ សម្រាប់មហាសន្និបាត២០២១-២០២៣ ជាពេលវេលាពិសេសដោយស្តាប់ចម្លើយសំណួរទាំង៣ របស់មហាសន្និបាត របស់គ្រីស្តបរិស័ទ អ្នកដឹកនាំព្រះសហគមន៍ បព្វជិត-ជិតា គ្រហស្ត និងអង្គការកាតូលិកក្នុងភូមិភាគភ្នំពេញ ដែលទាក់ទងទៅនឺងរបៀបរបស់ព្រះសហគមន៍ដើររួមគ្នា ទាំងអំណរសប្បាយ និងឧបសគ្គនានា និងរបៀបនៃការប្រកាសដំណឹងល្អរួមគ្នា។ លោកអភិបាលបន្ថែមថា តាមចម្លើយរបស់បងប្អូនតាមតំបន់សកម្មភាព ដែលបងប្អូនបានឆ្លើយរួមគ្នា នេះក៏ជាផែនការណ៍សម្រាប់ភូមិភាគភ្នំពេញយើងផងដែរ។ សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ បានអញ្ជើញព្រះសហគមន៍តាមភូមិភាគនីមួយៗនៅទូទាំងសកលលោក កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ ឲ្យបើកសន្និបាតព្រះសហគមន៍សកលតាមកន្លែងនីមួយៗ។ នៅថ្ងៃនោះ លោក អូលីវីយ៉េ អភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ …