ពត៌មាន

ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ផ្តល់ម៉ាស់ចំនួន៥ម៉ឺនម៉ាស់ជូនដល់ក្រសួងធម្មការនិងសាសនា

ក្នុងអំឡុងពេលរីករាលដាលនៃកូវីដ១៩ក្នុងរាជធានី និងខេត្ត ព្រះសហគមន៍កាតូលិកភូមិភាគ ភ្នំពេញបានជូនម៉ាស់ដល់ក្រសួងធម្មការនិងសាសនាដើម្បីចូលរួមប្រយុទ្ធប្រឆាំងនិងការឆ្លងរាលដាលនៃជំងឺនេះ។ កម្មវិធីនេះ ធ្វើឡើងក្រោមអធិបតីភាពរបស់ឯកឧត្ដម ផ្លោក ផន រដ្ឋលេខាធិការប្រចាំការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងលោកបូជាចារ្យ សិលា សួន ហង្សលី ជាតំណាងពេញសិទ្ធិលោកអភិបាលអូលីវីយ៉េ ជ្មិតហស្លេរនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ។ លោកបូជាចារ្យសួនហង្សលី បានអានលិខិតរបស់លោកអភិបាលអូលីវីយ៉េ ជូនលោករដ្ឋមន្ត្រី ដោយរៀបរាប់អំពីចំនួនម៉ាស់ដែលបានផ្តល់ជូន និងសកម្មភាពមនុស្សធម៌មួយចំនួនដែលព្រះសហគមន៍កាតូលិកបានធ្វើក្នុងអំឡុងពេលនៃការបិទខ្ទប់រាជធានី និងក្រុងតាខ្មៅនៃខេត្តកណ្តាល។ សូមជម្រាបថា កន្លងមកនេះ ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ក្រោមការដឹកនាំរបស់លោកអភិបាលអូលីវីយ៉េ ចាប់ពីថ្ងៃទី១៤ ខែមេសាមក អង្គការការីតាសបានចែកកញ្ចប់ស្បៀងអាហារដល់បងប្អូនជាង៤០០០គ្រួសារ កញ្ចប់មកហើយ ចំពោះព្រះសហគមន៍កាតូលិក បានចែកជូនបងបង្អូនជា១០០០ គ្រួសារ មានទាំងអង្ករ សាច់ជ្រូកនិងបន្លែ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងតាខ្មៅ។ លោកអូលីវីយ៉េ ជ្មិតហស្លេរ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញបានដាក់ចេញនូវយុទ្ធសាស្ត្រចែកអាហារថ្ងៃត្រង់ជូនបងប្អូនខ្វះខាត មានបាយម្ហូប ត្រីខកំប៉ុង មី និងទឹកសុទ្ធ ក្នុងមួយថ្ងៃ ចំនួន ៥០០កញ្ចប់ ពីថ្ងៃទី ១-៨ខែឧសភា៕

ព្រះសហគមន៍កាតូលិក ចែកអាហារជូន បងប្អូនអ្នកនេសាទ ខ្មែរឥស្លាម និង ជនជាតិខ្មែរ

នៅព្រឹកថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២១ នេះព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញរួមជាមួយអង្គការការីតាសកម្ពុជា សហការណ៍ ជាមួយ អាជ្វាធរមូលដ្ឋានបាននាំយក ចំនួន ៧៥០កញ្ចប់ទៅចែកជូនបងប្អូន អ្ននេសាទ ជាជនជាតិ ខ្មែរ និង ខ្មែរឥស្លាម ស្ថិតនៅកោះ តាមដងទន្លេ មេគង្គ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។  តាមលោកគីម រតនា ប្រធានអង្គការការីតាសកម្ពុជាបានឲ្យដឹងថា អាហារ ហាឡាល សម្រាប់បងប្អូនខ្មែរឥស្លាម មានចំនួន ៣២០ កញ្ចប់ និងសម្រាប់បងប្អូនខ្មែរ មានចំនួន ៤០០ កញ្ចប់ ដែលបងប្អូនទាំងអស់នោះរស់នៅលើទូកតាមដងទន្លេមេគង្គ ប្រកបមុខរបរជាអ្នកនេសាទត្រី។ លោក គីមរតនា បន្តថាចាប់ពីថ្ងៃទី១៤ ខែមេសាមក អង្គការការីតាសបានចែកកញ្ចប់ស្បៀងអាហារដល់បងប្អូនជាង៤០០០គ្រួសារ កញ្ចប់មកហើយ ចំពោះព្រះសហគមន៍កាតូលិក បានចែកជូនបងបង្អូនជា១០០០ គ្រួសារ មានទាំងអង្ករ សាច់ជ្រូកនិងបន្លែ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងតាខ្មៅ។ លោកបន្តថា តបតាមការអំពាវនាវរបស់លោកអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ អូលីវីយ៉េ អង្គការកាតូលិក បានរួមគ្នាបំពេញកិច្ចការរជាមួយព្រះសហគមន៍ និងយកចិត្តទុកដាក់ចំពោះបងប្អូនដែលនៅជិតខាងយើង។ …

ព្រះសហគមន៍កាតូលិក ចែកអាហារជូន បងប្អូនអ្នកនេសាទ ខ្មែរឥស្លាម និង ជនជាតិខ្មែរ Read More »

កម្មករ-កម្មការីនីនៅតំបន់ពណ៌ក្រហមអរគុណព្រះហគមន៍កាតូលិក

កម្មករ-កម្មការីនី នៅតំបន់ហានិភ័យខ្ពស់បានសម្តែងចិត្តរីករាយ និងអរគុណដល់ព្រះសហគមន៍កាតូលិកកម្ពុជាភូមិភាគភ្នំពេញ ព្រមទទាំងអង្គការការីតាសកម្ពុជា ដែលបានផ្តល់ជំនួយសង្គ្រោះបន្ទាន់ ទាន់ពេលវេសា ក្នុងពេលដែលពួករស់នៅក្នុងតំបន់បិទខ្ទប់ ឬជាតំបន់ដែលអាជ្ញាធរបានកំណត់ថាជាតំបន់ពណ៌ក្រហម ដែលមានហានិភ័យខ្ពស់ ភូមិទូលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ អ្នកនាង រិន ភា អាយុ ២៥ឆ្នាំ មានស្រុកកំណើតនៅខេត្តព្រៃវែង ជាកម្មការិនីធ្វើការនៅរោងចក្រ ញូវ៉ាយដ៏ សព្វថ្ងៃស្នាក់នៅភូមិទូលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បាននិយាយរៀបរាប់ថា តំបន់ដែលនាងស្នាក់នៅ គឺអាជ្ញាធរបានបិទខ្ទប់តាំងពីថ្ងៃ១៨ ខែមេសា ២០២១មកម្លេះ។ នាងបន្តថា មានមានស្បៀងខ្លះៗដែលបានទិញមកពីផ្សារមុនថ្ងៃបិទខ្ទប់។ ក្នុងរយៈពេលនេះនាងបានសន្សំសំចៃ មិនហ៊ានញាំច្រើនៗទេ ក្រែងអស់។ ណាមួយរោងចក្រសម្រាក មិនទាន់បើកប្រាក់ខែទៀត។ នាងថា «ខ្ញុំមិនហ៊ាន ញាំច្រើនទេ ក្រែអស់ស្បៀង»។ នាងរំភើប និងសប្បាយចិត្តខ្លាំង ពេលទទួលដំណឹងថានាងត្រូវទទួលជំនួយឧបត្ថម្ភ ស្បៀងពីព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និងពីអង្គការការីតាសកម្ពុជា។ សូមអរគុណច្រើនសម្រាប់ស្បៀងទាំងអស់នោះ។ ចំណែកកញ្ញា ទីសៅសារី វ័យ២១ឆ្នាំ មានស្រុកកំណើតមកពីខេត្តព្រៃវែង ធ្វើការនៅរោងចក្រញូវ៉ាយដ៍ និងស្នាក់ក្នុងភូមិដូច អ្នកនាង រិនភា …

កម្មករ-កម្មការីនីនៅតំបន់ពណ៌ក្រហមអរគុណព្រះហគមន៍កាតូលិក Read More »

អភិបាលភូមិភាគភ្នំពេញ តែងតែគិតគូរនិងយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋខ្វះខាតក្នុងវិធានការបិទខ្ទប់

អភិបាលភូមិភាគភ្នំពេញ លោកអូលីវីយ៉េ បានរៀបចំបន្លែ ស៊ុត អង្ករ និងសាច់ សម្រាប់ផ្ញើជូននិងចែកទៅដល់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ដែលកំពុងតែមានការពិបាកនិងជួបនូវការខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ អំឡុងពេលនៃការបិទខ្ទប់ដើម្បីបង្ការនូវការរីករាលដាលនៃវីរុសកូវីដ១៩។ លោកអភិបាលទទួលបានពីកសិដ្ឋានភ្នំវល្លិ៍ ដូចជាជ្រូកចំនួន៥ក្បាល បន្លែធម្មជាតិចម្រុះចំនួន១២០គីឡូក្រាម និងអំពៅទទួលបានពីកសិដ្ឋានសន្តហ្វ្រង់ស្វ័រចំណេះទូទៅ ពងមាន់ចំនួន៨០០គ្រាប់ដែលទទួលបានពីកសិដ្ឋានសន្តហ្វ្រង់ស្វ័របច្ចេកទេស ពីព្រះសហគមន៍ព្រៃកប្បាស រួមនឹងការផ្តល់ជូនពរព្រះសហគមន៍តាកែវដែលមានបន្លែ ពងទាជាច្រើនរយគ្រាប់ផងដែរ។ លោកអូលីវីយ៉េ បានមានប្រសាសន៍ថា៖ «ខ្ញុំសូមអរគុណដល់កសិដ្ឋានរបស់យើងទាំងអស់ដែលបន្តធ្វើការ បន្តដាំ និងចិញ្ចឹមសត្វដើម្បីជួយដល់បងប្អូនយើងដែលកំពុងជួបនូវទុក្ខលំបាក។ យើងសូមចែកដល់ពួកគាត់ដោយអំណរសប្បាយ ដែលជាសញ្ញានៃព្រះសហគមន៍របស់យើង បង្ហាញពីសេចក្តីស្រលាញ់របស់ព្រះជាម្ចាស់នៅក្នុងគ្រួសារតែមួយ»។លោកអភិបាលក៏បានទិញស្រូវស្តុកទុក ដែលសព្វថ្ងៃនេះ ព្រះសហគមន៍មានស្រូវចំនួន១៥តោន ហើយនៅពេលដែលមានសេចក្តីត្រូវការនៅភ្នំពេញ លោកនឹងកិនសម្រាប់ផ្តល់ជូនបងប្អូនខ្វះខាតផងដែរ៕

លោកអូលីវីយ៉េ​ ៖ «​ច្បាប់​ដែល​យើង​​មាននៅ​ក្នុង​ប្រទេស​នីមួយៗ​ ​មិនមែន​ដើម្បី​ធ្វើបាប​ប្រជា​រា​ស្រ្តទេ​ ​ច្បាប់​នីមួយៗ​​​ដើម្បី​ឱ្យ​ប្រជារាស្ត្រ​​រស់នៅ​ក្នុង​សេចក្តី​សុខ»

រហូតដល់​សព្វថ្ងៃ​ ​រដ្ឋាភិបាល​ត្រូវ​ការប្រើអំណាច​យ៉ាង​ខ្លាំង​ ​ដើម្បី​ឱ្យ​ប្រជាជន​យល់​ ​ដើម្បី​ឱ្យ​ប្រជា​​ជន​យកចិត្តទុកដាក់​ ហើយ​ការ​ទទួល​បាន​ជោគជ័យលើវីរុសកូវីដ១៩​នេះ​មិន​មែន​អាស្រ័យ​លើក្រសួងសុខាភិបាល​ ឬរដ្ឋាភិបាល ឬអាជ្ញាធរ​ ​ប៉ុន្តែគឺ​លើ​​បុគ្គល​ម្នាក់ៗ​ដែល​​ត្រូវតែ​យកចិត្តទុកដាក់​។​ នេះជាការ​ថ្លែងឡើង​របស់ លោកអភិបាល ​អូ​លី​វី​យ៉េ ​ជី​ត​ហ​រ​ស្លេ ​អភិបាល​ព្រះ​សហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ​។ លោក​បានលើកឡើងដូចនេះ​ក្នុង​អភិបូជា​ស​ប្តាហ៍ទីបី​នៃ​រដូវ​បុណ្យ​ចម្លង​ ​ពី​ព្រះ​សហគមន៍​សន្តី​ម៉ា​រី​ញញឹម​ ​ចំការ​ទៀង​ថ្ងៃ​ទី​១​៨​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​១ «​គ្រី​ស្ត​បរិស័ទ​ម្នាក់​ជា​សង្គហៈ​មួយ​រូប​»។លោកអភិបាល អូលីវីយ៉េ​ថ្លែងថា ​ដូច​យើង​បាន​ស្តាប់​អត្ថបទ​ទីពីរ​ ​តាមរយៈ​សន្ត​យ៉ូ​ហាន​ព្រះ​យេស៊ូ​បាន​រំលឹក​អំពី​ធម្ម​វិ​ន័យ​ ​ធម្ម​វិ​ន័យ​ ​របស់​ព្រះអង្គ​គឺ​ឱ្យ​យើង​ធ្វើ​ដូចម្តេច​ដើម្បី​រស់នៅ​ក្នុង​ធម្ម​វិ​ន័យ​នេះ​។ លោកថា៖ «​មានន័យ​ថា​ យើង​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅមក​ដូច​ព្រះ​យេស៊ូ​បាន​ស្រឡាញ់​យើង​។ ​ប្រសិនបើ​មាន​អ្នកណា​ពោលថា​ខ្ញុំ​ស្គាល់​ព្រះអង្គ​ហើយ​ ​តែ​មិន​កាន់​តាម​ធម្ម​វិ​ន័យ​របស់​ព្រះអង្គ​ ​អ្នកនោះ​និយាយ​កុហក​ ​ហើយ​សេចក្តីពិត​មិន​ស្ថិតនៅ​​ក្នុង​ខ្លួន​គេ​ទេ​»​។​  លោកថា ​ព្រះ​យេស៊ូ​មិន​ប្រើអំណាច​​ដើម្បី​ឱ្យ​យើង​ដើរតាម​ធម្ម​វិ​ន័យ​របស់​ព្រះអង្គ​ ​ប៉ុន្តែ​​ព្រះ​យេស៊ូ​ដូចជា​មាន​របៀប​មួយ​ដែរ​ ​ដើម្បី​ឱ្យ​យើង​ភ្ញាក់ស្មារតី​។ ​ប្រសិនបើ​យើង​មិន​ដើរតាម​ធម្ម​វិ​ន័យ​របស់​ព្រះ​យេស៊ូ​ ​យើង​ត្រូវតែ​ស្ថិតនៅ​ក្នុង​ទុក្ខ​លំបាក​និង​វេទនា។​ ​ផ្ទុយទៅវិញ​ប្រសិនបើ​យើង​ ​ដើរតាម​ធម្ម​វិ​ន័យ​របស់​ព្រះ​យេស៊ូ​ ​យើង​ស្ថិត​ក្នុង​សេចក្តី​សុខ​ ​និង​សេចក្តីសង្ឃឹម​ ​ដោយ​ដឹង​​ថា​ព្រះជាម្ចាស់​ ​និង​សេចក្តី​ស្រឡាញ់​របស់​ព្រះជាម្ចាស់​ ភ្ជាប់នឹង​យើង​។​លោក​អភិបាល​ ​អូ​លី​វី​យ៉េ  បាន​ធ្វើ​ការ​​ប្រៀបធៀប​នឹង​បញ្ហា​ដែល​កើតឡើង​សព្វថ្ងៃ​ក្នុង​ប្រទេស​កម្ពុជាដែរ​​ ដោយ​​តាមពិត​វិ​ន័យ​ ​ច្បាប់​ ​មិន​ត្រូវតែ​អនុវត្ត​ន៍​ដោយសារ​គេ​​គំរាម​ ​ឬ​ដោយសារ​គេ​បង្ខំ​ ​ប៉ុន្តែ​វាជា​ធម្មជាតិ​របស់​​ពលរដ្ឋ​ម្នាក់ៗ​។​  លោក​បានមានប្រសាសន៍ថា ៖ «​ច្បាប់​ដែល​យើង​ ​មាននៅ​ក្នុង​ប្រទេស​នីមួយៗ​ ​មិនមែន​ដើម្បី​ធ្វើបាប​ប្រជា​រា​ស្រ្ត ​ច្បាប់​នីមួយៗ​គឺ​ដើម្បី​ឱ្យ​ប្រជារាស្ត្រ​​រស់នៅ​ក្នុង​សេចក្តី​សុខ​ ​រស់នៅ​ក្នុង​សុខដុម​រម​នា​ ​លុះត្រាតែ​ប្រជាជន​ម្នាក់ៗ​យកចិត្តទុកដាក់​ ​គោរពច្បាប់​ហ្នឹង»​។​  ​នៅ​ក្នុង​រដូវ​កូ​វី​ដ​-​១​៩​នេះ​ ​រដ្ឋាភិបាល​បាន​បង្កើត​ច្បាប់​ថ្មីៗ​ ​ប៉ុន្តែ​ច្បាប់​ថ្មីៗ​ទាំង​ ​នេះ​មិនមែន​ដើម្បី​ដាក់​ពិន័យទេ​​ ប៉ុន្តែ​​ពិន័យ​ប្រសិនបើ​យើង​មិនបាន​អនុវត្តន៍​មែន​។​​ប្រសិនបើ​បុគ្គល​​ម្នាក់​មាន​ការទទួ​លខុសត្រូវ​ខ្ពស់​ ​នៅ​ក្នុង​ការ​អនុវត្ត​វិ​ន័យ​និង​ច្បាប់​ដែល​យើង​មាន​សព្វថ្ងៃ​ ​យើង​ដឹង​ថា​ប្រហែល​យើង​អាច​ទៅមុខ​បាន​។ បើ​ម្នាក់ៗ​​មិន​គោរពច្បាប់ឬវិន័យនេះទេ​ វានឹង​​ជះ​ឥទ្ធិពល​ដល់​ប្រទេស​យើង​ទាំងមូល​ ​មិនមែន​តែ​សម្រាប់​ទី​ក្រុងភ្នំពេញ​ប៉ុណ្ណោះទេ​។​  ​លោក​អភិបាលរូប​នេះ​បាន​បន្ថែមថា បុគ្គលគ្រប់​រូប​ត្រូវ​​គិតពិចារណា​អំពី​របៀប​ដែល​យើង​ត្រូវតែ​ធ្វើ​រហូតដល់​សព្វថ្ងៃ​ដើម្បី​ឱ្យ​យើង​ស្តាល់​ច្បាប់​ថ្មីៗ​ ​ដែល​ទើប​តែ​បង្កើត​ឡើង និង​​ត្រូវតែ​ចាប់​អ្នក​ដែល​ល្មើស​។​ ​ដូច​យើង​បានឃើញ​នៅ​ទី​ក្រុងភ្នំពេញ​ ​យើង​មាន​ទាហាន​ ​ប៉ូលីស​ ​ច្រើន​ណាស់​ ​ដើម្បី​ចាប់​ប្រជាជន​ដែល​មិនបាន​អនុវត្តន៍​​និង​គោរព​តាម​ ​ច្បាប់​ថ្មីៗ​នោះ​។​  លោកថា ៖ «​យើង​កុំ​គិតថា​យើង​អាច​គេច​ខ្លួន​បាន​ ​មិន​មាន​មនុស្ស​ណា​​ម្នាក់​ដែល​មានអំណាច​អាច​នៅ​លើ​ច្បាប់​បានទេ​_​ច្បាប់​ណែនាំ​ឱ្យ​យើង​រស់នៅ​ក្នុង​ក្តី​សុខដុម​រម​នា​ ​រស់​​នៅ​ក្នុង​សេចក្តី​សុខ​។​ ​ដូច​ព្រះ​យេស៊ូ​មាន​ព្រះបន្ទូល​ថ្ងៃនេះ​ ​ធម្ម​វិ​ន័យ​របស់​ព្រះ​យេស៊ូ​គឺ​បាន​ណែនាំ​ឱ្យ​យើង​ ​មាន​សេចក្តី​សុខ​ ​លុះត្រាតែ​យើង​គោរព​ធម្ម​វិ​ន័យ​ហ្នឹង»​។​  លោកអភិបាល​ ​អូ​លី​វី​យ៉េ  ថា ៖ «​ព្រះ​យេស៊ូ​មិនបាន​ប្រើអំណាច​ ​ប៉ុន្តែ​ប្រសិនបើ​យើង​ចាប់អា​រម្មណ៍​ ​ព្រះ​យេស៊ូ​បាន​គំរាម​យើងដែរ។ ​អ្នកណា​មិន​ធ្វើតាម​ធម្ម​វិ​ន័យ​ ​អ្នកនោះ​ត្រូវតែ​វេទនា​ ​អ្នកណា​មិន​គោរព​តាម​ធម្ម​វិ​ន័យ​ ​អ្នកនោះ​ជា​​អ្នក​ដែល​និយាយ​កុហក​ ​និង​ឥតមាន​សេចក្តីពិត​ស្ថិតស្ថេរ​ទេ​»។​ លោកថា ​ប្រសិនបើ​បងប្អូន​ទាំងអស់គ្នា​ ​ចង់​មាន​សេចក្តី​សុខ​ ឱ្យ​យើង​យកចិត្តទុកដាក់​រួម​ជាមួយគ្នា​ ​ជាពិសេស​យើង​ដែល​ជា​គ្រី​ស្ត​បរិស័ទ​ ​នៅ​ក្នុង​ភូមិភាគ​ភ្នំពេញ​ទាំងមូល​ ​ដើម្បី​ធ្វើតាមច្បាប់​របស់​រដ្ឋ​ ​ដើម្បី​ផលប្រយោជន៍​រួម​ ​និង​ឱ្យ​យើង​​ធ្វើតាម​ធម្ម​វិ​ន័យ​របស់​ព្រះ​យេស៊ូ​ ​ដែល​អញ្ជើញ​យើង​ឱ្យ​យើង​ចេះ​ស្រឡាញ់​គ្នា​ទៅវិញទៅមក​ដូច​ ​ព្រះ​យេស៊ូ​បាន​ស្រឡាញ់​យើង​៕

ព្រះសហគមន៍ព្រះកុមារយេស៊ូបឹងទំពន់ ផ្តល់គ្រឿងឧបភោគបរិភោគដល់សាលាសង្កាត់បឹងទំពុនទី២

តំណាងគ្រីស្តបរិស័ទព្រះវិហារព្រះកុមារយេស៊ូ បឹងទំពុនបាន​​ផ្ដល់នូវគ្រឿងឧបភោគបរិភោគ​ដល់សាលាសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពី​ព្រឹកថ្ងៃចន្ទ ទី​២៤ ខែ​មេសា ដែលជា​ការ​ចូលរួមចំណែកជួយដល់អ្នកក្រីក្រដែលកំពុងតែខ្វះខាត និងក្រុមគ្រួសារដែលកំពុងធ្វើចត្តាឡឺស័ក។ ការ​នាំយក​គ្រឿ​ងឧបភោគបរិភោគនេះ​ ដឹកនាំ​ដោយលោកបូជាចារ្យ ដាមីញ៉ាំង ហ្វានឺ ដែលជាអ្នក​ទទួលបន្ទុកមណ្ឌលសកម្មភាពភ្នំពេញខាងត្បូង តបតាម​ការ​ស្នើ​សុំ​របស់​​អាជ្ញាធរមូលដ្ឋាន ក្នុង​ពេលនៃការបិទខ្ទប់រាជធានីភ្នំពេញនិងក្រុងតាខ្មៅនៃខេត្តកណ្តាល​ ដើម្បី​ទប់ស្កាត់​នូវ​ការ​រីករាលដាល​ជំងឺកូវីដ១៩។ អ្នកស្រី ឃុន បុប្ផា ចៅសង្កាត់រង​បឹងទំពុនទី​២ បានថ្លែងអំណរគុណជូនចំពោះ ព្រះសហគមន៍កាតូលិកព្រះកុមារយេស៊ូបឹងទំពន់ និងក្រុមការងារ ដែលបានឆ្លើយតបតាមការស្នើសុំរបស់សាលាសង្កាត់។ អ្នកស្រី បុប្ផា ក៏បាន​ប្រកាសនូវការ​រក្សាចំណងមិត្តភាពរវាងព្រះសហគមន៍ជាមួយនឹងអាជ្ញាធរដែនដីដើម្បីជួយដល់ជនក្រីក្រនៅក្នុងតំបន់បឹងទំពុនទៅមុខទៀត។ លោកស្រី​បាន​មានប្រសាសន៍​នាពេល​នោះថា ៖ «ទឹកចិត្តសប្បុរសធម៌នេះ សូមលោក លោកស្រី ទទួលបាននូវបុណ្យកុសល មានសេចក្តីសុខ សេចក្តីចំរើន ហើយអំណោយទាំងអស់នេះសាលាសង្កាត់បានរៀបចំចាត់ចែងភ្លាមដល់ប្រជាពលរដ្ឋដែលកំពុងខ្វះខាត»។ លោកបូជាចារ្យដាមីញ៉ាំង បានឆ្លើយតបដោយស្នើទៅសាលាសង្កាត់សម្រាប់កិច្ចសហការក្នុងការជួយអ្នកក្រីក្រក្នុងអំឡុងពេលនៃការរីករាលដាលជំងឺឆ្លងសាហាវនេះ។ លោកមានប្រសាសន៍ថា ៖ «ព្រះសហគមន៍កាតូលិកព្រះវិហារព្រះកុមារយេស៊ូបឹងទំពុន រីករាយនឹងសហការជាមួយអាជ្ញាធរ និងផ្ដល់ជូននូវកម្លាំង និងមធ្យោបាយក្នុងការដឹកជញ្ជូនប្រសិនបើអាជ្ញាធរត្រូវការ»។ គ្រឿងឧបភោគ​បរិភោគដែលព្រះសហគមន៍ព្រះកុមារយេស៊ូបាន​ផ្តល់ជូននាពេលនោះមាន មីខ្លាឃ្មុំចំនួន៥០កេស , ត្រីខចំនួន ៥០យួរ, ទឹកដោះគោស្រស់ ៤កេស និងប្រេងឆាចំនួន ១០០ដប៕

លោកបូជាចារ្យ ខ័នរុយ ឃេវិន ៖ «កូវីដ១៩ ធ្វើឱ្យមនុស្សមានសម្ពាធផ្លូវចិត្ត»

លោកបូជាចារ្យ ខ័នរុយ ឃេវិន អ្នកទទួលខុសត្រូវអង្គការម៉ារីណុល និងជាប្រធានកម្មវិធីម៉ារីណុលដើម្បីសុខភាពផ្លូវចិត្ត បាន​លើកឡើងថា សុខភាពផ្លូវចិត្តនៅក្នុងបរិបទកូវីដ១៩នេះ គឺ​ជាកត្តាសំ​ខាន់ដែលកើតមាន​លើ​​បុគ្គលផ្ទាល់ខ្លួន ក៏ដូចជាសង្គមផងដែរ។ លោកបូជាចារ្យ ឃេវិន បាន​ថ្លែងឡើងដូចនេះ​​កាល​ពី​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០២១ ជាមួយនឹង​ក្រុមការងារការិយាល័យផ្សព្វផ្សាយព័ត៌មានកាតូលិក។ លោក​បានបញ្ជាក់ថា ៖ «ក្នុងអំឡុងនៃការរីករាលដាលជំងឺឆ្លងកូវីដ១៩នេះ អ្វីដែលខ្ញុំបានមើលឃើញ និងមានក្ដីបារម្ភនៅក្នុងសហគមន៍គឺ បញ្ហាសុខភាពផ្លូវចិត្ត ព្រោះកង្វះនូវសេចក្ដីត្រូវការមូលដ្ឋាន (ម្ហូបអាហារ) និងសម្ភារអនាម័យ ជាបញ្ហាចាំបាច់នៅក្នុងសម័យកូវីដ១៩នេះ»។ លោក​បូជាចារ្យរូបនេះ បាន​បន្តថា ប្រជាជនមួយចំនួនធំនៅតាមសហគមន៍មានការព្រួយបារម្ភច្រើនអំពីស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ១៩ ជាបញ្ហាមួយផ្នែក ហើយមួយផ្នែកទៀតគឺ​ការ​ភ័យបារម្ភ​ ដោយសារការ​ទទួលនូវ​ព័ត៌មានក្លែងក្លាយដែលនាំឱ្យមានភាពច្របូកច្របល់។ លោកថា៖ «ស្ថានភាពដែលកំពុងប្រឈមខ្លាំងគឺធ្លាក់ទៅលើ កម្មកររោងចក្រ ពលករចំណាកស្រុកដែលទើបតែត្រឡប់មកពីក្រៅប្រទេស និងប្រជាជនក្រីក្រ»។ លោកបូជាចារ្យ ឃេវិន បាន​បន្ថែមទៀតថា ចំពោះយុវជន និងកុមារ ការសិក្សាជារឿងចាំបាច់បំផុត ប៉ុន្តែពួកគាត់មិនអាចទៅសាលាបាន ហើយរយៈពេលជាងមួយឆ្នាំមកនេះការសិក្សារបស់សិស្សសាលាមិនទៀងទាត់ រីឯការៀនតាមអនឡាញក៏ផ្ដល់ផលលំបាកចំពោះយុវជន និងកុមារនៅកម្ពុជាផងដែរ។ លោកថា ៖ «កត្តាទាំងនេះហើយ ជា​ផលប៉ះពាល់ ជាសម្ពាធផ្លូវចិត្តចំពោះកុមារ យុវជន និងអាណាព្យាបាលរបស់សិស្ស»។ កញ្ញា គឹម …

លោកបូជាចារ្យ ខ័នរុយ ឃេវិន ៖ «កូវីដ១៩ ធ្វើឱ្យមនុស្សមានសម្ពាធផ្លូវចិត្ត» Read More »

លោក​អភិបាល​អូលីវីយ៉េ ៖ ក្នុងបរិបទមេរោគកូវីដ១៩​ ​គ្រីស្ត​បរិស័ទម្នាក់ៗត្រូវដើរនាទីជាសង្គហៈ

លោកអភិបាលអូលីវីយ៉េ អភិបាលព្រះសហគមន៍កាតូលិកកម្ពុជាភូមិភាគភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ បានកោះហៅប្រជុំបន្ទាន់តាមប្រព័ន្ធផ្សព្វផ្សាយសង្គម   ZOOM ក្នុងនោះ​រួមមាន លោកបូជាចារ្យ ទទួលខុសព្រះសហគមន៍កាតូលិកមណ្ឌលសកម្មភាព ភ្នំពេញខាងជើង ភ្នំពេញខាងត្បូង និងភ្នំពេញថ្មី និង អង្គការការីតាសកម្ពុជា ព្រមទាំងការិយាល័យមួយចំនួនមាន សុខភាព យុវជន និងការិយាល័យផ្សព្វផ្សាយព័ត៌មានកាតូលិកកម្ពុជា រួមទាំង​គណៈកម្មការស្វាគមន៍ភ្នំពេញថ្មី។ កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងរិះគិតបន្ទាន់ ដើម្បីឆ្លើយតបចំពោះសេចក្តីត្រូវ​ការរបស់ បងប្អូន ដែលកំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយសារមេរោគឆ្លងកូវីដ-១៩។ លោកបូជាចារ្យតាមណ្ឌលនីមួយៗបានជំរាបជូនផែនការដែលបានគ្រោងតាមព្រះសហគមន៍នីមួយៗ នៅក្នុងរាជធានីភ្នំពេញ ក្នុងនោះអង្គការការីតាសក៏បានត្រៀមជាស្រេចដែរ​។ ក្នុងអង្គប្រជុំលោកអភិបាលអូលីវីយ៉េ ក៏បានរំឭកបន្ថែម សូមឲ្យលោកបូជាចារ្យ បំពេញកិច្ចការទាំងអស់នេះតាមជាក់ស្តែង ជាពិសេសលើកទឹកចិត្ត គ្រីស្តបរិស័ទគ្រប់រូប ឲ្យបំពេញតួនាទី បំពេញកិច្ចការសង្គហៈ នៅតាមកន្លែងដែលខ្លួនរស់ជាក់ស្តែង «ម្នាក់ៗត្រូវដើរតួនាទីជាសង្គហៈ» និងរស់នៅ ដោយអនុវត្តដូចព្រះសហគមន៍ដើមដំបូង។    សូមជំរាបថា កាលពី​ថ្ងៃទី​១១ មេសា ២០២១  ក្នុងសារពិសេសមួយ ​ផ្ញើជូនលោកបូជាចារ្យ និងគ្រីស្ត​បរិស័ទ​​នៅ​ក្នុង​ភូមិភាគ​​ភ្នំពេញ ​លោក​អភិបាល អូលីវីយ៉េ  មានប្រសាសន៍ថា៖ «ប្រសិនបើយើងនៅស្ងៀមស្ងាត់មានន័យថាយើងមិនអើពើ ប្រសិនបើយើងមិនអើពើ និង​ចាប់អារម្មណ៍ …

លោក​អភិបាល​អូលីវីយ៉េ ៖ ក្នុងបរិបទមេរោគកូវីដ១៩​ ​គ្រីស្ត​បរិស័ទម្នាក់ៗត្រូវដើរនាទីជាសង្គហៈ Read More »

​អន្តរ​សាសនា​ ជាផ្លូវ​មួយ​នៃ​សន្តិភាព

“​សកម្មភាព​អន្តរ​សាសនា​ ជាផ្លូវ​មួយ​យ៉ាង​ពិសេស​​ដើម្បី​កសាង​សន្តិភាព​ និង​សុខដុមរមនា​​នៅក្នុង​សង្គម” នេះជា​របាយការណ៍​ស្តីអំពីសកម្មភាព​​អន្តរសាសនាក្នុងភូមិភាគ​ភ្នំពេញ ដែល​បាន​ចេញ​ផ្សាយ​នា​ថ្ងៃទី​៧ មេសា ២០២០នេះ​។ យោង​តាម​របាយការណ៍ បាន​សរសេរថា សុខដុមរមនា សុខសន្តិភាព កិច្ចសន្ទនា ការ​ចែក​រំលែក​គុណតម្លៃ​នៃ​ជីវិត​ខាង​ផ្លូវវិញ្ញាណ គឺជា​បេសកកម្ម​របស់​យើង​ជា​សាសនទូត​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ នៅ​ក្នុង​នោះ​ផងដែរ ព្រះសហគមន៍​កាតូលិក​ទទួល​បានបែបបទ​នៃ​ការ​សន្ទនា​ចំនួន​៤ប្រភេទគឺ កិច្ចសន្ទនាតាម​រយៈជីវិត កិច្ចសន្ទនា​តាមរយៈ​​សកម្មភា​ព កិច្ចសន្ទនានៃ​ការផ្លាស់​ប្ដូរទេវវិទ្យា និង​កិច្ចសន្ទនា​នៃការ​ផ្លាស់​ប្ដូរ​បទពិសោធ​​សាសនា។ នៅ​ក្នុង​កិច្ច​សន្ទនាតាមរយៈជីវិត​គឺ​សំដៅ​ដល់​​វិស័យ​អប់រំ​ ដែលផ្តោត​លើភាតរភាព និង​បរិយាបន្ន​អប់រំ​​ ដែល​​​មាន​សាលាមត្តេយ្យ​ចំនួន​២៧​ សាលាបឋមសិក្សា​ចំនួន២ វិទ្យាល័យចំណេះទូទៅ​១ វិទ្យាល័យ​ចំណេះ​ដឹងទូទៅនិង​បច្ចេកទេស​ចំនួន១ និង​វិទ្យាស្ថាន​ចំនួន​១ បាន​ផ្ដល់ឱកាសពិសេសដើម្បធ្វើការ និង​រៀនសូត្ររួមជាមួយគ្នា ​ទាំងពុទ្ធបរិស័ទ​ និង​គ្រីស្ត​បរិស័ទ​កាតូលិក។ ជាមួយ​គ្នានេះ ព្រះសហគមន៍​កាតូលិក​បាន​បង្កើត​ភូមិ​សុខសាន្ត ដែល​ក្នុងនោះ​មាន​មណ្ឌល​ថែរក្សា​កុមារ​ដែល​មាន​ពិការភាព​ ​មជ្ឈមណ្ឌល​សិប្បកម្មដែលមានជន​មានពិការភាព​ ​ក្រុម​គ្រួសារ​អ្នក​រស់នៅជាមួយ​មេរោគអេដស៍ ចាស់ជរា​ដែល​​​ក្រុមគ្រួសារ​បោះបង់ចោល មាន​ទាំងគ្រីស្ត​បរិស័ទ​កាតូលិក មាន​ទាំង​ពុទ្ធសាសនិក​។ ម្យ៉ាង​វិញទៀត កិច្ចសន្ទនា​តាម​រយៈសកម្មភា​ព​ ដែល​សាសនា​ធំៗ​ចំនួន​៣​តែង​ធ្វើ​រួម​គ្នា នៅ​ក្នុង​ឱកាស​បុណ្យ​ព្រះយេស៊ូ​ប្រសូតនៅ​តាម​ពន្ធនាគារនានា​ ការ​ជួប​ជុំ​ជាមួយ​អ្នក​ផ្ទុក​មេរោគ​អេដស៍​និង​ជំងឺ​អេដស៍ ការ​ចុះសួរ​សុខ​ទុក្ខ​គ្នាទៅ​វិញ​ទៅ​មក​រវាង​ព្រះសហគមន៍​និង​វត្ត​នៃ​ព្រះពុទ្ធ​សាសនា និង​ឥស្លាម​សាសនាជាដើម ញ៉ាំង​ឲ្យ​មាន«​បទពិសោធ​​ល្អខាងស្មារតី និងក្នុងសាមគ្គី​ភាពជាក់ស្តែង»រវាង​គ្នានិង​គ្នា និង​បង្កើត​ឲ្យមាន​សន្តិភាព និង​ ​សុខដុម​រមនា​នៅក្នុង​សង្គម​កម្ពុជា​របស់​យើង​សព្វថ្ងៃ។     របាយការណ៍​ដដែល​នោះ បន្ថែម​ទៀតថា …

​អន្តរ​សាសនា​ ជាផ្លូវ​មួយ​នៃ​សន្តិភាព Read More »

គ្រួសារធ្វើចត្តាឡីស័ក ទទួលគ្រឿងឧបភោគពីព្រះសហគមន៍

តំណាង​គ្រីស្ត​បរិស័ទ​ព្រះ​សហគមន៍​ចំការ​ទៀង ព្រះ​វិហារ​សន្តី​ម៉ារី​ញញឹម ឃុំគុស​ ស្រុកត្រាំកក់​ ខេត្ត​តាកែវ​  ដឹក​​នាំដោយ​លោកអភិបាល​ អូលីវីយ៉េ​ ជ្មិត​ហស្លេរ​ អភិបាល​​​ព្រះ​សហគមន៍​កាតូលិក​ភូមិ​ភ្នំពេញ​​ បានអញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​ក្រុម​គ្រួសារ​ដែល​កំពុង​ជាប់​ចត្តាឡីស័ក​​ ចំនួន​ ៦គ្រួសារ​ ​ដែល​ស្ថិត​នៅក្នុងភូមិត្រពាំងព្រីង​ ឃុំគុស​ ស្រុកត្រាំកក់​ ខេត្ត​តាកែវ នា​ថ្ងៃ​ទី​០៦​ ខែមេសា​ ឆ្នាំ២០២១នេះ​។ នៅ​ក្នុង​កិច្ច​ចុះសួរសុខទុក្ខនេះ ​លោកអភិបាល អូលីវីយ៉េ​​ក៏​បាន​ផ្ដល់​អនុសាសន៍​ដើម្បី​លើក​ទឹកចិត្ត​​ និង​ណែនាំ​អំពី​របៀប​រក្សា​អនាម័យ​ ការថែទាំ​សុខភាព​​ និង​ជូនពរ​ដល់​គ្រួសារ​ជាប់​​​ចត្តាឡីស័ក​ទាំង​អស់ ឱ្យជៀសផុតពីជំងឺកូវីត១៩នេះ​ និង​សូម​ទទួល​បាន​សុខភាព​ល្អ​​ ជាពិសេស​សូមព្រះជាម្ចាស់ប្រទានពរដល់ពួកគាត់។ លោក​ តែ មុន្នីរតនា នាយក​ការិយាល័យកសិកម្ម​នៃ​នាយកដ្ឋាន​អភិវឌ្ឍន៍​ក្រសួង​ការពារជាតិ និង​ជា​សមាជិក​ក្រុម​ការងារ​ថ្នាក់ជាតិ​ចុះ​ជួយ​ភូមិគុស និង​ភូមិ​ចំការទៀង មាន​ប្រសាសន៍​សម្ដែង​នូវ​ក្ដី​រំភើប​ ចំពោះ​កិច្ច​ការ​សប្បុរស​របស់​ព្រះសហគមន៍​ចំពោះ​គ្រួសារ​ក្រីក្រ។ លោក​រតនាមាន​ប្រសាសន៍​ថា «នេះ​គឺ​ជា​ការ​លើក​ទឹក​ចិត្ត​ពួកគាត់​ដែល​កំពុង​ធ្វើ​ចត្តាឡឺស័ក​ឱ្យ​កម្លាំង​ចិត្ត កាត់​បន្ថយ​ការ​ភ័យ​ខ្លាច និង​មាន​សេចក្ដី​សង្ឃឹម​ឡើងវិញ ព្រោះ​អ្នក​ទាំងនោះ​សុទ្ធ​តែជាអ្នក​ក្រីក្រ​»។ លោក​បន្ថែម​ថា ក្នុង​អំឡុង​ពេល​ធ្វើ​ចត្តាឡីស័កប៉ុន្មាន​ថ្ងៃ​មុន​នេះ លោក​អភិបាល​ខេត្ត​​ក៏​បាន​ចុះ​មកសួរសុខទុក្ខ​និងបាន​នាំ​យក​អំណោយ​មក​ជូន​ពួកគាត់​ដែរ។   សម្ភារ​ដែល​ព្រះសហគមន៍​បាន​ជូន​ដល់​គ្រួសារ​នីមួយៗ រួមមាន អង្ករ​៥០គីឡូក្រាម​ មាន់​២ក្បាល​ និងសាច់​ជ្រូក មី​១កេស​ ត្រីខ​១យួរ ស្វាយ​១០គីឡូក្រាម ទឹកសុទ្ធ​១កេស ពងមាន់​ …

គ្រួសារធ្វើចត្តាឡីស័ក ទទួលគ្រឿងឧបភោគពីព្រះសហគមន៍ Read More »

Subscribe to our newsletter

Don't miss new updates on your email