ពត៌មាន

បេក្ខជនចំនួន១៥នាក់សុំចូលព្រះសហគមន៍

ក្នុងសំលៀកបំពាក់អាវស និងសំពត់ឬខោពណ៌ខ្មៅឬខៀវ ឈរតម្រង់ជាពីរជួរនៅមុខព្រះវិហារសន្តសិលានិងសន្តប៉ូលដែលមានទ្វារបិទជិត បេក្ខជនពេញវ័យចំនួន១៥នាក់បាន គោះទ្វារព្រះវិហារ។ លោកបូជាចារ្យសិលា សួន ហង្សលី បូជាចារ្យទទួលខុសត្រូវព្រះវិហារនិងជាប្រធានមណ្ឌលសកម្មភាពភ្នំពេញថ្មី បានស្រែកសួរពីចម្ងាយថា «តើអ្នកមករកអ្វី?» បេក្ខជនទាំងអស់បានឆ្លើយព្រមគ្នាថា «ខ្ញុំមកសុំចូលព្រះសហគមន៍»។ លោកបូជាចារ្យបានស្វាគមន៍ពួកគេ ដោយបើកទ្វារឲ្យចូលក្នុងព្រះវិហាររួមជាមួយគ្រីស្តបរិស័ទនានា។ នេះជាកម្មវិធីមួយដែលព្រះសហគមន៍កាតូលិកនៅកម្ពុជាបានធ្វើឡើង សម្រាប់អស់អ្នកមកឈ្វេងយល់ជំនឿ ដែលជាដំណាក់កាលដំបូងមុនពេលទទួលអគ្គសញ្ញាជ្រមុជទឹក គឺជាពិធីសុំចូលព្រះសហគមន៍ ឬហៅថា ជំហានទី១។ កម្មវិធីនេះបានធ្វើឡើងនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ នៅព្រះវិហារសន្តសិលានិងសន្តប៉ូល ស្ថិតនៅក្នុងភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ លោកសោម លោកា អាយុ៣៦ឆ្នាំបានឲ្យដឹងថា គាត់ស្គាល់ព្រះសហគមន៍តាមរយៈបងប្អូនរបស់គាត់ និងតាមរយៈការងារដែលគាត់កំពុងធ្វើសព្វថ្ងៃនេះ។ លោកា មានស្រុកកំណើតមកពីខេត្តប៉ៃលិន ដែលមានចម្ងាយ៣៦៧គីឡូម៉ែត្រពីទីក្រុងភ្នំពេញ គឺជាបុគ្គលិកម្នាក់កំពុងបម្រើការងារជាងមួយឆ្នាំហើយនៅក្នុងផ្នែកទទួលស្វាគមន៍ភ្ញៀវរបស់មណ្ឌលសកម្មភាពភ្នំពេញថ្មី។ លោកលោកា និយាយថា «ខ្ញុំឃើញពីភាពទំនាក់ទំនងនៅក្នុងសហគមន៍ ក៏ដូចជាការជួយផ្សេងៗរបស់ព្រះសហគមន៍ មានកិច្ចការល្អជាច្រើនដែលជួយដល់សង្គមរបស់យើង។» លោកលោកា បានបញ្ជាក់ថា «ខ្ញុំបានចូលរួមញឹកញាប់ជាមួយសកម្មភាពរបស់ព្រះសហគមន៍ ជាពិសេសគឺកម្មវិធីសប្បុរសធម៌។ ខ្ញុំសប្បាយចិត្ត និងរំភើបមែនទែន ទោះបីខ្ញុំជួយបានត្រឹមតែកម្លាំង ប៉ុន្តែខ្ញុំមានអារម្មណ៍រំភើបនៅពេលឃើញព្រះសហគមន៍មានទឹកចិត្ត សប្បុរសធម៌សម្រាប់បងប្អូនរបស់យើង។» ដោយសារចំណុចនេះ បានជំរុញឲ្យលោកសោម លោកា …

បេក្ខជនចំនួន១៥នាក់សុំចូលព្រះសហគមន៍ Read More »

ព្រះវិហារសន្តយ៉ូសែបនិងជើងជួងព្រះនាងម៉ារី សំប៉ាន ត្រូវបានសម្ពោធជាផ្លូវការណ៍

សំឡេង​ចម្រៀង​លើក​តម្កើង​ព្រះជាម្ចាស់​បាន​លាន់ឮ​ឡើង​ ដោយ​មាន​មនុស្ស​ជា​ច្រើន​ដើរ​ប្រទ​ក្សិណបីជុំ​នៅ​ជុំ​វិញ​ព្រះវិហារ​ថ្មីមួយ ដែលមានបណ្ដោយ២២ម៉ែត្រ និងទទឹង៩ម៉ែត្រ។ «វិហារនេះមិនមែនជាកន្លែងធម្មតា តែជាព្រះដំណាក់ព្រះជាម្ចាស់។» នេះ​ជា​ប្រសាសន៍​របស់​លោក​អភិបាល​អូលីវីយ៉េ ជ្មិតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញ មាន​ប្រសាសន៍​ក្នុងពិធី​សម្ពោធ​ព្រះវិហារ​សន្ត​យ៉ូសែប និង​ជើង​ជួងព្រះនាងម៉ារី នៅ​ព្រះសហគមន៍សំប៉ាន ក្នុង​ខេត្តកណ្តាល។ លោកអភិបាលមានប្រសាសន៍នៅក្នុងធម្មទេសនាថា ថ្ងៃនេះ ជាពេលវេលាមួយពិសេសសម្រាប់ព្រះសហគមន៍ភូមិភាគភ្នំពេញទាំងមូល ជាសេចក្ដីស្រឡាញ់សម្រាប់ព្រះសហគមន៍ សម្រាប់ព្រះជាម្ចាស់។ លោកអភិបាល​បន្ថែមថា ពិធីឆ្លងព្រះវិហារថ្មី យើងបានដើរ៣ជុំដើម្បីយល់ថា «ជាកន្លែងមួយពិសេស ជាកន្លែងសក្ការ: ចេញពីជីវិតលោកីយ៍ចូលមកកន្លែងសក្ការ: ជាកន្លែងដែលមានវត្តមានព្រះជាម្ចាស់»។ តាមការ​ឲ្យ​ដឹងពី​លោក ដេវ ទៀង ព្រះវិហារនេះសាងសង់នៅថ្ងៃ២២ កក្កដា ២០២០ និងបញ្ចប់នៅថ្ងៃ២២ កក្កដា ២០២១។ ព្រះវិហារថ្មីនេះកសាងឡើងដោយមានការចូលរួមសហការពីសំណាក់គ្រីស្តបរិស័ទដោយរៃអង្គាសថវិកាគ្នាទាំងក្នុងនិងក្រៅប្រទេស។ លោក​ដេវ ទៀង​ឲ្យ​ដឹងថា «ខ្ញុំសប្បាយដោយមានព្រះវិហារថ្មី និងពេលធ្វើព្រះវិហារនេះគឺយើងវេទនា ព្រោះយើងធ្វើក្នុងពេលមានជំងឺកូវីដ១៩ តែយើងអធិដ្ឋានទូលអង្វរព្រះជាម្ចាស់ ពឹងផ្អែក និងទុកចិត្តលើព្រះជាម្ចាស់ទាំងស្រុង។» ព្រះវិហារ​ថ្មីនេះ មានឈ្មោះ​ជា​ផ្លូវការ​ថា ព្រះវិហារ​សន្ត​យ៉ូសែប រីឯជើងជួងដែលមានកម្ពស់១៨ម៉ែត្រ ​ ត្រូវ​បាន​ដាក់​ឈ្មោះថា ជើងជួងព្រះនាងម៉ារី ស្ថិតនៅ​ក្នុង​ ស្រុក​កោះធំ ខេត្ត​កណ្តាល ចម្ងាយ​ប្រមាណ៦០គីឡូម៉ែត្រពី​រាជធានីភ្នំពេញ ដែលត្រូវ​ដាក់​សម្ពោធជាផ្លូវការ​នាថ្ងៃទី​២០ …

ព្រះវិហារសន្តយ៉ូសែបនិងជើងជួងព្រះនាងម៉ារី សំប៉ាន ត្រូវបានសម្ពោធជាផ្លូវការណ៍ Read More »

អគ្គសញ្ញាលាបថ្ងាស ផ្តល់កំលាំង​ទៅប្រកាស​ដំណឹងល្អ

គ្រីស្តបរិស័ទកាតូលិកនៃព្រះសហគមន៍មណ្ឌលសកម្មភាពទន្លេមេគង្គ ៤១រូបទទួលអគ្គសញ្ញាលាបថ្ងាស ដែលជាការទទួលព្រះវិញ្ញាណដ៏វិសុទ្ធតាមជំនឿរបស់ព្រះសហគមន៍កាតូលិក ដើម្បីក្លាយទៅជាគ្រីស្តបរិស័ទពេញវ័យខាងជំនឿ។ ពិធីនេះធ្វើឡើង ក្រោមអធិបតីភាពលោកអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតហស្លេរ នៅព្រះវិហារព្រះនាងម៉ារីមិនជំពាក់បាប (សំរោងធំ) ស្រុកកៀនស្វាយ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២២នេះ។ បេក្ខនារី ណៃ ប៊ុននី ជាគ្រីស្តបរិស័ទនៅព្រះសហគមន៍សំរោងធំបាននិយាយថា «អគ្គសញ្ញាលាបថ្ងាសនៅថ្ងៃនេះធ្វើឱ្យខ្ញុំរំភើប មិនដឹងនិយាយយ៉ាងម៉េចចេញ។ ព្រះវិញ្ញាណដ៏វិសុទ្ធជួយឱ្យខ្ញុំសប្បាយរីករាយ។ ខ្ញុំចង់ក្លាយជាគ្រីស្តបរិស័ទព្រោះបានឃើញ និងស្រឡាញ់ការជួយអ្នកក្រីក្រ និងអ្នកដែលកំពុងតែរងទុក្ខលំបាក»។ បេក្ខជន ង្វៀង វឹងវិន ឲ្យដឹងថាដែរថា អគ្គសញ្ញានេះជួយឱ្យគាត់មានកម្លាំង មានអំណរសប្បាយខ្លាំង និងបានជួបលោកអភិបាល។ វឹងវិន ប្រាប់​ថា ក្រោយពីទទួលអគ្គសញ្ញាលាបថ្ងាសនេះ គាត់​ចង់​​បម្រើ​ព្រះជាម្ចាស់​ដោយ ប្រើ​ទេពកោសល្យរបស់គាត់។ វឹងវិន​ « ខ្ញុំនឹងចូលរួមជាមួយក្រុមចម្រៀង ព្រោះខ្ញុំស្រឡាញ់ខ្លាំង»។ បេក្ខជនទាំងនេះមកពីព្រះសហគមន៍រោងចក្រចំនួន ១នាក់ ព្រះសហគមន៍ព្រែកដាច់ ចំនួន ៩នាក់ ព្រះសហគមន៍សំរោងធំ ចំនួន ២៤នាក់ ព្រះសហគមន៍កំពង់ចម្លង ចំនួន ៧នាក់។ សញ្ញាលាបថ្ងាសគឺជាអគ្គសញ្ញាដ៏សំខាន់មួយនៅក្នុងព្រះសហគមន៍កាតូលិក ក្នុងចំណោមអគ្គសញ្ញាទាំង៧ មានដូចជា៖ …

អគ្គសញ្ញាលាបថ្ងាស ផ្តល់កំលាំង​ទៅប្រកាស​ដំណឹងល្អ Read More »

ក្រុមសហជីវិន​ព្រះយេស៊ូ​មាន​ប្រធាន​ដឹកនាំថ្មី

លោកពុក​ប្រធានធំ​នៃ​ក្រុម​គ្រួសារ​បព្វជិតសហជីវិនព្រះយេស៊ូ លោកពុកអាធូរ៉ូ សូសា (Fr. Arturo Sosa, SJ) បានតែងតាំងលោកពុក វ៉ុន អូឆាង ស៊ីម៉ូន (Fr Kwon Oh-chang Simon, SJ) ជាប្រធានក្រុម​គ្រួសារ​សហជីវិន​ព្រះយេស៊ូ​ (Jesuit) នៅកម្ពុជា។ លោកពុក​វ៉ុន នឹងចូលកាន់តំណែងបន្ត​ពី​​លោក​ពុក អូ អ៊ីនដុន ហ្វ្រាន់ស៊ីស្កូ (Fr Oh In-don Francisco, SJ) ដែលបានបម្រើការតាំងពីឆ្នាំ ២០១៣។ លោកពុក​វ៉ុន កើតនៅឆ្នាំ ១៩៦៨ នៅទីក្រុងអង់ដុង (Andong) ប្រទេសកូរ៉េខាងត្បូង។ លោក​បានចូលក្នុង​ក្រុមបព្វជិត សហជីវិន​ព្រះយេស៊ូ​ នៅថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ២០០៣ បន្ទាប់ពីបានបញ្ចប់ការសិក្សាពីសាលាច្បាប់នៅសាកលវិទ្យាល័យជាតិសេអ៊ូល។ លោក​ពុក​វ៉ុន​ បានតែង​តាំង​ជា​​បូជាចារ្យនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៣ ហើយបានថ្វាយសច្ចានិរន្តរ៍ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១។ លោកបានមកដល់ប្រទេសកម្ពុជាជាលើកដំបូង ក្នុងឆ្នាំ២០០៨ ដោយបម្រើការងារនៅ …

ក្រុមសហជីវិន​ព្រះយេស៊ូ​មាន​ប្រធាន​ដឹកនាំថ្មី Read More »

ដូនជីបីរូបនៃក្រុមគ្រួសារឧបការគុណប្រកាសពាក្យសច្ចានិរន្តរ៍

ក្នុង​សំលៀកបំពាក់​អាវ​ស និង​សំពត់​បត់​ខ្មៅ ដូនជី​ឧបការគុណ​ចំនួន​៣​រូប លុត​ជង្គង់​នៅ​មុខ​អាសនៈ​នៃ​ព្រះវិហារ​ព្រះកុមារ​យេស៊ូ​បឹងទំពុន ដើម្បី​សុំ​ការ​ប្រទាន​ពរ​ពីព្រះជាម្ចាស់ និង​ប្រកាសពាក្យសច្ចានិរន្តរ៍របស់​ខ្លួន​នៅ មុខ​ព្រះសហគមន៍និង​ក្រុម​គ្រួសារ​អ្នក​បួស​ ក្រុម​ដូនជី​ឧបការគុណ​នៅ​ព័រស្យឺ។ «សេចក្ដី​ស្រឡាញ់របស់ព្រះជាម្ចាស់ធំជាងអំពើបាបរបស់ខ្ញុំ ធំជាងចំណុចទន់ខ្សោយរបស់ខ្ញុំ ធ្វើឲ្យខ្ញុំមានចិត្តក្លាហាន ហ៊ានឆ្លើយតបទៅនឹងព្រះជាម្ចាស់ ដោយថ្វាយពាក្យសច្ចានិរន្តរ៍​អស់មួយជីវិត ជាមួយក្រុមគ្រួសារ​បងស្រីឧបការគុណ​នៅព័រស្យឺ​ប្រទេសកម្ពុជា»។ នេះជា​សម្តី​របស់​ដូនជីអាញ៉ែសពែរប៉េទុយអា រ៉ុង បុប្ផាដែល​ជា​បេក្ខនារី ថ្វាយពាក្យសច្ចាប្រណិធាននិរន្តរ៍។ ដូនជីរូប​នេះ​បន្តថា ចំណុច​ដែល​ជំរុញ​ឲ្យខ្ញុំសរសេរពាក្យសច្ចាជានិរន្តរ៍ គឺសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់បាន​ជម្រុញ​ឲ្យ​គាត់​សម្រេចចិត្ត​ថ្វាយពាក្យសច្ចានិរន្តរ៍ «សេចក្តីស្រឡាញ់​បស់​ព្រះជាម្ចាស់​ធំជាងអំពើបាបរបស់ខ្ញុំ។ ព្រះអង្គស្រឡាញ់ខ្ញុំយ៉ាងណា ខ្ញុំនឹង​យក​សេចក្ដី​ស្រឡាញ់នេះធ្វើជាគ្រាប់ពូជទៅចែករំលែកដល់​បងប្អូនទាំងអស់ និងពីគ្រាប់ពូជនៃសេចក្ដីស្រឡាញ់នោះ​បង្កើតទៅជាគ្រាប់ពូជនៃព្រះរាជ្យរបស់ព្រះជាម្ចាស់ ដោយចាប់ពីពេលនេះតទៅ នឹងគ្មានគ្រាប់ពូជនៃសេចក្ដីស្អប់ ប៉ុន្តែយើងមានគ្រាប់ពូជនៃសេចក្ដីស្រឡាញ់»។ ដូនជីអាញ៉ែសពែរប៉េទុយអា រ៉ុង បុប្ផា ជាកូនពៅ​ក្នុង​ចំណោមគ្រួសារ​ជា​គ្រីស្ត​បរិស័ទ។ ដូនជីរូបនេះសច្ចាលើកដំបូងនៅថ្ងៃទី ១៥ ខែសីហា ២០១៤។​ ដូនជីរូប​នេះ​ឲ្យ​ដឹងថា គាត់​ស្រឡាញ់ជីវិត​ជាអ្នកបួស​ខ្លាំង ដោយសារ​គំរូ​របស់​បងស្រីជាច្រើន​បាន​ជម្រុញ​ឲ្យ​ចិត្ត​របស់​គាត់​ដែល​ជាកូនពៅ​មាន​កម្លាំង​ទៅមុខ។ ក្នុង​រយៈ​កាល​ជាង៧​ឆ្នាំ​កន្លង​មក​នេះ ការ​រស់នៅ ជីវិត​ជាអ្នក​បួស គឺមិន​សុខ​ស្រួល​ទាំង​អស់ទេ ដោយ​ធ្លាប់មានការធ្លាក់ទឹកចិត្តពីរទៅបីដង។ បងស្រី ឲ្យដឹងថា «(ខ្ញុំ)អធិដ្ឋានប្រាប់ព្រះជាម្ចាស់ថា ខ្ញុំមិនអាចទៅមុខបានទេ ដោយសារខ្ញុំ​សិក្សាទៅឃើញថា ជីវិតរបស់ខ្ញុំ​មិនអាច​មាននរណាត្រួតត្រាខ្ញុំបាន។  ខ្ញុំមានចំណេះដឹង​របស់ខ្ញុំ ហេតុអ្វី​ខ្ញុំត្រូវ​ស្ដាប់គេ?» បងស្រី​បុប្ផា​បាន​បញ្ជាក់ថា ដោយសារ​សេចក្តីស្រឡាញ់ជីវិត​ជាអ្នកបួស និង​ការ​គាំទ្រពី​ក្រុម​គ្រួសារ​ផ្ទាល់ …

ដូនជីបីរូបនៃក្រុមគ្រួសារឧបការគុណប្រកាសពាក្យសច្ចានិរន្តរ៍ Read More »

គ្លីនិកកូមីសូ ជា​ក្តីសង្ឃឹម​សម្រាប់​សុខភា​ពជន​ក្រីក្រ​ក្នុង​សហគមន៍ 

គ្លីនិកកូមីសូ (KOMISO CLINIC) គ្រប់​គង​ដោយសមាគមសាសនទូតកូរ៉េ ក្នុងភូមិត្រពាំងសាលា សង្កាត់ពងទឹក ខណ្ឌដង្កោរ រាជធានីភ្នំពេញ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការណ៍ នាថ្ងៃទី៨ កុម្ភៈ ២០២២ ក្រោមអធិបតីភាព លោកអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតហស្លេរ ដោយមានវត្តមានអស់លោកបូជាចារ្យព្រមទាំងតំណាងគ្រីស្តបរិស័ទមួយចំនួនចូលរួមផងដែរ។ លោកបូជាចារ្យគីម ជីហ៊ុន អ្នកទទួលខុសត្រូវគ្លីនិកកូមីសូ ថ្លែងនៅក្នុងមតិស្វាគមន៍ថា គ្លីនិកនេះកសាងឡើងក្នុងគោលបំណងជួយអ្នកក្រីក្រដែលគ្មានលទ្ធភាពព្យាបាល នឹង​ក្លាយទៅជាឧបករណ៍របស់ព្រះជាម្ចាស់នៅក្នុងកិច្ចការបម្រើអ្នកក្រីក្រ។ លោកបូជាចារ្យរូបនេះ​ បន្ថែមថា កន្លង​មក​ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​ពី​ប្រទេស​កូរ៉េ បាន​មក​បំពេញ​បេសកកម្ម​ជាច្រើន​នៅ​ក្នុង​ព្រះសហគមន៍​ផ្នែកសុខភាព មាន​ព្យាបាល​មាត់ធ្មេញ ពិនិត្យជំងឺ​ទូទៅ និង​ផ្តល់​ថ្នាំ​ដោយ​ឥតគិត​ថ្លៃ។ ហើយដោយ​មើល​ឃើញ​តម្រូវការ​ការ​និងមានទំនាក់ទំនងជាមួយប្រជាជននៅកម្ពុជា ទើបយើងបង្កើតឱ្យមានគ្លីនិក ដោយចាប់ផ្ដើមពីការជួលបន្ទប់តូចសម្រាប់​កិច្ច​ការងារ​របស់​គ្រូពេទ្យស្ម័គ្រ​ចិត្ត​ទាំងនោះ និងចាប់ពីឆ្នាំ២០២០មកយើងចាប់ផ្ដើមកសាងអាគារធំដើម្បីងាយស្រួលជួយដល់អ្នកជំងឺ។ ថ្លែងនៅក្នុងធម្មទេសនានៃពិធីបុណ្យអភិបូជាប្រទានពរគ្លីនិកនេះ លោកអភិបាលអូលីវីយ៉េ មានប្រសាសន៍រំឭកថា កន្លែងនេះធ្វើឱ្យយើងនឹកឃើញដល់ព្រះយេស៊ូ ព្រោះពេល​ព្រះអង្គទៅកន្លែងណាតែងតែមានប្រជាជននិងអ្នកជំងឺគ្រប់ប្រភេទទៅកន្លែងនោះ។ លោកអភិបាលព្រះសហគមន៍បន្ថែមថា «យើងត្រូវព្យាបាលទាំងរូបកាយ និងផ្លូវវិញ្ញាណ»។ លោកបញ្ជាក់​ថា សង្ឃឹមថាគ្លីនិកនេះមិនមែនជាកន្លែងមួយដែលជាបានត្រឹមតែរូបកាយទេ ក៏ប៉ុន្តែជាកន្លែងមួយដែលយល់ច្បាស់លាស់អំពីតម្រូវការរបស់អ្នកជំងឺ និងយល់ពីស្ថានភាពពួកគាត់ ដើម្បីជួយគាត់ឱ្យមានសេចក្ដីសុខសាជាថ្មី។ លោករំឭកទៀតថា ឆ្នាំ២០២១-២០២៣ សម្ដេចប៉ាបបានអញ្ជើញយើង ឲ្យចូលរួមក្នុងមហាសន្និបាតក្រោមប្រធានបទ “ដើរជាមួយគ្នា” និងយើងធ្វើដំណើរជាមួយគ្នានៅក្នុងព្រះសហគមន៍ភូមិភាគភ្នំពេញ ដោយរួមគ្នាប្រកាសដំណឹងល្អ តាមរយៈគ្រប់វិស័យទាំងអស់ …

គ្លីនិកកូមីសូ ជា​ក្តីសង្ឃឹម​សម្រាប់​សុខភា​ពជន​ក្រីក្រ​ក្នុង​សហគមន៍  Read More »

សាលាបច្ចេកទេសដុនបូស្កូរៀបចំការប្រកួតបាល់ទាត់សប្បុរសធម៌

សាលាបណ្ដុះបណ្ដាលបច្ចេកទេស ដុនបូស្កូ(ភ្នំពេញ) មានកម្មវិធីប្រកួតពានរង្វាន់ បាល់ទាត់សប្បុរសធម៌ ក្នុងឱកាសបុណ្យរំលឹកខួបដល់ លោកបូជាចារ្យ យ៉ូហាន បូស្កូ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ ដែលរៀបចំឡើងដោយគណៈគ្រប់គ្រងសាលា ដើម្បីស្វែងរកថវិកាជួយទ្រទ្រង់និងទិញសម្ភារសិក្សាសម្រាប់ជំនាញនីមួយៗ។នៅក្នុងឱកាសនេះ លោកបូជាចារ្យ Arun Michael Charles ដែលជាលោកបូជាចារ្យ ទទួលខុសត្រូវនៅសាលាដុនបូស្កូ មានប្រសាសន៍ថា៖ ថ្ងៃនេះយើងបានប្រារព្ធពិធីបុណ្យសម្រាប់សន្ត យ៉ូហាន បូស្កូ សន្តនៃយុវជន នៅសាលាបច្ចេកទេស ដុនបូស្កូភ្នំពេញ យើងមានការប្រកួតបាល់ទាត់ និង ហ្គេមសម្រាប់ការចងចាំ លោកឳពុក បូស្កូ ។ លោកឳពុក បូស្កូ ស្រឡាញ់កីឡា ហើយលោកឪពុក បូស្កូ ក៏ជឿថា វាជាផ្នែកមួយដែលសំខាន់សម្រាប់បង្កើតយុវជនទាំងអស់។លោកបូជាចារ្យរូបនេះ បន្ថែមថា ក្នុងនាមជាកូនប្រុសកូនស្រីរបស់លោកឳពុក បូស្កូ យើងត្រូវចងចាំ នឹងធ្វើតាមសម្ដីរបស់លោកឳពុកបូស្កូ រូបលោកនឹងសប្បាយរីករាយ ប៉ុន្តែ មិនត្រូវ ប្រព្រឹត្តអំពើបាបឡើយ ។ជាមួយគ្នានេះដែរ លោក សំ សុភ័ក្រ ដែលជាអ្នកសម្របសម្រួលក្នុងកម្មវិធី បាននិយាយដែរថា ៖ …

សាលាបច្ចេកទេសដុនបូស្កូរៀបចំការប្រកួតបាល់ទាត់សប្បុរសធម៌ Read More »

ព្រះសហគមន៍កាតូលិកទទួលស្វាគមន៍ដំណើរទស្សនកិច្ចលោករដ្ឋមន្ត្រីក្រសួងបរិស្ថាន

ព្រះវិហារសន្តមីកាអែល ក្រុងព្រះសីហនុ មានលោកបូជាចារ្យយ៉ូហានអ៊ុន សុន ប្រធានព្រះសហគមន៍មណ្ឌលសកម្មភាពកំពង់សោម  និងលោកគឹមរតនា នាយកប្រតិបត្តិអង្គការការីតាសកម្ពុជា បានទទួលស្វាគមន៍ និងជួបសំណេះសំណាលជាមួយ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ  នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។  ក្នុងឱកាសនេះលោកបូជាចារ្យ យ៉ូហានអ៊ុន សុន បានមានប្រសាសន៍ថា ជំនួបនេះ បានចែករំលែកនូវជំនឿ និងសេចក្តីស្រឡាញ់ ដើម្បីឲ្យយើងចេះទទួលនិងស្រឡាញ់គ្នាទៅវិញទៅមក ដើម្បីធ្វើកិច្ចការរួមជាមួយគ្នាក្នុងសង្គមកម្ពុជា។ លោកបូជាចារ្យបន្តថា ក្នុងជំនួបនេះ ឯកឧត្តម សាយ សំអាល់ បានបើកចិត្តចូលរួមជាមួយព្រះសហគមន៍ដោយចិត្តទុកដាក់គោរពគ្នាទៅវិញទៅមក និងលើកស្ទួយចំពោះកិច្ចការមេត្តាករុណា និងកិច្ចការរបស់ព្រះសហគមន៍កាតូលិកនៅកម្ពុជា។ លោកបន្ថែមថា តាមរយៈអង្គការការីតាសកម្ពុជា ឯកឧត្តមបានឈ្វេងយល់និងសិក្សាពីព្រះសហគមន៍ និងរួមជាមួយរាជរដ្ឋាភិបាលដើម្បីកសាងសង្គមកម្ពុជា។ កន្លងមក ព្រះសហគមន៍កាតូលិកនៅកម្ពុជា ក៏ដូចជាអង្គការការីតាសកម្ពុជាដែលជាអង្គការមួយរបស់ព្រះសហគមន៍កាតូលិក បានធ្វើកិច្ចការមនុស្សធម៌ជាច្រើនសម្រាប់ប្រជាជនក្នុងមូលដ្ឋានក្នុងខេត្តក្រុងចំនួន២៥ ដោយមានកិច្ចសហប្រតិបត្តិការជាមួយក្រសួងនានាដែលពាក់ព័ន្ធ និងមន្ត្រីមូលដ្ឋានក្នុងគោលដៅ ជួយដល់ប្រជាជនក្រីក្រក្នុងតំបន់ឲ្យមានជីវភាពរស់នៅសមរម្យ ក្នុងនោះរួមមាន វិស័យអប់រំ បរិស្ថាន សេដ្ឋកិច្ច សង្គមកិច្ច កសិកម្មជាដើម។ ក្នុងពិធីជួបសំណេះសំណាលនេះ ឯកឧត្តម សាយ សំអាល់ …

ព្រះសហគមន៍កាតូលិកទទួលស្វាគមន៍ដំណើរទស្សនកិច្ចលោករដ្ឋមន្ត្រីក្រសួងបរិស្ថាន Read More »

កុមារជំទង់៨៧នាក់ចូលរួមសិក្ខាសាលា “មិត្តសម្លាញ់ជីវិត”

កុមារជំទង់អាយុ១៣ដល់១៧ឆ្នាំចំនួន ៨៧នាក់ មកពី៤មណ្ឌលសកម្មភាពនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ចូលរួមសិក្ខាសាលាក្រោមប្រធានបទ “មិត្តសម្លាញ់ជីវិត” ដែលដឹកនាំដោយ ការិយាល័យយុវជន ជំទង់ កុមារ និងគ្រួសារ នៃព្រះសហគមន៍ភូមិភាគភ្នំពេញ។ កម្មវិធីនេះចាប់ផ្ដើមនាថ្ងៃទី១៥ និង១៦ មករា ២០២២ នៅព្រះវិហារសន្តសិលា និងសន្តប៉ូល ភ្នំពេញថ្មី។ តាមការឱ្យដឹងពីកញ្ញា នៅ ម៉ាលីន អ្នកទទួលខុសត្រូវកម្មវិធីជំទង់ បានឱ្យដឹងថា កម្មវិធីសិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណង៤សំខាន់ៗ៖ ១. ដើម្បីពង្រឹងផ្លូវវិញ្ញាណរបស់ជំទង់ឱ្យកាន់តែរឹងមាំ។ ២. ចែករំលែកបទពិសោធជីវិតជាបទពិសោធនៃរបៀបរស់នៅ។ ៣. ឱ្យគាត់រៀនរស់នៅជាមួយព្រះសហគមន៍យ៉ាងជិតស្និទ្ធដោយចូលរួមបម្រើព្រះសហគមន៍កាន់តែច្រើន។ ៤. ណែនាំឱ្យពួកគាត់មានអំណរសប្បាយដោយសារយើងខានចួបជុំគ្នាជាយូរមកហើយ។ម៉ាលីន បន្ថែមថា កម្មវិធីលើកនេះ កុមារទាំងអស់មានការចាប់អារម្មណ៍ខ្លាំងទៅលើប្រធានបទ ដោយមិត្តសម្លាញ់ធ្វើឱ្យគាត់មានអារម្មណ៍ថា ជិតស្និទ្ធ និងត្រូវរក្សាការពារ។អ្នកចូលរួមក្នុងកម្មវិធីលើកនេះ មានជំទង់ខ្លះ មិនដែលស្គាល់ព្រះសហគមន៍សោះ ក៏មានចំណាប់អារម្មណ៍ចូលរួម ចង់ស្គាល់ព្រះសហគមន៍និងអ្វីផ្សេងៗដែលពាក់ព័ន្ធនឹងព្រះសហគមន៍ ជាពិសេសប្រធានបទរបស់យើងគឺ “មិត្តសម្លាញ់ជីវិត”។ ម៉ាលីនបញ្ជាក់ថា «ពួកគាត់បានចាប់យកនូវអ្វីដែលកម្មវិធីយើង បានដាក់ និងអនុវត្តបានល្អមែនទែន និងជាពិសេសក្រុមជំទង់ទាំងនេះបានចូលរួមការការពារបរិស្ថានទាំងព្រះសហគមន៍និងខាងក្រៅ»។កុមារា វ៉ាន់ សៀវហ្វុង មកពីព្រះសហគមន៍ពោធិ៍ធំ-ក្ដីកណ្ដាល បាននិយាយថា «មិត្តសម្លាញ់ជីវិត ធ្វើឱ្យខ្ញុំទទួលបានចំណេះ(យល់)ដឹងច្បាស់ពីខ្លួនឯង …

កុមារជំទង់៨៧នាក់ចូលរួមសិក្ខាសាលា “មិត្តសម្លាញ់ជីវិត” Read More »

ព្រះវិហារសន្ត​យ៉ូសែបផ្សារតូច​រៀបចំពិធី​បញ្ចុះបឋមសិលាគ្រឹះព្រះវិហារថ្មី

ព្រះវិហារសន្តយ៉ូសែប ផ្សារតូច បានប្រារព្ធពិធីបុណ្យប្រសិទ្ធពរបញ្ចុះបឋមសិលាគ្រឹះព្រះវិហារថ្មី ក្រោមអធិបតីភាពលោកអភិបាលព្រះសហគមន៍កាតូលិក អូលីវីយ៉េ ជ្មីតហស្លេរ រួមជាមួយអភិបាលនៃគណៈអភិបាល​ខណ្ឌឫស្សីកែវ លោក ឯក ឃុនដឿន, លោក ​អ៊ុំ សំបូរ ប្រធាន​ការិ យាល័យ​ធម្មការនិងសាសនាខណ្ឌឫស្សីកែវ នាព្រឹកថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានគ្រីស្តបរិស័ទចូលរួមអបអរសាទរផងនាក់។ នៅក្នុងឱកាសនោះ លោកអភិបាល​បានលើកឡើងថា ជាថ្ងៃដ៏ឱឡារិកមួយ ដោយយូរឆ្នាំហើ​យគ្រីសបរិស័ទមិនមានកន្លែងថ្វាយបង្គំសមរម្យ ហើយលោកក៏បានរំឭកពីប្រវត្តិសាស្ត្រដែលជា​ជីវិតព្រះសហគមន៍ក្នុងអំឡុងពេលកសាងព្រះវិហារនៅទីនេះ។ លោកបានមានប្រសាសន៍ថា ៖ «យើងបានបាត់បង់៣២កន្លែងបន្ទាប់ពីសម័យប៉ុលពត នៅសល់តែ៣កន្លែងប៉ុណ្ណោះ»។ លោក​ក៏​បាន​ថ្លែង​អំណរគុណព្រះជាម្ចាស់ និងលោកបូជាចារ្យ ដែលបានរៀបចំព្រះវិហារតាមរចនាបទខ្មែរ។ នាពេលនោះ លោកក៏​នឹករឭកដល់លោកអភិបាលព្រះសហគមន៍ពីដើមរហូតដ​ល់សម័យ​លោក​អភិបាល​អេមីលដេតម្ប។​ រំឭកពី​ប្រវត្តិសាស្ត្រព្រះសហគមន៍​ប្រទេសកម្ពុជា លោក​អភិបាល​មាន​ប្រសាសន៍ថា ៖ «ឆ្នាំ​១៥៥៥នៅលើទឹកដីកម្ពុជា ទោះបីមិនមានដីតែយើងមានមនុស្សដែលមានជំនឿ។ ជំនឿមិនបាត់បង់ គ្រីស្តបរិស័ទមានតួនាទីបង្កើតក្ដីសុខដោយនាំឱ្យមនុស្សសុខដុមរមនា»។ ក្រោយ​មក​លោកអភិបាលបានអធិដ្ឋាននៅមុខរណ្ដៅ​ អង្វរព្រះជាម្ចាស់​ដែលបានប្រោស​ប្រ​ទា​នព្រះបុត្រាដែល​ជាគ្រឹះដ៏រឹងមាំ​នៃព្រះរាជ្យ​ស្ថានបរមសុខ ដើម្បី​ប្រទានពរលើការដ្ឋានថ្មី​សូមឱ្យ​ប្រកបដោយ​សេចក្ដីសុខសាន្ត​និង​រីក​ចម្រើនពីមួយ​ថ្ងៃទៅមួយ​ថ្ងៃ​រហូត​ដល់​បាន​សម្រេចគោលដៅ។ ក្រោយ​បញ្ចប់​ការអធិដ្ឋាន និង​បាចទឹកព្រះពរលើរណ្ដៅ លោក​អភិបាល និង​ភ្ញៀវកិត្តិយស​បាន​រួមគ្នា​ទម្លាក់ថ្ម និង​ខ្សាច់ រួម​ជាមួយ​នឹង​​ថ្ម១២ដុំតំណាង​សសរចំនួន១២ ជានិមិត្តរូបនៃជំនឿដែ​ល​ទទួលបានពីក្រុមគ្រីស្តទូត១២រូប និង​ជា​តំណាងគ្រីស្តបរិស័ទ ដែលចូលរួមថ្វាយសសរគ្រឹះទាំ​ង២៦២ដើម ដែល​បញ្ជាក់ថា ការរួបរួមគ្នា …

ព្រះវិហារសន្ត​យ៉ូសែបផ្សារតូច​រៀបចំពិធី​បញ្ចុះបឋមសិលាគ្រឹះព្រះវិហារថ្មី Read More »

Subscribe to our newsletter

Don't miss new updates on your email