Month: May 2019

ពានរង្វាន់ត្នោតមាសឆ្នាំ២០១៩ រកឃើញម្ចាស់ជ័យលាភីហើយ

ការផលិត ផលិតផល​កែច្នៃ​ចេញ​ពី​ផ្លែម្នាស់ នៃ និស្សិត​មក​ពីវិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា(តិចណូ) បាន​ទទួលជ័យលាភីលេខ​មួយ ក្នុង​កម្មវិធី «ពានរង្វាន់ ត្នោតមាស​២០១៩ » នៃ​មូលនិធិគីណាល់ ដែល​បាន​បញ្ចប់​កាល​ពី​ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០១៩ ។ កញ្ញា នៅ ចន្ទវិសា ជា​និស្សិត​មក​ពី​វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(តិចណូ) និងជា​តំណាង​ក្រុម​ដែល​បាន​ទទួលជ័យលាភីលេខ​មួយ បាន​ប្រាប់​ថា ការ​ជ្រើសរើស ប្រធានបទ ការផលិត ផលិតផល កែច្នៃ​ចេញ​ពី​ផ្លែម្នាស់ គឺ​ដោយ​មើលឃើញ​ផ្លែម្នាស់​ជា​ផ្លែឈើ​មួយ​ប្រភេទ​ដែល​សម្បូរ​ដោយ​សារ​ធាតុ​ចិញ្ចឹម​ផ្សេងៗ វីតាមីន ជួយ​ប្រព័ន្ធ​រំលាយ​អាហារ ធ្វើ​ឲ្យ​ឆ្អឹងរឹងមាំ… និង​ទីផ្សារ​ផ្លែម្នាស់​នៅប្រទេស​កម្ពុជា​យើង​នៅ​មាន​កម្រិត​ដែរ។ កញ្ញា​និយាយ​ពន្យល់​ថា ការផលិត ផលិតផល​កែច្នៃ​ចេញ​ពី​ផ្លែម្នាស់ ដោយ​បាន​ធ្វើ​ការ​បែងចែក​ផ្លែ​ម្នាស់​ជា​បី​ផ្នែក​សំខាន់ៗ​ដែល​មាន​ដូចជា សំបក​ម្នាស់កែច្នៃ​ទៅ​ជា​ទឹក​ខ្មេះ សាច់​ម្នាស់​កែ​ច្នៃ​ជាម្នាស់​កំប៉ុង​និង​ដំណាប់​ម្នាស់ និង​ទឹក​ម្នាស់​កែច្នៃ​ទៅ​ជា​ភេសជ្ជះ​និង​ស្ករម្នាស់។ កញ្ញា វិសា បាន​បន្តថា បន្ទាប់​ពី​បាន​ចូលរួម​ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​នេះ ធ្វើ​ឲ្យពួកគេ​ចេះ​រៀន​ធ្វើ​ការ​ជា​ក្រុម មាន​គំនិត​ច្នៃ​ប្រឌិត និង​បង្កើន​ចំណេះដឹង​បន្ថែម។ ម្យ៉ាង​វិញ​ទៀត​កម្មវិធី​នេះ​ល្អ​សម្រាប់​អ្នកវិទ្យាសាស្ត្រ​វ័យក្មេង​សម្រាប់​ធ្វើការ​ស្រាវជ្រាវ​អ្វី​ដែល​ថ្មី ហើយ​វា​ក៏​បាន​ជួយ​ដល់​សង្គម ការពារ​បរិស្ថាន និង​លើក​ស្ទួយ​ជីវភាព​កសិករ​ខ្មែរ​បាន​មួយ​ចំណែក​ដែរ។ បន្ទាប់​ពី​បាន​ទទួល​ជោគជ័យ ក្នុង​ការរៀប​ចំពាន​រង្វាន់គីណាល់​ក្នុងរយៈពេល​៦​ឆ្នាំ​កន្លង​មក នៅ​ឆ្នាំ២០១៩នេះ មូលនិធិគីណាល់ បាន​រៀបចំ​ឲ្យ​មាន​ការ​ប្រកួតប្រជែង​ស្នាដៃ​អត្ថបទ​ស្រាវជ្រាវ​លើ​វិស័យកសិកម្ម និង​ចំណីអាហារ …

ពានរង្វាន់ត្នោតមាសឆ្នាំ២០១៩ រកឃើញម្ចាស់ជ័យលាភីហើយ Read More »

លោកអភិបាលអូលីវីយេ សូមឲ្យគ្រីស្តបរិស័ទចូលរួមកសាងព្រះសហគមន៍និងសង្គម

«តើ​យើង​ចង់​សាង​សង់​ព្រះសហគមន៍​និង​សង្គម​ដោយ​របៀប​ណា? តើ​ខ្ញុំ​ផ្ទាល់​ចង់​កសាង​សង្គម​ដូច​ម្ដេច​ ដើម្បី​ឲ្យ​ខ្ញុំ​និង​ព្រះសហគមន៍ ព្រម​ទាំង​សង្គម​អាច​ទៅ​មុខ​តាម​គម្រោង​ការ​របស់​ព្រះជាម្ចាស់?» នេះ​ជា​សំណួរ​រិះ​គិត​របស់​លោក​អភិបាល អូលីវីយេ ជ្មីត​អីស្ល៊ែរ​ក្នុង​ធម្មទេសនា​ទៅ​កាន់​គ្រីស្ត​បរិស័ទ និង​បេក្ខជន​ទទួល​អគ្គសញ្ញា​លាប​ថ្ងាស ចំនួន​៣០​នាក់ កាល​ពី​ថ្ងៃ​ទី ២៦ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​ព្រះសហគមន៍ពោធិធំ។ លោក​អភិបាល​បាន​បញ្ជាក់​នូវ​​ចំណុច​នីមួយៗ​ដោយ​លើក​ទឹក​​ចិត្ត​បង​ប្អូន​ថា៖«ព្រះសហគមន៍​ដែល​យើង​ចង់​បង្កើត​គឺ​ពោរ​ពេញ​ដោយ​អំណរ​សប្បាយ សេចក្ដី​សុខ​សាន្ត និង​ភាតរភាព​ដែល​ជា​បុត្រា​បុត្រី​នៅ​ក្នុង​មហា​គ្រួសារតែ​មួយ ស្រប​តាម​ធម្មវិន័យ​តែ​មួយ​របស់​ព្រះយេស៊ូ គឺ “សូម​ស្រលាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ”»។ ចំពោះ​ការ​កសាង​ក្នុង​សង្គម លោក​បញ្ជាក់​ថា៖ «យើង​ត្រូវ​តែ​រក​ផ្លូវ​មួយ​ដើម្បី​ឲ្យ​យើង​ចូល​ទៅ​ក្នុង​សង្គម​ដើម្បី​បង្កើត​ទំនាក់​ទំនង​ជាមួយ​មនុស្ស​ទាំងអស់ ដើម្បី​រស់​នៅ​ក្នុង​សេចក្ដី​ស្រឡាញ់ ភាព​ស្មោះ​ត្រង់ និង​យុត្តិធម៌ ព្រម​ទាំង​ចេះ​មើល​អ្នក​តូច​តាច​ដើម្បី​បង្កើត​មហា​គ្រួសារ​តែ​មួយ»។ សម្រាប់​ការរស់​នៅ និង​ក្នុង​ជីវិត​ខ្លួន​យើង​ផ្ទាល់ លោក​ថា សេចក្ដី​ស្រឡាញ់ សេចក្ដី​សុខ​សាន្ត និង​អំណរ​សប្បាយ គឺ​ជា​អ្វី​ដែល​យើង​ត្រូវ​ការ។ យើង​ត្រូវ​តែ​ជា​មនុស្ស​ដែល​មាន​តុល្យភាព​ចេះ​រស់​នៅ​ក្នុង​សង្គម​ដោយ​ចេះ​ស្រឡាញ់ និង​ទទួល​សេចក្ដី​សុខ​សាន្ត អំណរ​សប្បាយ​ពី​ព្រះជាម្ចាស់ ដើម្បី​ធ្វើ​ជា​សាក្សី អំពី​អំណរ​សប្បាយ​នៅ​ក្នុង​ភូមិ​របស់​យើង។ ក្នុង​ពេល​នោះ​ដែរ លោក​អភិបាល​អូលីវីយេ​ ក៏​បាន​លើក​យក​គំរូ​របស់​លោក​បូជាចារ្យ ឆ្មារ សាឡឹម  ដែល​បាន​បម្រើ​ព្រះសហគមន៍​នៅ​មាត់​ក្រសាស់ ក្នុង​ពេល​ដែល​ប្រទេស​ស្ថិត​ក្នុង​ភាព​វឹកវរ និង​ធ្លាក់​ក្នុង​របប​ប៉ុលពត ដែល​ជា​របប​នៃ​វាល​ពិឃាត។ លោក​អភិបាល​ថ្លែង​ថា៖ «លោក​ឪពុក ឆ្មារ សាឡឹម​បាន​ជំរុញ​ឲ្យ​គ្រីស្ត​បរិស័ទ​រៀប​ចំ​បុណ្យ​ចម្លង​ដោយ​អំណរ​សប្បាយ ទោះ​បីជា​មាន​ទុក្ខ​លំបាក​ដោយ​សារ​សង្គ្រាម។ ក៏​ប៉ុន្តែ​យើង​ជា​គ្រីស្ត​បរិស័ទ​ត្រូវ​តែ​បង្ហាញ​អំណរ​សប្បាយ​នៃ​ជំនឿ​របស់​យើង …

លោកអភិបាលអូលីវីយេ សូមឲ្យគ្រីស្តបរិស័ទចូលរួមកសាងព្រះសហគមន៍និងសង្គម Read More »

គណៈកម្មការ​ពលករ​ភូមិភាគ​ភ្នំពេញ​ជួយ​ឲ្យ​កម្មករ​កម្មការិនី​ចេះ​រួម​សាមគ្គី​គ្នា

គណៈកម្មការ​ពលករ​នៃ​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ បាន​រៀប​ចំ​កម្មវិធី​បោះ​ជំរំ សម្រាប់​យុវកម្មករ ក្រោម​ប្រធាន​បទ «សាមគ្គីភាព និង​ភាពរុងរឿង» រយៈ​ពេល​បី​ថ្ងៃ​ពី​ថ្ងៃ​ទី ១៣-១៥ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​លើ​ទឹក​ដី​អង្គរ​ខេត្ត​សៀមរាប ដែល​មាន​យុវកម្មករ កម្មការិនី ចំនួន​២៤​នាក់ មក​ពី​រោងចក្រ​មួយ​ចំនួន​នៅ​តំបន់ ទួល​ពង្រ ក្នុង​សង្កាត់​ចោមចៅ រោង​ចក្រ​ដំបូល​ខៀវ និង​កាណាឌីយ៉ា។ តាម​កញ្ញា ម៉ៅ ស្រីកែវ សមាជិក​គណៈកម្មការ​ពលករ​នៃ​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ បាន​រៀប​រាប់​ថា គោល​ដៅ​សំខាន់​ក្នុង​កម្មវិធី​បោះជំរំ​នេះ គឺ​ជួយ​ឲ្យ​យុវកម្មករ កម្មការិនី បាន​ស្គាល់​គ្នា ចេះ​សាមគ្គី​គ្នា យក​ចិត្ត​ទុក​ដាក់​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក។ ជា​ពិសេស​នាំ​ឲ្យ​គេ​បាន​យល់ និង​ស្គាល់​នូវ​មរតក​វប្បធម៌​ដែល​ដូន​តា​បាន​បន្សល់​ទុក​មក​គឺ​ប្រាសាទ​អង្គរ​វត្ត និង​ប្រាសាទ​នានា​ដទៃ​ទៀត មាន​សំបូរ​ព្រៃ​គុក​ជា​ដើម និង​ភូមិ​វប្បធម៌ ដើម្បី​ឲ្យ​គេ​បាន​យល់​ពី​ភាព​រុង​រឿង​នៃ​វប្បធម៌​ជាតិ​យើង។   កញ្ញា​ស្រីកែវ​បន្ត​ថា ការរួម​សាមគ្គី​គ្នា និង​ចេះ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក គឺ​សំខាន់​ណាស់​សម្រាប់​ជីវិត​រស់​នៅ​​របស់​កម្មករ ព្រោះ​ថា នៅ​កន្លែង​ធ្វើការ​បើ​កម្មករ​ចេះ​រួម​សាមគ្គី​គ្នា សហការ​គ្នា ជួយ​គ្នា​ដូច​បង​ប្អូន កិច្ច​ការ​អ្វី​ក៏​ងាយ​នឹង​ទទួល​ជោគ​ជ័យ​ដែរ។ ស្រីកែវ៖ «យើង​មាន​ល្បែង​កំសាន្ត​រិះ​គិត ដើម្បី​ឲ្យ​គេ​បាន​យល់​កាន់​តែ​ច្បាស់​ថែម​ទៀត អំពី​សាមគ្គី​ភាព និង​ការសហការ​ក្នុង​កិច្ចការ​ជា​ក្រុម»។ ក្នុង​នោះ​ការស្នាក់​នៅ​គឺ​ គ្រប់​គ្នា​ត្រូវ​គេង​ក្នុង​តង់​ម្នាក់​មួយ ជួយ​គ្នា​រៀប​ចំ​តង់ និង​កិច្ចការ​ផ្សេង​ទៀត។ …

គណៈកម្មការ​ពលករ​ភូមិភាគ​ភ្នំពេញ​ជួយ​ឲ្យ​កម្មករ​កម្មការិនី​ចេះ​រួម​សាមគ្គី​គ្នា Read More »

បេក្ខជន ១៦ នាក់ទទួលអគ្គសញ្ញា​លាប​ថ្ងាស​នៅព្រះវិហារ សន្តសិលា និងសន្តប៉ូល

ក្រោយ​ពី​បាន​ទទួល​អគ្គសញ្ញាជ្រមុជទឹក ទទួល​ជីវិត​ថ្មី​រួម​ជា​មួយ​ព្រះយេស៊ូ​ក្នុង​ពេល​បុណ្យ​ចម្លង​កន្លង​ទៅ បេក្ខជនចំនួន ១៥ រូប អគ្គសញ្ញាលាបថ្ងាស​បន្តទៀត នៅព្រះវិហារ​សន្តសិលា និងសន្តប៉ូល ភ្នំពេញថ្មី ក្រោម​អធិបតីភាព​លោកអភិបាលអូលីវីយេ និង​មាន​គ្រីស្តបរិស័ទ​ចូល​រួម​យ៉ាង​ច្រើន​កុះករ នា​ព្រឹក​ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០១៩។ នៅ​ក្នុង​ធម្មទេសនា លោកអភិបាលអូលីវីយេ បាន​ដាស់​តឿន​បេក្ខជន​ទទួល​អគ្គសញ្ញាលាបថ្ងាស​ឲ្យ ថែ​រក្សាមិត្តភាព​ជា​មួយ​ព្រះយេស៊ូ។ ថែ​រក្សា​អំណរ​សប្បាយ និង​យក​ចិត្តទុកដាក់​ធ្វើ​ជាសាក្សី នៃ​សេចក្តីស្រឡាញ់ និង​អំណរសប្បាយ។ លោក​បញ្ជាក់​យ៉ាងនេះ​ថា « សម្រាប់​បងប្អូន​ដែល​ទទួលអគ្គសញ្ញាលាបថ្ងាស់ ត្រូវ​បន្ត​ថែរក្សា​មិត្តភាព​ជា​មួយ​ព្រះយេស៊ូ​ជានិច្ច។ ថែរក្សា​អំណរ​សប្បាយ និង​សេចក្តីស្រលាញ់។ យកចិត្តទុកដាក់ ធ្វើ​ជា​សាក្សី​អំពី​អំណរ​សប្បាយ និង​សេចក្តីស្រលាញ់​ដល់​បងប្អូន​ឯ​ទៀតៗ។ ក្នុង​ពេល​នោះ​លោក​អភិបាល​ក៏​បាន​រំលឹក​ដល់​គ្រីស្តបរិស័ទ​ទាំងអស់ ​ឲ្យ​អនុវត្តតាម ដោយ​ឆ្លាក់​ជាប់​នៅ​ក្នុង​ដួងចិត្ត​នូវ ធម្មវិន័យ​របស់​ព្រះយេស៊ូ “ត្រូវ​ស្រឡាញ់​គ្នា​ទៅវិញ​ទៅ​មក ដូច​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់គ្នាដែរ” ។ អគ្គសញ្ញា​លាប​ថ្ងាស​ជា​អគ្គសញ្ញា​បញ្ជាក់​បន្ថែម​ថា បងប្អូន​ដែល​បាន​កើត​ជា​ថ្មី​ដោយ​ទឹក និង​ព្រះវិញ្ញាណ​ពេលទទួល​អគ្គសញ្ញា​ជ្រមុជទឹក ពេលនេះ​ពេញវ័យ​ក្នុង​ជំនឿ ក្នុង​ពេលនេះ គឺ​គេ​ទទួល​ព្រះវិញ្ញាណ​បន្ថែម ដើម្បី​ផ្តល់​កម្លាំង​ក្នុង​ការ​ចេញ​ទៅ​ប្រកាស​ដំណឹងល្អ និង​រស់នៅ​ជា​សាវ័ក​ព្រះយេស៊ូ​ពេញលក្ខណៈ។ លោកអភិបាល​អូលីវីយេ បាន​ប្រាប់​អ្នកយកព័ត៌មាន​ក្នុង​បទសម្ពាសន៍​ថា «ថ្ងៃ​នេះ​យើង​ពោរពេញ​ដោយ​អំណរ​សប្បាយ ដោយ​សារ​ក្នុង​ព្រះ​សហគមន៍​ភ្នំពេញ​ថ្មី​នេះ មាន​បេក្ខជន ១៦ នាក់​បានទទួល​អគ្គសញ្ញា​លាប​ថ្ងាស មាន​ន័យ​ថា​បាន​ទទួល​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ …

បេក្ខជន ១៦ នាក់ទទួលអគ្គសញ្ញា​លាប​ថ្ងាស​នៅព្រះវិហារ សន្តសិលា និងសន្តប៉ូល Read More »

ពិធីរំលឹកមរណបុគ្គលនៅតាំងគោក

កាលពី​ថ្ងៃ​ម្សិល​មិញនេះ ព្រះសហគមន៍​កាតូលិក​កម្ពុជា​បាន​ប្រារព្ធ​កម្មវិធី​រំលឹក​វិញ្ញាណក្ខន្ធជន​រង​គ្រោះ​ និងការ​ឈឺចាប់​ពី​ឧក្រិដ្ឋកម្ម​ក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុល​ពត​ នៅ​ព្រះសហគមន៍​តាំង​គោក​ ក្នុង​ខេត្ត​កំពង់ធំ ដោយ​មាន​លោក​អភិបាល​អូលីវីយេ ជ្មីតអីស្ល៊ែរ, លោកអភិបាល​អន់តូនីសាមី ស៊ូសៃរាជ្យ, លោក​អភិបាល​អេនរីគេ ហ្វីការេដូ រួម​នឹង​បូជាចារ្យ​ អ្នកបួស និង​គ្រីស្ត​បរិស័ទជាង​២០០០នាក់​ចូលរួម។ នៅក្នុង​ធម្មទេសនា លោកអភិបាល​អូលីវីយេ មាន​ប្រសាសន៍​ថា យើង​ត្រូវ​រួម​ជាមួយ​គ្នា​ ដើម្បីទទួល​ខុស​ត្រូវនៅ​លើ​ព្រះសហគមន៍​កម្ពុជា​ ដែល​យើង​ទទួល​ជាមរតក ដើម្បីរៀបចំ​អនាគត​នៃព្រះសហគមន៍។ លោកអភិបាល​បញ្ជាក់​ទៀត​ថា ការ​ទទួល​ខុស​ត្រូវ​នោះ​ត្រូវ​​​បម្រើដូច​ព្រះយេស៊ូនៅ​ក្នុង​ព្រះសហគមន៍​ដែល​ជាផ្ទះផ្ទាល់​របស់​យើងនៅ​ក្នុង​មហា​គ្រួសារ​ ដោយ​ឲ្យ​អ្នកដទៃ​រក​ឃើញ​សេចក្តីសុខទទួល​ស្វាគមន៍ ដោយ​ញញឹម​ និង​ស្រលាញ់ ជាពិសេស​គឺ​ផ្តល់​ក្តី​សង្ឃឹម។​ លោក​អភិបាល​បាន​ប្រសាសន៍ទៅកាន់​ក្រុម​អ្នក​បួស​​ថា «ដូច្នេះ​សម្រាប់​យើង​នៅ​ថ្ងៃនេះ  យើង​ត្រូវ​នឹក​ឃើញ​ការ​ទទួល​ខុស​ត្រូវ​របស់​យើង។ ជាពេល​ដែល​យើង​នឹក​ឃើញ​ ឲ្យ​ងាប់​នូវ​ទម្លាប់​អាក្រក់ បណ្តេញ​អ្វី​ៗដែលនាំ​យើង​ឲ្យ​ទៅ​ឆ្ងាយពី​ព្រះជាម្ចាស់។ ជាពិសេស​ជា​ពេល​ដែល​ធ្វើ​ឲ្យងាប់​នូវ​វប្បធម៌​របស់​យើង​ផ្ទាល់ អំពីទស្សនៈ​​ អំពី​ពិភពលោក​ដែល​យើង​មាន ដើម្បី​បញ្ចូល​នៅ​ក្នុង​ទឹក​ដីនិង​ដើម្បី​កើត​សារជាថ្មី ដោយ​មាន​ភ្នែក​ថ្មី ដួង​ចិត្ត​ថ្មី»។ លោកអភិបាល​បញ្ជាក់ទៀតថា «ឲ្យ​យើង​មើល​ឃើញ​វប្បធម៌​របស់យើង​ជា​វប្បធម៌​ខ្មែរ ដោយ​កើត​សារជាថ្មីជាមួយប្រជារាស្ត្រដែល​អង្គុយ​នៅ​ទីនេះ ដែល​ទៅជា​ប្រជារាស្ត្រ​របស់​យើង​ផ្ទាល់»។ លោកអភិបាលក៏បានជំរុញ និងលើកទឹកចិត្តដល់យុវជន និង​គ្រីស្ត​បរិស័ទ​ទាំងអស់ឲ្យបំពេញនូវគម្រោងការនិងក្ដីសុបិនរបស់ខ្លួន និង​ត្រូវ​ចូលរួម​ប្រកាសដំណឹងល្អ។ លោក​បន្ថែម​ថា ថ្ងៃនេះ យើង​បន្ត​ស្តាប់​សំលេង​របស់​អ្នក​បម្រើ​របស់​ព្រះជាម្ចាស់​ដែល​បាន​បូជាជីវិត​​នៅ​ក្នុងអំឡុង​របប​ប៉ុល​ពត ដែល​ជា​គំរូ​នៃ​ជំនឿ​ ស្តែង​ចេញ​ដោយ​សារ​បម្រើ​ អធិដ្ឋាន​នៅ​ក្នុងភាព​ស្ងៀម​ស្ងាត់​និង​លាក់​កំបាំង។ នៅ​ក្នុង​​របប​ប្រល័យ​ពូជសាសន៍​ប៉ុល​ ពត …

ពិធីរំលឹកមរណបុគ្គលនៅតាំងគោក Read More »

ការផ្លាស់ប្តូរទីកន្លែងលោកបូជាចារ្យព្រះសហគមន៍ភូមិភាគភ្នំពេញ

លោកអភិបាល ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ អូលីវីយេ បានចេញលិខិត​ផ្លាស់ប្តូរ លោកបូជាចារ្យជំនួយ តាមមណ្ឌលសកម្មភាពព្រះសហគមន៍ នៃភូមិភាគភ្នំពេញ។ តាមលិខិតចុះថ្ងៃទី១០ ខែ ឧសភា បានបញ្ជាក់ថា​​ លោកបូជាចារ្យដែលត្រូវផ្លាស់ប្តូរទីកន្លែង និងចាត់តាំងថ្មីមានដូចជា៖ សម្រាប់ព្រះសហគមន៍មណ្ឌលសកម្មភាពភ្នំពេញខាងជើង ដែលលោក រឿងឆ័ត្រ សិរី បូជាចារ្យទទួលខុសត្រូវ។ លោក ដាវីឌ ជ័រណាស់  ជាបូជាចារ្យជំនួយ និងលោក ចន ពេង ជាបូជាចារ្យជំនួយ ដែលពេលមុនលោកជាបូជាចារ្យជំនួយនៅមណ្ឌលសកម្មភាពកំពត។ មណ្ឌលសកម្មភាពភ្នំពេញថ្មី ដែលមានលោកសួន ហង្សលីជាបូជាចារ្យទទួលខុសត្រូវ។ លោក អារុកកៃដុស ជាបូជាចារ្យជំនួយ ដែលពេលមុនលោកជាបូជាចារ្យជំនួយនៅមណ្ឌលសកម្មភាពមេគង្គ។ ព្រះសហគមន៍ត្រែងត្រយឹង ដែលពេលមុនស្ថិតក្នុងមណ្ឌលសកម្មភាពកំពង់សោម ត្រូវកាត់ចូលមកមណ្ឌលសកម្មភាពភ្នំពេញថ្មី។ ចំណែកលោក ឆាល កាលី ដែលពេលមុនជាបូជាចារ្យជំនួយនៅមណ្ឌលសកម្មភាពភ្នំពេញខាងជើង ត្រូវប្តូរជាបូជាចារ្យជំនួយ ក្នុងមណ្ឌលសកម្មភាពកំពត ដែលមានលោក យ៉ាំងលូកា ជាបូជាចារ្យទទួលខុសត្រូវ។ លោក ឃុ​ន​ អាប្រាហាំ ដែលពេលមុនជាបូជាចារ្យជំនួយនៅមណ្ឌលសកម្មភាពកំពង់សោម ត្រូវប្តូរមកបម្រើនៅមណ្ឌលសកម្មភាព មេគង្គ ។ ការផ្លាស់ប្តូរនេះចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី ១ខែកក្កដា​ឆ្នាំ២០១៩នេះតទៅ។ …

ការផ្លាស់ប្តូរទីកន្លែងលោកបូជាចារ្យព្រះសហគមន៍ភូមិភាគភ្នំពេញ Read More »

ព្រះសហគមន៍កម្ពុជាត្រូវការអ្នកបួសបន្ថែម

ក្នុង​ទិវា​នៃ​ការ​ត្រាស់​ហៅ​ដែលមាន​យុវជន​ចូលរួម​ជាង​២០០នាក់​មក​ពី​ភូមិភាគ​ទាំង​បី​ក្នុង​ព្រះសហគមន៍​កាតូលិក​ទូទាំង​ប្រទេស កាលពីថ្ងៃ​១១ និង១២ ឧសភា ២០១៩ នៅព្រះវិហារសន្តសិលា និងសន្តប៉ូល លោក​អភិបាល​អូលីវីយេ ជ្មីតអីស៊្លែរ​ មាន​ប្រសាសន៍​ថា ព្រះសហមន៍​កម្ពុជា​​ត្រូវការ​បន្ថែម​នូវ​អ្នក​បួស​ជាតិ​ខ្មែរ​ដើម្បី​បំពេញ​បេសកកម្ម​​​ប្រកាស​ដំណឹង​ល្អ​បន្ថែម​ទៀត។ ក្នុងទិវា​នេះ ព្រះសហគមន៍​បាន​រៀបចំ​ក្រោម​ប្រធានបទ “ព្រះយេស៊ូ​មាន​ព្រះជន្ម​គង់​នៅ​ជាមួយយើង”​ដើម្បី​រិះគិត​អំពី​ជីវិត​នៃ​ការ​ត្រាស់​ហៅ​ជា​បព្វជិត​បព្វជិតា។ នៅ​ក្នុង​ធម្មទេសនា​នៃ​អភិបូជា​នេះ លោក​អភិបាលអូលីវីយេ បាន​ណែនាំ​ដល់​អស់​បព្វជិត បព្វជិតា​ទាំង​អស់​ត្រូវ​ភ្ញាក់​ស្មារតី និង​ផ្ដល់​អាទិភាព​នៃ​ទិវា​ការ​ត្រាស់​ហៅ​នេះ ក្នុង​ការ​អធិដ្ឋាន​រួម​ជា​មួយ​យុវជន យុវនារី​ទាំងអស់។ លោកក៏​បាន​រំលឹក​ដល់​​ឪពុកម្ដាយ សូមឲ្យ​អធិដ្ឋាន​សម្រាប់​កូនៗ ដើម្បី​ឲ្យ​ពួក​គេ​ចាប់ផ្ដើម​ភ្ជាប់​ជា​មួយ​ព្រះយេស៊ូ ដោយ​ដឹង​ថា​ជីវិត​ដែល​យើង​ចង់​បាន​គឺ​ជីវិត​អស់​កល្បជា​និច្ច។ លោកអភិបាលអូលីវីយេ ក៏​បាន​បញ្ជាក់​ផង​ដែរថា បច្ចុប្បន្ន​នេះ​ ក្នុង​ទិវា​នៃ​ការ​ត្រាស់​ហៅ​ដែលមាន​យុវជន​ចូលរួម​ជាង​២០០នាក់​មក​ពី​ភូមិភាគ​ទាំង​បី​ក្នុង​ព្រះសហគមន៍​កាតូលិក​ទូទាំង​ប្រទេស កាលពីថ្ងៃ​១១ និង១២ ឧសភា ២០១៩ នៅព្រះវិហារសន្តសិលា និងសន្តប៉ូល លោក​អភិបាល​អូលីវីយេ ជ្មីតអីស៊្លែរ​ មាន​ប្រសាសន៍​ថា ព្រះសហមន៍​កម្ពុជា​​ត្រូវការ​បន្ថែម​នូវ​អ្នក​បួស​ជាតិ​ខ្មែរ​ដើម្បី​បំពេញ​បេសកកម្ម​​​ប្រកាស​ដំណឹង​ល្អ​បន្ថែម​ទៀត។ ក្នុងទិវា​នេះ ព្រះសហគមន៍​បាន​រៀបចំ​ក្រោម​ប្រធានបទ “ព្រះយេស៊ូ​មាន​ព្រះជន្ម​គង់​នៅ​ជាមួយយើង”​ដើម្បី​រិះគិត​អំពី​ជីវិត​នៃ​ការ​ត្រាស់​ហៅ​ជា​បព្វជិត​បព្វជិតា។ នៅ​ក្នុង​ធម្មទេសនា​នៃ​អភិបូជា​នេះ លោក​អភិបាលអូលីវីយេ បាន​ណែនាំ​ដល់​អស់​បព្វជិត បព្វជិតា​ទាំង​អស់​ត្រូវ​ភ្ញាក់​ស្មារតី និង​ផ្ដល់​អាទិភាព​នៃ​ទិវា​ការ​ត្រាស់​ហៅ​នេះ ក្នុង​ការ​អធិដ្ឋាន​រួម​ជា​មួយ​យុវជន យុវនារី​ទាំងអស់។ លោកក៏​បាន​រំលឹក​ដល់​​ឪពុកម្ដាយ សូមឲ្យ​អធិដ្ឋាន​សម្រាប់​កូនៗ ដើម្បី​ឲ្យ​ពួក​គេ​ចាប់ផ្ដើម​ភ្ជាប់​ជា​មួយ​ព្រះយេស៊ូ ដោយ​ដឹង​ថា​ជីវិត​ដែល​យើង​ចង់​បាន​គឺ​ជីវិត​អស់​កល្បជា​និច្ច។ លោកអភិបាលអូលីវីយេ ក៏​បាន​បញ្ជាក់​ផង​ដែរថា …

ព្រះសហគមន៍កម្ពុជាត្រូវការអ្នកបួសបន្ថែម Read More »

សូមបងស្រីសម្រាកក្នុងសេចក្តីសុខសាន្តរបស់ព្រះគ្រីស្ត

បងស្រី ហ្សីលប៊ែរ ម៉ាស៊ុង GILBERTE MASSON ក្នុងក្រុមបងស្រីព្រះមាលា នៅប៉ុងឌឺបូវ័រសាំង Rosaire de Pont de Beauvoisin បានទទួលមរណភាពហើយ នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែឧសភា ឆ្នាំ ២០១៩ នៅ សំប៊ែរី ប្រទេសបារាំង។បងស្រីហ្ស៊ីលប៊ែរប្រសូត នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ១៩៣៧។ បងស្រីទទួលមរណភាពក្នុងជន្មាយុ ៨២ឆ្នាំ ដោយរោគាពាធ ក្នុងអារាមរបស់បងស្រី នៅប្រទេសបារាំង។ បងស្រីបានចាប់ផ្តើមកិច្ចការការងាររបស់ខ្លួនជាមួយប្រជាជនកម្ពុជា នៅក្នុងជំរំជនភៀសខ្លួនតាមព្រំដែន កម្ពុជា-ថៃ ក្នុងនាមជាសាសនទូត។ នៅឆ្នាំ១៩៩២ បងស្រីបានបន្តបេសកកម្មនៅក្នុងប្រទេសកម្ពុជាជាមួយលោកឪពុកប៉ុងសូដ៍ ដើម្បីរៀបចំសៀវភៅអប់រំជំនឿ និងសិក្ខាសាលានានា សម្រាប់គ្រូអប់រំជំនឿនៅទូទាំងប្រទេសកម្ពុជា។ បងស្រីធ្វើការងារយ៉ាងច្រើនសម្រាបព្រះសហគមន៍កាតូលិកនៅកម្ពុជា តាមរយៈការិយាល័យអប់រំជំនឿកាតូលិក ។​ សៀវភៅអប់រំជំនឿដែលព្រះសហគមន៍ប្រើសព្វថ្ងៃសម្រាប់កិច្ចការអប់រំជំនឿ គឺជាសមិទ្ធិផលដែលចេញពីការខិតខំប្រឹងប្រែងដ៏អស្ចារ្យរបស់បងស្រី។ លោកគ្រូ ដួង សាវង់ ប្រធានការិយាល័យអប់រំជំនឿកាតូលិក ដែលជាអតីតសហការីម្នាក់របស់បងស្រីបានរៀបរាបថា បងស្រីមានគំរូជាច្រើនសម្រាប់រូបលោក គឺនៅក្នុងកាងារ បងស្រីជាមនុស្សច្បាស់លាស់​ហ្មត់ចត់ មានគោលដៅពិតប្រាកដ​ ការរៀបចំកិច្ចការអ្វីមួយសុទ្ធតែមានគំរោងការ។​  …

សូមបងស្រីសម្រាកក្នុងសេចក្តីសុខសាន្តរបស់ព្រះគ្រីស្ត Read More »

មណ្ឌលសុខសាន្តផ្តល់ក្តីសង្ឃឹមដល់កុមារ​មានពិការភាពនិងស្ត្រីជាម្តាយ

«តាំងពីបានមកដល់ទទួលសេវាកម្មនៅក្នុងមណ្ឌលភូមិសុខសាន្តកូនខ្ញុំបានប្រសើរជាងមុន​ច្រើន។ កាលពីមុនភ្នែកគេមើលមិនសូវឃើញទេ តែពេលនេះកូនខ្ញុំអាចមើលឃើញ​ប្រសើរ​ជាងមុន»។ នេះជា​សំដីរៀបរាប់របស់ អ្នកស្រីម៉េនយុំ ជាម្តាយម្នាក់​ដែលបានយកកូន​មក​ទទួល​សេវានៅមណ្ឌល​សុខសាន្តរៀងរាល់ថ្ងៃ។ មណ្ឌល​សុខ​សាន្ត​ជា​កន្លែង​មួយ​​ទទួល​​កុមារ​ពិការ​សតិ​បញ្ញា។ ម្តាយរូបនេះបន្តថា​ អ្នកស្រីបានយក​កូនមកមណ្ឌលសុខសាន្តតាំងពីខែសីហា ២០១៨ គឺជាង​មួយ​ឆ្នាំហើយ​។ «ពេលនេះកូនខ្ញុំបានប្រសើរ​ជាងពេល​មិនទាន់យកមកមណ្ឌល ដើម្បីធ្វើ​ចលនាសរសៃ។ ពេលនេះគាត់ប្រសើរជាងមុន​ អាចលើកដៃអីបាន។​ យើងហៅ ​គាត់ដឹង ពេលមុន​ភ្នែកគាត់មិនសូវឃើញទេ តែឥឡូវមើលឃើញច្រើនហើយ»។ អ្នកស្រីយុំ​បានបញ្ជាក់។ នៅជាប់គ្រែអ្នកស្រីម៉េនយុំក្នុងបន្ទប់លំហាត់ចលនាសរសៃ​ ស្រ្តីជាម្តាយម្នាក់ទៀតដែល​​មានកូនប្រុស​មានពិការភាពដែរ កំពុងទទួលសេវាពីមណ្ឌលសុខសាន្តគឺអ្នកស្រី​ធារីបានឲ្យដឹងថារហូតពេល​នេះកូនបញ្ញា ​អាចអង្គុយខ្លួនឯងបានច្រើនជាងមុន​ មានលំនឹងជាងមុន ក-គាត់រឹងជាងផងដែរ។ អ្នកស្រីធារីជាបុគ្គលិកសុខាភិបាលមួយរូបនៅក្នុងខេត្តតាកែវ។ ដោយសារកូនមានបញ្ហា ម្តាយរូបនេះបានព្យួរការងារមួយរយៈដើម្បីមើលថែរកូនរហូតដល់កូនចេះដើរ។ បញ្ញាជាកូន​ទីមួយ​របស់អ្នកស្រីដែល​មានពិការភាព។ ទោះជាយ៉ាងណាម្តាយរូបនេះនៅតែមាន​កម្លាំង​ចិត្តថែរក្សាកូនប្រុសនេះជានិច្ច។ អ្នកស្រីធារីរៀបរាប់ដោយក្តីសង្ឃឹមថា៖ «ខ្ញុំចេះតែ​លើក​ទឹក​ចិត្តខ្លួនឯង ព្រោះខ្ញុំធ្លាប់បានឃើញជំងឺច្រើន​ មានកូនគេពិបាកជាកូនខ្ញុំទៀត។ បើខ្ញុំ​មាន​ពេលគ្រប់គ្រាន់គឺគ្មានគាត់​មានបញ្ហាអ្វីទេ។ គាត់ស្តាប់បានទាំងអស់ គ្រាន់តែរពឹសបន្តិចនិង​ខ្សោយ​សាច់ដុំបញ្ជានៅជើង បើព្យាយាមធ្វើចលនាឲ្យគាត់បានច្រើនគាត់នឹងប្រសើរឡើង​»។ នៅក្នុងសង្គមកម្ពុជា គ្រួសារដែលមានកូនមានពិការភាព គឺជាបន្ទុកមួយយ៉ាងធ្ងន់​ក្នុង​គ្រួសារ។ ចំពោះជំនឿវិញ ពួកគាត់​យល់​ថាជាកម្មដែលមនុស្សម្នាក់ត្រូវទទួលតាមអ្វីដែលគេសាង​ពីអតីតជាតិ។ ខ្លះមិនយកចិត្តទុកដាក់​នឹង​កូននោះក៏មាន ឬគ្រួសារខ្លះមានការខ្មាស​អៀនខ្លាំងផងដែរ។   ករណីនេះ អ្នកស្រីម៉េនយុំនិយាយថា «ពេលទៅណាមកណា​យកកូន​មានពិការនេះតាម ខ្ញុំខ្មាសគេណាស់។ ខ្ញុំមិនហ៊ានចេញមុខទេ។ ខ្ញុំមានអារម្មណ៍​ពិបាកណាស់»។ ប៉ុន្តែពេលនេះ​អារម្មណ៍​ដ៏​តាន​តឹង​នេះ បាន​រសាយ​ពី …

មណ្ឌលសុខសាន្តផ្តល់ក្តីសង្ឃឹមដល់កុមារ​មានពិការភាពនិងស្ត្រីជាម្តាយ Read More »

ព្រះសហគមន៍​កាតូលិក នៅកម្ពុជា ​ខ្វះ​អ្នក​បួស​

នៅ​ក្នុង​​ពិធី​អធិដ្ឋាន​សម្រាប់​ការ​ត្រាស់ហៅ​លើក​ទី​៨៣ នៅ​ព្រះវិហារ​សន្ត​ហ្វ្រង់ស្វ័រ​សាវីយ៉េ​(ចំប៉ា) នៃ​មណ្ឌល​សកកម្មភាព​មេគង្គ លោក​អភិបាល​អូលីវីយេ ជ្មីតអីស្ល៊ែរ ស្នើ​សុំ​ឲ្យ​មាន​ការ​អធិដ្ឋាន​បន្ថែម​ទៀត សម្រាប់​ជីវិត​ជាអ្នក​បួស​ដើម្បីបម្រើ​ដល់​​ព្រះសហគមន៍។ លោក​មាន​ប្រសាសន៍​ថា «យើង​ត្រូវ​ការ​បព្វជិត បព្វជិតា ដើម្បី​បម្រើ​បងប្អូន​ទាំងអស់​ឲ្យ​ចូល​ទៅ​ក្នុង​ជីវិត​ថ្មី​នេះ»។ នៅ​ក្នុង​ធម្មទេសនា​នេះ​ដែរ លោក​អភិបាល​អូលីវីយេ បាន​បញ្ជាក់​ថា សព្វ​ថ្ងៃ​ព្រះសហគមន៍​នៅ​ខ្វះ​បូជាចារ្យ និង​បងស្រី។ ដូច្នេះ​ហើយ លោក​អភិបាល​បាន​អំពាវ​នាវ​ដល់​យុវជន យុវនារី​ឲ្យ​ស្ម័គ្រ​ចិត្ត​ដើម្បី​បម្រើ​ព្រះសហគមន៍​ដែល​ជា​ប្រជារាស្ត្រ​របស់​ព្រះជាម្ចាស់។ លោក​អភិបាល​បាន​ឲ្យ​ដឹង​ថា មុខ​ងារ​ជា​បូជាចារ្យ​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​​ព្រះសហគមន៍​ ដោយសារ​ «តាម​រយៈ​អគ្គ​សញ្ញា​នានា​បាន​ធ្វើ​ឲ្យ​គ្រីស្តបរិស័ទ​ចូល​ទៅ​ក្នុង​ជីវិត​ថ្មី​ដែល​បាន​ទទួល​ការ​សង្គ្រោះ»។ លោក​អភិបាល​ក៏​បាន​ជំរុញ​ដល់​គ្រីស្ត​បរិស័ទ​ទាំងអស់​ឲ្យ​ចេះ​លើក​ទឹក​ចិត្ត​កូន​ចៅ ដើម្បី​ក្លាយ​ទៅ​ជា​បព្វជិត បព្វជិតា និង​អប់រំ​កូនៗ​ឲ្យ​ចេះ​អធិដ្ឋាន ស្រឡាញ់​ព្រះយេស៊ូ ស្រឡាញ់​ព្រះនាង​ម៉ារី​ និង​​ចូល​ព្រះវិហារ​រៀង​រាល់​អាទិត្យ ដើម្បី​ភ្ជាប់​ជាមួយ​ព្រះយេស៊ូ ព្រម​ទាំង​ចេះ​គោរព​ចាស់​ទុំ និង​បព្វជិត​បព្វជិតា។ ក្នុង​នោះ​ដែរ​លោក​ក៏​បាន​​ ដាស់​តឿន​យុវជន​យុវនារី​ឲ្យ​ចេះ​គិត​អំពី​អនាគត​របស់​ខ្លួន និង​អនាគត​​របស់​​ព្រះសហគមន៍​ផងដែរ។ កម្មវិធី​អធិដ្ឋាន​នេះ បាន​ធ្វើ​ឡើង​នៅ​ភូមិចំប៉ា ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល នា​ថ្ងៃ​ទី​២ ឧសភា ២០១៩ ដោយ​មាន​គ្រីស្ត​បរិស័ទ​ចូល​រួម​ជា​ច្រើន​កុះករ។ ជា​រៀង​រាល់​មួយ​ខែ​ម្តង​ព្រះសហគមន៍​កាតូលិក​ភូមិ​ភាគ ភ្នំពេញ ​រៀបចំ​កម្មវិធីនេះ នៅ​តាម​​មណ្ឌល​កម្មភាព​នានា​ ដោយ​អធិដ្ឋាន​ពេញ​យប់​ ដើម្បីការ​ត្រាស់ហៅ​នៅ​ក្នុង​ប្រទេស​កម្ពុជា៕ ដាលីស

Subscribe to our newsletter

Don't miss new updates on your email