អភិបូជាបុណ្យព្រះហឫទ័យមេត្តាករុណារបស់ព្រះយេស៊ូ
ធ្វើនៅព្រះសហគមន៍ព្រះហឫទ័យដ៏សប្បុរសរបស់ព្រះយេស៊ូ ព្រែកតាទែន ភ្នំពេញខាងជើង ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ “មានចិត្តកតញ្ញូចំពោះព្រះបិតា” អត្ថបទទី១៖ អេសេគីអែល ៣៤,១១-១៦យើងនឹងប្រមូលចៀមរបស់យើងពីគ្រប់កន្លែងដែលវាខ្ចាត់ខ្ចាយទៅ។ អគ ៣៤,១២អត្ថបទទី២៖ រ៉ូម ៥,៥ខ-១១ព្រះគ្រីស្ដបានសោយទិវង្គតសម្រាប់មនុស្សដែលមិនគោរពប្រណិប័តន៍ព្រះអង្គ។ រម ៥,៦ដំណឹងល្អ៖ លូកា ១៥,៣-៧គាត់មុខជាទុកចៀមកៅសិបប្រាំបួនចោលនៅទីវាល ហើយទៅតាមរកចៀមដែលបាត់នោះ។ លក ១៥,៤ បងប្អូនជាទីស្រឡាញ់ ថ្ងៃនេះ ដែលយើងគោរពព្រះបេះដូងរបស់ព្រះយេស៊ូ ណែនាំឱ្យយើងនឹកឃើញដល់ព្រះហឫទ័យស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះមនុស្សលោក។ តាមពិត ព្រះបិតារបស់យើងស្រឡាញ់យើងខ្លាំងណាស់ ហេតុនេះហើយព្រះបិតាបានចាត់ឱ្យព្រះយេស៊ូយាងមក ដើម្បីធ្វើដំណើរជាមួយយើងទាំងអស់ ដើម្បីណែនាំឱ្យយើងមើលឃើញយ៉ាងជាក់ស្តែងអំពីរបៀបដែលព្រះបិតាស្រឡាញ់យើង។ ថ្ងៃនេះ យើងបានឃើញរូបព្រះយេស៊ូដែលបើកព្រះហស្ត(ដៃ)យ៉ាងទូលំទូលាយ ដើម្បីទទួលស្វាគមន៍យើងទាំងអស់គ្នា។ នៅពាក់កណ្ដាលទ្រូងរបស់ព្រះយេស៊ូយើងឃើញព្រះបេះដូង បេះដូងជាសញ្ញានៃសេចក្ដីស្រឡាញ់។ នៅពេលយើងចង់និយាយអំពីសេចក្ដីស្រឡាញ់ យើងគូសបេះដូងយ៉ាងធំ នេះជាសេចក្ដីស្រឡាញ់ដ៏ពេញលក្ខណៈដែលយើងមើលឃើញថ្ងៃនេះ។ នៅពេលយើងនឹកឃើញដល់ព្រះយេស៊ូ យើងត្រូវការនឹកដល់ព្រះបិតា ថ្ងៃនេះព្រះយេស៊ូមានពាក្យប្រស្នាមួយដើម្បីណែនាំឱ្យយើងមើលឃើញ អំពីរបៀបដែលព្រះបិតាស្រឡាញ់យើង។ នៅពេលនោះ យើងមានឧទាហរណ៍មួយយ៉ាងជាក់ស្ដែង ដូចយើងទាំងអស់គ្នាយើងជាហ្វូងចៀមមួយ យើងជាប្រជាជនរបស់ព្រះជាម្ចាស់។ ព្រះបិតានៅពេលបាត់ម្នាក់ ព្រះអង្គព្រួយបារម្ភមែនទែន និងបានយកចិត្តទុកដាក់យ៉ាងជាក់ស្តែង ដោយខិតខំរត់តាមកូនដែលបាត់ រត់តាមមនុស្សម្នាក់ដែលវង្វេងផ្លូវ។ នេះជាសេចក្ដីស្រឡាញ់ដ៏ពេញលក្ខណៈ ព្រះបិតាស្រឡាញ់យើងដោយសារព្រះអង្គបានបង្កើតយើង ព្រះបិតាបានប្រទានជីវិតឱ្យយើង។ ព្រះបិតាស្រឡាញ់យើងម្នាក់ …
អភិបូជាបុណ្យព្រះហឫទ័យមេត្តាករុណារបស់ព្រះយេស៊ូ Read More »