Month: September 2021

ព្រះសហគមន៍កាតូលិកក្រុងកំពត ជួយពលរដ្ឋខ្វះខាតចំនួន៧៥គ្រួសារ ក្នុងខែកញ្ញានេះ

សមាជិកគណៈកម្មការសង្គហ នៃព្រះសហគមន៍កាតូលិកក្រុងកំពត បានប្រាប់ឱ្យដឹងថា ក្នុងខែមួយខែពេញនៃកញ្ញាឆ្នាំ ២០២១ នេះ ព្រះសហគមន៍កាតូលិកក្រុងកំពត ខេត្តកំពត បានជួយដល់គ្រួសារក្រីក្រ ចំនួន៧៥គ្រួសារ ក្នុង៤តំបន់ផ្សេងៗគ្នា។ កញ្ញា ញ៉ែម សុភាព សមាជិកនៃគណៈកម្មការសង្គហនេះបានប្រាប់RVAKhmerថា គ្រួសារទាំង៧៥ដែលទទួលបានជំនួយពីព្រះសហគមន៍កាតូលិកក្រុងកំពត មានគ្រួសារចំនួន ៣២គ្រួសារនៅសង្កាត់អូរតូច ចំនួន១៦គ្រួសារនៅសង្កាត់កំពង់កណ្ដាល ចំនួន១៥គ្រួសារក្នុងសង្កាត់ត្រើយកោះ និង១២គ្រួសារផ្សេងទៀតនៅភូមិកំពង់ត្នោត។ ជាក់ស្តែង នៅព្រឹកថ្ងៃទី៣០ ខែកញ្ញានេះ ព្រះសហគមន៍កាតូលិកក្រុងកំពត បានធ្វើការចែកសម្ភារៈ និងគ្រឿងបរិភោគ ដល់ប្រជាពលរដ្ឋដែលមានការខ្វះខាតចំនួន ១៥គ្រួសារ នៅសង្កាត់ត្រើយកោះ ក្នុងក្រុងកំពត ដែលសកម្មភាពនេះដឹកនាំដោយលោកឪពុក អាឡិចសាន់ដ្រូ និងមានការចូលរួមពីសំណាក់យុវជនសប្បុរសធម៌សន្តវ៉ាំងសង់ដឺប៉ូល និងអាជ្ញាធរមូលដ្ឋានផងដែរ។ កញ្ញា ញ៉ែម សុភាព បានបញ្ជាក់ពីទឹកចិត្ត និងបទពិសោធន៍ជំនឿរបស់ខ្លួនក្នុងសកម្មភាពទាំងអស់នេះថា កញ្ញាមានអំណរសប្បាយនៅពេលបានរៀបចំសកម្មភាពជួយជនក្រីក្រខ្វះខាត ដែលជាឱកាសមួយសម្រាប់កញ្ញាក្នុងការបង្ហាញពីសក្ខីភាពនៃជំនឿរបស់ខ្លួនជាគ្រីស្តបរិស័ទកាតូលិក ដែលស្រឡាញ់មនុស្សឯទៀតៗដូចជាបងប្អូនបង្កើត។ កញ្ញាថា ៖ «ខ្ញុំមានអំណរសប្បាយនៅពេលបានរៀបចំសកម្មភាពជួយបងប្អូនក្រីក្រីខ្វះខាត ដែលជាឱកាសមួយជួយខ្ញុំឱ្យបង្ហាញពីសក្ខីភាពនៃជំនឿរបស់ខ្ញុំជាគ្រីស្តបរិស័ទមកពីព្រះសហគមន៍កាតូលិក ហើយពិតមែនយើងស្រឡាញ់បងបង្អូនឯទៀតៗដូចជាបងប្អូនរបស់យើង»។ សមាជិកគណៈកម្មការសង្គហ នៃព្រះសហគមន៍កាតូលិកក្រុងកំពត បានបន្តទៀតថា ៖ «ការជួយបងប្អូនខ្វះខាតជាអ្វីដែលខ្ញុំខ្នះខ្នែងជាងការងារផ្សេងទៀត ហើយខ្ញុំចូលចិត្តនិងសប្បាយចិត្ត ព្រោះអត្ថន័យ …

ព្រះសហគមន៍កាតូលិកក្រុងកំពត ជួយពលរដ្ឋខ្វះខាតចំនួន៧៥គ្រួសារ ក្នុងខែកញ្ញានេះ Read More »

អភិបូជាសម្រាប់សប្តាហ៍ទី២៦នៃរដូវធម្មតា និងរំលឹកសន្តមីកាអែល ជាអគ្គទេវទូត

កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ លោកអភិបាល អូលីវីយ៉េ បានថ្វាយអភិបូជាសម្រាប់សប្តាហ៍ទី២៦នៃរដូវធម្មតា និងរំលឹកសន្តមីកាអែល ជាអគ្គទេវទូត ធ្វើនៅព្រះសហគមន៍សន្តមីកាអែល ក្រុងព្រះសីហនុ។ ក្នុងអភិបូជានោះ មានការចូលរួមពីលោកបូជាចារ្យ អ៊ុន សុន លោកលោកបូជាចារ្យ ប៊ឺត រួមជាមួយគ្រីស្តបរិស័ទមួយចំនួនតូច ដើម្បីចូលរួមការអនុវត្តសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ (គ្មានការជួមជុំមនុស្សច្រើន)។ បន្ទាប់ពីបញ្ចប់អភិបូជា លោកអភិបាល អូលីវីយ៉េ បានប្រទានព្រះពរលើដើមថ្លើមមនុស្ស និងចែកជូនគ្រីស្តបរិស័ទ ដើម្បីដាំនៅតាមផ្ទះសម្រាប់ធ្វើជាឱសថព្យាបាលជំងឺមួយចំនួនតាមបែបបុរាណ៕

អាទិត្យទី២៦នៃរដូវធម្មតា ឆ្នាំខ

ព្រះយេស៊ូមានព្រះបន្ទូលទៅសាវ័កថា៖ “អ្នកណាមិនជំទាស់នឹងយើង អ្នកនោះជាគ្នាយើងហើយ”។ 1 អបអរចំពោះអ្នកទទួលអំណាចពីព្រះវិញ្ញាណ 2 យើងជាអ្នកណែនាំព្រះពរដល់អ្នកដែលទទួលយើង ដូចព្រះយេស៊ូមានព្រះបន្ទូលថា អ្នកណាទទួលអ្នករាល់គ្នាក្នុងនាមអ្នករាល់គ្នាជាសាវ័ករបស់ខ្ញុំ អ្នកនោះទទួលរង្វាន់ជាមិនខាន។ 3 មិនត្រូវនាំអោយអ្នកតូចតាចប្រព្រឹត្តអំពើបាបឡើយ។ ចំពោះព្រះយេស៊ូអំពើបាបដែលនាំអោយមនុស្សស្លាប់ គឺដូចជាយកត្បាល់ថ្មទៅចងកទម្លាក់គេទៅក្នុងសមុទ្រ ដែលជាទីលំនៅរបស់មារ។ 4 មិនត្រូវប្រព្រឹត្តអំពើបាបឡើយ ព្រោះបើដៃឬជើងនាំអោយប្រព្រឹត្តអំពើបាបត្រូវកាត់ចោល ភ្នែកខ្វេះចេញ។ ពេលរស់នៅស្ថានបរមសុខមានអវយវៈតែមួយ ប្រសើរជាងចុះទៅក្នុងភ្លើងនរក។ សូមព្រះបិតាជាម្ចាស់ មេត្តាបំភ្លឺយើងខ្ញុំអោយចេះរស់នៅអោយសមរម្យក្នុងឋានៈជាបុត្រធីតាព្រះអង្គផង។ អាម៉ែន៕ប្រភព៖ Sopheap Chin (អ្នករាយការព័ត៌មានពីព្រះសហគមន៍មណ្ឌល សកម្មភាពភ្នំពេញថ្មី ភូមិ​ភាគភ្នំពេញ)

គ្រីស្តសាសនានិងពុទ្ធសាសនា ថ្លែងសាររួមគ្នាក្នុងទិវាសន្តិភាពអន្តរជាតិ លើកទី១៩

អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ លោកអូលីវីយ៉េ ជ្មីតអ៊ីស្លែរ រួមជាមួយព្រះចៅអធិការវត្តអង្គមន្ត្រី ព្រះអង្គ ង៉ែត ចម្រើន បានរៀបចំវីដេអូរួមគ្នាមួយនៅវត្ដអង្គមន្ត្រី និងនៅព្រះវិហារសន្តីម៉ារីញញឹមចំការទៀង ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ក្នុងឱកាសទិវាសន្តិភាពអន្តរជាតិ លើកទី១៩ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ដែលជានិមិត្តសញ្ញាបង្ហាញអំពីសុខដុមរមនារវាងសាសនា និងសាសនានៅប្រទេសកម្ពុជា។  ព្រះតេជគុណ ង៉ែត ចម្រើន បានមានថេរដីកាតាមរយៈវីដេអូនេះ ពីទិវាសន្តិភាពនេះថា ៖ «ថ្ងៃនេះយើងបានជួបគ្នារវាងព្រះពុទ្ធសាសនា និងគ្រីស្តសាសនានិយាយពីសន្តិភាព និងពីសេចក្ដីសុខផ្លូវចិត្ត»។  ព្រះតេជគុណ ង៉ែត ចម្រើន បានធ្វើការពន្យល់ថា នៅក្នុងព្រះពុទ្ធសាសនា ព្រះអង្គបានសម្ដែង សុខោពុទ្ធា នមុបាទោ ការកើតឡើងនៃព្រះសម្មាសម្ពុទ្ធ ការត្រាស់ដឹងនៃព្រះសម្មាសម្ពុទ្ធនាំឱ្យនាំមកនូវសេចក្ដីសុខ។ សុខោ សុធម្មសវណំ បានសម្ដែងនូវព្រះធម៌ការបានស្ដាប់នូវព្រះធម៌នាំមកឱ្យនូវសេចក្ដីសុខ។ សង្ឃសាមគ្គីសាមគ្គាណំ តបោសុខោ ការព្រមព្រៀងគ្នា ការសាមគ្គីគ្នាជាពួកជាក្រុម ដូចក្នុងថ្ងៃនេះរវាងព្រះពុទ្ធសាសនានិងគ្រីស្តសាសនា បង្កើតបានសេចក្ដីសុខ។  ជាការឆ្លើយតបនឹងទិវានេះ លោកអូលីវីយ៉េ ក៏បានមានប្រសាសន៍ និងលើកយកព្រះបន្ទូលព្រះយេស៊ូថា ៖ «ថ្ងៃនេះខ្ញុំសូមស្វាគមន៍បងប្អូនទាំងអស់នៅក្នុងទិវាសន្តិភាពអន្តរជាតិ ដែលជាពេលវេលាមួយដែលពិភពលោកកំពុងអធិដ្ឋាន ដើម្បីឱ្យអំពើហិង្សា ដើម្បីឱ្យសង្គ្រាមទៅឆ្ងាយពីយើង …

គ្រីស្តសាសនានិងពុទ្ធសាសនា ថ្លែងសាររួមគ្នាក្នុងទិវាសន្តិភាពអន្តរជាតិ លើកទី១៩ Read More »

អភិបូជាបុណ្យលើកតម្កើងព្រះឈើឆ្កាង ពីព្រះសហគមន៍សន្តសិលា និងសន្តប៉ូល ភ្នំពេញថ្មី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ “ឈើឆ្កាង និងសិរីរុងរឿង”

ម្តាយ​នៃ​ចៅ​អធិរាជ កុងស្តង់តាំង នៅ​ឆ្នាំ​៣២៦ ឈ្មោះ ហេឡេន គាត់​បាន​ធ្វើ​បូជនីយចរ​ទៅ​ដី​ដ៏​វិសុទ្ធ ទៅ​ទីក្រុង​យេរូសាឡឹម តាម​ប្រពៃណី។ នៅ​ពេល​នោះ គាត់​បាន​រក​ឃើញ​ឈើ​ឆ្កាង​ដែល​គេ​បាន​ប្រើ​ដើម្បី​ឆ្កាង​ព្រះយេស៊ូ ក្រោយ​មក​គាត់​បាន​សាង​សង់​ព្រះវិហារ​មួយ​នៅ​លើ​ឈើ​ឆ្កាង​នេះ ជា​ទី​តាំង​ដែល​គេ​បាន​ឆ្កាង​ព្រះយេស៊ូ។ ចាប់​ពី​ពេល​នោះ​មក នៅ​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ជា​ថ្ងៃ​ដែល​យើង​គោរព​ព្រះឈើឆ្កាង​ពោរ​ពេញ​ដោយ​សិរីរុងរឿង។ នៅ​ពេល​យើង​បញ្ចូល​ពាក្យ​ទាំង​ពីរ “ព្រះឈើ​ឆ្កាង” និង “សិរីរុងរឿង” ដូច​ជា​មិន​សូវ​ស៊ី​គ្នា​ទេ។ ឈើឆ្កាង​ជា​និមិត្ត​រូប​នៃ​សេចក្តី​ស្លាប់ ឈើ​ឆ្កាង​ជា​និមិត្ត​រូប​នៃ​បរាជ័យ ដូចជា​ជីវិត​របស់​ព្រះយេស៊ូ​បាន​បរាជ័យ​ហើយ។ ព្រះយេស៊ូ​បាន​ប្រកាស​ដំណឹង​ល្អ បាន​ខិត​ខំ​ធ្វើ​អំពើ​ល្អ បាន​ខិត​ខំ​ជួយ​អ្នក​ក្រី​ក្រ ជួយ​អ្នក​ជំងឺ មាន​មនុស្ស​ជា​ច្រើន​បាន​ដើរ​តាម​ព្រះយេស៊ូ​ពោរពេញ​ដោយ​សេចក្តី​សង្ឃឹម។ ចុង​ក្រោយ ព្រះយេស៊ូ​បាន​សោយ​ទិវង្គត​នៅ​លើ​ឈើ​ឆ្កាង ដែល​ជា​សញ្ញា​សម្គាល់​នៃ​អំពើ​ឃោរឃៅ គេ​ទុក​សម្រាប់​មនុស្ស​ដែល​ពោរពេញ​ដោយ​អំពើ​បាប ដូច​ជា​ឃាតករ មនុស្ស​ដែល​អាក្រក់​បំផុត។ ហេតុ​នេះ​ហើយ ឈើ​ឆ្កាង​ជា​សញ្ញា​នៃ​ការ​បរាជ័យ​របស់​ព្រះយេស៊ូ​គ្រីស្ត។ ប៉ុន្តែ ថ្ងៃ​នេះ​យើង​គោរព​ព្រះឈើ​ឆ្កាង​ពោរពេញ​ដោយ​សិរីរុងរឿង សិរីរុងរឿង​ដោយសារ​ឈើ​ឆ្កាង​នេះ​ព្រះបិតា​បាន​ណែនាំ​ឱ្យ​ព្រះយេស៊ូ​មាន​ជីវិត​រស់​ឡើង​វិញ។ ព្រះជាម្ចាស់ បាន​ណែនាំ​ឱ្យ​ព្រះយេស៊ូ​ឈរ​ឡើង ភ្ញាក់​ពី​ចំណោម​មនុស្ស​ស្លាប់​ទាំង​អស់។ ព្រះឈើ​ឆ្កាង ជា​សញ្ញា​របស់​យើង​ជា​គ្រីស្ត​បរិស័ទ ជា​សញ្ញា​នៃ​ទុក្ខ​លំបាក​របស់​ព្រះយេស៊ូ ដែល​បាន​ប្រមូល​ទុក្ខ​លំបាក​របស់​យើង​ទាំង​អស់​នៅ​ក្នុង​ឈើ​ឆ្កាង​ហ្នឹង ប៉ុន្តែ​ក៏​ជា​សញ្ញា​នៃ​ជីវិត​អស់​កល្ប​ជានិច្ច។ ថ្ងៃ​នេះ យើង​បាន​ស្តាប់​ព្រះបន្ទូល​ដែល​ត្រូវ​តែ​ជាប់​ជា​មួយ​យើង​ជានិច្ច “ព្រះជាម្ចាស់​ស្រឡាញ់​មនុស្ស​លោក​ខ្លាំង​ណាស់ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះអង្គ​ប្រទាន​ព្រះបុត្រា​តែ​មួយ​រូប​របស់​ព្រះអង្គ​មក ដើម្បី​ឱ្យ​អស់​អ្នក​ដែល​ជឿ​លើ​ព្រះបុត្រា​មាន​ជីវិត​អស់​កល្ប​ជានិច្ច”។ ព្រះជាម្ចាស់​ស្រឡាញ់​មនុស្ស​លោក​ខ្លាំង​ណាស់ មនុស្ស​លោក​សព្វ​ថ្ងៃ …

អភិបូជាបុណ្យលើកតម្កើងព្រះឈើឆ្កាង ពីព្រះសហគមន៍សន្តសិលា និងសន្តប៉ូល ភ្នំពេញថ្មី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ “ឈើឆ្កាង និងសិរីរុងរឿង” Read More »

អភិបូជាបិទសន្និបាតយុវជនកាតូលិកភូមិភាគភ្នំពេញ ព្រះសហគមន៍សន្តសិលា និងសន្តប៉ូល ភ្នំពេញថ្មី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ “ខ្ញុំជានរណា?”

បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ យើង​មាន​សំណួរ​ពិសេស​ដែល​ចេញ​ពី​ព្រះយេស៊ូ​តែ​ម្តង ព្រះអង្គ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា “តើ​មនុស្ស​ទាំង​ឡាយ​ថា​ខ្ញុំ​ជា​នរណា?”។ មនុស្ស​ទាំង​ឡាយ ប្រសិន​បើ​យើង​ទៅ​សួរ​ដល់​ប្រជាជន​កម្ពុជា​ដែល​ជា​ពុទ្ធ​បរិស័ទ ឬ​ឥស្លាម​បរិស័ទ ថា តើ​ព្រះយេស៊ូ​ជា​នរណា? គេ​ធ្លាប់​ឮ​អំពី​ព្រះយេស៊ូ​ដែរ​ដូច្នេះ​ប្រហែល​គេ​មាន​ចម្លើយ​មួយ ជា​មនុស្ស​អស្ចារ្យ ជា​អ្នក​បង្កើត​សាសនា ជា​មនុស្ស​ម្នាក់​ដែល​បាន​ជួយ​អ្នក​ក្រី​ក្រ​យ៉ាង​ច្រើន ជា​មនុស្ស​ម្នាក់​ដែល​ជា​តំណាង​របស់​ព្រះជាម្ចាស់​លើ​ផែនដី​នេះ… នេះ​ជា​ចម្លើយ​ទូទៅ។ ប៉ុន្តែ បង​ប្អូន​ជា​ទី​ស្រឡាញ់​ជា​ពិសេស​យុវជន​យុវនារី ថ្ងៃ​នេះ​យើង​មាន​ព្រះបន្ទូល​មួយ​សម្រាប់​យើង​ផ្ទាល់។ ថ្ងៃ​នេះ ព្រះយេស៊ូ​បាន​សួរ​ដល់​យើង​ដែល​ជា​គ្រីស្ត​បរិស័ទ ជា​សាវ័ក​របស់​ព្រះយេស៊ូ ចុះ​អ្នក​រាល់​គ្នា​វិញ​តើ​អ្នក​រាល់​គ្នា​ថា​ខ្ញុំ​ជា​នរណា? ខ្ញុំ​មិន​អាច​ឆ្លើយ​ជំនួស​បង​ប្អូន​ទេ យើង​រៀងៗ​ខ្លួន​យើង​មាន​ចម្លើយ​របស់​យើង។ ខ្ញុំ​ចាំ​បាន​ថា នៅ​ពេល​ខ្ញុំ​រៀន​នៅ​វិទ្យាល័យ​ថ្នាក់​ទី​១១ យើង​មាន​ម៉ោង​រៀន​អំពី​សាសនា​លោក​គ្រូ​បាន​សួរ​ថា សម្រាប់​យើង​ផ្ទាល់​តើ​ព្រះយេស៊ូ​ជា​នរណា? នៅ​ពេល​នោះ ដើម្បី​បាន​ចម្លើយ​ខ្ញុំ​បាន​ស្រាវ​ជ្រាវ​ក្នុង​សៀវភៅ​យ៉ាង​ច្រើន​របស់​ឪពុក​ខ្ញុំ ខ្ញុំ​បាន​សរុប​សេចក្តី​ដែល​ខ្ញុំ​បាន​ទទួល​ពី​សៀវភៅ​ទាំង​នោះ ព្រះយេស៊ូ​ជា​ព្រះគ្រីស្ត ព្រះយេស៊ូ​ជា​ព្រះមេស៊ី ព្រះយេស៊ូ​បាន​ធ្វើ​ការ​អស្ចារ្យ…។ នៅ​ពេល​នោះ ខ្ញុំ​មិន​ទាន់​មាន​ចម្លើយ​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​ទេ ព្រោះ​ទាំង​នេះ​ជា​ចម្លើយ​ដែល​ចេញ​ពី​ចំណេះ​ដឹង​ច្រើន​ជាង។ តាម​ពិត បន្តិច​ម្តងៗ​ខ្ញុំ​បាន​ចូល​នៅ​ក្នុង​បទ​ពិសោធ​ផ្ទាល់​ជា​មួយ​ព្រះយេស៊ូ ព្រះយេស៊ូ​មិន​មែន​ជា​ព្រះយេស៊ូ​ដែល​យើង​បាន​រៀន​នៅ​ក្នុង​ម៉ោង​អប់រំ​ជំនឿ ព្រះយេស៊ូ​មិន​មែន​ជា​មនុស្ស​ម្នាក់​ដែល​យើង​អាច​ស្គាល់​ដោយ​គ្រាន់​តែ​អាន​ប្រវត្តិសាស្ត្រ​បាន​ទេ។ ព្រះយេស៊ូ​ជា​ព្រះជា​ម្ចាស់​ដែល​បាន​ចាប់​កំណើត​ជា​មនុស្ស ដែល​ណែនាំ​ឱ្យ​យើង​ចូល​នៅ​ក្នុង​ជីវិត​របស់​ព្រះអង្គ។ ហេតុ​នេះ​ហើយ បន្តិច​ម្តងៗ​នៅ​ក្នុង​ជីវិត​របស់​យើង​ផ្ទាល់ យើង​ចាប់​ផ្តើម​បង្កើត​ទំនាក់​ទំនង​ជា​មួយ​ព្រះយេស៊ូ។ ដូច​ពី​យប់​មិញ នៅ​ពេល​យើង​អង្គុយ​ក្បែរ​ឈើ​ឆ្កាង ដូច​នៅ​ប៉ុន្តែ​កន្លែង​យើង​អង្គុយ​នៅ​ក្បែរ​ព្រះកាយ ដូច​នៅ​ពេល​យើង​ស្តាប់​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ ជា​ពេល​វេលា​ដើម្បី​បង្កើត​ទំនាក់​ទំនង​ផ្ទាល់​ជា​មួយ​ព្រះយេស៊ូ។ ហេតុ​នេះ​ហើយ ចម្លើយ​របស់​យើង​មិន​ចេញ​ពី​ចំណេះ​ដឹង​មួយ មិន​ចេញ​ពី​សៀវភៅ​ដែល​ស្តី​អំពី​ព្រះយេស៊ូ …

អភិបូជាបិទសន្និបាតយុវជនកាតូលិកភូមិភាគភ្នំពេញ ព្រះសហគមន៍សន្តសិលា និងសន្តប៉ូល ភ្នំពេញថ្មី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ “ខ្ញុំជានរណា?” Read More »

សកម្មភាពខ្លះៗរបស់តំណាងយុវជនយុវនារី៥នាក់ ពីព្រះសហគមន៍សន្តីម៉ារីញញឹម ចំការទៀង ក្នុងកម្មវិធីមមហាសន្និបាតយុវជនកាតូលិកភូមិភាគភ្នំពេញឆ្នាំ២០២១

សកម្មភាពខ្លះៗរបស់តំណាងយុវជនយុវនារី៥នាក់ ពីព្រះសហគមន៍សន្តីម៉ារីញញឹម ចំការទៀង ក្នុងមណ្ឌលសកម្មភាពតាកែវ បានចូលរួមមហាសន្និបាតយុវជនកាតូលិកភូមិភាគភ្នំពេញឆ្នាំ២០២១ (ពីចម្ងាយ) តាមប្រព័ន្ធអនឡាញពីថ្ងៃសុក្រ ទី១០ ដល់ថ្ងៃអាទិត្យ ទី១២ ខែកញ្ញា ឆ្នាំ២០២១។ឆ្លៀតក្នុងឱកាសដ៏សែនសប្បាយរីករាយនេះផងដែរ យុវជនព្រះសហគមន៍ចំការទៀង ក៏បានយកពេលវេលារបស់ពួកគេដើម្បីទៅសួរសុខទុក្ខចាស់ជរានៅក្នុងភូមិ ដោយបាននាំយកនូវសម្ភារៈ ភេសជ្ជៈ និងគ្រឿងបរិភោគមួយចំនួនជូនដល់ពួកគាត់ផងដែរ។

ទារក៨នាក់ទទួលអគ្គសញ្ញាជ្រមុជទឹក

លោក​បូ​ជា​ចារ្យ​វី​រៈ​ជ័យ​ ​ស្រ៊ី​ប្រា​ម៉ុង​ ​បាន​រៀប​ចំ​ពិ​ធី​ជ្រ​មុជ​ទឹក​ដល់​ទារក​៨​នាក់​ ​ ​ ​នៅ​ព្រះ​វិ​ហារ​គ​ង្វាល​ដ៏​ស​ប្បុ​រស​(ព្រះសហគមន៍រោងចក្រ)  ​ក្នុង​ភូមិ​ដី​ឥដ្ឋ​ ​ស្រុក​កៀន​ស្វាយ​ ​ខេត្ត​ក​ណ្ដាល​ ​នា​ថ្ងៃ​ទី​ ៥ ​ក​ញ្ញា​ ​២០​២១​នេះ។​ នៅ​ក្នុង​ឱ​កាស​នេះ​ដែរ​​ ​​លោក​​បូ​​ជា​​ចារ្យ​​វី​រៈ​​ជ័យ​ ស្រ៊ី​ប្រា​ម៉ុង​ ​ជា​អ្នក​ទ​ទួល​ខុស​ត្រូវ​ម​ណ្ឌល​ស​កម្មភាព​ទ​ន្លេ​មេ​គង្គ​ដែល​ក្នុង​នោះ​មាន​ព្រះ​ស​ហ​គមន៍​រោង​ចក្រ​នេះ​ ​រំ​លឹក​ឪ​ពុក​ម្ដាយ​ធម៌​ឲ្យ​អប់​រំ​កូនៗ​ ទាំង​ចំ​ណេះ​ដឹង​ទូ​ទៅ​ ​ជំ​នឿ​ ​និង​រ​បៀប​ថែ​រ​ក្សា​ពួក​គេ​ក្រោយ​ពី​ទ​ទួល​អ​គ្គ​ស​ញ្ញា​ជ្រ​មុជ​ទឹក​រួ​ច។​ ​លោក​បូ​ជា​ចារ្យ​បាន​ប​ង្ហាញ​អំ​ពី​កាយ​វិ​កា​ខ្លះៗ​ដែល​មាន​អត្ថ​ន័យ​ ​ស​ម្រាប់​អ​គ្គ​ស​ញ្ញា​ជ្រ​មុជ​ទឹក​នេះ​ ​គឺ​បូ​ជា​ចារ្យ​ ​ឪ​ពុក​ម្តាយ​ ​និង​ឪ​ពុក​ម្តាយ​ធម៌​ ​គូស​ស​ញ្ញា​ឈើ​ឆ្កាង​លើ​កុ​មារៗ​ ​គឺ​ប​ង្ហាញ​អំ​ពី​តួ​នា​ទី​ណែ​នាំ​កុ​មារ​ឱ្យ​ស្គាល់​ព្រះ​យេ​ស៊ូ​។ ​ការ​ចាក់​ទឹក​ប​ង្ហូ​លើ​ក្បាល​កុ​មារ​ ​ដែល​មាន​ឪ​ពុក​ម្តាយ​ ​និង​ឪ​ពុក​ម្តាយ​ធម៌​នៅ​ក្បែរ​  ​គឺ​ជា​ស​ញ្ញា​ប​ង្ហាញ​ថា​ពួក​គាត់​ត្រូវ​ទ​ទួល​រ​ក្សា​កូន​ទាំង​រូប​កាយ​ និង​វិ​ញ្ញាណ​។ ​ ​រី​ឯ​ការ​បំ​ពាក់​អាវ​ថ្មី​ពណ៌​ស​ ​ដែល​ជូន​ឱ្យ​ឪ​ពុក​ម្ដាយ​ធម៌​ពាក់​ឱ្យ​កូន​ ​ជា​និ​មិត្ត​ស​ញ្ញា​នៃ​ការ​បំ​ពាក់​ព្រះ​យេ​ស៊ូ​ ​គឺ​បំ​ពាក់​ជី​វិត​ថ្មី​ដល់​កូន​ ​គឺ​ត្រូវ​ណែ​នាំ​កូន​ឱ្យ​យល់​ ​និង​ទ​ទួល​ព្រះ​យេ​ស៊ូ​នៅ​ក្នុង​រូប​​កាយ​គេ​។ ​លោក​បូ​ជា​ចារ្យ​ប​ន្ថែម​ទៀត​ថា​ ​ពេល​ឪ​ពុក​ម្ដាយ​ធម៌​កាន់​ទៀន​ឱ្យ​កូន​ធម៌​ ​គឺ​ណែ​នាំ​ព​ន្លឺ​ព្រះ​យេ​ស៊ូ​ឱ្យ​ពួក​គេ​។ ​ឪ​ពុក​ម្ដាយ​ធម៌​ត្រូវ​ធ្វើ​ជា​គំ​រូ​ឱ្យ​កូន​ ​ជា​ព​ន្លឺ​ជី​វិត​ដែល​បំ​ភ្លឺ​កូន​ធម៌​ក្នុង​ជី​វិត​ជា​គ្រីស្ត​ប​រិ​ស័ទ។​ ​គ​ង្វាល​ព្រះ​ស​ហ​គមន៍​រូប​នេះ​ឲ្យ​ដឹង​ទៀត​ថា​ ​នៅ​ព្រះ​ស​ហ​គមន៍​ម​ណ្ឌល​ស​កម្ម​ភាព​ទ​ន្លេ​មេ​គង្គ​ ​គ្រីស្ត​ប​រិ​ស័ទ​មាន​ទ​ម្លាប់​មួយ​ ​គឺ​នៅ​ក្នុង​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​ ​កូនៗ​ត្រូវ​មក​ផ្ទះ​គោ​រព​ឪ​ពុក​ម្ដាយ​និង​ឪ​ពុក​ម្ដាយ​ធម៌​ ​ទោះ​បី​ជា​កូន​ធំ​ ​ហើយ​ទៅ​រស់​នៅ​ដល់​ទី​ណា​ ​ធ្វើ​ការ​នៅ​ទី​ណា​ក៏​ដោយ​ ​គឺ​ពួក​គេ​មិន​ដែល​ភ្លេច​ទំ​នាក់​ទំ​នង​កូន​ធម៌​ ​និង​ឪ​ពុក​ម្ដាយ​ធម៌​នោះ​ទេ។​ …

ទារក៨នាក់ទទួលអគ្គសញ្ញាជ្រមុជទឹក Read More »

ក្រុមសង្គហ:ព្រះសហគមន៍សន្តយ៉ូសែប ជុំគិរី ចែកជាគ្រឿងឧបភោគបរិភោគជូនដល់បងប្អូនដែលកំពុងជួបទុក្ខលំបាក​ ចំនួន៥១គ្រួសារ

ថ្ងៃទី០៥​ ខែកញ្ញា​ ឆ្នាំ​២០២១ ក្រុមសង្គហ:ព្រះសហគមន៍សន្តយ៉ូសែប ជុំគិរី ដឹកនាំដោយលោកបូជាចារ្យ​ លូកា (Tavola Gianlaca) បានចូលរួមចែកជាគ្រឿងឧបភោគបរិភោគជូនដល់បងប្អូនដែលកំពុងជួបទុក្ខលំបាក​ ចំនួន៥១គ្រួសារ។ ក្នុងនោះក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម ទឹកត្រី២ដប ប្រេងឆា២ដប និងប្រាក់បន្ថែមម្នាក់ៗ​ចំនួន​១០,០០០រៀល ដោយប្រព្រឹត្តក្នុងបរិវេណព្រះសហគមន៍សន្តយ៉ូសែប​ ជុំគិរី។ ដោយបែងចែកជា២វេន ពេលព្រឹកនិងពេលរសៀល​ ដើម្បី​រក្សា​ការពារ​កុំអោយជំងឺកូវីដឆ្លង ដោយអនុវត្ត៣កុំនិង៣ការពាររបស់រាជរដ្ឋាភិបាល៕ប្រភព៖ លិន​ សីហា​ (អ្នក​រាយការណ៍ព័ត៌មាន​ពីមណ្ឌលសកម្មភាពកំពត-កែប)

ថ្ងៃទី ៣ ខែកញ្ញា៖ ថ្ងៃត្រូវរំលឹកសន្តហ្គ្រេហ្គ័រ ដ៏ប្រសើរឧត្តម (St.Gregory the Great, 540-604) ជាអភិបាលនិង ជាគ្រូបាធ្យាយ។

= សន្តឧការី៖ ក្រុមចមៀងកូនក្មេង, អ្នកផ្តល់ការសិក្សា, តន្ត្រី, អ្នកដន្ធបទចម្រៀង, អ្នកចម្រៀង, អ្នកគ្រូ,= សន្តហ្គ្រេហ្គ័រ ជាមនុស្សដែលគួរឲ្យសរសើរ ព្រោះលោកមានលក្ខណៈគួរឲ្យគោរពយ៉ាងខ្លាំង ក៏ប៉ុន្តែ ជាមនុស្ស គួរឲ្យស្រឡាញ់ដែរ។ ព្រះអង្គជាមនុស្សដែលមានលក្ខណៈល្អ គួរឲ្យសរសើរជាងបេសកកម្មរបស់ព្រះអង្គ ទៅទៀត ទោះបីលោកត្រូវគេនិរទេសនិងមានជំងឺ ក៏លោកអត់ធ្មត់ តស៊ូ ដោយមានគោលជំនឿយ៉ាងរឹងមាំ។= ព្រះអង្គកើតប្រហែលឆ្នាំ ៥៤០ ក្នុងគ្រួសាររបស់ព្រឹទ្ធាចារ្យ ត្រកូលអាណាស៊ី។ ជាដំបូង លោកទទួល ការជ្រើសរើសជាមន្ត្រីរាជការរបស់ក្រុងរ៉ូម ក្រោយមកស្ម័គ្រចិត្តរស់នៅជាឥសី ព្រោះតែលោកស្រឡាញ់ ជីវិតស្មឹងស្មាធ។ លោកចូលចិត្តការរិះគិតអំពីរឿងអាថ៌កំបាំងដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ក្នុងព្រះគម្ពីរ។ ព្រះអង្គ ធ្លាប់ជាតំណាងរបស់សម្តេចប៉ាប ៦ ឆ្នាំ នៅក្នុងក្រុង កុង្សតាំងទីណូប្ល ដោយធ្វើជាឥសីនៅក្នុងរាជវាំង ក្រោយ មក លោកត្រឡប់មកក្រុងរ៉ូមវិញ ហើយទទួលកការជ្រើសរើសជាសម្តេចប៉ាប នៅថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ៥៩០។= សន្តហ្គ្រេហ្គ័រ បំពេញមុខងាររបស់លោកយ៉ាងពិតប្រាកដ។ គេហៅលោកថា ជាជនជាតិរ៉ូម៉ាំងចុងក្រោយ ដែលជាអ្នកគ្រប់គ្រងនិងទស្សនវិស័យឆ្ងាយ ហើយពោរពេញទៅដោយកំលាំង។ ព្រះអង្គព្យាយាមឆ្លើយតប …

ថ្ងៃទី ៣ ខែកញ្ញា៖ ថ្ងៃត្រូវរំលឹកសន្តហ្គ្រេហ្គ័រ ដ៏ប្រសើរឧត្តម (St.Gregory the Great, 540-604) ជាអភិបាលនិង ជាគ្រូបាធ្យាយ។ Read More »

Subscribe to our newsletter

Don't miss new updates on your email