កិច្ចប្រជុំ អង្គការ ស្ថានប័នកាតូលិក ដែលបម្រើជនមានពិការភាព
អង្គការ ស្ថាប័ន នៃព្រះសហគមន៍កាតូលិក ចំនួន១៥ ដែលកំពុងបម្រើការងារជាមួយ ជនមានពីការភាព កាយសម្បទា និងខ្សោយសតិបញ្ញា បានជួបជុំគ្នា ក្រោមអធិបតីភាពរបស់លោក អូលីវីយេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញក្នុងគោលបំណង បង្កើតបណ្តាញសេវាកម្ម បង្កើនទំនាក់ទំនង ចែករំលែកបទពិសោធន៍ការងាររវាងគ្នាទៅវិញទៅមក។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៤ ខែ មិថុនាឆ្នាំ២០១៩ នៅព្រះវិហារសន្តសិលា និងសន្តប៉ូល នាសង្កាត់ភ្នំពេញថ្មី។ លោក អភិបាលអូលីវីយេមានប្រសាសន៍ថា ថ្ងៃនេះគ្រប់ស្ថាប័ននៅក្នុងព្រះសហគមន៍កាតូលិក និងស្ថាប័នដែលជាដៃគូជាមួយព្រះសហគមន៍កាតូលិកជួបជុំគ្នា ដើម្បីឲ្យអ្វីដែលយើងមានតាមសាលា តាមអង្គការ ក្រុមបព្វជិតបព្វជីតាដែលកំពុងផ្ដល់សេវាកម្មដល់ជនមានពិការភាពអាចជួយគ្នាទៅវិញទៅមក បម្រើផលប្រយោជន៍ដល់ជនមានពិការភាព និងដើម្បីឲ្យសេវាកម្មដែលយើងមានអាចទទួលជោគជ័យនៅពេលអនាគត។ នៅក្នុងកិច្ចប្រជុំនេះ លោក ចេក ចាន់នី ប្រធានស្ដីទីផ្នែកសមាហរណកម្មជនពិការនៃក្រសួងសង្គមកិច្ច បានធ្វើបទបង្ហាញ ដើម្បីបញ្ជ្រាបការយល់ដឹងអំពី វីធីសាស្ត្រនានាដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងតែអនុវត្ត ដើម្បីជួយសម្រួលដល់ជនដែលមានពិការភាពទាំងនោះឲ្យទទួលបានការអប់រំ សេវាសុខភាព និងសេវាសាធារណៈនានាដូចប្រជាពលរដ្ឋឯទៀតៗ ជាពិសេសលើសិទ្ធិទទួលបានការងារធ្វើ។ លោក នូ សារិទ្ធិ ប្រធានផ្នែកគ្រោះមហន្តរាយនៅអង្គការការីតាសកម្ពុជា ដែលបានចូលរួមបានឲ្យដឹងថា បទបង្ហាញរបស់ក្រសួងសង្គមកិច្ច បានបង្ហាញច្បាស់ អំពីច្បាប់ផ្សេងៗដែលទាក់ទងទៅនឹងពិការភាព ជាមួយរចនាសម្ព័ន្ធរបស់រាជរដ្ឋាភិបាល ព្រមទាំងដឹងអំពីនិតិវិធីក្នុងការទទួលខុសត្រូវរបស់រដ្ឋាភិបាលនិងស្ថាប័នផ្សេងៗដែលពាក់ព័ន្ធទៅនឹងពិការភាព។ ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ក៏ដូចជានៅក្នុងប្រទេស កម្ពុជាទាំងមូល …
កិច្ចប្រជុំ អង្គការ ស្ថានប័នកាតូលិក ដែលបម្រើជនមានពិការភាព Read More »