Month: December 2021

ព្រឹកថ្ងៃទី25 ខែធ្នូ ឆ្នាំ2021 នៅព្រះសហគមន៍សន្តសិលា និងសន្តប៉ូលភ្នំពេញថ្មី

ព្រឹកថ្ងៃទី25 ខែធ្នូ ឆ្នាំ2021 នៅព្រះសហគមន៍សន្តសិលា និងសន្តប៉ូលភ្នំពេញថ្មី ក្រោមការដឹកនាំរបស់លោកបូជាចារ្យ សិលា សួន ហង្សលី និងក្រុមសង្គហៈ បានរៀបចំអំណោយចែកជូនគ្រួសារក្រីក្រចំនួន១០០គ្រួសារ។ គ្រឿងឧបភោគបរិភោគទាំងនោះរួមមាន៖-មី-ទឹកត្រី-អង្ករ-អំបិល -ស្ករស-ត្រីខ-ទឹកស៊ីអ៉ីវ។បន្ទាប់ពីការចែកនូវអំណោយជាគ្រឿងឧបភោគបរិភោគរួចរាល់ក៏មាននៅការចែកការដូសម្រាប់កូនក្មេងចំនួន៧០នាក់ផងដែរ។ ក្រោយពីបញ្ចប់កម្មវិធីយើងក៏មាននៅការពិសារអាហាថ្ងៃត្រង់ជុំគ្មាផងដែរ។ កម្មវិធីនេះធ្វើឡើងដើម្បីចែករំលែកនូវអំណរសប្បាយនិងសេចក្ដីស្រឡាញ់ក្នុងឱកាសបុណ្យព្រះយេស៊ូប្រសូត។ប្រភព (@Sopheap Chin អ្នករាយការណ៍ពត័មានព្រះសហគមន៍កាតតូលិភូមិភាគភ្នំពេញ)

លោកអភិបាលជំរុញឲ្យការិយាល័យក្នុងភូមិភាគភ្នំពេញ រិះគិតអំពីសកម្មភាពការងារ

ព្រះសហគមន៍​កាតូលិក​ភូមិភាគភ្នំពេញ ​ប្រារព្ធពិធីបុណ្យព្រះយេស៊ូ​ប្រសូតសម្រាប់បុគ្គលិក​ការិយាល័យនានា​ក្នុង​ព្រះសហគមន៍​ភូមិភាគ​ភ្នំពេញ ដែល​ដឹកនាំ​ដោយ​លោក​អភិបាលព្រះសហគមន៍ អូលីវីយ៉េ ជ្មីតហស្លេរ នារសៀល​ថ្ងៃទី ១៧ ធ្នូ ២០២១ នៅព្រះវិហារ​សន្ត​សិលា​ និង​សន្ត​ប៉ូល ភ្នំពេញ​ថ្មី រាជធានីភ្នំពេញ។ លោកអភិបាល​ជំរុញ​ឲ្យ​បុគ្គលិកការិយាល័យ​ក្នុងភូមិភាគ​ភ្នំពេញ​ទាំងអស់ យក​ចិត្តទុកដាក់រិះគិតអំពី​ ទំនាក់ទំនង​ជាមួយ​បូជាចារ្យទទួលខុសត្រូវ​មណ្ឌលសកម្មភាព​នីមួយៗ។ លោក​ក៏​បាន​ជំរុញ​ឲ្យ​រៀបចំ​​វាយតម្លៃ​អំពីឥទ្ធិពលនៃការងាររបស់ស្ថាបន​នីមួយៗ​ដើម្បី​អាច​រៀបចំ​ផែន​ការ​ទៅមុខ។​ និងស្នើ​សុំ​ឲ្យ​ប្រធានការិយាល័យ​​​រៀបចំ​របាយការណ៍​ប្រចាំខែផ្ញើជូន​ទៅ​លោក​ដោយ​ផ្ទាល់។ ក្នុងនោះ​ដែរ លោកអភិបាល​ រំលឹក​ឲ្យ​មានកិច្ច​​ប្រជុំ​ប្រចាំខែ និង​លើក​ទឹកចិត្ត​ក្រុមការងារ ដើម្បី​ទទួល​បាន​លទ្ធផលការងារប្រសើរឡើង។ រៀបចំ​​គណនេយ្យច្បាស់លាស់ តាម​ម្រោង​ការណ៍​និង​បញ្ជូន​ទៅកាន់​ការិយាល័យ​របស់​លោក​ដើម្បីត្រួតពិនិត្យ​ជារៀង​រាល់​មួយ​ឆមាស​ម្តង។ មាន​សៀវភៅ​តាម​ដាន​វត្តមាន​បុគ្គលិក និង​វាយ​តម្លៃ​ការងារ​ប្រចាំ​ថ្ងៃ​របស់​បុគ្គលិក មាន​កិច្ច​សន្យាការងារច្បាស់លាស់។ លោកអភិបាល​ក៏​ជំរុញ​ឲ្យ​អង្គភាព​នីមួយៗ ចូលរួមឲ្យ​សកម្មក្នុងកិច្ច​ការ​របស់​ព្រះសហគមន៍​ក្នុងភូមិភាគភ្នំពេញ។ និង​រៀបំ​ពេលវេលា​ដើម្បី​ធ្វើ​ពិធី​សំណាក់ធម៌ អធិដ្ឋាន ការិះគិតជាក្រុម​ជាមួយគ្នា។ ជាមួយ​គ្នានេះដែរ លោក​ក៏ជំរុញ​បន្ថែម​ឲ្យ​មាន​វគ្គ​បំប៉ន​លើ​ជំនាញការងារ​របស់​បុគ្គលិក​តាម​ផ្នែក​នីមួយៗ ហើយ​ថែរក្សាអគ្គទស្សនៈ ដោយយកចិត្ត​ទុកដាក់យ៉ាងខ្លាំង អំពី​សកម្មភាព​ការងារនិង​ការ​ចូលរួម។ ក្រៅពី​ចំណុចខាងលើ លោក​អភិបាល​ក៏បាន​ណែនាំ​ ឱ្យ​រិះគិតអំពី​វប្បធម៌យកចិត្តទុកដាក់ និង​បរិយាបន្នផងដែរ ដោយ​ត្រូវ​ស្វាគមន៍​មនុស្ស​ទាំងអស់​ ដោយ​ឲ្យ​យើង​ទាំងអស់គ្នា​​​មាន​វត្ត​មាន​ ក្នុង​ព្រះសហគមន៍ ឲ្យព្រះសហគន៍​ចូលនៅក្នុង​សង្គម និងឲ្យសង្គម​ចូល​ក្នុង​ពិភពលោក។ យើង​ស្វាគមន៍គេ និង​ឲ្យ​យើង​​ធ្វើ​ដំណើរជាមួយគ្នា ដោយ​នឹក​ឃើញ​គ្រប់ពេល​វេលាព្រះ​ជាម្ចាស់​បង្កើត​មនុស្ស​ដែល​មាន​លក្ខណៈ​ដូចព្រះអង្គ។​ លោក​អភិបាល​ក៏បាន​លើក​យក​គោលលទ្ធិគ្រីស្តសាសនាក្នុង​សង្គម​មកពន្យល់ ដើម្បី​បង្ហាញពីការចូលរួម​របស់ព្រះសហគមន៍នៅក្នុង​សង្គម​ ដោយ​គិត​អំពី​ផល​ប្រយោជន៍រួម ដោយ​មិន​គិត​តែ​គ្នា​ឯង​។ ហើយ​ត្រូវ​គិត​អំពី​គោល​ការជំនួស …

លោកអភិបាលជំរុញឲ្យការិយាល័យក្នុងភូមិភាគភ្នំពេញ រិះគិតអំពីសកម្មភាពការងារ Read More »

និស្សិតទេវវិទ្យាល័យ២រូបទទួលមុខងារបម្រើតុសក្ការៈ

ព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញ​ប្រារព្ធពិធី​ប្រគល់មុខងារបម្រើតុសក្ការៈ ដល់បងប្រុស ប៊ុនលី និងបងប្រុស វី សំណាង ដើម្បីបម្រើព្រះជាម្ចាស់ និងព្រះសហគមន៍ ក្រោមអធិបតីភាពលោកអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតហស្លេ លោកអភិបាលព្រះសហគមន៍ភូមិភាគបាត់ដំបង អេនរីគេ ហ្វីការេដូ និងលោកអភិបាលព្រះសហគមន៍ភូមិភាគកំពង់ចាម ប្រ៊ុយណូ កូសម៍ នាល្ងាចថ្ងៃទី ៩ ធ្នូ ២០២១ នៅព្រះវិហារសន្តសិលា និងសន្តប៉ូល ភ្នំពេញថ្មី ដោយមានគ្រីស្តបរិស័ទចូលរួមជាច្រើនកុះករ។ លោកនាយកទេវវិទ្យាល័យ សិលា សួន​ ហង្សលី បាន​ឡើងប្រកាសស្នើសូមលោកអភិបាលដើម្បីប្រគល់មុខងារបម្រើតុសក្ការ:ដល់បេក្ខជន អន់តូនី ប៊ុន លី និងបេក្ខជន យ៉ូហានបាទីស្ត វី សំណាង។ បេក្ខជនទាំងពីរទៅលុតជង្គង់នៅមុខលោកអភិបាល ដោយលោកអភិបាលអធិដ្ឋានអង្វរព្រះជាម្ចាស់ឱ្យចម្រើននៅក្នុងជំនឿ មានចិត្តស្មោះត្រង់ក្នុងភក្ដីភាពជាមួយព្រះជាម្ចាស់។ លោកអភិបាល ប្រគល់ចាននំប៉័ង និងពែងដល់បេក្ខជនទាំង២ ដើម្បីបម្រើព្រះជាម្ចាស់ និងបងប្អូនក្នុងព្រះសហគមន៍។ បងប្រុស វី សំណាង​ មាន​ប្រសាសន៍ទាំងរីករាយថា មុខងារ​បម្រើតុសក្ការៈជាដំណាក់​កាលមួយ​ក្នុង​ការ​រៀប​ចំខ្លួន​ក្លាយទៅជាបូជាចារ្យ​ និង​មុខងារនេះពិត​ជាមានសារសំខាន់​ដោយសារយើង​ដឹងថា​តុសក្ការៈ គឺជា​សក្ការបូជារបស់ព្រះយេស៊ូ​ផ្ទាល់ ដូច្នេះ​នៅពេល​យើង​បាន​បម្រើ​តុសក្ការៈ​ ដូចយើង​បាន​ចូល​រួម​នៅក្នុង​សក្ការបូជា​ជាមួយ​ព្រះយេស៊ូ​ដែរ។ និស្សិត​រូបនេះ …

និស្សិតទេវវិទ្យាល័យ២រូបទទួលមុខងារបម្រើតុសក្ការៈ Read More »

២០ឆ្នាំនៃការបម្រើនិងថ្វាយជីវិតទាំងស្រុងរបស់លោកបូជាចារ្យខ្មែរ៣អង្គ

អស់លោកបូជាចារ្យជាប្រមាណជាង២០អង្គ រួមគ្នាអរព្រះគុណព្រះជាម្ចាស់ក្នុងឱកាសខួប២០ឆ្នាំនៃអគ្គសញ្ញាតែងតាំងជាបូជាចារ្យរបស់លោកបូជាចារ្យសញ្ជាតិខ្មែរបីរូប មានលោកយ៉ូហាន អ៊ុន សុន លោកសិលា សួន ហង្សលី និងលោក ឡាយ ប៉ូល ក្រោមអធិបតីភាពលោកអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតហស្លេ លោកអភិបាលព្រះសហគមន៍ភូមិភាគបាត់ដំបង អេនរីគេ ហ្វីការេដូ និងលោកអភិបាលព្រះសហគមន៍ភូមិភាគកំពង់ចាម ប្រ៊ុយណូ កូសម៍ នាល្ងាចថ្ងៃទី ៩ ធ្នូ ២០២១ នៅព្រះវិហារសន្តសិលា និងសន្តប៉ូល ភ្នំពេញថ្មី ដោយមានគ្រីស្តបរិស័ទចូលរួមជាច្រើនកុះករ។ នៅក្នុងឱកាសនេះដែល លោកបូជាចារ្យ ឡាយ ប៉ូលមានប្រសាសន៍ដោយផ្ដល់សក្ខីភាពរបស់លោកនៅក្នុងធម្មទេសនា ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ បាន​ឲ្យ​លោក​មើលឃើញការសង្គ្រោះ  គឺប្រកាសពីសេចក្ដីសង្ឃឹម។ លោកបូជាចារ្យ​ប៉ូលបានបន្ថែម​ថា «ខ្ញុំរិះគិតពីដំណើរជីវិតរបស់ខ្ញុំជាបូជាចារ្យ ខ្ញុំឃើញថានរណាក៏ចង់អួតខ្លួន អ្នកណាក៏ចង់បានថ្វីដៃល្អ នាំឱ្យខ្ញុំនឹកឃើញព្រះបន្ទូលព្រះយេស៊ូជំពូក១០ (លូកា)។ ព្រះយេស៊ូប្រគល់ឱ្យអ្នករាល់គ្នាមានអំណាច និងព្រះយេស៊ូមានបន្ទូល កុំត្រេកអរនឹងឃើញខ្មោចចុះចូលអ្នករាល់គ្នា ប៉ុន្តែត្រេកអរដែលអ្នករាល់គ្នាមានឈ្មោះនៅស្ថានបរមសុខ។ យើងមានឈ្មោះនៅស្ថានបរមសុខ ពាក្យនេះជួយខ្ញុំនៅពេលបរាជ័យ។ នៅពេលខ្ញុំទៅតាមភូមិ ព្រះបន្ទូលនេះជាគ្រឹះមួយជួយឱ្យខ្ញុំរឹងមាំ»។ លោកបូជាចារ្យ ប៉ូល ឡាយស្នើដល់គ្រីស្តបរិស័ទ អធិដ្ឋានសម្រាប់ពួកលោក​ទាំង៣នាក់និងនិស្សិត​ទេវវិទ្យាល័យ​ចំនួន​២នាក់ ដែល​បាន​ទទួល​ពិធី​ជា ​Acolyte …

២០ឆ្នាំនៃការបម្រើនិងថ្វាយជីវិតទាំងស្រុងរបស់លោកបូជាចារ្យខ្មែរ៣អង្គ Read More »

យុវជនជិត២០នាក់ទទួលការបណ្តុះបណ្តាលជំនាញមូលដ្ឋានគ្រឹះនៃការថតរូប

លោកអូលីវីយ៉េ ជ្មិត​ហស្លេ អភិបាល​ព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញ​ បាន​ចូលរួម​ធ្វើ​ជា​អធីបតី​ភាពបិទ​កម្មវិធី​សិក្ខា​សាលា​វគ្គ​បណ្តុះបណ្តាលលើជំនាញមូលដ្ឋានគ្រឹះនៃការថតរូប ដែល​រៀបចំ​ឡើង​ដោយ​ការិយាល័យផ្សព្វផ្សាយព័ត៌មានកាតូលិក ដែលមានរយៈពេល​បី​ថ្ងៃ នៅទីតាំង​ការិយាល័យ​ផ្ទាល់នៅ​រាជធានីភ្នំពេញ។ លោកអភិបាល​មាន​ប្រសាសន៍​លើកទឹកចិត្ត​ដល់​យុវជន​ទាំង​អស់​ឲ្យ​ខិត​ខំ​បន្ថែម​ទៀត ដើម្បី​ទទួល​បាន​នូវ​រូបភាព​ស្អាត​ៗ​និង​បង្ហាញ​អំពី​ប្រទេស​កម្ពុជា​ដល់​ពិភពលោក តាម​រយៈ​រូប​ថត​។ លោកអភិបាល​មាន​ប្រសាសន៍ថា រូប​ភាព​មាន​ឥទ្ធិពល​លើមនុស្សច្រើន​ជាង​អត្ថបទ «រូប​ទាក់ទង​នឹង​ភ្នែក ការ​ចងចាំ និង​អារម្មណ៍ ហើយពណ៌និងរូប​សំខាន់ណាស់»។ លោកអភិបាល​បន្ថែម ក្នុងសម័យ​ឌីជីថលនេះ ការថត​រូប​ងាយ​ស្រួល​ជាង​សម័យ​មុន​ឆ្ងាយណាស់ ដោយ​មិន​សូវ​ចំណាយ​លុយ​ច្រើន​ដើម្បី​ចង់​បាន​រូបភាព​មួយ​ដែល​ប្រើ​ការ​បាន។ ជា​ពិសេស​គឺ​ជីវិត​របស់​ប្រជាជន​ និងទេសភាព​ដែល​ស្អាតៗ​ពី​ធម្មជាតិ និង​ដើម្បី​ឲ្យ​ចូល​ទៅក្នុងជីវិត​រស់នៅ​របស់​ប្រជាជន​កម្ពុជា។ វគ្គ​បណ្តុះបណ្តាលលើជំនាញមូលដ្ឋានគ្រឹះនៃការថតរូបរយៈពេល​៣ថ្ងៃ ចាប់​ផ្តើម​ពីថ្ងៃទី ៨ ដល់១០ ខែធ្នូ ឆ្នាំ២០២១​ ផ្តោតលើការថតរូប លើកាំមេរ៉ា DSLR ដែល​មាន​សិក្ខាកាម​ចូលរួម​ចំនួន​ ១៦នាក់ ​មក​ពីស្ថាប័នចំនួន​៣ផ្សេងគ្នា គឺ​អង្គការការីតាសកម្ពុជា ការិយាល័យអប់រំជំនឿ និងការិយាល័យផ្សព្វផ្សាយព័ត៌មានកាតូលិក។ លោក សុង គឹមហេង មកពីការិយាល័យផ្សព្វផ្សាយព័ត៌មានកាតូលិក​ បានថ្លែងថា ៖ «ខ្ញុំនឹងយកចំណេះដឹងដែលខ្ញុំបានរៀនពីសិក្ខាសិលានេះ ទៅអភិវឌ្ឍស្ថាប័នការងាររបស់ខ្ញុំ ហើយនឹងជួយដល់សហគមន៍របស់ខ្ញុំដោយផ្តិតរូបភាពបរិស្ថាន សម្រាម ជនក្រីក្រ ដែលមិនមានសម្លេងនៅក្នុងសង្គម ដើម្បីឱ្យសង្គមបានលឺនិងឃើញពីសកម្មភាពរបស់ពួកគាត់»។ កញ្ញា យៀប អេងវិជ្ជណា មកពីការិយាល័យផ្សព្វផ្សាយព័ត៌មានកាតូលិកភូមិភាគបាត់ដំបង …

យុវជនជិត២០នាក់ទទួលការបណ្តុះបណ្តាលជំនាញមូលដ្ឋានគ្រឹះនៃការថតរូប Read More »

ខួប២៥ឆ្នាំនៃការថ្វាយខ្លួនទៅព្រះជាម្ចាស់របស់បងស្រីលូស៊ីតា

ក្រុម​គ្រួសារ​បងស្រី​មេត្តាករុណា ប្រារព្ធពិធី​ខួប២៥ឆ្នាំនៃការថ្វាយខ្លួនទៅព្រះជាម្ចាស់​របស់បងស្រី លូស៊ីតា ក្នុងក្រុមគ្រួសារបងស្រីមេត្តាករុណា ក្រោម​អធិបតីភាព លោក​អភិបាលព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ​ អូលីវីយ៉េ ជ្មីតហស្លេរ និង​លោក​បូជាចារ្យ ឆាលី ឌីតម៉ាយ័រ។ ពិធីនេះ​ប្រព្រឹត្តទៅ នា​ថ្ងៃទី​៧ ធ្នូ ២០២១ នៅគ្រឹះស្ថានបងស្រី​មេត្តាករុណាព្រះមុន្នីវង្ស ក្នុង​សង្កាត់​បឹង​ព្រលឹត រាជធានីភ្នំពេញ ដោយ​មាន​វត្តមាន​ក្រុម​គ្រួសារបងប្រុសមេត្តាករុណា ក្រុម​គ្រួសារស្រីមេត្តករុណាចោមចៅ និង​សៀម​រាប​ចូលរួម​ផងដែរ។​ នៅក្នុង​ពិធីនេះ លោក​អភិបាលព្រះសហគមន៍ អូលីវីយ៉េ បាន​មាន​ប្រសាសន៍ថា ថ្ងៃនេះ​យើង​អរព្រះគុណព្រះជាម្ចាស់​សម្រាប់​ខួប​២៥ឆ្នាំ ​ដែល​បងស្រី ​លូស៊ីតា បានថ្វាយខ្លួនទៅព្រះជាម្ចាស់ ក្នុងក្រុមគ្រួសារបងស្រីមេត្តាករុណា។ លោក​អភិបាល​ក៏​បាន​រំឭកដល់​ពាក្យ​របស់​សន្តី​តេរេសានៃទីក្រុង​កាល់ហ្គូតា ដែល​ជាអ្នកម្ដាយ​បង្កើតឱ្យ​មាន​ក្រុមគ្រួសារមេត្តាករុណានេះថា​ «ប្រសិនបើអ្នកមិនអាចផ្ដល់អាហារដល់មនុស្សមួយរយនាក់បាន យ៉ាងហោចណាស់​ក៏អាចជួយបាន​ម្នាក់» និងពាក្យ​មួយ​ទៀត​របស់​សន្តី​តេរេសាគឺ​ «បុណ្យ​ព្រះយេស៊ូប្រសូត គ្រប់ពេលយើងត្រូវញញឹមនិងឱបកូនៗ»។ លោក​អភិបាល​បន្តថា ថ្ងៃនេះបងស្រី​ប្រារព្ធខួប​២៥ឆ្នាំ នៃការថ្វាយខ្លួន​ជាបព្វជិតានៅក្នុង​គ្រួសារ​បងស្រីមេត្តាករុណា និងមកបំពេញ​បេសកកម្មនៅកម្ពុជា​ ធ្វើ​ឱ្យ​ខ្ញុំ​នឹក​ឃើញ​នៅពេលខ្ញុំមកដល់កម្ពុជា ក៏មានសញ្ញាដូចបងស្រី យើងអាចរកឃើញគ្រួសារ២នៅទីនេះដែលជាគ្រួសារធំ ទោះបីជាបងស្រី​បាន​ចាកឆ្ងាយពី​ប្រទេសកំណើត ប៉ុន្តែ​បងស្រី​អាចរកឃើញ​គ្រួសារថ្មីនៅកម្ពុជា ក្នុងនោះ​គ្រួសារ​ទីមួយ​គឺ​បងប្រុស​បងស្រី​នៅទីនេះ និង​មួយ​ទៀត​គឺជា​កុមារនិង​អស់អ្នក​ដែល​បងស្រី​បាននិង​កំពុង​បម្រើ។​ លោក​អភិបាល​បន្ថែមថា ខ្ញុំជឿជាក់ថានៅកម្ពុជា មានបងស្រីខ្លះ​មក​ជាង២០ឆ្នាំ និង​យើងមានបទពិសោធខុសៗគ្នា យើងត្រូវនិយាយ២ភាសា និងមាន​២វប្បធម៌ ដូចជាអណ្ដើកដែរ។ …

ខួប២៥ឆ្នាំនៃការថ្វាយខ្លួនទៅព្រះជាម្ចាស់របស់បងស្រីលូស៊ីតា Read More »

លោកបូជាចារ្យ ដាមីញ៉ាំង “សូមកុំធ្វើឱ្យជីវិតរបស់យើងរដិបរដុប”

“សូមកុំធ្វើឱ្យជីវិតរបស់យើងរដិបរដុប” នេះ​ជា​ប្រសាសន៍​របស់​លោកបូជាចារ្យ ដាមីញ៉ាំង ហ្វារនឺ ប្រធាន​ព្រះសហគមន៍មណ្ឌលសកម្មភាព​ភ្នំពេញ​ខាងជើង បានមាន​ប្រសាសន៍​ណែនាំ​គ្រីស្ត​បរិស័ទ​នៅក្នុង​សប្ដាហ៍ទី​២នៃរដូវ​រង់​ចាំ និង​ត្រូវនឹង​ថ្ងៃ​ដែលព្រះ​សហគមន៍​កាតូលិក​រំឭក​ដល់​សន្ត​យ៉ូហាន​បាទីស្ត នាថ្ងៃទី​៥ ធ្នូ ២០២១ នៅព្រះវិហារ​ព្រះ​កុមារ​យេស៊ូ​បឹងទំពុន​ រាជធានីភ្នំពេញ ដោយមានគ្រីស្ត​បរិស័ទចូលរួម​ជាច្រើនផងដែរ។​ នៅក្នុងធម៌ទេសនាក្នុង​សប្ដាហ៍ទី២នៃ​រដូវរង់ចាំនេះ លោក​បូជាចារ្យ បាន​ដាស់តឿន​គ្រីស្ត​បរិស័ទ​ឱ្យ​យក​ចិត្ត​ទុក​ដាក់​ក្នុងអត្ថបទទី២សន្ត ប៉ូល បាន​ទូលអង្វរព្រះជាម្ចាស់ថា “សូម​ឱ្យ​បងប្អូន​មាន​សេចក្ដីស្រឡាញ់​យ៉ាង​លើសលុប​កាន់​តែ​ខ្លាំងឡើងៗ ធ្វើ​ឱ្យ​បងប្អូន​ចេះ​ដឹង​ច្បាស់​និង​យល់​សព្វគ្រប់​ទាំងអស់​ ដើម្បី​ឱ្យ​បងប្អូន​ចេះ​ពិចារណាមើល​ការណ៍ណាដែល​ប្រសើរជាងគេ”។ នៅក្នុង​នេះ​លោក​ដាមីញ៉ាំង បាន​ពន្យល់​ដល់គ្រីស្ត​បរិស័ទថា សូមឱ្យយើងជ្រាបនូវអ្វីដែលត្រឹមត្រូវនិងពិចារណា។ រាល់ថ្ងៃមានរឿងច្រើនដែលឆ្លងកាត់ចិត្តរបស់យើង។ លោក​បានដាក់ជាសំណួរ​​ឱ្យ​គ្រីស្ត​បរិស័ទរិះគិតផ្ទាល់ខ្លួនថា តើ​អ្វីដែលសំខាន់ជាងគេក្នុងជីវិតរបស់ខ្ញុំ? តើអ្វីដែលមានសមត្ថភាព? ពេលស្លាប់ទៅណា? មានព្រះជាម្ចាស់ ឬយ៉ាងណា? សន្តប៉ូលជួយយើងរិះគិតអ្វីដែលសំខាន់ជាងគេក្នុងជីវិត។ ជាងនេះទៅ​ទៀត លោក​បូជាចារ្យដាមីញ៉ាំង ណែនាំគ្រីស្តបរិស័ទដោយ​មាន​ប្រសាសន៍ថា ឈ្មោះ​​យ៉ូហានបាទីស្ត មានន័យថា ព្រះជាម្ចាស់ប្រោសប្រណីសន្ដោស។ លោក​យ៉ូហានបាទីស្ត រៀបចំផ្លូវរដិបរដុបឱ្យរាបស្មើថ្វាយព្រះយេស៊ូ​។ លោក​ថា អំពើបាប ជាអ្វីដែលធ្វើឱ្យជីវិតយើងរដិបរដុប រញ៉េរញ៉ៃ និងអ្វីដែលរញ៉េរញ៉ៃមិនមែនមកពីព្រះជាម្ចាស់ទេ។ សូមកុំពេញចិត្តធ្វើឱ្យជីវិតរបស់យើងរដិបរដុប កុំធ្វើឱ្យរញ៉េរញ៉ៃ ដែលមិនទៀងត្រង់។ អាទិត្យទី២នៃរដូវរង់ចាំ សូមកុំភ្លេចអត្ថបទព្រះគម្ពីរថ្ងៃនេះ។ ឱ!ព្រះសង្គ្រោះសូមយាងមក ព្រះអង្គចង់បង្កើតយើងដោយស្មោះត្រង់។ នៅក្នុង​ឱកាសនេះ​ដែរ បងប្រុស វី …

លោកបូជាចារ្យ ដាមីញ៉ាំង “សូមកុំធ្វើឱ្យជីវិតរបស់យើងរដិបរដុប” Read More »

អភិបូជា​អគ្គ​សញ្ញា​តែង​តាំង​ជា​ឧបដ្ឋាក​របស់​បង​ប្រុស យ៉ូហាន បាទីស្ទ ប្រាក់ ប៊ុនហុង

ពី​ព្រះសហគមន៍​សន្ត​យ៉ូសែប ក្តុលលើ ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០២១ “ឧបដ្ឋាក​ជា​អ្នក​បម្រើ ជា​អ្នក​នេសាទ ដែល​ជា​ស្ពាន” បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ​យើង​ពោរពេញ​ដោយ​អំណរ​សប្បាយ និង​អរ​ព្រះគុណ​ព្រះជាម្ចាស់​សម្រាប់​អគ្គ​សញ្ញា​តែង​តាំង​ជា​ឧបដ្ឋាក​របស់​បងប្រុស ហុង។ នៅ​ពេល​យើង​មើល​ផ្លូវ​របស់​បង​ប្រុស ហុង យើង​មើល​ឃើញ​របៀប​ដែល​ព្រះជាម្ចាស់​ស្រឡាញ់​មនុស្ស​លោក។ យើង​ចូល​នៅ​ក្នុង​រដូវ​រង់​ចាំ​ហើយ យើង​នឹក​ឃើញ​ដល់​ព្រះជាម្ចាស់​ដែល​ស្រឡាញ់​មនុស្ស​យ៉ាង​ខ្លាំង។ មិន​មែន​តែ​ចាត់​ព្រះបុត្រា​ដើម្បី​ឱ្យ​យាង​មក​សង្រ្គោះ​យើង ប៉ុន្តែ​បាន​ជ្រើស​រើស​បង​ប្រុស ហុង ពី​ភូមិ​ដ៏​តូច​មួយ​នៅ​ប៊ូស្រា​ដើម្បី​មក​ប្រកាស​ដំណឹង​នៅ​ក្នុង​ភូមិ​ភាគ​កំពង់ចាម ក៏​ដូចជា​នៅ​ក្នុង​ព្រះសហគមន៍​កាតូលិក​កម្ពុជា។ នៅ​ពេល​យើង​នឹក​ឃើញ​ប្រវត្តិសាស្ត្រ​របស់​ក្រុម​គ្រួសារ​បង​ប្រុស ហុង ឪពុក​ម្តាយ​ដែល​បាន​ចាក​ចេញ​ទៅ​ប្រទេស​វៀតណាម​ជា​មួយ​ជនជាតិ​ភ្នង​នៅ​ខាង​នោះ​ដែរ។ នឹក​ឃើញ​ដល់​លោក​ឪពុក ម៉ូរីសូ ដែល​សព្វ​ថ្ងៃ​មាន​អាយុ​៩៦​ឆ្នាំ ប៉ុន្មាន​ឆ្នាំ​មុន​គាត់​បាន​មក​លេង​យើង។ យើង​នឹក​ឃើញ​របៀប​ដែល​ព្រះជាម្ចាស់​ប្រើ​យើង ដើម្បី​ធ្វើ​ដំណើរ​នៅ​ក្នុង​គម្រោងការ​នៃ​ការ​សង្រ្គោះ​ដ៏​អស្ចារ្យ។ នៅ​ពេល​យើង​បាន​ស្តាប់​អត្ថបទ​គម្ពីរ “សូម​ទៅ​ប្រកាស​ដំណឹង​ល្អ​រហូត​ដល់​ស្រុក​ដាច់​ស្រយាល​នៃ​ពិភព​លោក”។ យើង​នឹក​ឃើញ​ដល់​ប៊ូស្រា នៅ​ឆ្នាំ​២០០០ ខ្ញុំ​បាន​ទៅ​ទី​នោះ​ជា​លើក​ទី​មួយ ខ្ញុំ​មិន​ដែល​ឃើញ​ផ្លូវ​ពិបាក​ដូច​នេះ​ក្នុង​ជីវិត​របស់​ខ្ញុំ។ អ្នក​ដែល​ហ៊ាន​ធ្វើ​ដំណើរ​ដល់​ទី​នោះ​មិន​ធម្មតា​ទេ ហើយ​អ្នក​ដែល​ចេញ​ពី​ប៊ូស្រា​មក​ភ្នំពេញ​ក៏​មិន​ធម្មតា​ដែរ។ បង​ប្រុស ហុង បាន​ធ្វើ​ដំណើរ​រហូត​ដល់​អង្គការ​ភាព​ញញឹម​នៃ​កុមារ ទេវវិទ្យាល័យ។ ថ្ងៃ​នេះ យើង​អរព្រះគុណ​ព្រះជាម្ចាស់​ដោយសារ​ពិត​មែន​ព្រះអង្គ​បាន​ត្រាស់​ហៅ​គាត់ ដូច​ព្រះអង្គ​បាន​ត្រាស់​ហៅ​សន្ត អន់ដ្រេ ជា​មួយ​បង​គាត់​គឺ​លោក​សិលា​ពី​ដើម។ បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ​ជា​ពេល​វេលា​ពិត​មែន​ដើម្បី​អរ​ព្រះគុណ​ព្រះជាម្ចាស់ នៅ​ថ្ងៃ​ដែល​យើង​គោរព​សន្ត អន់ដ្រេ។ សន្ត អន់ដ្រេ ជា​គ្រីស្ត​ទូត​ដែល​ព្រះជាម្ចាស់​បាន​ត្រាស់​ហៅ​មុន​គេ​បង្អស់​ជា​មួយ​លោក​សិលា។ …

អភិបូជា​អគ្គ​សញ្ញា​តែង​តាំង​ជា​ឧបដ្ឋាក​របស់​បង​ប្រុស យ៉ូហាន បាទីស្ទ ប្រាក់ ប៊ុនហុង Read More »

អភិបូជា​សម្ពោធ​អាគារ​ថ្មី

ពី​ផ្ទះ​នៃ​សេចក្តី​សង្ឃឹម បង​ប្រុស​មេត្តា​ករុណា ចោមចៅ ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០២១ “មាន​សេចក្តី​សង្ឃឹម​ជានិច្ច” បង​ប្អូន​ជា​ទី​ស្រឡាញ់ នៅ​ពេល​យើង​បាន​ស្តាប់​មួយ​ភ្លែត ទាំង​អត្ថបទ​ទី​១ ទាំង​អត្ថបទ​គម្ពីរ​ដំណឹង​ល្អ ណែនាំ​ឱ្យ​យើង​ភ័យ​ខ្លាច អាណិត​លោក​ដានីអែល​ដែល​ត្រូវ​ជាប់​ឃុំ​ឃាំង និង​ត្រូវ​គេ​ទុក​ចោល​ឱ្យ​តោ​ស៊ី។ អាណិត​ប្រជាជន​ទាំង​ឡាយ​ដែល​កំពុង​ស្តាប់​សញ្ញា​សម្គាល់ ដែល​ណែនាំ​ឱ្យ​យើង​ភ័យ​ខ្លាច។ ប៉ុន្តែ ប្រសិន​បើ​យើង​ស្តាប់​រហូត​ដល់​ចប់​នៃ​អត្ថបទ​ទាំង​ពីរ នៅ​ក្នុង​អត្ថបទ​គម្ពីរ​ដំណឹង​ល្អ​យើង​ឃើញ នៅ​ពេល​មាន​សញ្ញា​ដែល​ណែនាំ​ឱ្យ​យើង​ព្រួយ​បារម្ភ​ច្រើន ពេល​ណែនាំ​ឱ្យ​យើង​ភ័យ​ខ្លាច​សម្រាប់​អាយុ​ជីវិត​របស់​យើង នៅ​ពេល​ហ្នឹង​យើង​ដឹង​ថា​ព្រះជាម្ចាស់​ជិត​រំដោះ​អ្នក​រាល់​គ្នា​ហើយ ដូច្នេះ​ជីវិត​របស់​យើង​មាន​សេចក្តី​សង្ឃឹម​ជា​និច្ច។ លោក​ដានីអែល នៅ​ក្នុង​រឿង​នេះ​ក៏​បាន​ណែនាំ​ឱ្យ​យើង​ពោរពេញ​ដោយ​សេចក្តី​សង្ឃឹម​ដែរ លោក​ដានីអែល​ដែល​ត្រូវ​ស្លាប់​ដោយ​សត្វ​ស៊ី ប៉ុន្តែ​ចុង​ក្រោយ​បំផុត​ដោយសារ​ជំនឿ​របស់​គាត់​ព្រះជាម្ចាស់​បាន​ការពារ​កុំ​ឱ្យ​គាត់​ស្លាប់។ យើង​បាន​ស្តាប់​ថា “សូម​ឱ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្តី​សុខ​សាន្ត​យ៉ាង​បរិបូណ៌ ព្រះជាម្ចាស់​ជា​ព្រះជាម្ចាស់​ដែល​មាន​ព្រះជន្ម​គង់​នៅ ហើយ​ព្រះអង្គ​នឹង​ស្ថិត​នៅ​អស់​កល្ប​ជានិច្ច ព្រះរាជ្យ​របស់​ព្រះអង្គ​មិន​សាប​សូន្យ​ឡើយ ព្រះអង្គ​គ្រង​រាជ្យ​រហូត​ត​រៀង​ទៅ ព្រះអង្គ​សង្រ្គោះ​និង​រំដោះ​មនុស្ស​លោក ព្រះអង្គ​សម្តែង​ទី​សម្គាល់​ឫទ្ធិបារី​ដើម្បី​ឱ្យ​យើង​មាន​កម្លាំង​ថ្មី”។ ផ្ទះ​នៃ​សេចក្តី​សង្ឃឹម របស់​បង​ប្រុស​មេត្តា​ករុណា​នៅ​ទី​នេះ គឺ​ណែនាំ​ឱ្យ​ក្មេងៗ​ដែល​ពី​ដើម​ឡើយ​ឥត​មាន​សេចក្តី​សង្ឃឹម ពី​ដើម​ដូច​ជា​បាន​ជាប់​នៅ​ក្នុង​ការ​ឃុំឃាំង ជាប់​នៅ​ក្នុង​ជីវិត​សាហាវ​ភ័យ​ខ្លាច។ ប៉ុន្តែ ដោយ​ដឹង​ថា​នៅ​ពេល​រក​ឃើញ​គ្រួសារ​ថ្មី​តាមរយៈ​បង​ប្រុស​មេត្តា​ករុណា គឺ​គេ​អាច​រក​ឃើញ​សេចក្តី​សង្ឃឹម រក​ឃើញ​ជីវិត រក​ឃើញ​សេចក្តី​សុខ។ អាគារ​ថ្មី​នេះ ជា​សញ្ញា​មួយ​ទៀត​ដែល​ថែរក្សា​គ្រួសារ​ថ្មី យើង​មាន​មីងៗ យើង​មាន​ពូៗ ដែល​ជួយ​ថែរក្សា​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ យើង​មាន​បង​ប្រុស​ដែល​ជា​មេ​គ្រួសារ យើង​មាន​អ្នក​ស្ម័គ្រ​ចិត្ត​ដែល​បាន​ជួយ​ឱ្យ​ក្មេងៗ​យើង​មាន​ជីវិត និង​មាន​សេចក្តី​សុខ​នៅ​ក្នុង​ចិត្ត។ ដោយ​ដឹង​ថា ជីវិត​របស់​យើង​ម្នាក់ៗ​មាន​តម្លៃ​ណាស់ …

អភិបូជា​សម្ពោធ​អាគារ​ថ្មី Read More »

អភិបូជា​អាទិត្យ​ទី​១​នៃ​រដូវ​រង់​ចាំ

ពី​ព្រះសហគមន៍​សន្ត​យ៉ូសែប ផ្សារតូច ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០២១ “ចូរ​ប្រុង​ស្មារតី ​និង​ទូល​អង្វរ​គ្រប់​ពេល​វេលា” បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ យើង​ចូល​នៅ​ក្នុង​អាទិត្យ​ទី​១​នៃ​រដូវ​រង់ចាំ រដូវ​អបអរ​សាទរ​ព្រះយេស៊ូ​គ្រីស្ត​យាង​មក។ នៅ​ពេល​យើង​ស្តាប់​ពាក្យ រដូវ​អបអរ​សាទរ​ណែនាំ​ឱ្យ​យើង​យល់​ថា យើង​ចូល​នៅ​ក្នុង​រដូវ​មួយ​ដែល​ត្រូវ​តែ​ណែនាំ​ឱ្យ​យើង​ពោរពេញ​ដោយ​សុភមង្គល​និង​សេចក្តី​សុខ​សាន្ត។ នៅ​ក្នុង​អត្ថបទ​ទី​១​យើង​បាន​ស្តាប់​ថា “យើង​នឹង​សម្រេច​តាម​ពាក្យ​ដែល​យើង​បាន​សន្យា គឺ​ណែនាំ​ឱ្យ​បង​ប្អូន​ពោរពេញ​ដោយ​សុភមង្គល​ជា​មួយ​ជនជាតិ​អ៊ីស្រាអែល​និង​ប្រជាជន​យ៉ូដា នៅ​ពេល​នោះ​មាន​ស្តេច​មួយ​ដែល​គ្រប់​គ្រង​ស្រុក​ដោយ​សុចរិត​និង​យុត្តិធម៌”។ នេះ​ជា​សេចក្តី​សង្ឃឹម​របស់​យើង នេះ​ជា​អំណរ​សប្បាយ​ដែល​យើង​ថែរក្សា​នៅ​ក្នុង​រដូវ​អប់អរ​សាទរ ដើម្បី​ណែនាំ​ឱ្យ​យើង​រៀប​ចំ​ចិត្ត​គំនិត​ទទួល​ស្វាគមន៍​ស្តេច​របស់​យើង។ គឺ​ព្រះយេស៊ូ​គ្រីស្ត​ផ្ទាល់ ដែល​យាង​មក​ដើម្បី​ណែនាំ​ឱ្យ​ពិភព​លោក​របស់​យើង ពោរពេញ​ដោយ​យុត្តិធម៌ ពោរពេញ​ដោយ​ភាព​សុចរិត និង​ពោរពេញ​ដោយ​សេចក្តី​សុខសាន្ត។ នេះ​ជា​សេចក្តី​សង្ឃឹម​របស់​យើង ហេតុ​នេះ​ហើយ​នៅ​ពេល​យើង​និយាយ​អំពី​រដូវ​រង់ចាំ ឬ​រដូវ​អបអរ​សាទរ យើង​ដឹង​ថា ជា​ពេល​វេលា​ដើម្បី​រង់ចាំ ជា​ពេល​វេលា​ដើម្បី​រៀប​ចំ​ចិត្ត​គំនិត ជា​ពេល​វេលា​ដើម្បី​ទទួល​ព្រះពរ​ពី​ព្រះជាម្ចាស់។ ដូច្នេះ នៅ​ពេល​យើង​នឹក​ឃើញ​នេះ​យើង​ចូល​នៅ​ក្នុង​អាថ៌​កំបាំង​នៃ​ជំនឿ​របស់​យើង ដោយសារ​នៅ​ក្នុង​រាត្រី​ព្រះយេស៊ូ​ប្រសូត​យើង​មើល​យ៉ាង​ជាក់​ស្តែង ព្រះជាម្ចាស់​ដែល​ជា​ព្រះបិតា​បាន​ស្រឡាញ់​មនុស្ស​លោក​យ៉ាង​ខ្លាំង។ ហេតុ​នេះ​ហើយ បាន​ជា​ព្រះអង្គ​ចាត់​ព្រះបុត្រា​ដ៏​ជាទី​ស្រឡាញ់​របស់​ព្រះអង្គ ឱ្យ​យាង​មក​ដើម្បី​សង្រ្គោះ​មនុស្ស​លោក។ នេះ​ជា​អ្វី​ដែល​យើង​កំពុង​រៀប​ចំ​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង ដើម្បី​ស្វាគមន៍​ព្រះយេស៊ូ​ដែល​ជា​ព្រះសង្គ្រោះ ដែល​ជា​ជីវិត ដែល​ជា​សុភមង្គល​ដ៏​ពិត​ប្រាកដ​របស់​យើង។ បង​ប្អូន​ជា​ទី​ស្រឡាញ់ នៅ​ពេល​យើង​ចូល​នៅ​ក្នុង​រដូវ​រង់​ចាំ​នេះ យើង​ដូច​ជា​បាន​ចេញ​ផុត​ពី​ការ​ភ័យ​ខ្លាច​ដែល​យើង​មាន​ពី​ប៉ុន្មាន​ខែ​កន្លង​មក​ពី​ជំងឺ​កូវីដ-១៩។ ណែនាំ​ឱ្យ​យើង​មាន​អារម្មណ៍​ថា ឥលូវ​នេះ​សង្គម​របស់​យើង​ដូច​ជា​បាន​បើក​ទ្វារ​ទូលំ​ទូលាយ បើក​ទ្វារ​ព្រំដែន​ដើម្បី​ឱ្យ​ភ្ញៀវ​ទេសចរ ក៏​ដូចជា​ជន​បរទេស​អាច​ធ្វើ​ដំណើរ​ចេញ​ចូល​បាន ករណី​គេ​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩​រួច​ហើយ។ បាន​បើក​ទ្វារ​នៅ​ក្នុង​សង្គម​របស់​យើង យើង​អាច​ចេញ​ចូល​នៅ​គ្រប់​ទី​កន្លែង​លុះត្រាតែ​យើង​បាន​ចាក់​វ៉ាក់សាំង និង​បន្ត​អនុវត្ត​៣​កុំ​៣​ការពារ។ …

អភិបូជា​អាទិត្យ​ទី​១​នៃ​រដូវ​រង់​ចាំ Read More »

Subscribe to our newsletter

Don't miss new updates on your email