ធម្មទេសនា

ព្រះសហគមន៍​ដ៏​មាន​ជីវិត”

អភិបូជា​និង​ប្រសិទ្ធី​ពរ​លើ​អាគារ​ថ្មី នៅ​ព្រះសហគមន៍​សន្ត​សិលា ពោធិ៍ធំ ភ្នំពេញ​ខាង​ជើង ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០២៣ អត្ថបទ​ទី​១៖ អេសាយ ២២,១៩-២៣យើង​នឹង​តាំង​គាត់​ឲ្យ​មាន​ជំហរ​រឹង‌ប៉ឹង ដូច​ដែក​គោល​ដែល​បោះ​ភ្ជាប់​លើ​ឈើ​ខ្លឹម។ អស ២២,អត្ថបទ​ទី​២៖ រ៉ូម ១១,៣៣-៣៦តើ​នរណា​បាន​ថ្វាយ​យោបល់​ទៅ​ព្រះ‌អង្គ? រម ១១,៣៤ដំណឹងល្អ៖ ម៉ាថាយ ១៦,១៣-២០នៅ​លើ​ផ្ទាំង​សិលា​នេះ ខ្ញុំ​នឹង​សង់​ព្រះ‌សហ‌គមន៍*​របស់​ខ្ញុំ។ មថ ១៦,១៨ បង​ប្អូន​ជា​ទី​ស្រឡាញ់! ពិត​មែន សំណួរ​ដែល​យើង​បាន​ស្ដាប់​ថ្ងៃ​នេះ ជា​សំណួរ​សំខាន់​បំផុត​ដែល​យើង​ត្រូវ​តែ​ស្ដាប់​សម្រាប់​យើង​ដែរ។ ព្រះយេស៊ូ​សួរ​ដល់​ក្រុម​គ្រីស្ត​ទូត​ថា “តើ​ខ្ញុំ​ជា​នរណា?” នេះ​ជា​សំណួរ​ដែល​ព្រះយេស៊ូ​សួរ​ដល់​យើង​ដែរ។ ថ្ងៃ​នេះ ខ្ញុំ​ចង់​ឲ្យ​យើង​មើល​អំពី​លោក​សិលា ឲ្យ​យើង​មើល​អំពី​របៀប​ដែល​ព្រះសហគមន៍​រស់​នៅ​សព្វ​ថ្ងៃ និង​ចែក​តួនាទី​តាម​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់។ នៅ​ពេល​លោក​សិលា​បាន​ឆ្លើយ​ដោយ​នាម​ក្រុម​គ្រីស្ត​ទូត​ទាំង​អស់​ថា “លោក​ជា​ព្រះគ្រីស្ត លោក​ជា​ព្រះសង្គ្រោះ លោក​ដែល​យាង​មក​ដើម្បី​នៅ​ជា​មួយ​យើង ដែល​មាន​ព្រះជន្ម​គង់​នៅ”។ មាន​តែ​លោក​សិលា​ដែល​មាន​ចម្លើយ​យ៉ាង​ត្រឹម​ត្រូវ អ្នក​ផ្សេង​គេ​ថា​ជា​លោក​អេលី ជា​ព្យាការី​ណា​ម្នាក់…។ ប៉ុន្តែ លោក​សិលា​បាន​ឆ្លើយ​យ៉ាង​ច្បាស់​ថា “លោក​ជា​ព្រះគ្រីស្ត ជា​ព្រះបុត្រា​របស់​ព្រះជាម្ចាស់​ដែល​មាន​ព្រះជន្ម​គង់​នៅ”។ ចម្លើយ​នេះ ណែនាំ​ឲ្យ​លោក​សិលា​ទទួល​តួនាទី​ថ្មី​មួយ​ភ្លាម “ខ្ញុំ​សូម​ប្រាប់​អ្នក​ថា អ្នក​ឈ្មោះ​សិលា​ហើយ​នៅ​លើ​ផ្ទាំង​សិលា​នេះ ខ្ញុំ​នឹង​សង់​ព្រះសហគមន៍​របស់​ខ្ញុំ”។ នៅ​ពេល​លោក​សិលា បាន​ឆ្លើយ​យ៉ាង​ច្បាស់​លាស់​អស់​ពី​ជំនឿ​របស់​គាត់​ថា ពិត​មែន​ព្រះយេស៊ូ​ជា​ព្រះគ្រីស្ត។ ប៉ុន្តែ គាត់​មិន​គិត​ថា​គាត់​នឹង​ត្រូវ​ទៅ​ជា​អ្នក​ដឹក​នាំ​ក្រុម​គ្រីស្ត​ទូត …

ព្រះសហគមន៍​ដ៏​មាន​ជីវិត” Read More »

ជីវិត​ជា​អ្នក​បម្រើ​របស់​ព្រះជាម្ចាស់

អភិបូជាអគ្គសញ្ញាតែងតាំងជាបូជាចារ្យរបស់លោកបដ្ឋាក ម៉ាតាំង ជួរ ដាម៉ូ នៅព្រះវិហារ​ព្រះជាម្ចាស់​លើក​ព្រះនាង​ម៉ារី​ឡើង​ស្ថាន​បរមសុខ បាត់ដំបង ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០២៣ បងប្អូនជាទីស្រឡាញ់!ថ្ងៃនេះ ជាអំណរសប្បាយដ៏ពេញលក្ខណៈសម្រាប់យើងទាំងអស់គ្នា តាមរយៈក្រុមសហជីវិនរបស់ព្រះយេស៊ូ។ ពិតមែនបងប្អូនជាទីស្រឡាញ់ ថ្ងៃនេះជាអំណរសប្បាយយ៉ាងពិសេសសម្រាប់ក្រុមសហជីវិនរបស់ព្រះយេស៊ូ មិត្តសម្លាញ់នៅក្នុងព្រះជាម្ចាស់ទូទាំងពិភពលោកទាំងមូល ជាពិសេសសម្រាប់ក្រុមកូរ៉េនិងកម្ពុជាដែលជាម្ចាស់ផ្ទះនៅថ្ងៃនេះ។ ប៉ុន្តែ ជាអំណរសប្បាយដ៏ពេញលក្ខណៈសម្រាប់ព្រះសហគមន៍កម្ពុជាទាំងមូល ដែលថ្ងៃនេះទទួលស្វាគមន៍បូជាចារ្យថ្មីមួយរូប។ ឆ្នាំនេះ ជាឆ្នាំដ៏ពិសេសអស្ចារ្យដោយសារថ្ងៃនេះយើងទទួលបានបូជាចារ្យម្នាក់ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះយើងទទួលបូជាចារ្យបីនាក់ថែមទៀតនៅភ្នំពេញ។ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ យើងមានបងប្រុសហ្វ្រង់ស៊ីស្កូដែលធ្វើការប្រចាំនៅប្រទេសកម្ពុជា ទទួលអគ្គសញ្ញាតែងតាំងជាឧបដ្ឋាក។ យើងមានឧបដ្ឋាក ប៉ូល សាន ដែលនឹងទទួលអគ្គសញ្ញាតែងតាំងជាបូជាចារ្យនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ។ ដូច្នេះ ឆ្នាំ២០២៣ជាឆ្នាំដ៏អស្ចារ្យដែលព្រះជាម្ចាស់ប្រទានអំណោយដល់ព្រះសហគមន៍យើងមែនទែន។ ថ្ងៃនេះ មុនគេបង្អស់ខ្ញុំសូមនិយាយថា “សូមស្វាគមន៍លោកដាម៉ូ ចូលនៅក្នុងក្រុមបូជាចារ្យ”។ ពិតមែនលោក ដាម៉ូ ម៉ាតាំង សម្រាប់សិរីរុងរឿងដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ដ៏ធំធេង នៅពេលនេះលោកទៅជាអ្នកបម្រើរបស់ព្រះយេស៊ូ តាមព្រះយេស៊ូ។ អ្នកបម្រើតាមរយៈក្រុមជេស្វីត ដែលបានស្រឡាញ់ទ្វីបអាស៊ីយ៉ាងខ្លាំង យើងនឹកឃើញដល់ហ្វ្រង់ស្វ័រសាវីយ៉េ ដែលបានទៅដល់ប្រទេសឥណ្ឌា ប្រទេសជប៉ុនមុនគេបង្អស់។ យើងនឹកឃើញដល់ …

ជីវិត​ជា​អ្នក​បម្រើ​របស់​ព្រះជាម្ចាស់ Read More »

“ឱ្យ​យើង​ក្រោក​ឈរឡើង​ដូច​ព្រះនាង​ម៉ារី”

អភិបូជា​ព្រះជាម្ចាស់​លើក​ព្រះនាង​ម៉ារី​ឡើង​ស្ថាន​បរមសុខ នៅ​ព្រះសហគមន៍​ព្រះកុមារ​យេស៊ូ បឹងទំពន់ ភ្នំពេញ​ខាង​ត្បូង ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០២៣ អត្ថបទ​ទី​១៖ វិវរណៈ ១១,១៩.១២,១-៦.១០ទ្វារ​ព្រះ‌វិហារ​របស់​ព្រះ‌ជាម្ចាស់​នៅ​ស្ថាន​បរម‌សុខ​ក៏​បើក​ចំហ​ឡើង។ វវ ១១,១៩អត្ថបទ​ទី​២៖ កូរិនថូស ទី១ ១៥,២០-២៧ព្រះ‌គ្រីស្ត​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​មុន​គេ​បង្អស់។ ១​ករ ១៥,២៣ដំណឹងល្អ៖ លូកា ១,៣៩-៥៦នាង​ម៉ារី​ប្រញាប់‌ប្រញាល់​ធ្វើ​ដំណើរ។ លក ១,៣៩ បង​ប្អូន​ជា​ទី​ស្រឡាញ់! សប្តាហ៍​មុន តំណាង​យុវជន​យើង​បាន​ចូល​រួម​ថ្វាយ​អភិបូជា​ជា​មួយ​សម្តេច​ប៉ាប រួម​ជា​មួយ​យុវជន​មក​ពី​ទូទាំង​ពិភព​លោក​ជាង ១,៥០០,០០០​នាក់។ ពេល​នោះ​ជា​ពេល​វេលា​ពិសេស សម្រាប់​តំណាង​យុវជន​កាតូលិក​កម្ពុជា​យើង​មាន​៤៥​នាក់ ដែល​បាន​ចូល​រួម​ជា​មួយ​លោក​អភិបាល លោក​ឪពុក លោក​ឧបដ្ឋាក បង​ស្រី។ ជា​ពេល​វេលា​មួយ​យ៉ាង​ពិសេស ដែល​យើង​មាន​បទ​ពិសោធន៍​អំពី​ព្រះសហគមន៍​នៅ​ក្នុង​ពិភព​លោក ដែល​មក​ប្រហែល​១៨០​ប្រទេស​ដើម្បី​ចូល​រួម​ដោយ​មាន​លោក​អភិបាល​និង​លោក​បូជាចារ្យ​មួយ​ចំនួន។ ប៉ុន្តែ អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​ទោះ​បី​សប្តាហ៍​មុន​យើង​ជួប​ជា​មួយ​សម្តេច​ប៉ាប និង​គ្រីស្ត​បរិស័ទ​រួម​ជា​មួយ​យុវជន​រាប់​លាន​នាក់ ពីរ​បី​សប្ដាហ៍​មុន​ខ្ញុំ​បាន​ថ្វាយ​អភិបូជា​ជា​មួយ​គ្រីស្ត​បរិស័ទ​នៅ​ប្រទេស​បារាំង និង​ថ្ងៃ​នេះ​ខ្ញុំ​ថ្វាយ​អភិបូជា​ជា​មួយ​បង​ប្អូន។ តាម​ពិត ទោះ​បី​យើង​នៅ​គ្នា​ច្រើន​ឬ​គ្នា​តិច​ក៏​ដោយ យើង​ជា​ព្រះសហគមន៍​កាតូលិក​តែ​មួយ នៅ​ប្រទេស​នីមួយៗ រៀង​រាល់​ថ្ងៃ​អាទិត្យ​តាម​កន្លែង​នីមួយៗ​យើង​មាន​គ្រីស្ត​បរិស័ទ​ច្រើន​ឬ​តិច​មិន​សំខាន់​ទេ។ អ្វី​ដែល​សំខាន់ គឺ​យើង​ជួប​ជុំ​គ្នា​ដើម្បី​លើក​តម្កើង​សេរីរុង​រឿង​របស់​ព្រះជាម្ចាស់។ សប្តាហ៍​មុន ទោះបី​យើង​នៅ​ជា​មួយ​សម្តេច​ប៉ាប​ក៏​ដោយ យើង​ដឹង​ថា​ថ្ងៃ​នេះ​ក៏​យើង​នៅ​ជា​មួយ​សម្តេច​ប៉ាប​ម្យ៉ាង​ដែរ។ បន្តិច​ទៀត ពេល​យើង​សូត្រ​ធម៌​ព្រះកាយ​ក៏​យើង​អធិដ្ឋាន​សម្រាប់​សម្តេច​ប៉ាប សម្រាប់​លោក​អភិបាល សម្រាប់​បូជាចារ្យ​និង​គ្រីស្ត​បរិស័ទ​ទាំង​អស់។ នេះ​ជា​ការ​អស្ចារ្យ​ដែល​យើង​ត្រូវ​ការ​នឹក​ឃើញ​គ្រប់​ពេល​វេលា …

“ឱ្យ​យើង​ក្រោក​ឈរឡើង​ដូច​ព្រះនាង​ម៉ារី” Read More »

“យើង​ជា​ថ្ម​ដ៏​មាន​ជីវិត​ដូច​សន្ត​សិលា​និង​សន្ត​ប៉ូល”

អភិបូជា​អគ្គ​សញ្ញា​លាប​ថ្ងាស នៅ​ព្រះសហគមន៍​សន្ត​សិលា និង​សន្ត​ប៉ូល ភ្នំពេញ​ថ្មី ភ្នំពេញ​ថ្មី ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០២៣ អត្ថបទ​ទី​១៖ កិច្ចការ​គ្រីស្ត​ទូត ១២,១-១១«សូម​ក្រវាត់​ចង្កេះ ហើយ​ពាក់​ស្បែក​ជើង​ទៅ!»។ កក ១២,៨អត្ថបទ​ទី​២៖ ធីម៉ូថេ ទី​២ ៤,៦-៨,១៧-១៨ខ្ញុំ​បាន​រត់​ដល់​ទី‌ដៅ ហើយ​ខ្ញុំ​នៅ​តែ​កាន់​ជំនឿ​ជាប់​ដដែល។ ២​ធម ៤,៧ដំណឹងល្អ៖ ម៉ាថាយ ១៦,១៣-១៩នៅ​លើ​ផ្ទាំង​សិលា​នេះ ខ្ញុំ​នឹង​សង់​ព្រះ‌សហ‌គមន៍​របស់​ខ្ញុំ។ មថ ១៦,១៨ បង​ប្អូន​ជា​ទី​ស្រឡាញ់! “មនុស្ស​ទាំង‌ឡាយ​ថា​បុត្រ​មនុស្ស​ជា​នរណា?” នេះ​ជា​សំណួរ​ដែល​ព្រះយេស៊ូ​បាន​សួរ​ក្រុម​គ្រីស្ត​ទូត​នៅ​ព្រឹក​នេះ។ នៅ​ពេល​លោក​ម៉ូសេ បាន​សួរ​ទៅ​ព្រះជាម្ចាស់​ថា តើ​ព្រះអង្គ​ជា​នរណា? ព្រះជាម្ចាស់​បាន​ឆ្លើយ​ថា “ខ្ញុំ​ជា​ខ្ញុំ” ចម្លើយ​នេះ​ជា​ចម្លើយ​ដែល​ណែនាំ​ឲ្យ​មាន​អាថ៌​កំបាំង​មែន​ទែន ដោយសារ​មាន​តែ​ខ្ញុំ​ផ្ទាល់​ដែល​ដឹង​ថា​ខ្ញុំ​ជា​នរណា។ ថ្ងៃ​នេះ យើង​បាន​ស្ដាប់​ចម្លើយ​មួយ​យ៉ាង​ពិសេស ដែល​ណែនាំ​ឲ្យ​យើង​គិត​ពិចារណា សម្រាប់​យើង​ដែល​ជា​គ្រីស្ត​បរិស័ទ សម្រាប់​យើង​ដែល​ដើរ​តាម​ព្រះយេស៊ូ តើ​ចម្លើយ​ខ្ញុំ​ជា​ខ្ញុំ​ជា​ចម្លើយ​គ្រប់​គ្រាន់​ឬ​ទេ? សម្រាប់​យើង​ជា​គ្រីស្ត​បរិស័ទ យើង​ត្រូវ​ការ​ពិចារណា​អំពី​អត្ត​សញ្ញាណ​របស់​យើង​ជា​គ្រីស្ត​បរិស័ទ។ បង​ប្អូន​ដែល​ទទួល​អគ្គ​សញ្ញា​លាប​ថ្ងាស​ថ្ងៃ​នេះ យើង​ដឹង​ថា​ជីវិត​របស់​យើង​ជា​គ្រីស្ត​បរិស័ទ​រក​ឃើញ​អត្ថន័យ​ដ៏​ថ្លៃ​ថ្នូរ នៅ​ពេល​យើង​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក។ ថ្ងៃ​នេះ ដែល​យើង​ទទួល​អគ្គ​សញ្ញា​លាប​ថ្ងាស​ជា​ពេល​វេលា​ដើម្បី​សួរ​ខ្លួន​ឯង​ថា តើ​ខ្ញុំ​ជា​នរណា​ដែល​ជា​សាវ័ក​របស់​ព្រះយេស៊ូ? តើ​ខ្ញុំ​ជា​នរណា​ជា​ខ្មែរ​មួយ​រូប​ដែល​ដើរ​តាម​ព្រះយេស៊ូ? តើ​អត្ត​សញ្ញាណ​របស់​ខ្ញុំ​មាន​អ្វី​ខ្លះ? បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ​យើង​មាន​សន្ត​សិលា​និង​សន្ត​ប៉ូល ដែល​ជា​គំរូ​ពិសេស​ដើម្បី​ដឹកនាំ​យើង និង​ដើម្បី​ឲ្យ​យើង​ចូល​យ៉ាង​ជ្រៅ​នៅ​ក្នុង​អត្ត​សញ្ញាណ​របស់​យើង​ជា​គ្រីស្ត​បរិស័ទ។ …

“យើង​ជា​ថ្ម​ដ៏​មាន​ជីវិត​ដូច​សន្ត​សិលា​និង​សន្ត​ប៉ូល” Read More »

ផ្លូវទៅកាន់ភាពដ៏វិសុទ្ធ Path to Holiness

ការ​អប់រំ​ទី​៣​របស់​លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ ទិវា​យុវជន​ពិភព​លោក នៅ​ព្រះវិហារ​សន្ត​យ៉ាកុប នៃ​ទីក្រុង​លីសស្បោន ព័រទុយហ្គាល់ ថ្ងៃ​ទី​៤ ខែ​សីហា ឆ្នាំ​២០២៣ បង​ប្អូន​ជា​ទី​ស្រឡាញ់! ថ្ងៃ​នេះ ដើម្បី​សាង​សង់​ដំបូល​នៃ​ជីវិត​របស់​យើង យើង​ត្រូវ​ការ​ធ្វើ​ដំណើរ​នៅ​ក្នុង​ដួង​ចិត្ត​របស់​យើង ដើម្បី​ស្គាល់​ខ្លួន​ឯង​ឱ្យ​បាន​ច្បាស់។ តាម​ពិត​អស់​មួយ​ជីវិត​របស់​យើង យើង​ស្វែង​យល់​និង​ស្វែង​រក​យើង​ផ្ទាល់​ខ្លួន​ជា​នរណា។ យើង​អាច​មើល​តាម​ពេល​វេលា តាម​កាលៈទេសៈ​នៃ​ជីវិត​របស់​យើង បន្តិច​ម្តងៗ​យើង​មើល​ឃើញ​យ៉ាង​ច្បាស់​ទៅៗ ខ្ញុំ​ជា​នរណា? កញ្ចក់​ដ៏​ពិសេស​ដែល​យើង​មាន ដើម្បី​ស្គាល់​ខ្លួន​ឯង​គឺ​បង​ប្អូន​ឯទៀតៗ ទំនាក់​ទំនង​ដែល​យើង​បង្កើត​ជា​មួយ​បង​ប្អូន​ឯទៀតៗ ណែនាំ​ឱ្យ​បន្តិច​ម្តងៗ​យើង​ចាប់​ផ្តើម​យល់​យើង​ជា​មនុស្ស​របៀប​ណា។ ឱ្យ​យើង​បន្ត​ធ្វើ​ដំណើរ​នៅ​ក្នុង​ជីវិត​របស់​យើង គោលដៅ​កំពូល​នៃ​ជីវិត​របស់​យើង យើង​អាច​ចែក​ជា​៣​ជម្រើស គឺ​ទី​១ បង្កើត​គ្រួសារ​នៅ​ក្នុង​សេចក្តី​ស្រឡាញ់ ទី​២ ចូល​ក្នុង​ក្រុម​បុព្វជិត​បុព្វជិតា ដែល​ថ្វាយ​ខ្លួន​ទៅ​លើ​ព្រះជាម្ចាស់ ទី​៣ ធ្វើ​ជា​បូជាចារ្យ។ យើង​មាន​សរសរ​៣​ដ៏​សំខាន់ ដើម្បី​ជំរុញ​យើង​ឱ្យ​ធ្វើ​ដំណើរ​ទៅ​មុខ​បាន៖ សរសរ​ទី​១ ជំនឿ ជំនឿ​ទៅ​លើ​ព្រះជាម្ចាស់​ដែល​ណែនាំ​ឱ្យ​បន្តិច​ម្តងៗ​យើង​មាន​ប្រាជ្ញា​ឈ្លាសវៃ ចាស់​ទុំ។ មាន​អ្នក​ខ្លះ គេ​មាន​បទ​ពិសោធន៍​ទទួល​ខុស​ត្រូវ​ពី​ក្មេង ដូច្នេះ​គេ​បាន​កសាង​ជីវិត​ជា​មនុស្ស​ចាស់​ទុំ​ហើយ ដោយ​ចេះ​ទទួល​ខុស​ត្រូវ ចេះ​មើល​ឃើញ ចេះ​យល់​ដឹង…។ ព្រះនាង​ម៉ារី នៅ​ពេល​ទទួល​ដំណឹង​ធ្វើ​ជា​មាតា​របស់​ព្រះជាម្ចាស់ ប៉ុន្តែ​ទោះ​បី​នៅ​ក្មេង​ក៏​ដោយ​គាត់​មាន​បទ​ពិសោធន៍​ជា​មួយ​ព្រះជាម្ចាស់​នៅ​ក្នុង​ជំនឿ​ពី​ដើម​រៀង​មក។ ទោះ​បី​យើង​មាន​បទ​ពិសោធន៍​ខ្លី​នៅ​ក្នុង​ជំនឿ អាស្រ័យ​លើ​យើង​ចូល​ជ្រៅ​នៅ​ក្នុង​ជំនឿ​នេះ​ឬ​អត់។ នៅ​ពេល​យើង​ទទួល​អគ្គ​សញ្ញា​លាប​ថ្ងាស ជា​ពេល​វេលា​មួយ​ដោយ​ដឹង​ថា​នៅ​ក្នុង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ យើង​បាន​ទទួល​ព្រះអំណោយ​ពិសេស​ដើម្បី​ដឹង​ខុស​ដឹង​ត្រូវ …

ផ្លូវទៅកាន់ភាពដ៏វិសុទ្ធ Path to Holiness Read More »

ទទួល​បទ​ពិសោធន៍​ដើម្បី​ផ្តល់​សក្ខី​ភាព”

អភិបូជា​ជា​មួយ​តំណាង​យុវជន​កាតូលិក​កម្ពុជា ទៅ​ចូល​រួម​ទិវា​យុវជន​ពិភព​លោក នៅ​ព្រះវិហារ​សន្ត​យ៉ាកុប នៃ​ទីក្រុង​លីសស្បោន ព័រទុយហ្គាល់ ថ្ងៃ​ទី​៤ ខែ​សីហា ឆ្នាំ​២០២៣ អត្ថបទ​ទី​១៖ លេវីវិន័យ ២៣,១.៤-១១.១៥-១៦.២៧.៣៤-៣៧ត្រូវ​ជួប‌ជុំ​គ្នា​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់។ លវ ២៣,៣៥ដំណឹងល្អ៖ ម៉ាថាយ ១៣,៥៤-៥៨ធម្មតា គេ​មើល‌ងាយ​ព្យាការី​តែ​ក្នុង​ស្រុក​កំណើត និង​ក្នុង​ផ្ទះ​របស់​លោក​ប៉ុណ្ណោះ។ មថ ១៣,៥៧ បង​ប្អូន​ជា​ទី​ស្រឡាញ់! នៅ​ពេល​យើង​ស្តាប់​គម្ពីរ​ដំណឹង​ល្អ​នេះ ឱ្យ​យើង​គិត​ថា​ប្រសិន​បើ​យើង​ចង់​ប្រកាស​ដំណឹង​ល្អ យើង​ចង់​ធ្វើ​ជា​សាវ័ក​របស់​ព្រះយេស៊ូ ឱ្យ​យើង​ចេញ​ពី​ស្រុក​កំណើត​ទៅ​ស្រុក​នានា​ដើម្បី​ប្រកាស​ដំណឹង​ល្អ។ ឱ្យ​យើង​ចេញ​ពី​ប្រទេស​កំណើត​របស់​យើង ទៅ​ប្រទេស​នានា​ដើម្បី​ប្រកាស​ដំណឹង​ល្អ ដូច​លោក​អភិបាល គីគេ ដូច​ខ្ញុំ និង​លោក​ឪពុក​មួយ​ចំនួន​ដែរ។ បង​ប្អូន​ជា​ទី​ស្រឡាញ់ កុំ​ឱ្យ​យើង​គិត​ថា​យើង​មិន​ទៅ​ប្រទេស​កម្ពុជា​វិញ យើង​ត្រូវ​នៅ​ទ្វីប​អឺរ៉ុប​ឬ​ទ្វីប​អាហ្វ្រិក​ដើម្បី​ប្រកាស​ដំណឹង​ល្អ។ ដោយសារ​ខ្លាច​ថា ពេល​យើង​ត្រលប់​ទៅ​ស្រុក​ខ្មែរ គេ​មិន​ចេះ​ទទួល គេ​មិន​ចេះ​ស្ដាប់ គេ​មើល​យើង​ជា​អ្នក​ដែល​វង្វេង។ បង​ប្អូន​ជា​ទី​ស្រឡាញ់ កុំ​ឱ្យ​យើង​ភ័យ ឱ្យ​យើង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កម្ពុជា​វិញ ដោយ​សប្បាយ​ចិត្ត ដោយ​សុវត្ថភាព​ដើម្បី៖ ទី​១ ចែករំលែក​បទ​ពិសោធន៍ ដោយ​ពិចារណា​ថា ខ្ញុំ​បាន​ទទួល​បទ​ពិសោធន៍​យ៉ាង​ពិសេស​អស្ចារ្យ រយៈ​ពេល​១០​ថ្ងៃ​នៅ​ក្នុង​ប្រទេស​ព័រទុយហ្គាល់​នេះ ខ្ញុំបានចូលក្នុង​ព្រះសហគមន៍​កាតូលិក​ដែល​ជា​ព្រះសហគមន៍​សកល​ដ៏​ពិត​ប្រាកដ។ ដូច្នេះ ជា​ពេល​វេលា​មួយ​ដើម្បី​យក​ពេល​វេលា​ពិចារណា តើ​ខ្ញុំ​ធ្វើ​ដូច​ម្ដេច​ដើម្បី​ចែក​រំលែក​បទ​ពិសោធន៍ នៅ​ពេល​ខ្ញុំ​ទៅ​ដល់​ភូមិភាគ​របស់​ខ្ញុំ​វិញ? ដោយ​សារ យើង​មិន​មែន​ជា​យុវជន​យុវនារី​មួយ​រូប …

ទទួល​បទ​ពិសោធន៍​ដើម្បី​ផ្តល់​សក្ខី​ភាព” Read More »

“ចែក​រំលែក​បទ​ពិសោធន៍​ដែល​យើង​បាន​ទទួល”

អភិបូជា​ជា​មួយ​តំណាង​យុវជន​កាតូលិក​កម្ពុជា ទៅ​ចូល​រួម​ទិវា​យុវជន​ពិភព​លោក នៅ​ព្រះវិហារ​សន្ត​យ៉ាកុប នៃ​ទីក្រុង​លីសស្បោន ព័រទុយហ្គាល់ ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ​២០២៣ អត្ថបទ​ទី​១៖ សេរីភាព ៤០,១៦-២១.៣៤-៣៨សិរី‌រុង​រឿង​របស់​ព្រះ‌អម្ចាស់​ស្ថិត​នៅ​ពេញ​ព្រះ‌ពន្លា។ សរ ៤០,៣៥ដំណឹងល្អ៖ ម៉ាថាយ ១៣,៤៧-៥៣ញែក​មនុស្ស​ទុច្ចរិតចេញ​ពី​ចំណោម​មនុស្ស​សុចរិត។ មថ ១៣,៤៩ បង​ប្អូន​ជា​ទី​ស្រឡាញ់! ខ្ញុំ​សូម​អនុញ្ញាត​និយាយ​២​ចំណុច​អំពី​ព្រះគម្ពីរ និង​ខ្ញុំ​សូម​បង្ហាញ​ចំណាប់​អារម្មណ៍​អំពី​ទិវា​យុវជន​ពិភព​លោក។ ថ្ងៃ​នេះ នៅ​ក្នុង​ព្រះគម្ពី​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ឲ្យ​យើង​ដឹង​ថា ពេល​ណា​យើង​ទទួល​មរណភាព​ព្រះជាម្ចាស់​នឹង​វិនិច្ឆ័យ​យើង​ជា​មនុស្ស​ល្អ​សុចរិត ឬ​យើង​ជា​មនុស្ស​មិន​សូវ​ល្អ​ដែល​មិន​បាន​ធ្វើ​តាម​ព្រះហឫទ័យ​របស់​ព្រះអង្គ។ សន្ត​ម៉ាថាយ​បាន​រំលឹក​យើង​ថា “អ្វីៗ​ដែល​យើង​បាន​ប្រព្រឹត្ត​ចំពោះ​អ្នក​តូច​តាម យើង​ប្រព្រឹត្ត​ចំពោះ​ព្រះជាម្ចាស់” ដោយសារ​អ្នក​តូច​តាច​ជា​តំណាង​របស់​ព្រះអង្គ។ យើង​ត្រូវ​យក​និមិត្ត​រូប​នេះ ដើម្បី​ឲ្យ​យើង​គិត យើង​ប្រព្រឹត្ត​តាម​បៀប​យ៉ាង​ដូច​ម្តេច។ ឲ្យ​យើង​មាន​ភក្តីភាព ឲ្យ​យើង​មាន​ការ​សន្ទនា ឲ្យ​យើង​ចេះ​ស្ដាប់​គ្នា ឲ្យ​យើង​ចេះ​លើក​ទឹក​ចិត្ត​គ្នា…។ តើ​យើង​ធ្វើ​តាម​ចិត្ត​ឬ​យើង​ធ្វើ​តាម​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់? ទី​១ នៅ​ក្នុង​អត្ថបទ​ទី​១ លោក​ម៉ូសេ​ជួប​ព្រះជាម្ចាស់​ផ្ទាល់ ពេល​ណា​យើង​ជួប​ព្រះជាម្ចាស់​យើង​ធ្វើ​តាម​ចិត្ត​ឬ​យើង​ធ្វើ​តាម​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់។ អំពើ​ដែល​យើង​ប្រព្រឹត្ត តើយើង​ធ្វើ​តាម​អ្នក​ណា? ថ្ងៃ​នេះ ខ្ញុំ​សូម​ឱ្យ​យើង​អធិដ្ឋាន ដើម្បី​ឲ្យ​យើង​យក​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់​ជា​អាទិភាព​នៅ​ក្នុង​ជីវិត​របស់​យើង កុំ​ឲ្យ​យើង​យក​អារម្មណ៍​យើង យោបល់​យើង មាន​សារៈ​សំខាន់​ជាង​ព្រះហឫទ័យ​របស់​ព្រះអង្គ និង​ព្រះបន្ទូល​របស់​ព្រះអង្គ។ យើង​និយាយ​ស្រួល​តែ​ពិបាក​អនុវត្ត ខ្ញុំ​សូម​ឲ្យ​យើង​អធិដ្ឋាន​ដើម្បី​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក។ កាល​ណា​យើង​និយាយ​អំពី​ការ​សន្ទនា យើង​ត្រូវ​មាន​ការ​សន្ទនា​រវាង​គ្នា​និង​គ្នា ដើម្បី​ឱ្យ​យើង​លើក​ទឹក​ចិត្ត​គ្នា។ សន្ទនា​គ្នា …

“ចែក​រំលែក​បទ​ពិសោធន៍​ដែល​យើង​បាន​ទទួល” Read More »

“នាំ​ពន្លឺ​របស់​ព្រះគ្រីស្ត​ដល់​បង​ប្អូន”

អភិបូជា​ជា​មួយ​តំណាង​យុវជន​កាតូលិក​កម្ពុជា ទៅ​ចូល​រួម​ទិវា​យុវជន​ពិភព​លោក នៅ​ព្រះវិហារ​សន្ត​យ៉ាកុប នៃ​ទីក្រុង​លីសស្បោន ព័រទុយហ្គាល់ ថ្ងៃ​ទី​២ ខែ​សីហា ឆ្នាំ​២០២៣ អត្ថបទ​ទី​១៖ សេរីភាព ៣៤,២៩-៣៥ពេល​ចុះ​ពី​ភ្នំ លោក​ពុំ​ដឹង​ថា​ផ្ទៃ​មុខ​របស់​លោក​បញ្ចេញ​រស្មី។ សរ ៣៤,២៩ដំណឹងល្អ៖ ម៉ាថាយ ១៣,៤៤-៤៦ព្រះ‌រាជ្យ​នៃ​ស្ថាន​បរម‌សុខ​ប្រៀប​បី​ដូច​ជា​កំណប់​ដែល​គេ​កប់​ទុក។ មថ ១៣,៤៤ បង​ប្អូន​ជា​ទី​ស្រឡាញ់! ថ្ងៃ​នេះ នៅ​ក្នុង​អត្ថបទ​ទី​១ ម៉ូសេ​បាន​ឡើង​ទៅ​លើ​ភ្នំ​ជួប​ព្រះជាម្ចាស់ ហើយ​មុខ​របស់​គាត់​ឡើង​ភ្លឺ​ត្រចះ​ត្រចង់​រហូត​ដល់​ជន​ជាតិ​អ៊ីស្រាអ៊ែល​អត់​ហ៊ាន​មើល​ចំ ដោយសារ​គេ​ខ្លាច​ចាំង​ពន្លឺ​ខ្លាំង​ពេក។ ខ្ញុំ​គិត​ថា យើង​ទាំង​អស់​គ្នា​យើង​កំពុង​តែ​ឡើង​លើ​ភ្នំ​ដែរ ព្រះសហគមន៍​របស់​យើង​នៅ​ប្រទេស​កម្ពុជា​តូច តែ​យើង​មាន​ឱកាស​បាន​មក​ដល់​ព្រះសហគមន៍​ដែល​មាន​ប្រវត្តិ​យូរ​អង្វែង។ ដូច្នេះ ដូច​យើង​បាន​ឡើង​មក​ជួប​ព្រះសហគមន៍​ដ៏​ធំ ខ្ញុំ​សង្ឃឹម​ថា​ប្រហែល​ទៅ​វិញ​មុខ​របស់​យើង​ជះ​ពន្លឺ​ដូច​លោក​ម៉ូសេ។ សូម​ឲ្យ​យើង​ទទួល​ពន្លឺ​ដែល​មក​ពី​ព្រះជាម្ចាស់​ដូច​លោក​ម៉ូសេ ក្នុង​រយៈ​ពេល​១០​ថ្ងៃ​នេះ​យើង​ទទួល​បាន​បទ​ពិសោធន៍​យ៉ាង​ច្រើន អំពី​ជំនឿ​របស់​យើង។ យើង​បាន​ស្ដាប់​នៅ​ក្នុង​ការ​អប់រំ​របស់​លោក​អភិបាល​អូលីវីយ៉េ អំពី​ទិវា​យុវជន​ពិភពលោក​នេះ​ដែល​សម្ដេច​ប៉ាប​បាន​ជួយ​ឲ្យ​យើង​ទាំង​អស់​គ្នា យល់​កាន់​តែ​ច្បាស់​អំពី​របៀប​ដែល​យើង​ថែរក្សា​ពិភព​លោក​ដែល​ជា​ផ្ទះ​រួម​របស់​យើង។ របៀប​ដែល​ណែនាំ​ឱ្យ​យើង​មាន​ទំនាក់​ទំនង​ជា​មួយ​ព្រះជាម្ចាស់ មាន​ទំនាក់​ទំនង​ជា​មួយ​អ្នក​ដទៃ ការ​អភិវឌ្ឍន៍​ខ្លួន​ឯង​ឱ្យ​ទៅ​ជា​រូប​តំណាង​របស់​ព្រះជាម្ចាស់ ការ​ជួយ​ឲ្យ​អ្នក​ដទៃ​រីក​ចម្រើន​ក្នុង​ឋានៈ​ជា​មនុស្ស​ដ៏​ពេញ​លក្ខណៈ។ ទាំង​អស់​នេះ សុទ្ធ​តែ​ជា​មេរៀន​ដែល​ជួយ​ឱ្យ​យើង​ទាំង​អស់​គ្នា​បាន​ទទួល នៅ​ក្នុង​រយៈ​ពេល​ដែល​យើង​មក​ទី​នេះ។ ដូច្នេះ សូម​ឲ្យ​យើង​ចាប់​អារម្មណ៍ សូម​ឲ្យ​យើង​ទទួល​ដូច​លោក​ម៉ូសេ ពេល​ដែល​យើង​ត្រឡប់​ទៅ​វិញ​យើង​អាច​នាំ​សេចក្ដី​ទាំង​នេះ​ទៅ​ដល់​បង​ប្អូន​ឯទៀតៗ ដែល​យើង​ជួប​នៅ​ប្រទេស​កម្ពុជា។ ជា​ដំបូង​សូម​ឲ្យ​យើង​បើក​ចិត្ត​គំនិត​ជា​មុន​សិន ដើម្បី​ទទួល​សេចក្ដី​ដែល​យើង​ស្ដាប់​ឮ សេចក្ដី​យើង​មើល​ឃើញ សេចក្ដី​ដែល​យើង​បាន​ចែក​រំលែក​បទ​ពិសោធន៍​ដែល​យើង​ជួប​ជុំ​គ្នា​ទៅ​ទី​នេះ។ ពិត​ប្រាកដ​ហើយ ពេល​ណា​យើង​ជួប​ព្រះយេស៊ូ …

“នាំ​ពន្លឺ​របស់​ព្រះគ្រីស្ត​ដល់​បង​ប្អូន” Read More »

“ព្រះជាម្ចាស់​ជ្រើស​រើស​ខ្ញុំ”

អភិបូជា​អគ្គ​សញ្ញា​លាប​ថ្ងាស នៅ​ព្រះសហគមន៍​សន្តី​ម៉ារី​ញញឹម ចំការទៀង តាកែវ ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០២៣ អត្ថបទ​ទី​១៖ យេរេមី ២០,១០-១៣សូម្បី​តែ​មិត្ត​សម្លាញ់​ជិត​ដិត​របស់​ទូល​បង្គំ ក៏​ចាំ​តែ​ចាប់​កំហុស​ទូល​បង្គំ​ដែរ។ យរ ២០,១០អត្ថបទ​ទី​២៖ រ៉ូម ៥,១២-១៥ព្រះ‌អំណោយ​ទាន​នៃ​ការ​ប្រណី‌សន្ដោស បាន​ហូរ​មក​លើ​មនុស្ស​តាម‌រយៈ​មនុស្ស​ម្នាក់។ រម ៥,១៥ដំណឹងល្អ៖ ម៉ាថាយ ១០,២៦-៣៣កុំ​ខ្លាច​អស់​អ្នក​ដែល​សម្លាប់​បាន​ត្រឹម​តែ​រូប​កាយ។ មថ ១០,២៨ បង​ប្អូន​ជា​ទី​ស្រឡាញ់! ថ្ងៃ​នេះ ជា​ពេលវេលា​អរ​ព្រះគុណ​ព្រះជាម្ចាស់ ជីវិត​របស់​យើង​ជា​អំណោយ​ទាន​មួយ​យ៉ាង​ពិសេស ដែល​យើង​ទទួល​ពី​ព្រះអង្គ។ យើង​បាន​ស្ដាប់​នៅ​ក្នុង​គម្ពីរ​ដំណឹង​ល្អ ប្រសិន​បើ​គេ​បៀត​បៀន​យើង គេ​មើល​ងាយ​យើង គេ​និយាយ​ដើម​យើង ក៏​អត់​អី​ទេ។ ប្រសិន​បើ យើង​ខិត​ខំ​ដើរ​តាម​ព្រះយេស៊ូ​គ្រីស្ត យើង​ដឹង​ថា​នៅ​ក្នុង​ព្រះហឫទ័យ​ប្រណី​សន្តោស​របស់​ព្រះជាម្ចាស់ ព្រះអង្គ​គង់​នៅ​ជា​មួយ​យើង លើក​ទឹក​ចិត្ត​យើង ធ្វើ​ដំណើរ​ជា​មួយ​យើង​គ្រប់​ពេល​វេលា និង​គ្រប់​ទិស​ទី។ ដូច្នេះ ថ្ងៃ​នេះ​នៅ​ពេល​យើង​មើល​ឃើញ​ជីវិត​របស់​យើង​រៀងៗ​ខ្លួន ជា​គ្រីស្ត​បរិស័ទ បង​ប្អូន​អាច​នឹក​ឃើញ​ពី​ដំណើរ​ជីវិត​ទូទៅ​ពី​ថ្ងៃ​កើត និង​នឹក​ឃើញ​ដំណើរ​ជីវិត​ជា​គ្រីស្ត​រិស័ទ​ពី​ថ្ងៃ​ដែល​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក។ សម្រាប់​ខ្ញុំ​ក៏​ដូច​គ្នា​ដែរ ខ្ញុំ​បាន​និយាយ​ថា​ភូមិ​កំណើត​របស់​ខ្ញុំ​គឺ​ភូមិ​ចំការទៀង និង​ព្រះសហគមន៍​កំណើត​គឺ​ព្រះសហគមន៍​សន្តី​ម៉ារី​ញញឹម។ ពេល​យើង​និយាយ​អំពី​កំណើត មាន​ន័យ​ថា​ជា​កន្លែង​ដែល​ខ្ញុំ​បាន​កើត កើត​សាជាថ្មី​ដោយសារ​ជីវិត​ខ្ញុំ​បាន​ទទួល​នៅ​ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​១៩៧០ ចូល​៥៤​ឆ្នាំ​ដែល​ឪពុក​ម្ដាយ​បាន​ទទួល​កូន​មួយ​ដ៏​តូច។ ខ្ញុំ​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​នៅ​ក្នុង​ខែ​កញ្ញា ឆ្នាំ​១៩៧០ …

“ព្រះជាម្ចាស់​ជ្រើស​រើស​ខ្ញុំ” Read More »

“អ្នក​ចម្បាំង​ការពារ​ពន្លឺ”

អភិបូជា​ពិធី​ប្រសិទ្ធី​ពរ​លើ​ប្រេង​ពិសិដ្ឋ នៅ​ព្រះសហគមន៍​សន្ត​សិលា និង​សន្ត​ប៉ូល ភ្នំពេញ​ថ្មី ភ្នំពេញ​ថ្មី ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០២៣ កាល​ពី​ដើម​ដំបូង​បង្អស់ ព្រះ‌ជាម្ចាស់​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែន‌ដី។ នៅ​គ្រា​នោះ ផែន‌ដី​គ្មាន​រូប​រាង និង​នៅ​ទទេ មាន​តែ​ភាព​ងងឹត​ពី​លើ​ទី​ជម្រៅ​ទឹក ហើយ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់​នៅ​រេរា​ពី​លើ​ផ្ទៃ​ទឹក។ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​មាន​ពន្លឺ!» ពន្លឺ​ក៏​កើត​មាន​ឡើង។ ព្រះ‌ជាម្ចាស់​ទត​ឃើញ​ថា ពន្លឺ​នោះ​ល្អ​ប្រសើរ​ហើយ ព្រះ‌អង្គ​ក៏​បាន​ញែក​ពន្លឺ​ចេញ​ពី​ភាព​ងងឹត។ ព្រះ‌ជាម្ចាស់​ហៅ​ពន្លឺ​ថា “ថ្ងៃ” និង​ហៅ​ភាព​ងងឹត​ថា “យប់”។ កណ ១,១-៥ លោក​អភិបាល លោក​ឪពុក បង​ប្អូន​ជា​ទី​ស្រឡាញ់ អំបាញ់មិញ ខ្ញុំ​បាន​អាន​កំណើត​ពិភព​លោក​នៅ​ពេល​ព្រះជាម្ចាស់​បាន​បង្កើត​ពិភព​លោក ដើម​ដំបូង​នៃ​ពិភព​លោក​ព្រះជាម្ចាស់​បាន​បង្កើត​ពន្លឺ នៅ​ពេល​នេះ​យើង​ឃើញ​ព្រះអាទិត្យ​កំពុង​ត្រៀម​លិច។ ថ្ងៃ​នេះ ពិត​មែន​យើង​មាន​អំណរ​សប្បាយ​ជួប​ជុំ​គ្នា នេះ​ជា​លើក​ទី​មួយ​ដែល​លោក​ឧបដ្ឋាក​បាន​ចូល​ក្នុង​អភិបូជា​ប្រសិទ្ធី​ពរ​លើ​ប្រេង​ពិសិដ្ឋ​ក្នុង​តួនាទី​នេះ។ លោក​បូជាចារ្យ​មួយ​ចំនួន​ក៏​ជា​លើក​ទី​មួយ​ដែរ ដែល​បាន​ចូល​ជា​មួយ​យើង នៅ​ក្នុង​ព្រះសហគមន៍​កម្ពុជា ក៏​ដូច​ជា​នៅ​ក្នុង​ក្រុម​បូជាចារ្យ​បម្រើ​ព្រះសហគមន៍​នៅ​កម្ពុជា។ លោក​អភិបាល សិលា សួន ហង្សលី ក៏​ជា​លើក​ទី​មួយ​ដែល​បាន​ចូល​រួម​អភិបូជា​នេះ ក្នុង​តួនាទី​ជា​លោក​អភិបាល​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​កំពង់ចាម លោក​អភិបាល គីគេ ជា​លើក​ទី​២២ ខ្ញុំ​ជា​លើក​ទី​១៤។ យប់​នេះ យើង​ឃើញ​បង​ប្អូន​មក​យ៉ាង​ច្រើន​ដើម្បី​លើក​តម្កើង​ព្រះជាម្ចាស់ ជា​ពិសេស​នៅ​ថ្ងៃ​ដែល​យើង​អរ​ព្រះគុណ​ព្រះអង្គ​សម្រាប់​លោក​បូជាចារ្យ​របស់​យើង …

“អ្នក​ចម្បាំង​ការពារ​ពន្លឺ” Read More »

Subscribe to our newsletter

Don't miss new updates on your email