Month: December 2019

អបអរ​សាទរ​ ខួប១០ឆ្នាំ លោក អូលីវីយេ ជាអភិ​បាល ព្រះសហ​គមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ

ព្រះសហគមន៍​កាតូលិក​ភូមិ​ចំការ​ទៀង ព្រះវិហារ​សន្តី ម៉ារីញញឹម បានប្រារព្ធ​ពិធីបុណ្យ​យ៉ាង​ឱឡារិក កាលពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០១៩ ដើម្បី​អបអរ​សាទរ​ខួប១០ឆ្នាំ ជូន​លោកអ​ភិបាល​អូលីវិយេ ដែល​សម្តេចប៉ាប បាន​ជ្រើស​តាំងលោក​ជាអភិបាល​ឧបត្ថម្ភកៈ នៃព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ។​ លោក​អភិបាល​អូលីវីយេ ត្រូវ​បាន​សម្តេចប៉ាប មេណេ​ឌីកតូទី១៦​ បាន​ជ្រើស​តាំង​ជា​អភិបាល ឧបត្ថម្ភកៈ​នៃព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ កាល​ពីថ្ងៃទី ២៤​ខែធ្នូ ឆ្នាំ ២០០៩ វេលា​ម៉ោង ៦ល្ងាច​នៅ​កម្ពុជា ក្នុង​ពេល​ដែលព្រះ​សហគមន៍​ទាំងអស់​នៅកម្ពុជា​កំពុងប្រារព្ធ​បុណ្យ​ព្រះយេស៊ូ​ប្រសូត។ សេចក្តីជូន​ដំណឹងនេះ​កាល​នោះ ​ដូចពួក​កង្វាល​ទទួល​ដំណឹង​អំពី​កំណើ​ត​ព្រះ​យេស៊ូ​យ៉ាងនោះ​ដែរ គឺព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ ពោរពេញ​ដោយ​អំណរ​ដែល​នឹងទទួល​គង្វាលថ្មី​ម្នាក់ ដើម្បី​ណែនាំហ្វូង​ចៀមរបស់​ព្រះអង្គ ក្នុងពេល​ដែល​លោក​អភិបាល អេមីល ដេតម្ប កំពុង​ស្ថិត​ក្នុង​វ័យជរា នឹងត្រូវ​ចូល​និវត្តន៍​នាពេល​ឆាប់ៗខាង​នោះ។ លោកអូលីវិយេ​ទទួលអគ្គ​សញ្ញា​តែង​តាំង ជាអភិបាល នៅ​​ថ្ងៃទី២០ ខែមីនា​ ឆ្នាំ២០១០​ និងទទួល​មុខងារ​ជាអភិបាល​ព្រះសហគមន៍​កាតូលិក​ភូមិភ្នំពេញ​ ពេញសិទ្ធិ​នៅថ្ងៃទ១ ខែតុលា ឆ្នាំ២០១០ បន្ត​ពីលោក​អភិបាល​អេមីល ដេតម្ប។ និយាយ​ដោយ​លែក សម្រាប់​ព្រះសហគមន៍កា​តូលិក​សន្តី​ម៉ារីញញឹម បានទ​ទួលស្វាគមន៍​លោក​ឪពុកអូលីវីយេ ចុងឆ្នាំ ២០០១ ជាពេល​ លោក​ថ្វាយអ​ភិបូជា​បុណ្យណូអែល​លើកដំបូង​នៅ​ចំការទៀង​ដែរ។ ចាប់​ពីពេល​នោះមក …

អបអរ​សាទរ​ ខួប១០ឆ្នាំ លោក អូលីវីយេ ជាអភិ​បាល ព្រះសហ​គមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ Read More »

ព្រះសង្ឃ និងគណៈកម្មការ អាចារ្យវត្តជូនពរបុណ្យព្រះយេស៊ូប្រសូត

ព្រះសង្ឃ និងគណៈកម្មការ អាចារ្យ វត្តអង្គមន្ត្រី នៃស្រុកត្រាំកក់ខេត្តតាកែវ បាននិមន្ត និងអញ្ជើញមកកាន់ព្រះវិហារសន្តីម៉ារីញញឹម នៃព្រះសហគមន៍កាតូលិកភូមិចំការទៀង ដើម្បីអបអរសាទរ និងជូនពរក្នុងឱកាសបុណ្យព្រះយេស៊ូប្រសូត នៃរសៀលថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០១៩នេះ។ ក្នុងជំនួបបែបកិច្ចសន្ទនាអន្តរសាសនា ដើម្បីសេចក្តីសុខដុមរមនានេះត្រូវបានទទួលប្រកបដោយភាពកក់ក្តៅបំផុតពីសំណាក់លោកកុល ជាង ប្រធានគណៈកម្មការព្រះសហគមន៍កាតូលិកចំការទៀង និងលោក អូលីវីយេ ជាអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្ណពេញ។ លោកវណ្ណា ប្រធានគណៈកម្មការ វត្តអង្គមន្ត្រីបានប្រសាសន៍ថា នៅថ្ងៃនេះ ជាថ្ងៃបុណ្យព្រះយេស៊ូប្រសូត យ៉ាងឱឡារិក ដែលគ្រីស្តបរិស័ទប្រារព្ធ ហើយគណៈកម្មការវត្តចូលរួមមិនដែលខកខាន។ ដូច្នេះគណៈកម្មការវត្តអង្គមន្ត្រីមាន ជាសម្ភារ មានទាំងអំបុក ផ្លែដូង អង្ករ និងថវិកាប្រមាណ៤០ម៉ឺនរៀល ដែលលោកយាយលោកតា និងសិស្សសាលាអង្គមន្ត្រីចូលរួមគ្នា មកជូន និងអបអរសាទរ បុណ្យដោយអំណរសប្បាយ រួមជាមួយព្រះសហគមន៍កាតូលិក។ លោកបន្តទៀតថា អ្វីៗទាំងអស់នេះគិតទៅតិចតួចណាស់ចំពោះអ្វីដែលលោកអភិបាលអូលីវីយេ បានចូលរួមឧបត្ថម្ភ គាំទ្រវត្តអង្គមន្ត្រី ជាច្រើនឆ្នាំកន្លងមកហើយនេះ ស្ទើរគ្រប់កម្មវិធីបុណ្យធំក្នុងវត្តអង្គមន្ត្រី។ លោក វណ្ណាបន្តថា ដូច្នេះតាំងនាមឲ្យព្រះសង្ឃ និងគណៈកម្មការវត្ត ព្រមទាំងសាលាអង្គមន្ត្រី ដែលបានមានទំនាក់ទំនង ភ្ជាប់សាច់ ភ្ជាប់ឈាម …

ព្រះសង្ឃ និងគណៈកម្មការ អាចារ្យវត្តជូនពរបុណ្យព្រះយេស៊ូប្រសូត Read More »

លោកយាយលោកតា ជាង១០០នាក់ចូលរួមអបអរបុណ្យព្រះយេស៊ូប្រសូត

លោក​យាយ លោកតា ចំនួន​១០៥​នាក់ មក​ពី​ភូមិ​នានា​ក្នុង​ឃុំ​គូស បាន​អញ្ជើញ​ចូល​រួម​ទទួល​អំណរ​សប្បាយ រួម​ជាមួយ​គ្រីស្ត​បរិស័ទ​ព្រះ​សហគមន៍​កាតូលិក ព្រះ​វិហារ​សន្តី​ញញឹម ភូមិ​ចំការទៀង ស្រុក​ត្រាំ​កក់ ខេត្ត​តាកែវ នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៩។ មាន​ប្រសាសន៍​ក្នុង​ពិធី​នេះ​លោក អ៊ឺន ធីវ តំណាង​គណៈ​កម្មការ​សង្កហៈ​ព្រះសហគមន៍​ព្រះវិហារ​សន្តី​ម៉ារី​ញញឹម បាន​ឲ្យ​ដឹង​ថា៖ « ក្រុម​សង្គហៈ​នៃ​ព្រះសហគមន៍​កាតូលិក​ភូមិ​ចំការ​ទៀង មាន​សមាជិក​ចំនួន ១០​នាក់ បាន​ចែក​ជា​ប្រាំ​ក្រុម ដើម្បី​ទៅ​សួរ​សុខ​ទុក្ខ​បងប្អូន​តាម​ភូមិ​នានា ដែល​គេ​រស់​នៅ មាន​ចាស់​ជរា អ្នក​ជំងឺ បងប្អូន​ក្រី​ក្រ​ខ្វះ​ខាត ជន​មាន​ពិការភាព​ជាដើម។ ជា​រៀង​រាល់​ខែ យើង​បាន​ឧបត្ថម្ភ​ខ្លះៗ​ដល់​បង​ប្អូន​មួយ​ចំនួន​តាម​លទ្ធភាព​របស់​ព្រះសហគមន៍​យើង និង​បាន​ជួយ​សង់​ផ្ទះ បង្គន់​អនាម័យ​មួយ​ចំនួន​ដែរ»។ លោក​បន្ត​ថា៖ «ជាង​នេះ​ទៅ​ទៀត ក្នុង​កាស​បុណ្យ​ណូអែល (បុណ្យ​ព្រះយេស៊ូ​ប្រសូត) ដោយ​មាន​ជំនួយ​សង្គហៈ​ពី​ព្រះសហគមន៍ ដែល​មាន​ការគាំទ្រ​យ៉ាង​ពេញ​ទំហឹង​ពី​លោក​អភិបាល អូលីវីយេ ក្រុម​សង្គហៈ​យើង​បាន​ទៅ​តាម​ភូមិ​សួរ​សុខ​ទុក្ខ និង​បាន​ប្រជុំ ជ្រើស​រើស​លោក​យាយ លោក​តា និង​បង​ប្អូន​ក្រីក្រ​ខ្វះ​ខាត​​មួយ​ចំនួន ដើម្បី​ជួយ​ឧបត្ថម្ភ​នៅ​ក្នុង​រដូវ​បុណ្យ​ព្រះយេស៊ូ​ប្រសូត។» លោក​តំណាង ក្រុម​សង្គហៈ​បញ្ជាក់​បន្ថែម​ថា៖  «ពិត​មែន លោក​យាយ លោក​តា និង​បង​ប្អូន​ទាំង​អស់​មាន​អំណរ​សប្បាយ​ខ្លាំង​ដោយ​ព្រះសហគមន៍​យក​ចិត្ត​ទុក​ដាក់​ជាមួយ​ពួក​គាត់។ ចំណែក​យើង​ទាំង​អស់​ដែល​បំពេញ​កិច្ចការ​នេះ ក៏​មាន​អំណរ​សប្បាយ​​ចែក​រំលែក​ជាមួយ​បង​ប្អូន ដោយ​ចេញ​ពី​ចិត្ត …

លោកយាយលោកតា ជាង១០០នាក់ចូលរួមអបអរបុណ្យព្រះយេស៊ូប្រសូត Read More »

កុមារប្រមាណ៣០០០នាក់ទទួលអំណរសប្បាយ បុណ្យកំណើតព្រះយេស៊ូ

កុមារាកុមារីមកពីភូមិនានា នៅជុំវិញព្រះសហគមន៍កាតូលិក ព្រះវិហារសន្តីម៉ារីញញឹម ប្រមាណ៣០០០ នាក់ ជួបជុំគ្នាក្នុងពិធីបុណ្យព្រះយេស៊ូប្រសូត ប្រកបដោយអំណរសប្បាយ និងរីករាយយ៉ាងក្រៃលែង។ កុមារាកុមារីបានទទួលដំណឹងទាំងអស់អំពីបុណ្យកំណើតព្រះយេស៊ូតាមរយៈក្រុមកាយឫទ្ធិដែល បានប្រាប់មិត្តភក្តិរបស់គេតៗគ្នា នៅតាមសាលា តាមភូមិដែលគេនៅ។ តាមប្រសាសន៍របស់លោកអភិបាល អូលីវីយេ ដែលបានមកដល់ភូមិដ៏តូចមួយ ក្នុងឃុំគូសស្រុកត្រាំកក់នេះ កាលលោកនៅជាបូជាចារ្យវ័យក្មេងម្នាក់បានឲ្យដឹងថា “តាមពិតកម្មវិធីនេះបានចាប់ផ្ដើមតាំងពីឆ្នាំ ២០០៤ ជាមួយនឹងក្រុមកាយឫទ្ធិមួយចំនួន បន្តិចម្ដងៗគេនិយាយតៗគ្នាថាបុណ្យណូអែលបានមកដល់ហើយ ។ យើងចែករំលែកអំណរសប្បាយជាមួយគ្នា។ ក្រោយមកគេថា យើងចង់ចូលព្រះវិហារម្ដង ដូច្នេះគេបបួលគ្នាមកហើយពីមួយឆ្នាំទៅមួយឆ្នាំមានចំនួនការកើនឡើងជាលំដាប់ ពី២០០ ៥០០០ 1000 ១៥០០ ២០០០ ២៥០០ និងពេលនេះដល់ជិត 3000 ឬ 3000 ហើយ “។ លោកអភិបាលបន្តថា យើងដឹងថា នេះគឺកូនក្មេងដែលអញ្ជើញគ្នាទៅវិញទៅមក ដើម្បីមកអបអរសាទរព្រះយេស៊ូប្រសូត។ ខ្លះជាមេកកាយឫទ្ធិ និងជាយុវជនដែលមានទំនាក់ទំនងនៅក្នុងភូមិ ដើម្បីចែកអំណរសប្បាយនៅបុណ្យអែលព្រះយេស៊ូប្រសូត”។ លោកអភិបាលបញ្ជាក់ថា ព្រះយេស៊ូប្រសូតមិនមែនសម្រាប់តែគ្រីស្តបរិស័ទ មិនមែនសម្រាប់តែគ្នាយើង  ប៉ុន្តែព្រះយេស៊ូប្រសូតសម្រាប់ជាពន្លឺដើម្បីបំភ្លឺមនុស្សទាំងអស់។ លោកអភិបាលបន្តថា “នៅទីនេះ កុមារបានឃើញការសម្ដែងអំពីព្រះយេស៊ូប្រសូត គេច្រៀងបទចម្រៀងសរសើរផង នាំឲ្យនឹកឃើញដល់អំពីជីវិតរបស់គេ។ ខ្លះទៀតបាននឹកឃើញថា …

កុមារប្រមាណ៣០០០នាក់ទទួលអំណរសប្បាយ បុណ្យកំណើតព្រះយេស៊ូ Read More »

លោកអភិបាលប្រកាសឆ្នាំនៃការប្រកាសដំណឹងល្អ២០២០-២០២២

លោកអភិបាលអូលីវីយេ ជ្មីតអីស្ល៊ែរ បានមានប្រសាសន៍ថា ក្នុងឆ្នាំ២០២០-២០២២ ព្រះសហគមន៍ភូមិភាគភ្នំពេញ រួមនឹងព្រះសហគមន៍នៅតំបន់អាស៊ីនឹងធ្វើដំណើររួមគ្នាដោយផ្តោតសំខាន់លើគោលដៅរួមគឺប្រកាសដំណឹងល្អ។ ក្នុងរយៈពេល៣ឆ្នាំខាងមុខនេះ ព្រះសហគមន៍កម្ពុជាត្រូវយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការប្រកាសដំណឹងល្អ ដោយបម្រើអ្នកក្រីក្រ សន្ទនាជាមួយសាសនានានា និងរស់នៅក្នុងវប្បធម៌នៃជាតិសាសន៍របស់ប្រទេសកម្ពុជា។ លោកអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ មានប្រសាសន៍នេះ នៅក្នុងជំនួបប្រចាំឆ្នាំជាមួយក្រុមបុគ្គលិកការិយាល័យព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញទាំងអស់ នាថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០១៩ នៅព្រះវិហារសន្តសិលានិងសន្តប៉ូល ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ក្នុងរាជធានីភ្នំពេញដែលមានអ្នកចូលរួមប្រមាណជាង៥០នាក់។ លោកអភិបាលបានរំលឹកថា សម្រាប់ ៣ ឆ្នាំខាងមុខ ការិយាល័យនីមួយៗត្រូវចូលយ៉ាងសកម្មនៅក្នុងសកម្មភាពរួម ដែលនឹងមានគឺ “រួមដំណើររួមគ្នាជាមួយប្រជាជាតិអាស៊ី” ដែលមាន ៣០ប្រទេសនៅក្នុងទ្វីបអាស៊ី ស្ថិតក្រោមអភិបាលកិច្ចរបស់ក្រុមលោកអភិបាលចំនួន១៧ ប្រទេស ដើម្បីប្រកាសដំណឹងល្អ ដល់ប្រជាជនក្នុងតំបន់ ដោយយកខ្លឹមសារឯកសាររបស់សន្តសម្តេចប៉ាបយ៉ូហានប៉ូលទី២ ដែលបានណែនាំព្រះសហគមន៍នៅទ្វីបអាស៊ី ជាមូលដ្ឋានក្នុងការអនុវត្ត។ លោកមានប្រសាសន៍ក្នុងធម្មទេសនាថា អ្វីៗទាំងអស់ដែលយើងធ្វើបាន លុះត្រាតែយើងយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាប្រភពនៃកម្លាំងដួងចិត្ត ហើយអគ្គទស្សនៈគឺជាអ្វីដែលចេញពីដំណឹងល្អរបស់ព្រះជាម្ចាស់។ ដូចនេះព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនទៅណាឆ្ងាយពីជីវិតប្រចាំថ្ងៃរបស់យើងឡើយ។ ក្នុងជំនួបនេះដែរ លោកអភិបាលបានជំរុញឲ្យការិយាល័យទាំងអស់យកចិត្តទុកដាក់ផងដែរអំពីប្រព័ន្ធគ្រប់គ្រង និងរបៀបនៃការទំនាក់ទំនងគ្នានៅក្នុងការិយាល័យផ្ទាល់ និងជាមួយស្ថាប័នកាតូលិកនានាផងដែរ។ លោកបានសង្កត់ធ្ងន់ចំនួន១០ចំណុចគឺ ១.មួយសន្ទនាជាមួយបូជាចារ្យគ្រប់មណ្ឌលសកម្មភាព។ ២. វាយតម្លៃផលប៉ះពាល់ចំពោះកិច្ចការដែលបានធ្វើ។ ៣. ធ្វើរបាយការណ៍ប្រចាំខែ។ ៤. …

លោកអភិបាលប្រកាសឆ្នាំនៃការប្រកាសដំណឹងល្អ២០២០-២០២២ Read More »

យុវសិស្សដែលមានពិការភាព ចំនួន៧២ នាក់ទទួលវិញ្ញាបនបត្របញ្ចប់ការសិក្សា

នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ យុវសិស្ស មានពិការភាព ចំនួន ៧២នាក់ ជាសិស្សនៃមជ្ឈមណ្ឌលបណ្តុះបណ្តាល វិជ្ជាជីវៈបន្ទាយព្រាបជំនាន់ទី ៣២ បានទទួលវិញ្ញាបនបត្របញ្ចប់ការសិក្សាជំនាញវិជ្ជាជីវៈរយៈពេល១ឆ្នាំដោយជោគជ័យ។    ពិធីនេះប្រារព្ធឡើង នៅក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនមានពិការភាពបន្ទាយព្រាប ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល  ក្រោមអធិបតីភាពរបស់លោក គីម រិទ្ធី   ជាអភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល លោកបូជាចារ្យ អូ អ៊ីនដុន ប្រធានក្រុមសាហជិវិនព្រះយេស៊ូ នៅប្រទេសកម្ពុជា លោកកាព្រីអែល ឡាមុហ្គណាយ៉ាវ៉ា ជាប្រធានអង្គការ ជេអេសស៊ីកម្ពុជា លោក រ៉ូឌី ជាបូជាចារ្យទទួលខុសត្រូវនៅបន្ទាយព្រាប។ តាមរបាយការណ៍របស់លោក ឆាំ សិទ្ធី ប្រធានមណ្ឌលបណ្ទុះបណ្តាលវិជ្ជាជីវៈបន្ទាយព្រាបបានឲ្យដឹងថា នៅក្នុងឆ្នាំសិក្សា ២០១៨ -២០១៩ កន្លងមណ្ឌលបានទទួលសិក្សា ឲ្យចូលរៀន មានចំនួន ៩៣ នាក់ ស្រី ចំនួន២៧នាក់។ បោះបង់ការសិក្សាចំនួន ១៤នាក់ដោយសារកត្តាសុខភាព។       នៅសល់សិស្សចំនួន៧៩នាក់ (ស្រី២៤នាក់ …

យុវសិស្សដែលមានពិការភាព ចំនួន៧២ នាក់ទទួលវិញ្ញាបនបត្របញ្ចប់ការសិក្សា Read More »

អំពើជួញដូរមនុស្សនៅតែក្តៅសម្រាប់កម្ពុជា

ប្រជាពលរដ្ឋ តំណាងសាសនា មន្ត្រីរាជការ និងស្ថាប័នអង្គការ ប្រមាណជាង៣៥០០នាក់បានចូលរួមក្នុង ”ទិវាជាតិប្រឆាំងការជួញដូរមនុស្ស១២ធ្នូ” លើកទី១៣ ដើម្បីផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពីអំពើជួញដូរមនុស្ស នៅសាលពិព័រណ៍និងមហោស្រពកោះពេជ្រ នារសៀលថ្ងៃទី១២ ធ្នូ ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់នៃសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធាន គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ ទិវានេះបានធ្វើឡើងក្រោមប្រធានបទ «រួមសហការគ្នាដើម្បីកម្ពុជាគ្មានអំពើជួញដូរមនុស្ស »។ សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា បញ្ហាការជួញដូរមនុស្សនេះនៅតែជាបញ្ហា ស្មុគស្មាញ និងក្តៅគុកសម្រាប់រដ្ឋាភិបាល និងបណ្តាប្រទេសនៅក្នុងពិភពលោកដែលត្រូវរួមគ្នាបង្ការនិងដោះស្រាយ។ សម្តេច បានបន្តថា «រាជរដ្ឋាភិបាលបញ្ជាក់សារជាថ្មី នូវការប្តេជ្ញាចិត្តបន្តប្រយុទ្ធប្រឆាំងអំ ពើជួញដូរមនុស្ស ក្នុងគោលដៅការពារ និងលើកកម្ពស់ សុវត្ថិភាពរបស់មនុស្សគ្រប់រូប និង សន្តិសុខសង្គម ក៏ដូចជាលើកកម្ពស់ការគោរពសិទ្ធិ សេចក្តីថ្លៃថ្នូរនិងផលប្រយោជន៍របស់មនុស្សគ្រប់ភេទគ្រប់វ័យ ដែលត្រូវបានបំផ្លាញដោយជនល្មើសនៃអំពើជួញដូរមនុស្សដោយ ការកេងប្រវ័ញ្ច និងការរំលោភបំពាន គ្រប់រូបភាពឲ្យលទ្ធផលល្អប្រសើរជាអតិបរមា»។ យ៉ាងណាក៏ដោយសម្តេចក្រឡាហោមក៏បានអំពាវនាវឲ្យមានការចូលរួមពីសំណាក់ស្ថាប័នពាក់ព័ន្ធនានា ទាំងស៊ីវិល និងរដ្ឋាភិបាល ទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ សហការគ្នា និងរួមគ្នាជាមួយប្រទេសពាក់ព័ន្ធនៅក្នុងតំបន់ និងពិភព ដើម្បីទប់ស្កាត់ បង្ការ និងដោះស្រាយ។ ក្នុងនោះដែរ ពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់អំពីអំពើជួញដូរតាមរូបភាពផ្សេងៗដូច …

អំពើជួញដូរមនុស្សនៅតែក្តៅសម្រាប់កម្ពុជា Read More »

លោកអភិបាលអូលីវីយេ ទទួលមេដាយមាស ស្ថាបនាជាតិពីរាជរដ្ឋាភិបាលកម្ពុជា

លោក​អូលីវីយេ អភិបាល​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ ទទួល​មេ​ដាយ​មាស​ស្ថាបនា​ជាតិ​ពី​រាជ​រដ្ឋាភិបាល​កម្ពុជា​ ដោយ​សារ​លោក​បាន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​កិច្ច​ការ​ងារ​សង្គម និង​អភិវឌ្ឍន៍​មូលដ្ឋាន​រួម​ជា​មួយ​រាជ​រដ្ឋាភិបាល​កម្ពុជា។​ ពិធី​នេះ​បាន​ប្រារព្ធ​ធ្វើ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យប្រើ​ប្រាស់​ជា​ផ្លូវ​ការ​សមិទ្ធផល​នានា​នៅ​ក្នុង​វត្ត​អង្គ​មន្ត្រី​នៃ​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ក្រោម​អធិបតី​របស់​លោក ចាន់​ សារុន អ្នក​តំណាង​រាស្ត្រ​មណ្ឌល​តាកែវ និង​លោក​ជំទាវ នា​ព្រឹក​ថ្ងៃ​ទី​៦ ខែ​ធ្នូ ​ឆ្នាំ​២០១៩ កន្លង​ទៅ ។ តាម​របាយការណ៍​របស់​លោក អ៊ីង ណយ មេ​ឃុំ​គូស​បាន​ឲ្យ​ដឹង​ថា ស្រប​តាម​ការរីក​ចម្រើន របស់​ប្រទេស​ជាតិ​ទាំង​ផ្នែក​ពុទ្ធចក្រ​និង​អាណាចក្រ និង​ដោយ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ព្រះ​គ្រូ​ចៅ​អធិកា លោក​អាចារ្យ គណៈ​កម្មការ​វត្ត​បាន​កសាង​សមិទ្ធ​ផល​ថ្មីៗ​មាន​ដូច​ជា ជួស​ជុល​ថ្នល់​១​ខ្សែ​ប្រវែង ១.៥០០ម ក្រាល​ការ៉ូ​សាលា​ឆាន់​ជាន់​ក្រោម ត​សំយាប​សាលា​ភត្ត និង​ចាក់​សាប​ក្នុង​វត្ត  សរុប​ការ​ចំណាយ​មាន​ចំនួន ៧៣.៩៦០.០០០ ៛ ដែល​នឹង​ត្រូវ​ដាក់​សម្ពោធ​ឆ្លង​នា​ឱកាស​នេះ។ លោក​មេឃុំ​បន្ត​ថា ក្នុង​ចំណោម​ថវិកា​ចំណាយ​លើ​សមិទ្ធ​ផល​ទាំង​នោះ បាន​មក​ពី​សប្បុរស​ជន​នានា ​ក្នុង​នោះ​មាន​លោក​អូលីវីយេ អភិបាល​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ​ជា​ដើម។ ក្នុង​នាមេ​អាជ្ញា​មូលដ្ឋាន​លោក​សូម​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រោល​ជ្រៅ​ចំពោះ​លោក​អូលីវីយេ ដែល​បាន​ចូល​រួម​យ៉ាង​សកម្ម​អភិវឌ្ឍ​មូល​ដ្ឋាន មាន​ទាំង​សាលា​រៀន ផ្លូវ​ថ្នល់ និង​វត្ត​អារាម​ជា​ដើម។ល។​ លោក​អភិបាល​អូលីវីយេ ដែល​សកម្ម​ក្នុង​ការ​អភិវឌ្ឍ​នៅ​តំបន់​ស្រុក​ត្រាំកក់ ក្នុង​ទស្សន​វិស័យ​ដ៏​ជ្រាល​ជ្រៅ​នៃ​ការ​ប្រកាស​ដំណឹង​ល្អ និង​ការអភិវឌ្ឍ​បាន​មាន​ប្រសាសន៍​រលឹក​ឡើង​វិញ នូវ​ទំនាក់​ទំនង​រវាង ព្រះសហគមន៍​កាតូលិក ជា​ពិសេស​រូបលោក​ផ្ទាល់​ជា​មួយ​វត្ត​អង្គ​មន្ត្រី​នេះ។ ក្នុង​ឆ្នាំ​២០០២​មក​ លោក​បាន​កសាង​ផ្លូវ​លំ​១​ខ្សែ​ប្រវែង​២២០០​ម៉ែត្រ តាម​សំណូម​ពរ​របស់​ប្រជា​ពលរដ្ឋ …

លោកអភិបាលអូលីវីយេ ទទួលមេដាយមាស ស្ថាបនាជាតិពីរាជរដ្ឋាភិបាលកម្ពុជា Read More »

ម៉ារី ឃឹម ស៊ីយ៉ា ចូលជានូវីស ក្នុងក្រុមដូនជីកាមែល

នៅថ្ងៃទី០៩ ខែធ្នូ ព្រឹកមិញនេះ មានយុវនារីខ្មែរមួយរូបបានចូលជានូវីសក្នុងក្រុមដូនជីកាមែល ដែលមានលោកបូជាចារ្យកាង អ៊ីន ហ្គឺន យ៉ូសែបជាប្រធាននៃពិធីអភិបូជារួមជាមួយលោកបូជាចារ្យហ្វ្រង់ស្វ័រ សាវីយ៉េ ដឺម៉ុង ដោយមានអ្នកចូលរួមប្រមាណ២០នាក់ នៅអារាមបងស្រីកាមែលក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។ លោកបូជាចារ្យកាង អ៊ីន ហ្គឺន យ៉ូសែប ជាបូជាចារ្យផ្លូវវិញ្ញាណរបស់នូវីសម៉ារី ឃឹម ស៊ីយ៉ា និងជាបព្វជិតក្រុមសហជីវិនព្រះយេស៊ូមានប្រសាសន៍នៅក្នុងធម្មទេសនា ដោយអរគុណឪពុកម្តាយដែលបានយល់ព្រមឲ្យកូនបានចូលរួមក្នុងអារាមបងស្រីកាមែលនេះ និងអរគុណបងស្រីទាំងអស់ដែលបានថែរក្សាស៊ីយ៉ា និងសូមអបអរសាទរចំពោះសមាជិកថ្មីនេះ។ លោកបូជាចារ្យបន្ថែមថា ការឆ្លើយចាសរបស់ស៊ីយ៉ាគឺសំខាន់ណាស់ ដូចព្រះនាងម៉ារី។ ព្រះនាងម៉ារី ត្រូវការភាពស្អាតបរិសុទ្ធដើម្បីទទួលព្រះយេស៊ូ។  «ស៊ីយ៉ា ឬម៉ារី ត្រូវរៀនអំពីឥរិយាបទរបស់ព្រះនាងម៉ារីក្នុងពេលធ្វើជានូវីស»។  នូវីសជាដំណាក់កាលចុងបញ្ចប់នៃវគ្គសិក្សាជាអ្នកបួសក្នុងក្រុមបព្វជិតា ដែលមានរយៈ២ឆ្នាំ។ ដំណើរការសិក្សាដើម្បីក្លាយជាអ្នកបួសផ្នែកនារី ឬជាបព្វជិតា មានរយៈពេល៤ឆ្នាំ ដោយឆ្លងកាត់នូវ៣ដំណាក់កាលសំខាន់ៗ គឺអាស្ពាយរ៉ាន់ (Aspirant) ដែលមានរយៈពេល១ឆ្នាំ បន្ទាប់មកគឺ ប៉ូស្ទូឡែន (Postulant)មានរយៈពេល១ឆ្នាំ និងនូវីស (Novitiate) មានរយៈពេល២ឆ្នាំ។ លោកបូជាចារ្យបន្តថា ក្នុងដំណើរជីវិតរបស់យើង យើងមិនបានជ្រើសរើសពីព្រះជាម្ចាស់ទេ គឺព្រះអង្គដែលរើសយើង។  លោកសង្កត់ធ្ងន់ថា «បងស្រីត្រូវធ្វើតាមព្រះជាម្ចាស់មិនមែនតាមចិត្តយើងទេ។ យើងសហការគ្នាដើម្បីជួយអ្នកដទៃ និងស្រឡាញ់អ្នកដទៃ។  ពេលនេះបងស្រីបានចូលរួមដំណើរដើម្បីបម្រើព្រះសហគមន៍។   សូមយើងអធិដ្ឋានដើម្បីព្រះសហគមន៍យើង តាមគំរូព្រះនាងម៉ារី»៕

លោកអភិបាលអូលីវីយេ ជំរុញឲ្យក្រុមបូជាចារ្យរិះគិតពីសាររបស់សម្ដេចប៉ាបនៅអាស៊ី

ក្រុមបូជាចារ្យទាំងអស់ដែលបម្រើ ការងារនៅក្នុងព្រះសហគមន៍ភូមិភាគភ្នំពេញ បានជួបជុំគ្នារិះគិតអំពីរដូវរង់ចាំ និងសាររបស់សម្តេចប៉ាបហ្វ្រងស៊ីស្កូដែលបានធ្វើដំណើរទស្សនកិច្ចនៅប្រទេសថៃនិងជប៉ុន។ កិច្ចប្រជុំនេះ ដឹកនាំដោយលោកអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ អូលីវីយេ ជ្មីតអ៊ីស្ល៊ែរ នាព្រឹកថ្ងៃទី ៤ ធ្នូ ២០១៩ នៅព្រះវិហារសន្តសិលា និងសន្តប៉ូល ភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី រាជធានីភ្នំពេញ។ នៅក្នុងជំនួបនេះ អស់លោកបូជាចារ្យទាំងអស់បានទស្សនាវីដេអូនៃទស្សនកិច្ចជាផ្លូវការរបស់សម្ដេចប៉ាបហ្វ្រង់ស៊ីស្កូ ដែលបានប្រព្រឹត្តទៅនៅប្រទេសថៃនិងជប៉ុននាចុងខែវិច្ឆិកា កន្លងទៅនេះ។ ជាកិច្ចបន្ទាប់លោកអភិបាលអីលីវីយេ បានណែនាំក្រុមបូជាចារ្យទាំងអស់ដែលជាសាសនទូតឲ្យយកចិត្តទុកដាក់លើខ្លឹមសារ និងសកម្មភាពរបស់សម្ដេចប៉ាបដែលជាសញ្ញាមួយយ៉ាងពិសេសនៅក្នុងការប្រកាសដំណឹងល្អ ដើម្បីចូលទៅក្នុងដួងចិត្តប្រជាពលរដ្ឋ។ សារទាំងនោះ ជាគំរូសម្រាប់អស់លោកបូជាចារ្យមកអនុវត្តក្នុងការប្រកាសដំណឹងល្អនៅក្នុងប្រទេសកម្ពុជា។ នៅក្នុងកិច្ចប្រជុំ លោកអភិបាលអូលីវីយេ បានលើកយករបៀបដែលប្រទេសថៃបានទទួលស្វាគមន៍សម្ដេចប៉ាប និងសក្ខីភាពរបស់គ្រីស្តបរិស័ទដែលកែប្រែចិត្តគំនិតក្រោយពេលជួបសម្ដេចប៉ាបដោយហ៊ានប្រកាសប្រាប់អ្នកផ្ទះថា ខ្លួនជាគ្រីស្តបរិស័ទ ដែលជានិមិត្តសញ្ញាបង្ហាញថាសម្ដេចប៉ាបកំពុងតែប្រកាសអំពីព្រះរាជ្យរបស់ព្រះជាម្ចាស់ដែលកំពុងតែយាងមក និងបង្កើតសង្គមមួយថ្មីតាមរបៀបព្រះយេស៊ូ។ នៅក្នុងនេះផងដែរ លោកអភិបាល ក៏បានលើកឡើងថា “សម្ដេចប៉ាបហ្វ្រង់ស៊ីស្កូ បានរំឭកយើងឲ្យភ្ញាក់ស្មារតីដើម្បីគិតពីសិទ្ធិមនុស្ស ដោយយកចិត្តទុកដាក់ចំពោះតូចតាច ដូចជាអ្នកក្រីក្រ កូនក្មេង ស្ត្រីបម្រើសេវាកម្មកម្សាន្ត និងពលករចំណាកស្រុក”។ ជាងនេះទៅទៀតលោកអភិបាលក៏មិនភ្លេចណែនាំក្រុមបូជាចារ្យឲ្យយកចិត្តទុកដាក់ចំពោះទំនាក់ទំនងជាមួយសាសនាផ្សេងៗ ដោយយកគំរូតាមសម្ដេចប៉ាប ដើម្បីកសាងសន្តិភាព និងរួមគ្នាការពារបរិស្ថាន ដោយគ្មានភាពភ័យខ្លាចផងដែរ។ នៅក្នុងរដូវរង់ចាំនេះ អស់លោកបូជាចារ្យទាំងអស់ ត្រូវបានស្នើសូមឲ្យរិះរកវិធី ដើម្បីអាចប្រកាសព្រះបន្ទូលរបស់ព្រះជាម្ចាស់ឲ្យចូលទៅក្នុងចិត្តគំនិត និងវប្បធម៌របស់សង្គមឬប្រទេសដែលអស់លោកកំពុងតែបំពេញបេសកកម្ម៕ ដាលីស

Subscribe to our newsletter

Don't miss new updates on your email