Month: April 2019

លោកអភិបាលអូលីវីយេ៖ បង្រៀនកូនៗឲ្យមានបេះដូងធំ និងសេចក្តីស្រលាញ់ពិតប្រាកដ

ក្នុងរាត្រីបុណ្យចម្លង កាលពីថ្ងៃអាទិត្យទី​២១ ខែមេសា ឆ្នាំ ២០១៩កន្លងទៅ លោកអភិបាល​អូលីវីយេ បានរំលឹកដាស់តឿន​ដល់គ្រីស្តបរិស័ទទាំងអស់​នៅក្នុង​ព្រះសហគមន៍​​កាតូលិក​ភូមិ​ភាគភ្នំពេញ ឲ្យបង្រៀនកូនចៅរបស់ខ្លួនឲ្យមានបេះដូងដ៏ធំ ដើម្បីមើលទៅអស់បងប្អូន​ដែល​ក្រីក្រ ប្រកបដោយសេចក្តីស្រលាញ់យ៉ាងពិតប្រាកដ ព្រោះថាសេចក្តីស្រលាញ់​មានតម្លៃ​សំខាន់បំផុត សម្រាប់ពីភពលោកយើងនេះ ដែលពោរពេញដោយការប្រកួតប្រជែង និង ភាពអាត្មានិយម។ ជាពិសេសនៅក្នុងប្រទេសកម្ពុជាយើងដែល សព្វថ្ងៃនេះបានឲ្យតម្លៃ​យ៉ាង​ខ្លាំងបំផុត​លើមាស ប្រាក់លុយ (ប្រាក់ជាស្តេច)។ លោកអភិបាលបញ្ជាក់ថា៖  ១. យកចិត្តទុកដាក់ចំពោះបងប្អូនក្រីក្រ ជាពិសេស កុមារ និងចាស់ជរា ។ ២.កសាងភាតរភាព ក្នុងចំណោមយើងជាគ្រីស្តបរិស័ទ។ ៣. រក្សាជីវិតខាងវិញ្ញាណ ដោយភ្ជាប់ទំនាក់ទំនងជាមួយព្រះជាម្ចាស់ និងមិនគ្រាន់តែនៅក្នុងពិភពលោកនៃសម្ភារៈនិយមយើងនេះទេ។ ខាងក្រោយនេះជាសេចក្តីក្នុងធម្មទេសនាទាំងស្រុងរបស់លោកអភិបាលអូលីវីយេ៖ ……………………………………………………..ធម្មទេសនា របស់លោកអភិបាលអូលីវីយេនៅថ្ងៃអាទិត្យទី២១ ខែមេសា ឆ្នាំ២០១៩បុណ្យចម្លង នៅចម្ការទៀងព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ អាលេលូយ៉ា អាលេលូយ៉ា អាលេលូយ៉ា ! បងប្អូនជាទីស្រឡាញ់! យប់នេះខ្ញុំមានអំណរសប្បាយ សូមចែករំលែកធម្មទេសនាសម្រាប់ព្រះសហគមន៍​កាតូលិក ភូមិភាគភ្នំពេញយើងទាំងមូល។  យប់មិញនៅព្រះសហគមន៍ព្រៃកប្បាស យើងបានធ្វើពិធីជ្រមុជទឹកជូនបងប្អូន១៨នាក់។ ម្សិល​មិញ​នៅគិរីវង់ខេត្តតាកែវចំនួន៥នាក់  និងកាលពីយប់មិញ នៅក្នុងភូមិភាគ​ភ្នំពេញយើងទាំងមូល តាមព្រះសហគមន៍នីមួយៗ ក៏បានធ្វើពិធីជ្រមុជទឹកដែរ។ យប់នេះនៅភូមិចម្ការ​ទៀង​ ​ព្រះវិ​ហារសន្តីម៉ារីញញឹម ខ្ញុំមានអំណរសប្បាយសូមស្វាគមន៍បងប្អូនចំនួន៥៥នាក់ ដែលមក​ពី​ព្រះសហគមន៍​សន្តីម៉ារីញញឹមចម្ការទៀងនៅទីនេះ និងមកពីព្រះសហគមន៍ថ្មីៗ មានត្រពាំង​ក្រញូងដែលជាលើកទី១មានបងប្អូនទទួលពិធីជ្រមុជទឹក, …

លោកអភិបាលអូលីវីយេ៖ បង្រៀនកូនៗឲ្យមានបេះដូងធំ និងសេចក្តីស្រលាញ់ពិតប្រាកដ Read More »

បងប្អូន​ចំនួន​៥៥​នាក់​ទទួល​អគ្គសញ្ញា​ជ្រមុជទឹក នៅ​ព្រះវិហារ​សន្តញញឹម ចម្ការទៀង

តាកែវ៖ បងប្អូន​ចំនួន ៥៥ នាក់ ដែល​មក​ពី​បួន​កន្លែង​ផ្សេងៗ​គ្នា​ក្នុង​ខេត្តតាកែវ បាន​ទទួល​អគ្គសញ្ញា​ជ្រមុជទឹក នៅ​ព្រះវិហារ​សន្តីម៉ារីញញឹម ចម្ការទៀង នារាត្រីបុណ្យចម្លង កាល​ពី​ថ្ងៃអាទិត្យ ទី២១ ខែមេសា ឆ្នាំ២០១៩ កន្លងទៅ ក្រោម​អធិប​តិភាព​របស់​លោកអភិបាលអូលីវីយេ​។ បងប្អូន​ទាំង​នោះ​មក​ពី​ព្រះសហគមន៍​ត្រពាំងក្រញូង ជា​ព្រះសហគមន៍ថ្មី ដែល​មាន​អ្នកទទួល អគ្គសញ្ញាជ្រមុទឹក​លើកដំបូង​។ បងប្អូន​មក​ពី​ព្រះសហគមន៍​សន្តប៉ូល បងប្អូនមកពី ព្រះសហគមន៍​តាកែវក្រុង និង​បងប្អូន​មក​ពី​ព្រះសហគមន៍​សន្តីម៉ារីញញឹម​ផ្ទាល់។ លោកអភិបាល អូលីវិយេ មាន​ប្រសាសន៍​ថា “យប់​នេះ​ជា​អំណរ​សប្បាយ​សម្រាប់​ព្រះសហគមន៍​នៅ​ខេត្តតាកែវ ប៉ុន្តែ​សម្រាប់​ព្រះសហគមន៍​នៅ​ភូមិភាគ​ភ្នំពេញ ព្រះសហគមន៍​នៅប្រទេស​កម្ពុជា ដែល​ព្រះជា​ម្ចាស់​បាន​ជ្រើសរើស ៥៥ នាក់​ថែម​ទៀត ដើម្បី​ទៅ​ជា​បុត្រា​បុត្រី​របស់​ព្រះអង្គ និង​ជា​ពិសេស​ដើម្បី​ចូលរួម​នៅ​ក្នុង​មហាគ្រួសារ​របស់​ព្រះជាម្ចាស់ ដែល​ជាព្រះសហគមន៍។” ព្រះសហគមន៍កាតូលិក​ក្នុង​ខេត្តតាកែវ បាន​កើត​ឡើង​ក្នុង​ពាក់​កណ្តាល​ទសវត្ស​ឆ្នាំ​១៩៩០ ​ដោយ​គ្រីស្ត​បិរស័ទ​តែ​ម្នាក់​ដែល​បាន​ខិតខំ​ឈ្វេងយល់​ព្រះបន្ទូល នៅ​ភ្នំពេញ​រហូត​ទទួល​អគ្គសញ្ញា​ជ្រមុជទឹក។ ដោយ​ការ​ខិតខំ​បង្ហាញ​ជំនឿ និង​មាន​ការ​ជួយ​ជ្រោមជ្រែង ពី​សំណាក់​លោក​បូជាចារ្យអូលីវីយេ។ បន្តិច​ម្តងៗ​ដំណឹងល្អ​អំពី​ព្រះយេស៊ូ​បាន​រីកសាយភាយ​ក្នុង​ខេត្ត​នេះ មនុស្ស​ជា​ច្រើន​បាន​ដើរ​តាម​ព្រះយេស៊ូ។ ពេល​នេះ​ក្នុង​ខេត្តតាកែវ​មាន​ព្រះសហគមន៍​កាតូលិក​ចំនួន ៧ កន្លែង ។ ក្នុង​ឱកាស​បុណ្យ​ចម្លង​នេះ ក្រៅ​ពី​បងប្អូន​ចំនួន ៥៥ នាក់​ដែល​ជ្រមុជទឹក​នៅ​ព្រះសហគមន៍​សន្តីម៉ារីញ​ញឹម ក៏​មាន​បងប្អូន ១៨ នាក់ …

បងប្អូន​ចំនួន​៥៥​នាក់​ទទួល​អគ្គសញ្ញា​ជ្រមុជទឹក នៅ​ព្រះវិហារ​សន្តញញឹម ចម្ការទៀង Read More »

មេកាយឫទ្ធិត្រូវតែមានកម្លាំងដើម្បីបម្រើ

កាល​ពី​ថ្ងៃ​ទី​០៦–០៩ ខែ​មេសា ឆ្នាំ​២០១៩ ការិយាល័យ​យុវជន ជំទង់ និង​កុមារ​នៃ​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ បាន​រៀប​ចំ​កម្មវិធី​បោះ​ជំរំ​ក្រុម​កាយឫទ្ធិ នៅព្រះសហគមន៍​ព្រះ​ត្រៃ​ឯក​គិរីវង់ ខេត្ត​តាកែវ ដែល​ក្នុង​នោះ​មាន​ការ​ចូល​រួម​ពី​លោក​បូជាចារ្យ មេ​ក្រុម​កាយឫទ្ធិ និង​កូនៗ​កាយឫទ្ធិ ​មក​ពី​មណ្ឌល​សកម្មភាព​កំពង់​សោម មណ្ឌល​សកម្មភាព​កំពត និង​មណ្ឌល​សកម្មភាព​តាកែវ ជាង​៤០០​នាក់។ លោក ឡិឈឺផាន អេគូអាម ឆាលេស ជា​បូជាចារ្យ​ទទួល​ខុស​ត្រូវ​កម្មវិធី​កាយឫទ្ធិ​ភូមិភាគ​ភ្នំពេញ បាន​ថ្លែង​ក្នុង​ធម្មទេសនា​បើក​កម្មវិធី​បោះ​ជំរំ​នេះ​ថា មេ​ក្រុម​កាយឫទ្ធិ​គឺ​ជា​ការ​ត្រាស់​ហៅ​របស់​ព្រះជាម្ចាស់ ហើយ​មេក្រុម​នេះ មាន​កម្លាំង​ដើម្បី​បម្រើ​កូន​ក្រុម និង​ត្រូវ​ចេះ​ថែ​រក្សា​គេ។ លោក​បន្ត​ថា មេ​ក្រុម​កាយ​ឫទ្ធិ​ទទួល​ការអប់រំ​ដើម្បី​ទៅ​បម្រើ ដោយ​មាន​ព្រះពរ​ពី​ព្រះជាម្ចាស់​ដែល​គង់​នៅ ហើយ​នៅ​មុន​ពេល​យើង​ធ្វើ​អ្វី​មួយ​យើង​ត្រូវ​តែ​អធិដ្ឋាន​ដើម្បី​ទូល​អង្វរ​សុំ​កម្លាំង​ពី​ព្រះជាម្ចាស់។ ចុង​ក្រោយ​លោក​ក៏​បាន​អធិដ្ឋាន សូម​ឲ្យ​មេ​កាយឫទ្ធិ​ទាំង​អស់​មាន​កម្លាំង​ដែល​មក​ពី​ព្រះជាម្ចាស់ ដើម្បី​ឲ្យ​គេ​មាន​កម្លាំង​ដើម្បី​បម្រើ។ នៅ​ក្នុងកម្មិវិធី​បោះ​ជំរំ​នេះ​ មេក្រុម​កាយឫទ្ធិ​ទាំង​អស់​រិះ​គិត​រួម​គ្នាអំពី​ប្រធាន​បទ​រួម​គឺ​ខ្ញុំ​អាច​ធ្វើ​បាន ដោយ​មាន​បញ្ចូល​ល្បែង​ប្រជា​ប្រិយ​ខ្មែរ គូរ​រូប ការច្នៃ​ប្រឌិត និង​ការចុះ​សួរ​សុខ​ទុក្ខ​ចាស់ៗ​និង​អ្នកក្រីក្រ​ជាដើម។ លោក រដ្ឋ ចន្ថា ជា​បុគ្គលិក​ការិយាល័យ​យុវជន ជំទង់ និង​កុមារ ភូមិភាគ​ភ្នំពេញ​ដែល​ទទួល​ខុសត្រូវ​លើ​ផ្នែក​កាយឫទ្ធិ បាន​ឲ្យ​ដឹង​ថា គោល​បំណង​នៃ​កម្មវិធី​បោះ​ជំរំ​នេះ ធ្វើ​ឲ្យ​កុមារ​មាន​ឱកាស​ជួប​ជុំ​គ្នា ចេះ​រស់​នៅ​ជា​ក្រុម មាន​ភាពក្លាហាន​ក្នុង​ការចូល​រួម​សកម្មភាព​ផ្សេងៗ និង​ដើម្បី​ឲ្យ​ក្រុម​កាយឫទ្ធិ​ទាំងអស់​ចែក​រំលែក​បទពិសោធ​រវាង​គ្នានឹង​គ្នា។ លោក អារ៉ាងហ្គោ សាប៉ាតា …

មេកាយឫទ្ធិត្រូវតែមានកម្លាំងដើម្បីបម្រើ Read More »

លោកអភិបាលព្រះសហគមន៍កាតូលិក អូលីវីយេ ជួបសំណេះសំណាលជាមួយគ្រួសារអ្នកជំងឺ និងរស់នៅជាមួយមេរោគអេដស៍

លោក​អូលីវីយេ អភិបាល​ព្រះ​សហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ បាន​ជួប​សំណេះ​សំណាល​ជា​មួយ​បងប្អូន អ្នកជំងឺ និង​រស់​នៅ​ជា​មួយ​មេរោគ​អេដស៍​ចំនួន ១០០ គ្រួសារ នៅ​មន្ទី​ធម្មការ និង​សាសនា​ខេត្តតាកែវ​ នា​ឱកាស​អបអរ​សាទរបុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ កាល​ពី​ថ្ងៃ​ទី១១ ខែមេសា ឆ្នាំ២០១៩ ដោយ​មាន​កិច្ច​សហការ រវាង​ព្រះសហគមន៍​កាតូលិក និង​មន្ទីរ​ធម្មការ និង​សាសនា​ខេត្តតាកែវ​។ បងប្អូង​ទាំង​១០០​គ្រួសារ​នេះ​មក​ពី​តំបន់​មួយ​ចំនួន​នៅ​ជុំវិញ​ខេត្ត​តាកែវ​។ ក្នុង​នោះ​ដែរ​លោក គាំ ដាំ​ផេង អនុប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្តតា​កែវ​ថា ពិធី​សំណេះ​សំណាល​នេះ​ជា​សក្ខីភាព​មួយ​បញ្ជាក់​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ដ៏​ខ្ពង់ខ្ពស់​បំផុត​ពី​សំណាក់​ព្រះសហគមន៍​កាតូលិក និង​អរគុណ​ដល់​លោកអភិបាល​អូលីវីយេ​ដែល​តែង​តែ​ចូលរួម​យ៉ាង​សកម្ម​និង​យក​អំណោយ​ចែក​ឲ្យ​អ្នក​ទាំង​អស់​គ្នា​នៅ​ក្នុង​ខេត្ត​តាកែវ​ប្រកប​ដោយ​តម្លាភាព​និង​ប្រសិទ្ធភាព។ ក្នុង​ពិធី​នេះ​លោកអភិបាល​អូលីវីយេ​បើ​មាន​ប្រសាសន៍​ថា នេះ​ជា​ឱកាស​មួយ​ដើម្បី​ជូនពរ​ដល់​បងប្អូន​ទាំង​អស់​ឲ្យ​មាន​កម្លាំង​ចិត្ត​តស៊ូ​និង​មាន​សេចក្ដី​សុខ​ជា​ប្រចាំ​។ លោក​ថា​បញ្ហា​របស់​យើង​គឺ​ជំងឺ​ប្រចាំថ្ងៃ​ហើយ​អ្វីដែល​សំខាន់​បំផុត​គឺ​ជីវិត​របស់​យើង​សព្វ​ថ្ងៃ​ដែល​មាន​ទាំង​សុខ​និង​មាន​ទុក្ខ​។ លោក​អភិបាល​បាន​លើក​ទឹក​ចិត្ត បន្ត​ទៀត​ថា នៅ​ក្នុង​ខេត្តតាកែវ​យើង​មាន​ជាង 2 ពាន់​នាក់​ដែល​មាន​ជំងឺ​នេះ​ខ្ញុំ​បាន​អាន ព័ត៌​មាន​ថា​5 ឆ្នាំ​ទៀត​នឹង​មាន​វ៉ាក់សាំង​ការពារ ជំងឺ​អេដស៍ ប៉ុន្តែ​សំខាន់​សូម​ឲ្យ​យើង​ប្រយ័ត្ន កុំ​ឱ្យ​មាន​ដៃ​គូ​ថ្មី​គឺ​មាន​ប្រពន្ធ​តែ​មួយ និង​ប្រើប្រាស់​ថ្នាំ​ឲ្យ​បាន​ទៀង​ទាត់។  ក្នុង​ឱកាស​នេះ​ដែរ​លោក​អភិបាល ប័ណ្ណ​ស្នើ​សុំ ដល់​យាយ​ៗ​ដែល​មាន​វត្តមាន​នៅ​ទីនេះ ជួយ​អប់រំ​ដល់​យុវជន​បន្ត​ទៀត​។ លោក​បន្ត​ថា​សន្តិភាព​សំខាន់​ណាស់​ជា​ពិសេស​នៅ​ពេល​ដែល​យើង​ចូល​ឆ្នាំ​ថ្មី​ជា​ពេល​វេលា​ដែល​យើង​ជូនពរ​គ្នា​ទៅ​វិញ​ទៅ​មក នៅ​ពេល​ដែល​ទេវតា​ចុះ​នៅ​ថ្ងៃ​អាទិត្យ​យើង​មាន​ព្រះ​ពរ​ពី​ឋាន​លើ​មក​មែន​ប៉ុន្តែ​សូម​កុំភ្លេច​ជូន​ពរ​គ្នា​ទៅ​វិញ​ទៅ​មក​។ លោក​បញ្ជាក់​ទៀត​ថា យើង​រក​ឃើញ​សេចក្ដីសុខ​នៅ​ក្នុង​ជីវិត​ដោយ​ចេះ​រួបរួម​គ្នា​ជា​គ្រួសារ​តែ​មួយ ចេះ​គោរព​គ្នា​ជា​បងប្អូន ហើយ​អ្វី​ដែល​សំខាន់​ទោះ​ជា​យើង​សាសនា​ណា​ក្ដី​គឺ​ជា​បង​ប្អូន​និង​ជា​ជន​ជាតិ​ខ្មែរ​ចេះ​ស្រឡាញ់​គ្នា​កសាង​ជាតិ​ដោយ​សមត្ថភាព​របស់​យើង​ផ្ទាល់​។ តាម​ប្រសាសន៍​របស់​លោកគាំ ដាំ​ផេង​បាន​ឲ្យ​ដឹង​ថា​ពិធី​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​មាន​ការ​សហការ​ល្អ​ពី​ព្រះ​សហគមន៍​និង​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត​តាកែវ​។  ក្នុង​ពិធី​នេះ​អ្នក​ជំងឺ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​សាប៊ូ​ដុស​ខ្លួន​សាប៊ូ​លាង​ចាន​ សាប៊ូ​បោក​ខោអាវ ទឹកត្រី​ទឹកស៊ីអ៊ីវ  អង្ករ និង​ថវិកា​មួយ​ចំនួន​។

ការីតាស់​កម្ពុជា បើក​ដំណើរ​ការ​គម្រោង​លើក​កម្ពស់​បរិយា​បន្នសង្គម​ដល់​ជន​មាន​ពិការ​ភាព

អង្គការ​ការីតាស​កម្ពុជា​ សហការ​ជា​មួយ​អង្គការ​ការីតាស់​អាល្លឺម៉ង់ ​បាន​បើក​ដំណើរ​ការ​លើ​គម្រោង​លើក​កម្ពស់​បរិយា​ប័ន្នសង្គម ​ដើម្បី​ធ្វើ​ការ​ចែក​រំលែក​ និង​លើក​កម្ពស់​ដល់​ជន​រង​គ្រោះ​គ្រប់​ស្ថានភាព​ដែល​មាន​នៅ​ក្នុង​សង្គម​ទាំង​ផ្លូវ​ចិត្ត​និង​រាង​កាយ​នា​ព្រឹក​ថ្ងៃទី 9 មេសា​ឆ្នាំ 2019 នៅ​អង្គការ​ការីតាស​កម្ពុជា​សង្កាត់​បឹង​ព្រលឹត​ខណ្ខ​7 មករា រាជធានី​ភ្នំពេញ ដោយ​មាន តំណាង​អង្គការ និង​ស្ថាប័ន​ពាក់​ព័ន្ធ​មួយ​ចំនួន​បាន​ចូល​រួម​ជា​ច្រើន​កុះករ។ លោក គឹម រតនា នាយក​ប្រតិបត្តិ​នៃ​អង្គការ​ការីតាស​កម្ពុជា បាន​ថ្លែង​ថា​គម្រោង​ថ្មី​របស់​អង្គការ​ការីតាស​នេះ​គឺ​ដើម្បី​ជួយ​ដល់​ជនរង​គ្រោះ​មាន​រយៈ​ពេល 3 ឆ្នាំ ដោយ​មាន សហប្រតិបត្តិការ​ពី​ការីតាស​អាល្លឺម៉ង់ និង​អនុវត្ត​ដោយ ការីតាស់​កម្ពុជា នៅក្រុង​តាខ្មៅ​និង​សៀមរាប​។ លោក​បាន​បន្ត​ថា​នេះ​ជា​គម្រោង​បន្ថែម​លើ​ការងារ​ដែល​ការីតាស​កម្ពុជា​បាន​ធ្វើ​ក្នុង​ពេល​បច្ចុប្បន្ន​ដែល​កំពុង​ជួយ​ដល់​អ្នកក្រីក្រ និង​អ្នក​ដែល​គ្មាន​ឱកាស​នៅ​ក្នុង​សង្គម។  លោក​សង្ឃឹម​ថា​គម្រោង​នេះ និង​ពង្រឹង​សមត្ថភាព​ការីតាស់​កម្ពុជា ដើម្បី​លើក​កម្ពស់​បរិយាប័ន្ន ដោយ​មាន​គោល​ដៅ​លើក​កម្ពស់​សិទ្ធិ​មនុស្ស​ជា​ពិសេស​សិទ្ធិ​ជន​មាន​ពិការ​ភាព​។  លោក​នាយកប្រតិបត្តិ​រូប​នេះ​ក៏​បាន​លើក​ផង​ដែរ​ថា បន្ទាប់​ពី​សង្គ្រាម 40 ឆ្នាំ​កម្ពុជា​មាន​ការ​រីក​ចម្រើន​ប៉ុន្តែ​ក៏​មាន​ឧបសគ្គ មួយ​ចំនួន​ដល់​ជន​ងាយ​រងគ្រោះ ជា​ពិសេស​ជន​មាន​ពិការ​ភាព ដើម្បី​ចូល​រួម​ក្នុង​វិស័យ​នានា​ទាំង​ផ្នែក​ហេដ្ឋា​រចនា​សម្ព័ន្ធ គោល​នយោបាយ​និង​សេដ្ឋកិច្ច​ជា​ដើម។ លោក​ថា​ការ​ធ្វើ​បរិយាប័ន្ន​នេះ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​សង្គម​របស់​យើង​មាន​ការ​យល់​ដឹង​មាន​បរិយាកាស​មួយ​ដែល​អាច​ផ្ដល់​លទ្ធភាព​ដោះ​ស្រាយ​រាល់​ឧបសគ្គ​ទាំង​អស់ និង​ស្វាគមន៍ ក៏​ដូចជា​ការ​ផ្ដល់​ឱកាស ឲ្យ​អ្នក​ងាយ​រង​គ្រោះ​មាន​ភាព​ស្មើគ្នា ដើម្បី​ជួយ​ឱ្យ​ជីវិត​របស់​គេ​កាន់​តែ​ប្រសើរ​ឡើង​។ ចំណែក​លោក អេនរីកេ ហ្វីការេដូ ជា​អភិបាល​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​បាត់ដំបង និង​ជា​អភិបាល​ទទួល​ខុស​ត្រូវ​នៃ​អង្គការ​ការីតាស​កម្ពុជា បាន​មាន​ប្រសាសន៍​ថា កម្មវិធី​នេះ​មាន​សារៈសំខាន់​សម្រាប់​ការីតាស់​កម្ពុជា​ចូល​ទៅ​ក្នុង​សង្គម​ដើម្បី​ជួយ​ដល់​រដ្ឋាភិបាល​កម្ពុជា​និង​ជួយ​ដល់​ជន​មាន​ពិការ​ភាព​។​ លោក​មាន​ប្រសាសន៍​បន្ត​ទៀត​ថា កម្មវិធី​នេះ​ជួយ​ឱ្យ​គ្រួសារ​ដែល​មាន​ជនពិកា​ភាព​ដែល​មិន​ហ៊ាន​ចូល​ទៅ​ក្នុង​សង្គម​។ លោក​បញ្ជាក់​ថា​សព្វថ្ងៃ​យើង​មាន មនុស្ស​មាន​ជំងឺ​អូទីសឹម​ច្រើន ហើយ​កម្មវិធី​នេះ​អាច​ជួយ​ឲ្យ​គាត់​ចូល​រៀន នៅ​ក្នុង​សង្គម​បាន។  លោក​អភិបាល​ថា​ឥឡូវ​នេះ​មាន​កម្មវិធី​ពិសេស​ថ្មី​គឺ​ជួយ​ឲ្យ​បង​ប្អូន​ដែល​មាន​ពិការ​ភាព​ទូទៅ​អាច​ចូល​រួម​នៅ​ក្នុង​សង្គម ដូច​មនុស្ស​ទូទៅ។ លោក​បន្ត​ទៀត​ថា​ឧបសគ្គ​ដែល​ជនពិការ​មាន​គឺ​មិន​មែន​មក​ពី​ខ្លួន​គាត់​ផ្ទាល់​ទេ​គឺ​ជា​សង្គម​មួយ​ដែល​ត្រូវ​មាន​យុត្តិធម៍​សម្រាប់​ទាំង​អស់​គ្នា ដូច​ជា​ពេល​ដែល​ជន​ពិការ​ចូល​ក្នុង​បន្ទប់​ទឹក​គឺ​អាច​ឲ្យ​រទេះ​របស់​គាត់​ចូល​បាន​។ លោក​អភិបាល​គីគេ សង្ឃឹម​ថា​ចាប់​ពី​ពេល​នេះ​ទៅ​យើង​មាន​ទស្សនៈ​ថ្មី គឺ​គិត​ពី​សមត្ថភាព​ដែល​ជនពិការ​មាន ច្រើន​ជាង​បញ្ហា​ប្រឈម​របស់​គេ​។​គេ​មាន​សមត្ថភាព ច្រើន​ជាង​ឧបសគ្គ​ដែល​គេ​មាន​។ ក្រៅ​ពី​កិច្ច​ស្វាគមន៍​និង​អនុសាសន៍​ផ្សេងៗ​របស់​ថ្នាក់​ដឹក​នាំ​អង្គការ​ការីតាស​កម្ពុជា​និង​អង្គការការីតាស​អាឡឺម៉ង់ អស់​អ្នក​ដែល​បាន​ចូលរួម​ទាំង​អស់ ក៏​បាន​ស្ដាប់​អំពី​សក្ខីភាព​របស់មាតាបិតា ដែល​មាន​កូន​ជា​ជន​ពិការ និង​យុវជន​ដែល​ជាជន​ពិការ​ផ្ទាល់ ដែល​ធ្លាប់​ទទួល​រង​នូវ​ការ​ប្រមាថ​មើល​ងាយ​ពី​អ្នក​ជុំវិញ​ក៏​ប៉ុន្តែ ពួក​គាត់​នៅ​តែ​មាន​ក្ដី​សង្ឃឹម​ថា​អាច​ចូល​រួម​នៅ​ក្នុង​សង្គម​ដូច​គេ​ដូច​ឯង​បាន​។ គម្រោង លើក​កម្ពស់​បរិយាប័ន្នសង្គម​នេះ​នឹង​ដាក់​ឲ្យ​ដំណើរ​ការ​រយៈពេល 3​ឆ្នាំ​គឺ​ចាប់​ពី​ឆ្នាំ 2019 រហូត​ដល់​ឆ្នាំ 2021​។ ក្រៅ​ពី​គម្រោង​នេះ ការី​តាស​កម្ពុជា​ក៏​បាន​យក​ចិត្ត​ទុក​ដាក់​ផ្ដល់​សេវា​កម្ម​ពង្រឹង​សមត្ថភាព​សម្រប​សម្រួល​លើ​គ្រប់​វិស័យ​ដើម្បី​លើក​កម្ពស់​ជន​ក្រីក្រ​ដែល​មក​ពី​គ្រួសារ​ជន​មាន​ពិការ​ភាព ជា​ពិសេស មាន​ការ​អប់រំ​ជា​ប្រព័ន្ធ​សម្រាប់​ស្ត្រី និង​អប់រំវិជ្ជាជីវៈ​ដល់​ស្ត្រី​ដែល​រងគ្រោះ​ដោយ​សារការ​បំពាន​ផ្លូវភេទ​ព្រម​ទាំង​យុវជន​យុវនារី​ទាំង​អស់​ក៏​ដូច​ជា​កុមារ​ឲ្យ​មាន​បំណិន​ជីវិត និង​ស្វែង​រក​ឱកាស​ដើម្បី​ចូល​រួម​នៅ​ក្នុង​សង្គម ក៏​ដូច​ជា​ការ​រួម​ចំណែក​នៃ​ការ​អភិវឌ្ឍ​សង្គម​កម្ពុជា​ទាំង​មូល​ផង​ដែរ​។

លោកអូលីវីយេ៖ ព្រះវិហារនេះជាសញ្ញាសម្គាល់ថាជាព្រះសហគមន៍ដែលមានជីវិត និងវត្តមានរបស់ព្រះយេស៊ូផ្ទាល់

កំពតៈ ព្រះវិហារថ្មីមួយខ្នងមានទំហំ ១០ម៉ែត្រ គុណនឹង ២០ម៉ែត្រ ដែលបានសងជារចនាបថខ្មែរយ៉ាងស្រសស្អាត បានប្រារព្ធពិធីបុណ្យឆ្លងយ៉ាងឳឡារិក កាលពីថ្ងៃទី ១៦ ខែ មីនា ឆ្នាំ២០១៩កន្លងទៅ ដែលមានលោកអូលីវីយេ ជ្មិតហស្ល៊ែរអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញជាអធិបតី និងមានការចូលរួមពីសំណាក់លោកបូជាចារ្យ គ្រីស្តបរិស័ទយ៉ាងច្រើនកុះករ។ ពេលចាប់ផ្តើមកម្មវិធីបុណ្យ លោកអភិបាល លោកបូជាចារ្យ និងបរិស័ទ ដង្ហែជុំវិញព្រះវិហារថ្មីចំនួន បីជុំ ដោយមានឈើឆ្កាងនាំមុខ ព្រះគម្ពីរ និងបន្តបន្ទាប់ដោយ អដ្ឋិធាតុរបស់សន្តីតេរេសា ទឹកព្រះពរ និងប្រេងគ្រីស្មា។បន្ទាប់មកនៅមុខព្រះវិហារ លោកអភិបាលអូលីវីយេបានសួរ ទៅកាន់លោកយ៉ាំ លូកាដែលទទួល ខុសត្រូវនៅព្រះសហគមន៍ថា ដាក់ឈ្មោះអ្វីឲ្យព្រះវិហារថ្មីនេះ? លោក បូជាចារ្យ តាវ៉ូឡា យ៉ាំង លូកា បានប្រកាសនៅមុខលោកអភិបាលថា ព្រះវិហារថ្មីនេះឈ្នោះ “ព្រះវិហារសន្តយ៉ូសែប”។  បន្ទាប់មកលោកអភិបាលអូលីវីយេប្រគល់កូនសោព្រះវិហារជូនទៅលោកបូជាចារ្យទទួលខុសត្រូវដើម្បីអញ្ជើញគ្រីស្តបរិស័ទទាំងអស់ឲ្យចូលទៅក្នុងព្រះវិហារដែលជាព្រះដំណាក់របស់ព្រះជាម្ចាស់ដើម្បីលើកតម្កើងព្រះនាមព្រះអង្គ។ នៅក្នុងឱកាសនេះដែរ លោកអភិបាលអូលីវីយេ បានមានប្រសាសន៍ទៅកាន់លោកបូជាចារ្យក៏ដូចជាគ្រីស្តបរិស័ទនៃព្រះវិហារ សន្តយូសែបថ្មីនេះ នៅក្នុងធម្មទេសនា ថា ថ្ងៃនេះយើងមានអំណរសប្បាយ ដោយសារយើងមានព្រះវិហារថ្មី ដូច្នេះសូមឱ្យយើងចេះថ្វាយបង្គំព្រះជាម្ចាស់តាមវិញ្ញាណនិងសេចក្ដីពិតដូចលោកអេសរ៉ាបានថ្លែងនៅក្នុងព្រះគម្ពីរ។  លោកអភិបាលក៏បានដាស់តឿន ដល់លោកបូជាចារ្យនិងគ្រិស្តបរិស័ទនៅទីនេះ សូមឲ្យយកព្រះវិហារដែលជាព្រះដំណាក់របស់ព្រះជាម្ចាស់ទៅជាកន្លែងមួយដើម្បីជួបជុំគ្នាជាក្រុមគ្រួសារ ដោយមានចិត្តស្រឡាញ់ ស្វាគមន៍គ្នា និងលើកលែងទោស លើកទឹកចិត្តគ្នាទៅវិញទៅមក។ បន្ទាប់ពីធម្មទេសនា ទាំងលោកអភិបាល អស់លោកបូជាចារ្យ និងគ្រីស្តបរិស័ទទាំងអស់លុតជង្គង់រួមគ្នាអធិដ្ឋានអង្វរសន្តបុគ្គលទាំងអស់ ដើម្បីទូលអង្វរព្រះជាម្ចាស់សម្រាប់ព្រះវិហារថ្មីក្លាយជាលំនៅដ្ឋាននៃការសង្គ្រោះ និងធម៌មេត្តាករុណា ដែលគ្រីស្តបរិស័ទទាំងអស់មកថ្វាយបង្គំព្រះជាម្ចាស់ទាំងវិញ្ញាណនិងសេចក្តីពិត។ ក្រោយមកលោកអភិបាលបានបញ្ចុះអដ្ឋិធាតុរបស់សន្តីតេរេសានៅចំកណ្តាលតុសក្ការៈ និងលាបប្រេងគ្រិស្មា លើកតុសក្ការៈ លើសសរព្រះវិហារ ដើម្បីទៅជាសញ្ញាសម្គាល់នៃព្រះរាជ្យ និងព្រះដំណាក់របស់ព្រះគ្រីស្ត។ លោកបូជាចរ្យដុតទៀនបំភ្លឺតាមសសរសសរព្រះវិហារ ជាតំណាងនៃព្រះពន្លឺរបស់ព្រះគ្រីស្តដែលបំភ្លឺប្រជាជាតិទាំងឡាយឲ្យបានពោរពេញទៅដោយសេចក្តីពិតផងដែរ។ លោកយ៉ាំងលូកា បូជាចារ្យទទួលខុសត្រូវព្រះសហគមន៍មានប្រសាសន៍ថា អ្វីដែលធ្វើឲ្យព្រះហគមន៍មានការរីកលូតលាស់មកដល់សព្វថ្ងៃ គឺមកពីការសម្ដែងធម៌មេត្តាករុណាតាមរយៈក្រុមសង្គហៈដល់អ្នកជំងឺនៅពេលដែលបងប្អូនកំពុងមានធុរៈ និងមានទុក្ខលំបាក ព្រះសហគមន៍តែងតែព្យាយាមជួយ។ លោកបន្តថា មួយវិញទៀតយើងមានកម្មវិធីផ្សេងៗដូចជាកម្មវិធីយុវជនដែលចុះទៅសួរសុខទុក្ខ និងមានកម្មវិធីសប្បាយរួមគ្នាដើម្បីលើកទឹកចិត្តដល់ក្រុមគ្រួសារ ក៏ដូចជាមានអាហារសាមគ្គី និងដូចជាក្រុមស្ត្រីដែលមានការច្នៃប្រឌិតផលិតផលសិប្បកម្មនានា ដែលនាំឲ្យយើងមានអារម្មណ៍ថាជាគ្រួសារតែមួយពិតមែន។ ព្រះសហគមន៍កាតូលិកជុំគិរី បានចាប់ផ្ដើមមានឡើងនៅដើមទស្សវត្សទី៩០ ដោយគ្រួសារគ្រីស្តបរិស័ទមួយដែលបានធ្វើមាតុភូមិនិវត្តន៍ ពីជំរុំជនភៀសខ្លួនខ្មែរ ថៃ។ តាមប្រសាសន៍លោក ស្រី អាន ជូ ជាអ្នកចាប់ផ្តើមព្រះសហគមន៍ក្នុងភូមិនេះបានរៀបរាប់ថា គ្រួសាររបស់លោកស្រី បានមកដល់ភូមិនេះ ហើយក៏បានធ្វើអ្វីសំខាន់ដែរគ្រាន់រៀបរាប់ អំពីព្រះយេស៊ូដល់បងប្អូន ធ្វើឲ្យបងប្អូនចាប់អារម្មណ៍ ចង់ដើរតាមព្រះយេស៊ូ។  លោកស្រីបន្តថាដោយមានការជួយជ្រោមជ្រែង និងលើកទឹកចិត្តពីលោកអភិបាលអីវរ៉ាមូស លោកអេមីល លោកបូជាចារ្យវីរៈជ័យ លោកបូជាចារ្យសួន ហង្សលី និងលោកបូជាចារ្យអូលីវីយេ មុននឹងតែងតាំងជាអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ និងពេលនេះមានលោកលូកា បានជួយឲ្យព្រះសហគមន៍ចម្រើនឡើងជានិច្ច។ លោកស្រី បញ្ជាក់ថា “លទ្ធផលពេលព្រះជាម្ចាស់ជាអ្នកធ្វើកិច្ចការទាំងអស់។ ” សមាជិកក្នុងគ្រួសារ លោកស្រីបានក្លាយជាគ្រីស្តបរិស័ទទាំងអស់ ក្នុងនោះមានម្នាក់ជាដូនជីកាតូលិកក្នុងក្រុមអ្នកស្រឡាញ់ព្រះឈើឆ្កាងនៅកំពង់ចាម។  នៅក្នុងពិធីដ៏វិសេសវិសាលនេះ លោកអភិបាលអូលីវីយេ មានប្រសាសន៍ប្រាប់អ្នកនាំសារថា នៅពេលយើងសម្ពោធន៍ព្រះវិហារថ្មីមួយ គឺណែនាំឲ្យព្រះសហគមន៍ទាំងមូលនៅភូមិភាគភ្នំពេញមានអំណរសប្បាយ ដោយមើលឃើញព្រះសហគមន៍របស់យើងរីកចម្រើនបន្តិចម្ដងៗ។ លោកបន្តថា នៅទីនេះផ្ដើមចេញពីគ្រួសារតែមួយដែលជាគ្រីស្តបរិស័ទ ឥលូវនេះយើងឃើញមានគ្រីស្តបរិស័ទជាច្រើន មានទាំងយុវជន និងចាស់ៗផងដែរ។ លោកបញ្ជាក់ថាព្រះវិហារនេះជាសញ្ញាសម្គាល់ថាជាព្រះសហគមន៍ដែលមានជីវិត និងមានវត្តមានរបស់ព្រះយេស៊ូផ្ទាល់។ មានទូរព្រះកាយ ជាកន្លែងដែលមកជួបជុំគ្នាដើម្បីស្ដាប់ព្រះបន្ទូល អធិដ្ឋាន ប្រារព្ធអគ្គសញ្ញានានា។ គង្វាលព្រះសហគមន៍ភូមិភាគភ្នំពេញបន្ថែមទៀតថា កុំគិតតែលើអាគារសំខាន់ព្រះសហគមន៍ជាគ្រួសារមួយ ជាកន្លែងមួយដែលស្វាគមន៍បងប្អូនឯទៀតៗ ជាពិសេសអស់អ្នកដែលមានទុក្ខលំបាក និងបន្តប្រកាសដំណឹងល្អដើម្បីឲ្យព្រះគម្ពីរដែលយើងអានទៅជាព្រះគម្ពីរចិញ្ចឹមជីវិតប្រចាំថ្ងៃ និងមានឥទ្ធិពលដោយចូលទៅក្នុងដួងចិត្តរបស់យើង។

ជនក្រីក្រចំនួន១២០គ្រួសារ ទទួលអំណោយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

គ្រួសារ​ក្រីក្ររ​ចំនួន​១២០ ​ទទួល​អំណោយ​ពី​ព្រះសហគមន៍​សន្តយូសែប​ផ្សារ​តូច នា​ថ្ងៃទី​១០​ ខែមេសា ឆ្នាំ​២០១៩​នេះ ព្រះ​សហគមន៍​សន្តយូសែប​ផ្សាតូច ក្នុង​មណ្ឌល​សកម្មភាព ភ្នំពេញ​ខាង​ជើង។ កម្មវិធី​នេះ​បាន​ធ្វើ​ឡើង​នៅ ភូមិ​ទួលសង្កែ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ ក្រោម​វត្តមាន​របស់​លោក​បូជាចារ្យ ប៉ូល រឿង ឆ័ត្រសិរី ជា​ប្រធាន រួម​ជាមួយ​ក្រុម​សង្គហៈ និង​គ្រីស្ត​បរិស័ទ​មួយ​ចំនួន​ទៀត។ ជាកិច្ច​ចាប់ផ្តើម​លោក​បូជាចារ្យ រឿង ឆ័ត្រសិរី ទទួល​ខុស​ត្រូវ​ព្រះ​សហគមន៍​ផ្សារ​តូច​ផ្ទាល់​បាន​មាន​មតិ​ស្វាគមន៍​បង​ប្អូន​ក្រីក្រ​ទាំង​១២០​គ្រួសារ​ថា៖ ក្នុង​ឱកាស​បុណ្យ​ចម្លង និង​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខាង​នេះ ព្រះ​សហគមន៍​យើង​បាន​រៀបចំ​ជា​អំណោយ​បន្តិច​បន្តួច​ដល់​បង​ប្អូន ក្នុង​គោលដៅ​ចែក​រំលែក​សេចក្តី​ស្រឡាញ់ និង​ចូលរួម​រំលែក​ការ​លំបាក​ខ្លះៗ​ដល់​បង​ប្អូន។ លោក​បាន​បន្ត​ថា អំណោយ​ក្នុង​ថ្ងៃ​នេះ​មិន​ច្រើន​ទេ​សម្រាប់​គ្រួសារ​ដែល​មាន​សមាជិក​ច្រើន គឺ​ហូប​ត្រឹម​មួយ​អាទិត្យ ឬ​ច្រើន​ជាង​មួយ​អាទិត្យ​គឺ​អស់​ហើយ តែ​អ្វី​ដែល​ជា​គោដៅ​នៅ​ក្នុង​ថ្ងៃ​នេះ​គឺ ព្រះសហគមន៍​យើង​ធ្វើ​តាម​ការ​បង្រៀន​របស់​ព្រះយេស៊ូ ឲ្យ​ចេះ​ចែក​រំលែក ហើយ​ស្រឡាញ់​បង​ប្អូន​គ្រប់​ជាតិ​សាសន៍ ដូច​ឃ្លា​មួយ​បាន​ចែង​ក្នុង​ព្រះគម្ពីរ​ថា បើ​បង​ប្អូន​បាន​ធ្វើ​កិច្ចការ​ល្អ​តូច​មួយ​ចំពោះ​នណា​ម្នាក់ ដូចជា​បាន​ធ្វើ​ចំពោះ​ខ្ញុំ​ដែរ។ អ្នកស្រី ស៊ី ផាន ជា​ប្រធាន​សង្គហៈ​របស់​ព្រះសហគមន៍​សន្តយូសែប​ផ្សារ​តូច បាន​ឲ្យ​ដឹង​ថា អំណោយ​ដែល​ត្រូវ​ចែក​សម្រាប់​គ្រួសារ​នីមួយៗ​ក្នុង​ថ្ងៃ​នេះ​មាន​ដូចជា៖ អង្ករ​២៥​គីឡូក្រាម ទឹក​ត្រី មី អំបិល ប្រេងឆា និង​ត្រីខ។ល។ ហើយ​គ្រឿង​ឧបភាគ​បរិភាគ​ទាំង​នេះ​គឺ​បាន​មក​ពី​បងប្អូន​គ្រីស្ត​បរិស័ទ ក្រុង​ស្រុក និង​ក្រៅ​ស្រុក រួម​ជាមួយ​នឹង​ថវិការ​របស់​ព្រះសហគមន៍​សន្តយ៉ូសែប​ផ្ទាល់។ …

ជនក្រីក្រចំនួន១២០គ្រួសារ ទទួលអំណោយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី Read More »

២៤​ម៉ោង​សម្រាប់​ព្រះ​ជាម្ចាស់​រួម​ជាមួយ​ពិភព​លោក​ទាំង​មូល

ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ​បាន​រៀប​ចំ​អធិដ្ឋាន​ពេញ​មួយ​យប់​​មួយ​ថ្ងៃ ​មាន​ឈ្មោះ​ថា​២៤​ម៉ោង សម្រាប់​ព្រះជាម្ចាស់​។ លោក​អភិបាល​អូលីិវីយេ​ ជ្មីតអីស្ល៊ែរ​បាន​ជំរុញ ​និង​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ ឲ្យ​គ្រប់​មណ្ឌល​សកម្មភាព​ព្រះសហគមន៍​ក្នុង​ភូមិភាគ​ភ្នំពេញ​ត្រូវ​រៀប​ចំ​ការ​អធិដ្ឋាន​នេះ ​យក​ពេល​២៤​ម៉ោង​សម្រាប់​ព្រះជាម្ចាស់​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​អំពាវ​នាវ​របស់​សម្តេច​ប៉ាប​ហ្វ្រង់ស៊ីស្កូ​ ដែល​តម្រូវ​ឲ្យ​ព្រះសហគមន៍​កាតូលិក​នៅ​ជុំវិញ​ពិភព​លោក​នេះ​រៀប​ចំ​កម្មវិធី​អធិដ្ឋាន​នេះ​នៅ​គ្រប់​ភូមិ​ភាគ​ទាំង​អស់។ កម្មវិធី​នេះ ប្រារព្ធ​ពិធី​បើក​នៅ​ថ្ងៃ​ទី​៣០ ខែ​មេសា វេលា​ម៉ោង​១២​ថ្ងៃ​ត្រង់ ​និង​បិទ​បញ្ចប់​ទៅ​វិញ​នៅ​ថ្ងៃទី​​ ៣១ ខែ​មេសា​​វេលា​ម៉ោង​១២​ថ្ងៃ​ត្រង់។​  ព្រះសហគមន៍​កាតូលិក​នៃម​ណ្ឌល​សកម្មភាព​នីមួយៗ​អាច​បើក និង​បិទ​កម្មវិធី ​ព្រម​ទាំង​ចាត់​ចែង​កម្មវិធី​អធិដ្ឋាន​ពេញ​២៤​ម៉ោង។ នៅ​ព្រះសហគមន៍​កាតូលិក ព្រះ​វិហារ​សន្ត​ម៉ាទីន ត្រែង​ត្រយឹង នៃ​មណ្ឌល​សកម្មភាព​ខេត្ត​ព្រះសីហនុ ​បាន​ប្រារព្ធ​ពិធី​បើក​ដោយ​មាន​វត្តមាន​ផ្ទាល់​របស់​លោក​អភិបាល​អូលីវីយេ ជ្មីតអី​ស្ល៊ែរ និង​ការ​ចូល​រួម​ពី​សំណាក់​លោក​បូជាចារ្យ​ទាំង​អស់​នៃ​មណ្ឌល​សកម្មភាព​ព្រះសីហនុ ព្រមទាំង​​គ្រីស្តបរិស័ទ​យ៉ាង​ច្រើន​កុះករ។ មានប្រសាសន៍នៅក្នុងធម្មតេសនា លោកអភិបាល ព្រះសហគមន៍ភូមិភាគភ្នំពេញបានលើកឡើងថា យើងអធិដ្ឋានពេញមូយថ្ងៃ មួយយប់ តបតាមការអញ្ជើញរបស់សម្តេចប៉ាប និងយើងរួមបញ្ជូលគ្នាការអធិដ្ឋានពេញមួយយប់សម្រាប់ការត្រាស់ហៅ លើកទី៨១ ផងដែរ។  ព្រះសហគមន៍នៅកម្ពុជាតូច តែយើងរួមគ្នាជាមួយព្រះសហគមន៍ក្នុងពិភពលោកទាំងមួយ ក្នុង​២៤ម៉ោងសម្រាប់ព្រះជាម្ចាស់។ លោក​អភិបាល​បន្ត​ថា «ការ​អធិដ្ឋាន​ឲ្យ​យើង​បង្កើត​របៀប​ទំនាក់​ទំនង​​ជា​មួយ​ព្រះ​ជាម្ចាស់  ដើម្បី​ទទួល​ជំនឿ ទទួល​សេចក្តី​សុខ​សាន្ត និង​រស់​នៅ​ធ្វើ​សក្ខីភាព​ក្នុង​សង្គម។​ ពេល​អធិដ្ឋា​ន​យើង​មិន​គ្រាន់​តែ​និយាយ​ជាមួយ​ព្រះជាម្ចាស់ តែ​យើង​ដាក់​ខ្លួន ​ចំពោះ​ព្រះ​​ភក្ត្រ​ព្រះជាម្ចាស់ សូម​ព្រះអង្គ​មេត្តា​ករុណា​ចំពោះ​យើង។» លោក​បញ្ជាក់​ថា​​ពេឡ​យើង​អធិដ្ឋាន គឺ​ស្តាប់​ព្រះជាម្ចាស់ ដោយ​បន្ទាប​ខ្លួន មាន​ចិត្តស្មោះ​ត្រង់ ​មាន​ជំនឿ​លើ​ព្រះអង្គ​ជានិច្ច ដើម្បី​ឲ្យ​យើង​ចេះ​បម្រើ​បង​ប្អូន​ឯទៀតៗ​ដោយ​សេចក្តី​ស្រឡាញ់ …

២៤​ម៉ោង​សម្រាប់​ព្រះ​ជាម្ចាស់​រួម​ជាមួយ​ពិភព​លោក​ទាំង​មូល Read More »

ប្រធានមេក្រុមកាយឬទ្ធិត្រូវតែគោរពតាមពាក្យសច្ចារបស់ក្រុម

ការិយាល័យយុវជន ជំទង់ និងកុមារកាតូលិក ភូមិភាគភ្នំពេញ បានរៀបចំកម្មវិធីបោះជំរំប្រធាន​មេក្រុមកាយឫទ្ធិភូមិភាគភ្នំពេញ ចំនួន៧០នាក់ ដែលមកពីព្រះសហគមន៍នានា ក្នុងមណ្ឌលសកម្មភាពទាំងប្រាំបួន  ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ នៅឧទ្យានជាតិ​ព្រះសុរាម្រិតគិរីរម្យ ខេត្តកំពង់ស្ពឺ។ លោក ស៊ាន់ សារឿន នាយកការិយាល័យយុវជន ជំទង់ និងកុមារកាតូលិក ភូមិភាគភ្នំពេញ បានប្រាប់ពីគោលបំណងនៃកម្មវិធីបោះជំរំនេះថា យើងមានបីចំណុចសំខាន់ៗ គឺទីមួយពង្រឹង​សមត្ថភាព​ដល់ប្រធានមេក្រុមកាយឫទ្ធិនីមួយៗ តាមរយៈការផ្តល់នូវគំនិតឆ្នៃប្រឌិតថ្មីៗ ការណែនាំក្រុម ល្បែងកំសាន្ត និងការចែកបទពិសោធន៍ឲ្យគ្នាទៅវិញទៅមក។ ទីពីរ ដើម្បីធ្វើពាក្យសច្ចាជាផ្លូវការចំពោះមុខលោកអភិបាល ដើម្បីបម្រើកូនៗកាយឫទ្ធិ ក្នុង​ព្រះសហគមន៍​កាតូលិកភូមិភាគភ្នំពេញ។  ទីបី ឲ្យមានពេលវេលាដើម្បី​រិះគិតរួមគ្នាសម្រាប់រៀបចំ​កម្មវិធីទិវាកុមារអន្តរជាតិ ០១ មិថុនា ២០១៩។ លោកសារឿន បន្តដោយរំពឹងថា កម្មវិធីនេះអាចធ្វើឲ្យប្រធាមេក្រុមកាយឬទ្ធិទាំង​អស់មាន​សមត្ថភាពបន្ថែមទៀត ក្នុងការណែនាំមេកាយឫទ្ធិក៏ដូចជាកូនៗកាយឫទ្ធិនៅតាម​ព្រះសហគមន៍​របស់ពួកគេ តាមរយៈបទពិសោធន៍និងរបៀបថ្មីៗ ប្រកបដោយប្រសិទ្ធិភាព ការយកចិត្តទុក​ដាក់ ការទួលខុសត្រូវ និងបម្រើដោយចិត្តស្មោះត្រង់និងសេចក្តីស្រឡាញ់ ដោយមានសហការជាមួយ​លោកបូជាចារ្យ បងប្រុសបងស្រី និងគ្រីស្តបរិស័ទនៅក្នុងព្រះសហគមន៍។  លោកប្រធានការិយាល័យយុវជនរូបនេះ បានលើកសំណូមពរ ដល់លោកបូជាចារ្យ បងប្រុសបងស្រី​តាមព្រះសហគមន៍នីមួយៗ  សូមជួយយកចិត្តទុកដាក់គាំទ្រលើកទឹកចិត្ត តាមដាន ណែនាំដល់ក្រុមកាយឬទ្ធិ ដើម្បីឲ្យគេមានភាពកក់ក្តៅនិងមានកម្លាំងកាយកម្លាំងចិត្ត​ក្នុងការបន្តសកម្មភាពរបស់ពួកគេ។  ថ្លែងទៅកាន់ក្រុមប្រធានមេក្រុមកាយឫទ្ធិ នៅក្នុងធម្មទេសនា លោកអភិបាល​ អូលីវីយេ ​លើកទឹកចិត្ត​ពួកគេថា …

ប្រធានមេក្រុមកាយឬទ្ធិត្រូវតែគោរពតាមពាក្យសច្ចារបស់ក្រុម Read More »

Subscribe to our newsletter

Don't miss new updates on your email