Month: July 2023

ការិយាល័យអប់រំជំនឿបានរៀបចំ​សិក្ខាសាលាដល់គ្រូអប់រំជំនឿនៃមណ្ឌលសកម្មភាពបាសាក់ និងមេគង្គ

ដើម្បីឱ្យគ្រូអប់រំជំនឿយល់ដឹងអំពីដើមកំណើត​នឹងយល់ពីអត្ថន័យនៃពាក្យមួយម៉ាត់ៗរបស់ធម៍ប្រកាសជំនឿ ការិយាល័យអប់រំជំនឿបានរៀបចំ​សិក្ខាសាលាមួយដល់​គ្រូអប់រំជំនឿនៃមណ្ឌលសកម្មភាពបាសាក់ និងមេគង្គ ក្រោមប្រធាន​បទ​«កំណើត​ធម៍​ប្រកាស​ជំនឿ»។ សិក្ខាសាលានេះ ធ្វើឡើងនៅព្រះវិហារ​សន្តហ្វ្រង់ស្វ័រ សាវីយ៉េ(វត្តចំប៉ា) ​កាលពីថ្ងៃទី​១៤​​ ខែកក្កដា ឆ្នាំ​២០២​៣កន្លងទៅនេះ ដោយ​មានសិក្ខាកាមចូល​រួមប្រមាណជា៤០នាក់។   លោកបូជាចារ្យ សុខ ណា ជាបូជាចារ្យទទួលខុសត្រូវមណ្ឌលសកម្មភាពបាសាក់ បានប្រា់ឱ្យដឹងថា ធម៌​ប្រកាសជំនឿគឺជាធម៌គ្រឹះដែល​​គ្រីស្តបរិស័ទត្រូវតែជឿ ព្រោះជាសេចក្ដីពិត​ដែល​ព្រះសហគ​មន៍​ណែនាំតាំងពី២០០០ឆ្នាំ ដោយឱ្យ​គ្រីស្តបរិស័ទ​យកចិត្តទុកដាក់​ប្រកាសជំនឿ។​ លោកមានប្រសាសន៍​ថា ៖ «ធម៌​ប្រកាសជំនឿជាមធ្យោបាយ និង​ជាយានជំនិះដើម្បីឱ្យគ្រីស្តបរិ​ស័ទ​ផ្ញើ​ជីវិតទាំងស្រុងទៅលើព្រះជាម្ចាស់នៅពេលដែលពួកគេប្រកាស គឺពួកគេប្រើជីវិត ប្រើសម្លេង​​ប្រើស្មារតី​ ទាំង​ព្រលឹង​​វិញ្ញាណដែលជឿ​លើព្រះជាម្ចាស់ណែនាំ​ឱ្យពួកគេ​ មានជំនឿដោយខ្លួនឯង»។ លោកបូជាចារ្យបានបន្តថា ៖ «ត្រូវ​​ប្រកាសជំនឿដោយខ្លួនឯង ​ដើម្បី​ទៅដល់ព្រះជាម្ចាស់ ដើម្បីទៅដល់​ប្រភព​នៃជីវិត​ដែលរំពឹងទុកនៅថ្ងៃចុងក្រោយនៃជីវិតគឺ​ទទួល​​ការសង្គ្រោះ»។ ​ធម៌ប្រកាសជំនឿជាអត្ថប្រយោជន៍របស់​ព្រះសហគមន៍ ដែល​ត្រូវដឹងថា​ការ​រួមជាមួយព្រះសហគមន៍ដោយសារធម៌ ជឿណែនាំឱ្យគ្រប់គ្នា​​មានព្រះសហគមន៍ ​ជា​សហ​​ភាព​ដែលជាធ្លុងតែមួយ​ហើយដោយសារតែធម៌​ណែនាំឱ្យ​គ្រីស្តបរិស័ទ​គ្រប់ទិសទីរួបរួមគ្នា​​ជា​សហភាព​តែមួយ ជាធ្លុងតែមួយ និងដាក់ចិត្តផ្ញើជីវិតទាំងស្រុងលើព្រះជាម្ចាស់តែមួយ​ដែល​មានជំនឿតែមួយ និងចុងក្រោយ​ទៅដល់ព្រះសហគមន៍នៅស្ថានបរមសុខ។ នេះបើតាមការបញ្ជាក់ពីលោក បូជាចារ្យ សុខ ណា។ ​អ្នកគ្រូ គឹម សុភា អាយុ៤០ឆ្នាំ ជាគ្រូអប់រំជំនឿមកពី​ព្រះវិហារគង្វាលដ៏សប្បុរស(រោងចក្រ)នៃមណ្ឌ​លសកម្មភាពមេគង្គ បានប្រាប់ឱ្យដឹងដែរថា​ ​ក្នុងការបម្រើព្រះសហគមន៍ជិត២០ឆ្នាំមកនេះ អ្នកគ្រូគិតថា​គាត់​មានជំនឿរឹងមាំដើម្បីបញ្ជូនបន្ត​ទៅ​ដល់អ្នក​ឯទៀតៗបាន​ ប៉ុន្តែឆ្លងកាត់កម្មវិធីសិក្ខាសាលារយៈពេលមួយថ្ងៃនេះធ្វើឱ្យគាត់យល់ថា​​នៅ​មាន​ចំណុច​ខ្វះខាត។ អ្នកគ្រូបន្តថា ៖ …

ការិយាល័យអប់រំជំនឿបានរៀបចំ​សិក្ខាសាលាដល់គ្រូអប់រំជំនឿនៃមណ្ឌលសកម្មភាពបាសាក់ និងមេគង្គ Read More »

គ្រូអប់រំជំនឿតំបន់ភ្នំពេញឈ្វេងយល់ពីធម៌ប្រកាសជំនឿ

ការិយាល័យអប់រំជំនឿបានរៀបចំកម្មវិធីសិក្ខាសាលាសម្រាប់គ្រូអប់រំជំនឿនៃ៤មណ្ឌលសកម្មភាពក្នុងតំបន់ភ្នំពេញ ក្រោមប្រធានបទ«កំណើតធម៌ប្រកាសជំនឿ»ធ្វើឡើងនៅព្រះសហគមន៍សន្តយ៉ូសែបផ្សារ​តូច ណែនាំដោយ លោកឧបដ្ឋាក វី សំណាង លោក ​ដួង សាវង់ និងលោក​បូជាចារ្យ ប៉ូល រឿងឆ័ត្រសិរី នាថ្ងៃទី០៨ខែកក្កដាឆ្នាំ២០២៣ដែលមានសិក្ខាកាមចូលរួមប្រមាណជា៦៥នាក់។ លោក ដួង សាវង់​ ប្រធានការិយាល័យអប់រំជំនឿភូមិភាគ​ភ្នំពេញ​មានប្រសាសន៍​ថា សិក្ខា​សាលា​គ្រូអប់រំជំនឿនេះ ធ្វើ​ឡើង​ក្នុងគោលបំណងឱ្យ​គ្រូអប់រំជំនឿនៃ​មណ្ឌល​សកម្មភាពទាំង៤យល់ដឹងថែមទៀតអំពីធម៌ប្រកាសជំនឿ​និងចាប់អារម្មណ៍អំពីជំនឿរបស់ខ្លួន។ ក្នុង​សិក្ខា​សាលា​នេះ លោក​សាវង់​បាន​ប្រគល់​​ឯកសារ​មួយ​ចំនួន​ដល់​គ្រូអប់រំជំនឿ ដើម្បី​ឲ្យ​ពួកគាត់​រំឮក​និង​រិះគិត​ ដើម្បី​ឲ្យ​​ព្រះវិញ្ញាណបំភ្លឺគាត់យល់ពីអត្ថន័យនៃធម៌ប្រកាសជំនឿហើយដោយសារកម្លាំងនៃព្រះវិញ្ញាណយើងសង្ឃឹមព្រះវិញ្ញាណនឹងធ្វើការជាមួយមនុស្សទាំងអស់ឱ្យគេចូលមកទទួលការសង្គ្រោះពីព្រះអង្គ។ សិក្ខាសាលានេះ ជា​កម្មវិធី​លើក​ដំបូង​សម្រាប់​គ្រូអប់រំជំនឿ​ ដើម្បី​រិះគិតអំពីព្រះជាម្ចាស់ដែលជាព្រះបិតា។ លោកបូជាចារ្យ ប៉ូល រឿងឆ័ត្រសិរី ជា​អ្នកគ្រប់​គ្រង​មណ្ឌល​សកម្មភាព​ភ្នំពេញ​ខាង​ជើង​ បានមានប្រសាសន៍ថា ធម៌​ប្រកាស​ជំនឿ​ ជា​ធម៌អត្តសញ្ញាណ​​​គ្រីស្តបរិស័ទ ហើយ​ធម៌នេះ​ជួយឱ្យយើងយល់ឬបញ្ជាក់ថែម អំពីអ្វីដែលយើងជឿទៅលើព្រះជាម្ចាស់។ លោកឧបដ្ឋាក វី សំណាង ឲ្យដឹងថា ប្រសិនបើគ្រីស្ត​​បរិស័ទ​មិនស្គាល់ មិន​ចេះ ឬ​មិន​ចាំ​ធម៌ប្រកាស​ជំនឿ និងគ្មាន​ពេលរិះគិតអំពីធម៌​ជឿនេះ គ្រីស្ត​បរិស័ទ​នោះ​មិន​ដឹង​មានជំនឿ​លើអ្វី ហើយ​ក៏​មិន​អាច​បញ្ជូន​​បន្តជំនឿរបស់បាន​ដែរ។ លោកឧបដ្ឋាក​បាន​បញ្ជាក់ថា ក្នុង​ធម៌​ប្រកាស​ជំនឿ​នេះ បញ្ជាក់​អំពី​ជំនឿ​របស់​គ្រីស្តបរិស័ទ​តាំងពីដើមដំបូងដែល​បាន​ខិតខំ​ពន្យល់​អំពី​ជំនឿរបស់គេ ជំនឿលើព្រះបិតា ព្រះបុត្រា​និងព្រះវិញ្ញាណដ៍វិសុទ្ធ ជាព្រះត្រៃឯក ហើយនៅក្នុងធម៌ប្រកាសជំនឿបានអះអាងយ៉ាងច្បាស់អំពីព្រះយេស៊ូជាព្រះជាម្ចាស់យ៉ាងពិតប្រាកដ។ សិក្ខាសាលានេះ បាន​ជួយ​លោក វី …

គ្រូអប់រំជំនឿតំបន់ភ្នំពេញឈ្វេងយល់ពីធម៌ប្រកាសជំនឿ Read More »

ព្រះសហគមន៍​បឹងទំពុនបង្កើតថ្នាក់តូរ្យតន្ត្រី ​ដើម្បីជួយ​កុមារឱ្យកាន់តែមានភាព​​​ជិតស្និទ្ធនឹងព្រះសហគមន៍​

ព្រះវិហារ​ព្រះកុមារយេស៊ូ នៃ​ព្រះសហគមន៍បឹងទំពុន បាន​បើក​ថ្នាក់​បង្រៀនតូរ្យតន្ត្រី​ដល់​កុមារ​​ជាកូនគ្រីស្តបរិស័ទ ​ដែលមាន​អាយុ​ចន្លោះពី​៨ ទៅ១២ឆ្នាំ កាលពី​​ដើមខែកក្កដាមកនេះ ដើម្បី​ប្រមូល​ផ្ដុំ​​កុមារឱ្យ​យក​ចិត្ត​ទុក​ដាក់ និង​មាន​អំណរ​សប្បាយ​ជាមួយ​ព្រះសហគមន៍ ក៏​ដូចជា​ការ​ផ្ដល់​ឱកាសដល់​កុមារ​ឱ្យ​មាន​ទំនាក់ទំនង​ជាមួយ​កុមារ​ដទៃទៀតផងដែរ​។ ​លោក​ឧបដ្ឋាក វី​ សំណាង​ បានលើកឡើង​ពី​គោល​បំណង​ដែល​ព្រះសហគមន៍​បង្កើត​ថ្នាក់​តូរ្យតន្ត្រី​នេះថា ដោយ​​អនុវត្តតាម​ការណែនាំ​របស់​លោក​អភិបាល​ព្រះសហ​គមន៍​​​ដោយ​យោង​តាម​មហា​ស​ន្និបាត​ឆ្នាំ​២០២០-២០២៣។ លោកបានបន្តថា ៖ «ដើម្បី​រួមគ្នា​ធ្វើដំណើរ​ជាធ្លុងតែមួយ ហើយ​តាមរយៈ​សន្និបាត​នេះ​បា​នណែនាំ​ឱ្យ​​ព្រះសហគមន៍​យក​ចិត្ត​ទុកដាក់ថែទាំក្រុមគ្រួសារគ្រីស្តបរិស័ទ​ និង​​គោលបំណង​មួយទៀត​ដើម្បី​ប្រ​មូល​ផ្ដុំ​កូន​គ្រីស្ត​បរិស័ទ​ឱ្យ​មាន​ទំនាក់​ទំនង​ជាមួយ​ព្រះសហគមន៍​ ឱ្យ​ចេះ​ស្រឡាញ់​ព្រះសហ​គម​ន៍​ និង​​​ជិត​ស្និទ្ធ​ជាមួយ​ព្រះសហគមន៍​ក៏ដូចជាកុមារគ្រីស្ត​បរិស័ទដទៃទៀត​ ​តាមរយៈ​ការ​ចូលរួម​ជា​មួយ​សកម្មភាព​នានា​របស់​ព្រះសហគមន៍»។ លោក​បានបញ្ជាក់ទៀតថា ៖ «ដំបូង​​ ​​យើង​មាន​​ក្រុម​បម្រើ​អាសនៈ​ដែល​ជាកុមារា ប៉ុន្តែ​ដោយ​មើល​ឃើញ​ថា កុមារី​មិនទាន់​​មាន​ក្រុមច្បាស់លាស់​ ទើបយើង​បង្កើតគំនិត​ថាគួរតែ​បង្កើត​ថ្នាក់តន្ត្រី​នេះ​ឡើង ដើម្បី​ឱ្យ​ក្មេងស្រីៗបានចូលរួមជាមួយព្រះសហគមន៍ផងដែរ»​​។​​ យុវជន លាក់ លឿន ដែល​ជាគ្រូបង្គោល​នៅក្នុង​ថ្នាក់​តន្ត្រី​នេះ ​បាន​ឱ្យ​ដឹងដែ​រ​ថា ការ​បង្កើត​ថ្នាក់​ត​ន្ត្រី​នេះ គឺ​ជា​ប្រយោជន៍​សម្រាប់​កុមារ​ឱ្យ​ទទួល​បាន​នូវ​ជំនាញ​ទន់​ផ្ទាល់​ខ្លួន ​និង​ជាគ្រឹះ​សម្រាប់​ព្រះ​ស​ហគមន៍ ​​ដើម្បី​ឱ្យ​ពួក​គាត់​អាច​បម្រើ​ព្រះសហគមន៍​នៅ​ថ្ងៃ​ខាង​មុខខាង​ផ្នែក​តន្ត្រី​នេះ​​ផង​ដែរ។ លោក លាក់ លឿន ​បាន​ឱ្យ​ដឹង​ទៀត​ថា ៖ «ឆ្លង​កាត់​ការ​ណែនាំ ​​និង​អនុវត្ត​មួយ​សប្ដាហ៍​មកនេះ ខ្ញុំ​ឃើ​ញ​ថា​ប្អូន​ៗមាន​ការ​វិវឌ្ឍជាង​ការ​រំពឹងទុក​ នាឱ្យ​ខ្ញុំ​គិត​ថាគម្រោង​នេះ​នឹង​ទៅមុខបាន​យ៉ាងល្អ​។​ ​ខ្ញុំ​សង្ឃឹម​ថា ​ទៅ​ថ្ងៃ​អនាគត​​​នឹង​មាន​ធនធាន​ផ្នែក​តន្ត្រី​ច្រើន​សម្រាប់ព្រះ​សហគមន៍»​​។ លោក លាក់ លឿន បន្តថា ថ្នាក់​តន្ត្រី​នេះ …

ព្រះសហគមន៍​បឹងទំពុនបង្កើតថ្នាក់តូរ្យតន្ត្រី ​ដើម្បីជួយ​កុមារឱ្យកាន់តែមានភាព​​​ជិតស្និទ្ធនឹងព្រះសហគមន៍​ Read More »

Subscribe to our newsletter

Don't miss new updates on your email