Month: December 2022

គ្រួសារកម្មករកាត់ដេរទទួលសេចក្តីសង្ឃឹមពីគ្រួសារពន្លឺមិត្តភាព

គ្រួសារពន្លឺមិត្តភាព បានរៀបចំពិធីជួបជុំកម្មករកម្មការិនីរោងចក្រកាត់ដេរជាច្រើននាក់ ដើម្បីអបអរសាទរបុណ្យគោរពព្រះនាងម៉ារីគ្មានជំពាក់បាបកម្ម ដោយមានរិះគិតអំពី ដើម្បីកសាងអនាគតថ្មី យើងត្រូវព្រមធ្វើដំណើរលើផ្លូវជីវិត ដែលប្រកបដោយសេចក្តីសុខក្នុងចិត្ត និងមានការជឿជាក់ក្នុងចិត្ត។ កម្មវិធីនេះ ធ្វើឡើងនៅផ្ទះគ្រួសារពន្លឺមិត្តភាព ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពលោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និងលោកស្រី ស៊ីលវី នាយិការនៃគ្រួសារពន្លឺមិត្តភាព។ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ បានលើកទឹកចិត្តដល់អង្គពិធីថា ថ្ងៃនេះយើងមានអំណរសប្បាយដែលបានមកដល់គ្រួសារពន្លឺមិត្តភាព ជាគ្រួសារមួយយ៉ាងពិសេសដែលណែនាំឱ្យយើងមានភាពកក់ក្ដៅ។ ពិតមែន មិត្តភាពណែនាំឱ្យយើងមានពន្លឺនៅក្នុងជីវិត ណែនាំឱ្យយើងចេះរស់នៅក្នុងសង្គមបច្ចុប្បន្ននេះ។ លោកអភិបាលបន្ថែមថា យើងមកជួបជុំគ្នាថ្ងៃនេះនៅក្នុងអំណរសប្បាយ ដោយសារព្រះនាងម៉ារីបានបង្កើតកូនមួយ ដែលណែនាំឱ្យយើងភ្លឺ និងណែនាំឱ្យយើងជួបជុំគ្នាបាន។ លោកអភិបាលបន្តថា នៅទីនេះ យើងមានលោកឪពុក មានបងស្រី មានអ្នកធ្វើការ មានកម្មករ មានកូនក្មេង ដែលជាគ្រួសារតែមួយ។ អ្នកស្រី ស៊ីលវី នាយិការនៃគ្រួសារពន្លឺមិត្តភាព បានថ្លែងក្នុងអង្គពិធីថា ថ្ងៃទី៨ ខែធ្នូ ជាថ្ងៃដែលយើងគោរពព្រះនាងម៉ារីគ្មានជំពាក់បាបកម្ម គឺជាថ្ងៃបុណ្យមួយដ៏សំខាន់បំផុតសម្រាប់ក្រុមគ្រួសារពន្លឺមិត្តភាព។ អ្នកស្រី ស៊ីលវី ក៏បានថ្លែងបន្តថា …

គ្រួសារកម្មករកាត់ដេរទទួលសេចក្តីសង្ឃឹមពីគ្រួសារពន្លឺមិត្តភាព Read More »

ព្រះអំណោយទាន​នៃ​ព្រះយេស៊ូ​ប្រសូត ផ្លាស់​ប្ដូរ​ពិភព​លោក

អភិបូជារាត្រីអបអរសាទរព្រះយេស៊ូប្រសូត
នៅព្រះសហគមន៍ព្រះកុមារយេស៊ូ បឹងទំពន់
ភ្នំពេញខាងត្បូង ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២

ព្រះយេស៊ូប្រសូត​ផ្តល់​អំណរគ្រួសារ​ក្រីក្រ​ក្នុងខេត្ត​កោះ​កុង

ដើម្បីចូលរួម​អំណរសប្បាយ​ក្នុងឱកាសបុណ្យព្រះយេស៊ូប្រសូត​ ព្រះវិហារ​សន្ត​ម៉ាថាយនៃ​ព្រះសហគមន៍កោះកុង​ កាលពីល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ បានរៀបចំកម្មវិធីជប់​លៀង​​មួយ​សម្រាប់គ្រួសារក្រីក្រដែលមានជំងឺ​ប្រចាំកាយ ចំនួន២៥គ្រួសារ ​​ដោយមាន​ការចែកអំណោយនិង​ពិសារអាហារសាមគ្គីរួមជាមួយគ្រីស្តបរិស័ទ​ឯទៀតៗប្រមាណ​ជាង១០០នាក់។ ថ្លែងទៅកាន់​អ្នក​ចូលរួម​ លោកអភិបាលអូលីវីយ៉េ ជ្មីត​ហស្លេ អភិបាល​ព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញ​​​មានប្រសាសន៍ថា កម្មវិធីនេះ ជាឱកាសមួយដែលយើងបានបង្ហាញថា យើងជាគ្រួសារ​មួយយ៉ាងពិសេស និងអរគុណដល់គណៈកម្មានៅព្រះសហគមន៍កោះកុងដែលបានអញ្ជើញបងប្អូនមក​ពី​ទីឆ្ងាយជិត​ដើម្បីចូលរួមថ្ងៃនៃអំណរសប្បាយនៃបុណ្យព្រះយេស៊ូប្រសូត្រ។ លោកអភិបាលបានបន្តថា បុណ្យព្រះយេស៊ូប្រសូត្រគឺជាពន្លឺមួយ ណែនាំឱ្យយើងមាន​សេចក្ដីសុខទាំងអស់គ្នា។ លោក​អភិបាល​បាន​ជូន​ពរ ដល់គ្រួសារ​ទាំង​២៥​​ទាំង​អស់​ ឲ្យមានសុខភាពល្អ មានកម្លាំងកាយ កម្លាំងចិត្ត​តស៊ូ។ លោក​បញ្ជាក់ថា «​ជីវិតរបស់យើងមានតែការ​តស៊ូ ទោះពិបាកក៏ត្រូវតែតស៊ូដើម្បីយកឈ្នះការលំបាក និងយកឈ្នះដើម្បីកូនយើង ដើម្បីឱ្យកូនយើងមាន​អនាគតល្អ​ និងសូមព្រះជាម្ចាស់ប្រទានពរដល់បងប្អូនទាំងអស់គ្នា។» លោកបូជាចារ្យ តាវ៉ូឡា​ យ៉ាំងលូកា ជាបូជាចារ្យទទួលខុសត្រូវក្នុង​មណ្ឌល​សកម្មភាព​កំពង់សោម និង​កោះ​កុង​ មានប្រសាសន៍ថា ពិធី​ចែកអំណោយដល់​គ្រួសារក្រីក្រ​ជារបៀបមួយដើម្បីឱ្យបងប្អូនស្គាល់​ព្រះសហគមន៍ ហើយនឹងបានរីករាយរួម​ជាមួយ​គ្នាតាម​រយៈ​​ការសម្ដែងរឿងព្រះយេស៊ូប្រសូត្រ មានរបាំ និងមាន​ចាប់យក​រង្វាន់ជាច្រើន រួម​និង​អាហារ​សាមគ្គី​ ដើម្បីបង្ហាញសេចក្ដីស្រលាញ់​ បង្ហាញសេចក្ដីសុខសាន្ត និងអំណរសប្បាយនៅរាត្រីនេះផងដែរ។ លោក សំ វណ្ណា អាយុ៧០ឆ្នាំ​សព្វថ្ងៃរស់នៅក្នុងភូមិនាងកុក ឃុំបាក់ក្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង ប្រពន្ធរបស់គាត់មានអាយុ៧២ឆ្នាំមានជំងឺប្រចាំកាយ​សម្រាក​នៅផ្ទះ ដែល​មាន​​​ចៅស្រីអាយុ​១៩​ឆ្នាំ​ កំពុង​ធ្វើការងារ​នៅ​ក្នុង​រោងចក្រ​ ​ផ្គត់ផ្គង់​ក្នុងគ្រួសារនិងញថ្នាំសង្កូវសម្រាប់ជំងឺ​របស់ពួកគាត់។ …

ព្រះយេស៊ូប្រសូត​ផ្តល់​អំណរគ្រួសារ​ក្រីក្រ​ក្នុងខេត្ត​កោះ​កុង Read More »

លោកអភិបាលអូលីវីយ៉េ៖ ការទទួល​ស្វាគមន៍​ដ៏កក់ក្តៅ​ជា​ការ​ប្រកាស​ដំណឹងល្អ

នៅក្នុងពិធីប្រសិទ្ធពរ​លើបន្ទប់​អធិដ្ឋាន​​​សន្ត​ម៉ាថាយ​ជា​គ្រីស្ត​ទូត (Saint Mathew the apostle)និង​សាលា​មេត្តេយ្យនៅព្រះសហគមន៍​​កោះ​កុង​ លោកអូលីវីយ៉េ ជ្មីតហស្លេ អភិបាល​ព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញ​មាន​ប្រសាសន៍ថា តួនាទី​របស់​គ្រីស្ត​បរិស័ទ​​គឺ កែ​ប្រែ​ចិត្ត​គំនិត​ផ្ទាល់​ខ្លួនដើម្បី​ប្រកាស​ដំណឹងល្អ។ លោក​អភិបាល​មាន​ប្រសាសន៍ថា «ថ្ងៃនេះយើងជួបជុំគ្នានៅក្នុងអគារថ្មីដែលជាបន្ទប់​អធិដ្ឋាន​ ជាមួយសាលាមត្តេយ្យមួយនៅក្នុងវិហារកោះកុងនៃ​សន្ត​ម៉ាថាយ គឺជាពេលវេលាមួយដើម្បីឲ្យមានកម្លាំងសាជាថ្មី នៅក្នុងឱកាសបុណ្យព្រះយេស៊ូប្រសូត ដើម្បីឲ្យយើងរួមជាមួយព្រះយេស៊ូដែលជាពន្លឺទៅជាពន្លឺដែរ។» សន្តម៉ាថាយ​ដែល​បាន​កែ​ប្រែ​ចិត្ត​គំនិត​ទៅជាមនុស្ស​ថ្មី «ដូច្នេះខ្ញុំសង្ឃឹមថាគ្រីស្តបរិស័ទរបស់យើងនៅគ្រប់ទីកន្លែងបន្តកែប្រែចិត្តគំនិតទៅជាមនុស្សថ្មី នឹងទៅប្រកាសដំណឹងល្អដូចសន្តម៉ាថាយ​ទៅតាមសមត្ថភាពរបស់យើង។» លោក​អភិបាល​បញ្ជាក់។ លោក​ម៉ាថាយជា​គ្រីស្ត​ទូត​ម្នាក់​ក្នុង​ចំណោម​សាវ័ក​ទាំង​១២ ដែល​បាន​ដើរតាម​ព្រះយេស៊ូ​ទៅ​ប្រកាសដំណឹងល្អ ហើយ​បន្ទាប់​មក​លោក​បាន​កត់​ត្រា​នូវ​កិច្ចការ​ជាច្រើន​ដែល​ព្រះយេស៊ូ​បាន​ធ្វើ។ លោកអភិបាល​អូលីវីយ៉េ​បាន​រំលឹក​ដល់​គ្រីស្ត​បរិស័ទ​ឲ្យ​យក​ចិត្ត​ទុកដាក់​អាន​ព្រះគម្ពីរ​ដំណឹងល្អដែល​និពន្ធ​ឡើង​ដោយ​លោក​ម៉ាថាយ ដើម្បី​ប្រកាស​ដំណឹងល្អ​អំពី​ព្រះរាជ្យ​របស់​ព្រះជាម្ចាស់។ កិច្ចការ​នេះ​អាច​ធ្វើ​ទៅបាន លុះ​ត្រាតែ​យើង​ម្នាក់ៗ​កែ​ប្រែ​ចិត្ត​គំនិត​ «ដើម្បីក្លាយទៅជាមនុស្សថ្មី ដោយដឹងថាជីវិតរបស់យើងត្រូវតែទៅមុខនៅក្នុងសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ទោះបីជាយើងធ្វើអ្វីក៏ដោយនៅក្នុងជីវិត គឺយើងពោរពេញទៅដោយសេចក្ដីសង្ឃឹម ដោយសារតែយើងស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់។» លោកអភិបាល​បញ្ជាក់។ លោក​អភិបាល​បន្ថែម​ថា ការ​អនុវត្ត​ព្រះបន្ទូល​គឺ​ជា​សក្ខីកម្ម​សំខាន់​មួយ គឺ​«យើងត្រូវតែបើកភ្នែក បើកត្រចៀក បើកដួងចិត្តរបស់យើង ដើម្បីមើលឃើញ​ទុក្ខលំបាកនិងសេចក្ដីត្រូវការរបស់បងប្អូនឯទៀតៗ។» ក្នុងនោះ​ដែរ​ លោកអភិបាល​បាន​​ជំរុញ​ឲ្យ​គ្រីស្ត​បរិស័ទ​ខិតខំ​ទទួល​ស្វាគមន៍អ្នក​ខ្វះខាត​​យ៉ាង​រាក់​ទាក់ និង​កក់​ក្តៅជា​គ្រួសារ​មួយ​ ដែល​ធ្វើ​ឲ្យ​ពួកគេ​ទទួល​បាន​នូវ​កម្លាំង​ «ទោះបីកម្សត់ ទោះបីឯកោ តែគេដឹងថា នៅកន្លែងរបស់យើង គេបានរកឃើញគ្រួសារមួយ​ដែល​គេស្រឡាញ់ ដែលចេះស្វាគមន៍យ៉ាងរាក់ទាក់។» លោក​បន្ថែមថា ការ​ទទួលស្វាគមន៍កុមារ​យ៉ាងទូលំទូលាយនៅក្នុងតំបន់នេះ​តាម​រយៈ​សាលា​មត្តេយ្យ​ ដើម្បីសាងសង់មូលដ្ឋានគ្រឹះនៃជីវិតអស់កាលជានិច្ច ដើម្បីក្លាយជាពលរដ្ឋដ៏ល្អ ដើម្បីឲ្យក្លាយជាមនុស្សដែលចេះគោរពក្នុងសង្គមយ៉ាងសមរម្យ គឺជារបៀបមួយ …

លោកអភិបាលអូលីវីយ៉េ៖ ការទទួល​ស្វាគមន៍​ដ៏កក់ក្តៅ​ជា​ការ​ប្រកាស​ដំណឹងល្អ Read More »

មេកាយឫទ្ធិ​រៀន​អំពី​ភាព​ជា​អ្នក​ដឹកនាំ​ក្រុម​តាម​សៀវភៅ​ថ្មី​

យុវជនជាមេកាយឫទ្ធិរបស់​ព្រះសហគមន៍​​កាតូលិក​១៥០នាក់​មកពីមណ្ឌលសកម្មភាពនានា​ក្នុង​ភូមិភាគ​ភ្នំពេញ​បាន​ចូល​​រួ​ម​បោះជំរំ​រិះគិត​អំពី​របៀប​ថ្មី​ដើម្បីពង្រឹងសមត្ថភាព​របស់​ខ្លួន​ក្នុង​ភាព​ជា​អ្នក​ដឹកនាំ។ កម្មវិធីនេះ ធ្វើនៅរមណីយដ្ឋានឋានសួរធម្មជាតិ ភ្នំវល្លិ៍ ដែលរៀបចំឡើងដោយ​ការិយាល័យ​​យុវជន ជំទង់​និងកុមាររបស់​ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ។

ព្រះសហគមន៍ចែកទាន​និង​អញ្ជើញអ្នកក្រីក្រ​ហូបអាហារ

ព្រះវិហារ​ព្រះកុមារ​យេស៊ូ​បឹង​ទំពុន នារាជធានីភ្នំពេញ​បាន​ចែក​ទាន​និង​អញ្ជើញ​អ្នកក្រីក្រចំនួន​២០០គ្រួសារ​ពិសារ​អាហារ​ជុំ​គ្នា។​ «ខ្ញុំពិតជារំភើបខ្លាំង មិនដឹងរកពាក្យអ្វីមកនិយាយ។ ខ្ញុំក្ដុកក្ដួលខ្លាំង ព្រោះខ្ញុំជាគ្រួសារដែលមានជីវភាពលំបាក។ ខ្ញុំមានតែពាក្យថា អរគុណខ្លាំងណាស់ចំពោះព្រះសហគមន៍ដែលបានចែកទាននេះមកកាន់គ្រួសារក្រីក្រដូចជាខ្ញុំ។» នេះ​សម្តី​របស់​​អ្នកស្រី​ សាម សុខា អាយុ៤២ឆ្នាំ ដែល​បាន​រៀបរាប់ទាំងទឹកភ្នែក ក្នុងកម្មវិធី​ផ្តល់​ទាន​របស់​ព្រះសហគមន៍​កាតូលិក​ជូន​ដល់​គ្រួសារ​ក្រីក្រ​ក្នុង​អំឡុង​ពេល​បុណ្យព្រះយេស៊ូ​ប្រសូត​ក្នុង​ឆ្នាំនេះ។ អ្នកស្រី​សុខា បន្ថែមថា «ថ្ងៃនេះខ្ញុំបានមកចូលរួមហូបអាហារដ៏ឆ្ងាញ់ ដូចអាហារនៅរោងការដែលរូបខ្ញុំរួមទាំងបងប្អូនទាំងអស់មិនមានលទ្ធភាពអាចហូបបាន។»​ អ្នកស្រី​សុខា​ ជា​អ្នកទទួល​អំណោយ​ម្នាក់​ក្នុង​ចំណោម​២០០គ្រួសារ​ដែល​ព្រះវិហារ​ព្រះកុមារ​យេស៊ូ​បឹង​ទំពុន​ ស្ថិត​ក្នុងរាជធានីភ្នំពេញ​បាន​ចែក​ទានក្នុង​ឱកាស​បុណ្យព្រះយេស៊ូប្រសូត ​កាលពី​ថ្ងៃទី​១១ខែធ្នូ កន្លងទៅ​ ដោយ​មាន​ទាំង​អាហារ​ជប់លៀង​មួយពេល​ផងដែរ​។ អ្នកស្រី​ ព្រុំ សុខនី មានអាយុ ៤៥ឆ្នាំ​ជាអ្នកផ្ទុកមេរោគអេដស៍ រស់នៅ​សង្កាត់​បឹងទំពុនក្នុង​រាជធានីភ្នំពេញ​បាននិយាយ​ថា គាត់​សូម​អរគុណ​ដល់​ព្រះសហគមន៍​ដែលបាន​យកចិត្តទុកដាក់​ដល់​អ្នក​ខ្វះខាត​ដូចជា​រូប​គាត់។   «ផ្ដល់ឱកាសអោយអ្នកក្រីក្រដូចខ្ញុំបានហូបអាហារដូចគេរៀបការជាលើកទី២នេះ ខ្ញុំពិតជាសប្បាយចិត្តណាស់ ហើយក៏សូមអរគុណដល់ព្រះសហគមន៍ធំៗដែលតែងតែជួយ​ដល់​រូបខ្ញុំនិងគ្រួសារក្រីក្រទាំងអស់ជារៀងរាល់ខែ។» អ្នកស្រី​សុខនី​ បាន​បន្ថែម​។ អ្នកស្រី​សុខនី ស្ថិត​នៅ​ក្នុង​គ្រួសារ​ក្រីក្រ​ចំនួន​២៥​គ្រួសារ​ ដែល​បាន​ទទួល​ប្រាក់ឧបត្ថម្ភ​​ជារៀង​រាល់​ខែពីព្រះសហគមន៍​​ ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​រស់នៅ​ប្រចាំ​របស់​ពួកគាត់។ នេះ​បើ​តាម​ការ​រៀបរាប់​របស់​អ្នក​ស្រីងួន ផល្លា​គណៈកម្មការសង្គហៈនៃព្រះវិ​ហារព្រះកុមារយេស៊ូ​បឹងទំពុន ក្នុង​អំឡុង​ពេល​រៀបចំ​កម្មវិធី​។ អ្នក​ចូលរួម​ទទួល​អំណោយ​ទាំង២០០គ្រួសារ​ មកពី​ស្ទឹងមានជ័យ ចាក់អង្រែក្រោម បឹងត្របែកនិងបឹងទំពុន ដែល​ភាគច្រើន​ពួកគាត់​ជា​អ្នក​មាន​ជីវភាព​ខ្វះខាត មាន​ជំងឺ​ប្រចាំ​កាយ និង​ជា​អ្នក​រើស​អេតចាយ។ តាម​ប្រសាសន៍​របស់​ ​ អ្នកស្រី ងួន …

ព្រះសហគមន៍ចែកទាន​និង​អញ្ជើញអ្នកក្រីក្រ​ហូបអាហារ Read More »

សម្តែង​សិល្បៈដើម្បីប្រកាសដំណឹងល្អ​

កុមារ​​និង​យុវជន​ជាង​១០០នាក់​​មក​ពី​មណ្ឌល​សកម្មភាព​ចំនួន​៨​ក្នុងភូមិភាគ​ភ្នំពេញបាន​រួម​គ្នា​ហាត់​របាំ​និង​ហាត់​សម្តែង​រឿង​ព្រះយេស៊ូ​ប្រសូត​ដែល​ធ្វើ​នៅ​ព្រះវិហារ​សន្តីម៉ារីញញឹម​ចំការទៀង​ ដែល​រៀបចំឡើងដោយ​ការិយាល័យសិល្បៈរបស់ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ។ «សិល្បៈផ្នែករបាំ គឺខ្ញុំស្រលាញ់ខ្លាំង​ណាស់​ហើយនៅពេលដែលព្រះសហគមន៍បានបង្កើតកម្មវិធីនេះ​ឡើងទោះបីជា​រវល់​យ៉ាងណាក៏ខ្ញុំត្រូវតែមកចូលរួមអោយបានដែរ»។ នេះ​ជាការអះអាង​របស់​​យុវតី អាង សូលីតា មានអាយុ១៤ឆ្នាំ មកពី​ព្រះវិហារ​​សន្តីម៉ារីញញឹមចំការទៀង។ សូលីតា បន្តថា ការហាត់របាំគឺជាការលើកតម្កើងវប្បធម៌ខ្មែរ ទោះបីជាមានការលំបាក​ក្នុង​ការ​កាច់​ក្បាច់បាតក៏ដោយ ប៉ុន្តែនាងមានការតាំងចិត្តខ្ពស់ចំពោះការហាត់របាំនេះ។ ទន្ទឹមនឹងនេះ យុវតី​ វ៉ាន់ សុខនី អាយុ១៥ឆ្នាំ មកពីព្រះសហគមន៍សន្ត​យ៉ូសែប​ផ្សារតូច បាននិយាយថា នេះជា​លើក​ទី​២​ហើយ​ដែល​នាង​បាន​ចូលរួម​ហាត់​របាំ​​ជា​លក្ខណៈភូមិភាគ​។ សុខនី​បន្ថែម​ថា «ខ្ញុំទទួលបានបទពិសោធន៍ថ្មីៗជាច្រើនដូចជាបានជួប​មិត្តភក្តិថ្មីៗ ជួបលោកគ្រូអ្នកគ្រូដែលមានបទពិសោធខ្ពស់​ក្នុងបង្ហាត់បង្រៀន និងយល់កាន់តែច្បាស់ពីមូលដ្ឋានគ្រឹះនៃរបាំ»។​ ក្នុង​វគ្គ​នេះ វ៉ាន់នី​បានហាត់​របាំ​ដែល​មានឈ្មោះថា ជំទង់​តែង​ខ្លួន។ នាង​បាន​បន្ត​ថា ចំពោះការហាត់របាំគឺមានការលំបាកបន្តិចបន្តួចប៉ុន្តែជាអំណរសប្បាយ​ដែលនាងបានទទួលពីព្រះជាម្ចាស់។ នាង​បាន​ឲ្យដឹងទៀតថា នាងនឹង​​​ចែករំលែកបន្តដល់មិត្តភក្តិនៅព្រះសហគមន៍ដែលគេមិនទាន់យល់ពីវប្បធម៌​និង​សិល្បៈ ហើយសម្រាប់បុណ្យព្រះយេស៊ូប្រសូត្រនៅថ្ងៃខាងមុខ នាងនឹងយករបាំដែល​បាន​ហាត់នេះ​ សម្ដែងថ្វាយទៅ​ព្រះជាម្ចាស់ និងអរព្រះគុណព្រះអង្គដែលទ្រង់បានប្រទានបុត្រមកសង្គ្រោះមនុស្ស។ យុវជនឈ្មោះ ប៊ុន តុឡា មានអាយុ១៧ឆ្នាំ មកពីព្រះសហគមន៍សន្តយ៉ូសែបជុំគិរី បានចូលរួម​សិក្ខាសាលានេះ​លើកទី៣ហើយ ដោយនិយាយថា «ខ្ញុំពិតជាសប្បាយចិត្តនិងរំភើបជាខ្លាំងដែលបានដើរតួសម្ដែងជាយ៉ូសែបក្នុង​រឿង​ព្រះយេស៊ូ​ប្រសូត្រ​ទម្រង់ល្ខោនយីកេ»។​​ តុឡាបន្តថា ការសម្ដែងមានការលំបាក ដោយសារតែមានការច្រៀងផ្ទាល់ដោយគ្មានការចាក់ជាសំឡេងដើម្បីសម្ដែងដូចរាល់ដងនៅតាមព្រះសហគមន៍នោះទេ។ យុវ័ន​រូប​នេះ​បាន​បន្ត​ថា  រូបគាត់ពិតជាមានអំណរសប្បាយខ្លាំងដែល​ការិយាល័យបានបង្ហាត់បង្ហាញនូវរបាំដូចជារបាំប្រពៃណី របាំបុរាណ ហើយជា​ពិសេស​គឺការសម្ដែងល្ខោនយីកេនិងបាសាក់ដើម្បីអោយរូបគាត់និងសិក្ខាកាមផ្សេងទៀត​ស្គាល់ពីវប្បធម៌ខ្មែរ និងបានហាត់រៀនដើម្បីត្រៀមសម្ដែងទទួលព្រះយេស៊ូប្រសូត្រ​ផងដែរ។ ក្នុង​សិក្ខាសាលារយៈ​ពេល​២​ថ្ងៃ ពី​ថ្ងៃទី​១-៣​ខែធ្នូ​កន្លង​ទៅ​​នេះ …

សម្តែង​សិល្បៈដើម្បីប្រកាសដំណឹងល្អ​ Read More »

លោកអភិបាល​សុំឲ្យ​គ្រីស្ត​បរិស័ទ​មាន​ចិត្ត​ថ្លើម​តែមួយ

ក្នុងអាទិត្យទី២​នៃ​រដូវរង់ចាំ លោកអភិបាល​អូលីវីយ៉េ ជ្មីតហស្លេ រំលឹក​ដល់​គ្រីស្ត​បរិស័ទ​ឲ្យ​យក​ចិត្ត​ទុកដាក់​បន្ថែម​លើការរួប​រួម​គ្នាជា​ធ្លុង​តែ​មួយ​ក្នុងព្រះសហគមន៍។ លោក​មានប្រសាសន៍ថា ព្រះរាជ្យ​របស់​ព្រះជាម្ចាស់​គឺ​បងប្អូន​ចេះ​ទទួល​ស្វាគមន៍​គ្នា​ដោយ​រាក់ទាក់ ដូច​ព្រះគ្រីស្ត​ទទួល​បងប្អូនដែរ។ ទោះបីនៅ​សង្គម​ខាង​ក្រៅ ការ​សហការគ្នា​បាន​បាត់បង់​ខ្លះ​ក៏ដោយ តែ​ព្រះសហគមន៍​ត្រូវ​តែ​បន្ត​ ជា​គ្រួសារ​មួយ​ដែល​ចេះ​ជួយ​គ្នាទៅវិញ​ទៅមក​ ដែលចេះ​រាក់ទាក់​គ្នាទៅវិញទៅមក​ ដើម្បី​បង្កើត​គ្រួសារតែ​មួយ​ដែលជា​ធ្លុងតែ​មួយ ចិត្ត​គំនិត​តែ​មួយ ចិត្ត​ថ្លើម​តែ​មួយ​ សំឡេង​តែមួយ។ មាន​ប្រសាសន៍​កាលពី​ថ្ងៃ​អាទិត្យទី​៤ខែ​ធ្នូ​កន្លងទៅ លោក​អភិបាល​បានរំលឹក​ថា នៅក្នុងភូមិភាគ​ភ្នំពេញ​មាន​សាសនទូត​ពី​ប្រទេស​ផ្សេងៗ​ជា​ច្រើនមក​បម្រើ ប៉ុន្តែ​នៅក្នុង​ព្រះសហគមន៍​​ដោយសារ​យើង​មាន​ព្រះគ្រីស្ត​ជា​សិរិសា «យើង​ធ្វើ​ដំណើរ​ជាមួយគ្នា​ ដោយ​ចិត្ត​គំនិត​តែ​មួយ ដោយ​សំឡេង​តែ​មួយ​ ដើម្បីបម្រើ​ព្រះសហគមន៍​របស់​យើង។» ការ​ចូលរួម​ជាមួយ​គ្នា​ក្នុង​កិច្ច​ការ​មួយ​រួម​ គឺ​ជា​របៀប​នៃ​គ្រួសារ​ដែល​ចេះ​សហការគ្នា ប៉ុន្តែ​យើង​ត្រូវការ​មាន​កំលាំង​ដើម្បីទៅមុខ​នោះ​គឺ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ។ មាន​ប្រសាសន៍​ទៅកាន់​គ្រីស្ត​បរិស័ទ​ដែល​នឹង​ទទួល​អគ្គសញ្ញាលាប​ថ្ងាសនៅព្រះវិហារ​សន្ត​យ៉ូសែប ជុំគិរី​ក្នុង​ខេត្ត​កំពត​ លោក​អភិបាល​អូលីវីយ៉េ បាន​រំលឹកថា​ កំលាំង​របស់យើង​ គឺមក​ពី​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ ដែល​បំភ្លឺនិងឲ្យ​យើង​គោរព​កោតខ្លាចព្រះជាម្ចាស់​។ លោក​បញ្ជាក់ថា ការ​កោតខ្លាច​ព្រះជាម្ចាស់​គឺ​ត្រូវ​ចូលរួម​អភិបូជា​ជារៀង​រាល់​ថ្ងៃ​អាទិត្យ  មិន​មែន​ធ្វើ​តាម​អំពើចិត្ត​របស់យើង​ឡើយ។ «ថ្ងៃអាទិត្យជាថ្ងៃទី​៧ ដែលព្រះជាម្ចាស់​សម្រាក​ មិន​មែន​ជាពេលដេក តែ​ជាពេល​ទុក​ឲ្យ​គ្រីស្ត​បរិស័ទ​មាន​ពេលវេលា​កោត​សរសើរ​ព្រះជាម្ចាស់​ លើក​តម្កើង​ព្រះនាម​ព្រះអង្គ​ក្នុង​វិហារ​ ដើម្បីទទួល​កំលាំង​ថ្មី​ ជា​ពិសេស​កំលាំង​ថ្មីពីព្រះបន្ទូលរបស់​ព្រះជាម្ចាស។» លោក​អភិបាល​បញ្ជាក់។ លោក​អភិបាល​ពន្យល់ថា ​ព្រះកាយ​របស់​ព្រះគ្រីស្ត​គឺ​ជា​កំលាំង​មួយ​ ដើម្បី​ឲ្យ​យើង​ទៅជាគ្រួសារ​តែមួយ។ ពេល​​បងប្អូន​ទទួល​ព្រះកាយ​តូច​មួយ គឺទទួល​​ព្រះយេស៊ូ​ពេញ​លក្ខណៈ ដែល​ឲ្យ​យើង​ទៅ​ជា​រូបកាយព្រះយេស៊ូ។ «យើង​ជា​គ្រួសារ​តែ​មួយ​មែន​ទែន ដោយសារ​យើង​រៀងៗខ្លួន​បានទទួលព្រះយេស៊ូ​ផ្ទាល់។» ក្នុងរដូវ​រង់ចាំនេះ លោកអភិបាល​សូម​បងប្អូន​ត្រៀម​ខ្លួន​រៀបចំ​ចិត្ត​គំនិត​ …

លោកអភិបាល​សុំឲ្យ​គ្រីស្ត​បរិស័ទ​មាន​ចិត្ត​ថ្លើម​តែមួយ Read More »

លោកអភិបាល​សុំឲ្យ​គ្រីស្ត​បរិស័ទ​មាន​ចិត្ត​ថ្លើម​តែមួយ

ក្នុងអាទិត្យទី២​នៃ​រដូវរង់ចាំ លោកអភិបាល​អូលីវីយ៉េ ជ្មីតហស្លេ រំលឹក​ដល់​គ្រីស្ត​បរិស័ទ​ឲ្យ​យក​ចិត្ត​ទុកដាក់​បន្ថែម​លើការរួប​រួម​គ្នាជា​ធ្លុង​តែ​មួយ​ក្នុងព្រះសហគមន៍។ លោក​មានប្រសាសន៍ថា ព្រះរាជ្យ​របស់​ព្រះជាម្ចាស់​គឺ​បងប្អូន​ចេះ​ទទួល​ស្វាគមន៍​គ្នា​ដោយ​រាក់ទាក់ ដូច​ព្រះគ្រីស្ត​ទទួល​បងប្អូនដែរ។ ទោះបីនៅ​សង្គម​ខាង​ក្រៅ ការ​សហការគ្នា​បាន​បាត់បង់​ខ្លះ​ក៏ដោយ តែ​ព្រះសហគមន៍​ត្រូវ​តែ​បន្ត​ ជា​គ្រួសារ​មួយ​ដែល​ចេះ​ជួយ​គ្នាទៅវិញ​ទៅមក​ ដែលចេះ​រាក់ទាក់​គ្នាទៅវិញទៅមក​ ដើម្បី​បង្កើត​គ្រួសារតែ​មួយ​ដែលជា​ធ្លុងតែ​មួយ ចិត្ត​គំនិត​តែ​មួយ ចិត្ត​ថ្លើម​តែ​មួយ​ សំឡេង​តែមួយ។ មាន​ប្រសាសន៍​កាលពី​ថ្ងៃ​អាទិត្យទី​៤ខែ​ធ្នូ​កន្លងទៅ លោក​អភិបាល​បានរំលឹក​ថា នៅក្នុងភូមិភាគ​ភ្នំពេញ​មាន​សាសនទូត​ពី​ប្រទេស​ផ្សេងៗ​ជា​ច្រើនមក​បម្រើ ប៉ុន្តែ​នៅក្នុង​ព្រះសហគមន៍​​ដោយសារ​យើង​មាន​ព្រះគ្រីស្ត​ជា​សិរិសា «យើង​ធ្វើ​ដំណើរ​ជាមួយគ្នា​ ដោយ​ចិត្ត​គំនិត​តែ​មួយ ដោយ​សំឡេង​តែ​មួយ​ ដើម្បីបម្រើ​ព្រះសហគមន៍​របស់​យើង។» ការ​ចូលរួម​ជាមួយ​គ្នា​ក្នុង​កិច្ច​ការ​មួយ​រួម​ គឺ​ជា​របៀប​នៃ​គ្រួសារ​ដែល​ចេះ​សហការគ្នា ប៉ុន្តែ​យើង​ត្រូវការ​មាន​កំលាំង​ដើម្បីទៅមុខ​នោះ​គឺ​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ។ មាន​ប្រសាសន៍​ទៅកាន់​គ្រីស្ត​បរិស័ទ​ដែល​នឹង​ទទួល​អគ្គសញ្ញាលាប​ថ្ងាសនៅព្រះវិហារ​សន្ត​យ៉ូសែប ជុំគិរី​ក្នុង​ខេត្ត​កំពត​ លោក​អភិបាល​អូលីវីយ៉េ បាន​រំលឹកថា​ កំលាំង​របស់យើង​ គឺមក​ពី​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​ ដែល​បំភ្លឺនិងឲ្យ​យើង​គោរព​កោតខ្លាចព្រះជាម្ចាស់​។ លោក​បញ្ជាក់ថា ការ​កោតខ្លាច​ព្រះជាម្ចាស់​គឺ​ត្រូវ​ចូលរួម​អភិបូជា​ជារៀង​រាល់​ថ្ងៃ​អាទិត្យ  មិន​មែន​ធ្វើ​តាម​អំពើចិត្ត​របស់យើង​ឡើយ។ «ថ្ងៃអាទិត្យជាថ្ងៃទី​៧ ដែលព្រះជាម្ចាស់​សម្រាក​ មិន​មែន​ជាពេលដេក តែ​ជាពេល​ទុក​ឲ្យ​គ្រីស្ត​បរិស័ទ​មាន​ពេលវេលា​កោត​សរសើរ​ព្រះជាម្ចាស់​ លើក​តម្កើង​ព្រះនាម​ព្រះអង្គ​ក្នុង​វិហារ​ ដើម្បីទទួល​កំលាំង​ថ្មី​ ជា​ពិសេស​កំលាំង​ថ្មីពីព្រះបន្ទូលរបស់​ព្រះជាម្ចាស។» លោក​អភិបាល​បញ្ជាក់។ លោក​អភិបាល​ពន្យល់ថា ​ព្រះកាយ​របស់​ព្រះគ្រីស្ត​គឺ​ជា​កំលាំង​មួយ​ ដើម្បី​ឲ្យ​យើង​ទៅជាគ្រួសារ​តែមួយ។ ពេល​​បងប្អូន​ទទួល​ព្រះកាយ​តូច​មួយ គឺទទួល​​ព្រះយេស៊ូ​ពេញ​លក្ខណៈ ដែល​ឲ្យ​យើង​ទៅ​ជា​រូបកាយព្រះយេស៊ូ។ «យើង​ជា​គ្រួសារ​តែ​មួយ​មែន​ទែន ដោយសារ​យើង​រៀងៗខ្លួន​បានទទួលព្រះយេស៊ូ​ផ្ទាល់។» ក្នុងរដូវ​រង់ចាំនេះ លោកអភិបាល​សូម​បងប្អូន​ត្រៀម​ខ្លួន​រៀបចំ​ចិត្ត​គំនិត​ …

លោកអភិបាល​សុំឲ្យ​គ្រីស្ត​បរិស័ទ​មាន​ចិត្ត​ថ្លើម​តែមួយ Read More »

Subscribe to our newsletter

Don't miss new updates on your email