Month: January 2021

សាលាបច្ចេកទេសដុន បូស្កូ មានវត្តមាននៅក្នុងប្រទេសកម្ពុជា រយៈពេល៣០ឆ្នាំ

នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះ សាលាបច្ចេកទេសដុន បូស្កូនៅប្រទេសកម្ពុជា បានប្រារព្ធកម្មវិធីបើកខួបនៃ «វត្តមានដុន បូស្កូ៣០ឆ្នាំ» នៅប្រទេសកម្ពុជា។ កម្មវិធីនេះប្រព្រឹត្តិឡើងតាមរយៈវីដេអូ Conference ក្រោមអធិបតីភាពលោកបូជាចារ្យ រ៉ូអែល សូតូ ដែលជា​អធិការមូលនិធិដុន បូស្កូកម្ពុជា នៅសាលាបច្ចេកទេសដុន បូស្កូភ្នំពេញ។ ថ្លែងនៅក្នុងធម្មទេសនាបើកកម្មវិធី លោកបូជាចារ្យ រ៉ូអែល សូតូ បានប្រសាសន៍ថា ៖«លោកឪពុកយ៉ូហាន បូស្កូ កើតមកជាកូនកសិករក្រីក្រ ដែលកើតមកដើម្បីជួយដល់យុវជនក្រីក្រ»។ លោកបានបន្តថា លោកយ៉ូហាន បូស្កូ ជាកូនកំព្រាឪពុកតាំងពីកុមារភាព ដោយ​ទុកឱ្យលោករស់នៅជាមួយម្តាយជាស្រ្តី​មេម៉ាយ និងបងប្រុសរបស់​លោកម្នាក់។ បន្ទាប់ពីលោកយ៉ូហាន បូស្កូ ទទួលអគ្គសញ្ញាជាបូចារ្យ លោកបានបំពេញបេសកម្មជួយដល់យុវជនក្រីក្រ ដែលគេបោះបង់ចោល។ លោកអធិការដដែលរូបនេះ​បាន​បន្តទៀតថា យុវជនដែលសង្គមបោះបង់ចោល លោកបូជាចារ្យ​បូស្កូបានផ្តល់ឱ្យនូវកន្លែងស្នាក់នៅ ព្រមទាំងអាហារ និងជំនាញដើម្បីឱ្យពួកគេអាចយកទៅធ្វើការដើម្បីប្រកបរបរចិញ្ចឹមជីវិត។ តាមរយៈលោកបូស្កូ យុវជនរាប់លាននាក់នៅជុំវិញពិភពលោក បានផ្លាស់ប្តូរវាសនា ក្នុងនោះក៏មានយុវជននៅក្នុងប្រទេសកម្ពុជាផងដែរ។ កម្មវិធីនេះមានការចូលរួមពីសាលាដុន បូស្កូផ្នែកបុរសខេត្តកែប ខេត្តព្រះសីហនុ ខេត្តបាត់ដំបង ក្រុងប៉ោយប៉ែត និងសាលាបច្ចេកទេសដុន បូស្កូភ្នំពេញ។ កម្មវិធីនេះប្រារព្ធឡើងដើម្បីរំលឹកពីវត្តមាន …

សាលាបច្ចេកទេសដុន បូស្កូ មានវត្តមាននៅក្នុងប្រទេសកម្ពុជា រយៈពេល៣០ឆ្នាំ Read More »

លោកអភិបាល ៖ «ជួង ដូចជាព្រះសូរសៀងនៃការត្រាស់ហៅរបស់ព្រះជាម្ចាស់»

អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ លោកអភិបាល អូលីវីយ៉េ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីសម្ពោធជើងជួងនិងជួងថ្មី នៅព្រះសហគមន៍ព្រះត្រៃឯកគិរីវង់ ក្នុងមណ្ឌលសកម្មភាពតាកែវ ភូមិភាគភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១។ លោកអភិបាល អូលីវីយ៉េ បានថ្លែងទៅ​កាន់តំណាងគ្រីស្តបរិស័ទ និង​អ្នកចូលរួមទាំងអស់​នាពេល​នោះថា ថ្ងៃនេះយើងសូមព្រះជាម្ចាស់ប្រទានព្រះពរលើជួងថ្មីនេះ។ នេះជាឱកាសមួយដើម្បីនឹកឃើ​ញ​វត្តមានរបស់ព្រះជាម្ចាស់នៅក្នុងភូមិរបស់យើង មិនមែនជាវត្តមានស្ងាត់ៗ ប៉ុន្តែតាមរយៈសំលេងជួងយើងដឹងថាព្រះជាម្ចាស់កំពុងត្រាស់ហៅយើង។ លោកបាន​មានប្រសាសន៍ថា ៖ «យើងដឹងថាព្រះជាម្ចាស់ណែនាំឲ្យយើងភ្ញាក់ស្មារតីដឹងថាម៉ោងនេះជាម៉ោងអធិដ្ឋាន ម៉ោងនេះជាម៉ោងអរព្រះគុណព្រះជាម្ចាស់ ម៉ោងនេះជាម៉ោងជួបជុំគ្នា ម៉ោងនេះជាម៉ោងអធិដ្ឋានម្នាក់ឯង…»។ លោកអភិបាលបន្តថា ថ្ងៃនេះ លោកសូមអរព្រះគុណព្រះជាម្ចាស់សម្រាប់ព្រះសហគមន៍ដ៏តូចរបស់យើង ដែលបានកើតឡើងនៅឆ្នាំ២០០៣រហូតមកដល់ឆ្នាំ២០២១នេះ យើងបានចាប់ផ្តើមពិធីជ្រមុជទឹកពីឆ្នាំ២០០៦ ឆ្នាំ២០០៧បានសាងសង់សាលាមត្តេយ្យ។ ឆ្នាំ២០០៨-២០០៩ យើងបានសាងសង់ព្រះវិហារ និងឥឡូវនេះព្រះសហគមន៍បានចាក់គ្រឹះនៅក្នុងទេសភាពនៃភូមិព្រៃជើងស្រុកគិរីវង់នេះ ។ លោកអភិបាល អូលីវីយ៉េ លើកឡើងថា ៖ «សូមព្រះជាម្ចាស់ប្រទានព្រះពរដល់បងប្អូនទាំងអស់ សូមឲ្យឆ្នាំ២០២១នេះ យើងពោរពេញដោយសេចក្តីសុខ និងជាពិសេសឲ្យយើងការពារសុខភាពដើម្បីឈ្នះជំងឺកូវីដ-១៩រួមជាមួយគ្នា»។ បូជាចារ្យទទួលខុសត្រូវព្រះសហគមន៍ក្នុងមណ្ឌលសកម្មភាពតាកែវ លោកហ្វេសរ៉ាណាន់ដូ ក៏បានលើកឡើងនាពេលនោះដែរថា ជួងនេះមានឈ្មោះថា ព្រះត្រៃឯក ដូចឈ្មោះព្រះសហគមន៍ដែរ។ លោកថា៖ «តាមពិត សារៈសំខាន់នៃការកសាងជួងនេះ គឺជាវប្បធម៌របស់ព្រះសហគមន៍ទូទាំងសកលលោក ដើម្បីរំលឹកបងប្អូនឲ្យចូលក្នុងព្រះសហគមន៍ ឲ្យចូលនៅក្នុងព្រះវិហារ ដើម្បីអធិដ្ឋាន …

លោកអភិបាល ៖ «ជួង ដូចជាព្រះសូរសៀងនៃការត្រាស់ហៅរបស់ព្រះជាម្ចាស់» Read More »

យុវជនយុវនារី២១នាក់ ត្រូវបានស្វាគមន៍ជាផ្លូវការ ក្នុងសញ្ញាដំបូងមុនក្លាយជាគ្រីស្តបរិស័ទ

នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ នៅព្រះសហគមន៍ព្រះត្រៃឯកគិរីវង់ ក្នុងមណ្ឌលសកម្មភាពតាកែវ ភូមិភាគភ្នំពេញ យុវជននិង​យុវតី​​ចំនួន២១រូប បានសុំចូលព្រះសហគមន៍ ជាជំហានដំបូងមុននឹងក្លាយជាគ្រីស្តបរិស័ទ។ ពិធីនេះមានការអញ្ជើញចូលរួមពីតំណាងគ្រីស្តបរិស័ទក្នុងមណ្ឌលសកម្មភាពតាកែវ បងប្រុសបងស្រី និងបងប្អូនគ្រីស្តបរិស័ទជាច្រើននាក់ ដោយមានលោកអភិបាល អូលីវីយ៉េ ជាអធិបតី។ នៅក្នុងកម្មវិធីនោះផងដែរ លោកអភិបាល អូលីវីយ៉េ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានលើកឡើងថា ថ្ងៃនេះជាថ្ងៃពិសេសសម្រាប់ព្រះសហគមន៍គិរីវង់ ដែលបានអញ្ជើ​ញគ្រប់ព្រះសហគមន៍នៅក្នុងមណ្ឌលសកម្មភាពតាកែវ ដើម្បីចូលរួមអធិដ្ឋានអបអរសាទរយុវជនយុវនារី២១នាក់ ដែលយើងបានស្វាគមន៍ជាផ្លូវការនិងយ៉ាងឱឡារិកនៅក្នុងព្រះសហគមន៍យើង។ លោកអភិបាលបានមានប្រសាសន៍ថា ៖ «តាមពិតប្អូនៗមួយចំនួនជាកូនកាយរឹទ្ធិរបស់យើងយូរឆ្នាំមកហើយ ដូច្នេះដល់ពេលវេលាធ្វើពិធីមួយដើម្បីស្វាគមន៍ពួកគាត់»។ លោកថា ជំហានទីមួយ ជាទូទៅសម្រាប់យុវជន ចាំរហូតដល់គាត់មានអាយុ១៨ ឬ១៩ឆ្នាំ ប៉ុន្តែសម្រាប់កូនក្មេងបើចាំយូរពេកគេក៏ចង់មានសញ្ញាមួយដែរ។ថ្ងៃនេះពួកគេបានទទួលព្រះ​ពរពីព្រះជាម្ចាស់ ថ្ងៃនេះគេបានទទួលមេដៃសន្តីតេរេសា ថ្ងៃនេះគេបានទទួលគម្ពីរដំណឹងល្អដើម្បីទៅជាព្រះបន្ទូលចិញ្ចឹមជីវិតរបស់គេចាប់ពីពេលនេះតទៅ។ លោកបូជាចារ្យ ហ្វេសរ៉ាណាន់ដូ ដែលជាបូជាចារ្យទទួលខុសត្រូវព្រះសហគមន៍ក្នុងមណ្ឌលសកម្មភាពតាកែវ ក៏បានថ្លែងផងដែរ ថាសម្រាប់ប្អូនៗដែលបានសុំចូលព្រះសហគមន៍ថ្ងៃនេះ ពួកគាត់ខ្លះបានទទួលការ​អប់រំជំនឿអស់រយៈពេលពីរឆ្នាំ ខ្លះទៀត៣ឆ្នាំហើយ។ លោកបូជាចារបាន​មានប្រសាសន៍ថា ៖ «ដូច្នេះ ព្រះសហគមន៍ក៏បានសម្រេចចិត្តឲ្យបេក្ខជនទាំងនោះចូលនៅក្នុងព្រះសហគមន៍ជាផ្លូវការ ដើម្បីបញ្ជាក់ថា គាត់ចូលកាន់តែជិតស្និទ្ធរួមជា​មួយគ្រីស្តបរិស័ទនៅក្នុងព្រះសហគមន៍ និងបញ្ជាក់ថា ចាប់ពីពេលនេះតទៅបងប្អូនចាប់ផ្តើម​មើលឃើញផ្លូវនិងមាគ៌ារបស់ព្រះជាម្ចាស់កាន់តែច្បាស់ឡើង»។ លោកបន្តទៀតថា ពួកគាត់កំពុងតែតម្រែតម្រង់ចិត្តគំនិតឆ្ពោះទៅព្រះជាម្ចាស់ ដើម្បីក្លាយទៅជាគ្រីស្តបរិស័ទនៅពេលខាងមុខ។ លោកបូជាចារ្យ …

យុវជនយុវនារី២១នាក់ ត្រូវបានស្វាគមន៍ជាផ្លូវការ ក្នុងសញ្ញាដំបូងមុនក្លាយជាគ្រីស្តបរិស័ទ Read More »

ពិធី​សម្ពោធ​ជួង​ និងសុំចូលព្រះសហគមន៍របស់បេក្ខជន ២១ រូប នៅ​ព្រះសហគមន៍​ព្រះ​ត្រៃឯក​គិរីវង់

ពិធី​សម្ពោធ​ជួង​ និងសុំចូលព្រះសហគមន៍របស់បេក្ខជន ២១ រូប នៅ​ព្រះសហគមន៍​ព្រះ​ត្រៃឯក​គិរីវង់​ ក្នុង​មណ្ឌល​សកម្មភាពតាកែវ​ ភូមិភាគ​ភ្នំពេញ ក្រោមអធិបតីលោកអភិបាល អូលីវីយ៉េ កាលពី​ថ្ងៃទី​២៤​ ខែមករា​ ឆ្នាំ​២០២១។

កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​សម្ពន្ធ​កាតូលិក​ដើម្បី​មនុស្សធម៌​និង​អភិវឌ្ឍ​ (CACD) ធ្វើនៅអង្គការការីតាសក្រុងតាខ្មៅ

កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​សម្ពន្ធ​កាតូលិក​ដើម្បី​មនុស្សធម៌​និង​អភិវឌ្ឍ​ (CACD) ធ្វើនៅអង្គការការីតាសក្រុងតាខ្មៅ នារសៀល​ថ្ងៃទី​១៨ ខែមករា​ ឆ្នាំ​២០២១​ ក្រោមអធិបតីលោកអភិបាល អូលីវីយ៉េ​៕

លោកអភិបាល អូលីវីយ៉េ បាន​អញ្ជើញទៅសួរ​សុខទុក្ខ​និង​ថ្វាយ​អភិបូជា​អរព្រះគុណ​ព្រះជា​ម្ចាស់​ នៅ​ព្រះសហគមន៍សន្តម៉ាតាំង កំពង់​ចម្លង​

ថ្ងៃ​ទី​១៧​ ខែមករា​ ឆ្នាំ​២០២១ លោកអភិបាល អូលីវីយ៉េ បាន​អញ្ជើញទៅសួរ​សុខទុក្ខ​និង​ថ្វាយ​អភិបូជា​អរព្រះគុណ​ព្រះជា​ម្ចាស់​ នៅ​ព្រះសហគមន៍សន្តម៉ាតាំង កំពង់​ចម្លង​ និងបាន​អញ្ជើញ​ទៅ​សួរ​សុខទុក្ខ​មណ្ឌល​កុមារ​កំព្រា​មេគង្គផងដែរ៕

​កម្មវិធីប្រជុំ​លោកបូជាចារ្យ​ បងប្រុស​បងស្រី​ និង​គណៈកម្មការ​ព្រះសហគមន៍ក្នុងមណ្ឌលសកម្មភាពទន្លេមេគង្គ និងមណ្ឌលសកម្មភាពទន្លេបាសាក់

នាព្រឹក​ថ្ងៃទី​១៥ ខែមករា​ ឆ្នាំ​២០២១​នេះ​ លោកអភិបាល​ អូលីវីយ៉េ​ បាន​អញ្ជើញចូលរួមជាអធិបតីក្នុង​កម្មវិធីប្រជុំ​ជាមួយ​លោកបូជាចារ្យ​ បងប្រុស​បងស្រី​ និង​គណៈកម្មការ​ព្រះសហគមន៍ក្នុងមណ្ឌលសកម្មភាពទន្លេមេគង្គ និងមណ្ឌលសកម្មភាពទន្លេបាសាក់ ដែលធ្វើនៅព្រះសហគមន៍សន្ត​ហ្រ្វង់ស្វ័រសាវីយ៉េ ចំប៉ា៕

កុមារ៨នាក់ទទួលអគ្គសញ្ញាជ្រមុជទឹក និងអគ្គសញ្ញាព្រះកាយព្រះគ្រីស្ត

កុមារ៤រូបទទួលអគ្គសញ្ញាជ្រមុជទឹក និងកុមារ៤រូបផ្សេងទៀតទទួលព្រះកាយព្រះគ្រីស្តលើកដំបូង ក្រោមអធិបតីភាព លោកអូលីវីយ៉េ ជ្មិតហស្លេរ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ រួមនិងលោកបូជាចារ្យទទួលខុសត្រូវ ធ្វើនៅព្រះវិហារសន្តីម៉ារីញញឹមចំការទៀង នាព្រឹកថ្ងៃទី១០ មករា ២០២០ ដែលត្រូវនឹងថ្ងៃ បុណ្យរំឭកដល់ព្រះយេស៊ូទទួលពិធីជ្រមុជទឹកនៅទន្លេយ័រដាន់។ ក្នុងឱកាសនោះលោកអភិបាលអូលីវីយ៉េ បានជម្រុញឲ្យឪពុកម្ដាយ និងព្រះសហគមន៍យកចិត្តទុកដាក់អប់រំនិងណែនាំកូនៗរបស់ខ្លួនជារៀងរាល់ថ្ងៃ ដើម្បីឱ្យពួកគេស្គាល់ព្រះយេស៊ូ ដូចព្រះនាងម៉ារី និងលោកយ៉ូសែប ដែលបានធ្វើដំណើរបន្តិចម្ដងៗជាមួយព្រះយេស៊ូ ដើម្បីស្គាល់ព្រះជាម្ចាស់។ ពិធីជ្រមុជទឹក គឺបេក្ខជនទទួលជីវិតថ្មីនៅក្នុងព្រះនាម ព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ នៅក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ បេក្ខជនទទួលអត្តសញ្ញាណថ្មី គឺសេចក្ដីពិតដោយភ្ជាប់ជាមួយព្រះជាម្ចាស់អស់មួយជីវិត។ នេះបើតាមការបញ្ជាក់របស់លោកអភិបាល។ លោកបានក្រើនរំឭកដល់គ្រីស្តបរិស័ទឲ្យយកចិត្តទុកដាក់ស្រឡាញ់ព្រះជាម្ចាស់ អនុវត្តតាមក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ និងថែរក្សាសេចក្ដីស្រឡាញ់ដែលទទួលបានពី ព្រះជាម្ចាស់។ ក្រោយពីបញ្ចប់ធម្មទេសនា ព្រះសហគមន៍ប្រកាសហៅក្រុមគ្រួសារនាំកុមារដែល នឹងទទួលអគ្គសញ្ញាជ្រមុជទឹក ដើម្បីសួរបញ្ជាក់ពីជំនឿឡើងវិញ។ បន្ទាប់ពីកុមារទាំងនោះបានទទួលអគ្គសញ្ញាជ្រមុជទឹក លោកអភិបាលបានលាបប្រេងគ្រីស្មា ដើម្បីផ្ដល់កម្លាំង នៃជំនឿដល់កុមារទាំងនោះ ហើយព្រះសហគមន៍បានបំពាក់កន្សែងសដល់កុមារ ដែលជានិមិត្តរូបបំពាក់ព្រះយេស៊ូនៅក្នុងជីវិតរបស់គ្រីស្តបរិស័ទថ្មីនេះអស់មួយជីវិត និងប្រគល់ទៀន ដែលកំពុងឆេះតំណាងឱ្យព្រះពន្លឺរបស់ព្រះយេស៊ូ ដើម្បីបំភ្លឺដំណើរជីវិតរបស់ពួកគេ។ រីឯកុមារ៤រូបផ្សេងទៀតដែលបានទទួលព្រះកាយព្រះគ្រីស្តលើកដំបូង គឺជាកុមារដែលបានទទួលអគ្គសញ្ញាជ្រមុជទឹកតាំងពីតូច តាមជំនឿរបស់ឪពុកម្ដាយ។ ជាទូទៅកុមារគ្រីស្តបរិស័ទអាចទទួលអគ្គសញ្ញានេះបាន នៅអាយុ៧ឆ្នាំឡើងទៅ។ បន្ទាប់ពីពិធីទាំងពីនេះបញ្ចប់ លោកអភិបាល លោកបូជាចារ្យ …

កុមារ៨នាក់ទទួលអគ្គសញ្ញាជ្រមុជទឹក និងអគ្គសញ្ញាព្រះកាយព្រះគ្រីស្ត Read More »

ប្រជុំ​ប្រចាំឆ្នាំរបស់គណៈកម្មការ​មរណ​សាក្សីកម្ពុជា ក្រោមអធិបតីភាពលោកអភិបាល អូលីវីយ៉េ

ថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ ប្រជុំ​ប្រចាំឆ្នាំរបស់គណៈកម្មការ​មរណ​សាក្សីកម្ពុជា ក្រោមអធិបតីភាពលោកអភិបាល អូលីវីយ៉េ នៅព្រះវិហារសន្តសិលា សន្តប៉ូលភ្នំពេញថ្មី។

Subscribe to our newsletter

Don't miss new updates on your email