មណ្ឌលអប់រំជំនឿកាតូលិកកម្ពុជាបង្កើតសិក្ខាសាលាស្ដីអំពីទម្រង់សិល្បៈកំណាព្យខ្មែរជាលើកដំបូង
មណ្ឌលអប់រំជំនឿកាតូលិកកម្ពុជា បានបង្កើតសិក្ខាសាលាស្ដីអំពី “ទម្រង់សិល្បៈកំណាព្យខ្មែរ” ជាលើកដំបូង នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ ដែលដឹកនាំដោយលោកប្រ៊ុយណូ កូសម៍ អភិបាលទទួលបន្ទុកមណ្ឌលអប់រំជំនឿកាតូលិកកម្ពុជា។ សិក្ខាសាលានេះមានសិក្ខាកាមមកពីភូមិភាគភ្នំពេញ និងកំពង់ចាមចូលរួមចំនួន២០នាក់ ដោយមានលោកយ៉ាន់ បូរិន្ទ ដែលជាសាស្ត្រាចារ្យ និងជាទីប្រឹក្សានៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយលោក សីហា ឧត្ដម ជាគ្រូបង្គោលនៃក្លិបអភិរក្សមរតកកំណាព្យខ្មែរ និងជានាយកសាលាអភិរក្សមរតកសិល្បៈបូរាណខ្មែរ ជាវាគ្មិន។ ក្នុងឱកាសនេះដែរ លោកអភិបាល ប្រ៊ុយណូ បានមានប្រសាសន៍ថា សិល្បៈទាំងអស់សុទ្ធតែជាមធ្យោបាយដែលយើងគួរប្រើដើម្បីសម្ដែងពីជំនឿរបស់យើង។ លោកអភិបាលបញ្ជាក់ទៀតថា សិល្បៈទាំងអស់ដែលយើងប្រើជាប្រចាំថ្ងៃ ដើម្បីបង្ហាញពីសោភណ្ឌភាពឱ្យគេចាបប់អារម្មណ៍ ហើយយើងចង់ផ្ដល់សាក្ខីភាពអំពីជំនឿរបស់យើង និងអ្វីដែលទាក់ទងនឹងព្រះជាម្ចាស់។ លោកបន្តថា «ជាពិសេសថ្ងៃនេះយើងបានធ្វើសិក្ខាសាលាជាលើកទីមួយតែមួយព្រឹកអំពីកំណាព្យ អំពីទំនុកតម្កើង ព្រោះនៅពេលយើងអានព្រះគម្ពីរមិនសូវពិបាកទេ តែរបៀបស្មូត្រមិនសូវស្រួលទេ គឺមានន័យថាអ្វីៗទាំងអស់ដែលយើងចង់សម្ដែងពីព្រះបន្ទូលរបស់ព្រះជាម្ចាស់តាមរយៈវប្បធម៌ខ្មែរ នោះអាចនាំឱ្យប្រជាជនខ្មែរអាចយល់បាន ដោយសារវប្បធម៌និងសិល្បៈចូលជ្រៅក្នុងចិត្តរបស់មនុស្ស»។ លោកសាស្ត្រាចារ្យ បូរិន្ទ បានមានប្រសាសន៍ដោយស្ងើចសរសើរព្រះសហគមន៍កាតូលិកដែលបង្កើតសិក្ខាសាលានេះឡើង ដោយបានលើកយកពីបែបបទនៃការសូត្រ និងនិពន្ធកំណាព្យខ្មែរ ដើម្បីយកទៅប្រើប្រាស់នៅក្នុងលក្ខណៈខ្មែរ។ លោកបន្តថា នេះក៏ជាការផ្សព្វផ្សាយដើម្បីជួយជំរុញផ្នែកផ្លូវចិត្តនិងផ្លូវកាយរបស់អ្នកស្ដាប់ឲ្យកើតមាននូវការគោរពការស្រឡាញ់ ជាពិសេសគឺការដឹងគុណចំពោះព្រះជាម្ចាស់ដែលបានផ្ដល់នូវអ្វីៗល្អៗសម្រាប់អប់រំដល់បងប្អូនជាភាសាខ្មែរ។ លោកបន្ថែមថា «ព្រឹកនេះខ្ញុំបានបង្ហាញឱ្យស្ដាប់តាមបែបបទនៃការសូត្រកំណាព្យបានតាមទម្រង់បទផ្សេងៗ និងមានបងប្អូនបានសួរខ្ញុំថា តើទម្រង់ណាមួយដែលយើងអាចយកប្រើបាននៅក្នុងកម្មវិធីអាពាហ៍ពិពាហ៍ និងកម្មវិធីអប់រំផ្សេងៗ? …
មណ្ឌលអប់រំជំនឿកាតូលិកកម្ពុជាបង្កើតសិក្ខាសាលាស្ដីអំពីទម្រង់សិល្បៈកំណាព្យខ្មែរជាលើកដំបូង Read More »