ព្រះសហគមន៍ចែកអំណរសប្បាយជាមួយជនជាប់ឃុំនៅកំពត
ព្រះសហគមន៍កាតូលិកតំបន់កំពត នៃភូមិភាគភ្នំពេញ បានរៀបចំពិធីសំណេះសំណាល អបអរសាទរបុណ្យព្រះយេស៊ូប្រសូតជាលក្ខណៈសាសនា ជាមួយជនជាប់ឃុំចំនួន ៩៧៤ នាក់នៅពន្ធនាគារខេត្តកំពត នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ ២០២០ ក្រោមអធិបតីភាពរបស់លោកអូលីវីយេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ព្រះគ្រូធម្មចរិយាមុនី ចាន់ សុវណ្ណ ព្រះមេគុណគណៈធម្មយុត្តិនិកាយខេត្តកំពត លោកប្រធានគណៈអ៊ីម៉ាំខេត្ត ព្រះសង្ឃ លោកបូជាចារ្យ លោកគ្រូគង្វាល និងបរិស័ទនៃសាសនាទាំងអស់យ៉ាងច្រើនកុះករ។ មានមតិស្វាគមន៍ក្នុងពិធីសំណេះសំណាលនេះ លោក តាវ៉ូឡា យ៉ាំងលូកា បូជាចារ្យទទួលខុសត្រូវមណ្ឌលសកម្មភាពកំពតបានមានប្រសាសន៍ថា ព្រះសហគមន៍មានអំណរសប្បាយ ទទួលស្វាគមន៍បងប្អូនគ្រប់សាសនា មកសួរសុខទុក្ខ បងប្អូនជាប់ឃុំ ដើម្បីអបអរសាទរបុណ្យព្រះយេស៊ូប្រសូត និងដើម្បីចែករំលែកអំណរសប្បាយ សេចក្តីស្រលាញ់ ដែលមកពីព្រះយេស៊ូ និងមកពីព្រះជាម្ចាស់។ លោកបន្តថា វត្តមានរបស់បងប្អូនទាំងអស់ ពិសេសណាស់ ដើម្បីរួមគ្នា កសាង សុខសន្តិភាព ខិតខំកាន់ដៃរួមជាមួយគ្នា ដើម្បីសេចក្តីសុខ សុខដុមរមនា រស់នៅប្រកបដោយសេចក្តីស្រលាញ់ សន្តិភាព សេចក្តីសុខសាន្ត និងរួបរួមគ្នាជាធ្លុងតែមួយ។ ព្រះសហគមន៍កាតូលិកខេត្តកំពតបានរៀបចំចូលសួរសុខទុក្ខបងប្អូនជាប់ឃុំក្នុងពន្ធនាគារខេត្ត ក្នុងឱកាសបុណ្យព្រះយេស៊ូ តាំងពីឆ្នាំ២០០៤ មកម្ល៉េះ ផ្តើមគំនិតដោយលោកបូជាចារ្យអូលីវីយេ។ ក្នុងឆ្នាំ …
ព្រះសហគមន៍ចែកអំណរសប្បាយជាមួយជនជាប់ឃុំនៅកំពត Read More »