Month: January 2023

ជនមានពិការភាព​ទទួល​អំណរសប្បាយ​ក្នុងឱកាស​បុណ្យព្រះយេស៊ូប្រសូត

ក្នុងអំឡុងពេល​រដូវ​បុណ្យព្រះយេស៊ូប្រសូត្រ ព្រះវិហារ​សន្ត​​យ៉ូសែបផ្សារតូច​បានចែករំលែក​អំណរសប្បាយ​ជូន​ ជនមាន​ពិការភាព​ប្រមាណជា៨០នាក់ មកទទួល​ទាន​អាហារ​រួម​គ្នា ​ទទួល​គ្រឿង​ឧបភោគមួយ​ចំនួន ឈ្វេងយល់​អំពី​អត្ថន័យនៃ​បុណ្យព្រះយេស៊ូប្រសូត  និង​ចូលរួម​ប្រឡង​ទស្សទាយ​បទចម្រៀង​យក​រង្វាន់​អនុស្សាវរីយ៍​ជាដើម។ កម្មវិធីនេះ​អញ្ជើញចូលរួម​ជា​អធិបតី​ភាព​ដោយ លោកបូជាចារ្យ រឿង ឆ័ត្រសិរី ប្រធាន​មណ្ឌល​សកម្មភាព​ព្រះសហគមន៍កាតូលិក​ភូមិភាគ​ខាង​ជើង លោកឧបដ្ឋាកប៊ុនលី និងគណៈកម្មការក្នុង​ព្រះសហគមន៍ព្រះវិហារ​សន្ត​យ៉ូសែប​ផ្សារតូច ជា​តំបន់​​ភាគ​ខាង​ជើង​នៃរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៤ ខែមករា។ មានមតិសំណេះសំណាលជាមួយជន​មាន​ពិការភាព​ លោកបូជាចារ្យ រឿង ឆ័ត្រសិរី មានប្រសាសន៍ថា​ដើម្បីអបអរសាទរបុណ្យ​ព្រះយេស៊ូ​ប្រសូត្រ ព្រះសហគមន៍តែងតែនឹកឃើញដល់បងប្អូនដែលជួបការលំបាក មានការខ្វះខាត និងជាពិសេស​នៅថ្ងៃនេះ ព្រះសហគមន៍បានអញ្ជើញ​បងប្អូនជនពិការមកទទួល​សេចក្ដី​សុខសាន្ត​ជាមួយគ្នា​ដើម្បីឱ្យបងប្អូនមានអំណរសប្បាយ មានចិត្តសង្ឃឹមនៅ​ក្នុងជីវិត ហើយត្រូវតែ​តស៊ូជំនះ​រាល់ឧបសគ្គដោយមាន​ចិត្តអត់ធ្មត់បំផុត។ ក្នុងឱកាសនេះដែរលោកបូជាចារ្យបានជំរុញលើកទឹកចិត្តបងប្អូនជនពិការអោយរស់នៅពោរពេញដោយសេចក្ដីស្រលាញ់ ត្រូវមានចិត្តសង្ឃឹមជានិច្ច នឹងជាពិសេសកុំបាក់ទឹកចិត្ត ដែល​ធ្វើ​ឲ្យ​ជីវិត​កាន់តែ​ជួប​បញ្ហា​ច្រើន​ឡើង​។ លោក​បាន​លើក​ទឹកចិត្ត​ដល់​បងប្អូនទាំងនោះ ឲ្យ​​​នឹកដល់ព្រះយេស៊ូគ្រីស្តនៅ​ពេល​ជួប​លំបាក​ផ្សេងៗ ព្រោះ​ទ្រង់​តែងតែតាម​ថែរក្សា​ការពារយើងទាំងអស់គ្នា ហើយទ្រង់ជាពន្លឺសម្រាប់បំភ្លឺនឹងណែនាំអោយជីវិតយើង​មាន​សេចក្ដី​សុខសាន្ត។ ជាមួយគ្នាដែរ លោក ស៊ុយ ប៊ុនថង​ អាយុ៧៧ឆ្នាំ ជាប្រធានក្រុមប្រឹក្សាព្រះសហគមន៍បានឱ្យដឹងថា​ បងប្អូន​ជនពិការដែលយើងអញ្ជើញមកចូលរួមភាគច្រើនជាអ្នកច្រៀងតាមស្តុបនានាក្នុងរាជធានីភ្នំពេញ​ ហើយជា​ជនពិការ​ដៃជើងពីកំណើត ពិការភ្នែក នឹងខ្លះទៀតពិការដោយសារជួបឧបទ្ទេវហេតុកាលពីសង្គ្រាមផងដែរ។ លោកប្រធាន​ក្រុមប្រឹក្សា​បានបន្តថា សម្រាប់អំណោយដែលព្រះសហគមន៍បានរៀបចំ​គឺជាថវិកា​ផ្ទាល់ខ្លួន​របស់​បងប្អូន​គ្រីស្តបរិស័ទ​​ដែលមកចូលរួមបុណ្យអភិបូជារៀងរាល់សប្ដាហ៍ ដោយខ្លះបានជួយជាគ្រឿងបរិភោគ ខ្លះ​ជួយ​​ជា​ថវិកា ខ្លះទៀតបានចំណាយទាំងកម្លាំងកាយចិត្តនិងយានជំនិះផ្ទាល់ខ្លួនទៅដឹកបងប្អូនជនពិការមក​ចូល​រួម​​ជាមួយកម្មវិធីក្នុងព្រះសហគមន៍។ ​ការ​សាមគ្គីរវាង​គ្រីស្តបរិស័ទ​បែបនេះ បាន​ធ្វើ​ឲ្យ​លោក​ប៊ុនថង​យល់ថា ព្រះសហគមន៍​មានជីវិតពោរពេញដោយ​សេចក្ដីស្រលាញ់ពីព្រះជាម្ចាស់។ ហើយ​ការ​ចូលរួម​របស់​បងប្អូន​ជន​មាន​ពិការភាព​​ដោយ​ស្នាមញញឹម​ …

ជនមានពិការភាព​ទទួល​អំណរសប្បាយ​ក្នុងឱកាស​បុណ្យព្រះយេស៊ូប្រសូត Read More »

ព្រះសហគមន៍​មណ្ឌលសកម្មភាព​ទន្លេបាសាក់​ប្រកាសដំណឹងល្អតាម​រយៈ​ការលេងកីឡា

ព្រះសហគមន៍មណ្ឌលសកម្មភាពទន្លេបាសាក់ រៀបចំប្រកួតកីឡាបាល់ទាត់មិត្តភាព ដើម្បីអបអរសាទរបុណ្យព្រះយេស៊ូប្រសូត​និង​ពញ្ញាក់​អារម្មណ៍​យុវជន​ឱ្យ​ចាប់​អារម្មណ៍​ជាមួយ​ព្រះសហគមន៍​ ក៏​ដូចជា​របៀប​នៃ​ការប្រកាស​ដំណឹងល្អ​របស់​ព្រះសហគមន៍​តាមរយ:​អំណរសប្បាយ ដោយ​មានកីឡាករ​មកពី​ព្រះសហគមន៍​ចំនួន៨​ក្នុង​ភូមិភាគ​ភ្នំពេញ​សរុប១៦០នាក់ចូល​រួម​ប្រកួត​។ កម្មវិធីកីឡានេះ  ធ្វើឡើងនៅ ភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ដែល​ដឹកនាំ​ដោយ លោកបូជាចារ្យទទួល​ខុសត្រូវ​មណ្ឌល​សកម្មភាព​ទន្លេបាសាក់​ សិលា សុខ ណា នា​ថ្ងៃទី​២៩​និង​៣១ ធ្នូ ២០២២។​ តាមប្រសាសន៍របស់លោកបូជាចារ្យ សុខ ណា បានឱ្យដឹងថា ការប្រកួត​កីឡា​នេះ​ជា​ឱកាស​ឱ្យ​យុវជន​មានអំណរសប្បាយក្នុងការលេងកីឡាដោយចេះសហការជាក្រុម ក៏​ដូច​ជា​ចាប់អារម្មណ៍លើព្រះសហគមន៍ផ្ទាល់ខ្លួនផងដែរ។ លោកបញ្ជាក់ទៀត គោល​បំណង​របស់​ព្រះសហគមន៍​ក្នុង​ការ​រៀប​ចំ​ប្រកួត​កីឡានេះ ដើម្បី​អបអរសាទរ​បុណ្យ​ព្រះយេស៊ូ​ប្រសូត​ ព្រោះ​ក្នុង​ជីវិត​សំខាន់​របស់​យើង​ជាគ្រីស្ត​បរិស័ទ​ដោយ​ចួបជុំ​ចែក​រំលែក​​អំណរសប្បាយ​ជាមួយ​គ្នា​នៅក្នុង​ពិធី​បុណ្យ​របស់​យើង និង​នៅ​ក្នុង​ព្រឹត្តិការណ៍​បាល់​ទាត់​របស់​មណ្ឌល​សកម្មភាព ​ដែល​ឆ្លង​ទៅ​ព្រះសហគមន៍នានា​នៅតាម​មណ្ឌល​សកម្មភាព​ភូមិភាគ​ភ្នំពេញ។​ គង្វាល​ព្រះសហគមន៍ លោក​សុខណា មាន​ប្រសាសន៍ទៀតថា នេះ​ជាសកម្មភាព​ដែល​មណ្ឌលសកម្មភាព​ទន្លេ​បាសាក់​បាន​រៀប​ចំជាលើកទី៣ក្នុងឆ្នាំ២០២២នេះ ដោយ​ខិតខំ​ប្រើ​អស់​ពី​លទ្ធភាព​ដែល​យើង​មាន​​ ដើម្បី​ឱ្យ​យុវជន​យើង​អាច​លេង​សប្បាយ​​ជាមួយ​គ្នា និង​សង្ឃឹម​​​​​ថា​ការលេង​នេះ នាំឱ្យ​យុវជន​ចេះ​ធ្វើការរួមគ្នា។ ជាពិសេស​ការលេង​កីឡា​ធ្វើ​​ឱ្យ​យើង​​មាន​កាយសម្បទាមាំមួន និងស្មារតីច្បាស់លាស់​ក្នុង​ការទទួល​ខុសត្រូវ​លើ​ជីវិត​ទាំងផ្ទាល់ខ្លួន គ្រួសារនិងសង្គម  ដែលនាំឱ្យ​មាន​សុខសន្តិភាពដោយបានលេង​បែប​សមូហ​ភាពបែបនេះ ធ្វើ​ឱ្យ​ខ្ញុំ​បាន​ឃើញ​ទំនាក់ទំនង​ទាំងនេះ​​ជាឱកាស​ដើម្បី​ធ្វើ​ការ​រស់​នៅ​ក្នុង​សហគមន៍​​របស់ពួកគេផ្ទាល់ ដើម្បី​សន្ទនា​ជា​អន្តរសាសនា និង​អន្តរ​ជាតិ​សាសន៍ ដែល​ជា​របៀប​យើង​ប្រកាស​ដំណឹង​ល្អ​​ផងដែរ។​ ជាមួយ​គ្នា​នេះដែរ លោក​បាន​ឱ្យ​ដឹងទៀតថា «កម្មវិធីនេះ​ធ្វើឱ្យ​ខ្ញុំ​បាន​ស្គាល់​យុវជន​នៅ​ក្នុង​​មណ្ឌល​​សកម្មភាព​​ច្រើនជាងមុន ហើយ​ខ្ញុំ​ក៏​បានឃើញពី​ផលលំបាក​របស់យុវជន​ដែល​មិនចេះអក្សរ ដូច្នេះ​ខ្ញុំ​​គិត​ពីការអភិវឌ្ឍធនធានមនុស្ស​ដោយ​គ្រោង​នឹង​បង្កើត​កម្មវិធី​អក្ខរកម្មក្រៅ​ប្រព័ន្ធក្នុងពេលឆាប់ៗនេះផងដែរ»។​ កីឡាករ ចាន់ ដារ៉ា …

ព្រះសហគមន៍​មណ្ឌលសកម្មភាព​ទន្លេបាសាក់​ប្រកាសដំណឹងល្អតាម​រយៈ​ការលេងកីឡា Read More »

ព្រះសហគមន៍​ភូមិភាគភ្នំពេញ​គោរពវិញ្ញាណក្ខន្ធ​អតីតសម្តេចប៉ាប

​ក្នុងពិធី​បុណ្យ​គោរព​វិញ្ញាណក្ខន្ធ​សម្តេចប៉ាប​បេណេឌិក​ទី​១៦ និង​បុណ្យគោរព​ព្រះនាង​ម៉ារីជាមាតានៃ​ព្រះសហគមន៍​កាលពីថ្ងៃទី​២ ខែ​ធ្នូ​កន្លងទៅ លោកអូលីវីយ៉េ ជ្មីតហស្លេ អភិបាល​ព្រះសហគមន៍កាតូលិក​ភូមិភាគភ្នំពេញ​មាន​ប្រសាសន៍​​ថា យប់​នេះ​ឱ្យ​យើង​ស្តាប់​ម្តង​ទៀត​អំពី​ការ​អប់​រំ​របស់​សម្តេច​ប៉ាប បេណេឌិកតូ ទី​១៦ ដែល​បាន​ជម្រុញ​យើង​ ដើម្បី​ឱ្យ​យើង​បន្ត​បេសកកម្ម​របស់​ព្រះជាម្ចាស់។ ថ្លែង​ក្នុងធម្មទេសនា នៅ​ព្រះវិហារ​ក្សត្រីនៃ​សន្តិភាព​អរិយក្សត្រ​ ក្នុង​ស្រុក​ល្វាឯម ខេត្ត​កណ្តាល​ ដែលមាន​អង្គទូតពីប្រទេស​អាល្លឺម៉ង់និង​បារាំង ​រដ្ឋលេខាធិការនៃ​ក្រសួងធម្មការ​និង​សាសនា​ចូលរួម និង​គ្រីស្ត​បរិស័ទ​ចាស់ក្មេង​យ៉ាង​ច្រើន​កុះករ​​ផង លោកអភិបាល​បាន​លើក​ឡើង​ថា ក្នុង​កិច្ច​ជំរុញ​នោះ មាន​៥​ចំណុចសំខាន់ៗ ដែលអតីតសម្តេចប៉ាប​បាន​ផ្តល់​ជា​ទិសដៅ​សម្រាប់​គ្រីស្ត​បរិស័ទ​រស់នៅ​ក្នុងសង្គម​និង​មាន​ជំនឿ​រឹងមាំ។ «ទី​១ ព្រះជាម្ចាស់​ជា​សេចក្តី​ស្រឡាញ់ ទី២ជំនឿ​​បំភ្លឺ​ជីវិត​របស់​យើង ទី៣​សេចក្តី​ពិត​ជា​ផ្លូវ​នៃ​ជីវិត​របស់​យើង ទី​៤ មាន​តែ​ព្រះយេស៊ូ​គ្រីស្ត​ដែល​អាច​សង្រ្គោះ​យើង និងទី​៥ អំណាច​នៃ​សេចក្តី​ស្រឡាញ់​អាច​ឈ្នះ​អំពើ​អាក្រក់និងអំពើ​ឃោរឃៅ​នៅ​ក្នុង​ពិភព​លោក»។ លោកអភិបាល​អូលីវីយ៉េ​សង្កត់​ធ្ងន់ថា «ពិត​មែន យើង​មិន​អាច​សង្ខេប​ទាំង​គំនិត ទាំង​ជីវិត ទាំង​ស្នាដៃ​របស់​សម្តេច​ប៉ាប បេណេឌិកតូទី​១៦ ដោយ​ពាក្យ​ខ្លីៗ​បាន​ទេ។ ប៉ុន្តែ ខ្ញុំ​គិត​ថា​យប់​នេះ ​ឱ្យ​យើង​ស្តាប់​អត្ថន័យ​នៃ​ជីវិត​របស់​សម្តេច​ប៉ាប​គឺ “ប្រសិន​បើ​យើង​ចង់​ឱ្យ​ពិភព​លោក​របស់​យើង​មាន​ជីវិត​សាជាថ្មី ប្រសិន​បើ​យើង​ចង់​ឱ្យ​ពិភព​លោក​របស់​យើង​ទទួល​ការ​សង្រ្គោះ​ដ៏​ពិត​ប្រាកដ មាន​ផ្លូវ​តែ​មួយ គឺ​ឱ្យ​យើង​រក​ឃើញ​ព្រះជាម្ចាស់​សាជាថ្មី”។» ប្រសិន​បើ យើង​ចេះ​ទទួល​ស្វាគមន៍​វត្តមាន​របស់​ព្រះជាម្ចាស់​នៅ​ក្នុង​ដួង​ចិត្ត​យើង ប្រសិន​បើ​យើង​ចេះ​ចែក​រំលែក​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ​ដល់​បង​ប្អូន​ឯទៀតៗ នោះ​យើង​អាច​ដើរ​តាម​ផ្លូវ​នៃ​សុភមង្គល​ដ៏​ពិត​ប្រាកដ​បាន។ លោក​អភិបាល​បញ្ជាក់។ អតីតសម្តេចប៉ាប​បេណេឌិក​ទី​១៦ បាន​សុគត​កាលពីថ្ងៃទី​៣១ ខែ​ធ្នូ​ថ្មីៗនេះ នៅនិវេសនដ្ឋាន​របស់ទ្រង់​នាបុរីវ៉ាទីកង់។ លោកអភិបាល​បន្ថែមថា រូប​លោក​ផ្ទាល់​បាន​ទទួល​អំណោយ​មួយ​យ៉ាង​ពិសេស​ពីសម្តេចប៉ាប​អង្គនេះ …

ព្រះសហគមន៍​ភូមិភាគភ្នំពេញ​គោរពវិញ្ញាណក្ខន្ធ​អតីតសម្តេចប៉ាប Read More »

ឱ​ព្រះអម្ចាស់​យេស៊ូ​គ្រីស្ត​អើយ! ខ្ញុំ​ស្រឡាញ់​ព្រះអង្គ​ខ្លាំង​ណាស់

អភិបូជា​គោរព​ព្រះនាង​ម៉ារី​ជា​មាតា​របស់​ព្រះជាម្ចាស់ និង​គោរព​វិញ្ញាណ​ក្ខន្ធ​របស់​សម្តេច​ប៉ាប បេណេឌិកតូ ទី១៦ នៅ​ព្រះសហគមន៍​ក្សត្រី​នៃ​សន្តិភាព អរិយក្សត្រ ភ្នំពេញ​ខាង​ជើង ថ្ងៃ​ទី​២ ខែ​មករា ឆ្នាំ​២០២៣ បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ ជា​ពេល​វេលា​មួយ​ដែល​យើង​ត្រូវ​ការ​ស្តាប់​សំលេង​របស់​សម្តេច​ប៉ាប បេណេឌិកតូ ទី​១៦ ដែល​បាន​ជូន​ដល់​ព្រះសហគមន៍​នៅ​ប្រទេស​កម្ពុជា កាល​ពី​ដើម​ខែ​មករា ឆ្នាំ​២០១៣ នៅ​ក្នុង​សារ​វីដេអូ ដែល​ព្រះអង្គ​បាន​ផ្ញើ​ដល់​យើង។ នៅ​ចុង​បញ្ចប់​នៃ​សារ​វីដេអូ សម្តេច​ប៉ាប​ទ្រង់​មាន​ព្រះបន្ទូល​ថា “សូម​ព្រះនាង​ម៉ារី ដែល​ជា​ព្រះមហា​ក្សត្រី​នៃ​ទន្លេ​មេគង្គ នៅ​ក្នុង​កាយ​វិការ​ដ៏​សុភាព​រាបសារ​និង​ភក្តី​ភាព​ចំពោះ​ព្រះជាម្ចាស់ បំភ្លឺ​ជីវិត​របស់​យើង​នៅ​ក្នុង​ឆ្នាំ​នៃ​ជំនឿ”។ ពិត​មែន ថ្ងៃ​នេះ​យើង​ជួប​ជុំ​គ្នា​ដើម្បី​អរ​ព្រះគុណ​ព្រះជាម្ចាស់ សម្រាប់​ជីវិត​ដែល​មាន​ផ្លែ​យ៉ាង​ច្រើន​របស់​សម្តេច​ប៉ាប​ដ៏​ជា​ទី​គោរព​ស្រឡាញ់​របស់​យើង គឺ​សម្តេច​ប៉ាប បេណេឌិកតូ ទី​១៦។ ជា​ពេល​វេលា​សម្រាប់​យើង ដែល​ជា​ព្រះសហគមន៍​កាតូលិក​នៅ​ប្រទេស​កម្ពុជា ដើម្បី​ទូល​អង្វរ​ព្រះជាម្ចាស់ សូម​ព្រះអង្គ​ទទួល​វិញ្ញាណ​ក្ខន្ធ​របស់​សម្តេច​ប៉ាប នៅ​ក្នុង​ព្រះរាជ​នៃ​ព្រះពន្លឺ​របស់​ព្រះជាម្ចាស់​។ សម្តេច​ប៉ាប បេណេឌិកតូ ទី​១៦ បាន​សោយ​ទិវង្គត​នៅ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២២ គឺ​មួយ​ថ្ងៃ​មុន​ព្រះសហគមន៍​គោរព​ព្រះនាង​ម៉ារី​ជា​ព្រះមាតា​របស់​ព្រះជាម្ចាស់។ តាម​ពិត ព្រះនាង​ម៉ារី​បាន​ទៅ​ជា​គំរូ​របស់​លោក​ឪពុក យ៉ូសែប អាឡូស៊ីស រ៉ាតហ្ស៊ីង័រ (Joseph Aloisius Ratzinger) ដែល​ជា​ទស្សនៈទូត ដែល​ជា​បូជាចារ្យ ដែល​ជា​លោក​អភិបាល …

ឱ​ព្រះអម្ចាស់​យេស៊ូ​គ្រីស្ត​អើយ! ខ្ញុំ​ស្រឡាញ់​ព្រះអង្គ​ខ្លាំង​ណាស់ Read More »

Subscribe to our newsletter

Don't miss new updates on your email