ពាក្យអធិដ្ឋានរបស់សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ ទៅក្នុងព្រះបេះដូងដ៏និមលរបស់ព្រះនាងម៉ារី ជាក្សត្រីនៃសន្តិភាព
បពិត្រព្រះនាងម៉ារី! ដែលជាមាតារបស់ព្រះជាម្ចាស់ និងជាមាតារបស់យើងខ្ញុំ នៅក្នុងពេលវេលាដែលពិភពលោកកំពុងរងទុក្ខលំបាក យើងខ្ញុំសូមទូលអង្វរព្រះនាង។ ព្រះនាងម៉ារីបានស្រឡាញ់និងស្គាល់យើងយ៉ាងច្បាស់លាស់ អ្វីៗទាំងអស់ដែលយើងមាននៅក្នុងដួងចិត្ត មិនមែនជាអាថ៌កំបាំងសម្រាប់ព្រះនាងឡើយ។ បពិត្រព្រះនាងម៉ារី ដែលមានព្រះហឫទ័យមេត្តាករុណា យើងខ្ញុំបានទទួលបទពិសោធន៍នៃការយកចិត្តទុកដាក់របស់ព្រះនាង និងវត្តមានរបស់ព្រះនាងបានណែនាំឱ្យយើងខ្ញុំមានសេចក្តីសុខសាន្តនៅក្នុងជីវិត។ ដូចពីដើម ព្រះនាងបានណែនាំឱ្យយើងខ្ញុំធ្វើដំណើរឆ្ពោះទៅព្រះយេស៊ូ ដែលជាព្រះអម្ចាស់នៃសន្តិភាព។ នៅពេលនេះ ពិភពលោករបស់យើងបានវង្វេងផ្លូវចេញពីមាគ៌ានៃសន្តិភាពហើយ យើងបានភ្លេចមេរៀននៃសោកនាដកម្មក្នុងប្រវត្តិសាស្ត្រប៉ុន្មានសតវត្សកន្លងមក ដែលជាការលះបង់នៃជីវិតមនុស្សរាប់លាននាក់ក្នុងសង្រ្គាមលោកលើកទី២។ យើងបានបដិសេធអំពីការប្តេជ្ញាចិត្តនិងសេចក្តីសម្រេចរួមរបស់សហគមន៍នៃពិភពលោក ដើម្បីកសាងសន្តិភាព។ យើងបានក្បត់សុបិននៃសន្តិភាព របស់ប្រជារាស្ត្រនានានៅលើពិភពលោក។ យើងបានក្បត់សេចក្តីសង្ឃឹមរបស់យុវជនយុវនារី យើងបានធ្លាក់នៅក្នុងជំងឺ គឺជំងឺនៃភាពលោភលន់។ យើងបានចូលនៅក្នុងជាតិនិយមហួសហេតុ យើងគិតតែពីផលប្រយោជន៍នៃជាតិសាសន៍របស់យើង ដែលណែនាំឱ្យយើងរីងស្ងួត ដោយសារយើងលែងចាប់អារម្មណ៍អំពីបងប្អូនឯទៀតៗ។ យើងបានជ្រើសរើសផ្លូវមួយដែលណែនាំឱ្យយើងភ្លេចព្រះជាម្ចាស់ ដែលណែនាំឱ្យយើងរស់នៅក្នុងភាពកុហក ដែលណែនាំឱ្យយើងចេះតែចិញ្ចឹមអំពើហិង្សានៅក្នុងជីវិតរបស់យើង។ យើងបានសុខចិត្តបំផ្លាញជីវិត និងប្រមូលអាវុធយ៉ាងច្រើន ដោយភ្លេចតួនាទីរបស់យើង គឺជាអ្នកការពារ និងថែរក្សាបងប្អូនឯទៀតៗ និងថែរក្សាផ្ទះដែលជាពិភពលោកទាំងមូល។ យើងបានបំផ្លាញសួនច្បារនៃផែនដីដោយសារសង្រ្គាម យើងបានណែនាំឱ្យព្រះហឫទ័យស្រឡាញ់របស់ព្រះជាម្ចាស់ឈឺចាប់ ដោយសារអំពើបាបរបស់យើង ដែលណែនាំឱ្យយើងទៅជាបងប្អូននឹងគ្នា។ ពិតមែន យើងបានក្លាយជាមនុស្សដែលលែងចាប់អារម្មណ៍អំពីបងប្អូនឯទៀតៗ និងអ្វីៗទាំងអស់ គឺចាប់អារម្មណ៍តែអំពីខ្លួនឯង។ ហេតុនេះហើយ ថ្ងៃនេះដោយទទួលអំពើបាបរបស់យើង ដោយការដាក់ខ្លួនយើងសុខចិត្តស្រែកថា “ឱព្រះជាម្ចាស់អើយ សូមលើកលែងទោសឱ្យយើងខ្ញុំផង”។ មាតានៃសន្តិភាពអើយ! នៅក្នុងទុក្ខលំបាកនៃអំពើបាបរបស់យើងខ្ញុំ នៅក្នុងការអស់កម្លាំងនិងភាពទន់ខ្សោយរបស់យើង …