Month: March 2021

​សាលាអប់រំពិសេស ​អនុវត្តន៍​ការ​​បង្រៀន​សិស្ស​តាម​របៀប​ថ្មី

«សាលាអប់រំពិសេស» ជាកម្មវិធីមួយផ្នែករបស់ព្រះសហគមន៍កាតូលិកព្រះវិហារព្រះកុមារយេស៊ូ បឹង​ទំពុន ដើ​ម្បីជួយដល់កុមារដែលខ្សោយលើផ្នែកសតិបញ្ញា ។ សាលា​នេះ​​ជាកម្ម​វិធី​​មួយ​ផ្នែក​ ​​របស់​​ព្រះសហគមន៍​កាតូលិក ព្រះ​វិហារ​ព្រះ​កុមារ​យេស៊ូបឹង​ទំពុន​ ដើម្បី​ជួយ​​ដល់​កុមារ​ដែល​ខ្សោយ​លើ​ផ្នែក​សតិ​បញ្ញា ​ឱ្យ​​មាន​សកម្មភាព​ប្រតី​ និង​ការ​គិត​ដូច​កុមារធម្មតា​​ឯទៀតៗ​ឡើង​វិញ។​ អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍ គឺ​កុមារ​ទាំង​នោះ​​មាន​លក្ខណៈពិសេស ​ដោយ​សិស្ស​ទាំង​អស់​​​​សុទ្ធ​តែ​ជាកុមារ​ដែល​មាន​ពិការភាព​ផ្នែក​សតិ​បញ្ញា មិន​អាច​សម្រប​ខ្លួន​ទៅ​នឹង​បរិបទ​នៃការ​សិក្សា​សម័យ​កូវីដ១៩ ដែល​​សិក្សា​តាម​រយៈ​​​អនឡាញ​ (បណ្ដាញសង្គម) ដូច​ក្រសួង​អប់រំ ​យុវជន និង​កីឡា​បាន​កំណត់​នោះ​ទេ។​ អ្នក​ស្រី​ភោគ ម៉ានី នាយិកា​សាលា​អប់​រំពិសេស​ បាន​ឱ្យដឹង​ថា ការ​សិក្សា​ចំពោះ​ក្មេង​​​​អូទី​សហ្សឹ​ម​​ក្នុង​សម័យ​កូ​វីដនេះជា​រឿង​ថ្មី​ ដោយសារការសិក្សា​​ពី​ចម្ងាយ​តាម​រយៈ​បណ្ដាញ​សង្គម​​​ ​ជារឿង​មួយ​ដែល​កុមារ​អូទីសហ្សឹម​មិន​អាច​ធ្វើ​បាន​ទេ។ អ្នក​ស្រីថ្លែង​ថា ៖ «​សាលា​យើង​ធ្វើ​ការ​បង្រៀន​​តាម​រយៈ​អាណាព្យាបាល​កុមារ​ ដោយ​ផ្ញើឯក​សា​រ​ និង​វីដេអូ​លំហាត់​ខ្លះៗ​​​ដែល​ពួក​គាត់​អាច​ធ្វើ​ជាមួយ​កូនៗ​បាន​»។ តាម​ការ​ឱ្យ​ដឹង​បន្ថែម​ អ្នក​ស្រី​ម៉ានី​ បញ្ជាក់​ថា សម្រាប់​ការ​សិក្សា​របស់​កុ​មារ​អូទីសហ្សឹម​ មិន​មាន​ការ​ប្រឡងប្រចាំ​ខែ ឬ​ឆមាស​ដូច​កុមារ​ធម្មតា​​នោះទេ គឺ​សាលា​ផ្ដោត​សំខាន់​ទៅ​លើ​ការ​រីក​ចម្រើន​របស់​កុមារ​ទៅវិញ​ ទោះ​បីជា​កុមារ​ដែល​រៀន​នៅ​កម្រិត​ខ្ពស់​អាច​និយាយ​បាន និង​មាន​​អកប្បកិរិយាល្អ​យ៉ាង​ណាក៏​ដោយ។​ ងាក​មក​មើល​សម្ភារៈ​ក្នុង​ការ​បង្រៀន​កុមារ​អូទីសហ្សឹម​នេះ​វិញ អ្នក​ស្រី​នាយិកាបញ្ជាក់​ថា៖ «ការ​​បង្រៀន​នេះ​គឺ​ព្យាយាម​ធ្វើ​អ្វី​ៗ​ដែល​ឪពុក​ម្ដាយ​អាច​មាន​នៅ​ផ្ទះ​ ដើម្បី​ងាយ​ស្រួល​ដល់​ពួក​គាត់​ ​ហើយ​ភាគ​ច្រើន​ការ​រៀន​គឺ​តាម​រយៈ​ការលេង​ល្បែង​នីមួយៗ​អាច​ជួយ​ពង្រឹង​ទៅ​ផ្នែក​ផ្សេ​ងៗសម្រាប់​កុមារ ដូចជា​ចលនា​ដៃ ភ្នែក … ជាដើម»។ ដោយ​ឡែក​ចំពោះ​អាណាព្យាបាល​វិញ ទោះ​បីជា​​ត្រូវ​បង្រៀន​កូន​ដោយ​ផ្ទាល់​នៅ​ផ្ទះ​ក៏​ដោយ ប៉ុន្តែ​ពួក​គាត់​យល់​ថា​​តម្លៃ​សិក្សា​របស់​កូនៗ​របស់​ពួកគាត់​​​មាន​កម្រិត​ទាប​ ដូច្នេះ​អា​ណាព្យាបា​ល​​ទាំងអស់​នៅ​តែ​បន្ត​​បង់​ថ្លៃ​សិក្សា​ពេញដដែល។​ សាលាអប់រំពិសេសបានចាប់ផ្ដើមដំណើរ …

​សាលាអប់រំពិសេស ​អនុវត្តន៍​ការ​​បង្រៀន​សិស្ស​តាម​របៀប​ថ្មី Read More »

វិបត្តិកូវីដ ពិធីបុណ្យហែស្លឹកឆ្នាំនេះ បា្ររព្ធដោយភាពស្ងប់ស្ងាត់

នៅថ្ងៃទី២៨ ខែមីនា ឆ្នាំនេះ ព្រះសហគមន៍កាតូលិកកម្ពុជា បានប្រារព្ធពិធីបុណ្យហែស្លឹកមានលក្ខណៈ ខុសប្លែកជាងបណ្តាឆ្នាំមុនៗ​ ដោយ​ពិធីនេះ​មានគ្រីស្តបរិស័ទចូលរួមតិចតួចបំផុត មិនដូចរាល់ឆ្នាំ ដែលអាចប្រារព្ធយ៉ាងឱឡារិក ក៏ព្រោះតែកម្ពុជាកំពុងរងការរាតត្បាតយ៉ាងខ្លាំងនូវជំងឺកូវីដ១៩ ក្នុងសហគមន៍។ តាមប្រសាសន៍ណែនាំរបស់លោកអភិបាលអូលីវីយ៉េ អភិបាល​ព្រះ​សហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញដែល​បាន​ថ្លែង​​នៅក្នុងធម្មទេសនាថា រដូវ៤០ថ្ងៃដែលព្រះសហគមន៍អញ្ជើញឱ្យធ្វើដំណើររួមជាមួយព្រះយេស៊ូ ដើម្បីទទួលមរណភាពនៅក្រុងយេរូសាឡឹម។ លោកថា ៖«ខ្ញុំ​ស្ដាយ​ ដោយ​សារ​ឆ្នាំ​នេះ​យើង​បាន​រៀប​ចំ​ សម្ដែងអំពីរឿងនេះ​អស់ពី​សមត្ថភាព​ ប៉ុន្តែ​​ដោយ​សារ​កូវីដ១៩​ យើង​សម្ដែង​មិនបាន។ ​នៅ​ពេល​យើង​ឃើញ​ផ្ទាល់​ភ្នែក យើង​ឈឺចិត្ត​ណាស់ ឈឺ​ក្នុង​ដួង​ចិត្ត​របស់​យើង​មែនទែន។ ប្រហែល​យើង​បាន​គិត​ថា ដូចគេ​បាន​គិត​ពី​ដើម នៅពេល​គេ​សម្លាប់​ព្រះ​យេស៊ូ តាមពិតនេះ​ជា​របៀប​ដែល​ខ្ជះ​ខ្ជាយ​ ស្ដាយ​ណាស់ ស្ដាយដែលគេសម្លាប់​ព្រះយេស៊ូ»។ ជាមួយគ្នានេះដែរ លោកអភិបាលរូបនេះបានពញ្ញាក់ស្មារតីគ្រីស្តបរិស័ទភូមិភាគភ្នំពេញទាំងអស់នៅក្នុងឆ្នាំ២០២១នេះឱ្យរិះគិតឡើងវិញនូវបញ្ហា ដែលកំពុងកើតមាននៅលើពិភពលោក។ លោកអភិបាលអូលីវីយ៉េ ថ្លែងថា ៖«តើ​យើង​មាន​គំនិត​ច្រើន​ទេ សព្វថ្ងៃ ដើម្បី​កែ​ប្រែ​ចិត្ត​គំនិត ​និងជួយ​ឱ្យ​ពិភព​លោកមានការផ្លាស់ប្តូរ? ​ពិភព​លោក​របស់​យើង​សព្វ​ថ្ងៃយំសោក​ខ្លាំងណាស់​ ​ពិភព​លោក​របស់​យើង​ដូច​ជា ព្រួយ​បារម្ភ​និង​រង​ទុក្ខលំបាក​យ៉ាង​ច្រើនដែរ»។ លោកអភិបាលអូលីវីយ៉េ បន្តថា ពិភពលោកបច្ចុប្បន្ននេះកំពុងតែខ្ជះខ្ជាយ ដូចជាការចំណាយទៅលើម្ហូបអាហារ អាវុធ សំលៀកបំពាក់ ការធ្វើសង្គ្រាម អំពើហឹង្សា ភេរវកម្ម ការកាប់បំផ្លាញព្រៃឈើ ការលុបបឹង និងការបំផ្លាញធម្មជាតិជាដើម។ លោកអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ …

វិបត្តិកូវីដ ពិធីបុណ្យហែស្លឹកឆ្នាំនេះ បា្ររព្ធដោយភាពស្ងប់ស្ងាត់ Read More »

ព្រះសហគមន៍យកស្វាយ២តោនទៅពន្ធនាគារ

ខណៈ​ដែល​ស្វាយ​ទុំ​កំពុង​ធ្លាក់​ថ្លៃ ដោយសារ​គ្មានទីផ្សារ​នាំ​ចេញ​ ព្រោះតែ​ការរីករាលដាលនៃ​កូវីដ​១៩ លោក​បូជាចារ្យ​អ៊ុន សុន បាន​ប្រមូល​កសិផលនេះ ចំនួន​២​តោន ដើម្បី​ចែក​ជូន​ទៅ​ដល់​​អ្នក​ជាប់​ក្នុងពន្ធនាគារ​នៅ​ខេត្ត​ព្រះសីហនុ កាលពីថ្ងៃទី​២៥ ខែ​មីនា ឆ្នាំ​២០២១។ កម្មវិធីនេះផងដែរ មានការចូលរួម ពីលោកប្រធានពន្ធធានាគារ សហការីរបស់លោក និង លោកបូជាជាចារ្យ អ៊ុន សុន ព្រមទាំងគ្រីស្តបរិស័ទ មកពីព្រះសហគមន៍កាតូលិកសន្តមីកាអែលក្រុងព្រះសីហនុ។ លោកប្រធានពន្ធធានាគា បានថ្លែងអំណរគុណ ដល់ព្រះសហគមន៍ ដែលតែងតែយកចិត្តទុកដាក់ និងបានមកសួរសុខទុក្ខ រៀងរាល់ឆ្នាំមិនដែលខាន។ លោកបូជាចារ្យ យ៉ូហាន អ៊ុនសុន បានមាន​ប្រសាសន៍ថា «ជាការពិតណាស់ បងប្អូននៅក្នុងពន្ធធាគា ទោះបីឃ្លានអ្វី ក៏មិនអាចទិញហូប ដូចអ្នកក្រៅ ណាមួយឆ្នាំនេះ ស្វាយកំពុងធ្លាក់ថ្លៃ បងប្អូន​ខ្លះបានរត់ចោលចម្ការស្វាយ ខ្លះទៀតបេះយកទៅចោល  យើងខ្ញុំឃើញសភាពបៀបនេះ ក៏បានបញ្ជាទិញពីត្រែងត្រយឹង ស្រុកភ្នំ ខេត្តកំពង់ស្ពឺ ដើម្បីយកមកចែកជូនបងប្អូននៅទីនេះ»។ លោក​បូជាចារ្យ​បន្ថែម​ថា ក្នុងពេលនេះ ព្រះសហគមន៍​កាតូលិក​កំពុង​ស្ថិត​នៅ​ក្នុង​រដូវ​អប់រំ​ពិសេស​ដែល​យើង​មាន​បី​ចំណុច​សំខាន់ៗ គឺ​អធិដ្ឋាន តម​អាហារ​ និង​ធ្វើ​ទាន។ លោក​បន្ត​ថា «បើ​យើងមាន​តែ​ការ​អធិដ្ឋាន យើង​អត់​មាន​សកម្មភាព​នោះ​អ្វីៗ​ទាំង​អស់ ក៏​មិន​ដល់​អ្នក​ដែល​ត្រូវការដែរ​។ …

ព្រះសហគមន៍យកស្វាយ២តោនទៅពន្ធនាគារ Read More »

ព្រះសហគមន៍កាតូលិកកម្ពុជានៅតែចងចាំលោកអភិបាលអ៊ីវរ៉ាមូស

ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ​ នា​ថ្ងៃទី​២៣ ខែមីនា​ ឆ្នាំ២០២១នេះ​បាន​​ជូន​​សៀវ​ភៅ​ដល់​​បងប្អូ​ន​គ្រីស្ត​បរិស័ទ​​​ទាំងអស់​តាម​រយៈ​​​បណ្ដាញ​សង្គម​ ស្ដី​អំពី អនុស្សាវរីយ៍​បុណ្យ​​សព​លោក​អភិបាល​អ៊ីវ​រ៉ាមូស ដែល​ត្រូវ​បាន​​ព្រះជាម្ចាស់​ត្រាស់​ហៅ​ ឱ្យ​ចូល​រួម​នៅក្នុង​ជីវិត​​អស់​កល្បជានិច្ច​ដោយ​សុខសាន្ត កាល​ពី​​​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១​ដោយសារ​ជំងឺ​កូវីដ​១៩ ។ នៅក្នុង​សៀវភៅ​នេះ​លោក​អភិបាល​អូលីវីយ៉េ បានប្រមូលនូវគ្រប់សាររំលែកមរណទុក្ខ សក្ខីភាព និង​ធម្ម​​ទេសនា​​​​ទាំងឡាយនៅក្នុងកម្មវិធីបុណ្យសព ដោយ​មាន​អត្ថបទខ្លះ​ជា​ភាសា​ខ្មែរ ​ខ្លះជាភាសាបារាំង និងខ្លះជាភាសាអង់គ្លេស។ ក្រៅ​​ពី​សារលិខិត​ទាំង​​នេះ​ លោក​បាន​ដាក់​​បញ្ចូល​នូវរូបភាពស្រស់ស្អាតជាច្រើន។ ជាពិសេស​លោក​បាន​ផ្ញើជូនបងប្អូន​គ្រីស្ត​បរិស័ទ​​នូវ​តំណ​ភ្ជាប់​តៅកាន់វីដេអូ អំពីជីវិតរបស់លោកអភិបាលអ៊ីវរ៉ាម៉ូស (ជាភាសាខ្មែរ និងមាន​អក្សរ​រត់​ជាភាសាអង់គ្លេស) ផងដែរ។​ លោក​អភិបាល​អូលីវីយ៉េ ក៏​មាន​ប្រសាសន៍​ថ្លែង​អំណរ​ព្រះគុណព្រះជាម្ចាស់ ដែល​បាន​ប្រទាន​លោកអភិបាលអ៊ីវរ៉ាម៉ូស​ ជា​ព្រះអំណោយ​សម្រាប់​ជីវិត​ព្រះសហគមន៍​នៅ​ក្នុង​ប្រទេស​កម្ពុជា។ នៅក្នុង​សៀវ​ភៅ​អនុស្សាវរីយ៍​នេះ លោក​បូជាចារ្យជនជាតិ​ខ្មែរ​​ទម្លាប់ ​សុផល​ ជា​តំណាង​ព្រះសហគមន៍​​ភូមិភាគ​បាត់​ដំបង​ និង​ធ្លាប់​មាន​ទំនាក់​ទំនង​ជាមួយ​លោក​អភិបាល​អ៊ីវ​ រ៉ាមូស​តាំង​ពី​ឆ្នាំ​១៩៨២តាំងពី​​នៅ​ជំរំ​ខាវអ៊ីដាង​ បាន​បង្ហាញ​សាក្ខីភាព​ និង​ការចង​ចាំ​អំពី​លោក​អភិបាល​អ៊ីវ រ៉ាមូស​គិត​ចាប់ពី​​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​១៩៨៩ កាល​លោក​នៅ​ម៉ុងត្រេអាល ប្រទេស​កាណាដា ពិត​ជា​មាន​សារសំខាន់​ចំពោះ​លោក​ព្រោះ​កាល​លោក​បាន​សម្រេច​ចិត្ត​ឈប់តាម​ការ​ត្រាស់​ហៅជា​បូជាចារ្យ​ ហើយ​ចាកចេញ​មក​រក​ស៊ី​ធម្ម​តា​វិញ​ ប៉ុន្តែ​លោកអភិបាល​អ៊ីវ​ រ៉ាមូស លោក​តា​ប៉ុង​សូដ៍ និង​លោក​វើណេ​ ត្រូវ​បាន​ព្រះជាម្ចាស់​ផ្ញើឱ្យ​ទៅ​រក​លោក។ លោក​សុផល បញ្ជាក់​នៅក្នុង​សារលិខិតថា លោក​ទាំងបី​ស្វែង​រក​ខ្ញុំ​ដើម្បី​និយាយ​ពី​ស្ថាន​ភាព​ព្រះសហគមន៍​នៅ​កម្ពុជា​។ លោក​បន្ត​រៀប​រាប់​ថា ក្រោយពេល​ដែល​លោក​ទទួល​ដំណឹង​ហើយ …

ព្រះសហគមន៍កាតូលិកកម្ពុជានៅតែចងចាំលោកអភិបាលអ៊ីវរ៉ាមូស Read More »

លោកអភិបាល អូលីវីយ៉េ ថ្លែងអំណរគុណដល់គ្រីស្តបរិស័ទដែលបានរួមដំណើរជាមួយលោកក្នុងរយៈពេលកន្លងមក

«នៅពេលនេះខ្ញុំសូមអរព្រះគុណព្រះជាម្ចាស់និងសូមអរគុណ​បងប្អូន​ទាំងអស់​ដែល​បាន​​ធ្វើដំណើរជាមួយខ្ញុំ រួមជាមួយគ្នា​នៅ​ក្នុង​ភូមិភាគ​យើង​ដែល​ជា​ផ្ទះ​រួម​របស់​យើង​នៅ​ក្នុង​១១​ឆ្នាំ​កន្លងមក» នេះ​ជា​ប្រសាសន៍​របស់​លោក​អភិបាល​ភូមិភាគ​ភ្នំពេញ អូលីវីយ៉េ ជ្មីត​អ៊ី​ស្ល៊ែរ។ លោក​អភិបាល​បានថ្លែងឡើងដូចនេះ​ក្នុង​ធម្ម​ទេសនា​របស់​លោក​នាថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០២១ នៅ​ភូមិ​ចំការ​ទៀង ​ខេត្ត​តាកែវ ក្នុង​ឱកាស​​អភិបូជា​បើក​កម្ម​វិធី​អធិដ្ឋាន​២៤​ម៉ោង​សម្រា​ប់ព្រះជាម្ចាស់  រួម​នឹង​អធិដ្ឋាន​ពេញ​មួយ​យប់​សម្រាប់​ការ​ត្រាស់​ហៅ​លើក​ទី​៩៩ ព្រម​ទាំង​រំឭក​ខួប​ទី១២ឆ្នាំ​ដែល​លោក​ទទួល​អគ្គសញ្ញា​តែង​តាំង​ជាអភិបាល​ព្រះសហគមន៍​កាតូលិ​ក​​ភូមិភាគ​ភ្នំពេញ​។​ នៅ​ក្នុង​អត្ថ​ន័យ​នៃ​ធម្ម​ទេសនា​របស់​លោក​ លោក​អភិបាល​បាន​ថ្លែង​អំណរ​គុណ​ដល់​បងប្អូន​គ្រីស្ត​បរិស័ទ លោក​បូជាចារ្យ បុព្វជិត បុព្វជីតា និង​អ្នកស្ម័គ្រ​ចិត្ត​ទាំង​ឡាយ​នៅក្នុង​ភូមិ​ភាគ​ភ្នំពេញ​។ លោក​បាន​ថ្លែង​ថា ៖​​ «​រួមជាមួយអ្នក​ដែលលើកតម្កើង​ព្រះជាម្ចាស់​នៅក្នុង​ទំនុក​តម្កើង ខ្ញុំ​សរសើរលើកតម្កើងព្រះអម្ចាស់ ដែលមានព្រះហឫទ័យសុចរិត ខ្ញុំនឹង​ច្រៀង​លើក​​តម្កើង​ព្រះ​នាម​បរិសុទ្ធដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គ ចំពោះបងប្អូននិងរួមជាមួយបងប្អូនដែរ»។ លោកអូលីវីយ៉េ​បាន​ស្នើ​ដល់​គ្រីស្ត​បរិស័ទ​ដោយ​​ឱ្យរៀន​ និង​រៀន​សារជាថ្មី​ដើម្បី​ទទួល​ស្គាល់​វត្តមាន​​របស់​ព្រះយេស៊ូគ្រីស្តនៅក្នុងជីវិត​ផ្ទាល់​សិន នៅ​ក្នុង​ជីវិត​របស់​​បងប្អូន​ឯ​ទៀតៗ​​​​ដើ​ម្បី​​រួមគ្នា។ លោកថា ៖ «យើងអាចកសាងពិភពថ្មី សង្គម​ថ្មី​រួម​ជាមួយ​ព្រះយេស៊ូ​​​ដែល​ព្យាបាល​​និង​សង្គ្រោះ​យើង»។ លោកអូលីវីយ៉េ​បាន​បញ្ជាក់ទៀត​ថា តាមពិតកូវីដ-១៩ បាន​បង្ហាញ​អំពី​អយុត្តិធម៌​ដែល​មាន​សព្វថ្ងៃ ដូចជា​​របៀប​ដែល​គេ​ចែក​វ៉ាក់​សាំង​នៅក្នុងពិភពលោកជាដើម។ លោក​​អភិបាល​បន្ត​ថា ដោយយើងបានឃើញអយុត្តិធម៌នៅក្នុងការសិក្សា ​ក្នុង​ការចែក​រំលែក​ទ្រព្យ​​​សម្បត្តិ​ក្នុ​ងពិភពលោក និង​ក្នុងការចែករំលែកម្ហូបអាហារ។ លោកអូលីវីយ៉េ​បាន​បន្តថា ៖ «​យើង​ទាំង​អស់​​គ្នាសព្វថ្ងៃ យើង​ព្រួយបារម្ភ​នៅក្នុង​គ្រប់វិ​ស័យ​នៃជីវិតរបស់យើង សេដ្ឋកិច្ច សង្គម ផ្លូវ​វិញ្ញាណ​ ទំនាក់​ទំនង​​​នៅក្នុងក្រុមគ្រួសារ។ ប៉ុន្តែ យើងដឹងថាព្រះជាម្ចាស់ជាទីពឹងរបស់យើង ព្រះជាម្ចាស់​ជា​កម្លាំង​របស់យើងដើម្បី​សង្គ្រោះ​យើង និងដើម្បីជំរុញ​យើងឱ្យ​យើង​ចាប់​ផ្ដើម​ថ្ងៃនេះ​»។ លោក​អភិបាល​អូលីវីយ៉េក៏​បា​នស្នើ​ឱ្យ​គ្រីស្ត​បរិស័ទ និង​សហការី​ត្រូវការចាប់​ផ្ដើមពី​ថ្ងៃ​នេះដើម្បីកសាងសង្គមមួយដែលចេះសាមគ្គីភាព …

លោកអភិបាល អូលីវីយ៉េ ថ្លែងអំណរគុណដល់គ្រីស្តបរិស័ទដែលបានរួមដំណើរជាមួយលោកក្នុងរយៈពេលកន្លងមក Read More »

ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញប្រារព្ធពិធីអធិដ្ឋាន ២៤ ម៉ោងសម្រាប់ព្រះជាម្ចាស់

ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ​បានប្រារព្ធ​ពិធី​អធិដ្ឋាន​២៤ម៉ោង​សម្រាប់​ព្រះជា​ម្ចាស់ ​​ដោយ​បែង​ចែក​ទៅ​តាម​កាល​វិភាគ​នៃ​តំបន់​និង​តាម​ក្រុម​ផ្សេងៗ​ ​​ ដើម្បី​ទូល​អង្វរ​ព្រះជា​ម្ចាស់​​នៅ​ក្នុង​រដូវ​អប់​រំពិសេស​ ស្រប​តាម​ការ​​ស្នើ​សុំ​របស់​សម្ដេច​ប៉ាប​ហ្វ្រង់​ស៊ី​ស្កូ។ កម្ម​វិធី​នេះ​ដឹក​នាំ​ដោយលោក​អភិបាលភូមិភាគ​ភ្នំពេញ​ ​អូលីវីយ៉េ ជ្មីត​អ៊ី​ស្ល៊ែរ ​ដែល​បាន​ធ្វើឡើង​កាល​ពី​ថ្ងៃ​ទី​២០ មីនា ២០២១ ដល់​ថ្ងៃទី​២១ មីនា ២០២១កន្លងមកនេះ។ នៅ​ក្នុង​ធម្មទេសនារបស់លោកអភិបាល អូលីវីយ៉េ ក្នុងអភិបូជាបើក​២៤ម៉ោង​សម្រាប់​ព្រះជាម្ចាស់ ពីព្រះសហគមន៍កាតូលិកសន្តីម៉ារីញញឹម ចំការ​ទៀង​ លោក​បានធ្វើ​ការ​​រំ​ឭក​គ្រីស្ត​បរិស័ទ​ឱ្យ​នឹក​ឃើញ​ថាព្រះយេស៊ូជានរណា? លោក​ក៏​បាន​​ណែនាំ​ឱ្យ​គ្រីស្ត​បរិស័ទ​រិះ​គិត​បន្ថែម​ទៀត​ថា នៅក្នុង​២៤​ម៉ោង​សម្រាប់​​​ព្រះជាម្ចាស់ តើយើងអាច​ទទួល​ស្គាល់​ព្រះយេស៊ូជានរណា? លោក​អភិបាល​បាន​បញ្ជាក់​ថា៖ «​នៅពេលយើងគិតពិចារណា អំពីស្ថានភាពកូវីដ-១៩​នៅ​ក្នុង​ពិភព​លោក យើង​នាំឱ្យ​ភ័យខ្លាច ​និងរស់នៅក្នុងភាពសង្ស័យ។ ដូច្នេះ ២៤ម៉ោង​ដើម្បី​អធិដ្ឋាន​សម្រាប់​ព្រះ​ជាម្ចាស់នៅក្នុងភូមិភាគយើងគឺសម្រាប់ពិភពលោក ដែលកំពុង​រងទុក្ខ​លំ​បា​ក»។  លោក​បាន​បន្តទៀតថា ការ​អធិដ្ឋាន​សម្រាប់​ប្រទេសកម្ពុជា​ដែល​កំពុងភ័យ​ខ្លាចជំងឺ​កូ​វីដ​-១៩ ដែលកំពុងតែរីករាលដាលនៅតាម​ខេត្ត​នានាក្នុងប្រទេសនេះ។ លោកអភិបាល អូលីវីយ៉េ បាន​មានប្រសាសន័ថា ៖ «យើង​អធិដ្ឋានសម្រាប់ប្រទេសយើង ដែលមាន​មនុស្ស​កំ​ពុ​ង​ភ័យ មាន​អ្នក​បាត់បង់ការងារ បាត់បង់​ទ្រព្យ​សម្បត្តិសម្រាប់​ចិញ្ចឹមជីវិតផ្ទាល់ ឬដើម្បី​ព្យាបា​ល​ជំងឺនានា»។ លោក​ថា ការអធិដ្ឋាននេះ​ក៏​សម្រាប់ប្រទេសភូមា សម្រាប់​ព្រះសហគមន៍​ នៅជុំ​វិញពិភ​ព​លោក ជាពិសេសរួមជាមួយសម្ដេចប៉ាប ហ្វ្រង់ស៊ីស្កូ ដើម្បីអធិដ្ឋានសម្រាប់ព្រះសហគមន៍​ នៅ​ក្នុងភូមិភាគភ្នំពេញ។ លោកអភិបាល អូលីវីយ៉េ លើកឡើងថា ៖ …

ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញប្រារព្ធពិធីអធិដ្ឋាន ២៤ ម៉ោងសម្រាប់ព្រះជាម្ចាស់ Read More »

ពលរដ្ឋ​​ប្រមាណ១០០គ្រួសារ​ក្នុងភូមិជ្រៃធំ ស្រុក​កោះធំ ទទួល​បាន​អំណយ​របស់​អភិបាល​ភូមិភាគភ្នំពេញ

អំណោយ​ជាគ្រឿងឧបភោគបរិភោគ​របស់​លោក​អភិបាល អូលីវីយ៉េ ជ្មីត​អ៊ីស្ល៊ែរ អភិបាល​ព្រះសហ​គមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ​ ​បាន​ប្រគល់​ជូនដល់​ប្រជាពលរដ្ឋ​មានជីវភាពខ្វះខាត​ដែល​កំពុងរស់នៅ​​កន្លែងដែល​ត្រូវ​បាន​​ហាមចេញចូលដោយ​សារ​​បារម្ភពី​ការ​ប៉ះពាល់នឹង​អ្នក​មាន​វីរុសកូវីដ១៩។ ការ​ចែក​ជូន​នូវ​​គ្រឿង​បរិភោគ​ តាមរយៈ​អង្គការ​ការីតាស​កម្ពុជា សហការជាមួយ​នឹង​ព្រះសហ​គមន៍​ជ្រៃធំ ព្រះវិហារ​សន្ត​យ៉ូសែប​ ក្នុង​ស្រុក​កោះធំ​ ខេត្តកណ្តាល​ ទៅដល់​​ប្រជាពលរដ្ឋ​ចំនួនប្រមាណ​​១០០​គ្រួសារ​​ដែល​ស្ថិត​នៅ​ក្នុង​កន្លែង​ហាម​ឃាត់​​ចេញ​ក្រៅ​ភូមិ ដោយ​បញ្ហា​កូវីដ​ ១៩ នាពេល​កន្លង​​មកនេះ។​ គ្រួសារ​ក្រីក្រមួយគ្រួសារ​ដែល​ស្ថិត​នៅ​កន្លែងហាមឃាត់ និង​បាត់​បង់​ការងារ​៣សប្ដាហ៍មក​ហើយ ប្រកាសថ្លែង​អំណរគុណ​​ទាំងអំណរសប្បាយ ក្រោយ​ពេល​​ដែល​​ ក្រុម​សង្គហៈ​ព្រះ​សហ​គមន៍​បាន​យក​អំណោយ​ទៅ​ចែក​ជូន​ដល់​លំនៅឋាន។  គ្រឿងឧបភោគបរិភោគ​ដែល​ត្រូវ​បាន​​ផ្តល់​ដោយ​លោកអភិបាល​អូលីវីយ៉េមាន ​ទឹក​ត្រី អង្ករ មី ទឹក​ស៊ីអ៊ីវ និង​ត្រី​ខកំប៉ុង​។ តាម​ការ​បញ្ជាក់​របស់​បងស្រី ម៉ាថា ជាដូន​ជីកាតូលិក​ និង​ជា​តំណាង​គណៈកម្មការ​ព្រះសហ​គមន៍​​មណ្ឌល​សកម្មភាព​ទន្លេបាសាក់ បានថ្លែងអំណរគុណដល់​លោក​អភិបាល​អូលីវីយ៉េ​ ​ក្នុង​នាម​តំណាង​ឱ្យព្រះសហគមន៍​ជ្រៃធំ​ ដែល​តែង​តែ​យក​ចិត្ត​ទុក​ដាក់ នឹកនា​ដល់​កូនចៅនៅ​ទីនេះ។  បងស្រី​បន្ត​ថា៖ «ពួក​កូន​មិនដឹង​យក​ពាក្យ​អ្វី​មក​អរគុណ​លោក​អភិបាល​ទេ ប៉ុន្តែ​ពួក​កូន​សូម​អង្វរ​ព្រះជាម្ចាស់​សូមថែរក្សាការពារលោក​អភិបាល​ឱ្យ​​មាន​សុភាព​ល្អ​ និង​អំណរសប្បាយ»។​ ដោយ​មាន​អ្នក​វិជ្ជមាន​ជំងឺ​កូវីដ១៩​នៅតំបន់​ជ្រៃធំ ​អាជ្ញាធរបាន​សម្រេច​បិទ​ការ​ចេញចូល និង​ដាក់​តំបន់​នោះ​ជា​តំបន់​ហាមឃាត់កាល​ពី​សប្ដាហ៍មុន​​។ ​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​បែប​នេះ លោក​អភិបាល​អូលីវីយ៉េ បាន​សម្រេច​ជូន​នូវ​គ្រឿង​បរិភោគ​ដល់​ប្រជាជន​ក្រី​ក្រ និង​ចាស់ជរា។  អំណោយ​ទាំង​នោះ​បាន​ទៅ​ដល់​ព្រះសហគមន៍​ជ្រៃធំ កាលពី​ថ្ងៃ​ទី​១៦ មីនា ២០២១​កន្លង​ទៅ​នេះ និង​បាន​​​ចែកជូន​ជន​ក្រីក្រ ចាស់ជរា ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ហាម​ឃាត់​ក្នុង​មួយ​ថ្ងៃ​២០​គ្រួសារ​​​គិត​ចាប់​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ២០២១មក៕

លោកអភិបាល​ភូមិភាគ​ភ្នំពេញនឹងធ្វើ​ការអធិដ្ឋាន២៤ម៉ោងសម្រាប់ព្រះជាម្ចាស់នៅចុង​សប្តាហ៍​នេះ

លោកអូលីវីយ៉េ ជ្មីតអ៊ីស្លែរ អភិបាល​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ បានអញ្ជើញ គ្រប់ព្រះសហគមន៍ ការិយាល័យទាំងឡាយនៅ​ក្នុង​​​​ភូមិ​ភាគ​ភ្នំពេញ រួម​ទាំងបុព្វជិត បុព្វជីតា និង​សាសនទូត​ទាំងអស់ ចូលរួមក្នុង​ការ​អធិដ្ឋាន២៤​ម៉ោង​សម្រាប់​ព្រះជាម្ចាស់។  ពិធីអធិដ្ឋាននេះ​ នឹងប្រារព្ធនៅថ្ងៃទី២០ ខែមីនា ឆ្នាំ​២០២១ខាងមុខ ចាប់ផ្តើមវេលាម៉ោង ១២​ថ្ងៃ​ត្រង់ និងបិទបញ្ចប់នៅថ្ងៃទី២១ ខែមីនា វេលាម៉ោង១២ថ្ងៃត្រង់។ នៅក្នុងពិធីនេះ ក៏បញ្ចូ​ល​កម្ម​វិធី​ការ​អធិដ្ឋាន​សម្រាប់​ការ​ត្រាស់​ហៅ​ពេញ​មួយ​យប់​លើក​ទី​៩៩​ផងដែរ។ ក្នុងលិខិត ចុះថ្ងៃទី​១៨ ខែមីនា ឆ្នាំ២០២១នេះ លោក​អូលីវីយ៉េ បាន​បញ្ជាក់​ថា ​គោល​បំ​ណង​នៃ​កម្ម​វិធី​​នេះ​ដើម្បី​​អធិដ្ឋាន​ជាពិសេស​សម្រាប់​​ប្រទេសកម្ពុជានិងពិភព​លោក​ទាំងមូល​ដែលកំពុង​​ តែ​​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩។  លោក​បាន​បន្តថា ៖ «យើង​អធិដ្ឋាន​សម្រាប់​បងប្អូន​ទាំង​អស់​ដែល​កំពុង​តែ​រង​ទុក្ខ​លំបាក​ដោ​យ​សារ​មេរោគ​ឆ្លង​កូវីដ​១៩។ សម្រាប់​អស់​បងប្អូន​ជំហាន​ទី២ដែល​ត្រៀម​ខ្លួន​ទទួល​អគ្គសញ្ញា​ជ្រ​មុ​​ជ​ទឹកនាពេល​ខាងមុខ»។  លោកអូលីវីយ៉េបានបន្ថែមថា ពិធិនេះ​ក៏​អធិដ្ឋានដើម្បី​ឱ្យ​មាន​សុខ​សន្តិភាព​នៅ​ក្នុង​ប្រទេស​ភូ​មា សម្រាប់​សម្ដេចប៉ាប​ហ្វ្រង់​ស៊ីស្កូ ធ្វើ​ឱ្យ​មាន​សុខសន្តិភាព និង​ភាតរភាព​នៅជុំវិញ​​ពិភ​ព​លោ​ក​ទាំងមូល ដោយ​ដឹង​ថា ​ព្រះយេស៊ូ​កំពុង​តែ​ព្យាបាល​មនុស្ស​គ្រប់គ្នា។ សម្រាប់​ខួប​១២ឆ្នាំ​នៃ អគ្គសញ្ញាតែង​តាំង​លោក​អភិបាល​អូលីវីយ៉េ ជាអភិបាល​ព្រះ​សហគមន៍​កាតូលិក (២០​ មីនា ២០១០ ដល់ ២០ មីនា ២០២១)​។ លោក​អភិបាលរូបនេះ​បាន​បញ្ជាក់ថា ​កម្ម​វីធី​២៤​ម៉ោង​សម្រាប់ព្រះជាម្ចាស់​នេះ លោក​ក៏​បាន​បែង​ចែក​ពេល​វេលា​ក្នុង​ការ​អធិដ្ឋាន​ទៅ​ព្រះវិហារ ឬផ្ទះរៀងៗខ្លួន​ ដោយសារ​មិន​អាច​ចូល​រួម​ជាមួយ​គ្នា …

លោកអភិបាល​ភូមិភាគ​ភ្នំពេញនឹងធ្វើ​ការអធិដ្ឋាន២៤ម៉ោងសម្រាប់ព្រះជាម្ចាស់នៅចុង​សប្តាហ៍​នេះ Read More »

លោកអភិបាលតែងយកចិត្តទុកដាក់ដល់បងប្អូនដែលកំពុងស្ថិតក្នុងកន្លែងហានិភ័យដោយសារកូវីដ១៩

បន្ទាប់​ពី​​អាជ្ញាធរបាន​បិទជាបណ្តោះអាសន្ន​សហគមន៍ជ្រៃធំ​​ ដោយ​ធ្វើ​ការ​​ឃាត់​ការ​ធ្វើ​ដំណើរ​ចេញ​ អូលីវីយ៉េ ជ្មីតអ៊ីស្ល៊ែរ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានជួយ​​ជា​គ្រឿ​ង​បរិភោគ តាមរយៈអង្គការការីតាសកម្ពុជា ដល់ព្រះសហគមន៍ជ្រៃធំ ព្រះវិហារសន្តយ៉ូសែប ក្នុងស្រុកកោះធំ ដើម្បីជូនដល់ប្រជាពលរដ្ឋចំនួន១០០គ្រួសារក្នុងតំបន់នោះ។ ទាំងនេះ​ជា​ការយក​ចិត្ត​ទុកដាក់និង​ព្រួយ​បារម្ភ​អំពីសុខទុក្ខ​របស់​បងប្អូន​ដែល​ស្ថិត​នៅ​កន្លែង​មាន​​លារ​ផ្ទុះនូវ​ការ​ឆ្ល​ងមេរោគកូវីដ១៩ក្នុង​ព្រឹត្តិការណ៍សហគមន៍​២០កុម្ភៈ​។ លោក​អភិបាលបាន​ផ្តល់​នូវ​សម្ភារ​ទាំង​នោះដល់​បងប្អូន​ដែល​កំពុង​​តែធ្វើ​ចត្តាឡីស័ក​នៅ​តាម​គេហដ្ឋាន​របស់ខ្លួន ដោយ​​គ្រឿង​ឧបភោគទាំងនេះ​ត្រូវ​បាន​ដឹកជញ្ជូនទៅ​ដល់​ព្រះសហគមន៍​ជ្រៃធំ កាលពី​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២១​​​​ ហើយគ្រោង​នឹង​ចែកជូនបងប្អូនខ្វះខាត ចាស់ជរា ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ហាម​ឃាត់​នេះ​នៅថ្ងៃទី​១៨ មីនា ២០២១។ តាម​ការ​បញ្ជាក់​របស់​បងស្រី ម៉ាថា ជាដូនជីកាតូលិកតំណាង​ព្រះសហគមន៍​មណ្ឌល​សក​ម្មភា​ព​​ទន្លេបាសាក់ បាន​ឱ្យ​ដឹង​ថា ការ​រីក​រាល​ដាល​ជំងឺ​កូវីដ​១៩​​ក្នុងតំបន់នេះ ចេះ​តែ​មាន​បន្ត​បន្ទាប់​ជារៀង​រាល់​ថ្ងៃ​ ហើយអាជ្ញាធរ​បាន​​រឹតត្បិតសកម្មភាព​នានា ដើម្បី​រក្សា​សុវត្ថិភាព​សុខភាព​រប​ស់​ប្រជាជនទាំងអស់។​ បងស្រី​បន្ត​ថា៖ «រាល់​ថ្ងៃ​ប្រជាជន​ដែល​នៅ​ក្នុង​​ភូមិក្រោយ​ព្រះវិហារ មិន​អាច​ចេញ​ទៅណា​បាន​ទេ សូម្បី​តែ​ផ្ទះ​អ្នក​លក់​ដូរ​ក៏​ត្រូវ​​បិទ​ទ្វារ​ដែរ ដូច្នេះ​ប្រជាជន​ក្នុងភូមិ ជួប​ការលំបាក​ជាខ្លាំង»។ ដូនជីរូបនេះបន្តថា​​ ដោយ​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​បែប​នេះ លោក​អភិបាល​អូលីវីយ៉េ បាន​សម្រេ​ច​ជូន​គ្រឿង​បរិភោគ​ដល់​ប្រជាជន​ខ្វះខាតក្រី​ក្រ និង​ចាស់ជរា។ ​គណៈកម្មការ​ព្រះសហគមន៍ បាន​សម្រេច​ចែក​ជូន​បងប្អូនខ្វះខាត​ក្រីក្រ​ និង​ចាស់​ជរា​នៅជិត​ព្រះ​វិហារ​ម្ដង​២០​គ្រួសារដោយ​អនុវត្តន៍​​តាម​​វិធាន​របស់​ក្រសួង​សុខាភិបាល​ រី​ឯ​អ្នក​ដែល​នៅ​ឆ្ងាយ គណៈ​កម្មការ​នឹង​យក​ទៅជូន​ដល់​ផ្ទះ។ បងស្រី​ម៉ាថា​បាន​​បន្ថែម​ថា៖ «ពេល​ទទួល​ដំណឹងថា​លោក​អភិបាលអូលីវីយ៉េ នឹង​ជូន​អំណោ​យ​​ដល់​អ្នក​ដែល​ជាប់​នៅ​ក្នុង​តំបន់​ហាម​ឃាត់​​​នៅ​ព្រះសហគមន៍​ជ្រៃធំ ខ្ញុំ​ពិតជា​រំ​ភើបចង់យំ​​​ ដែល​​លោ​ក​អភិបាល​យក​ចិត្ត​ទុក​ដាក់​ដល់​កូនចៅ​ដែល​នៅឆ្ងាយ»។​ ជាមួយគ្នា​នេះ​គណៈកម្មការ​នៅ​ព្រះសហគមន៍ជ្រៃធំ​ ​ ​បាន​ត្រៀម​ជំនួយ​សម្រាប់​៣០០គ្រួសារ​ទុ​ក​​សម្រាប់​សប្ដាហ៍​ក្រោយផងដែរ ដោយសារ​មិន​ដឹង​ថា​​ …

លោកអភិបាលតែងយកចិត្តទុកដាក់ដល់បងប្អូនដែលកំពុងស្ថិតក្នុងកន្លែងហានិភ័យដោយសារកូវីដ១៩ Read More »

Subscribe to our newsletter

Don't miss new updates on your email