Month: November 2023

មុខងារនិងតំបន់ថ្មីក្នុងភូមិភាគភ្នំពេញ

លោកអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានប្រកាសផ្លាស់ប្តូរមុខងាររបស់លោកបូជាចារ្យក្នុងភូមិភាគ បង្កើតមណ្ឌលសកម្មភាពថ្មី និងថ្នាក់ត្រៀមសម្រាប់និស្សិតទេវវិទ្យាល័យក្នុងភូមិភាគភ្នំពេញ កាលពីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកានេះ នៅព្រះវិហារមាតានៃសន្តិភាពអរិយក្សត្រ ខេត្តកណ្តាល។ ការផ្លាស់ប្តូរនេះនឹងចាប់ផ្តើមឡើងនៅដើមឆ្នាំ២០២៤ខាងមុខនេះ ដោយរួមមាននៅមណ្ឌលសកម្មភាពមេគង្គ ត្រូវផ្លាស់ទៅលោកបូជាចារ្យ ដាមីញ៉ាំង ហ្វារនឺ ទទួលខុសត្រូវ និង លោកបូជាចារ្យអាប្រាហាំ ឃុន។ រីឯមណ្ឌលសកម្មភាពកំពត-កែប ទទួលខុសត្រូវដោយលោកបូជាចារ្យ ដានីញ៉ែល យ៉ុននិងបូជាចារ្យ ថៃ រតនៈ(ប៊ុន លី)ជាជំនួយការ។ មណ្ឌលសកម្មភាពតាខ្មៅ ទទួលខុសត្រូវដោយលោកបូជាចារ្យយ៉ាំងលូកា តាវ៉ូឡា និងមានលោកបូជាចារ្យអារ៉ូគីយ៉ាដុស្ស វណ្ណាថាយ៉ាន។ ក្នុងនោះដែរ លោកអភិបាលបានបង្កើតនូវមណ្ឌលកម្មភាពថ្មីដែលមានទីតាំងតាមបណ្តោយទន្លេមេគង្គ ដោយដាក់ឈ្មោះបណ្ដោះអាសន្នថា «ផ្លូវដ៏វិសុទ្ធ» ដែលទទួលខុសត្រូវដោយលោកបូជាចារ្យ វីរៈជ័យ ស្រ៊ីប្រាមុងនិងលោកបូជាចារ្យ វី សំណាង ជាជំនួយការ។ មណ្ឌលកម្មភាពថ្មីនេះ រួមមានព្រះសហគមន៍ ព្រះវិហារព្រះមាតានៃសន្តិភាពអរិយក្សត្រ ព្រះវិហារសិលាពោធិ៍ធំ ព្រះវិហារសន្តយ៉ូសែបក្ដីកណ្ដាល ព្រះវិហារព្រះបេះដូងព្រះយេស៊ូផ្លូវត្រី និងដីថ្មីសម្រាប់សាងសង់ទីសក្ការដ្ឋានព្រះនាងម៉ារី។ ក្រោយការប្រកាសនេះ នាំឲ្យព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញមានមណ្ឌលសកម្មភាពសរុប ចំនួន១០កន្លែង រួមមាន កំពត-កែប ភ្នំពេញថ្មី ភ្នំពេញខាងត្បូង …

មុខងារនិងតំបន់ថ្មីក្នុងភូមិភាគភ្នំពេញ Read More »

លោកអភិបាល​ដាស់តឿនគ្រីស្តបរិស័ទ​អំពីតួនាទីរបស់ខ្លួន

លោកអភិបាល​ដាស់តឿនគ្រីស្តបរិស័ទ​អំពីតួនាទីរបស់ខ្លួន នៅព្រះវិហារ​ព្រះបេះដូងព្រះយេស៊ូ​កោះនរា នារាជធានីភ្នំពេញនាថ្ងៃទី​១៩ ខែ​វិច្ឆិកា លោក ​អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញ​ និយាយទៅកាន់​គ្រីស្តបរិស័ទ​អំពី​តួនាទី​ដែល​គ្រីស្ត​បរិស័ទ​ត្រូវ​​ធ្វើ​ជា​បុត្រធីតារបស់​ព្រះបិតា ដែលមាន​ព្រះយេស៊ូ​ជា​ស្ពាន។ លោក​មាន​ប្រសាសន៍ថា ​«ព្រះជាម្ចាស់​ចង់​ឲ្យ​យើងដា​ក់​ខ្លួន​តែមិន​ប្រាថ្នាឱ្យយើង​​​លាក់ខ្លួននោះឡើយ គឺត្រូវ​បំពេញ​តាម​តួនាទីរបស់​យើង​ដោយខិតខំ​បំពេញ​និង​ស្មោះត្រង់។» លោកអភិបាល​បាន​ជំរុញឲ្យ​គ្រីស្ត​បរិស័ទ​រិះគិត​អំពី​អ្នក​ក្រីក្រ ស្ត្រីមេម៉ាយ យុវជន​ដែល​កំពុង​ស្វែងរក​ការងារ និង​យុវជន​ដែល​កំពុង​ធ្វើ​ការ​នៅ​កាស៊ីណូ និង​អស់អ្នកដែលរងទុក្ខ​លំបាក​នានានិង​ដោយសារសង្គ្រាម​ និង​ជំរុញ​ឲ្យ​ឪពុកម្តាយ​យកចិត្ត​ទុកដាក់​ឲ្យ​កូន​ទទួល​បាន​ការ​អប់រំនៅ​សាលារៀន​។ «ការសិក្សា​អប់រំ​ចំណេះទូទៅសម្រាប់​កូនក្មេង​និង​យុវជន គឺសំខាន់​គឺ​អាច​នាំអោយគេ​មាន​អនាគត​ភ្លឺស្វាង» លោក​បន្តថា ​ការសិក្សា​ជាសកម្មភាព​ដែល​ជាមេត្តាករុណារបស់​ព្រះជាម្ចាស់​ «សូមឲ្យ​​ផុស​ឡើង​ដូច​ផ្កាឈូក»។ ព្រះជាម្ចាស់ចង់ឲ្យ​យើង​​​ចូលរួម​ទៅតាម​អំណោយទាន​ដែល​ព្រះអង្គ​​ផ្ដល់ឲ្យ​ ព្រោះ​«​មនុស្ស​ទាំង​អស់​មានសិទ្ធិទទួល​ធម៌មេត្តាករុណា​របស់​ព្រះជាម្ចាស់  និងត្រូវ​មាន​គេ​បំភ្លឺ។ ដូច្នេះ​យើង​ជា​គ្រីស្តបរិស័ទ​ត្រូវ​ចូលរួម​ដើម្បី​ឲ្យ​ធម៌មេត្តាករុណា​របស់​ព្រះជាម្ចាស់ត្រូវ​បានគេ​​យល់​និង​ស្គាល់​។​» លោកអភិបាល​បញ្ជាក់។ លោកគង្វាលព្រះសហគមន៍​បាន​មាន​ប្រសាសន៍​ទៀតថា ចូរមើលរបៀប​របស់​ព្រះយេស៊ូ​ដែលបាន​ដើរ​ជាមួយ​មហាជន គឺព្រះអង្គ​​ស្រឡាញ់ព្រះបិតា អធិដ្ឋាន  និងមើល​អ្នក​ក្រីក្រដោយ​ចិត្ត​មេត្តាករុណា។ ​វត្តមានរបស់ព្រះយេស៊ូ​​មិន​ត្រឹម​តែនៅ​ក្នុង​ព្រះកាយ​ព្រះលោហិត​ក្នុងពេល​អភិបូជាប៉ុណ្ណោះ ​គឺ​នៅក្នុង​បងប្អូន​ដែល​យើង​បាន​ជួប។​ ជាមួយគ្នានេះ លោក​បាន​រំឭក​ឲ្យ​គ្រីស្ត​បរិស័ទ​ចេះ​ថែរក្សា​ភព​ផែនដី ចេះ​ទុកដាក់និង​កាត់បន្ថយ​សំរាមផងដែរ។ ក្នុង​ថ្ងៃនោះ​ដែរ លោកអភិបាល​អូលីវីយ៉េ បាន​ធ្វើ​អគ្គសញ្ញាលាបថ្ងាស​ដល់​​​បេក្ខជន​ចំនួន​៣៣នាក់មក​ពី​ព្រះសហគមន៍​កោះនរានិងតួតាំង៕ ដោយ​​ កែវ កញ្ញា

គ្រីស្តបរិស័ទ​កាតូលិក​ចូលរួម​ប្រកួត​ពានរង្វាន់សហគ្រិន​ថ្នាក់​ជាតិ​លើកទី៤

បេក្ខជន​២០រូប​មក​ពី​បណ្តាខេត្ត​នានា​នៃ​ប្រទេស​កម្ពុជា​ ដែលសុទ្ធ​សឹង​ជា​សហគ្រិន​ជនជាតិ​កម្ពុជា​ខ្នាត​តូច​និង​ធម្យម​ បាន​ចូលរួម​ប្រកួត​ប្រជែង​គ្នា​​ដើម្បី​យក​ពាន​រង្វាន់​សហគ្រិន​ថ្នាក់ជាតិ​ឆ្នាំ​២០២៣ ដែល​រៀបចំ​ដោយ​វិទ្យាស្ថាន​ជាតិ​សហគ្រិន​ភាព​និង​នវានុវត្តន៍​ ដែល​បាន​ប្រព្រឹត្តទៅនៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា នាទីក្រុង​ភ្នំពេញ​កាលពីថ្ងៃទី​១៥ ខែ​វិច្ឆិកា​ម្សិលមិញនេះ។ ពានរង្វាន់​សហគ្រិន​ថ្នាក់ជាតិ​នេះ បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០២០ និង​ធ្វើឡើង​ជា​រៀង​រាល់​ឆ្នាំ ដែលមានគោលបំណង​លើកកម្ពស់​ការយល់ដឹង​អំពី​តួនាទី​សំខាន់ៗ​របស់​សហគ្រាស​ធុន​តូច​និង​មធ្យម​នៅកម្ពុជា  និង​ពង្រឹង​និង​ពង្រីក​ភាពជា​ដៃ​គូ​រវាង​វិស័យ​សាធារណៈ និង​វិស័យ​ឯកជន​ និង​ទំនួល​ខុស​ត្រូវ​សង្គម​តាមរយៈ​ការ​កសាង​អនាគត​សហគ្រិន​នៅ​កម្ពុជា។ ការ​ប្រកួត​នេះ​មាន​២​ដំណាក់កាល គឺ​ដំបូង​ បេក្ខជន​ទាំងអស់​ត្រូវ​ធ្វើ​បទ​បង្ហាញ​អំពី​សហគ្រាស​របស់​ខ្លួន​ចំនួន​៨នាទី​ ដោយ​មាន​គណៈកម្មការ​ដាក់ពិន្ទុ​ជូន​ ដើម្បី​ជម្រុះ​យក​ចំនួន​១០នាក់​។ ដំណាក់កាលទី​២ គឺ​បេក្ខជន​ជាប់​លំដាប់​ទាំង​១០ ត្រូវ​ឆ្លើយ​នឹង​សំណួរ​មួយ​ចំនួន​របស់​គណៈកម្មការ​ដាក់​ពិន្ទុ។ កម្មវិធីប្រកួត​ប្រជែង​ឆ្នាំ​ទី៤នេះ ​មាន​ការចូលរួម​ពីសហគ្រិន​គ្រប់​ស្រទាប់​វិស័យ គឺមានទាំងការ​កែច្នៃ​​ចំណីអាហារ ការអប់រំ ការ​កែច្នៃ​វត្ថុសម្រាប់​ប្រើ​ប្រាស់ និង​សេវាកម្មជាដើម។ លោក​មាគ ស៊ន ជា​បេក្ខជន​កាតូលិក​មួយរូប​ និង​ជា​ប្រធាន​គ្រប់គ្រងនៃ​Coco de Takeo បាន​ជាប់​ក្នុងចំណោម​Top 10 បាន​ឲ្យដឹងថា អ្វីដែលលោក​បាន​ជួប​ក្នុង​ថ្ងៃនេះ ជា​បទពិសោធថ្មីមួយ​ និង​ទទួល​បាន​បទ​ពិសោធច្រើន​ដែល​នឹង​ត្រូវ​រៀន​ពី​​​ដៃគូ​សហគ្រិន​ខ្លាំងៗ​ ដើម្បីអភិវឌ្ឍ​កម្មវិធី​របស់​លោក​បន្ត​ទៀត។ «ថ្ងៃនេះ ខ្ញុំគិតថា Coco de Takeo ឈ្នះ​មែនទែន។ ឈ្នះទៅលើ​អ្វីដែល​ខ្លួន​ឯងគិត​ថា​មិន​អាច​ធ្វើទៅ​បាន​ ហើយ​យើង​បាន​ឈានដល់​វគ្គ​Top 10» លោក​ស៊ន​បញ្ជាក់។ Coco de Takeo ជាសហគ្រាស​សិប្បកម្ម​ខ្នាត​តូច​ …

គ្រីស្តបរិស័ទ​កាតូលិក​ចូលរួម​ប្រកួត​ពានរង្វាន់សហគ្រិន​ថ្នាក់​ជាតិ​លើកទី៤ Read More »

Subscribe to our newsletter

Don't miss new updates on your email