សកម្មភាព
អភិបូជាសម្រាប់សប្តាហ៍ទី២៦នៃរដូវធម្មតា និងរំលឹកសន្តមីកាអែល ជាអគ្គទេវទូត
កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ លោកអភិបាល អូលីវីយ៉េ បានថ្វាយអភិបូជាសម្រាប់សប្តាហ៍ទី២៦នៃរដូវធម្មតា និងរំលឹកសន្តមីកាអែល ជាអគ្គទេវទូត ធ្វើនៅព្រះសហគមន៍សន្តមីកាអែល ក្រុងព្រះសីហនុ។ ក្នុងអភិបូជានោះ មានការចូលរួមពីលោកបូជាចារ្យ អ៊ុន សុន លោកលោកបូជាចារ្យ ប៊ឺត រួមជាមួយគ្រីស្តបរិស័ទមួយចំនួនតូច ដើម្បីចូលរួមការអនុវត្តសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ (គ្មានការជួមជុំមនុស្សច្រើន)។ បន្ទាប់ពីបញ្ចប់អភិបូជា លោកអភិបាល អូលីវីយ៉េ បានប្រទានព្រះពរលើដើមថ្លើមមនុស្ស និងចែកជូនគ្រីស្តបរិស័ទ ដើម្បីដាំនៅតាមផ្ទះសម្រាប់ធ្វើជាឱសថព្យាបាលជំងឺមួយចំនួនតាមបែបបុរាណ៕
អាទិត្យទី២៦នៃរដូវធម្មតា ឆ្នាំខ
ព្រះយេស៊ូមានព្រះបន្ទូលទៅសាវ័កថា៖ “អ្នកណាមិនជំទាស់នឹងយើង អ្នកនោះជាគ្នាយើងហើយ”។ 1 អបអរចំពោះអ្នកទទួលអំណាចពីព្រះវិញ្ញាណ 2 យើងជាអ្នកណែនាំព្រះពរដល់អ្នកដែលទទួលយើង ដូចព្រះយេស៊ូមានព្រះបន្ទូលថា អ្នកណាទទួលអ្នករាល់គ្នាក្នុងនាមអ្នករាល់គ្នាជាសាវ័ករបស់ខ្ញុំ អ្នកនោះទទួលរង្វាន់ជាមិនខាន។ 3 មិនត្រូវនាំអោយអ្នកតូចតាចប្រព្រឹត្តអំពើបាបឡើយ។ ចំពោះព្រះយេស៊ូអំពើបាបដែលនាំអោយមនុស្សស្លាប់ គឺដូចជាយកត្បាល់ថ្មទៅចងកទម្លាក់គេទៅក្នុងសមុទ្រ ដែលជាទីលំនៅរបស់មារ។ 4 មិនត្រូវប្រព្រឹត្តអំពើបាបឡើយ ព្រោះបើដៃឬជើងនាំអោយប្រព្រឹត្តអំពើបាបត្រូវកាត់ចោល ភ្នែកខ្វេះចេញ។ ពេលរស់នៅស្ថានបរមសុខមានអវយវៈតែមួយ ប្រសើរជាងចុះទៅក្នុងភ្លើងនរក។ សូមព្រះបិតាជាម្ចាស់ មេត្តាបំភ្លឺយើងខ្ញុំអោយចេះរស់នៅអោយសមរម្យក្នុងឋានៈជាបុត្រធីតាព្រះអង្គផង។ អាម៉ែន៕ប្រភព៖ Sopheap Chin (អ្នករាយការព័ត៌មានពីព្រះសហគមន៍មណ្ឌល សកម្មភាពភ្នំពេញថ្មី ភូមិភាគភ្នំពេញ)
សកម្មភាពខ្លះៗរបស់តំណាងយុវជនយុវនារី៥នាក់ ពីព្រះសហគមន៍សន្តីម៉ារីញញឹម ចំការទៀង ក្នុងកម្មវិធីមមហាសន្និបាតយុវជនកាតូលិកភូមិភាគភ្នំពេញឆ្នាំ២០២១
សកម្មភាពខ្លះៗរបស់តំណាងយុវជនយុវនារី៥នាក់ ពីព្រះសហគមន៍សន្តីម៉ារីញញឹម ចំការទៀង ក្នុងមណ្ឌលសកម្មភាពតាកែវ បានចូលរួមមហាសន្និបាតយុវជនកាតូលិកភូមិភាគភ្នំពេញឆ្នាំ២០២១ (ពីចម្ងាយ) តាមប្រព័ន្ធអនឡាញពីថ្ងៃសុក្រ ទី១០ ដល់ថ្ងៃអាទិត្យ ទី១២ ខែកញ្ញា ឆ្នាំ២០២១។ឆ្លៀតក្នុងឱកាសដ៏សែនសប្បាយរីករាយនេះផងដែរ យុវជនព្រះសហគមន៍ចំការទៀង ក៏បានយកពេលវេលារបស់ពួកគេដើម្បីទៅសួរសុខទុក្ខចាស់ជរានៅក្នុងភូមិ ដោយបាននាំយកនូវសម្ភារៈ ភេសជ្ជៈ និងគ្រឿងបរិភោគមួយចំនួនជូនដល់ពួកគាត់ផងដែរ។
ក្រុមសង្គហ:ព្រះសហគមន៍សន្តយ៉ូសែប ជុំគិរី ចែកជាគ្រឿងឧបភោគបរិភោគជូនដល់បងប្អូនដែលកំពុងជួបទុក្ខលំបាក ចំនួន៥១គ្រួសារ
ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ ក្រុមសង្គហ:ព្រះសហគមន៍សន្តយ៉ូសែប ជុំគិរី ដឹកនាំដោយលោកបូជាចារ្យ លូកា (Tavola Gianlaca) បានចូលរួមចែកជាគ្រឿងឧបភោគបរិភោគជូនដល់បងប្អូនដែលកំពុងជួបទុក្ខលំបាក ចំនួន៥១គ្រួសារ។ ក្នុងនោះក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម ទឹកត្រី២ដប ប្រេងឆា២ដប និងប្រាក់បន្ថែមម្នាក់ៗចំនួន១០,០០០រៀល ដោយប្រព្រឹត្តក្នុងបរិវេណព្រះសហគមន៍សន្តយ៉ូសែប ជុំគិរី។ ដោយបែងចែកជា២វេន ពេលព្រឹកនិងពេលរសៀល ដើម្បីរក្សាការពារកុំអោយជំងឺកូវីដឆ្លង ដោយអនុវត្ត៣កុំនិង៣ការពាររបស់រាជរដ្ឋាភិបាល៕ប្រភព៖ លិន សីហា (អ្នករាយការណ៍ព័ត៌មានពីមណ្ឌលសកម្មភាពកំពត-កែប)
ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ នឹងរៀបចំកម្មវិធីសន្និបាតយុវជនកាតូលិកភូមិភាគភ្នំពេញ2021ពីចម្ងាយ
ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ នឹងរៀបចំកម្មវិធីសន្និបាតយុវជនកាតូលិកភូមិភាគភ្នំពេញ2021 ពីចម្ងាយ (Zoom Meeting) ក្រោមប្រធានបទ “យុវជនជាកម្លាំង នៃព្រះសហគមន៍) ដែលធ្វើនៅថ្ងៃទី១០-១២ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ។បើបងប្អូនចាប់អារម្មណ៍ចង់ចូលរួមសូមទំនាក់ទំនងការិយាល័យយុវជន ជំទង់ និងកុមារ ភូមិភាគភ្នំពេញ តាមរយៈលេខទូរស័ព្ទ/តេឡេក្រាម ០១៦ ៦០០ ០៤២ / ០៧០ ៣១៣ ៤៩០ ឬហ្វេសបុក YTC Office ។ កម្មវិធីនេះនឹងមានការផ្សាយផ្ទាល់តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ៖#Facebook:https://www.facebook.com/LiveCatholicChannel #Youtube (Catholic Phnom Penh):https://www.youtube.com/channel/UCXifCD3q9-cPkVk3gOB9L6Qhttps://youtu.be/qcwwVdZoP8w #catholicPhnomPenh#Catholicyouth#Synod2021#សន្និបាតយុវជន២០២១
ថ្ងៃអាទិត្យ ទី០១ ខែសីហា ឆ្នាំ២០២១ -ថ្ងៃសៅរ៍ ទី០៧ ខែសីហា ឆ្នាំ២០២១
ថ្ងៃអាទិត្យ ទី០១ ខែសីហា ឆ្នាំ២០២១ -ថ្ងៃសៅរ៍ ទី០៧ ខែសីហា ឆ្នាំ២០២១ ទោះបីនៅយេីងស្ថិតនៅក្រោមការរឹតបន្តឹងយ៉ាងតឹងរុឹងដោយសារកូវីដ១៩ និងទោះបីជីវិតរបស់យេីងដូចជាមុនធម្មតា ក៏ប៉ុន្តែយេីងត្រូវតែបន្តទៅមុខ។❤️💟💪 ថ្ងៃអាទិត្យទី០១ ខែសីហា ខ្ញុំបានថ្វាយអភិបូជាសម្រាប់ភូមិភាគទាំងមូល ដូចខ្ញុំបានថ្វាយជារៀងរាល់ថ្ងៃអាទិត្យពីខែកុម្ភៈមកម្ល៉េះ ពីព្រះសហគមន៍សន្តីម៉ារីញញឹម តាកែវ។ ថ្ងៃចន្ទ ទី០២ ខែសីហា ឆ្នាំ២០២១ ខ្ញុំបានជួយកិនស្រូវ ច្រូតស្រូវខ្លះ និងសួរសុខទុក្ខនៅវត្ត និងភូមិសុខសាន្ត។ ថ្ងៃអង្គារ ទី០៣ ខែសីហា បានឧបត្ថម្ភអំណោយដល់សាលាស្រុកត្រាំកក់ ដោយសារគេបានបិទផ្សារ និង ២០០នាក់មានវិជ្ជមានកូវីដ១៩។ ថ្ងៃពុធ ទី៤ ខែសីហា ឆ្នាំ២០២១ ខ្ញុំបានទស្សនកិច្ចនៅចំការឋានសួគ៌ និងជួយរៀបចំភោជនីយដ្ឋានថ្មី និងដាំដេីមឈេីហូបផ្លែខ្លះ និងក៏បានឆ្លៀតឱកាសដេីម្បីចូលរួមនៅក្នុងសិក្ខាសាលាអន្តរជាតិតាមហ្សូម ដែលរៀបចំឡេីងដោយវិទ្យាស្ដានសន្តប៉ូល ស្ដីអំពី ផលប៉ះពាល់នៃកូវីដ១៩លេីវិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជា។ ថ្ងៃព្រហស្បតិ៍ ទី០៥ ខែសីហា ២០២១ ខ្ញុំបានចូលរួមតាមហ្សូមជាមួយបងស្រីសាឡេស៊ាន ដែលបានថ្វាយពាក្យសច្ចាដំបូងរបស់បងស្រី Charlene ថ្ងៃសៅរ៍ ទី០៧ ខែសីហា ឆ្នាំ២០២១ យេីងបានប្រជុំជាមួយការិយាល័យយុវជនតាមហ្សូម …
ថ្ងៃអាទិត្យ ទី០១ ខែសីហា ឆ្នាំ២០២១ -ថ្ងៃសៅរ៍ ទី០៧ ខែសីហា ឆ្នាំ២០២១ Read More »
ក្រុមសង្គហៈព្រះសហគមន៍សន្តប៉ូល កោះស្លានៃមណ្ឌលសកម្មភាពកំពត បាននាំយកគ្រឿងបរិភោគនិងស្បៀងមួយចំនួន ទៅសួរសុខទុក្ខគ្រួសារដែលជាប់ចត្តាឡីស័ក នៅក្នុងភូមិកោះស្លា
ព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ក្រុមសង្គហៈព្រះសហគមន៍សន្តប៉ូល កោះស្លានៃមណ្ឌលសកម្មភាពកំពត ដែលស្ថិតក្រោមការដឹកនាំរបស់លោកបូជាចារ្យ យ៊ាំង លូកា បាននាំយកគ្រឿងបរិភោគនិងស្បៀងមួយចំនួន ទៅសួរសុខទុក្ខគ្រួសារដែលជាប់ចត្តាឡីស័ក នៅក្នុងភូមិកោះស្លា ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត។សកម្មភាពទាំងអស់នេះ គឺបង្ហាញពីធម៌មេត្តាករុណាតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ក្នុងគោលបំណងដេីម្បីអោយបងប្អូនដែលជាប់ចត្តាឡីស័ក មានអំណរសប្បាយ សេចក្ដីសង្ឃឹម ការតស៊ូអត់ធ្មត់ ខិតខំប្រឹងប្រែងព្យាបាលខ្លួនតាមវេជ្ជបញ្ជារបស់ពេទ្យ ហេីយក៏ដូចជាពន្យល់បន្ថែមនូវការថែរក្សាអនាម័យ និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ដោយការអនុវត្ត៣កុំ៣ការពារ ព្រមទាំង៣ថែរក្សារបស់លោកអភិបាល អូលីវីយេ អោយបានខ្ជាប់ខ្ជួនផងដែរ។ដូច្នេះ សូមបងប្អូនទាំងអស់គ្នាពង្រឹងស្មារតីបន្ថែម ចំពោះការថែរក្សាអនាម័យនិងសូមកុំភ្លេចខ្លួនជាមួយនឹងជំងឺដ៏កាចសាហាវនេះឡេីយ។ សូមព្រះជាម្ចាស់ប្រទានព្រះពរ និងគង់នៅជាមួយដល់អស់បងប្អូនផងអាម៉ែន៕ប្រភព៖ ម៉ានុត ចាន់ សិលា (អ្នកយកព័ត៌មានព្រះសហគមន៍កាតូលិកប្រចាំមណ្ឌលសកម្មភាពកំពត-កែប)
លោក អូលីវីយ៉េ បាននាំយកជំនួយឧបត្ថម្ភជាអង្ករចំនួន២តោន ម៉ាសចំនួន២ម៉ឺនម៉ាស និងឃីត ២០០កញ្ចប់ ជូនដល់រដ្ឋបាលក្រុងដូនកែវ
នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញដឹកនាំដោយលោក អូលីវីយ៉េ មីឆែល ម៉ារី ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកកម្ពុជាភូមិភាគភ្នំពេញ និងក្រុមការងារបាននាំយកជំនួយឧបត្ថម្ភជាអង្ករចំនួន២តោន ម៉ាសចំនួន២ម៉ឺនម៉ាស និងឃីត ២០០កញ្ចប់ ជូនដល់រដ្ឋបាលក្រុងដូនកែវសម្រាប់បែងចែកអំណោយទាំងនេះទៅតាមមណ្ឌលចត្តាឡីស័កនៅក្នុងក្រុងដូនកែវ ខេត្តតាកែវ ។ ថ្លែងក្នុងជំនួបទទួលអំណោយជំនួយឧបត្ថម្ភពីលោកអភិបាលព្រះសហគមន៍កាតូលិកកម្ពុជាភូមិភាគភ្នំពេញ លោក កង អាណាន់ អភិបាលក្រុងដូនកែវ បានសម្តែងនៅទឹកចិត្តសប្បាយចិត្តជាខ្លាំងចំពោះជំនួយឧបត្ថមដែលទទួលបាននេះ ព្រោះថាការជួយជាជំនួយពីព្រះសហគមន៍កាតូលិកកម្ពុជា គឺឋិតក្នុងកាលៈទេស័ក្តមួយដែលអាជ្ញាធរក្រុងកំពុងតែត្រូវការជាចាំបាច់ក្នុងការនាំយកអំណោយដែលទទួលបានពីខាងបងប្អូនសប្បុរសជន ក៏ដូចជាស្ថាប័នផ្សេងៗ យកចុះចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌលនីមួយនៅក្នុងក្រុងដូនកែវ ។ ជាមួយគ្នានេះផងដែរតាំងនាមឲរដ្ឋបាលក្រុងដូនកែវ សូមថ្លែងអំណរអរគុណដល់ ព្រះសហគមន៍កាតូលិកកម្ពុជាភូមិភាគភ្នំពេញ ដែលនាំយកជំនួយនេះមកផ្តល់ដល់សាលាក្រុងដូនកែវ និងសូមជូនពរដល់លោក អូលីវីយ៉េ មីឆែល ម៉ារី ជ្មីតហស្លេ និងក្រុមការងាររបស់លោកជួបប្រទះតែសំណាងល្អ។
ព្រះសហគមន៍សន្តីម៉ារីញញឹម ភូមិចំការទៀង បានចុះសួរសុខទុក្ខលោកតា ជិន ដែលមានជន្មាយុ ៩៩ឆ្នាំ
ក្នុងឱកាសរដូវបុណ្យចម្លង និងចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ តំណាងក្រុមកាយរិទ្ធនៃព្រះសហគមន៍សន្តីម៉ារីញញឹម ភូមិចំការទៀង បានចុះសួរសុខទុក្ខលោកតា ជិន ដែលមានជន្មាយុ ៩៩ឆ្នាំ រស់នៅក្នុងភូមិព្រៃតាខាប ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ។ ការចុះសួរសុខទុក្ខនេះផងដែរ ក្រុមការិទ្ធក៏បាននាំយកនូវគ្រឿងឧបភោគបរិភោគមួយចំនួនដូចជា អង្ករ ត្រីខ មី មីសួ គ្រឿងទេស អំបិល ស្ករស មីចេង ទឹកត្រី ទឹកសុីអុីវ ប្រេងឆា ប្រេងកូឡា ប្រេងខ្យល់ សាប៊ូ(បោកខោអាវ កកសក់ ដុសខ្លួន) ថ្នាំដុសធ្មេញ ទឹកផ្លែឈេី… និងថវិកាមួយចំនួនសម្រាប់ជួយផ្គត់ផ្គង់ដល់លោកតាផងដែរ៕