Month: August 2024

ប្រធានមណ្ឌលសិប្បកម្ម ដូងតាកែវ ចូលរួមកម្មវិធី «ASEAN HERITAGE Train» ដើម្បីបង្ហាញពីការកែច្នៃធនធានធម្មជាតិឡើងវិញ

មណ្ឌលសិប្បកម្ម ដូងតាកែវ ក្នុងនាមព្រះសហគមន៏កាតូលិក​នៅ​ព្រះរាជាណាចក្រកម្ពុជា បាន​ចូលរួម​កម្មវិធីASEAN HERITAGE Train- Enhancing Connectivity towards Cultural Diversity ដែល​បានរៀបចំឡើងរយៈពេល១៨ថ្ងៃ គឺចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។ កម្មវិធីនេះបានចាប់ផ្តើម​ដំណើរ​​ការ​នៅ​ប្រទេស​ឡាវ រួចបន្ត​ឆ្លងកាត់ប្រទេសថៃ និង​បញ្ចប់នៅប្រទេសម៉ាឡេស៊ី។ គោលបំណងកម្មវិធីនេះ គឺដើម្បី​លើក​កម្ពស់​ភាព​សុខដុម​រមនា​ក្នុង​តំបន់ និងពង្រឹងការផ្លា​ស់ប្តូរវប្បធម៌នៅតាមប​ណ្តោយផ្លូវ​ដ៏គួរឱ្យទាក់ទាញ​ ដោយមានការ​​ចូលរួម​ក្នុង​សកម្មភាពផ្សេងៗ រួមមាន​​ ការសម្តែងជាសាធារណៈ ការតាំងពិព័រណ៌ សិក្ខាសាលា និង​បទ​ពិសោធ​ធ្វើ​ម្ហូបជាដើម។ ​​​លោក មាគ​ ស៊ន ​ប្រធាន​មណ្ឌល​សិប្បកម្ម​ដូង​តាកែវ បានប្រាប់RVA Khmer កាលពី​ថ្ងៃទី​២៨ ខែកក្កដាថា កម្មវិធី ASEAN HERITAGE Train ជាកម្មវិធីមួយដែលបង្កើតឡើងដើម្បី​ផ្សាភ្ជាប់នូវទំនាក់ទំនង​ក្នុង​ប្រទេសដែលជាសមាជិកអាស៊ាន​ដើម្បីឱ្យមានការ​ជួបជុំគ្នា​រវាងវប្បធម៌នៃ​ប្រទេសនីមួយៗ។ អ្វីដែលសំខាន់ក្នុង​​ការអភិវឌ្ឍន៍​ផ្នែកទេសចរណ៍​ផងដែរ។ លោកបានបញ្ជាក់ថា ៖ «គោលដៅសំខាន់នៅក្នុង​កម្មវិធីនេះគឺ​គេបានជ្រើសរើសតំណាង​ពីប្រទេសមួយៗដែលមាន៣ផ្នែកសំខាន់ៗ​ដែល​ក្នុង​នោះរួមមាន​ ផ្នែករបាំប្រពៃណី ម្ហូបអាហារ​ និង​ការកែ​ច្នៃ។ ក្នុង​ចំណោម​តំណាង​៣នាក់ពីប្រទេសកម្ពុជា មានចុងភៅ ដែលមកពីខេត្តសៀមរាប, អ្នករាំរបាំមកពីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និងខាងសិប្បកម្មកែច្នៃ​ មកពីមណ្ឌលសិប្បកម្មដូងដើម្បីចូលរួម​ធ្វើបទបង្ហាញសម្រាប់កម្មវិធីអាស៊ាននេះ»។ បើតាមលោក …

ប្រធានមណ្ឌលសិប្បកម្ម ដូងតាកែវ ចូលរួមកម្មវិធី «ASEAN HERITAGE Train» ដើម្បីបង្ហាញពីការកែច្នៃធនធានធម្មជាតិឡើងវិញ Read More »

ការអប់រំសីលធម៌តាមបែបសាសនាជួយបង្ការនិងទប់ស្កាត់ការជួញដូរមនុស្សសម័យទំនើប

ព្រះសហគមន៍កាតូលិក​ រួមជាមួយសាសនា​ នានា​​ ចូលរួមទិវាជាតិអន្តរសាសនាប្រឆាំងអំពើជួញដូរមនុស្ស​  ២០​ សីហា​ ឆ្នាំ២០២៤​ ក្រោមប្រធានបទ «ការអប់រំសីលធម៌តាមវិស័យសាសនា​ បង្ការទប់ស្កាត់អំពើជួញដូរមនុស្ស​ សម័យឌីជីថល» នាថ្ងៃទី២០​ ខែសីហា​ ឆ្នាំ២០២៤​ នៅមជ្ឈមណ្ឌលសន្និបាត​ និងពិព័ណ៌អន្តរជាតិជ្រោយចង្វារ​ (OCIC)​ ដោយមានពិធីសូត្រធម៌​ និងអធិដ្ឋានបញ្ជូនសាររបស់សាសនានីមួយៗ។ ជំជួបរវាង​សាសនាក្នុងទិវា​ជាតិ​ប្រឆាំង​ការ​ជួញដូរមនុស្ស​ នៅថ្ងៃនេះ​ មាន​អ្នក​ចូលរួម​ប្រមាណជាង​២០០០នាក់ ដែលមានមេដឹកនាំ​សាសនា​ និងសាសនិក​ជាច្រើន​ដែលមាន​វត្តមាន​ក្នុង​ប្រទេស​កម្ពុជា​​ចូលរួម អាជ្ញាធរដែនដី ​មន្ត្រី​រាជការ​ សិស្សានុស្សិស​ និង​អង្គការ​ក្រៅរដ្ឋាភិបាល​​ ដែល​ជា​​មោទកភាពជាតិខ្មែរ​ រស់នៅក្នុង​សុខុដុមនីយកម្មសាសនា​ រួមគ្នាជាធ្លុងមួយក្នុងការចូលរួមបង្ការទប់ស្តាត់​ និងប្រឆាំងអំពើជួញដូរមនុស្ស​ ដែលកំពុងក្លាយជាឧក្រិដ្ឋកម្មដ៏ក្តៅគគុក​ និងក្លាយជាទាសភាពសម័យទំនើប​ នាសម័យដែលមានវិទ្យាសាស្រ្ត​ បច្ចេកវិទ្យាជឿនលឿន​ ដែលហៅថាសម័យឌីជីថល។ ឯកឧត្តមអភិសន្តិបណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ និងជាប្រធានគណៈកម្មការជាតិប្រយុប្រឆាំងអំពើជួញដូរមនុស្ស​ មាន​ប្រសាសន៍ថា វិទ្យាសាស្រ្តដែលខ្វះគុណធម៌អាចនាំមកនូវគ្រោះមហន្តរាយដោយចៀសមិនរួចហើយរឹតតែសាហាវឃោឃៅ​ និងជះឥទ្ធិពលបានកាន់តែលឿនពិបាកទប់ទល់។  ហេតុនេះហើយការអប់រំកាយ​ វាចា​ ចិត្តទៅតាមគន្លងនៃសាសនា​ ពិតជាមានសារៈសំខាន់ណាស់។ លោក​បន្ត​ថា មេដឹកនាំ​សាសនា​គប្បីបង្កើនល្បឿននៃការអប់រំនេះ​ ឱ្យបានឆាប់រហ័ស​ និងឱ្យបានច្រើន​ ដើម្បីទប់ស្កាត់ការភ្លេចខ្លួនដែលនាំឱ្យអន្តរាយ​ …

ការអប់រំសីលធម៌តាមបែបសាសនាជួយបង្ការនិងទប់ស្កាត់ការជួញដូរមនុស្សសម័យទំនើប Read More »

Subscribe to our newsletter

Don't miss new updates on your email