បិទខួប១៦០ឆ្នាំ គ្រីស្តបរិស័ទត្រូវបើកចិត្តគំនិតថ្មី
នាថ្ងៃទី១៤ ខែឧសភានេះ លោកអភិបាលនៃព្រហសហគមន៍ទាំងបីភូមិភាគក្នុងប្រទេសកម្ពុជា បានធ្វើជាអធិបតី ក្នុងពិធីបុណ្យបិទខួប១៦០ឆ្នាំនៃការបង្កើតព្រះសហគមន៍អ្នកលឿងដែលស្ថិតនៅក្នុងភូមិ៦ ឃុំព្រែកខ្សាយ ស្រុកពាមរក៍ ខេត្តព្រៃវែង ដោយមានគ្រីស្តបរិស័ទចូលរួមជាច្រើនកុះករ។ ក្នុងធម្មទេសនាក្នុងឱកាសនោះ លោកអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញមានប្រសាសន៍ថា អស់រយៈកាលពេញមួយឆ្នាំដែលគ្រីស្តបរិស័ទនៅទីនេះ បានខិតខំអធិដ្ឋាន រិះគិតពិចារណាអំពីជំនឿ និងនឹកឃើញអំពីតួនាទីជាគ្រីស្តបរិស័ទ។ លោកអភិបាលបានបន្ថែមថា យើងមិនត្រឹមតែនឹកឃើញអំពីជីវិតគ្រីស្តបរិស័ទពីដើម តែយើងត្រូវនឹកឃើញអំពីជីវិតរបស់យើងជាគ្រីស្តបរិស័ទនាពេលបច្ចុប្បន្ននេះ ហើយត្រូវសម្រេចចិត្តបន្តថែរក្សាជំនឿ និងសេចក្តីសង្ឃឹម ជាពិសេសបន្តសម្ដែងធម៌មេត្តាករុណារបស់ព្រះជាម្ចាស់។ លោកថា ពិធីបិទខួប១៦០ឆ្នាំរបស់ព្រះសហគមន៍នេះ មិនមែនបិទគ្រប់យ៉ាង តែគឺ«ត្រូវបើកចិត្ដគំនិតរបស់យើងឆ្ពោះទៅព្រះជាម្ចាស់ ឲ្យយើងស្រឡាញ់ព្រះជាម្ចាស់ថែមទៀត។» លោកបន្ថែមថា បើកចិត្តគំនិតរបស់យើងចំពោះបងប្អូនឯទតៗជាគ្រីស្តបរិស័ទ ឲ្យព្រះសហគមន៍របស់យើងក្លាយជាមហាគ្រួសាររបស់ព្រះជាម្ចាស់ពិតមែន។ ឲ្យយើងចេះបង្កើតព្រះសហគមន៍មួយដែលចេះស្រឡាញ់គ្នាទៅវិញមក អស់ពីកម្លាំងកាយកម្លាំងចិត្ត និងអស់ពីជំនឿ។ ម្យ៉ាងទៀត យើងបើកចិត្តគំនិតរបស់យើងទំលំទូលាយចំពោះសង្គម និងចំពោះបងប្អូនឯទៀតៗ ដែលយើងមាននៅក្នុងតំបន់អ្នកលឿងនេះ ដើម្បីឲ្យជីវិតនិងសេចក្តីស្រឡាញ់ដែលយើងបានទទួលពីព្រះជាម្ចាស់ បានទៅដល់បងប្អូនឯទៀតៗដែលមិនទាន់ស្គាល់អំណរសប្បាយដ៏ពេញលក្ខណៈដែលយើងបានទទួលពីព្រះយេស៊ូគ្រីស្តជាអម្ចាស់។ លោកអភិបាលបញ្ជាក់។ លោកអភិបាលបានរំលឹកថា ធម្មវិន័យដែលសំខាន់ជាងគេ គឺព្រះជាម្ចាស់ស្រលាញ់យើង ដែលណែនាំឲ្យជីវិតរបស់យើងនៅជាប់ជាមួយនឹងព្រះជាម្ចាស់ជានិច្ចដើម្បីបង្កើតផល។ លោកអភិបាលអូលីវីយ៉េ បន្តថា ព្រះសហគមន៍អ្នកលឿងនេះ ជាព្រះសហគមន៍ដែលបានទទួលសក្ខីកម្មពីមរណសាក្សី មានលោកបូជាចារ្យ សិលា ឡេ ធឿង ឌុង និងបងប្រុសដាមីយ៉ាំង …
បិទខួប១៦០ឆ្នាំ គ្រីស្តបរិស័ទត្រូវបើកចិត្តគំនិតថ្មី Read More »