Month: July 2022

អគ្គសញ្ញា​ជ្រមុជទឹក​និង​លាប​ថ្ងាស​ក្នុង​ថ្ងៃតែមួយ

បេក្ខជន​ចំនួន​៤​រូប​ បាន​សុំ​ព្រះសហគមន៍​ទទួល​អគ្គ​សញ្ញា​ជ្រមុជទឹក និង​លាប​ថ្ងាស​ក្នុង​ថ្ងៃ​តែ​មួយ ដើម្បី​ក្លាយជា​គ្រីស្ត​បរិស័ទ​កាតូលិក កាលពី​ពេល​ថ្មីៗនេះ នៅ​ព្រះវិហារ​សន្ត​សិលា និង​សន្តប៉ូល​ នារាជធានីភ្នំពេញ។ «នាងខ្ញុំបានទទួលពិធីជ្រមុជទឹក ក្នុងថ្ងៃនេះ គឺដោយសារតែនាងខ្ញុំទទួលការជឿលើព្រះយេស៊ូ។» នេះ​ជា​ការ​លើក​ឡើង​របស់​វេរ៉ូនីកា សួន ស្រីនិ មកពីព្រះសហគមន៍ សន្តសិលា និងសន្តប៉ូល។ ស្រីនិ​បន្តថា នាង​បាន​រួម​ដំណើរ​ជាមួ​យ​ព្រះសហគមន៍​ក្នុង​រយៈ​ពេល៧ឆ្នាំ​មក​​ហើយ  ទើប​សម្រេចចិត្ត​ទទួល​អគ្គសញ្ញាជ្រមុជទឹក។ យុវតីរូប​នេះ​ឲ្យដឹងថា ពេល​ជ្រមុជទឹក​ហើយ នាង​គឺជា​បុត្រធីតា​របស់​ព្រះជាម្ចាស់ និង​មាន​តួនាទី​សំខាន់ គឺ​ត្រូវ​ប្រកាស​ដំណឹងល្អ​និងដើររតាមព្រះជាម្ចាស់។ «ព្រះអង្គគឺជាព្រះតែមួយគត់ដែលរំដោះយើង​ចេញអំពីបាប។» ស្រីនិបញ្ជាក់។ យុវតី​រូប​នេះ​បន្ថែមថា «នៅថ្ងៃអនាគតនាងខ្ញុំនឹងធ្វើជាគ្រីស្តបរិស័ទគម្រូ ដោយប្រកាសដំណឹងល្អ នឹងសម្ដែង​ធម៌មេត្តាករុណាដោយជួយបងប្អូនដែលជាជនក្រីក្រ។» ហ្វ្រង់ស៊ីស្កូ​ សាវីយ៉េ នឿង វ៉ៃ​ ជាបេក្ខជនម្នាក់ទៀត និយាយថា ទម្រាំតែបានទទួលអគ្គសញ្ញាជ្រមុជទឹក «ខ្ញុំបាទបានតាំងចិត្តថា នឹងបន្តអប់រំជំនឿ បន្តអធិដ្ឋាន ស្ដាប់ព្រះបន្ទូល ដើម្បីក្លាយជាគ្រីស្តបរិស័ទម្នាក់ដ៏ល្អ​ ជាគម្រូដល់ប្អូនដែលកំពុងតែឈ្វេងយល់នៅជំនាន់ក្រោយផងដែរ ។» នឿង វ៉ៃ បាន​តាំង​ចិត្ត​នាំ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ទៅដល់​អ្នក​ឯទៀតៗ​តាមរយៈ​កម្មវិធី​អប់រំ​ជំនឿ​របស់​ព្រះសហគមន៍។ «ខ្ញុំនឹងធ្វើជាគ្រូអប់រំជំនឿ… ចែករំលែកសេចក្ដីស្រលាញ់ មានចិត្តសប្បុរស បម្រើអ្នកដទៃ ដើម្បី​បញ្ជាក់ពីវត្តមានរបស់ព្រះជាម្ចាស់ ថាទ្រង់ពិតជាគង់នៅជាមួយយើងជានិច្ច។» ពិធី​ជ្រមុជទឹកនិង​លាប​ថ្ងាស​ …

អគ្គសញ្ញា​ជ្រមុជទឹក​និង​លាប​ថ្ងាស​ក្នុង​ថ្ងៃតែមួយ Read More »

អភិបូជាអគ្គសញ្ញាលាបថ្ងាស ធ្វើនៅព្រះសហគមន៍កោះនរា មេគង្គ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២

អត្ថបទ​ទី១៖ សុភាសិត ៨,២២-៣១ខ្ញុំ​ជា​មេ​ជាង​ជួយ​ធ្វើ​ការ​ព្រះ‌អង្គ។ សុភ ៨,៣០អត្ថបទ​ទី​២៖ រ៉ូម ៥,១-៥ការ​អត់‌ធ្មត់​នាំ​ឲ្យ​យើង​ចេះ​ស៊ូ‌ទ្រាំ ហើយ​ការ​ស៊ូ‌ទ្រាំ​នាំ​ឲ្យ​យើង​មាន​សេចក្ដី​សង្ឃឹម។ រម ៥,៤ដំណឹងល្អ៖ យ៉ូហាន ១៦,១២-១៥ខ្ញុំ​មាន​សេចក្ដី​ឯ​ទៀតៗ​ជា​ច្រើន ដែល​ត្រូវ​និយាយ​ប្រាប់​អ្នក​រាល់​គ្នា។ យហ ១៦,១២ “ស្វាគមន៍ ចែក​រំលែក និង​បម្រើ” បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ ព្រះសហគមន៍​ណែនាំ​ឱ្យ​យើង​គោរព​បុណ្យ​លើក​តម្កើង​ព្រះត្រៃឯក នេះ​ជា​ពេល​វេលា​មួយ​ដ៏​ពិសេស​ដើម្បី​ឱ្យ​យើង​ចូល​នៅ​ក្នុង​ព្រះជន្ម​របស់​ព្រះជាម្ចាស់ នៅ​ក្នុង​ជីវិត​របស់​ព្រះជាម្ចាស់។ យើង​ជា​គ្រីស្ត​បរិស័ទ យើង​ជាប់​ជា​មួយ​ព្រះជាម្ចាស់​ដែល​ជា​ព្រះបិតា ព្រះបុត្រា និង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ។ ប្រសិន​បើ​ប្អូន​ចាំ សញ្ញា​ដែល​យើង​បាន​ទទួល​ពី​ឪពុក​ម្តាយ​មុន​គេ​បង្អស់ គឺ​គូស​សញ្ញា​ឈើ​ឆ្កាង ប្រហែល​មុន​យើង​រៀន​ធម៌​បពិត្រ​ព្រះនាង​ម៉ារី មុន​យើង​រៀន​ធម៌​ឱ​ព្រះបិតា យើង​ត្រូវ​តែ​ចូល​នៅ​ក្នុង​ការ​អធិដ្ឋាន​របស់​យើង ដោយ​គូស​សញ្ញា​ឈើ​ឆ្កាង (ដោយ​ព្រះនាម​ព្រះបិតា ព្រះបុត្រា និង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ)។ ជួន​កាល​យើង​ចេះ​តែ​គូស​ដូច​ជា​ទម្លាប់ ប៉ុន្តែ​នៅ​ពេល​យើង​គូស​សញ្ញា​ឈើ​ឆ្កាង​យើង​មិន​តែ​នឹក​ឃើញ​ដល់​ព្រះយេស៊ូ​ដែល​សោយ​ទិវង្គត យើង​និយាយ​ថា “ដោយ​ព្រះនាម​ព្រះបិតា ព្រះបុតា និង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ”។ ដូច្នេះ ទោះ​បី​យើង​មិន​សូវ​គិត​វែង​ឆ្ងាយ យើង​មិន​សូវ​ដឹង​ខ្លួន ប៉ុន្តែ​តាម​ពិត​នៅ​ពេល​ហ្នឹង​យើង​កំពុង​ប្រកាស​ថា “ខ្ញុំ​ជា​គ្រីស្ត​បរិស័ទ ខ្ញុំ​ជឿ​លើ​ព្រះជាម្ចាស់​តែ​មួយ​ព្រះអង្គ​គត់ ដែល​មាន​ព្រះបិតា ព្រះបុត្រា និង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ” ជា​បី​អង្គ​នៅ​ក្នុង​មួយ​អង្គ។ ព្រះជាម្ចាស់​មាន​តែ​មួយ​ព្រះអង្គ ដែល​ស្រឡាញ់​យើង​យ៉ាង​ខ្លាំង​ណាស់ …

អភិបូជាអគ្គសញ្ញាលាបថ្ងាស ធ្វើនៅព្រះសហគមន៍កោះនរា មេគង្គ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ Read More »

ម៉ារី​ម៉ាដាឡា​ជា​គំរូ​សម្រាប់​អ្នក​មាន​បាប

ក្នុងពិធី​រំលឹក​ដល់​សន្តី​ម៉ារី​ម៉ាដាឡា សម្រាប់​ព្រះសហគមន៍​ស្វាយ​ប៉ាក លោក​បូជាចារ្យ​ផ្រមផុង ស៊ីហារ៉ាត់ (ប៊ឺត) ជា​ប្រធាន​អភិបូជានៅ​ថ្ងៃនោះ បាន​មាន​ប្រសាសន៍​ថា យើង​ទាំង​អស់​គ្នា​ជា​មនុស្ស​មាន​បាប ដូច្នេះ​ឱ្យ​យើង​កែប្រែ​ចិត្ត​គំនិត​របស់​យើង ឱ្យ​យើង​ស្វែង​រក​ព្រះយេស៊ូ​គ្រីស្ត។ លោក​បូជាចារ្យ​អធិបតី មាន​បន្ថែម​ថា «អ្នក​មាន​បាប​បាន​ទទួល​អ្វី​ល្អ​មែន​ទែន​ពី​ព្រះជាម្ចាស់។ ជាក់​ស្តែង​នៅ​ក្នុង​ព្រះគម្ពីរ អ្នក​ដែល​បាន​ឡើង​ស្ថាន​បរម​សុខ​មុន​គេ​គឺ​អ្នក​ទោស​(ចោរព្រៃ) ដែល​ជាប់​ឆ្កាង​ជា​មួយ​ព្រះយេស៊ូ។» លោក​បូជាចារ្យ​ប៊ឺត​ បន្តថា នាង​ម៉ារីម៉ាដាឡា ជា​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ ​ពិត​មែន​គាត់​ជា​មនុស្ស​មិន​ល្អ ប៉ុន្តែ​នៅ​ពេល​គាត់​បាន​ជួប​ព្រះយេស៊ូ​គ្រីស្ត គាត់​បាន​កែប្រែ​ចិត្ត​គំនិត ក្លាយជាមនុស្សថ្មី។ ជា​ទូទៅ​មនុស្សទាំង​អស់​មើល​គ្នាតែ​សំបក​ក្រៅ ដែល​ខុស​ពី​ព្រះជាម្ចាស់ ព្រះអង្គ​គង់នៅ​ជាមួយ​មនុស្ស​មាន​បាបដែរ។ លោក​បាន​សង្កត់ធ្ងន់​ថា «អស់​អ្នក​ដែល​គិត​ថា​ខ្លួន​ឯង​ល្អ​មែន​ទែន អ្នក​នោះ​នៅ​ឆ្ងាយ​ពី​ព្រះជាម្ចាស់ ប៉ុន្តែ​អស់​អ្នក​ដែល​ទទួល​ស្គាល់​ថា​ខ្លួន​ជា​មនុស្ស​មាន​បាប អ្នក​នោះ​ព្រះជាម្ចាស់​គង់​នៅ​ជា​មួយ​គេ។» លោក​បន្តថា  ព្រះយេស៊ូ​យាង​មក​ដើម្បី​ស្វែង​រក​មនុស្ស​មាន​បាប ដើម្បី​ឱ្យ​គេ​កែ​ប្រែ​ចិត្ត​គំនិត មិន​មែន​មក​រក​មនុស្ស​សុចរិត​ទេ។ លោក​សុំ​ឲ្យ​គ្រីស្ត​បរិស័ទ​ទាំង​អស់ យក​គំរូ​តាម​​នាង​ម៉ារី​ម៉ាដាឡា ដែល​បាន​កែប្រែ​ចិត្ត​គំនិត ​បន្ទាប​ខ្លួន​គាត់ និង​ស្វែង​រក​ព្រះជាម្ចាស់​នៅ​ក្នុង​ជីវិត​របស់​គាត់។ ហើយទីបញ្ចប់​ គាត់​បាន​ឃើញ​សិរីរុងរឿង​របស់​ព្រះជាម្ចាស់​មុន​គេ។ ព្រះសហគមន៍​ស្វាយ​ប៉ាក បាន​ជ្រើស​រើស​សន្តីម៉ារីម៉ាដាឡា​ជា​សន្ត​ឧបការី​របស់​ខ្លួន ហើយ​ជារៀង​រាល់​ឆ្នាំ​ ព្រះសហគមន៍​នេះ​តែ​ងប្រារព្ធ​ពិធីនេះ នៅ​ថ្ងៃទី​២៣ ខែកក្កដា។ មុន​នឹង​បញ្ចប់​ធម្មទេសនា​លោក​បូជាចារ្យប៊ឺត បាន​ដាស់​តឿន​គ្រីស្ត​បរិស័ទ​ឲ្យ​​ចេះ​ស្រឡាញ់​គ្នា ​ចេះ​លើក​លែង​ទោស​ឱ្យ​គ្នា។ លោក​ថា នេះ​ជា​អ្វី​ដែល​សំខាន់​ជាង​គេសម្រាប់​គ្រីស្ត​បរិស័ទ។ ក្នុង​កម្មវិធី​រំលឹកសន្តីរូបនេះ …

ម៉ារី​ម៉ាដាឡា​ជា​គំរូ​សម្រាប់​អ្នក​មាន​បាប Read More »

លោក​បូជាចារ្យ​ហុង ឲ្យ​គ្រីស្ត​បរិស័ទ​ស៊ូទ្រាំ​អធិដ្ឋាន

«នៅពេលយើងអត់ធ្មត់​ក្នុងការអធិដ្ឋាន គឺជាការបង្ហាញជំនឿ។ ការអធិដ្ឋានធ្វើឱ្យមានក្ដីសង្ឃឹម។» នេះ​ជាការ​លើក​ឡើង​របស់​លោក​បូជាចារ្យ យ៉ូហាន បាទីស្ត​ ប្រាក់​ ប៊ុន​ហុង ក្នុងពិធី​ថ្វាយ​អភិបូជាលើក​ដំបូង​របស់​លោក​នៅ​ព្រះវិហារ​ព្រះកុមារយេស៊ូ​បឹងទំពុន នារាជធានីភ្នំពេញ​ កាលពីពេល​ថ្មីៗនេះ។ តប​តាម​ការ​អញ្ជើញ​របស់​ព្រះសហគមន៍​ព្រះវិហារ​ព្រះកុមារ​យេស៊ូបឹងទំពុន លោក​បូជាចារ្យ​ទើប​នឹង​តែ​ងតាំង​កាលពី​ថ្ងៃទី​២៩ ខែ​មិថុនា​រូបនេះ​បាន​មាន​ប្រសាសន៍ទៀតថា ការអធិដ្ឋាន ដូចជាការ​ប្រើពាក្យ៣ គឺទូលសុំ គោះទ្វារ និងស្វែងរក។ ក្នុង​ធម្មទេសនា​ដែល​ធ្វើ​ឡើង​កាល​ពីថ្ងៃទី​២៤ កក្កដា លោក​បូជាចារ្យ​រូប​នេះ បន្ថែម​ថា ការអធិដ្ឋាន គឺសន្ទនាទៅព្រះជាម្ចាស់ ដោយកសាងទំនាក់ទំនងដូចមិត្តសម្លាញ់។ ម្យ៉ាងទៀត ការអធិដ្ឋាន គឺជាការតស៊ូទទួលផលផ្លែ ដូចយើងបានស្ដាប់ព្រះយេស៊ូមានបន្ទូលអំពីអ្នកគោះទ្វារ។ លោក​បន្ត​ថា ការអធិដ្ឋានសំខាន់ណាស់ ទោះបីព្រះយេស៊ូ​នៅ​លើ​ឈើ​ឆ្កាង​ហើយ ព្រះអង្គ​ក៏នៅតែ​អធិដ្ឋាន។ លោក​បូជាចារ្យ​ហុង​រំលឹក​ថា នៅពេល​យើងមានទុក្ខព្រួយ យើងត្រូវអអិដ្ឋាន។  អធិដ្ឋានគឺជាការទូលសុំ ការស្វែងរក ការគោះទ្វារ និងជាការឆ្លើយតបរបស់ព្រះជាម្ចាស់ ទោះបីជាយឺតយ៉ាវ ប៉ុន្តែនឹងបានផលក្នុងថ្ងៃណាមួយ។ ការ​អធិដ្ឋាន​មាន​ច្រើន​ប្រភេទ ដែលមាន​ដូចជា លក្ខណៈផ្ទាល់ខ្លួន ដូចព្រះយេស៊ូ និងលោកអប្រាហាំ។ ការអធិដ្ឋាន ជារបៀបសូត្រផ្គាំ ឬប្រើ​ជា​ទំនុក​បទ​កំណាព្យ។ ការ​អធិដ្ឋាន​ជាក្រុម​ ជាមួយសហគមន៍ ឬអ្នកជឿ។ លោក​បញ្ជាក់ទៀថា …

លោក​បូជាចារ្យ​ហុង ឲ្យ​គ្រីស្ត​បរិស័ទ​ស៊ូទ្រាំ​អធិដ្ឋាន Read More »

លោក​បូជាចារ្យ​ថ្មី ប្រាក់ ប៊ុន ហុង រំឭក​គ្រីស្ត​បរិស័ទ​អំពី​របៀប​ទទួល​ស្វាគមន៍

លោក​បូជាចារ្យ​ថ្មី ប្រាក់ ប៊ុន ហុង រំឭក​គ្រីស្ត​បរិស័ទ​អំពី​របៀប​ទទួល​ស្វាគមន៍​ព្រះជាម្ចាស់ និង​បងប្អូនឯទៀតៗ នៅក្នុង​អភិបូជាលើក​ទីមួយ​របស់​លោកនៅភ្នំពេញ​បន្ទាប់​ពី​ទទួលអគ្គសញ្ញា​តែង​តាំងជាបូជាចារ្យ ដែល​ត្រូវ​បាន​អញ្ជើញ​ដោយ​ព្រះសហគម​ន៍​មណ្ឌល​សកម្មភាព​ភ្នំពេញ​ខាង​ជើង ​នៅព្រះវិហារ​សន្ត​យ៉ូសែប​ផ្សារតូច​ នាព្រឹក​ថ្ងៃ​ទី​១៧ កក្កដា ២០២២ ។ លោកបូជាចារ្យប្រាក់​ ប៊ុនហុង មានប្រសាសន៍នៅក្នុងធម្មទេសនាថា លោក​សូម​អរគុណ​លោក​បូជាចារ្យ​ រឿង ឆ័ត្រសិរី ដែល​បាន​អញ្ជើញ​លោក​មក​ថ្វាយអភិបូជានៅទៅទីនេះ។ លោកបូជាចារ្យ​ថ្មី មាន​ប្រសាសន៍ថា កិច្ច​ស្វាគមន៍​ជា​រឿង​សំខាន់​សម្រាប់​គ្រីស្ត​បរិស័ទ ជាពិសេស​គឺ​ការ​ស្វាគមន៍​ព្រះជាម្ចាស់​ក្នុង​ជីវិត​របស់​យើង​ផ្ទាល់​ក្នុងការ​រស់នៅ​ប្រចាំ​ថ្ងៃ ដូច​នាង​ម៉ារី​និង​នាង​ម៉ាថា​ក្នុងអត្ថបទ​គម្ពីរ និង​ដូច​បុរស​សាសន៍​សាម៉ារី ដែល​បាន​ជួយ​បុរសម្នាក់ទៀត​ដែលត្រូវ​ចោរវាយ​ប្លន់​តាម​ផ្លូវ។ លោក​បូជាចារ្យ ហុង លើក​ឡើង​ផងដែរ​អំពី​គុណធម៌​នៃរបៀប​ស្វាគមន៍​របស់លោក​អប្រាំ​ជា​បិតា​នៃ​ជំនឿ​របស់​យើង គឺបង្ហាញអំពីធម៌មេត្តាករុណាដល់គេ ការ​គោរព​និង​ដឹង​គុណ​ចំពោះ​អ្នក​ដែល​ប្រព្រឹត្ត​សប្បុរស​មក​លើ​យើង ការ​តប​ស្នង​សង​គុណ និង​បង្ហា្ញ​ញវត្ត​មាន​របស់​ព្រះជាម្ចាស់​ដល់​អ្នក​ឯទៀតៗ។ លោក​ឪពុក​រូប​នេះ បាន​និយាយ​ទៀតថា ដំណាលនឹង​ការ​ស្វាគមន៍ យើង​ក៏​ត្រូវ​ចេះ​អរគុណ​ និង​ដឹងគុណ​ចំពោះ​អ្នកដែលមាន​ចិត្តសប្បុរសមក​លើ​យើង​ផងដែរ ដូចជា​ឪពុកម្ដាយដែលបានផ្ដល់កំណើត លោកគ្រូអ្នកគ្រូដែលបានផ្ដល់ចំណេះដឹង និងជនដែលបានឧបត្ថម្ភដល់យើង។ លោក​បន្ថែមថា ធ្វើដូច្នេះ យើងនឹងទៅជាបុត្រធីតារបស់ព្រះជាម្ចាស់ទៅជាប្រជារាស្ត្ររបស់ព្រះជាម្ចាស់។ មិន​តែ​ប៉ុណ្ណោះ យើងត្រូវ​អរព្រះគុណព្រះជាម្ចាស់និងបន្តអធិដ្ឋានសម្រាប់គ្នា​ទៅវិញ​ទៅមក។ ហើយ​ត្រូវ​ធ្វើអំពើល្អដោយមិនចង់បានផលតបស្នងពីគេវិញឡើយ។ គ្រប់ពេលវេលាយើងត្រៀមខ្លួនដើម្បីបង្ហាញឬសម្ដែងធម្មតាករុណារបស់ព្រះជាម្ចាស់ដល់អ្នកដទៃ។ នេះ​ជា​បញ្ជាក់បន្ថែម​របស់​លោក​បូជាចារ្យ​ប្រាក់​ ប៊ុន​ហុង។ លោក​បាន​រំលឹក​គ្រីស្ត​បរិស័ទ​ថា កិច្ច​ការ​បម្រើ​ព្រះជាម្ចាស់​គឺមាន​២ គឺស្ដាប់ព្រះបន្ទូលហើយ យកមកអនុវត្តក្នុងជីវិតដោយកិច្ចការបម្រើ។ …

លោក​បូជាចារ្យ​ថ្មី ប្រាក់ ប៊ុន ហុង រំឭក​គ្រីស្ត​បរិស័ទ​អំពី​របៀប​ទទួល​ស្វាគមន៍ Read More »

អភិបូជា​បិទ​កម្ម​វិធី​បោះ​ជំរំ​កាយរឹទ្ធិ

ធ្វើ​នៅ​ព្រះសហគមន៍​សន្ត​សិលា និង​សន្ត​ប៉ូល ភ្នំពេញ​ថ្មី ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០២២ “ធ្វើ​ជា​សាក្សី​របស់​ព្រះយេស៊ូ” អត្ថបទ​ទី១៖ កិច្ចការ ១,១-១១អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​បន្ទាល់​របស់​ខ្ញុំ។ កក ១,៨អត្ថបទ​ទី២៖ ហេប្រឺ ៩,២៤-២៨;១០,១៩-២៣យើង​ត្រូវ​នាំ​គ្នា​ចូល​ទៅ​ជិត​ព្រះ‌អង្គ​ដោយ​ចិត្ត​ទៀង​ត្រង់។ ហប ១០,២២ដំណឹងល្អ៖ លូកា ២៤,៤៦-៥៣ខ្ញុំ​នឹង​ចាត់​ព្រះ‌វិញ្ញាណ​មក​សណ្ឋិត​លើ​អ្នក​រាល់​គ្នា។ លក ២៤,៤៩ បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ យើង​គោរព​ព្រះយេស៊ូ​ឡើង​ស្ថាន​បរម​សុខ យើង​បាន​ស្តាប់​ទាំង​នៅ​ក្នុង​អត្ថបទ​ទី​១ និង​គម្ពីរ​ដំណឹង​ល្អ “ដូច្នេះ អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​សាក្សី​របស់​ខ្ញុំ​នៅ​ក្នុង​យេរូសាឡឹម​សិន ក្រោយ​មក​នៅ​ក្នុង​ស្រុក​យូដា​ទាំង​មូល នៅ​ស្រុក​សាម៉ារី រហូត​ដល់​ដាច់​ស្រយាល​នៃ​ផែនដី”។ ថ្ងៃ​នេះ ដែល​យើង​អង្គុយ​នៅ​កន្លែង​នេះ​បាន ដោយសារ​មាន​ក្រុម​គ្រីស្ត​ទូត​ពី​ដើម ដោយសារ​សាវ័ក​២០០០​ឆ្នាំ​មុន។ នៅ​ពេល​គេ​បាន​ស្តាប់​លឺ​ព្រះបន្ទូល​របស់​ព្រះយេស៊ូ ដែល​ណែនាំ​ឱ្យ​គេ​ទៅ​ប្រកាស​ដំណឹង​ល្អ​នៅ​គ្រប់​ទី​កន្លែង។ ពី​ទី​ក្រុង​យេរូសាឡឹម​ដល់​ស្រុក​យូដា ដល់​ជុំ​វិញ​សមុទ្រ​មីឌីទែរ៉ាណេ រហូត​ដល់​ដាច់​ស្រយាល​នៃ​ផែនដី គេ​បាន​អនុវត្ត​តាម។ ប្រសិន​បើ គេ​គ្រាន់​តែ​ស្តាប់​ព្រះបន្ទូល​របស់​ព្រះយេស៊ូ ក្រោយ​មក​គេ​ភ្លេច​អនុវត្ត​ព្រះបន្ទូល​ហ្នឹង ថ្ងៃ​នេះ​ប្រហែល​យើង​មិន​នៅ​ទី​នេះ​ទេ។ ពី​ដើម ក្រុម​គ្រីស្ត​ទូត​និង​ក្រុម​សាវ័ក​បាន​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​យ៉ាង​សកម្ម ណែនាំ​ឱ្យ​ព្រះបន្ទូល​បាន​ចាប់​ផ្តើម​ទៅ​គ្រប់​ទី​កន្លែង នៅ​ក្នុង​ពិភព​លោក​ទាំង​មូល​រហូត​ដល់​ដាច់​ស្រយាល​នៃ​ផែនដី រហូត​ដល់​ប្រទេស​កម្ពុជា​យើង។ នៅ​ពេល​យើង​មើល​ឃើញ​ព្រះយេស៊ូ​កំពុង​ឡើង​ស្ថាន​បរម​សុខ នៅ​ពេល​យើង​មើល​ឃើញ​យើង​ដូច​ជា​បាត់​ព្រះយេស៊ូ។ ប៉ុន្តែ យើង​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះយេស៊ូ​ថែម គឺ​នៅ​ពេល​ហ្នឹង​ព្រះអង្គ​បាន​ប្រទាន​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ផ្ទាល់​របស់​ព្រះអង្គ ដែល​ណែនាំ​ឱ្យ​យើង​ដឹង​ថា …

អភិបូជា​បិទ​កម្ម​វិធី​បោះ​ជំរំ​កាយរឹទ្ធិ Read More »

អភិបូជារំលឹកមរណៈសាក្សី ធ្វើនៅព្រះសហគមន៍តាំងគោក កំពង់ធំ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២

អត្ថបទ​ទី១៖ កិច្ចការ ២០,២៨-៣៨ឥឡូវ​នេះ ខ្ញុំ​សូម​ផ្ញើ​បង‌ប្អូន​នឹង​ព្រះ‌ជាម្ចាស់។ កក ២០,៣២ដំណឹងល្អ៖ យ៉ូហាន ១២,២៣-២៦បើ​គ្រាប់​ស្រូវ​នោះ​ងាប់ វា​នឹង​បង្កើត​ផល​បាន​ច្រើន។ យហ ១២,២៤ “ចូល​យ៉ាង​ជ្រៅ​នៅ​ក្នុង​ជំនឿ​របស់​មរណៈសាក្សី” បង​ប្អូន​ជា​ទី​ស្រឡាញ់ រយៈ​ពេល​២​ឆ្នាំ​ហើយ ដែល​យើង​មិន​បាន​ជួប​ជុំ​គ្នា​នៅ​ទី​នេះ ប៉ុន្តែ​សូម​បង​ប្អូន​នឹក​ឃើញ​ដល់​ឆ្នាំ​២០០០ ដែល​លោក​អភិបាល អ៊ីវ រ៉ាមូស បាន​រៀប​ចំ​ទឹក​ដី​នេះ​ដើម្បី​នឹក​រលឹក​នៅ​ក្នុង​ឆ្នាំ​មហា​ករុណា​ទិគុណ អំពី​មរណៈសាក្សី តាម​ប្រសាសន៍​របស់​សម្តេច​ប៉ាប​យ៉ូហាន​ប៉ូល​ទី​២។ ជា​មូល​ហេតុ ថ្ងៃ​នេះ​យើង​ជួប​ជុំ​គ្នា​នៅ​ក្បែរ​ឈើ​ឆ្កាង​នេះ ណែនាំ​ឱ្យ​យើង​នឹក​ឃើញ​ជីវិត​ដ៏​ពិសេស​ដែល​យើង​បាន​ទទួល​តាម​រយៈ​មរណៈសាក្សី​របស់​យើង។ ១០​ឆ្នាំ​មុន យើង​បាន​ជួប​ជុំ​គ្នា​នៅ​ទី​នេះ​ក្នុង​ពេល​វេលា​ពិសេស យើង​មាន​គ្រែ​របស់​លោក​អភិបាល ឆ្មារ សាឡាស់ ជា​គ្រែ​ដ៏​មាន​ជីវិត​ដែល​លោក ឆ្មារ សាឡាស់ បាន​ថ្វាយ​អភិបូជា​រហូត​ដល់​ពេល​វេលា​ចុង​ក្រោយ។ ជា​គ្រែ ដែល​យើង​បាន​រក​ឃើញ​នៅ​ក្នុង​ឆ្នាំ​២០០០​នៅ​ក្នុង​ផ្ទះ​របស់​ពុទ្ធ​បរិស័ទ​ម្នាក់ ដែល​បាន​ថែរក្សា​គ្រែ​នេះ។ គ្រែ​នេះ បាន​ទៅ​ជា​អាសនៈ​យ៉ាង​ពិសេស ដែល​ជា​ធាតុ​សម្រាប់​យើង​ទាំង​អស់​គ្នា។ ១០​ឆ្នាំ​មុន យើង​បាន​ដាក់​គ្រែ​នៅ​ក្រោម​ដើម​ព្រីង​នេះ នៅ​លើ​គ្រែ​នេះ​មាន​ធាតុ​របស់​សន្តី​តេរេសា​នៃ​ព្រះកុមារ​យេស៊ូ។ នៅ​ពេល​ហ្នឹង យើង​បាន​គោរព​ខួប​៥០​ឆ្នាំ​ដែល​លោក​អភិបាល អ៊ីវ រ៉ាមូស បាន​ទទួល​អគ្គ​សញ្ញា​តែង​តាំង​ជា​អភិបាល។ ដូច្នេះ ថ្ងៃ​នេះ​ខ្ញុំ​សូម​អញ្ជើញ​ឱ្យ​បង​ប្អូន​អធិដ្ឋាន​សម្រាប់​វិញ្ញាណ​ក្ខន្ធ​របស់​លោក​អភិបាល អ៊ីវ ដែល​បាន​ទទួល​មរណៈភាព​ឆ្នាំ​មុន​ដោយសារ​ជំងឺ​កូវីដ-១៩។ រយៈ​ពេល​៧​ឆ្នាំ​មក​ហើយ ដែល​ខ្ញុំ​បាន​បើក​តុលា​មរណៈសាក្សី​ជា​ផ្លូវ​ការ ដើម្បី​កាត់​ក្តី​មរណៈសាក្សី​ដែល​ដំបូង​មាន​៣៤​នាក់ …

អភិបូជារំលឹកមរណៈសាក្សី ធ្វើនៅព្រះសហគមន៍តាំងគោក កំពង់ធំ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ Read More »

ជំនួប​ដំបូង​រវាង​លោក​​សិលា សួន​ ហង្សលី និង​អ្នកដឹកនាំ​ព្រះសហគមន៍​ក្នុងភូមិភាគ​កំពង់ចាម​

លោកអភិបាល​ថ្មី​ដែល​ទើប​នឹង​ត្រូវ​ជ្រើសរើស​ដើម្បីដឹកនាំ​ព្រះសហគមន៍​ភូមិភាគ​កំពង់ចាម លោក​សិលា សួន ហង្សលី បាន​ជួបប្រជុំ​ជាមួយ​លោក​បូជាចារ្យ​ក្នុងតំបន់ បព្វជិត-ជិតា នៅ​ក្នុងភូមិភាគកំពង់ចាម​​លើក​ដំបូង កាលពីថ្ងៃទី​១៩ ខែ​កក្កដា ឆ្នាំ​២០២២នេះ នៅក្រុង​​កំពង់ចាម។ សម្តេចប៉ាប​ហ្វ្រង់ស៊ីស្កូ បាន​ជ្រើស​តាំង​លោក​បូជាចារ្យ​សិលា សួន ហង្សលី ដែល​បច្ចុប្បន្ន​កំពុង​បម្រើការងារ​នៅ​មណ្ឌល​សកម្មភាពភ្នំពេញថ្មី ជា​តំណាង​ពេញ​សិទ្ធិលោកអភិបាលព្រះសហគមន៍​​ភូមិភាគ​ភ្នំពេញ និង​ជា​នាយក​ទេវវិទ្យាល័យសន្ត​យ៉ូហាន​ម៉ារី​វីយ៉ាណែរ ដើម្បី​ទទួល​មុខងារ​ជា​អភិបាល​ទទួល​ខុស​ត្រូវ​ព្រះសហគមន៍កាតូលិក​ភូមិភាគកំពង់ចាម កាលពីថ្ងៃទី​១៥ ខែ​កក្កដា ឆ្នាំ​២០២២នេះ។ លោក​ត្រូវ​បាន​បន្ត​មុខងារ​ពី​លោក​អភិបាល​អន់តូនីសាមី ស៊ូសៃរាជ្យ និ​ងលោក​អភិបាល​ប្រ៊ុយណូ កូសម៍​( Apostolic Administor) នៃ​ព្រះសហគមន៍ភូមិភាគកំពង់ចាម។ បន្ទាប់​ពី​សារ​ត្រូវ​បាន​ផ្សព្វ​ផ្សាយកាលពីថ្ងៃទី​១៥ ខែ​កក្កដា ឆ្នាំ​២០២២ លោក​បូជាចារ្យហង្សលី ទទួល​សា​រ​លើក​ទឹក​ចិត្ត​ជា​ច្រើន​សម្រាប់​បេសកកម្ម​ថ្មីរ​បស់លោក។ «ខ្ញុំមាន​ចិត្ត​រំភើប ដោយ​មិន​នឹកស្មាន​ថា ជា​បូជាចារ្យ​ម្នាក់​អាចជួយ​ណែនាំ​ភូមិភាគមួយនោះទេ។» នេះ​ជា​ប្រសាសន៍​របស់​លោក​អភិបា​លថ្មីនៃ​ភូមិភាគកំពង់ចាម ដែល​បាន​ផ្តល់​បទ​សំភាសន៍​កាលពីថ្ងៃទី​១៨ ខែ​កក្កដា​កន្លងទៅនេះ។ លោក​បន្ថែមថា គាត់​បានទទួល​សារ​ពី​លោក​បូជាចារ្យ គ្រីស្ត​បរិស័ទ​ និង​លោកអភិបាល​ផ្សេងៗទៀត​បាន​ផ្ញើ​សារជួយ​គាំទ្រ ហើយពួកគាត់​បង្ហាញ​​អំណរសប្បាយ​ និងលើកទឹកចិត្ត​ឲ្យលោក​​បម្រើ​ក្នុងឋានៈជាអ្នកជួយណែនាំ​ភូមិភាគកំពង់ចាម។​ «ខ្ញុំ​នឹង​យក​ចិត្ត​ទុកដាក់ ប្រើ​អស់​ពី​សមត្ថភាព​ ដើម្បី​បំពេញ​មុខងារថ្មី​ ដែល​ព្រះសហគមន៍​បាន​ជ្រើ​សរើស។» លោក​ហង្សលី​បន្ថែម។ និយាយ​អំពី​បេសកកម្ម​នៃ​ការ​បម្រើ​ក្នុងភូមិភាគ​នេះ លោក​អភិបាល​បាន​ឲ្យដឹងទៀតថា គាត់​ត្រូវ​រៀបចំ​កន្លែង​ដែល​គាត់​កំពុងទទួល​ខុស​ត្រូវ​ឲ្យ​មាន​អ្នក​ទទួល​ការងារ​ជំនួស​សិន បន្ទាប់​មកពេល​ទៅ​កំពង់ចាម …

ជំនួប​ដំបូង​រវាង​លោក​​សិលា សួន​ ហង្សលី និង​អ្នកដឹកនាំ​ព្រះសហគមន៍​ក្នុងភូមិភាគ​កំពង់ចាម​ Read More »

​ព្រះវិហារ​តូច​នៃ​តំបន់​តាខ្មៅ​បាន​ដាក់​ឲ្យ​ប្រើប្រាស់ជាផ្លូវការ

ព្រះវិហារ​តូច​ដែល​បំពាក់​ទៅ​ដោយ​ម៉ាស៊ីន​ត្រជាក់​ រួមនិងអាងជ្រមុជទឹកនៅ​ខាង​ក្នុងនោះ ស្ថិត​ក្នុង​ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ត្រូវបាន​ប្រទានពរ​ នាព្រឹកថ្ងៃទី២១ មិថុនា ២០២២ ដោយ​លោក​អភិបាលព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ និង​មាន​គ្រីស្ត​បរិស័ទ​មកពី​តំបន់​មណ្ឌលសកម្មភាព​តាខ្មៅ​ចូលរួម​ផងដែរ។ លោក​បូជាចារ្យ ហ្វ្រង់​ស្វ័រ ​សាវីយ៉េ ដឺម៉ុង បូជាចារ្យ​ទទួល​ខុសត្រូវ​ព្រះសហគមន៍​មណ្ឌល​សកម្មភាព​តា​ខ្មៅ​មាន​ប្រសាសន៍​ថា ព្រះសហគមន៍​នៅ​ទី​នេះ​ក្រោម​ការ​ដឹក​នាំ​ដោយ​ព្រះ​វិញ្ញាណ​ដ៏​វិ​សុទ្ធ។ លោក​បន្ត​ថា យើង​មាន​សកម្ម​ភាព​ចួប​ជុំ​គ្នា​​ប្រទានព្រះ​ពរ​ ថ្វាយ​អភិបូជា​ ដោយ​មាន​ព្រះសហគមន៍​នៅ​គងនយ​ និង​បងប្អូន​ដែល​​ឈ្វេង​យល់​ពី​ជីវិត​ យើង​រួម​ជាមួយ​គ្នា​បង្កើត​ជាគ្រួសារ​មួយ​នៅ​ទីនេះ និង​ដោយ​សប្បាយ​រីក​រាយ​។ លោក​បូជាចារ្យ​សាវី​យ៉េ ឲ្យ​ដឹង​ទៀតថា នេះជាឱកាស​ដើម្បី​រំ​ឭក​ព្រះ​បន្ទូល​របស់​ព្រះជាម្ចាស់​ដែល​បាន​​កើត​ជាមនុស្ស​ និង​ព្រះ​យេស៊ូ​ជាពន្លឺ ជាព្រះ​បន្ទូល​ដែល​បំភ្លឺជីវិតរបស់​យើង​រៀង​រាល់​ថ្ងៃ​ និង​ជាពិសេស​ពេល​យើង​ថ្វាយ​អភិបូជាជាមួយ​គ្នា​ យើង​បង្កើត​ជីវិត​ជាគ្រីស្ត​បរិស័ទ​ដែល​ជាសក្ខីភាព​អំពី​ជីវិត​របស់ព្រះយេស៊ូ​។ លោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ មានប្រសាសន៍នៅក្នុងកិច្ចចាប់ផ្ដើមកម្មវិធីនេះថា យើងត្រូវតស៊ូខិត​ខំ​ចូល​តាម​ទ្វារចង្អៀត តាម​ព្រះបន្ទូល​របស់​ព្រះយេស៊ូ ដោយត្រូវ​ស្រឡាញ់ខ្មាំងសត្រូវ និង​ចេះដាក់ខ្លួន។ លោក​អភិបាល​បញ្ជាក់​ថា របៀបជាគ្រីស្តបរិស័ទគឺ​ខុស​ពី​របៀប​របស់​លោកីយ៍ គឺ​មិន​មែន​ជា​អ្នក​ធំ តែ​ជា​អ្នក​បម្រើ។ ហើយ​របៀប​ប្រកាសដំណឹង​ល្អ​របស់​គ្រីស្ត​បរិស័ទ​គឺ​ត្រូវ​បង្ហាញ​អំពី​របៀប​រស់នៅ​ប្លែក​ពី​សង្គម។ នៅក្នុងធម្មទេសនា លោកអភិបាលរំឭកថា តំបន់​មណ្ឌល​សកម្មភាព​តាខ្មៅ គឺ​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០១៤ ដើម្បី​ប្រកាសដំណឹង​ល្អ​របស់​ព្រះជាម្ចាស់សម្រាប់​បង​ប្អូន​ខ្មែរ។ នៅក្នុង​ពិធី​ប្រទានព្រះពរនេះដែរ លោក​អភិបាល​បាន​ប្រោស​ទឹក​ព្រះពរលើ​កន្លែង​សំខាន់ៗ​ទាំងបីគឺ៖  អាង​ទឹក​សម្រាប់​ធ្វើអគ្គសញ្ញាជ្រមុជទឹក កន្លែងអានព្រះបន្ទូល តុអាសន:។​ ព្រះវិហារនេះ​មាន​ឈ្មោះ​ថា …

​ព្រះវិហារ​តូច​នៃ​តំបន់​តាខ្មៅ​បាន​ដាក់​ឲ្យ​ប្រើប្រាស់ជាផ្លូវការ Read More »

អគារ​សិក្សា​ថ្មី​ ជាក្តីសង្ឃឹម​សម្រាប់ធនធាន​មនុស្ស​នៅ​កម្ពុជា

អគារសាលាបឋមសិក្សា នៃមជ្ឈមណ្ឌលវប្បធម៌និងភាសាបរទេស (FFCC) មួយខ្នងដែលមានថ្នាក់រៀន១២បន្ទប់ បានដាក់សម្ពោធជាផ្លូវការក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន្ទ អភិបាលនៃគណៈអភិបាលខេត្តកំពត លោកអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតហស្លេ។ កម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់នេះ ប្រព្រឹត្តទៅនៅភូមិសុវណ្ណសាគរ ស្រុកកំពង់បាយ ខេត្តកំពត នាព្រឹកថ្ងៃទី១៧ ខែមិថុនាឆ្នាំ ២០២២ ដោយមានអ្នកចូលរួមប្រមាណជាង ៣០០នាក់។ លោកបូជាចារ្យ តាវ៉ូឡា យ៉ាំងលូកា ជា​ប្រធាន​មណ្ឌល​សកម្មភាព​កំពត មាន​ប្រសាសន៍​ថា ​ សាលានេះ​មានទិសដៅស្វែងរកសេចក្ដីសុខជូនប្រទេសកម្ពុជា ប្រកបដោយវឌ្ឍនភាព ដោយ​ធ្វើឱ្យកុមារគ្រប់ស្រទាប់វណ្ណៈ ទទួលបានការអប់រំប្រកបដោយ គុណភាព ភាតរភាព និងលើកកម្ពស់តម្លៃ វប្បធម៌ សីលធម៌ គុណធម៌ ដើម្បីឲ្យកុមារក្លាយជាពលរដ្ឋល្អនៅក្នុងសង្គមនាពេលអនាគត។ លោកអភិបាល​ អូលីវីយ៉េ ជ្មីតហស្លេមានប្រសាសន៍ថា កម្មវិធីសិក្សារបស់យើងគឺធ្វើយ៉ាងម៉េចដើម្បីណែនាំឱ្យកូនក្មេងយុវជនយុវនារីឲ្យទៅជាមនុស្សដ៏ពេញលក្ខណៈ គឺឱ្យកូនក្មេងរីកចម្រើនបន្តិចម្ដងៗ មិនមែនត្រឹមតែចំណេះដឹងប៉ុន្តែជាមនុស្សដែលពេញលក្ខណៈ។ លោកអភិបាល​មាន​ប្រសាសន៍​បន្ថែម​ថា សាលា​បាន​ខិត​ខំ​បណ្តុះ​បណ្តាល​កុមារ​ឱ្យ​មានសេចក្ដី​ក្លាហាន ឯករាជម្ចាស់ការដែលចេះទទួលខុសត្រូវ​និងបង្កើតទំនាក់ទំនងរវាងលោកគ្រូអ្នកគ្រូជាមួយបងប្អូនព្រមទាំងអ្នកដទៃនៅក្នុងសង្គម។ លោក​អភិបាល​បញ្ជាក់ទៀតថា «យើងជាមនុស្ស ពេញលក្ខណៈនៅពេលដែលយើងចូលទៅក្នុងវប្បធម៌របស់យើងដែលចូលទៅក្នុងគ្រប់វិស័យដែលនាំអោយយើងចូលនៅក្នុងប្រទេសកម្ពុជា ស្គាល់ឫស ណែនាំឱ្យ​ស្គាល់​តួនាទីរបស់យើង ជាតួនាទីដ៏សំខាន់ ដោយ​បន្តរស់នៅក្នុងសុខសន្តិភាពពេញលក្ខណៈ។» …

អគារ​សិក្សា​ថ្មី​ ជាក្តីសង្ឃឹម​សម្រាប់ធនធាន​មនុស្ស​នៅ​កម្ពុជា Read More »

Subscribe to our newsletter

Don't miss new updates on your email