Month: February 2022

សារសម្តេចប៉ាប ហ្រ្វង់ស៊ីស្កូសម្រាប់រដូវអប់រំពិសេស២០២២LENT 2022

*** «យើង​មិន​ត្រូវ​នឿយ‌ណាយ​នឹង​ប្រព្រឹត្ត​អំពើ​ល្អ​ឡើយ ដ្បិត​ប្រសិន​បើ​យើង​មិន​បាក់​ទឹក​ចិត្ត​ទេ​នោះ ដល់​ពេល​កំណត់ យើង​នឹង​ច្រូត​បាន​ផល​ជា​មិន​ខាន។ ហេតុ​នេះ ពេល​យើង​មាន​ឱកាស​នៅ​ឡើយ យើង​ត្រូវ​ប្រព្រឹត្ត​អំពើ​ល្អ​ចំពោះ​មនុស្ស​ទាំង​អស់» (កាឡាទី ៦,៩-១០)។ បងប្អូនជាទីស្រឡាញ់ រដូវ៤០ថ្ងៃ ឬរដូវអប់រំពិសេសគឺជាពេលវេលាដ៏សំខាន់ ដើម្បីចាប់ផ្តើមសារជាថ្មីសម្រាប់បុគ្គលម្នាក់ៗ និងសហគមន៍ ធ្វើដំណើរឆ្ពោះទៅរកបុណ្យចម្លងរបស់ព្រះយេស៊ូគ្រីស្ត ដែលសោយព្រះទិវង្គត និងមានព្រះជន្មរស់ឡើងវិញ។ ការធ្វើដំណើរក្នុងអំឡុងពេលរដូវអប់រំពិសេសឆ្នាំ២០២២នេះ យើងគប្បីរួមគ្នារិះគិតអំពីពាក្យទូន្មានរបស់សន្តប៉ូលនៅក្នុងលិខិតផ្ញើជូនគ្រីស្តបរិស័ទក្រុងកាឡាទីថាៈ «យើង​មិន​ត្រូវ​នឿយ‌ណាយ​នឹង​ប្រព្រឹត្ត​អំពើ​ល្អ​ឡើយ ដ្បិត​ប្រសិន​បើ​យើង​មិន​បាក់​ទឹក​ចិត្ត​ទេ​នោះ ដល់​ពេល​កំណត់ យើង​នឹង​ច្រូត​បាន​ផល​ជា​មិន​ខាន។ ហេតុ​នេះ ពេល​យើង​មាន​ឱកាស​នៅ​ឡើយ យើង​ត្រូវ​ប្រព្រឹត្ត​អំពើ​ល្អ​ចំពោះ​មនុស្ស​ទាំង​អស់» (កាឡាទី ៦,៩-១០)។ ១. ការសាបព្រោះ និងការប្រមូលផល ឃ្លាព្រះបន្ទូលខាងលើនេះ គ្រីស្តទូតប៉ូលលើកយកនិមិត្តរូបអំពីការសាបព្រោះ និងការប្រមូលផល ដែលមានសារសំខាន់សម្រាប់ព្រះយេស៊ូ(ម៉ាថាយ ១៣)។ គ្រីស្តទូតប៉ូលថ្លែងឱ្យយើងដឹងអំពីឱកាស គឺជាពេលវេលាដ៏សំខាន់សម្រាប់សាបព្រោះអំពើល្អដើម្បីអាចប្រមូលផលបាន។ តើឱកាសសម្រាប់យើងសាបព្រោះអំពើល្អនៅពេលណា? ពិតមែន នៅក្នុងរដូវអប់រំពិសេសគឺជាឱកាសល្អ ប៉ុន្តែ គ្រប់ពេលវេលាទាំងអស់នៃជីវិតរបស់មនុស្សនៅក្នុងលោកនេះ គឺជាឱកាសសម្រាប់ប្រព្រឹត្តអំពើល្អ។ រីឯ រដូវអប់រំពិសេសគ្រាន់តែជានិមិត្តរូបមួយ[1]។ នៅក្នុងជីវិតរបស់យើង យើងមានចិត្តអំនួត មានចិត្តលោភលន់មិនចេះស្កប់ស្កល់ យើងតែងតែមានចិត្តចង់បានហើយចង់បានទៀត ដូចមានថ្លែងជាពាក្យប្រស្នាក្នុងគម្ពីរដំណឹងល្អស្តីអំពីបុរសឆោតល្ងង់ម្នាក់ដែលអរសប្បាយ ហើយពឹងផ្អែកលើភោគផលស្តុកស្តម្ភ ដែលគាត់បានប្រមូលទុកនៅក្នុងជង្រុក(លូកា ១២,១៦-២១)។ រដូវអប់រំពិសេសអញ្ជើញយើងឱ្យកែប្រែចិត្តគំនិត …

សារសម្តេចប៉ាប ហ្រ្វង់ស៊ីស្កូសម្រាប់រដូវអប់រំពិសេស២០២២LENT 2022 Read More »

អភិបូជា​ចូល​ឆ្នាំ​ចិន-វៀតណាម ថ្ងៃ​ទី​៣

នៅ​ព្រះសហគមន៍​សន្តី​ម៉ារី ទួលតាំង ថ្ងៃ​ទី​០៣ ខែ​កុម្ភៈ ឆ្នាំ​២០២២ “ជីវិត​ជោគជ័យ​ដោយសារ​យើង​សុចរិត” បង​ប្អូន​ជា​ទី​ស្រឡាញ់ ជា​បឋម​ខ្ញុំ​សូម​ជូន​ពរ​និង​អបអរ​សាទរ​ឆ្នាំ​ថ្មី ថ្ងៃ​នេះ​ជា​ថ្ងៃ​ទី​៣​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន-វៀតណាម ជា​ពេល​វេលា​ដើម្បី​អធិដ្ឋាន​សម្រាប់​ការងារ​របស់​យើង។ ដើម្បី​ឱ្យ​ឆ្នាំ​ថ្មី​នេះ យើង​រក​ស៊ី​យ៉ាង​ស្រួល​បំផុត អំបាញ់​មិញ​ខ្ញុំ​បាន​ប្រសិទ្ធី​ពរ​លើ​ឧបករណ៍​ដែល​យើង​ប្រើ​នៅ​ក្នុង​ការ​រក​ស៊ី។ ថ្ងៃ​នេះ យើង​ត្រូវ​ការ​នឹក​ឃើញ​អ្វី​ដែល​យើង​បាន​ស្តាប់​នៅ​ក្នុង​គម្ពីរ​ដំណឹង​ល្អ ដើម្បី​ឱ្យ​ព្រះពរ​ដែល​យើង​បាន​ទទួល​ណែនាំ​ឱ្យ​មាន​ផល​ផ្លែ​នៅ​ក្នុង​ជីវិត​របស់​យើង​ពេញ​មួយ​ឆ្នាំ។ អ្វី​ដែល​យើង​បាន​ស្តាប់​មុន​គេ​បង្អស់​គឺ ព្រះជាម្ចាស់​បាន​បង្កើត​យើង ព្រះជាម្ចាស់​បាន​ប្រទាន​តួនាទី​ឱ្យ​យើង បេសកកម្ម​ឱ្យ​យើង គឺ “ព្រះជាម្ចាស់​បាន​យក​មនុស្ស​ទៅ​ដាក់​ក្នុង​សួន​អេដេន ដើម្បី​ឱ្យ​គេ​ភ្ជួរ​រាល់​និង​ថែ​រក្សា​សួន​នោះ”។ ដូច្នេះ ព្រះជាម្ចាស់​មិន​តែ​ប្រទាន​ព្រះពរ ក្រោយ​មក​ពេល​យើង​បាន​ទទួល​ព្រះពរ​ហើយ​យើង​ដឹង​ថា យើង​អាច​រក​ស៊ី​បាន ឬ​យើង​មាន​លុយ​ច្រើន​ធ្លាក់​ពី​ស្ថាន​បរម​សុខ​មក។ មិន​មែន​ទេ ព្រះជាម្ចាស់​ឱ្យ​យើង​មាន​តួនាទី ពី​ដើម​រៀង​មក​នៅ​ក្នុង​សួន​អេដេន​យើង​ត្រូវ​ការ​ភ្ជួរ​ដី ពេល​យើង​ភ្ជួរ​ដី​យើង​ដឹង​ថា​ដី​ល្អ​ទៅៗ។ មាន​ន័យ​ថា ដំណាំ​របស់​យើង​បាន​ផ្លែ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ច្រើន​ទៅៗ ប៉ុន្តែ​តើ​ផ្លែ​នេះ​ចេញ​ពី​ណា​មក? មិន​មែន​ចេញ​ពី​ព្រះជាម្ចាស់​ដែល​បាន​ឱ្យ​ទឹក​ភ្លៀង​ធ្លាក់​ដូច​ទឹក​មាស​ឬ​ទឹក​ប្រាក់ ប៉ុន្តែ​ផ្លែ​នេះ​ចេញ​ដោយ​សារ​យើង​បាន​ខិត​ខំ​អស់​ពី​កម្លាំង​កាយ​កម្លាំង​ចិត្ត ដើម្បី​ភ្ជួរ​ដី ដើម្បី​ថែរក្សា​សួន​ហ្នឹង។ មាន​ន័យ​ថា ការងារ​ដែល​យើង​ធ្វើ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ចេញ​ពី​ញើស​ឈាម​របស់​យើង​ដ៏​ពិត​ប្រាកដ នេះ​ជា​បេសកកម្ម​ដែល​យើង​បាន​ទទួល។ ហេតុ​នេះ​ហើយ ថ្ងៃ​នេះ​ដែល​យើង​អធិដ្ឋាន​សម្រាប់​ការងារ​របស់​យើង យើង​ដឹង​ថា​ព្រះជាម្ចាស់​ប្រទាន​ព្រះពរ​ដល់​មនុស្ស​ដែល​យក​ចិត្ត​ទុក​ដាក់​ធ្វើ​ការ​អស់​ពី​សមត្ថភាព។ ដូច​យើង​បាន​ស្តាប់​នៅ​ក្នុង​អត្ថបទ​ទី​២​អំបាញ់​មិញ “ព្រះអង្គ​ដែល​ប្រទាន​គ្រាប់​ពូជ​ដល់​អ្នក​សាប​ព្រោះ និង​ប្រទាន​ចំណី​អាហារ​ឱ្យ​គេ​ផង​នោះ”។ ប៉ុន្តែ ព្រះជាម្ចាស់​មិន​ប្រទាន​ម្ហូប​អាហារ​ទទេ​នោះ​ទេ ព្រះជាម្ចាស់​ប្រទាន​គ្រាប់​ពូជ​ដល់​អ្នក​សាប​ព្រោះ មាន​ន័យ​ថា​យើង​ត្រូវ​តែ​ភ្ជួរ​ដី យើង​ត្រូវ​ការ​សាប​ព្រោះ​ដើម្បី​ឱ្យ​មាន​ផ្លែ។ ការងារ​របស់​យើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ក៏​ដូច​គ្នា​ដែរ អ្នក​ដែល​ជោគ​ជ័យ​មិន​មែន​ដោយសារ​ត្រូវ​ប៉ាន់​ដី …

អភិបូជា​ចូល​ឆ្នាំ​ចិន-វៀតណាម ថ្ងៃ​ទី​៣ Read More »

អភិបូជា​សច្ចា​និរន្តរ៍​របស់​បង​ស្រី​ឧបការ​គុណ​បី​នាក់

ធ្វើ​នៅ​ព្រះសហគមន៍​ព្រះកុមារ​យេស៊ូ បឹង​ទំពន់ ថ្ងៃ​ទី​០២ ខែ​កុម្ភៈ ឆ្នាំ​២០២២ អត្ថបទ​ទី១៖ ហេប្រឺ ២,១៤-១៨ ពេល​ជួប​ការ​ល្បង‌ល ព្រះ‌អង្គ​ក៏​អាច​ជួយអស់​អ្នក​ដែល​ជួប​នឹង​ការ​ល្បង‌ល​បាន​ដែរ។ ហប ២,១៨ ដំណឹងល្អ៖ លូកា ២,២២-៤០ ភ្នែក​ទូល‌បង្គំ​បាន​ឃើញ​ការ​សង្គ្រោះ ដែល​ព្រះ‌អង្គ​បាន​ប្រទាន​មក​ឲ្យ​ប្រជា‌ជាតិ​ទាំង​អស់។ លក ២,៣០-៣១ “ទុក​ឱ្យ​ព្រះពន្លឺ​រះ​ក្នុង​ដួង​ចិត្ត​យើង” បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ​ជា​ថ្ងៃ​នៃ​អំណរ​សប្បាយ ដោយសារ​ព្រះយេស៊ូ​បាន​ថ្វាយ​ខ្លួន​នៅ​វិសាល​វិហារ​ក្នុង​ទីក្រុង​យេរូសាឡឹម។ តាម​ប្រពៃណី​ព្រះសហគមន៍ យើង​គោរព​ព្រះពន្លឺ​ដែរ ដោយសារ​ព្រះយេស៊ូ​ជា​ព្រះពន្លឺ​ដែល​បំភ្លឺ​ពិភព​លោក។ ជា​ពេល​វេលា ដែល​យើង​អធិដ្ឋាន​យ៉ាង​ពិសេស​សម្រាប់​បព្វជិត​បព្វជីតា និង​បង​ប្អូន​ទាំង​អស់​ដែល​បាន​ផ្ញើ​ជីវិត​ទាំង​ស្រុង​ទៅ​លើ​ព្រះជាម្ចាស់។ ថ្ងៃ​នេះ នៅ​ក្នុង​អំណរ​សប្បាយ​នៃ​ព្រះសហគមន៍​ទូទាំង​ពិភព​លោក ព្រះសហគមន៍​កម្ពុជា​មាន​អំណរ​សប្បាយ​ថែម​ទៀត ដោយ​ទទួល​ស្វាគមន៍​បង​ស្រី​បី​នាក់​នៅ​ក្នុង​ក្រុម​គ្រួសារ​ឧបការ​គុណ ដែល​បាន​ផ្ញើ​ជីវិត​ទាំង​ស្រុង​ទៅ​លើ​ព្រះជាម្ចាស់​អស់​មួយ​ជីវិត។ ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​ដល់​ឪពុក​ម្តាយ​របស់​បង​ស្រី​ទាំង​បី​នាក់ ដែល​បាន​ឯកភាព ដែល​បាន​ផ្ញើ​អំណោយ​ទាន​យ៉ាង​ពិសេស​ដល់​ព្រះសហគមន៍។ ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​ដល់​លោក​ឪពុក និង​បង​ស្រី​មួយ​ចំនួន​ដែល​បាន​ដឹក​នាំ បាន​ណែនាំ​បង​ស្រី​ពី​ប៉ុន្មាន​ឆ្នាំ​កន្លង​មក នៅ​ក្នុង​ការ​អប់រំ​ទាំង​ផ្លូវ​វិញ្ញាណ ទាំង​ផ្លូវ​ចិត្ត ជា​ពិសេស​ចំណេះ​ដឹង។ សូម​ថ្លែង​អំណរ​គុណ​ដល់​ក្រុម​គ្រីស្ត​បរិស័ទ​តាម​ព្រះសហគមន៍​នីមួយៗ ក៏​ដូច​ជា​ក្រុម​បង​ស្រី បព្វជិត​បព្វជីតា​ដែល​បាន​មក​ថ្ងៃ​នេះ​យ៉ាង​ច្រើន។ នេះ​បាន​ជួយ​ឱ្យ​បង​ស្រី​បាន​រីក​ចម្រើន មិន​មែន​តែ​នៅ​ក្នុង​ចំណេះ​ដឹង ប៉ុន្តែ​នៅ​ក្នុង​ប្រាជ្ញា​ឈ្លាសវៃ នៅ​ក្នុង​កម្លាំង​កាយ​កម្លាំង​ចិត្ត។ ដើម្បី​ថ្ងៃ​នេះ​មាន​ជំនឿ​រឹង​មាំ មាន​កម្លាំង​ដ៏​ពេញ​លក្ខណៈ និង​មាន​សេចក្តី​ស្រឡាញ់​ពេញ​ខ្លួន ដើម្បី​ប្រកាស​ថា​បង​ស្រី​សុខ​ចិត្ត​ដើរ​ជា​មួយ​ព្រះយេស៊ូ​អស់​មួយ​ជីវិត នៅ​ក្នុង​ក្រុម​បង​ស្រី​ឧបការ​គុណ។ …

អភិបូជា​សច្ចា​និរន្តរ៍​របស់​បង​ស្រី​ឧបការ​គុណ​បី​នាក់ Read More »

អភិបូជា​ចូលឆ្នាំចិន-វៀតណាម ថ្ងៃ​ទី​២

នៅ​ព្រះសហគមន៍​សន្ត​ហ្វ្រង់ស្វ័រ​សាវីយ៉េ ចំប៉ា ថ្ងៃ​ទី​០២ ខែ​កុម្ភៈ ឆ្នាំ​២០២២ “ឆ្នាំ​ថ្មី​ព្រះពរ​ថ្មី” បង​ប្អូន​ជា​ទី​ស្រឡាញ់ នៅ​ថ្ងៃ​ដែល​យើង​ចូល​នៅ​ក្នុង​ថ្ងៃ​ទី​២​នៃ​ពិធី​ចូល​ឆ្នាំ​ប្រពៃណី​ចិន-វៀតណាម ជា​ពេល​វេលា​មួយ​ដើម្បី​ទទួល​សេចក្តី​សុខ​ថែម​ទៀត។ ពី​ម្សិល​មិញ យើង​បាន​សុំ​ព្រះពរ​ពី​ព្រះជាម្ចាស់​សម្រាប់​ក្រុម​គ្រួសារ​យើង សម្រាប់​ជីវិត​របស់​យើង សម្រាប់​ប្រទេស​របស់​យើង សម្រាប់​ពិភព​លោក​របស់​យើង​ដែរ។ ថ្ងៃ​នេះ យើង​បាន​មើល​ឃើញ​ថែម​ទៀត​ប្រសិន​បើ​យើង​គោរព​មាតាបិតា ប្រសិន​បើ​យើង​ស្តាប់​បង្គាប់​មាតាបិតា យើង​មាន​សេចក្តី​សុខ និង​យើង​មាន​អាយុ​វែង​នៅ​លើ​ផែនដី​នេះ។ នេះ​ជា​កម្លាំង​មួយ​ថ្មី​សម្រាប់​យើង​ទាំង​អស់ ដែល​កំពុង​ស្វែង​រក​សេចក្តី​សុខ ស្វែង​រក​សុភមង្គល​ដ៏​ពិត​ប្រាកដ ស្វែង​រក​កម្លាំង​សម្រាប់​ឆ្នាំ​ថ្មី​នេះ។ ព្រះពរ​ដែល​យើង​បាន​ទទួល​ពី​ព្រះជាម្ចាស់ ជា​ព្រះពរ​មួយ​យ៉ាង​ពិសេស ណែនាំ​ឱ្យ​យើង​អាច​តស៊ូ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ខាង​មុខ​នេះ។ ព្រះពរ​ដែល​មក​ពី​ព្រះជាម្ចាស់ ជា​ព្រះពរ​ដែល​ធានា​ឱ្យ​យើង​ពោរពេញ​ដោយ​សេចក្តី​ស្រឡាញ់​ដ៏​ពិត​ប្រាកដ​មែន ធានា​ឱ្យ​យើង​ចេះ​រួម​រស់​ជា​គ្រួសារ​តែ​មួយ​យ៉ាង​ពិត​ប្រាកដ។ ដោយសារ យើង​មាន​ព្រះជាម្ចាស់​ដែល​គង់​នៅ​ជា​មួយ​យើង ដោយសារ​យើង​មាន​ព្រះជាម្ចាស់​ដែល​ជា​ទី​ពឹង​របស់​យើង។ យើង​ដឹង​ហើយ​ថា នៅ​ពេញ​មួយ​ឆ្នាំ​ខាង​មុខ​នេះ​យើង​ត្រូវ​ជួប​ជា​មួយ​អំណរ​សប្បាយ​ផង ជា​មួយ​ទុក្ខ​លំបាក​ផង ជា​មួយ​សេចក្តី​សុខ ជា​មួយ​ការ​ឈឺ​ចាប់ ជា​មួយ​រឿង​ដែល​កើត​ឡើង​នៅ​ក្នុង​គ្រួសារ​របស់​យើង​ផ្ទាល់ ជា​មួយ​បង​ប្អូន​ដែល​នឹង​ទទួល​មរណៈភាព។ ប៉ុន្តែ យើង​ត្រូវ​ទទួល​សេចក្តី​សុខ​យ៉ាង​ច្រើន​ដែរ តាម​រយៈ​គ្រួសារ​របស់​យើង តាម​រយៈ​ជីវិត​របស់​យើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ដោយ​ដឹង​ថា យើង​មាន​ព្រះជាម្ចាស់​ដែល​គង់​នៅ​ជា​មួយ​យើង យើង​មាន​ទី​ពឹង​មួយ​យ៉ាង​ពិសេស​បំផុត​គឺ​ព្រះជាម្ចាស់​ផ្ទាល់។ ថ្ងៃ​នេះ ព្រះសហគមន៍​ដាស់​តឿន​យើង​ឱ្យ​យើង​ចេះ​គោរព​មាតាបិតា ឱ្យ​យើង​ចេះ​ស្រឡាញ់​មាតាបិតា ឱ្យ​យើង​ចេះ​គោរព​បព្វបុរស​របស់​យើង ដែល​ធ្វើ​ដំណើរ​ជា​មួយ​យើង​ពី​ដើម​រៀង​មក។ បង​ប្អូន​ជា​ទី​ស្រឡាញ់ នៅ​ក្នុង​សារ​លិខិត​របស់​សម្តេច​ប៉ាប ហ្វ្រង់ស៊ីស្កូ ដែល​បាន​ដែល​សរសេរ​នៅ​ថ្ងៃ​ទី​០១ …

អភិបូជា​ចូលឆ្នាំចិន-វៀតណាម ថ្ងៃ​ទី​២ Read More »

អភិបូជា​ចូលឆ្នាំចិន-វៀតណាម ថ្ងៃ​ទី​១

នៅ​ព្រះសហគមន៍​សន្ត​យ៉ូសែប ជ្រៃធំ ថ្ងៃ​ទី​០១ ខែ​កុម្ភៈ ឆ្នាំ​២០២២ “ទទួល​ព្រះពរ​នៅ​ក្នុង​ឆ្នាំ​ខ្លា” បង​ប្អូន​ជា​ទី​ស្រឡាញ់ នៅ​ក្នុង​ឆ្នាំ​ខាល (សត្វ​ខ្លា) ដែល​ណែនាំ​ឱ្យ​យើង​យល់​ថា​ឆ្នាំ​នេះ​យើង​ពោរពេញ​ដោយ​កម្លាំង ពោរពេញ​ដោយ​សេចក្តី​សុខ ពោរពេញ​ដោយ​អំណាច​និង​ឫទ្ធានុភាព​ដែល​មក​ពី​ព្រះជាម្ចាស់។ ខ្ញុំ​បាន​ឃើញ​ពី​ម្សិល​មិញ មាន​បង​ប្អូន​ជា​ច្រើន​ស្ទើរ​ទូទាំង​ប្រទេស​ដែល​បាន​សែន ដោយ​បាន​រៀប​ចំ​ទាំង​ម្ហូប​អាហារ ទាំង​ជ្រូក​ខ្វៃ ទាំង​ផ្លែ​ឈើ… ដើម្បី​ថ្វាយ​ព្រះ​ណា​មួយ ជូន​ដល់​អារក្ស​អ្នក​តា ម្ចាស់​ទឹក​ម្ចាស់​ដី…។ សម្រាប់​យើង​ជា​គ្រីស្ត​បរិស័ទ​យើង​ដឹង​ហើយ ពី​យប់​មិញ​យើង​ចាប់​ផ្តើម​ឆ្លង​នៅ​ក្នុង​ឆ្នាំ​ថ្មី​នេះ យើង​បាន​ថ្វាយ​ទាំង​ជីវិត ទាំង​កម្លាំង ទាំង​ភាព​ខ្សោយ​នៅ​ក្នុង​ជីវិត​របស់​យើង​ទៅ​លើ​ព្រះជាម្ចាស់។ ពី​ព្រឹក​មិញ នៅ​ពេល​យើង​ហែ​ចូល​នៅ​ក្នុង​អភិបូជា យើង​បាន​ចាប់​ផ្តើម​ដោយ​បទ​ចម្រៀង​ដែល​យើង​ថ្វាយ​ជីវិត​របស់​យើង ទៅ​លើ​ព្រះយេស៊ូ​គ្រីស្ត​នៅ​លើ​ឈើ​ឆ្កាង ជីវិត​របស់​យើង​ទៅ​លើ​ព្រះនាង​ម៉ារី ជីវិត​របស់​យើង​ទៅ​លើ​សន្ត​យ៉ូសែប។ ដោយ​ដឹង​ថា នៅ​ក្នុង​ព្រះជាម្ចាស់​យើង​ទទួល​ព្រះពរ​ដ៏​ពេញ​លក្ខណៈ។ បង​ប្អូន​ជា​ទី​ស្រឡាញ់ មូល​ហេតុ​អ្វី​យើង​សុំ​ព្រះពរ​ពី​ព្រះជាម្ចាស់​ដើម្បី​ចូល​នៅ​ក្នុង​ឆ្នាំ​ថ្មី? ដោយសារ​យើង​ចង់​ស្តាប់​ព្រះបន្ទូល​របស់​ព្រះយេស៊ូ​ម្តង​ទៀត “ខ្ញុំ​ទុក​សេចក្តី​សុខ​សាន្ត​ឱ្យ​អ្នក​រាល់​គ្នា ខ្ញុំ​ផ្តល់​សេចក្តី​សុខ​សាន្ត​របស់​ខ្ញុំ​ឱ្យ​អ្នក​រាល់​គ្នា”។ តាម​ពិត​សម្រាប់​ជន​ជាតិ​ចិន ជន​ជាតិ​ជប៉ុន និង​វៀតណាម​ពី​ដើម នៅ​ពេល​យើង​មើល​អាំង​ប៉ាវ យើង​បាន​ឃើញ​អក្សរ​ចិន​ដែល​មាន​ន័យ​ថា “សុភមង្គល”។ ដើម្បី​បាន​ពាក្យ​សុភមង្គ នៅ​ក្នុង​នេះ​មាន​បួន​អក្សរ គឺ​មាន​មាត់ និង​ស្រែ ហេតុ​នេះ​ហើយ​យើង​ត្រូវ​ការ​មាន​ស្រែ​ដើម្បី​ចិញ្ចឹម​ជីវិត​របស់​យើង។ ក្បាល​នៃ​អក្សរ​នេះ​គឺ​ព្រះ តាម​ពិត​ដើម្បី​ចិញ្ចឹម​ជីវិត​របស់​យើង​ទោះ​បី​យើង​មាន​ស្រែ​ក៏​ដោយ សំខាន់​បំផុត​ឱ្យ​យើង​ទទួល​ព្រះពរ​ពី​ព្រះជាម្ចាស់។ នៅ​ពេល​យើង​ទទួល​ព្រះពរ​ពី​ព្រះជាម្ចាស់ យើង​មាន​កម្លាំង​កាយ​កម្លាំង​ចិត្ត​ដើម្បី​ចិញ្ចឹម​ជីវិត ចិញ្ចឹម​គ្រួសារ​របស់​យើង …

អភិបូជា​ចូលឆ្នាំចិន-វៀតណាម ថ្ងៃ​ទី​១ Read More »

ធ្វើ​ឱ្យ​ជីវិត​មាន​ផ្លែ​ល្អ

នៅ​ព្រះសហគមន៍​កំពង់​អំពិល អភិបូជា​ថ្ងៃ​អាទិត្យ​ទី​៨​ក្នុង​រដូវ​ធម្មតា តាកែវ ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០២២ អត្ថបទ​ទី១៖ បេនស៊ីរ៉ាក ២៧,៤-៧កុំ​សរសើរ​នរណា​ម្នាក់ មុន​ពេល​បាន​ឮ​សម្ដី​របស់​គេ ដ្បិត​ពាក្យ​សម្ដី​នេះ​ហើយ​ដែល​បង្ហាញ​ពី​ចិត្ត​គំនិត​របស់​មនុស្ស។ បសរ ២៧,៧អត្ថបទ​ទី២៖ កូរិនថូសទី១ ១៥,៥៤-៥៨អំណាច​នៃ​សេចក្ដី​ស្លាប់​នោះ មក​ពី​អំពើ​បាប។ ១ករ ១៥,៥៦ដំណឹងល្អ៖ លូកា ៦,៣៩-៤៥សិស្ស​ដែល​បាន​ទទួល​ចំណេះ​សព្វ​គ្រប់ អាច​ស្មើ​នឹង​គ្រូ​បាន។ លក ៦,៤០ បង​ប្អូន​ជា​ទី​ស្រឡាញ់ យើង​បាន​ស្ដាប់​ពាក្យ​ប្រស្នា ដែល​ណែនាំ​ឲ្យ​យើង​អាច​យល់​យ៉ាង​ច្បាស់ អំពី​ជីវិត​របស់​យើង​ប្រចាំ​ថ្ងៃ។ នៅ​ក្នុង​នេះ មាន​រឿង​ពីរ​ដែល​ព្រះយេស៊ូ​ចង់​លើក​ដើម្បី​ឲ្យ​យើង​គិត​ពិចារណា រឿង​ទី​១​គឺ​ព្រះយេស៊ូ​ថា​ឲ្យ​យើង យើង​ពូកែ​មើល​ឃើញ​រឿង​អាក្រក់​ដ៏​តូច​តាច​បំផុត​នៅ​ក្នុង​ខ្លួន​គេ។ តូច​មែន​ទែន​ដូច​ជា​ធូលី​នៅ​ក្នុង​ភ្នែក មើល​ឃើញ​ច្បាស់​នៅ​ពេល​គេ​ធ្វើ​អ្វី​ខុស យើង​ចេះ​តែ​មើល​ងាយ​គេ យើង​ចេះ​តែ​ស្ដី​ឲ្យ​គេ។ ផ្ទុយ​ទៅ​វិញ ពេល​យើង​ផ្ទាល់​ខ្លួន​ធ្វើ​ខុស​ធំ​បំផុត​យើង​មើល​មិន​ឃើញ ដូច​ជា​យើង​មាន​ធ្នឹម​ដ៏​ធំ​បំផុត​នៅ​ក្នុង​ភ្នែក​របស់​យើង។ យើង​មើល​មិន​ឃើញ ប៉ុន្តែ​ធូលី​ដ៏​តូច​បំផុត​នៅ​ក្នុង​ភ្នែក​របស់​គេ​យើង​មើល​ឃើញ​យ៉ាង​ច្បាស់។ ព្រះយេស៊ូ​ថ្ងៃ​នេះ​ណែនាំ​ឲ្យ​យើង​ចេះ​មើល​ឃើញ ទី​១​បង​ប្អូន​ឯទៀតៗ​នៅ​ក្នុង​របៀប​ល្អ និង​ទី​២​ឲ្យ​យើង​ចេះ​កែ​ប្រែ​ចិត្ត​គំនិត​របស់​យើង។ ឲ្យ​មើល​ឃើញ​អ្វី​ដែល​ស្ទើរ​នៅ​ក្នុង​ជីវិត​របស់​យើង ដើម្បី​ទៅ​ជា​មនុស្ស​ដ៏​ល្អ ដែល​មាន​របៀប​ដ៏​ល្អ​ប្រសើរ​បំផុត។ ដោយសារ នៅ​ក្នុង​រឿង​ទី​២​ព្រះយេស៊ូ​បាន​រំលឹក​ដែរ “ដើម​ឈើ​ល្អ​មិន​ដែល​ឲ្យ​ផ្លែ​អាក្រក់​ឡើយ” យើង​ដឹង​ហើយ​នៅ​ពេល​មាន​ដើម​ឈើ​មួយ​យ៉ាង​ស្អាត​បំផុត យើង​ទទួល​បាន​ផ្លែ​យ៉ាង​ឆ្ងាញ់​បំផុត។ ជីវិត​របស់​យើង យើង​ប្រៀប​ដូច​ជា​ដើម​ឈើ​មួយ ប្រសិន​បើ​ដើម​ឈើ​របស់​យើង​បាន​លូត​លាស់​នៅ​ក្នុង​ដី​ល្អ ដែល​យើង​ស្រោច​ទឹក …

ធ្វើ​ឱ្យ​ជីវិត​មាន​ផ្លែ​ល្អ Read More »

ក្រីក្រ​ដែល​សុខ​ចិត្ត​លះ​បង់​ចោល

អភិបូជា​សំណាក់​ធម៌​បព្វ​ជិត​បព្វ​ជិតា ធ្វើ​នៅ​ព្រះសហគមន៍​សន្ត​សិលា និងសន្តប៉ូល ភ្នំពេញ​ថ្មី ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២២ អត្ថបទ​ទី១៖ យ៉ាកុប ៥,១៣-២០ពាក្យ​អធិស្ឋាន​ដែល​ផុស​ចេញ​មក​ពី​ជំនឿ នឹង​សង្គ្រោះ​អ្នក​ជំងឺ​នោះ។ យក ៥,១៥ដំណឹងល្អ៖ ម៉ាកុស ១០,១៣-១៦អ្នក​ណា​មិន​ព្រម​ទទួល​ព្រះ‌រាជ្យ​ព្រះ‌ជា‌ម្ចាស់ ដូច​ក្មេង​តូច​មួយ​ទទួល​ទេ អ្នក​នោះ​មិន​អាច​ចូល​ក្នុង​ព្រះ‌រាជ្យ​ព្រះ‌អង្គ​ឡើយ។ មក ១០,១៥ បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ យើង​ជួប​ជុំ​គ្នា​ជា​មួយ​លោក​ឪពុក បង​ស្រី​បង​ប្រុស ដែល​ជា​ប្រធាន​នៅ​ក្នុង​ក្រុម​បព្វ​ជិត​បព្វជីតា​នីមួយៗ​នៅ​ក្នុង​ភូមិភាគ​ភ្នំពេញ។ នៅ​ពេល​យើង​ឃើញ​ក្រុម​របស់​យើង​ដែល​មាន​ច្រើន នៅ​ក្នុង​ភូមិភាគ​ភ្នំពេញ​យើង​ជិត​៣០​ក្រុម។ នៅ​ពេល​ខ្ញុំ​អង្គុយ​អំបាញ់​មិញ ខ្ញុំ​បាន​មើល​បង​ប្អូន​និង​ចាប់​អារម្មណ៍​ដែរ ដោយ​សារ​យើង​មក​ពី​ប៉ុន្មាន​ប្រទេស។ នៅ​ទី​នេះ​យើង​ជា​តំណាង​នៃ​ទ្វីប​អាស៊ី មាន​ខ្មែរ មាន​វៀតណាម មាន​ថៃ មាន​ជប៉ុន មាន​កូរ៉េ មាន​ហ្វីលីពីន មាន​ឥណ្ឌា មាន​ខ្លះ​មក​ពី​អាមេរិក​ខាង​ត្បូង​ដែរ។ ដូច្នេះ ពេល​យើង​ឃើញ​គ្រួសារ​មួយ​យ៉ាង​ពិសេស ដែល​មក​ពី​ប្រទេស​ផ្សេងៗ​ពី​គ្នា ដែល​មាន​របៀប​និង​បេសកកម្ម​ផ្សេង​ពី​គ្នា។ ប៉ុន្តែ ពេល​យើង​មក​ថ្វាយ​អភិបូជា​នេះ​យើង​យល់​ថា អ្វីៗ​ទាំង​អស់​ដែល​ណែនាំ​ឲ្យ​យើង​ជា​មនុស្ស​ខុសៗ​គ្នា ទៅ​ជា​ទ្រព្យ​សម្បត្តិ​ដល់​កំពូល។ យើង​ដឹង​ថា នៅ​ក្នុង​ព្រះយេស៊ូ​តាម​ពិត​យើង​ជា​ក្រុម​គ្រួសា​តែ​មួយ។ ថ្ងៃ​នេះ ព្រះយេស៊ូ​ដឹក​នាំ​យើង​មែន​ទែន ដើម្បី​ឲ្យ​យើង​មាន​ផ្លូវ​តែ​មួយ ដើម្បី​ធ្វើ​ដំណើរ​រួម​ជា​មួយ​គ្នា និង​ដើម្បី​បំពេញ​បេសកកម្ម​របស់​យើង ដែល​ជា​អ្នក​ប្រកាស​ដំណឹង​ល្អ អ្នក​កសាង​ព្រះរាជ​របស់​ព្រះជាម្ចាស់ …

ក្រីក្រ​ដែល​សុខ​ចិត្ត​លះ​បង់​ចោល Read More »

បេក្ខជនចំនួន១៥នាក់សុំចូលព្រះសហគមន៍

ក្នុងសំលៀកបំពាក់អាវស និងសំពត់ឬខោពណ៌ខ្មៅឬខៀវ ឈរតម្រង់ជាពីរជួរនៅមុខព្រះវិហារសន្តសិលានិងសន្តប៉ូលដែលមានទ្វារបិទជិត បេក្ខជនពេញវ័យចំនួន១៥នាក់បាន គោះទ្វារព្រះវិហារ។ លោកបូជាចារ្យសិលា សួន ហង្សលី បូជាចារ្យទទួលខុសត្រូវព្រះវិហារនិងជាប្រធានមណ្ឌលសកម្មភាពភ្នំពេញថ្មី បានស្រែកសួរពីចម្ងាយថា «តើអ្នកមករកអ្វី?» បេក្ខជនទាំងអស់បានឆ្លើយព្រមគ្នាថា «ខ្ញុំមកសុំចូលព្រះសហគមន៍»។ លោកបូជាចារ្យបានស្វាគមន៍ពួកគេ ដោយបើកទ្វារឲ្យចូលក្នុងព្រះវិហាររួមជាមួយគ្រីស្តបរិស័ទនានា។ នេះជាកម្មវិធីមួយដែលព្រះសហគមន៍កាតូលិកនៅកម្ពុជាបានធ្វើឡើង សម្រាប់អស់អ្នកមកឈ្វេងយល់ជំនឿ ដែលជាដំណាក់កាលដំបូងមុនពេលទទួលអគ្គសញ្ញាជ្រមុជទឹក គឺជាពិធីសុំចូលព្រះសហគមន៍ ឬហៅថា ជំហានទី១។ កម្មវិធីនេះបានធ្វើឡើងនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ នៅព្រះវិហារសន្តសិលានិងសន្តប៉ូល ស្ថិតនៅក្នុងភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ លោកសោម លោកា អាយុ៣៦ឆ្នាំបានឲ្យដឹងថា គាត់ស្គាល់ព្រះសហគមន៍តាមរយៈបងប្អូនរបស់គាត់ និងតាមរយៈការងារដែលគាត់កំពុងធ្វើសព្វថ្ងៃនេះ។ លោកា មានស្រុកកំណើតមកពីខេត្តប៉ៃលិន ដែលមានចម្ងាយ៣៦៧គីឡូម៉ែត្រពីទីក្រុងភ្នំពេញ គឺជាបុគ្គលិកម្នាក់កំពុងបម្រើការងារជាងមួយឆ្នាំហើយនៅក្នុងផ្នែកទទួលស្វាគមន៍ភ្ញៀវរបស់មណ្ឌលសកម្មភាពភ្នំពេញថ្មី។ លោកលោកា និយាយថា «ខ្ញុំឃើញពីភាពទំនាក់ទំនងនៅក្នុងសហគមន៍ ក៏ដូចជាការជួយផ្សេងៗរបស់ព្រះសហគមន៍ មានកិច្ចការល្អជាច្រើនដែលជួយដល់សង្គមរបស់យើង។» លោកលោកា បានបញ្ជាក់ថា «ខ្ញុំបានចូលរួមញឹកញាប់ជាមួយសកម្មភាពរបស់ព្រះសហគមន៍ ជាពិសេសគឺកម្មវិធីសប្បុរសធម៌។ ខ្ញុំសប្បាយចិត្ត និងរំភើបមែនទែន ទោះបីខ្ញុំជួយបានត្រឹមតែកម្លាំង ប៉ុន្តែខ្ញុំមានអារម្មណ៍រំភើបនៅពេលឃើញព្រះសហគមន៍មានទឹកចិត្ត សប្បុរសធម៌សម្រាប់បងប្អូនរបស់យើង។» ដោយសារចំណុចនេះ បានជំរុញឲ្យលោកសោម លោកា …

បេក្ខជនចំនួន១៥នាក់សុំចូលព្រះសហគមន៍ Read More »

ព្រះវិហារសន្តយ៉ូសែបនិងជើងជួងព្រះនាងម៉ារី សំប៉ាន ត្រូវបានសម្ពោធជាផ្លូវការណ៍

សំឡេង​ចម្រៀង​លើក​តម្កើង​ព្រះជាម្ចាស់​បាន​លាន់ឮ​ឡើង​ ដោយ​មាន​មនុស្ស​ជា​ច្រើន​ដើរ​ប្រទ​ក្សិណបីជុំ​នៅ​ជុំ​វិញ​ព្រះវិហារ​ថ្មីមួយ ដែលមានបណ្ដោយ២២ម៉ែត្រ និងទទឹង៩ម៉ែត្រ។ «វិហារនេះមិនមែនជាកន្លែងធម្មតា តែជាព្រះដំណាក់ព្រះជាម្ចាស់។» នេះ​ជា​ប្រសាសន៍​របស់​លោក​អភិបាល​អូលីវីយ៉េ ជ្មិតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញ មាន​ប្រសាសន៍​ក្នុងពិធី​សម្ពោធ​ព្រះវិហារ​សន្ត​យ៉ូសែប និង​ជើង​ជួងព្រះនាងម៉ារី នៅ​ព្រះសហគមន៍សំប៉ាន ក្នុង​ខេត្តកណ្តាល។ លោកអភិបាលមានប្រសាសន៍នៅក្នុងធម្មទេសនាថា ថ្ងៃនេះ ជាពេលវេលាមួយពិសេសសម្រាប់ព្រះសហគមន៍ភូមិភាគភ្នំពេញទាំងមូល ជាសេចក្ដីស្រឡាញ់សម្រាប់ព្រះសហគមន៍ សម្រាប់ព្រះជាម្ចាស់។ លោកអភិបាល​បន្ថែមថា ពិធីឆ្លងព្រះវិហារថ្មី យើងបានដើរ៣ជុំដើម្បីយល់ថា «ជាកន្លែងមួយពិសេស ជាកន្លែងសក្ការ: ចេញពីជីវិតលោកីយ៍ចូលមកកន្លែងសក្ការ: ជាកន្លែងដែលមានវត្តមានព្រះជាម្ចាស់»។ តាមការ​ឲ្យ​ដឹងពី​លោក ដេវ ទៀង ព្រះវិហារនេះសាងសង់នៅថ្ងៃ២២ កក្កដា ២០២០ និងបញ្ចប់នៅថ្ងៃ២២ កក្កដា ២០២១។ ព្រះវិហារថ្មីនេះកសាងឡើងដោយមានការចូលរួមសហការពីសំណាក់គ្រីស្តបរិស័ទដោយរៃអង្គាសថវិកាគ្នាទាំងក្នុងនិងក្រៅប្រទេស។ លោក​ដេវ ទៀង​ឲ្យ​ដឹងថា «ខ្ញុំសប្បាយដោយមានព្រះវិហារថ្មី និងពេលធ្វើព្រះវិហារនេះគឺយើងវេទនា ព្រោះយើងធ្វើក្នុងពេលមានជំងឺកូវីដ១៩ តែយើងអធិដ្ឋានទូលអង្វរព្រះជាម្ចាស់ ពឹងផ្អែក និងទុកចិត្តលើព្រះជាម្ចាស់ទាំងស្រុង។» ព្រះវិហារ​ថ្មីនេះ មានឈ្មោះ​ជា​ផ្លូវការ​ថា ព្រះវិហារ​សន្ត​យ៉ូសែប រីឯជើងជួងដែលមានកម្ពស់១៨ម៉ែត្រ ​ ត្រូវ​បាន​ដាក់​ឈ្មោះថា ជើងជួងព្រះនាងម៉ារី ស្ថិតនៅ​ក្នុង​ ស្រុក​កោះធំ ខេត្ត​កណ្តាល ចម្ងាយ​ប្រមាណ៦០គីឡូម៉ែត្រពី​រាជធានីភ្នំពេញ ដែលត្រូវ​ដាក់​សម្ពោធជាផ្លូវការ​នាថ្ងៃទី​២០ …

ព្រះវិហារសន្តយ៉ូសែបនិងជើងជួងព្រះនាងម៉ារី សំប៉ាន ត្រូវបានសម្ពោធជាផ្លូវការណ៍ Read More »

បេសកកម្ម​របស់​យើង​គឺ​បង្ហាញ​ធម៌​មេត្តា​ករុណា​របស់​ព្រះជាម្ចាស់

អភិបូជា​បិទ​សំណាក់​ធម៌​បុគ្គលិក​អង្គការ​ការីតាស​កម្ពុជា ពី​ព្រះសហគមន៍​តាហែន បាត់ដំបង ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០២២ បងប្អូនជាទីស្រឡាញ់អ្នកដែលធ្វើការនៅក្នុងអង្គការការីតាស ដូចជាជីវិតរបស់យើងជាគ្រីស្តបរិស័ទតែម្ដង។ លោកយ៉ាកុប បានសរសេរអត្ថបទនេះ២០០០ឆ្នាំមុន នៅពេលយើងស្ដាប់អត្ថបទនេះ តាមពិតមិនខុសពីអ្វីដែលបានកើតឡើងនៅក្នុងសង្គមបច្ចុប្បន្ននេះ។ នៅពេលនោះ មានពិធីជប់លៀង នៅក្នុងពិធីជប់លៀងនេះមានបុរសម្នាក់ដែលចូលទៅជាអ្នកមានមែនទែន។ គាត់មានចិញ្ចៀន គាត់មានខ្សែកមាសធំៗ គាត់មានសម្លៀកបំពាក់ស្អាតៗ ពេលគាត់មកដល់ភ្លាមគេមកស្វាគមន៍ គេឱ្យកន្លែងអង្គុយនៅកៅអីកិត្តិយស ដើម្បីឱ្យគាត់ស្រួល។ ដោយបានរៀបចំទឹកត្រជាក់ៗ មានម្ហូបអាហារឆ្ងាញ់បំផុត ដែលមានគ្រប់មុខឱ្យគាត់បរិភោគ។ ប៉ុន្តែ នៅពេលនោះក៏មានអ្នកក្រីក្រម្នាក់ដែលចូលដែរ អ្នកក្រីក្រនេះគាត់អត់មានសម្លៀកបំពាក់ស្អាតសោះ និងមានក្លិនមិនល្អទៀត។ ដោយសារ គាត់អត់បានមុជទឹកពីរបីថ្ងៃហើយ ដូច្នេះពេលគេឃើញគាត់គេឱ្យគាត់ទៅកៀន ទៅឱ្យឆ្ងាយ ឱ្យគាត់អង្គុយលើកន្ទេលនៅឆ្ងាយពីគេ និងឱ្យម្ហូបដែលនៅសល់ពីតុអ្នកមាន។ តាមពិត ខ្ញុំគិតថានេះជាធម្មជាតិរបស់មនុស្សយើងដែរ យើងចូលចិត្តគោរពពេលមានអ្នកធំមកដល់ យើងគោរពគាត់ យើងមើលថែរក្សាគាត់។ អ្នកផ្សេងៗយើងមើលឃើញដែរ ប៉ុន្តែយើងបណ្ដេញគេ យើងមិនចាប់អារម្មណ៍ពីគេ។ នៅត្រង់នេះ បានណែនាំឱ្យយើងយល់ថា យើងមិនអាចវិនិឆ្ឆ័យមនុស្ស យើងមិនអាចនិយាយថាមនុស្សនេះជាមនុស្សល្អ ឬជាមនុស្សអាក្រក់។ មនុស្សនេះជាអ្នកមាន ដូច្នេះគាត់ពោរពេញដោយអំណោយទាន យើងត្រូវតែបម្រើគាត់ មនុស្សនេះជាអ្នកក្រីក្រ ដូច្នេះយើងត្រូវការបណ្ដេញគាត់ ដោយសារគាត់អត់មានប្រយោជន៍។ ជួនកាល នៅពេលយើងជ្រើសរើសមិត្តភក្ភិរបស់យើង …

បេសកកម្ម​របស់​យើង​គឺ​បង្ហាញ​ធម៌​មេត្តា​ករុណា​របស់​ព្រះជាម្ចាស់ Read More »

Subscribe to our newsletter

Don't miss new updates on your email