Month: January 2022

ប្រសាសន៍​របស់​លោក​អភិបាល អូលីវីយ៉េ

ក្នុង​អភិបូជា​បុណ្យ​សព អេលីហ្សា (លីកេ) កូអ៊ីណេហ្រ្គាច នៅ​ព្រះសហគមន៍​ព្រះកុមារ​យេស៊ូ បឹងទំពន់ ថ្ងៃ​ទី២៤ ខែ​មករា ឆ្នាំ​២០២២ លោក​អភិបាល លោក​ឪពុក បង​ប្រុស​បង​ស្រី មិត្ត​សម្លាញ់ និង​ក្រុម​គ្រួសារ​របស់​លីកេ ជា​ទី​គោរព​ស្រឡាញ់ ថ្ងៃ​នេះ យើង​ជួប​ជុំ​គ្នា​នៅ​ក្នុង​ព្រះវិហារ​បឹង​ទំពន់ ក៏​ដូចជា​មួយ​បង​ប្អូន​នៅ​ប៉ុន្មាន​ប្រទេស​ដូចជា​ប្រទេស​ប៊ែលហ្ស៊ីក (ប្រទេស​កំណើត) ប្រទេស​អ៊ីតាលី ប្រទេស​កូរ៉េ ប្រទេស​ភីលីពីន ដែល​លីកេ​ធ្លាប់​រស់​នៅ​និង​មាន​មិត្ត​ភក្តិ​ច្រើន​នៅ​ទី​នោះ។ រួម​ជា​មួយ​គ្នា យើង​អរ​ព្រះគុណ​ព្រះជាម្ចាស់​សម្រាប់​ជីវិត​ដែល​លីកេ​បាន​ផ្ញើ​នៅ​ក្នុង​សេចក្តី​ស្រឡាញ់ សម្រាប់​ប្រទេស​កម្ពុជា និង​សម្រាប់​យើង​ទាំង​អស់​គ្នា។ ជា​ពេល​វេលា​ដើម្បី​ទូល​អង្វរ​ព្រះជាម្ចាស់ សូម​ព្រះអង្គ​ស្វាគមន៍​លីកេ​នៅ​ក្នុង​មហា​គ្រួសារ​នៅ​ស្ថាន​បរម​សុខ រួម​ជា​មួយ​អូនេស្តា ពី​យូរ​ឆ្នាំ​ហើយ​ដែល​គាត់​បាន​ចាប់​ផ្តើម​រស់​នៅ​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​១៩៨២។ រួម​ជា​មួយ​បង​ប្អូន​ទាំង​អស់ ដែល​លីកេ​បាន​ធ្វើ​ការ​ជា​មួយ​នឹង​សព្វ​ថ្ងៃ​នៅ​ស្ថាន​បរម​សុខ​រួម​ជា​មួយ​ព្រះបិតា​ហើយ។ ខ្ញុំ​សូម​ស្វាគមន៍​ក្រុម​គ្រួសារ​របស់​លីកេ ដែល​បាន​មក​ពី​ប្រទេស​ប៊ែលហ្ស៊ីក ខ្ញុំ​សូម​ស្វាគមន៍​មិត្ត​ភក្តិ​ដែល​បាន​ធ្វើ​ការ​ជា​មួយ​លីកេ មិត្ត​ភក្តិ​ដែល​បាន​ស្គាល់​លីកេ។ ជា​ពិសេស​តាម​រយៈ​សាលា​មត្តេយ្យ​នៅ​ក្នុង​ភូមិភាគ​ភ្នំពេញ ក៏​ដូច​ជា​តាមរយៈ​អង្គការ​ដែល​គាត់​បាន​រៀបចំ ដើម្បី​ជួយ​អភិវឌ្ឍន៍​ទឹក​ស្អាត​នៅ​ប៉ុន្មាន​ខេត្ត​ទូទាំង​ប្រទេស​កម្ពុជា។ តាម​ពិត ខ្ញុំ​បាន​ស្គាល់​លីកេ​ពី​យូរ​ឆ្នាំ​មក​ហើយ​គឺ​នៅ​ឆ្នាំ​២០០២ នៅ​ពេល​លោក​អភិបាល អេមីល បាន​សុំ​ឱ្យ​ខ្ញុំ​ទទួល​ខុស​ត្រូវ​គណៈកម្មការ​អប់រំ​ការ​សិក្សា​កាតូលិក ក្នុង​ភូមិភាគ​ភ្នំពេញ។ នៅ​ពេល​នោះ​យើង​បាន​ធ្វើ​ការ​រួម​ជា​មួយ​គ្នា សម្រាប់​សាលា​មត្តេយ្យ​ដែល​គាត់​មាន​បទ​ពិសោធន៍​ពី​យូរ​ឆ្នាំ។ ខ្ញុំ​បាន​ជួប​គាត់​ជា​ច្រើន​ដង​ច្រើន​សារ​នៅ​ក្នុង​ការ​ប្រជុំ​អង្គការ​កាតូលិក ក៏​ដូច​ជា​នៅ​គ្រប់​សកម្មភាព​ដែល​យើង​មាន​នៅ​ក្នុង​ភូមិ​ភាគ​ភ្នំពេញ អភិបូជា​ជា​ភាសា​អង់គ្លេស និង​អភិបូជា​នៅ​ក្នុង​ព្រះវិហារ​បឹង​ទំពន់​នេះ។ យើង​អាច​និយាយ​បាន​ថា នៅ​កន្លែង​ណា​ដែល​មាន​សកម្មភាព​មនុស្ស​ធម៌​របស់​ព្រះសហគមន៍ កន្លែង​ហ្នឹង​លីកេ​នៅ​ដោយ​មាន​ចិត្ត​ស្មោះ​ត្រង់។ …

ប្រសាសន៍​របស់​លោក​អភិបាល អូលីវីយ៉េ Read More »

អភិបូជា​នៅ​ព្រះសហគមន៍​ព្រះត្រៃឯក គិរីវង់ ថ្ងៃ​ទី២៣ ខែ​មករា ឆ្នាំ​២០២២

បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ​យើង​បាន​ស្តាប់​នៅ​ក្នុង​អត្ថបទ​ទី​១​ថា “ថ្ងៃ​នេះ​ជា​ថ្ងៃ​ដ៏​សក្ការៈ​ថ្វាយ​ព្រះអម្ចាស់​នៃ​យើង មិន​ត្រូវ​កើត​ទុក្ខ​ព្រួយ​ឡើយ ព្រោះ​អំណរ​ដែល​មក​ពី​ព្រះអម្ចាស់​ជា​កម្លាំង​របស់​អ្នក​រាល់​គ្នា”។ ពិត​មែន ថ្ងៃ​នេះ​ជា​ថ្ងៃ​អាទិត្យ ថ្ងៃ​នេះ​ជា​ថ្ងៃ​ដែល​យើង​ថ្វាយ​បង្គំ ជា​ពេល​វេលា​ដែល​គ្រីស្ត​បរិស័ទ​ជួប​ជុំ​គ្នា​ដើម្បី​អធិដ្ឋាន ដើម្បី​ស្តាប់​ព្រះបន្ទូល ជាពិសេស​ដើម្បី​ទទួល​អំណរ​សប្បាយ​ដែល​មក​ពី​ព្រះជាម្ចាស់​។ ខ្ញុំ​គិត​ថា​សម្រាប់​យើង​ដែល​ជា​ក្មេងៗ​ជំទង់ ដែល​បាន​មក​ពី​គ្រប់​ទី​កន្លែង​នៅ​ក្នុង​ខេត្ត​តាកែវ ក្នុង​រយៈ​ពេល​២​ថ្ងៃ​កន្លង​មក​យើង​បាន​ទទួល​បទ​ពិសោធន៍​អំពី​អំណរ​សប្បាយ។ អំណរ​សប្បាយ​ដោយសារ​យើង​បាន​ជួប​ជុំ​គ្នា អំណរ​សប្បាយ​ដោយសារ​យើង​បាន​ស្គាល់​មិត្ត​សម្លាញ់​ថ្មីៗ អំណរ​សប្បាយ​ដោយសារ​យើង​បាន​រិះ​គិត​ទៅ​លើ​ប្រធាន​បទ “មិត្ត​សម្លាញ់​នៃ​ជីវិត”។ ប៉ុន្តែ ប្រភព​នៃ​អំណរ​សប្បាយ​គឺ​ព្រះយេស៊ូ​ផ្ទាល់ ជា​ព្រះយេស៊ូ​ដែល​បាន​ហៅ​យើង​មក​ជួប​ជុំ​គ្នា ព្រះយេស៊ូ​ជា​មិត្ត​សម្លាញ់​ដ៏​ពិសេស​បំផុត​របស់​យើង ដែល​បាន​ធ្វើ​ដំណើរ​ជា​មួយ​យើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ថ្ងៃ​នេះ យើង​បាន​ឃើញ​យ៉ាង​ជាក់​ស្តែង គឺ​ព្រះយេស៊ូ​បាន​ណែនាំ​ឱ្យ​យើង​ជួប​ជុំ​គ្នា ព្រះយេស៊ូ​បាន​ណែនាំ​ឱ្យ​យើង​មាន​អំណរ​សប្បាយ។ ព្រះយេស៊ូ​បាន​ណែនាំ​ឱ្យ​យើង​ស្គាល់​គ្នា ព្រះយេស៊ូ​បាន​ណែនាំ​ឱ្យ​យើង​ធ្វើ​ជា​គ្រួសារ​មួយ។ ខ្ញុំ​សង្ឃឹម​លើ​លោក​ឪពុក អ្វី​ដែល​បាន​កើត​ឡើង​ថ្ងៃ​នេះ​យើង​ត្រូវ​ការ​ថែរក្សា​ជា​រៀង​រាល់​អាទិត្យ កុំ​ឱ្យ​មាន​តែ​កម្មវិធី​ជា​មួយ​ការិយាល័យ​យុវជន​មួយ​ឆ្នាំ​ម្តង។ រាល់​អាទិត្យ តាម​កន្លែង​របស់​យើង​រៀងៗ​ខ្លួន​ជា​ឱកាស​មួយ​ដើម្បី​ជួប​គ្នា ដូច​យើង​បាន​ស្តាប់​ពី​ព្រឹក​មិញ តាម​រយៈ​ក្រុម​កាយ​រិទ្ធិ តាម​រយៈ​ពិធី​បុណ្យ តាម​រយៈ​ក្រុម​សង្គហៈ…។ ថ្ងៃ​នេះ នៅ​ក្នុង​អត្ថបទ​ទី​២​បាន​បំភ្លឺ​យើង​ថា យើង​ជា​គ្រួសារ​តែ​មួយ ប៉ុន្តែ​យើង​បី​ដូច​ជា​រូប​កាយ​មួយ​។ នៅ​ក្នុង​រូប​កាយ​របស់​យើង យើង​មាន​ភ្នែក មាន​ត្រចៀក មាន​ច្រមុះ មាន​មាត់ មាន​ដៃ មាន​ជើង…។ ប្រសិន​បើ​រូប​កាយ​យើង​មាន​តែ​ត្រចៀក តើ​យើង​មើល​ឃើញ​ឬ​ទេ? ប្រសិន​បើ​រូប​កាយ​យើង​មាន​តែ​ភ្នែក តើ​យើង​ស្តាប់​ឮ​ឬ​ទេ? ប្រសិន​បើ​រូប​កាយ​យើង​មាន​តែ​មាត់ យើង​មើល​មិន​ឃើញ​ស្តាប់​មិន​ឮ​ទេ។ …

អភិបូជា​នៅ​ព្រះសហគមន៍​ព្រះត្រៃឯក គិរីវង់ ថ្ងៃ​ទី២៣ ខែ​មករា ឆ្នាំ​២០២២ Read More »

ព្រះសហគមន៍កាតូលិកទទួលស្វាគមន៍ដំណើរទស្សនកិច្ចលោករដ្ឋមន្ត្រីក្រសួងបរិស្ថាន

ព្រះវិហារសន្តមីកាអែល ក្រុងព្រះសីហនុ មានលោកបូជាចារ្យយ៉ូហានអ៊ុន សុន ប្រធានព្រះសហគមន៍មណ្ឌលសកម្មភាពកំពង់សោម  និងលោកគឹមរតនា នាយកប្រតិបត្តិអង្គការការីតាសកម្ពុជា បានទទួលស្វាគមន៍ និងជួបសំណេះសំណាលជាមួយ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ  នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។  ក្នុងឱកាសនេះលោកបូជាចារ្យ យ៉ូហានអ៊ុន សុន បានមានប្រសាសន៍ថា ជំនួបនេះ បានចែករំលែកនូវជំនឿ និងសេចក្តីស្រឡាញ់ ដើម្បីឲ្យយើងចេះទទួលនិងស្រឡាញ់គ្នាទៅវិញទៅមក ដើម្បីធ្វើកិច្ចការរួមជាមួយគ្នាក្នុងសង្គមកម្ពុជា។ លោកបូជាចារ្យបន្តថា ក្នុងជំនួបនេះ ឯកឧត្តម សាយ សំអាល់ បានបើកចិត្តចូលរួមជាមួយព្រះសហគមន៍ដោយចិត្តទុកដាក់គោរពគ្នាទៅវិញទៅមក និងលើកស្ទួយចំពោះកិច្ចការមេត្តាករុណា និងកិច្ចការរបស់ព្រះសហគមន៍កាតូលិកនៅកម្ពុជា។ លោកបន្ថែមថា តាមរយៈអង្គការការីតាសកម្ពុជា ឯកឧត្តមបានឈ្វេងយល់និងសិក្សាពីព្រះសហគមន៍ និងរួមជាមួយរាជរដ្ឋាភិបាលដើម្បីកសាងសង្គមកម្ពុជា។ កន្លងមក ព្រះសហគមន៍កាតូលិកនៅកម្ពុជា ក៏ដូចជាអង្គការការីតាសកម្ពុជាដែលជាអង្គការមួយរបស់ព្រះសហគមន៍កាតូលិក បានធ្វើកិច្ចការមនុស្សធម៌ជាច្រើនសម្រាប់ប្រជាជនក្នុងមូលដ្ឋានក្នុងខេត្តក្រុងចំនួន២៥ ដោយមានកិច្ចសហប្រតិបត្តិការជាមួយក្រសួងនានាដែលពាក់ព័ន្ធ និងមន្ត្រីមូលដ្ឋានក្នុងគោលដៅ ជួយដល់ប្រជាជនក្រីក្រក្នុងតំបន់ឲ្យមានជីវភាពរស់នៅសមរម្យ ក្នុងនោះរួមមាន វិស័យអប់រំ បរិស្ថាន សេដ្ឋកិច្ច សង្គមកិច្ច កសិកម្មជាដើម។ ក្នុងពិធីជួបសំណេះសំណាលនេះ ឯកឧត្តម សាយ សំអាល់ …

ព្រះសហគមន៍កាតូលិកទទួលស្វាគមន៍ដំណើរទស្សនកិច្ចលោករដ្ឋមន្ត្រីក្រសួងបរិស្ថាន Read More »

កុមារជំទង់៨៧នាក់ចូលរួមសិក្ខាសាលា “មិត្តសម្លាញ់ជីវិត”

កុមារជំទង់អាយុ១៣ដល់១៧ឆ្នាំចំនួន ៨៧នាក់ មកពី៤មណ្ឌលសកម្មភាពនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ចូលរួមសិក្ខាសាលាក្រោមប្រធានបទ “មិត្តសម្លាញ់ជីវិត” ដែលដឹកនាំដោយ ការិយាល័យយុវជន ជំទង់ កុមារ និងគ្រួសារ នៃព្រះសហគមន៍ភូមិភាគភ្នំពេញ។ កម្មវិធីនេះចាប់ផ្ដើមនាថ្ងៃទី១៥ និង១៦ មករា ២០២២ នៅព្រះវិហារសន្តសិលា និងសន្តប៉ូល ភ្នំពេញថ្មី។ តាមការឱ្យដឹងពីកញ្ញា នៅ ម៉ាលីន អ្នកទទួលខុសត្រូវកម្មវិធីជំទង់ បានឱ្យដឹងថា កម្មវិធីសិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណង៤សំខាន់ៗ៖ ១. ដើម្បីពង្រឹងផ្លូវវិញ្ញាណរបស់ជំទង់ឱ្យកាន់តែរឹងមាំ។ ២. ចែករំលែកបទពិសោធជីវិតជាបទពិសោធនៃរបៀបរស់នៅ។ ៣. ឱ្យគាត់រៀនរស់នៅជាមួយព្រះសហគមន៍យ៉ាងជិតស្និទ្ធដោយចូលរួមបម្រើព្រះសហគមន៍កាន់តែច្រើន។ ៤. ណែនាំឱ្យពួកគាត់មានអំណរសប្បាយដោយសារយើងខានចួបជុំគ្នាជាយូរមកហើយ។ម៉ាលីន បន្ថែមថា កម្មវិធីលើកនេះ កុមារទាំងអស់មានការចាប់អារម្មណ៍ខ្លាំងទៅលើប្រធានបទ ដោយមិត្តសម្លាញ់ធ្វើឱ្យគាត់មានអារម្មណ៍ថា ជិតស្និទ្ធ និងត្រូវរក្សាការពារ។អ្នកចូលរួមក្នុងកម្មវិធីលើកនេះ មានជំទង់ខ្លះ មិនដែលស្គាល់ព្រះសហគមន៍សោះ ក៏មានចំណាប់អារម្មណ៍ចូលរួម ចង់ស្គាល់ព្រះសហគមន៍និងអ្វីផ្សេងៗដែលពាក់ព័ន្ធនឹងព្រះសហគមន៍ ជាពិសេសប្រធានបទរបស់យើងគឺ “មិត្តសម្លាញ់ជីវិត”។ ម៉ាលីនបញ្ជាក់ថា «ពួកគាត់បានចាប់យកនូវអ្វីដែលកម្មវិធីយើង បានដាក់ និងអនុវត្តបានល្អមែនទែន និងជាពិសេសក្រុមជំទង់ទាំងនេះបានចូលរួមការការពារបរិស្ថានទាំងព្រះសហគមន៍និងខាងក្រៅ»។កុមារា វ៉ាន់ សៀវហ្វុង មកពីព្រះសហគមន៍ពោធិ៍ធំ-ក្ដីកណ្ដាល បាននិយាយថា «មិត្តសម្លាញ់ជីវិត ធ្វើឱ្យខ្ញុំទទួលបានចំណេះ(យល់)ដឹងច្បាស់ពីខ្លួនឯង …

កុមារជំទង់៨៧នាក់ចូលរួមសិក្ខាសាលា “មិត្តសម្លាញ់ជីវិត” Read More »

ព្រះវិហារសន្ត​យ៉ូសែបផ្សារតូច​រៀបចំពិធី​បញ្ចុះបឋមសិលាគ្រឹះព្រះវិហារថ្មី

ព្រះវិហារសន្តយ៉ូសែប ផ្សារតូច បានប្រារព្ធពិធីបុណ្យប្រសិទ្ធពរបញ្ចុះបឋមសិលាគ្រឹះព្រះវិហារថ្មី ក្រោមអធិបតីភាពលោកអភិបាលព្រះសហគមន៍កាតូលិក អូលីវីយ៉េ ជ្មីតហស្លេរ រួមជាមួយអភិបាលនៃគណៈអភិបាល​ខណ្ឌឫស្សីកែវ លោក ឯក ឃុនដឿន, លោក ​អ៊ុំ សំបូរ ប្រធាន​ការិ យាល័យ​ធម្មការនិងសាសនាខណ្ឌឫស្សីកែវ នាព្រឹកថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានគ្រីស្តបរិស័ទចូលរួមអបអរសាទរផងនាក់។ នៅក្នុងឱកាសនោះ លោកអភិបាល​បានលើកឡើងថា ជាថ្ងៃដ៏ឱឡារិកមួយ ដោយយូរឆ្នាំហើ​យគ្រីសបរិស័ទមិនមានកន្លែងថ្វាយបង្គំសមរម្យ ហើយលោកក៏បានរំឭកពីប្រវត្តិសាស្ត្រដែលជា​ជីវិតព្រះសហគមន៍ក្នុងអំឡុងពេលកសាងព្រះវិហារនៅទីនេះ។ លោកបានមានប្រសាសន៍ថា ៖ «យើងបានបាត់បង់៣២កន្លែងបន្ទាប់ពីសម័យប៉ុលពត នៅសល់តែ៣កន្លែងប៉ុណ្ណោះ»។ លោក​ក៏​បាន​ថ្លែង​អំណរគុណព្រះជាម្ចាស់ និងលោកបូជាចារ្យ ដែលបានរៀបចំព្រះវិហារតាមរចនាបទខ្មែរ។ នាពេលនោះ លោកក៏​នឹករឭកដល់លោកអភិបាលព្រះសហគមន៍ពីដើមរហូតដ​ល់សម័យ​លោក​អភិបាល​អេមីលដេតម្ប។​ រំឭកពី​ប្រវត្តិសាស្ត្រព្រះសហគមន៍​ប្រទេសកម្ពុជា លោក​អភិបាល​មាន​ប្រសាសន៍ថា ៖ «ឆ្នាំ​១៥៥៥នៅលើទឹកដីកម្ពុជា ទោះបីមិនមានដីតែយើងមានមនុស្សដែលមានជំនឿ។ ជំនឿមិនបាត់បង់ គ្រីស្តបរិស័ទមានតួនាទីបង្កើតក្ដីសុខដោយនាំឱ្យមនុស្សសុខដុមរមនា»។ ក្រោយ​មក​លោកអភិបាលបានអធិដ្ឋាននៅមុខរណ្ដៅ​ អង្វរព្រះជាម្ចាស់​ដែលបានប្រោស​ប្រ​ទា​នព្រះបុត្រាដែល​ជាគ្រឹះដ៏រឹងមាំ​នៃព្រះរាជ្យ​ស្ថានបរមសុខ ដើម្បី​ប្រទានពរលើការដ្ឋានថ្មី​សូមឱ្យ​ប្រកបដោយ​សេចក្ដីសុខសាន្ត​និង​រីក​ចម្រើនពីមួយ​ថ្ងៃទៅមួយ​ថ្ងៃ​រហូត​ដល់​បាន​សម្រេចគោលដៅ។ ក្រោយ​បញ្ចប់​ការអធិដ្ឋាន និង​បាចទឹកព្រះពរលើរណ្ដៅ លោក​អភិបាល និង​ភ្ញៀវកិត្តិយស​បាន​រួមគ្នា​ទម្លាក់ថ្ម និង​ខ្សាច់ រួម​ជាមួយ​នឹង​​ថ្ម១២ដុំតំណាង​សសរចំនួន១២ ជានិមិត្តរូបនៃជំនឿដែ​ល​ទទួលបានពីក្រុមគ្រីស្តទូត១២រូប និង​ជា​តំណាងគ្រីស្តបរិស័ទ ដែលចូលរួមថ្វាយសសរគ្រឹះទាំ​ង២៦២ដើម ដែល​បញ្ជាក់ថា ការរួបរួមគ្នា …

ព្រះវិហារសន្ត​យ៉ូសែបផ្សារតូច​រៀបចំពិធី​បញ្ចុះបឋមសិលាគ្រឹះព្រះវិហារថ្មី Read More »

អភិបូជា​នៅ​ព្រះសហគមន៍​សន្តី​តេរេសា​នៃ​ព្រះកុមារ​យេស៊ូ

បឹង​ឈូក ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០២២ “ធ្វើ​ជា​អ្នក​បម្រើ​តាម​របៀប​ព្រះយេស៊ូ” បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ​ដែល​យើង​ចូល​នៅ​ក្នុង​រដូវ​ធម្មតា បន្ត​ពី​ព្រះយេស៊ូ​បាន​ចាប់​កំណើត​ជា​មនុស្ស បន្ត​ពី​ព្រះយេស៊ូ​បាន​ណែនាំ​ឱ្យ​យើង​គោរព​គ្រួសារ​ដ៏​វិសុទ្ធ។ យើង​ទទួល​ស្គាល់ថា ពិត​មែន​ព្រះយេស៊ូ​ជា​ព្រះគ្រីស្ត នៅ​ពេល​នោះ​ព្រះយេស៊ូ​ចាប់​ផ្តើម​បេសកកម្ម​តែ​ម្តង។ នៅ​ពេល​ព្រះយេស៊ូ​ចាប់​ផ្តើម​ប្រកាស​ដំណឹង​ល្អ​នៅ​តាម​សន្ត​យ៉ូហាន ព្រះយេស៊ូ​មាន​សញ្ញា​សម្គាល់​មួយ​យ៉ាង​ពិសេស។ គឺ​ណែនាំ​ឱ្យ​ទឹក​ក្លាយ​ទៅ​ជា​ស្រា​ទំពាំង​បាយជូរ នៅ​ក្នុង​ពិធី​មង្គល​ការ​នៅ​ភូមិ​កាណា ដើម្បី​ឱ្យ​ភ្ញៀវ​ទាំង​អស់​ពោរពេញ​ដោយ​អំណរ​សប្បាយ។ នៅ​ពេល​យើង​ឃើញ​សញ្ញា​សម្គាល់​នេះ យើង​ចាប់​ផ្តើម​យល់​ដែរ​អំពី​របៀប​របស់​ព្រះយេស៊ូ គឺ​ព្រះយេស៊ូ​ធ្វើ​ដំណើរ​ជា​មួយ​យើង នៅ​ក្នុង​គ្រប់​កាលៈទេសៈ​នៃ​ជីវិត​របស់​យើង។ ពេល​ព្រះយេស៊ូ​បាន​ជ្រើស​រើស​មង្គល​ការ ដើម្បី​បង្ហាញ​សម្គាល់​ទី​១​របស់​ព្រះអង្គ គឺ​ជា​ពេល​វេលា​មួយ​សំខាន់​ណាស់​សម្រាប់​គ្រួសារ​នីមួយៗ។ អាពាហ៍ពិពាហ៍ ជា​ពេល​វេលា​ដែល​យើង​ពោរពេញ​ដោយ​អំណរ​សប្បាយ យើង​បាន​ត្រៀម​ពី​យូរ អញ្ជើញ​ភ្ញៀវ​ដើម្បី​ចូល​រួម​ពិធី​ជប់​លៀង ប្តី​ប្រពន្ធ​ថ្មី​ពោរពេញ​ដោយ​អំណរ​សប្បាយ​ដោយ​បង្កើត​គ្រួសារ​ថ្មី។ ឪពុក​ម្តាយ លោក​តា​លោក​យាយ បង​ប្អូន​បាន​រៀប​ចំ​ខ្លួន​ស្អាត​ដើម្បី​ចូល​រួម ណែនាំ​ឱ្យ​គ្រួសារ​ទាំង​អស់​មាន​សេចក្តី​សុខ។ យើង​បាន​ឃើញ​នៅ​ក្នុង​ពេល​វេលា​កូវីដ-១៩ គេ​បាន​បិទ​ពិធី​រៀបការ នៅ​ពេល​នោះ​មាន​ប៉ុន្មាន​គូ​ដែល​បាន​រៀប​ការ​ស្ងាត់ៗ ឬ​បាន​ធ្វើ​តែ​ពិធី​តូច​ជា​មួយ​ក្រុម​គ្រួសារ។ ប៉ុន្តែ អ្វី​ដែល​សំខាន់​គឺ​សម្រាប់​ជីវិត​ជា​គ្រួសារ​នៅ​ពេល​យើង​ចូល​នៅ​ក្នុង​ពិធី​មង្គល​ការ យើង​ពោរពេញ​ដោយ​សុភមង្គល។ ព្រះយេស៊ូ​បាន​ជ្រើស​រើស​ពេល​វេលា​នេះ ដែល​ជា​ពេល​វេលា​សំខាន់​បំផុត​សម្រាប់​គ្រួសារ​មួយ​ដើម្បី​បង្ហាញ​អំពី​ឋានៈ​របស់​ព្រះអង្គ។ ជា​ពេល​វេលា​ដែល​ព្រះយេស៊ូ​បាន​បង្ហាញ​អំពី​សិរី​រុង​រឿង​របស់​ព្រះអង្គ នៅ​ក្នុង​ជីវិត​ធម្មតា​នៃ​ក្រុម​គ្រួសារ នៅ​ក្នុង​ពេល​វេលា​ដ៏​សំខាន់​បំផុត ណែនាំ​ឱ្យ​យើង​យល់​ថា ពិត​មែន​ព្រះយេស៊ូ​នៅ​ជា​មួយ​យើង​គ្រប់​ពេល​វេលា។ ដូច្នេះ នៅ​ក្នុង​ឆ្នាំ​២០២២​នេះ សិស្ស​សាលា​ចាប់​ផ្តើម​ចូល​រៀន​វិញ​ហើយ យើង​ក៏​កំពុង​ភ័យ​អំពី​ការ​រីក​ចម្រើន​របស់​មេរោគ​បម្លែង​ខ្លួន​(អូមីក្រុង) នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង។ ប៉ុន្តែ អ្វី​ក៏​ដោយ​យើង​ដឹង​ថា​ព្រះយេស៊ូ​គង់​នៅ​ជា​មួយ​យើង ព្រះយេស៊ូ​ធ្វើ​ដំណើរ​ជា​មួយ​យើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ …

អភិបូជា​នៅ​ព្រះសហគមន៍​សន្តី​តេរេសា​នៃ​ព្រះកុមារ​យេស៊ូ Read More »

អភិបូជា​អគ្គ​សញ្ញា​ជ្រមុជ​ទឹក​សម្រាប់​ក្មេងៗ

នៅ​ព្រះសហគមន៍​ព្រះកុមារ​យេស៊ូ បឹង​ទំពន់ ថ្ងៃ​ទី​០៩ ខែ​មករា ឆ្នាំ​២០២២ អត្ថបទ​ទី១៖ អេសាយ ៤០,១-៥.៩-១១ ព្រះ‌អង្គ​នឹង​ថែ‌រក្សា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ ដូច​គង្វាល​ថែ‌រក្សា​ហ្វូង​ចៀម​របស់​ខ្លួន។ អស ៤០,១១ អត្ថបទ​ទី២៖ ទីតុស ២,១១-១៤.៣,៤-៧ ព្រះ‌អង្គ​បាន​សង្គ្រោះ​យើង តាម​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ គឺ​មិន​មែន​មក​ពី​យើង​បាន​ប្រព្រឹត្ត​អំពើ​សុចរិត​នោះ​ទេ។ ទត ៣,៥ ដំណឹងល្អ៖ លូកា ៣,១៥-១៦.២១-២២ លោក​នឹង​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នក​រាល់​គ្នា​ក្នុង​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ។ លក ៣,១៦ “ព្រះជាម្ចាស់​បាន​បង្កើត​យើង” បង​ប្អូន​ជា​ទី​ស្រឡាញ់ នៅ​ពេល​យើង​បន្ត​ពី​បុណ្យ​ព្រះយេស៊ូ​ប្រសូត ភ្លាម​យើង​បាន​គោរព​គ្រួសារ​ដ៏​វិសុទ្ធ នៅ​ថ្ងៃ​នេះ​យើង​គោរព​ព្រះយេស៊ូ​ទទួល​ពិធី​ជ្រមុជ​ទឹក។ ប្រសិន​បើ​យើង​ពិចារណា គ្រួសារ​ដ៏​វិសុទ្ធ ពិធី​ជ្រមុជ​ទឹក​ដើម្បី​ចូល​នៅ​ក្នុង​មហា​គ្រួសារ​របស់​ព្រះជាម្ចាស់។ ពិត​មែន​គ្រួសារ​ជា​អាទិភាព​សម្រាប់​យើង​ទាំង​អស់​គ្នា ពី​ដើម​ព្រះជាម្ចាស់​បាន​កើត​នៅ​ក្នុង​គ្រួសារ។ នៅ​ពេល​ព្រះយេស៊ូ​បាន​ចាប់​ផ្តើម​ប្រកាស​ដំណឹង​ល្អ សញ្ញា​សម្គាល់​ទី​មួយ​ដែល​ព្រះយេស៊ូ​បាន​បង្ហាញ គឺ​នៅ​ពេល​ព្រះអង្គ​ចូល​រួម​នៅ​ក្នុង​ពិធី​មង្គល​ការ មាន​ន័យ​ថា​គ្រួសារ​សំខាន់​ណាស់។ ថ្ងៃ​នេះ​ខ្ញុំ​រំភើប ព្រឹក​មិញ​មុន​ខ្ញុំ​ធ្វើ​ដំណើរ​មក​មាន​កូនៗ​ដែល​ទទួល​អគ្គ​សញ្ញា​ព្រះកាយ​ព្រះគ្រីស្ត​នៅ​ព្រះវិហារ​ភ្នំពេញ​ថ្មី​មក​ជួប​ខ្ញុំ ដែល​ឪពុក​ម្តាយ​គាត់​មាន​មក​ពី​ចំការទៀង និង​ជុំគិរី។ ពេល​មក​ដល់​ទី​នេះ​ខ្ញុំ​មិន​ដឹង​ថា​ខ្ញុំ​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ដល់​អ្នក​ណា ខ្ញុំ​ភ្ញាក់​ហើយ​ខ្ញុំ​នឹក​ឃើញ​ថា​ក្រុម​គ្រួសារ​នៅ​ក្នុង​ព្រះសហគមន៍​របស់​យើង ជា​គ្រួសារ​ដ៏​តូច​មួយ​ដែល​យើង​ស្គាល់​គ្នា​ទៅ​វិញ​ទៅ​មក។ នៅ​ពេល​ខ្ញុំ​មក​ដល់​ប្រទេស​កម្ពុជា អាទិត្យ​ទី​២​ដែល​ខ្ញុំ​នៅ​ខ្មែរ​ខ្ញុំ​បាន​ទៅ​មាត់​ក្រសាស់ ជួប​ជា​មួយ​លោក​តា (តា​គេត)។ បន្តិច​ម្តងៗ ខ្ញុំ​ដឹង​ថា​លោក​តា​ជា​កូន​ចៅ​របស់​លោក​រ៉ាបាំង (ជា​មរណៈសាក្សី​នៅ​ក្នុង​ព្រះសហគមន៍​កម្ពុជា​យើង)។ ក្រោយ​មក​ពេល​ខ្ញុំ​នៅ​ស្វាយស៊ីសុផុន …

អភិបូជា​អគ្គ​សញ្ញា​ជ្រមុជ​ទឹក​សម្រាប់​ក្មេងៗ Read More »

អភិបូជា​បុណ្យ​ព្រះយេស៊ូ​សម្តែង​ឋានៈ​ព្រះអង្គ​នៅ​ព្រះសហគមន៍​សន្ត​សិលា និង​សន្ត​ប៉ូល

ភ្នំពេញ​ថ្មី ថ្ងៃ​ទី​០២ ខែ​មករា ឆ្នាំ​២០២២ អត្ថបទ​ទី១៖ អេសាយ ៦០,១-៦ ចូរ​ក្រោក​ឡើង បញ្ចាំង​ពន្លឺ ដ្បិត​ពន្លឺ​របស់​អ្នក​មក​ដល់​ហើយ។ អស ៦០,១ អត្ថបទ​ទី២៖ អេភេសូ ៣,២-៣ក.៥-៦ ដោយ‌សារ​ដំណឹង‌ល្អ សាសន៍​ដទៃ​មាន​សិទ្ធិ​ចូល​រួម​ទទួល​មត៌ក។ អភ ៣,៦ ដំណឹងល្អ៖ ម៉ាថាយ ២,១-១២ ឃើញ​ព្រះ‌ឱរស​គង់​នៅ​ជា​មួយ​នាង​ម៉ារី​ជា​មាតា គេ​ក៏​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អង្គ។ មថ ២,១១ បង​ប្អូន​ជា​ទី​ស្រឡាញ់ ពី​ម្សិល​មិញ​យើង​បាន​ចូល​នៅ​ក្នុង​ឆ្នាំ​សាកល គឺ​ឆ្នាំ​២០២២​នៃ​គ្រីស្ត​សករាជ ដូច្នេះ​ជា​ពេល​វេលា​ដើម្បី​ជូន​ពរ​ដល់​បង​ប្អូន​ទាំង​អស់។ សូម​បង​ប្អូន​ទាំង​អស់​គ្នា ពោរពេញ​ដោយ​សេចក្តី​សុខសាន្ត ពោរពេញ​ដោយ​សេចក្តី​សង្ឃឹម ពោរពេញ​ដោយ​សុខមាលភាព និង​ពោរពេញ​ដោយ​សេចក្តី​ស្រឡាញ់​ដែល​មក​ពី​ព្រះជាម្ចាស់​សម្រាប់​ឆ្នាំ​ថ្មី​នេះ។ ថ្ងៃ​នេះ ដែល​យើង​ចូល​នៅ​ក្នុង​ឆ្នាំ​ថ្មី​ដោយ​ស្តាប់​រឿង​ហោរាចារ្យ ដែល​បាន​ទៅ​សួរ​សុខ​ទុក្ខ​ព្រះកុមារ​យេស៊ូ។ នៅ​ពេល​យើង​បាន​ស្តាប់​រឿង​នេះ យើង​យល់​ថា​តាម​ពិត​ព្រះយេស៊ូ​មិន​យាង​សម្រាប់​តែ​អ្នក​ភូមិ​បេថ្លេហឹម​ដ៏​តូច​នេះ​ទេ។ ប៉ុន្តែ​ហោរាចារ្យ​បាន​ធ្វើ​ដំណើរ​ពី​ចម្ងាយ ហោរាចារ្យ​មក​ពី​គ្រប់​ទ្វីប ហោរាចារ្យ​បាន​ស្រាវជ្រាវ​ដោយសារ​គេ​មិន​កាន់​សាសនា​យូដា​ទេ។ ប៉ុន្តែ គេ​បាន​សំឡឹង​មើល​នៅ​ក្នុង​ផ្កាយ​មួយ​យ៉ាង​ប្លែក នៅ​ក្នុង​ផ្កាយ​នេះ​គេ​យល់​ថា​មាន​ព្រះ​មួយ​ព្រះអង្គដែល​ជា​ស្តេច​មួយ​យ៉ាង​ប្លែក​បាន​ប្រសូត​ហើយ។ បុណ្យ​ព្រះយេស៊ូ​សម្តែង​ឋានៈ​ជា​ព្រះអង្គ​ដែល​យើង​គោរព​ថ្ងៃ​នេះ យើង​យល់​ថា​គ្រីស្ត​សាសនា​របស់​យើង​មិន​មែន​សម្រាប់​តែ​មនុស្ស​ប៉ុន្មាន​នាក់ គឺ​សម្រាប់​មនុស្ស​ទាំង​អស់​នៅ​ក្នុង​ពិភព​លោក​ទាំង​មូល។ សម្រាប់​យើង​ដែល​ជា​គ្រីស្ត​បរិស័ទ យើង​ត្រូវ​ការ​ទទួល​សំណួរ​ដែល​គេ​សួរ​ដល់​ស្តេច​ហេរ៉ូដ តើ​ស្តេច​របស់​ជនជាតិ​យូដា​ដែល​ទើប​នឹង​ប្រសូត​គង់​នៅ​ឯ​ណា? ខ្ញុំ​គិត​ថា​សំណួរ​នេះ​សំខាន់​ណាស់​ឱ្យ​យើង​ចាប់​ផ្តើម​សួរ​សំណួរ​នេះ តើ​ព្រះយេស៊ូ​នៅ​កន្លែង​ណា​ក្នុង​ជីវិត​របស់​យើង? ជំហាន​ទី​មួយ​នៃ​ជីវិត​របស់​ហោរាចារ្យ …

អភិបូជា​បុណ្យ​ព្រះយេស៊ូ​សម្តែង​ឋានៈ​ព្រះអង្គ​នៅ​ព្រះសហគមន៍​សន្ត​សិលា និង​សន្ត​ប៉ូល Read More »

កុមារ៤នាក់ទទួលអគ្គសញ្ញាជ្រមុជទឹក

នៅព្រះវិហារព្រះកុមារយេស៊ូបឹងទំពុននៃមណ្ឌលសកម្មភាពភ្នំពេញខាងត្បូង ក្នុងថ្ងៃព្រះសហគមន៍រំឭកដល់ព្រះយេស៊ូទទួលជ្រមុជទឹក។ ពិធីធ្វើឡើងក្រោមអធិបតីភាពលោកអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតហស្លេរ នាព្រឹកថ្ងៃទី៩ មករា ២០២២។ មុននឹងចាប់ផ្ដើមកម្មវិធី លោកអភិបាលព្រះសហគមន៍ បានស្វាគមន៍ ដោយសួរឈ្មោះនិងសួរបញ្ជាក់ពីគោលបំណងរបស់មាតាបិតាកុមារដែលហៀបនឹងទទួលអគ្គសញ្ញាជ្រមុជទឹកនៅមុខព្រះវិហារ។ អគ្គសញ្ញាជ្រមុជទឹក ជាអគ្គសញ្ញាមួយក្នុងចំណោមអគ្គសញ្ញាទាំង៧នៅក្នុងព្រះសហគមន៍កាតូលិក។ តាមជំនឿព្រះសហគមន៍កាតូលិកជឿថាអគ្គសញ្ញានេះគឺទទួលជីវិតថ្មីរួមស្លាប់និងរួមរស់ជាមួយព្រះយេស៊ូគ្រីស្តដែលមានព្រះជន្មថ្មីដ៏រុងរឿង។ លោកអភិបាលអូលីវីយ៉េ មានប្រសាសន៍ថា ថ្ងៃនេះកូនយើងទទួលជ្រមុជទឹកបញ្ជាក់ថាព្រះជាម្ចាស់បានជ្រើសរើសកូនរបស់យើងទៅជាបុត្រធីតារបស់ព្រះអង្គដែរតាមរយៈអគ្គសញ្ញាជ្រមុជទឹកនេះ។ នៅក្នុងធម្មទេសនា លោកអភិបាលមានប្រសាសន៍ណែនាំថា សប្ដាហ៍មុនយើងគោរពគ្រួសារដ៏វិសុទ្ធ ដូចនេះគ្រួសារជាអាទិភាពសម្រាប់យើងទាំងអស់គ្នា។ លោកបន្តថា នៅក្នុងព្រះសហគមន៍របស់យើងជាគ្រួសារដ៏តូចមួយដែលយើងស្គាល់គ្នាទៅវិញទៅមក។ ជីដូន ជីតាបស់យើងសុទ្ធតែជាមូលដ្ឋានគ្រឹះនៅក្នុងព្រះសហគមន៍ដ៏តូចរបស់យើង។ នៅពេលយើងនឹកឃើញដូចនេះគឺយើងនឹកឃើញដល់គ្រួសាររបស់យើងជាគ្រួសារដ៏តូចមួយយ៉ាងជិតស្និទ្ធ និងពិតមែនព្រះសហគមន៍បានចាប់ផ្ដើមរីកចម្រើនពីក្រុមគ្រួសារដ៏តូចតាច។ យើងជាគ្រួសារមួយដែលធ្វើដំណើរជាមួយគ្នា ណែនាំឱ្យយើងឃើញពិតមែនព្រះអង្គស្រឡាញ់យើងដែលយើង និងថ្ងៃនេះនឹងជាបងប្អូនទាំងអស់ជាបុត្រធីតារបស់ព្រះជាម្ចាស់ គឺយើងបានបង្កើតបងប្អូននៅក្នុងថ្ងៃនេះដូចមាននៅក្នុងអត្ថបទព្រះគម្ពីរដំណឹងល្អ។ លោកអភិបាលបន្ថែមថា ប្រសិនបើយើងពិចារណានៅក្នុងឆ្នាំថ្មីនេះគឺយើងទាំងអស់នេះចង់មានសេចក្ដីសុខពិតប្រាកដមែនចង់មានសុភមង្គល ព្រះជាម្ចាស់សម្ដែងព្រះហទ័យប្រណីសន្ដោសដើម្បីសង្គ្រោះមនុស្សទាំងអស់ឱ្យមានសុភមង្គល។ ប្រសិនបើយើងពិចារណាមួយរយៈពេលមួយឆ្នាំកន្លងមកមានបញ្ហាដែលធ្វើឲ្យយើងភ័យខ្លាច មានរឿងជាច្រើនកន្លងមកនៅក្នុងសង្គមក៏ដូចជាពិភពលោកទាំងមូលធ្វើឱ្យយើងដឹងថាពិតមែនសុភមង្គលគឺជាគោលបំណងដែលយើងចង់មាននៅក្នុងជីវិត។ តើយើងចង់បានលោកីយ៍ឬសុភមង្គលតាមព្រះជាម្ចាស់? លោកអភិបាលរំលឹកឱ្យគ្រីស្តបរិស័ទទាំងអស់ចាប់អារម្មណ៍លើអត្ថបទព្រះគម្ពីរ។ លោកថា យើងរស់នៅក្នុងលោកិយប៉ុន្តែប្រសិនបើយើងដើរតាមសុភមង្គលនៃលោកីយ៍ដែលធ្វើឱ្យយើងភ័យខ្លាច មានការព្រួយបារម្ភ និងរបៀបដែលយើងផ្សព្វផ្សាយជារៀងរាល់ថ្ងៃ ពេលខ្លះគេច្រណែន មានខ្លះលោភលន់ ដែលនាំអោយយើងមានបញ្ហាច្រើន។ ប៉ុន្តែសុភមង្គលដែលព្រះជាម្ចាស់ចង់ឱ្យយើងគឺមិនមែនសុភមង្គលដែលមាននៅក្នុងលោកីយ៍នេះ ប៉ុន្តែយើងរស់នៅក្នុងពិភពផ្សេង ទោះបីជាយើងរស់នៅក្នុងសង្គមកម្ពុជាហើយយើងរស់នៅលើផែនដីនេះ ប៉ុន្តែសំខាន់ឱ្យយើងមើលអ្វីដែលជាមូលដ្ឋានគ្រឹះ។ នៅពេលដែលយើងបាត់បង់អ្វីអ្វីទាំងអស់ យើងនៅសព្វព្រះជាម្ចាស់ដែលស្រឡាញ់យើងតែដើរជាមួយយើង និងណែនាំឱ្យយើងចេះស្រឡាញ់គេនឹងចែករំលែកជាមួយគេដែរព្រះជាម្ចាស់ចាប់កំណើតជាមនុស្សដែលធ្វើដំណើរជាមួយយើងដោយដឹងថាយើងមានព្រះជាម្ចាស់ទីពឹង។ ក្មេងៗដែលទទួលពិធីជ្រមុជទឹកនៅថ្ងៃនេះគឺមកពីឪពុកម្ដាយលោកយាយលោកតាដែលនាំឲ្យយើងស្គាល់ព្រះជាម្ចាស់ ។ …

កុមារ៤នាក់ទទួលអគ្គសញ្ញាជ្រមុជទឹក Read More »

Subscribe to our newsletter

Don't miss new updates on your email