Month: September 2023

លោកបូជាចារ្យថ្មីរំលឹកអំពីតួនាទីជាគ្រីស្តបរិស័ទ

លោក​បូចារ្យ​​ប៉ូល វិនកាន់ និង​លោក​បូជាចារ្យ​អន់តូនី ថៃរតនៈ (ប៊ុនលី) បាន​ថ្វាយ​អភិបូជា​លើក​ដំបូង​រួម​ជាមួយ​លោកអភិបាល​អូលីវីយ៉េ ជ្មីត​ហស្លេ នៃ​ភូមិភាគ​ភ្នំពេញ ​​នៅព្រះវិហារសន្តហ្វ្រង់ស្វ័រ សាវីយ៉េ ចំប៉ា នៃមណ្ឌលសកម្មភាពមេគង្គ កាលពីថ្ងៃទី២៤ខែកញ្ញា មានគ្រីស្តបរិស័ទចូលរួមយ៉ាងច្រើនកុះករ។ ប៉ូល វិនកាន់ មាន​ប្រសាសន៍​ថា «នៅថ្ងៃនេះខ្ញុំមានអំណរសប្បាយដែលបានមកភូមិស្រុកកំណើតដើម្បីថ្វាយអភិបូជាជាលើកដំបូង ដើម្បីអរព្រះគុណព្រះជាម្ចាស់សម្រាប់ការត្រាស់ហៅ និងទី២អរគុណ​​ព្រះសហគមន៍ ពុកម៉ែបងប្អូនដែលតែងតែគាំទ្រតាមរយៈការអធិដ្ឋាន និងតាម​មធ្យោបាយផ្សេងៗ។ នេះជាកម្លាំងនឹងជាអំណរសប្បាយសម្រាប់ខ្ញុំយ៉ាងពិតប្រាកដ»។ ក្នុងធម្មទេសនា លោកបូជាចារ្យ ប៉ូល វិន កាន់ មានប្រសាសន៍ថា យើងជាគ្រីស្តបរិស័ទ យើងបានទទួលការងារមួយ​ពីព្រះជាម្ចាស់ដូចៗគ្នា ទោះបីយើងមានមុខងារនៅក្នុងសង្គមឬក៏មានការងារមួយ​ក្នុង​ព្រះសហគមន៍ យើងទាំងអស់គ្នាធ្វើការសម្រាប់ព្រះជាម្ចាស់និងឱ្យយើងមានចិត្ត​សប្បុរស​ដូច​ម្ចាស់​ចំការនៅ​ក្នុង​ព្រះគម្ពីរ​ថ្ងៃនេះ។ «ដូច្នេះការងារដែលយើងធ្វើ តួនាទីដែលយើងធ្វើគឺតម្រង់ឆ្ពោះ​ទៅរក​ព្រះជាម្ចាស់ណែនាំឱ្យយើងមានចិត្តល្អ ឱ្យយើងមានចិត្តមេត្តាករុណាដែរ»។ លោកបូជាចារ្យបញ្ជាក់។ លោកបន្ថែមថា«សម្រាប់ខ្ញុំ ខ្ញុំទទួលមុខងារជាបូជាចារ្យបម្រើព្រះជាម្ចាស់ ដូច្នេះខ្ញុំមិនអាចនិយាយថា ខ្ញុំពូកែ ខ្ញុំល្អជាងគេ ឬក៍ខ្ញុំចេះជាងគេ ឆ្លាតជាងគេ គឺអត់ទេដោយសារមានរឿងរ៉ាវផ្សេងៗទៀតជាច្រើនដែលខ្ញុំអត់យល់ ដែលខ្ញុំអត់ដឹងនឹង​ខ្ញុំក៏មិនអាចធ្វើបានដែរ ដូច្នេះខ្ញុំត្រូវការបងប្អូនទាំងអស់ចូលរួមជួយជាមួយខ្ញុំដែរ»។​ លោកអន់តូនី ថៃ រតនៈ​មាន​ប្រសាសន៍​ដែរ​ថា ការ​ថ្វាយ​អភិបូជាលើក​ដំបូងនេះ ជា​​ព្រះអំណោយទានដែលព្រះជាម្ចាស់ប្រទានឲ្យ​លោក បាន​កាន់ព្រះកាយ និងព្រះលោហិតព្រះគ្រីស្ត ហើយ​នេះជាបទពិសោធន៍​ថ្មីមួយ។ …

លោកបូជាចារ្យថ្មីរំលឹកអំពីតួនាទីជាគ្រីស្តបរិស័ទ Read More »

លោក វី សំណាង៖ សង្គហៈ​ ​យុត្តិធម៌​ និង​មេត្តាករុណាត្រូវ​ដើរ​ទន្ទឹម​គ្នា

នៅ​ក្នុង​អភិបូជា​លើក​ដំបូង​ លោក​បូជាចារ្យ​ថ្មី យ៉ូហានបាទីស្ទ វី សំណាង និយាយ​ទៅ​កាន់​គ្រីស្ត​បរិស័ទ​ថា «ការធ្វើសង្គហ: និងយុត្តិធម៌ត្រូវតែ​ធ្វើ​ដំណើរ​គ្នាជាមួយនឹងមេត្តាករុណាផងដែរ។» លោក​មាន​ប្រសាសន៍​នេះ​នៅ​ព្រះវិហារ​ព្រះកុមារ​យេស៊ូ​បឹង​ទំពុន នារាជធានីភ្នំពេញ ក្នុង​ពិធី​​អភិបូជាលើក​ដំបូង​របស់​លោក​​នាថ្ងៃទី​២៤ ខែ​កញ្ញាកន្លងទៅ។ លោក​បន្ថែម​ទៀតថា សូមឱ្យយើងនៅទីនេះមានចិត្តមេត្តា​ករុណា​ដូចព្រះជាម្ចាស់ ដោយ​គ្រប់ពេលវេលា​យើង​ថ្លឹងថ្លែង​ពិចារណា​ ដោយ​​ឱ្យ​ព្រះវិញ្ញាណដ៏វិសុទ្ធ​បំភ្លឺ​នូវ​កិច្ចការដែលយើងធ្វើ។ នៅ​ក្នុង​ឱកាសអភិបូជាលើក​ដំបូង​​​នេះ​ដែរ អ្នក​ស្រី ភោគ​ សុម៉ានី គ្រីស្ត​បរិស័ទ​នៅ​ព្រះ​វិហារ​ព្រះកុមារ​យេស៊ូ​​រៀប​រាប់​ថា ក្នុង​នាម​ជាគ្រីស្ត​បរិស័ទ​ យើង​ត្រូវ​ទទួល​ពាក្យ​ «សមធម៌»​ ឱ្យ​បាន​ច្រើន​ជាង​«សមភាព»។ អ្នកស្រី​ជា​អ្នក​សម្រប​សម្រួល​ក្នុង​សាលា​អប់រំពិសេស​សម្រាប់ការ​លូតលាស់ ដែល​ផ្តោត​សំខាន់​សម្រាប់​កុមារ​អូទីសឹម​បន្ថែមថា ពាក្យ​ថា​សមធម៌​នេះ​សំខាន់​មែនទែន ​ដើម្បី​ឱ្យ​កុមារដែល​កំពុង​មាន​បញ្ហា​អូទីសឹម ​បាន​ទទួល​នូវ​អ្វីដែល​សង្គម​ជា​ច្រើន​បដិសេធពួក​​គាត់ និង​«ជាពាក្យ​មួយ​លើក​ទឹក​ចិត្ត​ខ្ញុំ​ឱ្យ​បន្ត​ធ្វើ​ការ​ជា​មួយ​​ក្មេងពិសេស​ទាំងនោះ​»។​ ក្នុងនាមជា​បូជាចារ្យថ្មី​មួយរូប លោក​វីសំណាង​សូម​គ្រីស្តបរិស័ទ​អធិដ្ឋាន​សម្រាប់​គាត់​ ដើម្បី​ឲ្យ​គាត់​អាច​រស់នៅ​ក្នុង​អគ្គសញ្ញា​តែង​តាំង​អស់​មួយជីវិត។ លោក​បូជាចារ្យ​ថ្មី វី​ សំណាង បាន​ទទួល​អគ្គសញ្ញា​តែង​តាំង​ជា​បូជាចារ្យ​ពី​លោក​អភិបាល​អូលីវីយ៉េ ជ្មីត​ហស្លេរ អភិបាល​ព្រះ​សហគមន៍​ភូមិភាគ​ភ្នំពេញ រួម​ជាមួយ​លោក​បូជាចារ្យ​ថ្មី​ពី​អង្គ​ទៀត​គឺ​លោក​បូជាចារ្យ ថៃ រតនៈ(ប៊ុនលី) និង​លោក​បូជាចារ្យ វិន កាន់ នា​ថ្ងៃ​ទី​២៣ កញ្ញា ២០២៣នេះ នៅ​មជ្ឃ​មណ្ឌល​ភ្នំពេញ​ថ្មី​។​ លោក​បូជាចារ្យ​ថ្មី​ ត្រូវបាន​លោក​អភិបាល​ព្រះសហគមន៍​ចាត់​ឱ្យ​ទៅ​បំពេញ​បេសកកម្ម​ប្រកាស​ដំណឹង​ល្អ​ជាផ្លូវការណ៍​នៅ​មណ្ឌល​សកម្មភាព​ភ្នំពេញ​ខាង​ជើង ដែលមាន​ព្រះសហគមន៍ អរិយក្សត្រ ពោធិ៍ធំ …

លោក វី សំណាង៖ សង្គហៈ​ ​យុត្តិធម៌​ និង​មេត្តាករុណាត្រូវ​ដើរ​ទន្ទឹម​គ្នា Read More »

លោក​វីសំណាង៖បូជាចារ្យជា​ឧបករណ៍​របស់​ព្រះជាម្ចាស់​

នៅ​ក្នុង​អភិបូជាលើកដំបូងនៅព្រះវិហារសន្តីម៉ារី តួតាំង នៃមណ្ឌលសកម្មភាព​    មេគង្គ​ដែលជាទីកន្លែងកំណើត លោកបូជាចារ្យ​ យ៉ូហាន បាទីស្ត វី សំណាង ឲ្យដឹងថា«ខ្លួនខ្ញុំលែងជាកម្មសិទ្ធខ្លួនខ្ញុំទៀតហើយ រាល់ពាក្យសម្ដី កាយវិការ ដៃជើងអ្វីៗទាំងអស់ជារបស់ព្រះគ្រីស្ត។» ក្នុងធម្មទេសនា​នារសៀល​ថ្ងៃទី​២៤ ខែ​កញ្ញា លោក​បូជាចារ្យ​ថ្មី មាន​ប្រសាសន៍ទៀតថា  ដូច្នេះលោក​ជា​ឧបករណ៍របស់ព្រះជាម្ចាស់​ ជាឧបករណ៍នៃធម៌មេត្តាករុណារបស់ព្រះជាម្ចាស់។ លោក​បាន​អធិដ្ឋាន​សូម​ឲ្យ​អ្វី​ដែល​លោក​ធ្វើ គឺដើម្បី​លើកតម្កើងព្រះគ្រីស្ត និង​ឱ្យគ្រីស្ត​បរិសមើល​ឃើញ​វត្តមាន​ព្រះអង្គ​ក្នុង​រូបកាយ​របស់​គាត់​ជា​បូជាចារ្យ​ដែរ។ លោក​បូជាចារ្យ​ថ្មី បាន​ថ្វាយ​អភិបូជាលើក​ដំបូង​នេះអម​ដោយ​លោក​អភិបាល​អូលីវីយ៉េ ជ្មីត​ហស្លេ​ អភិបាល​ព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញ និង​មាន​គ្រីស្ត​បរិស័ទ​ចូលរួម​ច្រើន​កុះករផងដែរ។ លោក​បូជាចារ្យថ្មី​ស្នើសុំ​ឲ្យគ្រីស្ត​បរិស័ទ​បន្ត​អធិដ្ឋាន​សម្រាប់​គាត់ ដើម្បីឱ្យគាត់​ក្លាយជាអំបិលសម្រាប់​ពិភពលោកអស់កល្បជានិច្ច។ ជាមួយ​គ្នានេះ​លោក​សំណាង បាន​រំលឹកដល់​គ្រីស្ត​បរិស័ទ​ឲ្យ​អធិដ្ឋាន​ជានិច្ចទោះ​ក្នុង​កិច្ច​ការ​តូចធំ​ក្តី​​ គឺសូមព្រះវិញ្ញាណដ៏វិសុទ្ធបំភ្លឺ ដើម្បីឱ្យយើងអាចជ្រើសរើសអ្វីមួយស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ក្នុងឱកាសនោះ​លោកអភិបាល អូលីវីយ៉េ សូម​អរគុណ​ដល់​ឪពុកម្តាយ​​របស់​លោក​បូជាចារ្យ​វីសំណាង ដែលបាន​ថែរក្សាកូន និងអនុញ្ញាតឱ្យចូលទេវវិទ្យាល័យ ដើម្បីក្លាយជាបូជាចារ្យនៅថ្ងៃនេះ​។ លោកបូជាចារ្យ យ៉ូហានបាទីស្ត វី សំណាង ទទួលអគ្គសញ្ញាតែងតាំងជាបូជាចារ្យ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ និង​ត្រូវ​ចាត់​ដោយ​លោក​អភិបាល​ទៅបំពេញបេសក​កម្មនៅមណ្ឌលសកម្មភាពភ្នំពេញខាងជើងក្នុង​ខែ  មករា ឆ្នាំ២០២៤។ បច្ចុប្បន្ន​លោក​នៅ​បម្រើ​ការងារ​នៅ​​ព្រះវិហារ​ ព្រះកុមារយេស៊ូបឹងទំពុន៕ ដោយ ចាន់​ម៉ានុត

ព្រះសហគមន៍​រំលឹក​ចំណង​មិត្ត​ភាព​៥០០​ឆ្នាំ​នៅ​កម្ពុជា

សាសនិក​ដែល​ក្នុងនោះ​មាន​សិស្សនិស្សិត​ សាស្ត្រាចារ្យ និង​អ្នកបួស​ប្រមាណ​ជិត​៨០នាក់ បាន​ចូលរួម​សន្និសីទគរុសភាស្ដីពីមិត្តភាព៥០០ឆ្នាំ៖ ព្រះសហគមន៍​គ្រីស្តសាសនា​និងព្រះ​រាជា​ណាចក្រកម្ពុជា ដែល​ រៀបចំឡើងដោយសមាគមបេសកជនបារាំង រួមជាមួយ​សមាគមអ្នកប្រវត្តិសាស្ត្រកម្ពុជា និង សាកលវិទ្យាល័យភូមិន្ទភ្នំពេញ​  ក្នុងគោលបំណងចង់ផ្ដោតសំខាន់លើទំនាក់ទំនង​រវាង ​ព្រះរាជា​ណាចក្រ​​កម្ពុជា​និងព្រះសហគមន៍កាតូលិក​ និង​ចង​ក្រង​ឯកសារ​ប្រវត្តិសាស្ត្រសម្រាប់​ព្រះសហគមន៍កាតូលិក​នៅកម្ពុជា។ អង្គសន្និសីទនេះ​ធ្វើឡើង​កាល​ពីថ្ងៃទី​១៤ ខែ​កញ្ញាកន្លងទៅ នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ នារាជធានី​ភ្នំពេញ​ ដោយមាន​វាគ្មិន​ប្រវត្តិសាស្ត្រ​​ជា​សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ​ប្រវត្តិសាស្ត្រ ​និង​បូជាចារ្យ​កាតូលិក​​បាន​ឡើង​ធ្វើ​បទបង្ហាញ​អំពី​របប​គំហើញ​ថ្មីៗ​និង​ឯកសារ​កាលប្រវត្តិ​ដែល​ទាក់​ទង​នឹង​ព្រះសហគមន៍កាតូលិក​នៅ​កម្ពុជា​។ ឯកឧត្តមបណ្ឌិតសាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ​ យុវជន​និង​កីឡា និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​សកលវិទ្យាល័យ​ភូមិភ្នំពេញ​ មាន​ប្រសាសន៍​បើក​កម្មវិធី​​ថា ព្រះសហគមន៍កាតូលិក​បាន​ចូលរួម​ជួយ​ដល់​សង្គម​កម្ពុជា​ជាច្រើន​​ក្នុងពេល​បច្ចុប្បន្ន​នេះ ជា​ពិសេស​ក្នុង​វិស័យ​អប់រំ​ ដោយ​មាន​ពី​ថ្នាក់​កម្រិត​មត្តេយ្យ​សិក្សា​រហូត​ដល់​ឧត្តម​សិក្សា ​ការផ្តល់​និវេសនដ្ឋាន​ដល់​យុវជន​ ការថែទាំសុខភាពប្រជាជន ការផ្តល់អាហារូបករណ៍ដល់​សិស្ស​និង​និស្សិត និង​ការ​ផ្គត់ផ្គង់​ជីវភាពប្រជាជន​ជា​ច្រើន​ទៀត​​។ លោក​បន្ថែម​ថា ថ្ងៃ​នេះ​យើង​មាន​​បព្វជិត​មក​ពី​សាសនា​ផ្សេងៗ​គ្នា​ រួម​ទាំង​សាស្ត្រាចារ្យ និស្សិត​ជាតិនិង​អន្តរជាតិ​ជាច្រើន​បាន​ចូលរួម​ បាន​បង្ហា្​ពី​វប្បធម៌​នៃ​ការ​ចែក​រំលែក និង​វប្បធម៌​នៃ​ការសន្ទនា​គ្នា​រវាង​សាសនា​ផ្សេង​គ្នា និង​រវាង​ការ​យល់​ឃើញ​ផ្សេងគ្នា​ ហើយ​ដែល​បង្ហាញ​ថា​ សង្គម​កម្ពុជា​យើងជាសង្គម​ដែល​​អាច​ទទួល​យក យោគយល់ មាន​សេរីភាព​នៅក្នុង​ជំនឿសាសនា ដែល​ជាមូលដ្ឋាន​ក្នុង​ការ​រួម​ដៃគ្នា​​អភិវឌ្ឍ​ជាតិ​យើង។ «យើង​នៅ​តែ​បន្ត​រឹត​ចំណង​មិត្ត​ភាព​រវាង​ព្រះសហគមន៍​គ្រីស្តសាសនា​និង​ប្រជាជាតិ​កម្ពុជា​ ជាមួយក្តីមេត្តា ករុណា ការអធ្យាស្រ័យ ការយល់​យោគ ក្តីស្រឡាញ់ និង​សុខដុមនីភាពសម្រាប់ពិភពលោកទាំងមូលដែល​ត្រូវការ​បំផុត​នាពេល​បច្ចុប្បន្ននេះ» ឯកឧត្តមបណ្ឌិត​បន្ថែម។ លោក​ទេសរដ្ឋ​មន្ត្រី អៀង …

ព្រះសហគមន៍​រំលឹក​ចំណង​មិត្ត​ភាព​៥០០​ឆ្នាំ​នៅ​កម្ពុជា Read More »

គ្រីស្តបរិស័ទត្រូវផ្តល់សក្ខីភាពពីជំនឿគ្រប់កាលៈទេសៈ

បេក្ខជនចំនួន១៩នាក់បាន​សុំ​ចូល​ព្រះសហគមន៍​ (ជំហានទី១) នៅ​ព្រះវិហារ​សន្តីម៉ារី​ញញឹម​ចំការទៀង​ក្នុងមណ្ឌល​សកម្មភាព​តាកែវ កាលពីថ្ងៃទី​៣ ខែ​កញ្ញា​កន្លង​ទៅ​ក្រោម​អធីបតីភាព​របស់​លោក​អភិបាល​ អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ​ រួម​ជាមួយ​គ្រីស្តបរិស័ទចូលរួមប្រមាណ​​​ជា៥០នាក់។ តាម​កម្មវិធី​អប់រំ​ជំនឿ​របស់​ព្រះសហគមន៍កាតូលិក​កម្ពុជា ពិធី​ជំហានទី​១​គឺ​ជា​ជំហាន​ដំបូង​ ដើម្បី​ឲ្យ​អ្នក​ឈ្វេងយល់​ជំនឿ​ប្រកាស​អំពី​គោល​បំណង​របស់​ខ្លួន​ និង​សុំ​ចូលរួម​ជាមួយព្រះសហគមន៍កាតូលិក​ ដោយ​ប្រកាសដោយ​ផ្ទាល់​ខ្លួន​ថា «ខ្ញុំ​សូម​យក​​ព្រះគ្រីស្តជាទីពឹង ខ្ញុំ​យក​ព្រះបន្ទូលជាទីពឹង ខ្ញុំយកព្រះសហគមន៍ជាទីពឹង»។ លោកអភិបាល អូលីវីយ៉េ មានប្រសាសន៍ក្នុងធម្មទេសនាថា កាយវិកា​របស់​បេក្ខជន​ម្នាក់ៗ ដែល​បាន​​លុត​ជង្គង់នៅមុខឈើឆ្កាងនិង​ប្រកាស​ពាក្យ​សន្យារបស់​ខ្លួន ណែនាំឱ្យយើងនឹក​ឃើញអំពីជីវិតរបស់យើងជាគ្រីស្តបរិស័ទ ដែល​ត្រូវផ្ដល់សក្ខីភាពគ្រប់ពេល​​វេលា នៅក្នុងការងារ នៅក្នុង​ជីវិត​គ្រួសារ ជីវិតនយោបាយ ជីវិតដែលយើងរស់នៅសព្វថ្ងៃ។ លោកបាន​ណែនាំ​ឲ្យគ្រីស្ត​បរិស័ទ​ដែលមានជំនឿ​យូរ​ហើយ ជួយ​ណែនាំ​បន្តជំនឿ​ ឲ្យ​បេក្ខជន​ទាំងអស់​នៅថ្ងៃនេះយកចិត្តទុកដាក់​អធិដ្ឋាននៅ​ស្ងៀមស្ងាត់ជាមួយព្រះជាម្ចាស់ យកពេលវេលានៅក្បែរព្រះកាយព្រះគ្រីស្ត និងយកពេលវេលានៅក្បែរព្រះនាងម៉ារី។ លោកអភិបាលបន្តទៀតថា ពីមួយឆ្នាំទៅ​មួយ​ឆ្នាំ​មាន​អ្នក​សុំ​ចូល​ព្រះសហគមន៍​កាតូលិក ចំនួន​៥០-៦០នាក់។ ហើយក្នុង​សប្តាហ៍​នេះ មាន​បេក្ខជន​ចំនួន​៩០​នាក់​ដែល​សុំ​ចូល​ព្រះសហគមន៍​ក្នុង​មណ្ឌល​សកម្ម​ភាព​តាកែវ។ លោក​អភិបាល​សង្កត់ធ្ងន់ថា គឺត្រូវ​ឲ្យ​​ប្អូនៗយល់ថា «ពិតមែនខ្ញុំមានទីពឹងថ្មី នៅក្នុងជីវិតធម្មតា ដោយដឹងថាឥឡូវនេះ យើងជាមិត្តសម្លាញ់របស់ព្រះជាម្ចាស់ យើងទាំងអស់ជាមិត្តសម្លាញ់របស់ព្រះជាម្ចាស់ យើងទាំងអស់ជាក្រុមគ្រួសាររបស់ព្រះជាម្ចាស់ដែលជាព្រះបិតា»។ អូលីវីយ៉េ ឆេង​ វិសាល ក្នុងវ័យ២៣ ឲ្យដឹងថា «ខ្ញុំបានឈ្វេងយល់ជំនឿរយៈពេល២ឆ្នាំមកហើយ ដោយសារមានចិត្តស្រឡាញ់លើព្រះគ្រីស្ត និងចង់ចូលរួមក្នុងព្រះសហគមន៍»។ វិសាល …

គ្រីស្តបរិស័ទត្រូវផ្តល់សក្ខីភាពពីជំនឿគ្រប់កាលៈទេសៈ Read More »

កុមារចូលរួម​បោះជំរំ​​​ដើម្បី​ស្គាល់​ខ្លួនឯង ព្រះជាម្ចាស់ និង​អ្នក​ជុំវិញ​

កុមារ​គ្រីស្តបរិស័ទជិត​១០០នាក់ ​ដែល​មាន​អាយុ​ចន្លោះ​ពី​១១ដល់​១៧ឆ្នាំមកពី​​​​ព្រះសហគមន៍​ចំនួន​៨ ក្នុង​​មណ្ឌល​សកម្មភាព​​ភ្នំពេញ​ខាង​ជើង​ ចូល​រួមបោះ​​ជំរំ​ក្រោម​ប្រធានបទ «ជាអ្នក ជាខ្ញុំ ជាយើង» ដើម្បី​ស្គាល់​ខ្លួន​ឯង ពង្រឹង​ទំនាក់​ទំនង​ជាមួយ​ព្រះជាម្ចាស់​ក៏​ដូច​ជាមនុស្ស​ជុំវិញ​ និង​មាន​អំណរ​សប្បាយ​​រួមគ្នា​ក្នុង​ឱកាស​វិស្សមកាល​។​ កម្ម​វិធី​នេះ​ប្រព្រឹត្តទៅ​​នៅ​ព្រះវិហារ​សន្ត​យ៉ូសែប​ផ្សារតូច​នារាជធានីភ្នំពេញ ណែនាំ​​ដោយ​ក្រុម​យុវជន​កាតូលិក​មណ្ឌលសកម្មភាព​ភ្នំពេញ​ខាងជើង នា​ថ្ងៃ​ទៅ​៣១​ ខែ​សីហា ដល់​ថ្ងៃ​ទី​៣ ខែកញ្ញា។ ​ដូចគ្នា​ផងដែរ លោក​ប៉ូល រ៉ាវី សុភារ៉ុង ជាសមាជិកគណៈកម្មការ​សម្របសម្រួល​និង​ជា​ប្រធាន​ក្រុម​ពិធីករក្នុងកម្មវិធី​បោះជំរំកុមារនេះ​ និយាយ​ថា កម្មវិធីនេះ គឺឲ្យ​កុមារ​ស្គាល់​ពី​អត្ថន័យ​និង​ទំនាក់​ទំនង​រវាង​«អ្នក» គឺ​រវាង​ព្រះជាម្ចាស់​និង​កុមារផ្ទាល់​​ និង​ «ខ្ញុំ និង​យើង» ដើម្បី​ឱ្យ​កុមារ​យល់​ពី​ខ្លួនឯងជានរណា និង​មាន​តួនាទី​អ្វី​និងគួរ​​ប្រព្រឹត្ត​ខ្លួន​បែប​ណា​ខ្លះ។ លោកឧបដ្ឋាក​ ថៃ រតនៈ (ប៊ុនលី) អ្នក​រៀបចំ​កម្មវិធី​និង​ជា​វាគ្មិន​បាន​ឲ្យដឹងថា ការ​ស្គាល់​ខ្លួនឯង​សំខាន់​ មិន​ថា​នៅ​ក្នុង​ផ្ទះ ក្នុង​ព្រះសហគមន៍ និង​នៅក្នុង​សង្គម​ គឺ​ឲ្យ​កុមារ​​យល់ពី​តួនាទី​របស់​ខ្លួន​តាម​កន្លែង​នីមួយៗ។​ លោក​បញ្ជាក់ថា «ប្រសិន​បើ​យើង​មិន​ស្គាល់​ខ្លួនឯង​នាំ​ឱ្យ​វង្វេង មិនមាន​ជីវិត​ប្រសើរ​ទេ ព្រោះ​ពិភពលោក​ផ្លាស់​ប្ដូររហូត មាន​អ្នក​លេង​ហ្គេម​ច្រើន គាត់​អាច​នឹង​តាមគេ​»។ កុមារ​ទាំង​អស់នោះ​មក​ពី​ព្រះសហគមន៍​ ផ្សារតូច អរិយក្សត្រ ពោធិ៍ធំ ក្ដីកណ្ដាល ព្រែកតាទែន កំពង់ហ្លួង សែនសុខ និងស្វាយប៉ាក។ …

កុមារចូលរួម​បោះជំរំ​​​ដើម្បី​ស្គាល់​ខ្លួនឯង ព្រះជាម្ចាស់ និង​អ្នក​ជុំវិញ​ Read More »

Subscribe to our newsletter

Don't miss new updates on your email