ពត៌មាន

មោទនភាព! វិទ្យាល័យសន្តហ្វ្រង់ស្វ័រ ខេត្តតាកែវ បន្តរក្សាស្ថិតិសិស្សប្រឡងជាប់ឌីប្លូម ១០០% ទាំង ១៦ជំនាន់

តាកែវ៖ សិស្សានុសិស្សថ្នាក់ទី៩ នៃវិទ្យាល័យចំណេះទូទៅសន្តហ្វ្រង់ស្វ័រ ដែលមានទីតាំងស្ថិតនៅភូមិចំការទៀង ឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ បានបង្កើតមោទនភាពសារជាថ្មី ដោយបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) នាសម័យប្រឡងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅនេះ ក្នុងកម្រិតរហូតដល់ ១០០ភាគរយ។ បើតាមការបញ្ជាក់របស់លោក ប៊ិច វិបុល នាយកវិទ្យាល័យចំណេះទូទៅសន្តហ្វ្រង់ស្វ័រ បានឱ្យដឹងថា នៅក្នុងឆ្នាំសិក្សា ២០២៥-២០២៦ នេះ សាលាមានបេក្ខជនចូលរួមការប្រឡងឌីប្លូមចំនួន ៤៣នាក់ (ស្រី ២៦នាក់) ដោយទទួលបានលទ្ធផលយ៉ាងត្រចះត្រចង់ ក្នុងនោះរួមមាន៖ និទ្ទេស ល្អ ៖ ចំនួន ១៥នាក់ (ស្រី ១២នាក់) ស្មើនឹង ៣៤.៨៨% និទ្ទេស ល្អបង្គួរ ៖ ចំនួន ២១នាក់ (ស្រី ១០នាក់) ស្មើនឹង ៤៨.៨៤% និទ្ទេស មធ្យម ៖ ចំនួន ៧នាក់ (ស្រី ៤នាក់) […]

មោទនភាព! វិទ្យាល័យសន្តហ្វ្រង់ស្វ័រ ខេត្តតាកែវ បន្តរក្សាស្ថិតិសិស្សប្រឡងជាប់ឌីប្លូម ១០០% ទាំង ១៦ជំនាន់ Read More »

ព្រះសហគមន៍កាតូលិកអបអរសាទរពិធីឆ្លង និងប្រទានពរព្រះវិហារថ្មី «សន្តីម៉ារីម៉ាដាឡា» នៅស្វាយប៉ាក

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ព្រះសហគមន៍កាតូលិកស្វាយប៉ាក (គីឡូលេខ១១ រាជធានីភ្នំពេញ) បានប្រារព្ធពិធីបុណ្យ និងប្រទានពរព្រះវិហារថ្មីរបស់ខ្លួនយ៉ាងអធិកអធម ដែលមានឈ្មោះថា «ព្រះវិហារសន្តីម៉ារីម៉ាដាឡា» ក្រោមអធិបតីភាពរបស់លោកអភិបាល អូលីវីយ៉េជ្មីតហស្លេ ព្រមទាំងវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកអភិបាល សិលាសួន ហង្សលី និងលោកបូជាចារ្យជាច្រើនអង្គ។ ព្រឹត្តិការណ៍នេះគឺជាសញ្ញាសម្គាល់ដ៏សំខាន់មួយនៃជីវិត និងការរីកចម្រើនរបស់ព្រះសហគមន៍កាតូលិកនៅក្នុងតំបន់នេះ។ នៅក្នុងពិធីនេះ លោកអភិបាល អូលីវីយ៉េ បានរំលឹកអំពីប្រវត្តិ និងការធ្វើដំណើររបស់ព្រះសហគមន៍ ដោយភ្ជាប់ជាមួយនឹងបទពិសោធន៍ផ្ទាល់របស់លោក។ លោកបានបញ្ជាក់ថា រយៈពេល ២៨ ឆ្នាំដែលរូបលោកទទួលអគ្គសញ្ញាតែងតាំងជាបូជាចារ្យ គឺស្របពេលគ្នានឹងការឈានជើងមកដល់ប្រទេសកម្ពុជាជាលើកដំបូងនៅក្នុងឆ្នាំ១៩៩៨។ លោកបានរំលឹកពីទិដ្ឋភាពចាស់ៗនៅតំបន់ស្វាយប៉ាក ការវិវឌ្ឍរបស់ព្រះសហគមន៍ និងបានសម្តែងការនឹករលឹកដល់គ្រីស្តបរិស័ទចាស់ទុំជាច្រើន ដែលបានរួមចំណែកកសាងព្រះសហគមន៍តាំងពីដើមរៀងមក។ ការសម្ពោធព្រះវិហារនៅស្វាយប៉ាកថ្ងៃនេះ គឺជាសមិទ្ធផលដ៏ធំទីពីរ បន្ទាប់ពីការកសាងព្រះវិហារមួយទៀតនៅតំបន់សែនសុខ របស់លោកបូជាចារ្យ អូគូស្ទីន យ៉ុងហ៊ីអុក វ៉ុន ជាសាសនទូតកូរ៉េ។ ក្នុងធម្មទេសនា លោកអភិបាលបានលើកអំពីប្រវត្តិរបស់សន្តីម៉ារីម៉ាដាឡា (St. Mary Magdalene) ដែលជាឧបការីនីនៃព្រះវិហារនេះ ដោយលោកបានគូសបញ្ជាក់នូវចំណុចសំខាន់ៗដូចជា៖ ជាចុងក្រោយ លោកអភិបាល អូលីវីយ៉េ បានរលឹកដល់គ្រីស្តបរិស័ទទាំងអស់ថា កុំឲ្យផ្តោតសំខាន់តែលើអាគារព្រះវិហារដែលទើបនឹងសាងសង់រួច (ទោះបីជាថ្ងៃនេះមានអ្នកចូលរួមច្រើនកុះករ)។

ព្រះសហគមន៍កាតូលិកអបអរសាទរពិធីឆ្លង និងប្រទានពរព្រះវិហារថ្មី «សន្តីម៉ារីម៉ាដាឡា» នៅស្វាយប៉ាក Read More »

អភិបាល​ព្រះសហគមន៍​កាតូលិក​បំផុសសារ «សន្តិភាពនិងភាតរភាព»

ខេត្តតាកែវ៖ ការពង្រឹងសន្តិភាព សុខដុមរមនា និងសាមគ្គីភាពរវាងសាសនានិង​សាសនា ត្រូវបានលើកយកមកបង្ហាញយ៉ាងច្បាស់ពីសំណាក់​មេដឹកនាំ​សាសនា​ នៅក្នុងពិធីសម្ពោធសមិទ្ធផលនានាក្នុងវត្តអង្គមេត្រី កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នេះ ស្ថិតនៅក្នុងភូមិពងទឹកខាងត្បូង ឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ។ ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពរបស់ឯកឧត្ដម ទួន ស៊ីផាន់ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកត្រាំកក់ ដោយមានការចូលរួមយ៉ាងកុះករពីសំណាក់មន្ត្រីសង្ឃ ព្រះសង្ឃ មន្ត្រីរាជការ អាជ្ញាធរ និស្សិត សិស្សានុសិស្ស ប្រជាពលរដ្ឋ ព្រមទាំងគ្រីស្តបរិស័ទ និងពុទ្ធបរិស័ទ។ ក្នុងឱកាសនោះដែរ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានទទួលគ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសិរីវឌ្ឍន៍ ដែលជាមេដាយថ្នាក់ខ្ពស់មួយក្នុងប្រទេស ជាសក្ខីកម្ម​សម្រាប់​ការជួយ​ឧបត្ថម្ភ​ និងទំនាក់ជិតស្និទ្ធ​លើ​ផ្នែក​ផ្សេងៗក្នុង​វិស័យសាសនា។ សន្តិភាពកើតចេញពីទំនាក់ទំនង ការធ្វើ​ធម៌មេត្តាករុណា និងការយល់ចិត្តគ្នា នៅក្នុងកម្មវិធីនេះ លោកអភិបាល អូលីវីយ៉េ ដែលទើបតែទទួលងារពីមន្ត្រីសង្ឃជាន់ខ្ពស់ខាងពុទ្ធសាសនាជា «អគ្គមហាឧបាសក ពុទ្ធសាសនូបត្ថម្ភក៍» បានរំលឹកពីទំនាក់ទំនងជិតស្និទ្ធជាមួយវត្តអង្គមន្ត្រីតាំងពីឆ្នាំ២០០២ មក។ លោកបានសង្កត់ធ្ងន់ថា ការកសាងផ្លូវថ្នល់តភ្ជាប់រវាងវត្ត និងព្រះវិហារកាតូលិកកាលពីអតីតកាល គឺជាដើមចមនៃការបង្កើតសន្តិភាពផ្លូវចិត្ត និងសាមគ្គីភាព។ លោកអភិបាលបានបញ្ជាក់ថា «ផ្លូវនេះទៅជានិមិត្តរូបទីមួយ

អភិបាល​ព្រះសហគមន៍​កាតូលិក​បំផុសសារ «សន្តិភាពនិងភាតរភាព» Read More »

មណ្ឌលសន្តអ៊ីរ៉ាណេ បើកសិក្ខាសាលាស្តីពី «គរុកោសល្យអប់រំជំនឿ» ដល់គ្រូអប់រំជំនឿនៅមណ្ឌលសកម្មភាពតេកែវ

តាកែវ៖ មណ្ឌលអប់រំជំនឿ សន្តអ៊ីរ៉ាណេ នៃព្រះសហគមន៍កាតូលិកកម្ពុជា បានរៀបចំសិក្ខាសាលាមួយស្តីពី «គរុកោសល្យអប់រំជំនឿ» ដើម្បីពង្រឹងវិធីសាស្ត្របង្រៀនឱ្យស្របតាមក្បួនច្បាប់ព្រះសហគមន៍កាតូលិក។ កម្មវិធីនេះបានប្រព្រឹត្តទៅពេញមួយថ្ងៃ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ នៅព្រះវិហារសន្តយូសែបត្រពាំងក្រញូង ដោយមានការចូលរួមពីបូជាចារ្យ និងគ្រូអប់រំជំនឿសរុបចំនួន ៣២នាក់ មកពីមណ្ឌលសកម្មភាពតាកែវ។ សិក្ខាសាលានេះផ្តោតសំខាន់លើការណែនាំ និងរបៀបប្រើប្រាស់សៀវភៅអប់រំជំនឿជំនាន់ថ្មី (Updated) ដែលរៀបចំឡើងសម្រាប់មនុស្សគ្រប់វ័យ ចាប់ពីកម្រិតកុមារ យុវជន រហូតដល់មនុស្សពេញវ័យ។ លោកឪពុក ឆាល បូជាចារ្យទទួលខុសត្រូវមណ្ឌលសកម្មភាពតាកែវ បានសម្តែងការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមនេះ។ លោកឪពុកមានប្រសាសន៍ថា៖ «នៅក្នុងមណ្ឌលសកម្មភាពតាកែវ យើងមានព្រះសហគមន៍ចំនួន៨ ដែលមានការអប់រំជំនឿទៅតាមកម្រិតផ្សេងៗគ្នា។ សិក្ខាសាលានេះមានសារៈសំខាន់ណាស់ក្នុងការជួយតម្រង់ទិសគ្រូអប់រំជំនឿរបស់យើង ឱ្យយល់ដឹងកាន់តែច្បាស់ពីរបៀបប្រើប្រាស់សៀវភៅធនធានថ្មីៗទាំងនេះ»។ លោកឪពុកបានបន្ថែមថា ព្រះសហគមន៍នៅក្នុងតំបន់ខ្លះ ក្នុងខេត្តតាកែវ មានលក្ខណៈប្លែកពីគ្នា ដោយសារមានគ្រីស្តបរិស័ទវ័យចំណាស់មួយចំនួនមិនចេះអក្សរ និងមិនចេះប្រើប្រាស់សៀវភៅ ដែលនេះជាបញ្ហាប្រឈមមួយ។ ទោះជាយ៉ាងណា តាមរយៈការពិគ្រោះយោបល់ជាមួយក្រុមការងារសន្តអ៊ីរ៉ាណេ គ្រូអប់រំជំនឿទទួលបាននូវវិធីសាស្ត្រថ្មីៗដើម្បីយកទៅបត់បែន និងបន្តបង្រៀនពួកគាត់ទៅមុខទៀត។ ដើម្បីធានានិរន្តរភាពនៃការរីកចម្រើនផ្នែកជំនឿ លោកឪពុក ឆាល ក៏បានស្នើដល់មណ្ឌលសន្តអ៊ីរ៉ាណេ ឱ្យចុះមកបើកវគ្គណែនាំបែបនេះយ៉ាងហោចណាស់ ២ដងក្នុងមួយឆ្នាំ ដល់ព្រះសហគមន៍ទាំង៨ ក្នុងមណ្ឌលសកម្មភាពតាកែវ។ ជាទីបញ្ចប់ លោកឪពុកបានប្រសិទ្ធពរជ័យ

មណ្ឌលសន្តអ៊ីរ៉ាណេ បើកសិក្ខាសាលាស្តីពី «គរុកោសល្យអប់រំជំនឿ» ដល់គ្រូអប់រំជំនឿនៅមណ្ឌលសកម្មភាពតេកែវ Read More »

ឯកសារអំពីអ្នកបម្រើព្រះជាម្ចាស់របស់កម្ពុជា ប្រគល់ដល់ក្រសួងនៅទីក្រុងរ៉ូម

«យើងរីករាយយ៉ាងក្រៃលែង ដែលបានប្រគល់ឯកសារ មានបិទត្រា និងបានចុះហត្ថលេខាក្នុងពិធីដ៏ឱឡារិកមួយនៅរាជធានីភ្នំពេញ កាលពីខែមីនាកន្លងទៅ ជូនលោកកាឌីណាល់  ម៉ាសេឡូ ស៊ីមឺរ៉ារ៉ូ  (Marcello Semeraro) ជារដ្ឋមន្ត្រីក្រសួងកិច្ចការសន្ដបុគ្គល (Dicastery for the Causes of Saints) របស់សន្តអាសនៈ»។ នេះបើតាមប្រសាសន៍របស់លោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ។ ឯកសារទាំងនេះទាក់ទងទៅនឹងការស៊ើបអង្កេតថ្នាក់ភូមិភាគរបស់ព្រះសហគមន៍កាតូលិក អំពីការតែងតាំងលោកអភិបាលយ៉ូសែប ឆ្មារ សាឡាស់ និងសហការីចំនួន ១១ នាក់របស់លោក ជាអ្នកបម្រើរបស់ព្រះជាម្ចាស់នៅកម្ពុជា។ ឯកសារដែលបានបិទត្រាទាំងនេះ មានផ្ទុកនូវសក្ខីកម្មដ៏មានតម្លៃអំពីជំនឿ ភាពក្លាហាន និងសេចក្តីស្រឡាញ់ មានចំនួនជិត ២,៥០០ ទំព័រ ដែលរៀបរាប់ពីដំណើរដ៏អង់អាចរបស់អស់លោក អ្នកទាំងនោះ នៅក្នុងប្រទេសកម្ពុជា រវាងឆ្នាំ ១៩៧០ និង ១៩៧៧។ នេះបើតាមការបញ្ជាក់របស់អភិបាលអូលីវីយ៉េ ជ្មីតហស្លេ (Olivier Schmitthaeusler) អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ប្រាប់ដល់ភ្នាក់ងារ Fides នៅខាងក្រៅកិច្ចប្រជុំ Ad Limina Apostolorum របស់សភាលោកអភិបាលព្រះសហគមន៍ឡាវ

ឯកសារអំពីអ្នកបម្រើព្រះជាម្ចាស់របស់កម្ពុជា ប្រគល់ដល់ក្រសួងនៅទីក្រុងរ៉ូម Read More »

លោកអភិបាល អូលីវីយ៉េ ឆ្លុះបញ្ចាំងពីលទ្ធផលដ៏ផ្លែផ្កានៃដំណើរទស្សនកិច្ច «Ad Limina» ក្នុងអភិបូជាចុងក្រោយនៅវិសាលវិហារសន្តីម៉ារីមាយ័រ

បុរីវ៉ាទីកង់៖ ដំណើរបូជនីយចរ និងដំណើរទស្សនកិច្ចផ្លូវការ Ad Limina Apostolorum របស់សភាលោកអភិបាលកាតូលិកនៃប្រទេសឡាវ និងកម្ពុជា បានឈានមកដល់ទីបញ្ចប់ប្រកបដោយភាពនឹករលឹក និងពោរពេញដោយអំណរគុណព្រះជាម្ចាស់។ នៅក្នុងឱកាសបិទបញ្ចប់ពេលវេលាដ៏មានអត្ថន័យនេះ លោកអភិបាល អូលីវីយ៉េ បានដឹកនាំការរិះគិតយ៉ាងស៊ីជម្រៅក្នុងអំឡុងពេលប្រារព្ធពិធីអភិបូជានៅវិសាលវិហារសន្តីម៉ារីមាយ័រ ទីក្រុងរ៉ូម ដែលជាវិសាលវិហារដ៏វិសេសវិសាលមួយឧទ្ទិសថ្វាយដល់ព្រះនាងព្រហ្មចារិនីម៉ារី។ នៅធម្មទេសនានោះ លោកអភិបាលបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ច Ad Limina Apostolorum លើកនេះ មិនមែនគ្រាន់តែជាទស្សនកិច្ចការងារធម្មតានោះឡើយ ប៉ុន្តែវាគឺជា «ដំណើរបូជនីយចរ» ដ៏ពិតប្រាកដទៅកាន់ផ្នូររបស់គ្រីស្តទូតពីដើម គឺគ្រីស្តទូតសិលា និងគ្រីស្តទូតប៉ូល។ ជាមួយគ្នានេះដែរ ការបញ្ចប់ដំណើរផ្លូវដ៏វិសុទ្ធនេះនៅចំពោះមុខព្រះនាងម៉ារី គឺជាការរំឭកអំពីបុគ្គលគំរូដ៏ឧត្តុង្គឧត្តមនៃភាពជាសាក្សី គង្វាល អ្នកបម្រើ និងអ្នកមានចិត្តបន្ទាបខ្លួន។ លោកអភិបាលក៏បានរំឭកផងដែរអំពីប្រវត្តិដ៏ចម្លែក និងពិសេសនៃវិសាលវិហារនេះ ដែលមានព្រិលធ្លាក់នៅថ្ងៃទី ១៥ ខែសីហា ដែលជាសញ្ញាដំបូងនៃការសាងសង់ឡើងដើម្បីឧទ្ទិសដល់ព្រះនាង។ លោកអភិបាល អូលីវីយ៉េ បានបូកសរុបលទ្ធផល និងបទពិសោធន៍សំខាន់ៗដែលទទួលបានក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះជាពីរកម្រិត៖ ១. ការរួបរួមជាបងប្អូនយ៉ាងជ្រាលជ្រៅ៖ ការបានរស់នៅ និងចែករំលែកជីវិតប្រចាំថ្ងៃរួមគ្នារវាងលោកអភិបាលនៃប្រទេសឡាវ និងកម្ពុជា។ ២. ការរួបរួមជាមួយព្រះសហគមន៍សកល៖ តាមរយៈកិច្ចពិភាក្សាជាមួយក្រសួងនានារបស់សន្តអាសនៈ។ លោកអភិបាលបានមានប្រសាសន៍ដោយក្តីរំភើបថា ទោះបីជាព្រះសហគមន៍នៅក្នុងស្រុករបស់យើងមានលក្ខណៈតូចតាច

លោកអភិបាល អូលីវីយ៉េ ឆ្លុះបញ្ចាំងពីលទ្ធផលដ៏ផ្លែផ្កានៃដំណើរទស្សនកិច្ច «Ad Limina» ក្នុងអភិបូជាចុងក្រោយនៅវិសាលវិហារសន្តីម៉ារីមាយ័រ Read More »

ព្រះវិហារថ្មីបំផុតនិងធំបំផុតនៅភូមិភាគភ្នំពេញមួយត្រូវបានឆ្លង

គ្រីស្តបរិស័ទរាប់រយនាក់មកពីព្រះសហគមន៍កាតូលិកនានាក្នុងភូមិភាគទាំងបីនៅក្នុងប្រទេស រួមនឹង​ភ្ញៀវជាតិ​និង​អន្តរជាតិ បានជួបជុំគ្នាប្រារព្ធពិធីឆ្លងព្រះវិហាររបស់​ព្រះសហគមន៍សន្តយ៉ូសែបផ្សារតូច នារាជធានីភ្នំពេញ​កាលពីចុងសប្តាហ៍កន្លងទៅនេះ។ ពីធីឆ្លងនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពរបស់​លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ រួមជាមួយលោកអភិបាល អេនរីគេ ហ្វីការេដូ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង លោកអភិបាល សិលា សួន ហង្សលី អភិបាលព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម និង​លោកអភិបាល ប៉ូល ត្រៃរ៉ុង មូទ្រី អភិបាលព្រះសហគមន៍ភូមិភាគស៊ូរ៉ាតថានីប្រទេស​ថៃ។ លោកអភិបាល អូលីវីយ៉េ បានមានប្រសាសន៍នៅក្នុងពិធីថ្វាយអភិបូជានាថ្ងៃបុណ្យ​ឆ្លងព្រះវិហារ​កាលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦ថា «នេះជាអំណោយដ៏ថ្លៃថ្លាបំផុតដែលព្រះជាម្ចាស់បានប្រទានដល់ប្រជារាស្រ្តជាគ្រីស្តបរិស័ទនៅព្រះសហគមន៍កាតូលិកនៅកម្ពុជា»។ លោកអភិបាលបានមានប្រសាសន៍បន្តថា ព្រះវិហារនេះជាព្រះវិហារស្អាតបំផុត ថ្មីបំផុត និង ធំបំផុតតំណាងឲ្យសិរីរុងរឿងនៃព្រះជាម្ចាស់នៅក្នុងព្រះសហគមន៍ភូមិភាគភ្នំពេញ។ លោកអភិបាលបានបន្ថែមថា ព្រះវិហារនេះតំណាងឲ្យសេចក្តីស្រលាញ់របស់ព្រះជាម្ចាស់ចំពោះប្រជារាស្រ្តរបស់ព្រះអង្គនៅក្នុងប្រទេសកម្ពុជា។ លោកអភិបាលបានមានប្រសាសន៍បន្តទៀតថា នេះជាព្រះវិហារថ្មីដែលយើងបានសាងសង់បន្តពីអ្វីដែលនៅសេសសល់និងការកកើតព្រះសហគមន៍កាតូលិកឡើងវិញបន្ទាប់ពីរងនូវការបំផ្លិចបំផ្លាញនៅក្នុងសម័យប៉ុល ពត។ លោកបូជាចារ្យ ប៉ូល រឿង ឆ័ត្រសិរី ចៅអធិការព្រះវិហារ​សន្តយ៉ូសែបផ្សារតូច និងជាអ្នកទទួល​ខុស​ត្រូវ​មណ្ឌលសកម្មភាពភ្នំពេញខាងជើង បានមានប្រសាសន៍ថា «អស់រយៈពេលជាង៣៣ ឆ្នាំមកហើយយើងបានប្រើប្រាស់អគារចាស់ជាព្រះវិហារ ពោលគឺតាំងពីឆ្នាំ១៩៩២ ដល់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦ ទើបយើងបានទទួលអំណរសប្បាយជាមួយនឹងព្រះវិហារថ្មីដែលយើងបានឆ្លងនេះ»។​ លោកបូជាចារ្យបានបន្តថា ព្រះវិហារនេះចាប់ផ្តើមគំនិតកសាងថ្មីនៅក្នុងឆ្នាំ២០១៨ ហើយត្រូវបានអនុម័តថវិកាពីក្រុមសាសនទូតក្រៅប្រទេសនាទីកុ្រងប៉ារីសនៅឆ្នាំ២០១៩។

ព្រះវិហារថ្មីបំផុតនិងធំបំផុតនៅភូមិភាគភ្នំពេញមួយត្រូវបានឆ្លង Read More »

វិទ្យាល័យបច្ចេកទេស សន្តហ្វ្រង់ស្វ័រ ត្រៀមបើកជំនាញថ្មីបន្ថែម

លោក យុន សំអាត នាយកវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ឯកជនសន្តហ្វ្រង់ស្វ័រ បានអោយដឹងថា សាលានឹងត្រៀមបើកជំនាញថ្មីមួយទៀត នៅឆ្នាំសិក្សាខាងមុខ ២០២៦-២០២៧ លើជំនាញ Digital Art & AI។ ដើម្បីបង្កើតវគ្គនេះ លោកបានទៅសិក្សាវគ្គខ្លីនៅប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី២៧-៣០ ខែមេសាកន្លងទៅ នៅសាកលវិទ្យាល័យ CHEJU HALLA University ស្ថិតក្នុងកោះជេជូ (CHEJU) ក្រោមប្រធានបទ «Global capacity building workshop on AI and digital transformation human resource development for an AI driven world». នាយកសាលារូបនេះបន្ថែមថា ក្រោយឆ្លងកាត់វគ្គបណ្ទុះបណ្តាលរយៈពេល៣ថ្ងៃនេះ គាត់បានឃើញថាប្រទេសកូរ៉េ បានប្រើបច្ចេកវិទ្យា ឌីជីថល និង A.I នេះយ៉ាងទំលំទូលាយ ដែលបានសម្រួលដល់ការងារប្រចាំថ្ងៃរបស់ប្រជាជនកូរ៉េយ៉ាងល្អប្រសើរ។ បច្ចេកវិទ្យា ឌីជីថល និងA.I

វិទ្យាល័យបច្ចេកទេស សន្តហ្វ្រង់ស្វ័រ ត្រៀមបើកជំនាញថ្មីបន្ថែម Read More »

ក្រុមសិល្បៈវិទ្យាល័យសន្តហ្វ្រង់ស្វ័រ ទទួលបានលិខិតថ្លែងអំណរគុណ ក្នុងទិវាវប្បធម៌ជាតិ

ក្នុងស្មារតីលើកកម្ពស់ដួងព្រលឹងវប្បធម៌ខ្មែរ ក្រុមសិល្បៈនៃវិទ្យាល័យសន្តហ្វ្រង់ស្វ័រ បាននាំយកនូវទស្សនីយភាពរបាំបុរាណយ៉ាងជក់ចិត្តមកសម្តែងក្នុងឱកាសអបអរសាទរ «ទិវាវប្បធម៌ជាតិ ៣មីនា» លើកទី២៨ ឆ្នាំ២០២៦ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»។ ពិធីនេះត្រូវបានរៀបចំឡើងយ៉ាងអធិកអធម កាលពីព្រឹកថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំធំរដ្ឋបាលខេត្តតាកែវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្ត។ នៅក្នុងព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ លោកស្រី ឡៃ មករា នាយិការងវិទ្យាល័យសន្តហ្វ្រង់ស្វ័រ រួមជាមួយក្រុមសិល្បៈសិស្សានុសិស្ស បានទទួលលិខិតថ្លែងអំណរគុណផ្ទាល់ពីថ្នាក់ដឹកនាំខេត្ត ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការចូលរួមថែរក្សាវប្បធម៌។ លោកស្រីបានបង្ហាញនូវក្តីរំភើបយ៉ាងខ្លាំងក្នុងនាមជាគ្រីស្តបរិស័ទមកពីសាលាកាតូលិក ដោយលោកស្រីបានសង្កត់ធ្ងន់ថា ទោះបីជាយើងមានជំនឿសាសនាផ្សេងគ្នាក៏ពិតមែន ប៉ុន្តែយើងមានវប្បធម៌តែមួយ គឺវប្បធម៌ខ្មែរ ដែលទាមទារឱ្យមានការចូលរួមលើកស្ទួយ និងថែរក្សារបាំខ្មែរឱ្យបានគង់វង្សជារៀងរហូត។ លោកស្រីនាយិការងបានបន្ថែមទៀតថា ភាពជោគជ័យនៃក្រុមសិល្បៈរបស់សាលា កើតចេញពីការបណ្តុះបណ្តាលតាមស្តង់ដាត្រឹមត្រូវ ដោយមានលោកគ្រូអ្នកគ្រូជំនាញៗដែលសុទ្ធសឹងតែអញ្ជើញមកពីសាលាវិចិត្រសិល្បៈខេត្តតាកែវផ្ទាល់។ ជាក់ស្តែង នៅក្នុងអង្គពិធីទាំងមូល ក្រុមការងារទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ខណៈដែលការសម្តែងរបស់សិស្សកម្រិតអនុវិទ្យាល័យ ត្រូវបានគេវាយតម្លៃថាមានសមត្ថភាពខ្ពស់ដូចអ្នកអាជីព និងមានការទាក់ទាញជាខ្លាំងពីសំណាក់គណៈអធិបតី និងសាធារណជន។ ពាក់ព័ន្ធនឹងបច្ចេកទេសសម្តែង លោក អ៊ំ សាមាន អ្នកសម្របសម្រួលការិយាល័យសិល្បៈរបស់ព្រះសហគមន៍ បានឱ្យដឹងថា ក្រុមសិល្បៈបានលើកយករបាំចំនួនពីរមកបង្ហាញ គឺល្ខោនខោល និងរបាំនេសាទ ដែលសុទ្ធតែទទួលបានការសាទរយ៉ាងខ្លាំងតាមរយៈស្នូរទះដៃកងរំពង។ លោកបានបញ្ជាក់ថា សាលាសន្តហ្វ្រង់ស្វ័រមានកម្មវិធីសិក្សាសិល្បៈច្បាស់លាស់សម្រាប់សិស្សពីថ្នាក់ទី១

ក្រុមសិល្បៈវិទ្យាល័យសន្តហ្វ្រង់ស្វ័រ ទទួលបានលិខិតថ្លែងអំណរគុណ ក្នុងទិវាវប្បធម៌ជាតិ Read More »

ក្រុមបងស្រីនមស្ការ សម្ពោធគេហដ្ឋានថ្មីនៅភ្នំពេញ ដើម្បីពង្រីកបេសកកម្មជួយស្ត្រី និងកុមាររងគ្រោះ

ក្រុមបងស្រីនមស្ការ (Adoratrices) បានប្រារព្ធពិធីប្រទានពរ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវគេហដ្ឋានថ្មីរបស់ខ្លួនក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ដើម្បីផ្តល់ជម្រក និងការគាំទ្រដល់ស្ត្រី និងកុមារដែលរងគ្រោះដោយអំពើហិង្សា និងការបោះបង់។ ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពលោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ និងលោកអភិបាល សិលា សួន ហង្សលី ដោយមានការចូលរួមពីបុគ្គលិក និងគ្រីស្តបរិស័ទ​ អាជ្ញាធរដែនដី ភ្ញៀវជាតិ​និងអន្តរជាតិ​យ៉ាងច្រើន​កុះករ។ គេហដ្ឋានថ្មីនេះ គឺជាសមិទ្ធផលដែលកើតចេញពីចក្ខុវិស័យរបស់ក្រុមបងស្រីនមស្ការ ដែលបានមកដល់ប្រទេសកម្ពុជាតាំងពីឆ្នាំ២០០២។ ដំបូងឡើយ ក្រុមបងស្រីបានចាប់ផ្ដើមបេសកកម្មនៅខេត្តសៀមរាបក្នុងឆ្នាំ២០០៧ តាមរយៈការបង្កើតអង្គការ “Renacer Walk with Women” ដើម្បីជួយសង្គ្រោះស្ត្រីដែលរងគ្រោះដោយអំពើហិង្សា ស្រ្តីមានផ្ទៃពោះដែលត្រូវបានគេបោះបង់ និងអ្នកដែលចង់ចាកចេញពីរបរពេស្យាចារ ឱ្យមានឱកាសកសាងជីវិតជាថ្មី។ នៅឆ្នាំ២០១៧ ក្រុមបងស្រីបានពង្រីកសកម្មភាពមកកាន់ទីក្រុង​ភ្នំពេញ ដោយស្នាក់នៅក្នុងផ្ទះជួល រហូតដល់សម្រេចបាននូវការសាងសង់គេហដ្ឋានផ្ទាល់ខ្លួននាពេលនេះ។ លោកអភិបាល សិលា សួន ហង្សលី អភិបាល​ឧបត្ថម្ភកៈ​ភូមិភាគ​ភ្នំពេញ បានមានប្រសាសន៍ក្នុងឱកាសនោះថា គេហដ្ឋាននេះមិនត្រឹមតែជាអគារសម្រាប់ស្នាក់នៅប៉ុណ្ណោះទេ ប៉ុន្តែជាគ្រឹះដ៏សំខាន់សម្រាប់ជួយស្ត្រី និងកុមារដែលសង្គមបោះបង់ឱ្យរកឃើញតម្លៃនៃជីវិត និងអាចរស់នៅក្នុងសង្គមវិញបាន។ លោកបានបញ្ជាក់ទៀតថា ទីតាំងនេះក៏ជាកន្លែងផ្ដល់ការពិគ្រោះយោបល់ផ្លូវចិត្ត និងការអប់រំសម្រាប់កុមារផងដែរ។ លោកអភិបាល​លី សង្កត់​ធ្ងន់​ថា

ក្រុមបងស្រីនមស្ការ សម្ពោធគេហដ្ឋានថ្មីនៅភ្នំពេញ ដើម្បីពង្រីកបេសកកម្មជួយស្ត្រី និងកុមាររងគ្រោះ Read More »

Subscribe to our newsletter

Don't miss new updates on your email