បេក្ខជន១២រូបទទួលជីវិតថ្មីរួមជាមួយព្រះយេស៊ូនារាត្រីបុណ្យចម្លង
ព្រះវិហារព្រះកុមារយេស៊ូ បឹងទំពុន បានប្រារព្ធពិធីអគ្គសញ្ញាជ្រមុជទឹកដល់បេក្ខជ១២ ដែលជាសញ្ញាម្គាល់នៃការទទួលជីវិតថ្មីរួមស្លាប់ និងរួមរស់ជាមួយព្រះគ្រីស្ត។ ពិធីនេះបានប្រព្រឹត្តទៅនាថ្ងៃទី ២០ មេសា ២០១៩ នៅព្រះសហគមន៍មណ្ឌលសកម្មភាពភ្នំពេញខាងត្បូង សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រោមការដឹកនាំដោយលោកបូជាចារ្យ ដាមីញ៉ាំង ហ្វានឺ និងមានគ្រីស្តបរិស័ទចម្រុះជាតិសាសន៍ចូលរួមយ៉ាងច្រើនកុះករ។ ក្នុងអង្គពិធីលោកបូជាចារ្យ សម្ដែងធម្មទេសនា ដើម្បីដាស់តឿន ក្រើនរំឭកដល់គ្រីស្តបរិស័ទ ជាពិសេសបេក្ខជនទាំងនោះថា៖ ព្រះយេស៊ូបានរស់ឡើងវិញដ៏រុងរឿងពីចំណោមមនុស្សស្លាប់យ៉ាងពិតប្រាកដ និងបន្តិចទៀតមានមនុស្ស១២នាក់ដែលនឹកជ្រមុជចូលទៅក្នុងទឹកដើម្បីរួមស្លាប់ និងរួមរស់ជាមួយព្រះយេស៊ូដែលមានព្រះជន្មរស់ឡើងវិញ។ លោកបន្តថា ហេតុនេះគ្រីស្តបរិស័ទទោះបីជាយ៉ាងណាក៏ដោយចូរមានអំណរសប្បាយ ទោះបីយើងត្រូវគេបៀតបៀន និងទោះបីមានជំងឺក៏ដោយ។ លោកបញ្ជាក់ទៀតថា ជីវិតធម្មជាតិរបស់យើងបានកើតដើម្បីស្លាប់ ប៉ុន្តែជីវិតថ្មីដែលយើងទទួលបានពីអគ្គសញ្ញាជ្រមុជទឹកគឺយើងបានស្លាប់ដើម្បីទទួលជីវិតអស់កល្បជានិច្ច ជាមួយព្រះយេស៊ូដែលបាននាំនូវអ្វីដែលថ្មី ដូច្នេះចូរបងប្អូនក្លាយជាមនុស្សថ្មីក្នុងអង្គព្រះគ្រីស្ត និងជាពន្លឺដែលចេញពីពន្លឺ។ មុននឹងប្រារព្ធពិធីជ្រមុជទឹក លោកបូជាចារ្យបានសួរបញ្ជាក់អំពីជំនឿរបស់បេក្ខជន និងគ្រីស្តបរិស័ទ។ បេក្ខជនទាំង១២រូប បានប្រកាសជំនឿ និងសន្យាព្រមលះបង់ចោលនូវអំពើបាបនានា ដើម្បីរួមដំណើរជាមួយព្រះយេស៊ូ ជាព្រះគ្រីស្តនិងជាព្រះអម្ចាស់អស់មួយជីវិត។ ទាំងលោកបូជាចារ្យ និងគ្រីស្តបរិស័ទទាំងអស់បានលុតជង្គង់ ទូលអង្វរព្រះជាម្ចាស់តាមរយៈសន្តបុគ្គលទាំងឡាយ ឲ្យបេក្ខជនដែលហៀបនឹងទទួលអគ្គសញ្ញាជ្រមុជទឹកទាំង១២រូប។ បន្ទាប់មកព្រះសហគមន៍បាននាំបេក្ខជនទៅកាន់អាងទឹក និងអធិដ្ឋានទូលអង្វរព្រះជាម្ចាស់ ដើម្បីប្រទានពរលើទឹកដែលជាជីវិត និងបេក្ខជនទាំងអស់ត្រូវបានចុះទៅក្នុងអាងជ្រមុជដោយលោកបូជាចារ្យ ក្នុងព្រះនាមព្រះបិតា ព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ …
បេក្ខជន១២រូបទទួលជីវិតថ្មីរួមជាមួយព្រះយេស៊ូនារាត្រីបុណ្យចម្លង Read More »