ថ្នាក់ត្រៀម និងទេវវិទ្យាល័យបើកឆ្នាំសិក្សាជាផ្លូវការណ៍ក្នុងឆ្នាំ២០២៤

លោក អូលវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញបានបើកឆ្នាំសិក្សាថ្មីសម្រាប់ទេវវិទ្យាល័យ​សន្តម៉ារីវីយ៉ាណែរ ជាផ្លូវការណ៍កាលពីល្ងាចថ្ងៃទី៤ មករា កន្លងទៅ ដោយក្នុងនោះមាននិស្សិតទេវវិទ្យាចំនួន៣រូបដែលនឹងក្លាយជាកូនសិស្សរបស់លោកអភិបាលពេញសិទ្ធិ។ ជាមួយកម្មវិធីនេះដែរ លោកអភិបាលបានប្រកាសបើកថ្នាក់ត្រៀមសម្រាប់ទទួលយុវ័នកាតូលិកដែលចង់ឈ្វេងយល់និងរិះគិតអំពីការត្រាស់ហៅរបស់ខ្លួនជាអ្នកបួសផងដែរ ដែលវគ្គនេះមានអ្នកចុះឈ្មោះចូលរួមចំនួន៧នាក់មកពីភូមិភាគភ្នំពេញចំនួន៦នាក់ និងភូមិភាគបាត់ដំបងចំនួន១នាក់។ មានប្រសាសន៍ក្នុងអភិបូជានាថ្ងៃដដែលនោះទៅកាន់គ្រីស្តបរិស័ទចូលរួមប្រមាណជិត២០០នាក់ លោកអភិបាលឲ្យដឹងថា នៅថ្ងៃនេះ នៅពេលយើងមើលឃើញ ការត្រាស់ហៅដែលព្រះជាម្ចាស់កំពុងរៀបចំសម្រាប់ព្រះសហគមន៍របស់យើង យើងត្រូវអរព្រះគុណព្រះជាម្ចាស់។ ការបង្កើតថ្នាក់ត្រៀម គឺដើម្បីឲ្យយុវ័នចេះថែរក្សាការត្រាស់ហៅរបស់ខ្លួនមកពីព្រះជាម្ចាស់ ជាពេលវេលាដែលស្នាក់នៅជាមួយព្រះយេស៊ូ រិះគិត ពិចារណា ចូលយ៉ាងជ្រៅជាមួយព្រះជាម្ចាស់ ចេញពីលោកិយ៍ហើយនៅស្ងៀមស្ងាត់។ លោកបញ្ជាក់ថា ថ្នាក់ត្រៀមនេះ គឺ«ជាផ្ទះដែលយើងធ្វើដំណើរនៅក្នុងដួងចិត្តរបស់យើងជាមួយព្រះយេស៊ូជាពិសេស ពិចារណាពីរបៀបដែលព្រះយេស៊ូស្រឡាញ់យើងនិងអំពីរបៀបរបស់យើងផ្ទាល់ខ្លួនស្រឡាញ់ព្រះយេស៊ូ»។ តាមរយៈគំរូរបស់ព្រះនាងម៉ារីជាមាតាព្រះយេស៊ូ លោកអភិបាលសូមឲ្យសិស្សទាំង៧នាក់ ចេះរៀបចំខ្លួនជាអ្នកបម្រើរបស់ព្រះជាម្ចាស់ដែលស្រឡាញ់មនុស្សគ្រប់រូប។ លោកក៏សូមឲ្យនិស្សិតទេវវិទ្យាល័យ និងលោកបូជាចារ្យទទួលខុសត្រូវថ្មីនៅតាមតំបន់យកចិត្តទុកដាក់លើចំណុចនេះដែរ។ «ឲ្យយើងទៅជាអ្នកបម្រើដើម្បីក្លាយជាម្ចាស់ផ្ទះ ស្រឡាញ់ផ្ទះរបស់យើង ថែរក្សាផ្ទះរបស់យើងដែលជាព្រះសហគមន៍ដែលយើងទទួល» លោកបញ្ជាក់ទៀតថា ផ្ទះនោះ គឺជាគ្រីស្តបរិស័ទ កុមារ យុវជន មនុស្សចាស់ជរាជាដើម ហើយណែនាំគេឲ្យយល់ថា គេមានផ្ទះមួយដែលកក់ក្ដៅ។ ទេវវិទ្យាល័យសន្តម៉ារីវីយ៉ាណែរ ទទួលខុសត្រូវដោយលោកបូជាចារ្យ យ៉ាំងលូកា តាវ៉ូឡា ចំណែកថ្នាក់ត្រៀមទទួលខុសត្រូវដោយលោកបូជាចារ្យ យ៉ូហាន អ៊ុន សុន។ ទេវវិទ្យាល័យ ជាកន្លែងដើម្បីបណ្តុះបណ្តាលយុវ័នកាតូលិកឲ្យក្លាយជាបូជាចារ្យ …

ថ្នាក់ត្រៀម និងទេវវិទ្យាល័យបើកឆ្នាំសិក្សាជាផ្លូវការណ៍ក្នុងឆ្នាំ២០២៤ Read More »