Month: April 2022

អភិបូជាអរព្រះគុណព្រះជាម្ចាស់ធ្វើនៅព្រះសហគមន៍សន្តីម៉ារីញញឹមចំការទៀង ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២

“ធ្វើ​ដំណើរ​ជា​មួយ​គ្នា​នៅ​ក្នុង​សេចក្តី​ស្រឡាញ់” អត្ថបទ​ទី១៖ កិច្ចការ ៦,១-៧ ចំនួន​សាវ័ក​ចេះ​តែ​កើន​ឡើង​ជា​លំដាប់។ កក ៦,១ ដំណឹងល្អ៖ យ៉ូហាន ៦,១៦-២១ ស្រាប់​តែ​គេ​ឃើញ​ព្រះ‌យេស៊ូ​យាង​លើ​សមុទ្រ។ យហ ៦,១៩ បង​ប្អូន​ជា​ទី​ស្រឡាញ់ នៅ​ពេល​យើង​ស្តាប់​អត្ថបទ​ទី​១ នៅ​ក្នុង​កិច្ចការ​គ្រីស្ត​ទូត យើង​ត្រូវ​តែ​នឹក​ឃើញ​ជីវិត​នៃ​ព្រះសហគមន៍​របស់​យើង​ដ៏​ពិត​ប្រាកដ​មែន។ ពី​សម័យ​ដើម នៅ​ពេល​ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ នៅ​ពេល​ព្រះយេស៊ូ​ឡើង​ស្ថាន​បរម​សុខ នៅ​ពេល​នោះ​ក្រុម​គ្រីស្ត​ទូត​ចាប់​ផ្តើម​កិច្ចការ​ដែល​ព្រះយេស៊ូ​ប្រទាន​ឱ្យ​ធ្វើ។ ដូច្នេះ គេ​បាន​អប់រំ​ជំនឿ គេ​ណែនាំ​អធិដ្ឋាន ប៉ុន្តែ​មាន​ប្រជាជន​មួយ​ចំនួន​គេ​កំពុង​រអ៊ូ​រទាំ ដោយសារ​ក្រុម​គ្រីស្ត​ទូត​រវល់​តែ​អធិដ្ឋាន រវល់​តែ​អប់រំ​ជំនឿ ដើម្បី​បំភ្លឺ​ដំណើរ​ជីវិត​របស់​ព្រះយេស៊ូ។ ប៉ុន្តែ មិន​សូវ​មាន​ពេល​វេលា​ដើម្បី​មើល​ស្ត្រី​មេម៉ាយ មើល​កុមារ​កំព្រា មើល​បង​ប្អូន​ដែល​កំពុង​ខ្វះ​ខាត។ ហេតុ​នេះ​ហើយ គេ​បាន​សម្រេច​ចិត្ត​ជ្រើស​រើស​៧​នាក់ ដែល​ជា​អ្នក​បម្រើ​ដ៏​ពិសេស ដែល​ទទួល​ខុស​ត្រូវ​នៅ​ក្នុង​ព្រះសហគមន៍ ដើម្បី​បម្រើ​អ្នក​ក្រីក្រ អ្នក​ដែល​កំពុង​ខ្វះ​ខាត ដោយ​បង្ហាញ​អំពី​ធម៌​មេត្តា​ករុណា​របស់​ព្រះជាម្ចាស់។ នៅ​ក្នុង​កិច្ចការ​គ្រីស្ត​ទូត​នេះ យើង​បាន​ឃើញ​ពូជ​នៃ​ព្រះសហគមន៍​ដែល​យើង​ស្គាល់​សព្វ​ថ្ងៃ នៅ​ពេល​យើង​និយាយ​អំពី​កិច្ច​ការ​គ្រីស្ត​ទូត យើង​ត្រលប់​មក​វិញ​២០០០​ឆ្នាំ​មុន។ ប៉ុន្តែ នៅ​ពេល​យើង​មើល​ឃើញ​ព្រះសហគមន៍​របស់​យើង​នៅ​ទី​នេះ យើង​បាន​ចាប់​ផ្តើម​ប្រកាស​ដំណឹង​ល្អ យើង​បាន​ចាប់​ផ្តើម​អប់រំ​ជំនឿ យើង​បាន​ចាប់​ផ្តើម​អធិដ្ឋាន យើង​បាន​ចាប់​ផ្តើម​យក​ចិត្ត​ទុក​ដាក់​ជា​មួយ​អ្នក​ក្រី​ក្រ។ ព្រះសហគមន៍​នីមួយៗ ដែល​យើង​កំពុង​បង្កើត​នៅ​ក្នុង​ភូមិភាគ​ភ្នំពេញ​ទាំង​មូល យើង​បាន​យក​ចិត្ត​ទុក​ដាក់​ឱ្យ​មាន​គណៈកម្មការ​សង្គហៈ ឱ្យ​មាន​គណៈកម្មការ​អប់រំ​ជំនឿ និង​ឱ្យ​មាន​គណៈកម្មការ​ពិធី​បុណ្យ។ ទាំង​អស់​នេះ​មក​ព្រះសហគមន៍​ដើម …

អភិបូជាអរព្រះគុណព្រះជាម្ចាស់ធ្វើនៅព្រះសហគមន៍សន្តីម៉ារីញញឹមចំការទៀង ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ Read More »

ព្រះវិហារ​ម្ចាស់​ក្សត្រីយ៍​នៃសន្តិភាព​ប្រារព្ធខួប​១៤ឆ្នាំ​នៃ​ការ​ស្រង់ព្រះនាង​ម៉ារីពី​បាតទន្លេមេគង្គ​

ព្រះសហគមន៍កាតូលិកកម្ពុជា ព្រះវិហារម្ចាស់ក្សត្រីយ៍នៃសន្តិភាព (អរិយក្សត្រ) ក្នុងស្រុកល្វាឯម ខេត្តកណ្តាលប្រារព្ធពិធីអរព្រះគុណព្រះជាម្ចាស់ដោយអធិដ្ឋានរួមជាមួយព្រះនាងម៉ារី ក្នុងឱកាសរំឭកខួប១៤ឆ្នាំនៃការស្រង់រូបសំណាកព្រះនាងម៉ារីទី១ពីបាតទន្លេមេគង្គ ក្រោមអធិបតីភាពលោកអភិបាលព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម ប្រ៊ុយណូ កូសម៍ នាព្រឹកថ្ងៃទី២៣ មេសា ២០២២ ដោយមានគ្រីស្តបរិស័ទចូលរួមជាច្រើនកុះករ។ នៅក្នុងធម្មទេសនា លោកអភិបាលប្រ៊ុយណូ កូសម៍​ មានប្រសាសន៍ថា យើងមកអង្វរព្រះជាម្ចាស់តាមរយៈព្រះនាងម៉ារី។ នៅពេលយើងមកទីនេះ យើងដឹងថាព្រះនាងម៉ារីណែនាំយើងឆ្ពោះទៅកាន់ព្រះជាម្ចាស់ផ្ទាល់។ លោក​អភិបាល​បន្តថា អ្វីដែលយើងបានឮ និងអ្វីដែលយើងបានឃើញមិនស្រួល និងពេលខ្លះមិនល្អឱ្យយើងឈឺចាប់វេទនា។ លោកអភិបាល​ភូមិភាគកំពង់ចាម រំលឹកទៀតថា «សង្គ្រាមមានច្រើននៅក្នុងពិភពលោក នាំឱ្យមានមនុស្សរាប់ពាន់អ្នកស្លាប់ និងរាប់លានអ្នកវេទនា។ សម្ដេចប៉ាបបានណែនាំឱ្យយើងអង្វរសូមសុខសន្តិភាពសម្រាប់ពិភពលោកទាំងមូលតាមរយៈព្រះនាង​ម៉ារី​ ជាពិសេសប្រទេស​អ៊ុយ​ក្រែន និង​រុស្សី។​» លោក​ថា​ ព្រះជាម្ចាស់ចង់ឱ្យយើងអធិដ្ឋានសម្រាប់មនុស្សទាំងអស់ ហើយ​យើង​​មិនអាចនៅស្ងៀមបានទេ គឺឱ្យយើងចេះផ្ដល់សាក្ខីភាពពីជំនឿរបស់យើង។ លោក​អភិបាល​ប្រ៊ុយណូមាន​ប្រសាសន៍​ទៀតថា យើងជាគ្រីស្តបរិស័ទ យើងមានតួនាទីក្នុងការនិយាយ ផ្ដល់សក្ខីភាព ដោយសារព្រះយេស៊ូជាកម្លាំងរបស់យើង។ ជីវិតរបស់យើងជាគ្រីស្តបរិស័ទ ជំនឿរបស់យើងខ្លាំងជាងអាវុធបរិមាណូ។ នៅក្នុងឱកាសនេះដែរ លោក ដាវីឌ ហ្សួរណូ បូជាចារ្យ​ទទួលខុសត្រូវព្រះសហគមន៍នេះមានប្រសាសន៍ថាព្រះនាងម៉ារីជាម្ដាយយើងខ្ញុំ និងណែនាំឱ្យយើងទៅជាមនុស្សដ៏វិសុទ្ធ។ លោក​បូជាចារ្យ ដាវីដ ​បញ្ជាក់​​ថា នៅ​ថ្ងៃ​នេះ​យើង​សប្បាយ​រីក​រាយ ដោយ​សារ​ជិត​២ឆ្នាំមកហើយ​ដែល​យើង​មិន​មាន​បុណ្យ​ធំ​ដូចនេះ​ ដោយសារ​កូវីដ​១៩។ …

ព្រះវិហារ​ម្ចាស់​ក្សត្រីយ៍​នៃសន្តិភាព​ប្រារព្ធខួប​១៤ឆ្នាំ​នៃ​ការ​ស្រង់ព្រះនាង​ម៉ារីពី​បាតទន្លេមេគង្គ​ Read More »

ព្រះសហគមន៍​ប្រារព្ធពិធីបុណ្យ​ហែស្លឹក​ដើម្បីនឹក​ដល់​ព្រះយេស៊ូ​យាងចូលក្រុងយេរូសាឡឹម

ក្បូន​ដង្ហែដែល​មាន​ហ្វូង​មនុស្ស​​កាន់​ស្លឹក​ដែលបាន​រចនា​ជារូប​ផ្សេងៗ អមដោយ​សំឡេង​ស្គ របាំត្រុដិ និង​របាំ​ក្ងោក​ យ៉ាង​ឱឡារឹក បាន​ហែចេញពី​ផ្ទះ​បងស្រីឧបការគុណ មកកាន់​ព្រះវិហារ​ព្រះកុមារ​យេស៊ូ​ ក្នុង​សង្កាត់​បឹងទំពុន​ ខណ្ឌ​មានជ័យ​ រាជធានីនៅ​ភ្នំពេញ ​នា​ព្រឹក​ថ្ងៃទី ១០​ មេសា ២០២២នេះ​។  ​ ពិធីនេះ​ប្រារព្ធ​ធ្វើ​ឡើង​​តាម​របៀបព្រះសហគមន៍កាតូលិក​​នៅ​​កម្ពុជា ​ក្រោម​អធិបតី​ភាព​ លោក​អភិបាលព្រះសហគមន៍​ភូមិភាគ​ភ្នំពេញ អូលីវីយ៉េ ជ្មីត​ហស្លេ តាម​ទំនៀមទម្លាប់ព្រះសហគមន៍​កាតូលិក​ក្នុង​ថ្ងៃ​ដំបូង​ដែលព្រះសហគមន៍​​ឈាន​ដល់​សប្ដាហ៍ពិសិដ្ឋ ដោយ​រំឭកដល់​ប្រជាជន​អបអរសាទរព្រះយេស៊ូ​យាងចូល​ក្រុង​យេរូសាឡឹម ​ដើម្បី​ចូលក្នុង​អាថ៌កំបាំងរបស់ព្រះជាម្ចាស់​ដោយ​ព្រះបុត្រាត្រូវ​រងទុក្ខលំបាក សោយទិវង្គត និង​មាន​ព្រះជន្មថ្មីដ៏រុងរឿងតាមជំនឿ​ព្រះសហគមន៍​កាតូលិក ។ នៅក្នុង​ឱកាស​នេះ​ដែរ លោក​អភិបាលព្រះសហគមន៍​មាន​ប្រសាសន៍​ណែនាំ ដោយ​លើក​ទឹកចិត្ត​គ្រីស្ត​បរិស័ទ​ទាំងអស់ ដែល​បាន​ធ្វើ​ដំណើររួម​គ្នា​ជាមួយ​ព្រះសហគមន៍​ក្នុង​រយៈពេល​៤០​ថ្ងៃ​នៃ​រដូវ​អប់​រំពិសេស​នេះថា ៤០​ថ្ងៃ​នេះ​យើង​បាន​ចូល​ក្នុង​វាល​រហោស្ថាន​ ដោយ​ខិត្តខំ​ចូល​ក្នុង​វាល​រហោស្ថាន​នៃជីវិត​របស់​យើង ដើម្បី​តស៊ូ កែ​ប្រែ​ចិត្ត​គំនិត​ដើម្បី​ភ្ជាប់​ជាមួយ​ព្រះ​ហឫទ័យ​ព្រះយេស៊ូ​ថែម​ទៀត​។ ជាងនេះ​ទៅទៀត​តាមរយៈ​ថ្ងៃ​ដំបូង​នៃ​សប្ដាហ៍ពិសិដ្ឋនេះ លោក​អភិបាល​មាន​ប្រសាសន៍​ថា នេះ​ជាពេល​វេលា​ដែល​យើង​រួម​ជាមួយ​មហាជន​ពី​ដើម កោត​សរសើរ​ព្រះអម្ចាស់​យេស៊ូ ដែល​យាង​ចូល​ក្នុង​ទីក្រុង​យេរូសាឡឹម​ ហើយ​ក៏​ជាពេល​វេលា​ដែល​យើង​ចូល​រួម​នៅក្នុង​ការ​រងទុក្ខលំបាក​របស់ព្រះយេស៊ូ ដើម្បី​ធ្វើ​ដំ​ណើរ​យ៉ាង​ជិត​ស្និទ្ធជាមួយព្រះយេស៊ូ​ដែល​ជប់លៀងជាមួយ​ក្រុម​សាវ័គ សោយព្រះទិវង្គត និង​មានព្រះជន្ម​រស់ឡើងវិញ​។ លោក​អភិបាល​ក៏បាន​លើក​ទឹក​ចិត្ត​បន្ថែម​ដល់​គ្រីស្ត​បរិស័ទ​ខ្មែរ​ទាំងអស់​ដែល​កំពុង​តែ​ត្រៀម​ចូល​ក្នុង​ឆ្នាំ​ថ្មី​ប្រពៃណីជាតិខ្មែរ និង​ក្រើន​រំឭក​គ្រីស្ត​បរិស័ទ​ឱ្យ​នឹក​ឃើញ​ដល់​សប្ដាហ៍ពិសិដ្ឋ​ នឹក​ដល់ព្រះយេស៊ូ​សោយទិវង្គត និង​មាន​ព្រះជន្ម​ថ្មី​ ជាសញ្ញា​សម្គាល់​នៃជីវិត​ថ្មី​ដែល​កើតឡើង​នៅក្នុង​ដួង​ចិត្ត​របស់​យើង​ នៅ​លើ​ទឹក​ដី​របស់​យើង។​ ប្រធាន​គណៈកម្មការ​ព្រះសហគមន៍ ឃុន កញ្ញា និយាយថា «អត្ថន័យនៃបុណ្យហែរស្លឹកចំពោះខ្ញុំ គឺអបអរសាទរព្រះយេស៊ូជាស្តេចយាងចូលក្រុងយេរូសាឡឹម …

ព្រះសហគមន៍​ប្រារព្ធពិធីបុណ្យ​ហែស្លឹក​ដើម្បីនឹក​ដល់​ព្រះយេស៊ូ​យាងចូលក្រុងយេរូសាឡឹម Read More »

រាត្រី​បុណ្យ​ចម្លងធ្វើ​នៅ​ព្រះសហគមន៍​សន្តី​ម៉ារី​ញញឹមចំការទៀង ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០២២

“អព្ភូតហេតុនៃបុណ្យចម្លង” អត្ថបទ​ទី​១៖ កិច្ចការគ្រីស្តទូត ១០,៣៤ក.៣៧-៤៣ ដ្បិត​ព្រះ‌ជាម្ចាស់​គង់​ជា​មួយ​ព្រះ‌អង្គ។ កក ១០,៣៨ អត្ថបទ​ទី​២៖ រ៉ូម ៦,៣ខ-១១ ​យើង​បាន​ជ្រមុជរួម​ជា​មួយ​ព្រះ‌អង្គ​ដែល​សោយ​ទិវង្គត។ រម ៦,៣ អត្ថបទ​ទី​៣៖ កូរិនថូសទី១ ៥,៦ខ-៨ យើង​ប្រើ​នំបុ័ង​ឥត​មេ​ជា​សញ្ញា​នៃ​ចិត្ត​បរិសុទ្ធ និង​ចិត្ត​ស្មោះ‌ត្រង់​របស់​យើង។ ១ករ ៥,៨ ដំណឹងល្អ៖ លូកា ២៤,១៣-៣៥ យេស៊ូ​យាង​មក​ជិត​គេ ហើយ​ធ្វើ​ដំណើរ​ជា​មួយ​គេ​ទៅ។ លក ២៤,១៥ ព្រះយេស៊ូ​គ្រីស្ត​មាន​ព្រះជន្ម​រស់​ឡើង​វិញ អាលេលូយ៉ា! អាលេលូយ៉ា! អាលេលូយ៉ា​នេះ​មាន​ន័យ​ថា យើង​អបអរ​សាទរ យើង​ពោរពេញ​ដោយ​អំណរ​សប្បាយ យើង​ពោរពេញ​ដោយ​កម្លាំង​ថ្មី ដោយសារ​ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ។ បង​ប្អូន​ជា​ទី​ស្រឡាញ់ យើង​បាន​ធ្វើ​ដំណើរ​អស់​រយៈ​ពេល​៤០​ថ្ងៃ នៅ​ក្នុង​រដូវ​អប់រំ​ពិសេស ណែនាំ​ឱ្យ​យើង​គិត​យ៉ាង​ច្រើន​អំពី​ជីវិត​របស់​យើង។ ពេល​យើង​និយាយ​អំពី​៤០​ថ្ងៃ​គឺ​សម្រាប់​គ្រីស្ត​បរិស័ទ បង​ប្អូន​ថ្ងៃ​នេះ​ជាង​៤០​នាក់ ដែល​នឹង​ទទួល​អគ្គ​សញ្ញា​ជ្រមុជ​ទឹក​ថ្ងៃ​នេះ មិន​មែន​ធ្វើ​ដំណើរ​តែ​៤០​ថ្ងៃ​ដើម្បី​កែប្រែ​ចិត្ត​គំនិត​។ ប៉ុន្តែ ពី​ប៉ុន្មាន​ឆ្នាំ​មក​ហើយ បាន​ចាប់​ផ្តើម​ស្គាល់​ព្រះសហគមន៍ ស្គាល់​គ្រីស្ត​បរិស័ទ ស្គាល់​បន្តិច​ម្តងៗ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ ស្គាល់​ព្រះយេស៊ូ​ផ្ទាល់ រហូត​ដល់​បាន​ចាប់​ផ្តើម​សុំ​ធ្វើ​ជំហាន​ទី​១។ ដូច្នេះ ថ្ងៃ​នេះ​ជា​ពេល​វេលា​ដើម្បី​នឹក​ឃើញ​ដែរ តើ​នៅ​ពេល​ណា​យើង​បាន​ចូល​ព្រះសហគមន៍​លើក​ទី​១? តើ​នៅ​ពេល​ណា​យើង​ចាប់​ផ្តើម​ស្គាល់​គ្រីស្ត​បរិស័ទ​ម្នាក់? តើ​នៅ​ពេល​ណា​យើង​បាន​ចាប់​អារម្មណ៍​អំពី​ព្រះបន្ទូល​របស់​ព្រះយេស៊ូ? …

រាត្រី​បុណ្យ​ចម្លងធ្វើ​នៅ​ព្រះសហគមន៍​សន្តី​ម៉ារី​ញញឹមចំការទៀង ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០២២ Read More »

រាត្រីបុណ្យចម្លងធ្វើនៅព្រះសហគមន៍សន្តយ៉ូសែបផ្សារតូច ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២

“កូន​ចៀម​របស់​ព្រះជាម្ចាស់​ប្រទាន​សុខ​សន្តិភាព” អត្ថបទ​ទី​១៖ អេសាយ ១២,២.៤-៦ ខ្ញុំ​លែង​ភ័យ‌ខ្លាច​ទៀត​ហើយ ដ្បិត​ព្រះ‌អម្ចាស់​ជា​កម្លាំង​របស់​ខ្ញុំ។ អស ១២,២ អត្ថបទ​ទី​២៖ បារូក ៣,៩-១៥.៣២-៤,៤ តើ​នរណា​រក​ព្រះ​ដំណាក់ នៃ​ព្រះ‌ប្រាជ្ញា​ញាណ​ឃើញ? បារ ៣,១៥ អត្ថបទ​ទី​៣៖ អេសេគីអែល ៣៦,១៦-១៧ក.១៨-២៨ យើង​នឹង​ប្រមូល​អ្នក​រាល់​គ្នា​ពី​គ្រប់​ស្រុក​នាំ​ត្រឡប់​មក​មាតុ‌ភូមិ​វិញ។ អគ ៣៦,២៤ ដំណឹងល្អ៖ លូកា ២៤,១-១២ ចូរ​នឹក​ចាំ​អំពី​ព្រះ‌បន្ទូល ដែល​ព្រះ‌អង្គ​បាន​ប្រាប់​អ្នក​រាល់​គ្នា។ លក ២៤,៦ បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ ខ្ញុំ​សូម​ឆ្លៀត​ឱកាស​ដើម្បី​ស្វាគមន៍​ដល់​បង​ប្អូន​ទាំង​អស់ ដែល​បាន​ចូល​រួម​នៅ​ក្នុង​រាត្រី​ដ៏​ពិសេស​នេះ។ ពិសេស ដោយសារ​យើង​បាន​គោរព​ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ យើង​មាន​បង​ប្អូន​៦​នាក់​ដែល​នឹង​ទទួល​អគ្គ​សញ្ញា​ជ្រមុជ​ទឹក​យប់​នេះ។ ណែនាំ​ឱ្យ​យើង​ពោរពេញ​ដោយ​អំណរ​សប្បាយ​រួម​ជា​មួយ​៦​នាក់​នៅ​ផ្សារតូច​នេះ និង​ជាង​៩០​នាក់​នៅ​ទូទាំង​ភូមិភាគ​ភ្នំពេញ ដែល​នឹង​ទទួល​អគ្គ​សញ្ញា​ជ្រមុជ​ទឹក​ថ្ងៃ​នេះ​ឬ​ថ្ងៃ​ស្អែក។ យើង​មាន​អំណរ​សប្បាយ ដោយសារ​រយៈពេល​ពីរ​ឆ្នាំ​ដែល​យើង​ឥត​មាន​ឱកាស​ដើម្បី​ជួប​ជុំ​គ្នា​របៀប​នេះ ដោយសារ​ជំងឺ​កូវីដ-១៩។ រយៈ​ពេល​ពីរ​ឆ្នាំ​ដែល​យើង​បាន​ធ្វើ​នៅ​តាម​កន្លែង​យើង​ស្ងាត់ៗ ដោយ​មាន​ការ​ផ្សាយ​ផ្ទាល់​តាម​រយៈ​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​ផ្លូវ​ការ​ដែល​យើង​មាន។ ដូច្នេះ ថ្ងៃ​នេះ​យើង​សប្បាយ​ចិត្ត​ដែល​មាន​បង​ប្អូន​បាន​ចូល​រួម​យ៉ាង​ច្រើន​កុះករ យើង​បាន​ឃើញ​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​គ្រីស្ត​បរិស័ទ​យើង​ជួប​ជុំ​គ្នា​នៅ​ក្នុង​អំណរ​សប្បាយ។ ទោះ​បី​ត្រូវ​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​ក៏​ដោយ យើង​ដឹង​ថា​យើង​ជា​គ្រីស្ត​បរិស័ទ​យើង​យក​ជំនឿ​របស់​យើង​ជា​អាទិភាព ដើម្បី​សុំ​ព្រះជាម្ចាស់​ធ្វើ​ដំណើរ​ជា​មួយ​យើង​នៅ​លើ​ផែនដី​នេះ។ “ឱ​កូន​ចៀម​របស់​ព្រះជាម្ចាស់ ដែល​ដក​បាប​នៃ​ពិភព​លោក សូម​ប្រទាន​សេចក្តី​សុខសាន្ត​ឱ្យ​យើង​ខ្ញុំ ខ្ញុំ​ទុក​សេចក្តី​សុខសាន្ត​ឱ្យ​អ្នក​រាល់​គ្នា ខ្ញុំ​ផ្តល់​សេចក្តី​សុខសាន្ត​របស់​ខ្ញុំ​ឱ្យ​អ្នក​រាល់​គ្នា អាលេលូយ៉ា …

រាត្រីបុណ្យចម្លងធ្វើនៅព្រះសហគមន៍សន្តយ៉ូសែបផ្សារតូច ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ Read More »

ថ្ងៃសុក្រពិសិដ្ឋធ្វើនៅព្រះសហគមន៍សន្តហ្វ្រង់ស្វ័រសាវីយ៉េចំប៉ា ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២“សេចក្ដីពិត ជានាមថ្មីរបស់សុខសន្តិភាព”

“សេចក្ដី​ពិត ជា​នាម​ថ្មី​របស់​សុខ​សន្តិភាព” អត្ថបទ​ទី១៖ អេសាយ ៥២,១៣-៥៣,១២ ព្រះ‌អម្ចាស់​បាន​ទម្លាក់​កំហុស​របស់ យើង​ទាំង​អស់​គ្នា​ទៅ​លើ​លោក។ អស ៥៣,៦ អត្ថបទ​ទី២៖ ហេប្រឺ ៤,១៤-១៦.៥,៧-៩ បន្ទាប់​ពី​ព្រះ‌អង្គ​បាន​គ្រប់​លក្ខណៈ​ហើយ ទ្រង់​ក៏​បាន​ទៅ​ជា​ប្រភព​នៃ​ការ​សង្គ្រោះ។ ហប ៥,៩ ដំណឹងល្អ៖ យូហាន ១៨,១-១៩,៤២ បើ​អ្នក​រាល់​គ្នា​មក​រក​ខ្ញុំ ទុក​ឲ្យ​អ្នក​ទាំង​នេះ​ចេញ​ទៅ​ចុះ។ យហ ១៨,៨ “ដូច្នេះ យូដាស​នាំ​កង​ទាហាន និង​កង​រក្សា​ព្រះ‌វិហារ​ចូល​មក ទាំង​កាន់​ចន្លុះ កាន់​គោម កាន់​អាវុធ​ផង” បង​ប្អូន​ជា​ទី​ស្រឡាញ់ នៅ​ពេល​យើង​ឃើញ​របៀប​ដែល​គេ​មក​ដើម្បី​ចាប់​ព្រះយេស៊ូ ដោយ​ដឹង​ថា​នៅ​ពេល​នោះ​ព្រះយេស៊ូ​កំពុង​អធិដ្ឋាន​ជា​មួយ​ក្រុម​សាវ័ក​នៅ​លើ​ភ្នំ​អូលីវ តែ​ក្រុម​សាវ័ក​កំពុង​ដេក​លក់។ ប៉ុន្តែ នៅ​ពេល​យើង​ឃើញ​របៀប​ទាហាន របៀប​មហា​បូជាចារ្យ របៀប​គណៈ​ផារីស៊ី មក​ជា​មួយ​អាវុធ មក​ជា​មួយ​កម្លាំង ដើម្បី​ចាប់​មនុស្ស​ម្នាក់​គឺ​ព្រះយេស៊ូ។ ណែនាំ​ឱ្យ​យើង​ឆ្ងល់ ណែនាំ​ឱ្យ​យើង​មិន​យល់ មូល​ហេតុ​អ្វី​ត្រូវ​ការ​មាន​កម្លាំង​អាវុធ​ខ្លាំង​ដូច​នេះ​ដើម្បី​ចាប់​ព្រះយេស៊ូ? នៅ​ពេល​ក្រុម​សាវ័ក​រត់​ទៅ​អស់​ហើយ មាន​ន័យ​ថា​ព្រះយេស៊ូ​នៅ​ម្នាក់​ឯង នៅ​ពេល​នោះ “ពួក​ទាហាន និង​មេ​បញ្ជា‌ការ​របស់​គេ ព្រម​ទាំង​កង​រក្សា​ព្រះ‌វិហារ​របស់​ជន​ជាតិ​យូដា នាំ​គ្នា​ចាប់​ព្រះ‌យេស៊ូ​ហើយ​ចង​ព្រះ‌អង្គ” មិន​មែន​តែ​ចាប់​តែ​ប៉ុណ្ណឹង ប៉ុន្តែ​ចង​ព្រះយេស៊ូ​ទៀត។ នៅ​ពេល​ព្រះយេស៊ូ​នៅ​ម្នាក់​ឯង អស់​គ្រីស្ត​ទូត អស់​សាវ័ក …

ថ្ងៃសុក្រពិសិដ្ឋធ្វើនៅព្រះសហគមន៍សន្តហ្វ្រង់ស្វ័រសាវីយ៉េចំប៉ា ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២“សេចក្ដីពិត ជានាមថ្មីរបស់សុខសន្តិភាព” Read More »

ថ្ងៃព្រហស្បតិ៍ពិសិដ្ឋធ្វើនៅព្រះសហគមន៍សន្តយ៉ូសែបស្អាង ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២

“ផល​ផ្លែ​នៃ​ការ​បម្រើ គឺ​សុខ​សន្តិ​ភាព” អត្ថបទ​ទី១៖ សេរីភាព ១២,១-៨.១១-១៤ ពេល​ឃើញ​ឈាម យើង​នឹង​រំលង​ផ្ទះ​អ្នក​រាល់​គ្នា។ សរ ១២,១៣ អត្ថបទ​ទី២៖ កូរិនថូសទី១ ១១,២៣-២៦ គ្រប់​ពេល​ដែល​អ្នក​រាល់​គ្នា​ពិសា ចូរ​ធ្វើ​ដូច្នេះ ដើម្បី​រំឭក​ដល់​ខ្ញុំ។ ១ករ ១១,២៥ ដំណឹងល្អ៖ យូហាន ១៣,១-១៥ ពេល​នេះ អ្នក​មិន​ទាន់​ដឹង​ថា ខ្ញុំ​កំពុង​ធ្វើ​អ្វី​ឡើយ ថ្ងៃ​ក្រោយ អ្នក​មុខ​តែ​យល់​ជា​មិន​ខាន។ យហ ១៣,៧ បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ ដែល​យើង​ចាប់​ផ្តើម​រួម​ជា​មួយ​ព្រះយេស៊ូ​នៅ​ក្នុង​ថ្ងៃ​ព្រហស្បតិ៍​ពិសិដ្ឋ ព្រះយេស៊ូ​ដែល​មាន​ព្រះបន្ទូល​ចុង​ក្រោយ​ដល់​ក្រុម​គ្រីស្ត​ទូត ក៏​ដូច​ជា​មាន​ព្រះបន្ទូល​ដល់​យើង។ យើង​បន្ត​គិត អំពី​របៀប​ដែល​ព្រះយេស៊ូ​ណែនាំ​ឱ្យ​ជីវិត​របស់​យើង ពិភព​លោក​របស់​យើង​អាច​រក​ឃើញ​សុខ​សន្តិភាព​។ ថ្ងៃ​នេះ អ្វី​ដែល​យើង​មើល​ឃើញ​យ៉ាង​ជាក់​ស្តែង គឺ​ផ្លែ​នៃ​ការ​បម្រើ​គឺ​ជា​សុខ​សន្តិភាព។ បង​ប្អូន​ជា​ទី​ស្រឡាញ់ នៅ​ពេល​នេះ​ខ្ញុំ​នឹក​ឃើញ​ដល់​ពាក្យ​អធិដ្ឋាន​របស់​អ្នក​ម្តាយ​តេរេសា​នៃ​ទីក្រុង​កាល់ហ្គូតា ដែល​បាន​អធិដ្ឋាន​ថា “ផ្លែ​នៃ​ភាព​ស្ងៀម​ស្ងាត់​គឺ​ការ​អធិដ្ឋាន ផ្លែ​នៃ​ការ​អធិដ្ឋាន​គឺ​ជំនឿ ផ្លែ​នៃ​ជំនឿ​គឺ​សេចក្តី​ស្រឡាញ់ ផ្លែ​នៃ​សេចក្តី​ស្រឡាញ់​គឺ​បម្រើ ផ្លែ​នៃ​បម្រើ​គឺ​សេចក្តី​សុខ​សាន្ត”។ ពិត​មែន នៅ​ក្នុង​ភាព​ស្ងៀម​ស្ងាត់​នៃ​សួន​កេតសេម៉ានី នៅ​ពេល​ព្រះយេស៊ូ​បាន​ជប់​លៀង​ជា​មួយ​ក្រុម​គ្រីស្ត​ទូត នៅ​ពេល​នោះ​ព្រះយេស៊ូ​បាន​យក​នំបុ័ង បាន​យក​ស្រា។ នៅ​ក្បែរ​ក្រុម​គ្រីស្ត​ទូត ព្រះយេស៊ូ​បាន​ណែនាំ​នំបុ័ង​នេះ​ទៅ​ជា​ព្រះកាយ​របស់​ព្រះអង្គ​ផ្ទាល់ ឱ្យ​ស្រា​នេះ​ទៅ​ជា​ព្រះលោហិត​របស់​ព្រះអង្គ​ផ្ទាល់។ នៅ​ពេល​ហ្នឹង …

ថ្ងៃព្រហស្បតិ៍ពិសិដ្ឋធ្វើនៅព្រះសហគមន៍សន្តយ៉ូសែបស្អាង ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ Read More »

លោកអភិបាល​ប្រសិទ្ធពរលើប្រេងពិសិដ្ឋសម្រាប់​អគ្គសញ្ញានៃ​ការ​សង្គ្រោះ​របស់ព្រះជាម្ចាស់

លោកអភិបាល និង​លោកបូជាចារ្យ​ជាង​៧០អង្គ ចួបជុំគ្នារព្ធពិធី​ប្រសិទ្ធពរលើប្រេងពិសិដ្ឋ សម្រាប់ប្រើ​ប្រាស់​ក្នុងអគ្គសញ្ញានានារបស់ព្រះសហគមន៍កាតូលិក ដែល​ធ្វើឡើង​​នៅព្រះវិហារសន្តសិលា និងសន្តប៉ូល នារាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកអភិបាលព្រះសហគមន៍ទាំង​បី​ភូមិភាគ នាថ្ងៃទី ៦ មេសា ២០២២នេះ។ នៅ​ក្នុងធម្មទេសនានៃពិធីបុណ្យអភិបូជានេះ លោកអភិបាលអូលីវីយ៉េ អភិបាល​ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ មានប្រសាសន៍ថា៖ ប្រេងដែល​លោកនឹង​ប្រសិទ្ធពរ​នៅ​ក្នុង​ថ្ងៃនេះ គឺ​​សម្រាប់ប្រើ​ក្នុង​​អគ្គសញ្ញានានា។ លោក​បន្ថែមថា «ជា​ប្រងនៃ​អគ្គសញ្ញា​ដែល​ផ្ដល់​ជីវិត ជាប្រេងសម្រាប់អប់រំជំនឿ និង​លាបអ្នកជំងឺដើម្បីទទួលកម្លាំងថ្មី។» លោក​អភិបាល អូលីវីយ៉េ បន្ថែមថា ប្រេង​នៅ​ក្នុង​ឆ្នាំ​នេះ នឹង​អាច​ប្រើ​បន្ថែម​ទៅលើ​អគ្គសញ្ញា​ដែល​ព្រះសហគមន៍​បាន​ខក​ខានប្រារព្ធ​កាលពី​ឆ្នាំ​កន្លងទៅ ដោយសារជំងឺ​​កូវីដ-១៩។​ លោក​បន្ថែម​ថា ប្រេងនេះធ្វើ​ឲ្យ​មនុស្ស​ទៅជាបុត្រាបុត្រីរបស់ព្រះជាម្ចាស់ ហើយ​ឆ្នាំ​នេះព្រះសហគមន៍ក៏​សង្ឃឹមថានឹងមានអ្នកទទួលអគ្គសញ្ញាជាបូជាចារ្យម្នាក់ និងមាន​ពិធី​តែងតាំង​ជា ឧបដ្ឋាកផងដែរ។ ប្រេងដែល​យើង​រៀប​ចំ​ថ្ងៃ​នេះ នាំ​ឱ្យ​យើង​អរព្រះគុណព្រះជាម្ចាស់​ថែម​ទៀត​ សូមឱ្យ​សេចក្ដីសុខសាន្តរបស់ព្រះជាម្ចាស់គង់នៅក្នុង​ដួងចិត្ត​របស់​យើង និងណែនាំឱ្យ​យើងរស់នៅសុខដុមរមនា។​ ក្នុងពិធីនោះ តំណាងគ្រីស្ត​បរិស័ទមកពី​ព្រះវិហារ​នានា​ បាន​នាំ​យក​ប្រេង​ចំនួន​៣​ប្រភេទ មក​ដដាក់នៅ មុខ​អសនៈ ដើម្បី​ឲ្យ​លោកអភិបាល​ទាំង​បី​ភូមិភាគ​​ប្រសិទ្ធពរ ក្លាយជា​ប្រេង​សក្ការៈ ទុក​ប្រើ​ប្រាស់​តាម​កន្លែង​នីមួយៗ​តាម​សេចក្តីត្រូវការ។ ប្រេងពិសិដ្ឋមាន​៣យ៉ាងគឺ៖ ប្រេងអ្នក​ជំងឺ(សម្រាប់​លាប​ផ្ដល់​កម្លាំង​ឱ្យ​អ្នក​ជំងឺ) ប្រេង​អ្នក​ស្វែងយល់ (សម្រាប់​លាបឱ្យ​អ្នក​ដែល​កំពុង​រៀប​ចំ​ខ្លួន​ទទួល​អគ្គសញ្ញាជ្រមុជទឹក) និង​ប្រេងគ្រីស្មា (សម្រាប់​លាបឱ្យអ្នក​ដែល​ទទួល​អគ្គសញ្ញាជ្រមុជទឹក អគ្គសញ្ញាលាបថ្ងាស អគ្គសញ្ញាតែងតាំងនានា)។ តាម​ប្រសាសន៍​លោក​បូជាចារ្យ ដាមីញ៉ាំង​ …

លោកអភិបាល​ប្រសិទ្ធពរលើប្រេងពិសិដ្ឋសម្រាប់​អគ្គសញ្ញានៃ​ការ​សង្គ្រោះ​របស់ព្រះជាម្ចាស់ Read More »

លោកបូជាចារ្យកាតូលិកនៅកម្ពុជា រំលឹកពាក្យសច្ចាសាជាថ្មី

ក្នុងថ្ងៃបុណ្យ​ប្រសិទ្ធ​ពរ​លើ​ប្រេងគ្រីស្មា ដែល​ជា​ប្រេង​ពិសិដ្ឋ​របស់​ព្រះសគមន៍​ ដើម្បី​យកប្រារព្ធ​ពិធីនានា លោក​បូជាចារ្យ​និង​បព្វជិត​ប្រមាណ​ជាង​៧០អង្គ​ មក​ពី​តំបន់​នានា​ក្នុង​ប្រទេស​កម្ពុជា បាន​រំលឹក​ពាក្យ​សច្ចាប្រណិធានឡើងវិញ កាលពីយប់​ទី​៦ ខែ​មេសាកន្លងទៅនេះ ក្រោម​អធិបតីភាព​របស់​លោកអភិបាល​ទាំង​បី​ភូមិភាគ។ លោក​បូជាចារ្យ សែ សាធ ត្រូវ​បាន​តែង​តាំង​ជា​បូជាចារ្យ​ភូមិភាគ​កំពង់ចាម កាលពី​ឆ្នាំ​២០១៦មាន​ប្រសាសន៍ថា ជារៀង​រាល់​ឆ្នាំ​នៅពេល​លោក​ប្រកាស​ពាក្យ​សច្ចា​នៅ​ចំពោះ​មុខ​លោក​អភិបាល​បែបនេះ គឺ​ផ្ដល់​កម្លាំង​ ដើម្បី​ឱ្យជីវិត​របស់​លោក​ម្នាក់​ៗមាន​ភាព​នឹងនរ​ និង​យល់​ថា​ពិតមែន​ព្រះជាម្ចាស់​បាន​ត្រាស់​ហៅ​គាត់​ឱ្យ​បំពេញ​មុខងារ​ជាបូជាចារ្យរបស់ព្រះយេស៊ូគ្រីស្ត។ លោក​បន្ថែម​ថា យើងជាសហការីរបស់​លោកអភិបាល យើង​ដឹង​ថាព្រះជាម្ចាស់​ត្រាស់ហៅ​យើង​ឱ្យ​បំពេញ​បេសកកម្មនេះ​បន្តពីព្រះអង្គ​ដែរ។ លោក​សាធ បញ្ជាក់​ថា «នៅ​ពេល​ដែល​ខ្ញុំ​រំឭក​ពាក្យ​សច្ចា ខ្ញុំ​នឹក​ដល់​បេសកកម្ម​ដែលព្រះអង្គ​ប្រទានឱ្យ​ និង​រំឭកពី​របៀប​ដែលព្រះជាម្ចាស់ត្រាស់ហៅ និង​ដោយ​រក្សា​របៀប​រស់នៅ​របស់​ខ្លួន​ដូច​ការណែនាំ​របស់​សម្ដេចប៉ាប ដែល​បូជាចារ្យត្រូវឈរលើ​សរសរ៤គឺ៖ ជិតស្និទ្ធជាមួយព្រះជាម្ចាស់​តាមរយៈការ​អធិដ្ឋាន​ ស្និទ្ធស្នាលជាមួយ​លោក​អភិបាល​របស់ខ្លួនដោយ​មាន​ទំនាក់ទំនងល្អ​ចេះស្ដាប់បង្គាប់ ​មាន​ទំនាក់ទំនងល្អជាមួយ​បងប្អូនជាបូជាចារ្យផ្សេងទៀតដោយ​ធ្វើ​ដំណើរក្នុង​ផ្លូវដ៏វិសុទ្ធជាមួយគ្នា និង​បំពេញ​បេសកកម្ម​ជាប់មួយ​គ្រីស្ត​បរិស័ទដោយ​ស្គាល់ចៀម​របស់​ខ្លួន​​។» ក្នុងពិធី​រំលឹក​ពាក្យសច្ចានេះ អស់លោកបូជាចារ្យទាំងអស់ដែលបម្រើព្រះសហគមន៍ និងសង្គមនៅក្នុងព្រះរាជាណាចក្រកម្ពុជា បាន​ប្រកាសថា​អស់​លោក​ចង់​រួមស្លាប់រួម​រស់​ជា​មួយព្រះគ្រីស្ត​ដោយ​លះបង់​ប្រយោជន៍​ផ្ទាល់​ខ្លួន និង​ប្រកាន់​យក​ភាព​ស្មោះត្រង់​ចំពោះ​មុខងារ​នៃ​បេសកកម្មរបស់​ខ្លួន​ក្នុងព្រះសហគមន៍ ដោយ​ថ្វាយ​អភិបូជា និង​ប្រារព្ធ​ពិធីបុណ្យ​ផ្សេងៗ។ កម្មវិធីនេះ បាន​ធ្វើ​ឡើង​នៅ​ ព្រះវិហារសន្តសិលា និងសន្តប៉ូល ភ្នំពេញថ្មី នា​រាជធានីភ្នំពេញ នៅ​ចំពោះ​មុខ​គ្រីស្ត​បរិស័ទ​ជា​ច្រើន​កុះ​ករ​មក​ពី​ព្រះសហគមន៍​នានា​ក្នុងប្រទេស​កម្ពុជា។ ក្នុង​ធម្មទេសនា លោក​អភិបាល​អូលីវីយ៉េ​ មាន​ប្រសាសន៍​ទៅកាន់អស់លោក​បូជាចារ្យ​ថា លោកឪពុកជាទីស្រឡាញ់ ព្រះជាម្ចាស់​បាន​ត្រាស់ហៅ​យើង បំពេញ​​បេសកកម្មប្រកាសដំណឹងល្អ និង​​ជំរុញយើងឱ្យយើងទៅជួបបងប្អូនដែលឯទៀតៗ ដើម្បីផ្ដល់សាក្ខីភាព​នៅលើទឹកដីប្រទេសកម្ពុជា ឲ្យចូល​យ៉ាង​ជ្រៅ​នៅក្នុង​ជីវិត​របស់​បងប្អូន​ …

លោកបូជាចារ្យកាតូលិកនៅកម្ពុជា រំលឹកពាក្យសច្ចាសាជាថ្មី Read More »

អភិបូជា​ប្រសិទ្ធី​ពរ​លើ​ប្រេង​គ្រីស្មាធ្វើ​នៅ​ព្រះសហគមន៍​សន្ត​សិលា និង​សន្ត​ប៉ូលភ្នំពេញ​ថ្មី ថ្ងៃ​ទី​០៦ ខែ​មេសា ឆ្នាំ​២០២២

“យើង​មាន​បេសកកម្ម​តែ​មួយ” បង​ប្អូន​ជា​ទី​ស្រឡាញ់ រយៈ​ពេល​១២​ឆ្នាំ ដែល​ខ្ញុំ​ធ្វើ​ជា​អធិបតី​ក្នុង​អភិបូជា​ប្រសិទ្ធី​ពរ​លើ​ប្រេង​គ្រីស្មា ១២​ឆ្នាំ​មុន​យើង​ធ្វើ​នៅ​ផ្សារតូច​មាន​លោក​អភិបាល​ជា​មួយ​លោក​បូជាចារ្យ​ប្រហែល​តែ​៤០​អង្គ ណែនាំ​ឱ្យ​ខ្ញុំ​ភ័យ​ណាស់​នៅ​ពេល​ទេសនា។ ឆ្នាំ​នេះ យើង​មាន​លោក​អភិបាល​និង​បូជាចារ្យ​រហូត​ដល់​ជាង​៨០​អង្គ ណែនាំ​ឱ្យ​ខ្ញុំ​ភ័យ​ថែម​ទៀត ទោះ​បី​ខ្ញុំ​មាន​បទ​ពិសោធន៍​១២​ឆ្នាំ​កន្លង​មក​ហើយ​ក៏​ដោយ។ ជា​ពេល​វេលា​មួយ​ពិសេស សម្រាប់​យើង​ទាំង​អស់​គ្នា ថ្ងៃ​នេះ​យើង​បន្ត​សន្ទនា​ជា​មួយ​លោក​បូជាចារ្យ​ផង និង​ជា​មួយ​គ្រីស្ត​បរិស័ទ​ផង។ ជា​ពិសេស ថ្ងៃ​នេះ​ដើម្បី​ឱ្យ​លោក​អភិបាល​និយាយ​ដោយ​ផ្ទាល់​ជា​មួយ​លោក​បូជាចារ្យ “សូម​អញ្ជើញ​ឱ្យ​បាន​សុខសាន្ត”។ បង​ប្អូន​ជា​ទី​ស្រឡាញ់ នៅ​ពេល​បញ្ចប់​អភិបូជា​យើង​អញ្ជើញ​ឱ្យ​គ្រីស្ត​បរិស័ទ​ឱ្យ​បាន​សុខ​សាន្ត។ ខ្ញុំ​គិត​ថា សម្រាប់​បន្ត​ការ​សន្ទនា​នៅ​ក្នុង​ឆ្នាំ​នេះ ការ​អធិដ្ឋាន និង​ព្រះពរ​ដែល​យើង​បាន​ទទួល​ពី​ព្រះជាម្ចាស់ នៅ​ពេល​យើង​ស្តាប់ “សូម​អញ្ជើញ​ឱ្យ​បាន​សុខ​សាន្ត” ពោរពេញ​ដោយ​អត្ថន័យ ជា​ពិសេស​ពាក្យ “សុខ​សាន្ត”។ បន្តិច​ទៀត យើង​ចូល​នៅ​ក្នុង​សប្តាហ៍​ពិសិដ្ឋ យើង​ចូល​នៅ​ក្នុង​៣​ថ្ងៃ​យ៉ាង​ពិសេស​បំផុត​សម្រាប់​យើង ដែល​ចាប់​ផ្តើម​ជា​មួយ​ព្រះយេស៊ូ​ដែល​លាង​ជើង​ឱ្យ​ក្រុម​សាវ័ក។ ចាប់​ផ្តើម ជា​មួយ​ព្រះយេស៊ូ​ដែល​បាន​តែង​តាំង​អគ្គ​សញ្ញា​ព្រះកាយ​ព្រះគ្រីស្ត ដែល​ណែនាំ​ឱ្យ​យើង​ចូល​យ៉ាង​ជ្រៅ​នៃ​ការ​រង​ទុក្ខ​លំបាក​របស់​ព្រះយេស៊ូ និង​ព្រះយេស៊ូ​សោយ​ទិវង្គត។ ណែនាំ​ឱ្យ​យើង​មើល​ឃើញ ព្រះយេស៊ូ​ឡើង​ស្ថាន​បរម​សុខ និង​ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ។ យើង​ដឹង​ថា​ពិធី​បុណ្យ​ចាប់​ផ្តើម​នៅ​ថ្ងៃ​ព្រហស្បត្តិ៍ ហើយ​បញ្ចប់​នៅ​ថ្ងៃ​សៅរិ៍​ពេល​យប់ ដោយ​និយាយ​ថា “សូម​អញ្ជើញ​ឱ្យ​បាន​សុខ​សាន្ត អាលេលូយ៉ា អាលេលូយ៉ា”។ ពិត​មែន អាថ៌​កំបាំង​ដ៏​អស្ចារ្យ​នៃ​ព្រះយេស៊ូ​សោយ​ទិវង្គត និង​មាន​ព្រះជន្ម​រស់​ឡើង​វិញ គឺ​ជា​ព្រះអំណោយ​ទាន​នៃ​សេចក្តី​សុខ​សាន្ត ដែល​យើង​ទទួល​សម្រាប់​យើង​រៀងៗ​ខ្លួន និង​សម្រាប់​ពិភព​លោក​ទាំង​មូល។ យើង​នឹក​ឃើញ ពេល​ព្រះយេស៊ូ​បង្ហាញ​ខ្លួន​ម្តងៗ​ទៅ​ក្រុម​គ្រីស្ត​ទូត​អស់​រយៈ​ពេល​៤០​ថ្ងៃ នៅ​ពេល​នោះ​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​តែ​មួយ គឺ …

អភិបូជា​ប្រសិទ្ធី​ពរ​លើ​ប្រេង​គ្រីស្មាធ្វើ​នៅ​ព្រះសហគមន៍​សន្ត​សិលា និង​សន្ត​ប៉ូលភ្នំពេញ​ថ្មី ថ្ងៃ​ទី​០៦ ខែ​មេសា ឆ្នាំ​២០២២ Read More »

Subscribe to our newsletter

Don't miss new updates on your email