Month: May 2023

ទោះមានឧបសគ្គ​លោក​សាន្ត​នៅ​តែ​បន្ត​ក្តីស្រមៃជាបព្វជិត

មានប្រសាសន៍​អរគុណ​ដល់​មនុស្ស​ជាច្រើន​ដែល​បាន​មក​ចូលរួម​លើក​ទឹកចិត្ត​ ក្នុង​ពិធី​តែង​តាំង​ជា​ឧបដ្ឋាក​ក្នុងក្រុម​គ្រួសារ​បព្វជិត​សហជីវិន​ព្រះយេស៊ូ លោក​ប៉ូល ដូ ថាញ ង្វៀន ហៅសាន្ត បាន​និយាយ​ដោយ​អួល​ដើម​ករ​ព្រោះ​មិន​នឹកស្មាន​ថា មាន​មនុស្ស​ចូលរួម​ច្រើន​ជាង​ការ​រំពឹង​ទុក​របស់គាត់។ លោក​សាន្ត ​ជា​គ្រីស្ត​បរិស័ទ​តែ​​​​ម្នាក់គត់ ក្នុង​ចំណោម​សមាជិក​គ្រួសារ​ដែលមាន​កូនចំនួន​២នាក់ ហើយ​លោកជា​កូន​ប្រុសតែម្នាក់គត់។ លោក​បាន​ស្គាល់​ព្រះសហគមន៍​ដោយ​ក្រុម​សហជីវិន​ព្រះយេស៊ូ ក្នុងឆ្នាំ​១៩៩៩ ហើយ​មាន​ចិត្ត​​ផ្លាស់​ប្តូរ​ជំនឿ​របស់​ខ្លួន​ក្នុងឆ្នាំ​២០០២ និង​ចង់ចូលរួម​ប្រកាសដំណឹងល្អរបស់​ព្រះជាម្ចាស់។ លោក​បាន​ខិត​ខំ​តស៊ូ​ជំនះ​រាល់​ទុក្ខលំបាក​នានា​ក្នុងក្រុម​គ្រួសារ​ដោយសារ​ការ​មិន​ពេញចិត្ត​របស់​ឪពុកម្តាយដែល​មិន​មានជំនឿ​លើ​កាតូលិក។ តែ​ទោះជាយ៉ាងនេះ​ក្តី នៅថ្ងៃទី​១៩ ខែ​ឧសភា ឆ្នាំ​២០២៣នេះ លោក​ត្រូវ​បាន​​​​ ​លោកអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតហស្លេ តែងតាំង​ជា​ឧបដ្ឋាកក្នុងក្រុម​បព្វ​ជិត​សហជីវិន​ព្រះយេស៊ូ នៅ​ព្រះសហគមន៍​​សន្តសិលា​និង​សន្តប៉ូល​ ភ្នំពេញថ្មី នារាជធានីភ្នំពេញ ដោយមាន​គ្រីស្តបរិស័ទ​ចូលរួម​ជាង​២០០នាក់។   ក្នុងសម្លៀក​បំពាក់​ជា​ឧបដ្ឋាក ប៉ូល ដូ ថាញ ង្វៀន ហៅសាន្ត បាន​ឲ្យដឹងថា ​«សម្រាប់ខ្ញុំផ្ទាល់​មានបំណងតែមួយគឺប្រកាសដំណឹងល្អនៅក្នុងប្រទេសកម្ពុជា និង​នៅ​ទីនេះ ខ្ញុំបានឃើញ​​តាមរយៈ​របៀប​ដែល​យើង​រស់នៅដោយ​បង្ហាញ​សេចក្ដី​សុខ​សាន្ត​​​នៃ​​វត្តមាន​របស់​ព្រះជាម្ចាស់​​នៅក្នុងដួងចិត្ត»​។ លោក​សាន្ត​ចាក​ចេញពី​ប្រទេស​វៀតណាម​ និង​មក​ដល់​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ២០១៤ ក្នុងនាម​ជា​និស្សិត​ទេវវិទ្យាល័យ។ អំឡុង​ឆ្នាំ​២០១៦ លោក​ត្រលប់​ទៅ​វៀតណាម​វិញ​​ដើម្បី​​រៀន​ទេវវិទ្យា ហើយ​៦​ឆ្នាំ​ក្រោយ​មក លោក​វិលមកកម្ពុជាវិញ ដោយ​បាន​រៀន​ភាសាខ្មែរបន្ថែម។​ លោក​​​បន្តថា ក្នុងនាម​ជាឧបដ្ខាក លោកត្រូវ​អធិដ្ឋាននិងធ្វើកិច្ចការជារបៀបគ្រីស្តទូត ហើយ​​អ្វី​ដែល​សំខាន់​គឺ បម្រើអាសនៈ​ …

ទោះមានឧបសគ្គ​លោក​សាន្ត​នៅ​តែ​បន្ត​ក្តីស្រមៃជាបព្វជិត Read More »

ដំណើរយាងទស្សនកិច្ចរបស់អគ្គរាជទូតសន្តអាសនៈប្រចាំប្រទេសកម្ពុជានៅមណ្ឌល​សកម្មភាពតាកែវ

លោកអគ្គអភិបាល សិលា ប្រាយអិន វែលស៍ អគ្គរាជទូតសន្តអាសនៈប្រចាំប្រទេសកម្ពុជា​ បាន​យាងទស្សនកិច្ចនៅតំបន់មណ្ឌលសកម្មភាពតាកែវទាំងមូល ដោយ​លោកត្រូវបាន​ទទួល​ស្វាគ​ម​ន៍យ៉ាងឱឡារិកតាមព្រះសហគមន៍​​ សាលារៀន ​និង​សិប្បកម្មនានាដោយក្តីរីករាយ។​ ក្នុងដំណើរទស្សនកិច្ចនេះក៍មានការអមដំណើរដោយលោក អ៊ិនដូនីល គូឌីធីវ៉ាកូ​ អគ្គលេខាធិការនៃក្រសួងសម្រាប់ទំនាក់ទំនងអន្តរសាសនានៃទីក្រុងរ៉ូម រួមជាមួយលោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកកម្ពុជា និងជាស្ថាបនិកដែលបង្កើតសមិទ្ធិផលនានានៃមណ្ឌលសកម្មភាពតាកែវ។​​ ថ្លែងនៅក្នុងធម្មទេសនា លោកអគ្គរាជទូតសន្តអាសនៈ បានមានប្រសាសន៍ ៖ «ថ្ងៃនេះខ្ញុំសប្បាយចិត្តបានចូលព្រះវិហារដែលមានគ្រីស្ត​បរិស័ទ​ដ៏​ច្រើនក្នុងព្រះវិហារដ៍តូចនេះ ដោយឱ្យខ្ញុំនឹកឃើញដល់ភូមិកំណើតរបស់ខ្ញុំដែលកើតនៅកន្លែងមានកាតូលិកតិច ទោះបីជាប្រទេសអាមេរិចក៏ដោយ ហេតុនេះ​​​​​​​​​ហើ​យថ្ងៃនេះខ្ញុំមានអារម្មណ៍ដូចជាដល់ផ្ទះជាមួយគ្រួសាររបស់ខ្ញុំដែរ»។​ ​លោកបន្តទៀតថា ៖ «តាមពិតពីដើមព្រះជាម្ចាស់ដែលបានបង្កើតយើង​ ប្រទានជីវិតមកយើងដើម្បីឱ្យយើងរស់នៅក្នុងសេចក្ដីសុខសាន្តរបស់ព្រះអង្គ ហើយយើងជាព្រះអំណោយទានរបស់ព្រះជាម្ចាស់នឹងជា​អំណោយទានដ៏​ធំបំផុតរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់មិនត្រឹមតែប្រទានជីវិតឱ្យយើង ប៉ុន្តែយើងជា​អំណោយទានសម្រាប់ពិភពលោក សម្រាប់មនុស្សលោកដែលព្រះជាម្ចាស់ប្រទានឱ្យដែរ»។​ នាពេលនោះដែរ លោកអគ្គរាជទូតក៏បានលើកឡើង​ពីការគូសសញ្ញាឈើឆ្កាង ដោយលោកបញ្ជាក់ថា​ ជួនកាល​ការ​គូសសញ្ញាឈើឆ្កាងលឿន​អត់មានន័យនោះទេ​។ ដូចនេះ​សុំយកពេលគូសសញ្ញាឈើឆ្កាងយ៉ាងស្អាតដើម្បីនឹកឃើញថា [យើង]​ ​មកពីព្រះជាម្ចាស់ដែលបានបង្កើតពិភពលោកដើម្បីបានបង្កើតម​នុស្សលោក ​មកពីព្រះយេស៊ូ និងព្រះវិញ្ញាណដ៏វិសុទ្ធដែលគង់​ជាមួយជានិច្ច។​ លោកបានបញ្ជាក់ទៀតថា ៖ «សិរីរុងរឿងរបស់ព្រះជាម្ចាស់ ​ជារបៀបដែលយើងរស់នៅ ​យើ​ងអធិដ្ឋាន ​យើងថ្វាយបង្គំ ​យើងទទួលអគ្គសញ្ញានានា ​គោរពនឹងស្រលាញ់គ្រួសារយើង ​គោរពមិត្តភក្តិ និងបងប្អូនឯទៀតៗ»។ សិរីរុងរឿងរបស់ព្រះជាម្ចាស់ជារបៀបដែលយកចិត្តទុកដាក់ជាមួយអ្នកក្រីក្រ ជាមួយអ្នកជម្ងឺ …

ដំណើរយាងទស្សនកិច្ចរបស់អគ្គរាជទូតសន្តអាសនៈប្រចាំប្រទេសកម្ពុជានៅមណ្ឌល​សកម្មភាពតាកែវ Read More »

លោកអគ្គអភិបាល សិលាប្រាយអិន វែលស៍៖ ​សូមចេញទៅ និងបង្កើតក្រុមសាវ័ក

«សូមចេញទៅ និងបង្កើតក្រុមសាវ័ក» នេះ​ជា​ថ្លែងឡើង​​​របស់​លោក​អគ្គអភិបាល សិលា​​​ប្រាយអិន វែលស៍ រំឭក​ពីតួនាទីជាគ្រីស្ត​បរិស័ទ ឱ្យ​ចេញទៅ​ប្រកាស​ដំណឹងល្អ​ដើម្បី​ណែនាំ​មនុស្ស​ឯទៀតៗឱ្យ​ក្លាយ​ជាសាវ័កព្រះគ្រីស្ត។​ លោក​មានលើកឡើង​​ដូច្នេះ​នៅ​ក្នុង​ធម្ម​ទេសនា​​​ទៅកាន់គ្រីស្ត​បរិស័ទ​ ជាច្រើននាក់​នៅព្រះវិហារ​សន្តយ៉ូសែប​ផ្សារតូច កាលពី​​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០២៣ ​ដែលជា​ថ្ងៃ​​ព្រះសហគមន៍​​សាកល​ប្រារព្ធ​ពិធី​បុណ្យ​ព្រះយេ​ស៊ូ​យាងឡើង​ស្ថានបរមសុខ។​​ នាឱកាសនោះ លោកឯកអគ្គរាជទូត សិលា​​​ប្រាយអិន វែលស៍ មានប្រសាសន៍​ថា​ ៖ «ថ្ងៃ​ដែល​ព្រះស៊ូ​យាង​ឡើ​ង​ស្ថានបរមសុខ ជាពេលវេលាពិសេសបំផុត​ដែល​ព្រះយេស៊ូ និង​សាវ័ក​បានជួបគ្នា​ផ្ទាល់ និង​ព្រះបន្ទូល​ចុ​ង​ក្រោយ​របស់​ព្រះអង្គ​ទៅកាន់​ក្រុម​គ្រីស្តទូត​ ដែល​មាន​តែ​ពីរ​ម៉ាត់គឺ សូម​ចេញទៅ និងបង្កើតក្រុមសាវ័ក»។ ​លោកបានបន្តថា ៖ «ហេតុនេះហើយ តើយើងធ្វើដូចម្ដេចដើម្បីបង្រៀនដើម្បីអប់រំគឺត្រូវភ្ជាប់ជាមួយព្រះយេ​ស៊ូដើម្បីធ្វើជាសាវ័ក​របស់​ព្រះយេស៊ូ ដើម្បី​បង្កើត​ទំនាក់​ទំនង​យ៉ាង​ពិតប្រាកដ ដើម្បី​ណែនាំ​បងប្អូន​ឯ​ទៀតៗ​ឲ្យទៅជាសាវ័កតាមរបៀបដែលយើងរស់នៅជាមួយព្រះអង្គ»។ ​ លោក​អគ្គអភិបាល ក៏បាន​​​​បង្ហាញនូវ​​​របៀប​នៃ​​ការបង្កើតសាវ័ក តាមរយៈទំនាក់ទំនងប្រចាំថ្ងៃ ជាពិសេស​ស​ម្រា​ប់អ្នក​ដែល​ជា​ក្រុមសាវ័ក​ដ៏​តូច​តាច​នៅ​កម្ពុជា​ ​ត្រូវ​តែ​ចូល​ដើម្បី​ប្រកាស​ពី​ជីវិត​ជា​សាវ័ក​ដោយមានបីចំ​ណុ​ចដ៏សំខាន់ គឺឱ្យ​យើងមានការគោរព ​មាន​ចិត្ត​ស្មោះ និងមាន​ការទុកចិត្ត។​ លោក​អគ្គអភិបាល សិលា​​​ប្រាយអិន វែលស៍ ណែនាំ​​ថា ៖ «ប្រសិនបើ​យើង​ចង់​ ​អប់រំ​បងប្អូនឯទៀតៗ យើង​ត្រូវ​អប់រំ​ខ្លួនឯង​ដើម្បីឱ្យ​ក្លាយជាសាវ័កដ៏ជិតស្និទ្ធជាមួយព្រះអង្គសិន ដោយ​ត្រូវការ​ចូល​យ៉ាង​ជ្រៅ​​នៅ​ក្នុង​ដួ​ង​ចិត្ត​របស់​យើង តាមរយៈ​ការ​អធិដ្ឋាន ទទួលអគ្គសញ្ញា រៀនព្រះ​គម្ពីរ​ និងមានសកម្មភាព​មេត្តា​ករុណា​យ៉ា​ងសកម្ម»។   …

លោកអគ្គអភិបាល សិលាប្រាយអិន វែលស៍៖ ​សូមចេញទៅ និងបង្កើតក្រុមសាវ័ក Read More »

លោកអូលីវីយ៉េ៖ អំណរ​សប្បាយពីអ្នកដទៃមិនស្ថិតស្ថេរ

អំណរសប្បាយ​​ពិត​ប្រាកដ​គឺ ​​នៅក្នុង​ដួងចិត្ត​របស់​យើង ​និង​ប្រសិន​បើ​យើង​ទីពឹង​អំណរ​សប្បាយ​មក​ពីគេ​​មិន​ស្ថិត​ស្ថេរ​នោះទេ។ នេះ​ជាប្រសាសន៍​របស់​លោក​អភិបាល​អូលីវីយ៉េ ជ្មីតហស្លេ អភិបាល​ព្រះសហគមន៍កាតូលិក​​ភូមិភាគ​ភ្នំពេញ នៅព្រះវិហារ​សន្តី​ម៉ារី​ម៉ាដាឡា(ស្វាយប៉ាក)​ស្ថិតនៅភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ លោកអភិបាល​បន្ថែមថា ​​វត្តមាន​របស់​ព្រះយេស៊ូ​នៅក្នុង​ដួងចិត្តរបស់​យើងឯណោះទេ ដែល​ជាអំណរ​សប្បាយ​ដ៏​ស្ថិតស្ថេរ។ លោក​បាន​ស្នើ​ឲ្យ​គ្រីស្ត​បរិស័ទ​​យកចិត្ត​ទុក​ដាក់​ថែរក្សា​អំណរ​សប្បាយ​មួយនេះ​ក្នុងគ្រប់កាលៈទេសៈ និង​ត្រូវ​​កែ​ប្រែ​ចិត្ត​គំនិត​ធ្វើ​ជាមនុស្សថ្មីដូចនាងម៉ារីម៉ាដាឡាដែលជាឧបការីជន​នៃព្រះវិហារនេះ។ ​ នៅក្នុង​ធម្មទេសនា​នាឱកាសថ្ងៃទី​១៤ ឧសភា ២០២៣ នេះ លោក​អភិបាលអូលីវីយ៉េ មាន​ប្រសាសន៍រំឮក​ទៀតថា នាងម៉ារីម៉ាដាឡា មានអំណរសប្បាយដោយ​​​ព្រះយេស៊ូបាន​ណែនាំ​នាងក្លាយ​ជាមនុស្សថ្មី ដោយ​មានឋានៈ​ជាស្ត្រី​ពោរពេញដោយតម្លៃ​​រហូត​បាន​ទៅ​​ជាសាក្សីដំបូង ដើម្បី​បញ្ជាក់​ថាព្រះយេស៊ូមាន​ព្រះជន្មរស់ឡើងវិញ និង​ទៅប្រកាស​ដល់​គ្រីស្តទូតពីដើម។ អំណរ​​សប្បាយរបស់​គ្រីស្តបរិស័ទ​គឺ​ព្រះយេស៊ូ ​​ដោយ​ធ្វើ​តាម​វិន័យ​របស់​ព្រះអង្គ​​គឺ«ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ ដូច​ខ្ញុំ​បាន​​​ស្រឡាញ់​អ្នក​រាល់គ្នា»។ លោកអភិបាល​បញ្ជាក់ថា អំណរសប្បាយ​របស់​យើង​អាច​រក​ឃើញ​តាម​រយៈ​ចំណុច​មួយចំនួន​ដូចជា  ​ចិត្ត​ស្រឡាញ់និង​បម្រើ​ព្រះជាម្ចាស់  ការចូលរួម​របស់​គ្រីស្តបរិស័ទក្នុងព្រះសហគមន៍ និងសកម្មភាព​របស់​គ្រីស្តបរិស័ទ​ដែល​បង្ហាញ​ការដឹងគុណ​​និង​សង​គុណ​ព្រះជាម្ចាស់ដោយ​បម្រើ​អ្នក​ដទៃ​ និង​ធ្វើ​ធម៌មេត្តាករុណា។ និស្សិត​ទេវវិទ្យាល័យ លោក​សិលា ឡុង រតនា ​បាន​ឱ្យ​ដឹង​ថា«សម្រាប់ខ្ញុំ​ផ្ទាល់​ជាអំណរសប្បាយ​ដ៏​មាន​អត្ថន័យ​បំផុត​សម្រាប់​ជីវិត​ខ្ញុំ ព្រោះ​ព្រះជាម្ចាស់​ស្រឡាញ់​យើងទាំងអស់គ្នា ដោយ​ជ្រើសរើសយើង​តាម​តួនាទី​រៀងៗខ្លួន។» លោក​បញ្ជាក់​ថា «សម្រាប់ខ្ញុំ​ពាក្យ​ថា​បម្រើ​ព្រះជាម្ចាស់ គឺ​​មិនមែន​ទៅជាទាសករ​ ប៉ុន្តែ​បម្រើ​ដោយ​ប្រើសេចក្ដី​ស្រឡាញ់​ដែល​​ទទួលពីព្រះជាម្ចាស់​ទៅ​ដល់​បងប្អូន​ដែល​មិន​ទាន់​ស្គាល់​ព្រះជាម្ចាស់។» ដោយដាលីស

លោកអភិបាលអូលីវីយ៉េ៖​ សហគមន៍ដែលមានជីវិតជាព្រះសហគមន៍ដែលអធិដ្ឋានរួមគ្នា ​​អប់រំជំនឿតៗគ្នា និង​មានជីវិតយ៉ាងពិតប្រាកដ

លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ  រួមនឹង​លោកបូជាចារ្យ​​ លោកឧបដ្ឋាក ក្រុមបព្វជិត បព្វជិតា និងគ្រីស្តបរិស័ទដែលមកពីព្រះសហគ​មន៍​នា​នា​ប្រមាណ២០០នាក់ បានចូលរួមពិធី​ប្រសិទ្ធិពរលើសាលប្រជុំ នា​សហគមន៍គ្រួសារដ៍វិសុទ្ធនៃមណ្ឌលសកម្មភាពខេត្តតាកែវ។ ពិធីនេះ បាន​ប្រារព្ធធ្វើឡើង​នាថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០២៣ ដោយ​មាន​​ការ​ថ្វាយអភិបូជាយ៉ា​ងឱឡារិកដោយ​ផ្ទាល់ និង​តាមរយៈអនឡាញដោយ​​​ការផ្សាយផ្ទាល់​តាមបណ្ដាញ​សង្គមហ្វេសបុក និងយូធូប (YouTube)ផងដែរ​។​ សាលប្រជុំនេះមានទីតាំងស្ថិតនៅក្នុង ភូមិផ្សារតាកោ ឃុំរកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ដែ​លមានលោកបូជាចារ្យ ឡិឈិប៉ាន​ ឆាលស៍ ជាបូជាចារ្យទទួលខុសត្រូវ និងលោកបូជាចារ្យ ចន ពេញ ជាបូជាចារ្យជំនួយ។ ​ថ្លែង​ក្នុងធម្មទេសនា លោកអភិបាល​អូលីវីយ៉េ បាន​លើកឡើងដោយរំលឹកថា ៖ «​​កម្មវិធីនៅថ្ងៃនេះ​ជាកម្មវិធីសម្ភោធសាលប្រជុំ ជាកន្លែងមួយដើម្បីជួបជុំគ្នាអធិដ្ឋាន ហើយនៅថ្ងៃអនាគតយើ​ងនឹងសាងសង់ព្រះវិហារមួយ​យ៉ាងពិតប្រាកដសម្រាប់ព្រះសហគមន៍គ្រួសារដ៍វិសុទ្ធនាខេត្តតា​កែវនេះ»។​ ​លោកអភិបាលបាន​បន្តថា ៖ «​ព្រះសហគមន៍ដែលមានជីវិតជាព្រះសហគមន៍ដែលអធិដ្ឋានរួមគ្នា​ ជា​ព្រះ​​សហគមន៍បម្រើបងប្អូនឯទៀតៗ ជាព្រះសហគមន៍បន្តអប់រំជំនឿតៗគ្នាហើយ​ព្រះស​ហគមន៍​ដែល​មាន​ជីវិត​យ៉ាង​ពិត​ប្រាកដ ​គឺបងប្អូនទាំងអស់ចូលរួមគ្រប់សកម្មភាពតាម​អំណោ​យទាន​ដែល​យើង​បាន​ទទួល​ពីព្រះជាម្ចាស់»។​​​ នាឱកាសនោះដែរ លោកអភិបាលរូបនេះ ក៏បាន​បញ្ជាក់ផងដែរថា វា​ជាពេលវេលាពិ​សេ​សស​ម្រា​ប់ខេត្តតាកែវទាំងមូលដែល​ព្រះជាម្ចាស់​ប្រទានពរ​ដល់សាលដ៍ធំដែលប្រើដើម្បីសូត្រធម៌ ប្រ​ជុំ ទោះមិនទាន់​មានព្រះវិហារ ប៉ុន្តែទាំងនេះជាសញ្ញាសម្គាល់នៃ​ព្រះសហគមន៍នៅទីរួមខេត្តមា​នជីវិតដែលបានចាប់ផ្ដើមតាំងពីឆ្នាំ២០១០នៅក្នុងព្រះសហគមន៍​​គ្រួសារដ៍វិសុទ្ធនេះ។​ ជាមួយគ្នានោះ លោកអភិបាល អូលីវីយ៉េ …

លោកអភិបាលអូលីវីយ៉េ៖​ សហគមន៍ដែលមានជីវិតជាព្រះសហគមន៍ដែលអធិដ្ឋានរួមគ្នា ​​អប់រំជំនឿតៗគ្នា និង​មានជីវិតយ៉ាងពិតប្រាកដ Read More »

បេក្ខជន​១៣នាក់​ប្រកាសពាក្យសន្យានៅមុខព្រះសហគមន៍

លុតជង្គង់នៅមុខ​អាសនៈក្នុងព្រះវិហារ​ យុវជន​១៣នាក់​បាន​ប្រកាស​ពាក្យសន្យារបស់ខ្លួន ដោយ «យក​ព្រះគ្រីស្ត​ ​ព្រះ​បន្ទូល​និង​ព្រះសហគមន៍​ជាទីពឹង» ​ចំពោះ​មុខ​ព្រះសហគមន៍​ ដែលមាន​លោក​អភិបាល​អូលីវីយ៉េ ជ្មីត​ហស្លេជា​​អធិបតី នាថ្ងៃទី​៧ ឧសភា ២០២៣ នៅព្រះវិហារ​ព្រះកុមារ​យេស៊ូ​បឹង​ទំពុន​នារាជធានីភ្នំពេញ។ «​ខ្ញុំ​យល់​ថា​ព្រះគ្រីស្ត​ជាព្រះសង្គ្រោះ​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​អាច​ផ្ញើជីវិត​ទាំងស្រុងលើ​ព្រះអង្គ។ ព្រះបន្ទូល​ អាច​ឱ្យ​ខ្ញុំ​សិក្សាឈ្វេងយល់​បន្ថែម​ដើម្បី​ដឹកនាំជីវិត​របស់​ខ្ញុំ។» នេះជាការលើកឡើងរបស់​ សិលា កាំប្រែ ខាវី ក្នុង​វ័យ​១៩ឆ្នាំ បេក្ខជនដែល​មាន​ដើម​កំណើត​ជាជនជាតិភាគតិចព្នង​នៅ​ខេត្ត​រតនគិរី។ ខាវី ឲ្យដឹងទៀតថា ព្រះសហគមន៍ ជាទីពឹង​របស់​គាត់ ហើយគ្រប់កិច្ចការ​និងក្នុងជីវិត​រស់នៅ​ប្រចាំថ្ងៃ ទាំងជំនឿ និងទាំងការរៀនសូត្រ គាត់​ទទួល​បាន​ដោយក្ដីស្រឡាញ់ ហើយធ្វើ​ឱ្យ​ជីវិតរបស់គាត់​​មាន​អំណរសប្បាយ​ ហើយ​ឲ្យគាត់​យល់​ឃើញថា ​ព្រះបន្ទូល​​ជាសេចក្ដីពិត​​ និង​ជាអ្វី​ដែលកើត​មាន​នៅក្នុង​ជីវិត​សព្វថ្ងៃ។​ ​ លោក​អភិបាល​អូលីវីយ៉េ មាន​ប្រសាសន៍​ទៅកាន់​បេក្ខជន​ទាំង​១៣នាក់ ឲ្យ​ជ្រើសរើស​ដើរតាម​​ពន្លឺ ជា​មាគ៌ា​របស់​ព្រះជាម្ចាស់ បន្តដើរតាមមាគ៌ាព្រះយេស៊ូ​​ជានិច្ច​ និង​ស្ដា​ប់​ព្រះសូរ​សៀង​របស់​ព្រះ​អង្គ​ដោយរស់នៅ​ឱ្យ​សម​ជា​មនុស្ស​​​មាន​ពន្លឺ​នៅក្នុង​ខ្លួន ​ហើយ​ពឹង​លើ​ព្រះ​ប្រាជ្ញា​ញាណ​របស់​ព្រះអង្គ។ លោកអភិបាល​បន្ថែមថា ជាគ្រីស្តបរិស័ទ គឺត្រូវ​ផ្ញើ​ខ្លួន​​​ទាំងស្រុង​ទៅលើ​ព្រះគ្រីស្ត​ ដោយផ្ញើ​​​ជីវិត​ទៅព្រះយេស៊ូ​ជា​រៀង​រាល់​ថ្ងៃ ដោយអាន​គម្ពីរដែលនាំ​ឲ្យជីវិត​មានពន្លឺថ្មី។ លោកបាន​ស្នើសុំ​ឲ្យ​ ព្រះសហគមន៍​ដែលជា​គ្រីស្ត​បរិស័ទ ​ជាថ្មដ៏មានជីវិត សូម​ថែរក្សា​បងប្អូនថ្មីៗដើម្បីធ្វើដំណើររួមគ្នា និង​ធ្វើ​ដំណើរ​ជា​មួយ​ព្រះយេស៊ូ​ដើម្បី​រក​ឃើញ​ព្រះយេស៊ូ​ដែលជាផ្លូវនៃជីវិត។ ជាសិស្ស​ថ្នាក់ទី១០​នៃវិទ្យាល័យ​ចម្រើន​ផល គង់ បញ្ញាសោភ័ណ អាយុ១៦ឆ្នាំ …

បេក្ខជន​១៣នាក់​ប្រកាសពាក្យសន្យានៅមុខព្រះសហគមន៍ Read More »

លោកអភិបាល អូលីវីយ៉េ៖ ទិវា​នៃ​​ការត្រាស់ហៅ​ ជាពេលវេលាដើម្បីអធិដ្ឋានរួមគ្នា បង្កើតទំនាក់ទំនងជាមួយ​ព្រះជាម្ចាស់​

កាល​ពី​ចុងខែមេសា ឆ្នាំ​២០២៣កន្លងមកនេះ ព្រះសហគមន៍កាតូលិកកម្ពុជា បានប្រារព្ធ​ទិវា​នៃ​​ការត្រាស់ហៅអន្តរភូមិភាគ ដែលធ្វើឡើងនៅ​ព្រះសហគមន៍សន្តីម៉ារីញញឹម​ចំការទៀង​ ខេត្ត​តា​កែវ ​នៃ​ភូមិភាគភ្នំពេញ ក្រោមប្រធាន​បទ ​«ផ្លូវនាំខ្ញុំទៅដល់ព្រះជាម្ចាស់»​។ កម្មវិធីនេះមានការ​ចូលរួមជាអធិបតីភាព​ ពី​លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ​ អភិបាលនៃព្រះ​សហគមន៍កាតូលិកភូមិភាគភ្នំពេញ និងលោកអភិបាល សិលា សួន ហង្សលី អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម រួមជាមួយលោកបូជាចារ្យ​​ លោកឧ​បដ្ឋាក ក្រុមបព្វជិត បព្វជីតា និងយុវជនចូលរួមប្រមាណជា៤៣០នាក់។​​ ថ្លែងនៅក្នុងកម្មវិធីនេះ​ លោកអភិបាលអូលីវីយ៉េ ​បានលើកឡើងថា ទិវានៃការត្រាស់ហៅកំពុងតែ​សាបព្រោះ​ព្រះបន្ទូលព្រះជាម្ចាស់សម្រាប់​បងប្អូន​មាន​​ឱកាសដើម្បីជួបជុំគ្នា ​​ស្ដាប់ព្រះបន្ទូល ​​​អធិដ្ឋាន ​​ជួបជាមួយបព្វជិតបព្វជិតា ដែលមានអំណោយទានផ្សេងៗពីគ្នា ដែលមានសម្រាប់​អ្ន​កក្រីក្រ សម្រាប់អ្នក​ជំងឺ សម្រាប់ការសិក្សា ​សម្រាប់ព្រះសហគមន៍ទូទៅ ដូច្នេះការត្រាស់​ហៅ​​ត្រូ​វតែ​មាន​​វិន័យ ត្រូវមានការលះបង់ ការបូជានឹងស្ដាប់បង្គាប់។​ លោកមានប្រសាសន៍ថា ៖ «នេះជាទិវានៃ​ការត្រាស់ហៅលើកទី៦០នៅក្នុងពិភពលោក និងស​ម្រាប់​ព្រះសហគមន៍កាតូលិកក្នុងប្រទេសកម្ពុជាបានប្រមូលយុវជន​យុវនារីទាំង៣ភូមិភាគ ជាពេលវេលាដើម្បីអធិដ្ឋានរួមគ្នា​ ​បង្កើតទំនាក់ទំនងជាកូនចៅរបស់ព្រះជាម្ចាស់ ជាបុត្រាបុត្រីរបស់ព្រះបិតា»។​ លោកឧបដ្ឋាក វី សំណាង ដែលជា​គណៈកម្មានៃការរៀបចំកម្មវិធីត្រាស់ហៅអន្តរភូមិភាគ បានលើកឡើង​នាឱកាសនោះដែរថា ​ជារៀងរាល់ឆ្នាំព្រះសហគមន៍កាតូលិកនៅទូទាំងពិភពលោ​ក រួមទាំង​ព្រះសហគមន៍​កាតូលិកក្នុងប្រទេសកម្ពុជានៅអាទិត្យទី៤នៃបុណ្យចម្លងគឺអ​ធិដ្ឋាន ​ពិសេស​សម្រាប់​ការត្រាស់ហៅជីវិតជាអ្នកថ្វាយខ្លួន។ លោកបានបន្តថា …

លោកអភិបាល អូលីវីយ៉េ៖ ទិវា​នៃ​​ការត្រាស់ហៅ​ ជាពេលវេលាដើម្បីអធិដ្ឋានរួមគ្នា បង្កើតទំនាក់ទំនងជាមួយ​ព្រះជាម្ចាស់​ Read More »

Subscribe to our newsletter

Don't miss new updates on your email