Month: August 2019

អដ្ឋិធាតុរបស់គូស្រករសន្តលូវីស និងសន្តីហ្សឺលី បានមកដល់ទឹកដីខេត្តកំពត

នៅថ្ងៃនេះអដ្ឋិធាតុរបស់គូស្រករសន្តលូវីស និងសន្តីហ្សឺលី បានមកដល់ព្រះសហគមន៍សន្ត យ៉ូសែបជុំគីរី ខេត្តកំពតហើយ ដោយមានគ្រីស្តបរិស័ទមកទទួលយ៉ាងច្រើនកុះករ ហើយបានធ្វើពិធីដង្ហែចម្ងាយប្រមាន១គីឡូម៉ែត្រ ដើម្បីប្រារព្ធពិធីនៅក្នុងព្រះវិហារ។ ក្នុងដំណើរអដ្ឋិធាតុនេះ លោកអភិបាលអូលីវីយេ ជ្មីតអីស្ល៊ែរ ជាធភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញបានធ្វើដំណើររួមជាមួយតាំងពីថ្ងៃចាប់ផ្តើមរហូតដល់ពេលនេះ។  តាមកន្លែងនីមួយៗមានរៀបចំពិធីអភិបូជា និងអធិដ្ឋានដើម្បីអោយគ្រីស្តបរិស័ទបានយល់បន្ថែមអំពីជំនឿ។ ក្នុងនោះដែរក្នុងធម្មទេសនា នៅព្រះវិហារអូគូស្ទីន លោកអភិបាលបានអប់រំគ្រីស្តបរិស័ទអោយយកចិត្តទុកដាក់ចំពោះក្រុមគ្រួសាររបស់ពួកគេ ដោយបង្ហាញក្តីស្រឡាញ់រវាងប្តីនិងប្រពន្ធអោយកានលតែជិតស្និទ្ធ ដើម្បីអោយផលផ្លែនេះបានដល់កូនៗ ដែលធ្វើអោយគ្រួសារមានភាពកក់ក្តៅ និមានសុភមង្គល។ លោកអភិបាលអូលីវីយេ មានប្រសាសន៍ថា  លូវីស ដែលជាប្តីខិតខំអប់រំនិងយកចិត្តទុកដាក់ជាមួយកូនៗរបស់គាត់។ រីឯហ្សឺលីជាម្តាយ ធ្វើជាប្រពន្ធដ៏ល្អនិងអប់រំកូនៗដោយក្តីស្រឡាញ់។  លោកមានប្រសាសន៍ទៀតថាគ្រប់ពេលវេលា  ប្តីប្រពន្ធសន្តបុគ្គលនេះ តែងលើកទឹកចិត្តគ្នាទោះនៅឆ្ងាយ ឬជិតគ្នាក្តី ដូចជាការសរសេរសំបុត្រដើម្បីបង្ហាញការនឹករលឹកដល់គ្នាជាដើម។ លោកអភិបាលបានលើកឧទាហរណ៍យ៉ាងដូច្នេះ ” ប្រពន្ធសរសេរយ៉ាងដូច្នេះ ខ្ញុំស្រឡាញ់បងលើសពីជីវិតរបស់ខ្ញុំ។  ពេលបងចេញទៅឆ្ងាយ ខ្ញុំដូចជាត្រីមួយដែលអស់ទឹក។…ប្តីសរសេរតបវិញថា ពេលវេលាដើរយឺតណាស់ ដោយសារយើងនៅឆ្ងាយពីគ្នា បងចង់ទៅប្រញាប់មែនទែនដើម្បីនៅជាប់នឹងអូនវិញ។” លោកអភិបាលបានរំលឹកថា  គ្រួសារសុខសាន្ត គឺប្តីប្រពន្ធ ដែលជាឪពុកម្តាយស្រឡាញ់គ្នាទៅវិញទៅមក ថែរក្សាសេចក្តីស្រឡាញ់និងលើកទឹកចិត្តគ្នាទៅវិញទៅមក  ហើយចេះសម្រុះសម្រួលគ្នា ដើម្បីកូនទទួលភាពកក់ក្តៅ  និងស្រឡាញ់កូន ហើយនាំកូនអោយស្រឡាញ់គ្នា៕

អដ្ឋិធាតុសន្តលីវីស និងសន្តីហ្សឺលី ម៉ាតាំងមកដល់ព្រះសហគមន៍ព្រៃកប្បាស

នៅរសៀលម្សិលមិញនេះ(២៦ សីហា ២០១៩) អដ្ឋិធាតុរបស់គូស្រករសន្តលូវីស និងសន្តីហ្សឺលី ម៉ាតាំងបានមកដល់ព្រះសហគមន៍កាតូលិកសន្តីតេរេសា ព្រៃកប្បាសស្ថិតនៅស្រុកព្រៃកប្បាស ខេត្តតាកែវ។ កុមារកាយឫទ្ធិនិងគ្រីស្តបរិស័ទប្រមាណ៦០នាក់បានឈរអមដំណើរអដ្ឋិធាតុនិងបានដង្ហែ មួយជុំបរិវេនព្រះវិហារមុននឹងចាប់ផ្តើមពិធីអភិបូជា ដោយមានលោកអភិបាលអូលីវីយេ ជ្មីតអីស្ល៊ែរជាអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ។ លោកអភិបាលអូលីវីយេ មានប្រសាសន៍ក្នុងអង្គពិធីថា ព្រះជាម្ចាស់បានជ្រើសរើសពួកគេក្នុងជីវិតជាគ្រួសារ។ លោកអភិបាលអូលីវីយេ ” គ្រួសារនេះមើលទៅធម្មតាតែមិនធម្មតាដែរ”។ ពួកគាត់មិនធ្វើអ្វីអស្ចារ្យទេ ដោយគ្រាន់តែយកចិត្តទុកដាក់មើលថែរក្សាប្តីប្រពន្ធ យកចិត្តទុកដាក់ចិញ្ចឹមកូន អប់រំពួកគេ បញ្ជូនពួកគេទៅសាលារៀននិងយកចិត្តទុកដាក់រកស៊ីចិញ្ចឹមកូនៗប៉ុណ្ណោះ។ នេះជាជីវិតធម្មតាក្នុងការស្រឡាញ់ព្រះជាម្ចាស់។ លោកអភិបាលបានលើកទឹកចិត្តក្រុមគ្រួសារនៃគូស្រករទាំងអស់ ឱ្យខិតខំព្យាយាម “អធិដ្ឋាន ទូលអង្វរព្រះជាម្ចាស់ជួយយើង មិនមែនឱ្យកូនៗយើងទាំងអស់ជាបព្វជិតបព្វជីតា តែឱ្យយើងក្លាយជាឪពុកដ៏ល្អ ម្តាយល្អ និងយកចិត្តទុកដាក់ថែរក្សាគ្រួសារយើង កូនយើង”។ លោកអភិបាលបន្តថា ទោះបីជាគ្រួសារក្រីក្រក៏ដោយ ហើយទោះបីយើងមានបទពិសោធមិនល្អអំពីគ្រួសារនៅពេលយើងដឹងក្តីក៏ដោយ សូមយកចិត្តទុកដាក់បង្កើតគ្រួសារមួយដែលផ្ទុយពីអ្វីដែលបានជួបដូចសន្តីហ្សឺលី ជាម្តាយរបស់សន្តីតេរេសា។ លោកអភិបាលបន្ថែមថា ហ្សឺលី មិនបានទទួលសេចក្តីស្រឡាញ់ពីម្តាយរបស់គាត់ទេ ព្រោះម្តាយស្រឡាញ់តែប្អូនពៅ។ លោកអភិបាលបញ្ជាក់ថា “ប៉ុន្តែពេលគាត់ក្លាយជាម្តាយ គាត់ខិតខំអស់ពីសមត្ថភាព ដោយសារគាត់មិនចង់ឱ្យគ្រួសារ និងកូនៗគាត់មានបទពិសោធដូចគាត់ពីដើម។ គាត់ចង់ឱ្យគ្រួសារមានសេចក្តីសុខ ហើយគាត់បានជោគជ័យ”។ លោកអភិបាលសូមឱ្យគ្រីស្តបរិស័ទ ទុកគ្រួសារមួយនេះជាគំរូ និងអរគុណព្រះជាម្ចាស់សម្រាប់ការមកដល់របស់ពួកគាត់។ អដ្ឋិធាតុរបស់គូស្រករនៃសន្តបុគ្គលនេះ នឹងធ្វើដំណើរទៅកាន់ព្រះសហគមន៍នានាក្នុងភូមិភាគភ្នំពេញ ហើយបន្តដំណើរទៅព្រះសហគមន៍ភូមិភាគកំពង់ចាមនិងបាត់ដំបង …

អដ្ឋិធាតុសន្តលីវីស និងសន្តីហ្សឺលី ម៉ាតាំងមកដល់ព្រះសហគមន៍ព្រៃកប្បាស Read More »

សាសនានៅកម្ពុជារួមគ្នាផ្សព្វផ្សាយប្រឆាំងការជួញដូរមនុស្ស

កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ (១៤ សីហា ២០១៩) គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស ក្រសួង​ធម្មការ​និង​សាសនា និង​អង្គ​ការការីតាស​កម្ពុជា ដោយ​មាន​ការចូល​រួម​គាំទ្រ​ពី​ថ្នាក់​ដឹក​នាំ​សាសនា​រួម​មាន ព្រះពុទ្ធ​សាសនា ឥស្លាម​សាសនា ព្រះសហគមន៍​កាតូលិក និង គ្រីស្ទបរិស័ទ​ដំណឹង​ល្អ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​ធ្វើ​ការងារ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស​នៅ​កម្ពុជា បាន​រៀបចំ​រួម​គ្នា នូវ​វេទិកា​ជាតិ អន្តរ​សាសនា លើក​ទី​៣ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស និង​ទាស​ភាព​សម័យ​ទំនើប នៅ​មជ្ឈម​ណ្ឌល​និង​ពិពណ៌​កោះពេជ្រ  រាជធានីភ្នំពេញ។ កម្មវិធី​នេះ ប្រារព្ធ​ឡើង​ក្រោម​អធិបតី របស់​សម្តេច​ក្រឡា​ហោម ស ខេង ឧប​នាយក​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ និង​ជា​ប្រធាន​គណៈ​កម្មាធិការ​ជាតិ ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស រួម​នឹង​សាសនិក​សាសនា​ធំៗ​ទាំងបី​នៅ​កម្ពុជា​​ប្រមាណ ១៧០០អង្គ​នាក់។ តំណាង​សាសនា​នានា បាន​នាំ​គ្នា​ដង្ហែ​សារ ដោយ​ថ្មើរ​ជើងប្រមាណ​ជា​៣គីឡូម៉ែត្រ ពី​ស្តូប​មិត្តភាព​កម្ពុជា​-វៀតណាម ទៅ​កាន់​ មជ្ឈមណ្ឌលនិងពិពណ៌កោះពេជ្រជា​កន្លែង​ប្រារព្ធ​កម្មវិធី។ នៅ​ក្នុង​អង្គ​ពិធី​នោះ ឯក​ឧត្តម ហ៊ឹម ឆែម ទេស​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​ធម្មការ​និង​សាសនា មាន​ប្រសាសន៍​ថា គោលបំណង​សំខាន់​នៃ​វេទិកា​នេះ​គឺ ៖ ទី១. ដើម្បី​លើក​កម្ពស់​សារៈ​សំខាន់​នៃ​វេទិកា​អន្តរ​សាសនា នៅ​ព្រះ​រាជា​ណាចក្រកម្ពុជា ដែល​បង្ហាញ​ពី​ភាព​សុ​ខុដុម​នៃ​សាសនា​នៅ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា នាំ​មក​នូវ​សន្តិភាព​ជាតិ ការគោរព​សិទ្ធិ​មនុស្ស សេចក្តី​ថ្លៃ​ថ្នូរ …

សាសនានៅកម្ពុជារួមគ្នាផ្សព្វផ្សាយប្រឆាំងការជួញដូរមនុស្ស Read More »

ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ព័ត៌មានទាន់ហេតុការណ៍

សិស្សនៃវិទ្យាល័យបច្ចេកទេសឯកជនសន្តហ្វ្រង់ស្វ័រ ថ្នាក់ទី១២ បានប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីកម្រិត៣ ជាប់១០០% ក្នុងនោះមាននិទ្ទេស B ចំនួន៤នាក់ និទ្ទេស C ចំនួន៦នាក់ និងនិទ្ទេស D ចំនួន ១១នាក់។ 13 August 2019. HOT NEWS 🔥! The technical Saint Francois High school’s students grade 12, passed 100% the national exam! B=4. C=6. D=11.ជយោ! អបអរសាទរដល់សិស្សជាទីស្រឡាញ់របស់យើងដែលបានខិតខំសិក្សា ជាពិសេសសូមអរគុណដល់លោកនាយក លោកគ្រូអ្នកគ្រូ និងបុគ្គលិកទាំងអស់ចំពោះការតាំងចិត្ត និងការខិតខំខ្នះខ្នែង ដើម្បីទទួលបានជោគជ័យដ៏អស្ចារ្យនេះ។ សូមព្រះជាម្ចាស់ប្រធានពរដល់បងប្អូនទាំងអស់គ្នា។លោកអភិបាលអូលីវីយេ BRAVO AND CONGRATULATIONS to our dear students for hard work. Specially thanks …

ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ព័ត៌មានទាន់ហេតុការណ៍ Read More »

ការប្រលងបច្ចេកទេសនៅសាលាសន្ត ហ្វ្រង់ស្វ័រ

ដំណើរការនៃការប្រឡងបញ្ចប់ឆ្នាំទី1 ទី2 និងប្រឡង សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត3 នាសម័យប្រឡង 01 ខែសីហា ឆ្នាំ 2019 នៅមណ្ឌលប្រឡង វិទ្យាល័យ បច្ចេកទេស ឯកជន សន្តហ្រ្វង់ស្វ័រក្រោមការត្រួតពិនិត្យតាមដានការងារប្រឡង ពីមន្រ្តីការិយាល័យមធ្យមសិក្សា នៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តតាកែវ។

Subscribe to our newsletter

Don't miss new updates on your email