Month: February 2021

ជីវប្រវត្តិ​របស់​លោកអភិបាល​អ៊ីវ រ៉ាមូស

លោក អ៊ីវ រ៉ាមូស អភិបាល​ព្រះសហគមន៍​កាតូលិក ភូមិភាគ​ភ្នំពេញ (១៩៦២-១៩៧៦ , ១៩៩២-២០០១) «ដើម្បី​ឲ្យ​មនុស្ស​លោក​មាន​ជីវិត..» យ៉ូហាន១០,១០ លោក អ៊ីវ រ៉ាមូស កើត​នៅ​ថ្ងៃទី​២៣ ខែ​កុម្ភៈ ឆ្នាំ​១៩២៨ នៅ​ភូមិ​សែមបាដែល Sembadel (Haute-Loire-France) ជា​ទីក្រុង​មួយ​ស្ថិត​នៅ​ក្នុង​ភូមិភាគ​ពុយ។ ឪពុក​ឈ្មោះ យ៉ាគ រ៉ាមូស ជា​បុគ្គលិក​ផ្លូវ​ដែក និង​ម្តាយ​ឈ្មោះ យូលី កាលែត។ លោក​ជា​កូន​ពៅ​ក្នុង​ចំណោម​បងប្អូន​៣​នាក់។ នៅ​ឆ្នាំ​១៩៤២ លោក អ៊ីវ រ៉ាមូស ចូល​សិក្សា​នៅ​អនុ​ទេវវិទ្យាល័យ La Chartreuse នៅ Brives-Charensac។ ក្នុង​ឆ្នាំ​១៩៤៧ លោក​បន្ត​ការ​សិក្សា​នៅ​ទេវវិទ្យាល័យ នៃ​ក្រុម​សាសន​ទូត​ក្រៅ​ប្រទេស​នា​ក្រុង​ប៉ារីស។ លោក​ទទួល​អគ្គ​សញ្ញា​តែងតាំង​ជា​បូជាចារ្យ​នៅ​ថ្ងៃទី​០៤ ខែ​មេសា ឆ្នាំ​១៩៥៣។ លោក​បាន​បញ្ចប់​ការ​សិក្សា​នៅ​ទីក្រុង​រ៉ូម និង​បាន​ការពារ​និក្ខេប​បទ​លើ​ប្រធាន​បទ The Great Catechesis of Saint Gregory of Nyssa ក្នុង​ឆ្នាំ​១៩៥៧។ លោក​បាន​ចេញ​ដំណើរ​មក​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​១៨ …

ជីវប្រវត្តិ​របស់​លោកអភិបាល​អ៊ីវ រ៉ាមូស Read More »

ព្រះវិហារចំនួន៣កន្លែងក្នុងរាជធានីភ្នំពេញត្រូវបានផ្អាកអភិបូជារួមចំនួនពីរសប្ដាហ៍

ឆ្លើយតបទៅនឹងសេចក្ដីណែនាំ និងវិធានសុខាភិបាលរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាដើម្បីទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ១៩ចំពោះព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានសម្រេចផ្អាកដំណើរការនៃពិធីបុណ្យអភិបូជារួមចំនួនពីរសប្ដាហ៍។ នារសៀលថ្ងៃទី២៥ កុម្ភៈ ២០២១ ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញបានជូនដំណឹងទៅដល់គ្រីស្តបរិស័ទ បុព្វជិត បុព្វជីតានៃព្រះសហគមន៍កាតូលិកទាំងអស់អំពីការផ្អាកដំណើរការនៃពិធីបុណ្យអភិបូជារួមចំនួនពីរសប្ដាហ៍ ដើម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃមេរោគឆ្លងកូវីដ១៩។ លោកអូលីវីយ៉េ ជ្មីតអ៊ីស្ល៊ែរ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានធ្វើការណែនាំដល់ព្រះសហគមន៍ក្រោមឱវាទទាំង៩មណ្ឌលសកម្មភាពក្នុងភូមិភាគភ្នំពេញត្រូវអនុវត្តនូវគោលការណ៍មួយចំនួនដោយនៅគ្រប់ព្រះសហគមន៍កាតូលិក គ្រឹះស្ថាននានា សាលានានានៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញត្រូវអនុវត្តយ៉ាងតឹងរឹងទៅលើ៣ការពារ និង៣កុំនៃវិធានការពារកូវីដ១៩។  លោកបានឱ្យដឹងថា៖ «ផ្អាកអភិបូជារួមចំនួនពីរសប្ដាហ៍ចំពោះ៣ព្រះសហគមន៍ក្នុងរាជធានីភ្នំពេញ ដែលមានមនុស្សចេញចូលចម្រុះ។ ក្នុងនោះមាន ព្រះវិហារសន្តសិលា និងសន្តប៉ូលនៃមណ្ឌលសកម្មភាពភ្នំពេញថ្មី ព្រះវិហារសន្តយ៉ូសែប ផ្សារតូចនៃមណ្ឌលសកម្មភាពភ្នំពេញខាងជើង និងព្រះវិហារព្រះកុមារយេស៊ូ បឹងទំពុន នៃមណ្ឌលសកម្មភាពភ្នំពេញខាងត្បូង»។  លោកអភិបាលបន្តថា ចំពោះបងប្អូនដែលមិនអាចចូលរួមអភិបូជារួម អាចតាមដានការផ្សាយផ្ទាល់តាមរយៈបណ្ដាញសង្គមរបស់ការិយាល័យផ្សព្វផ្សាយព័ត៌មានកាតូលិក ដែលមានជាអាថ៌៖ Facebook: @CatholicPhnomPenh, @CatholicCambodia, @RVAKhmer និង Youtube: @CatholicPhnomPenh។ ថ្ងៃអាទិត្យទី ២៨ ខែកុម្ភៈ ឆ្នាំ២០២១ វេលា ម៉ោង៩ព្រឹក ៖ នៅព្រះវិហារសន្តយ៉ូសែប ផ្សារតូចភ្នំពេញ ។ ថ្ងៃអាទិត្យ ទី ៧ ខែមីនា …

ព្រះវិហារចំនួន៣កន្លែងក្នុងរាជធានីភ្នំពេញត្រូវបានផ្អាកអភិបូជារួមចំនួនពីរសប្ដាហ៍ Read More »

បេក្ខជន បេក្ខនារី ចំនួន ១០៤ នាក់ទទួលត្រាស់ហៅយ៉ាងឱឡារិក ពីលោក អូលីវិយ៉េ

អូលីវីយ៉េ ជ្មីតហស្លេរ អភិបាល ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានត្រាស់ហៅ បេក្ខជន​ បេក្ខនារី ចំនួន១០៤នាក់ យ៉ាងឱឡារិក ដើម្បីរៀបចំខ្លួនទទួលអគ្គសញ្ញាជ្រមុជទឹកនារាត្រីបុណ្យចម្លងខាងមុខ។ ពិធីប្រារព្ធ នៅព្រះវិហារសន្តសិលា និងសន្តប៉ូល ភ្នំពេញថ្មី កាល​ពី​ល្ងាចថ្ងៃទី២០ កុម្ភៈ ២០២១ ដោយមានការចូលរួមដោយអស់​លោ​កបូជាចារ្យទទួលខុសត្រូវមណ្ឌលសកម្មភាពនីយួយៗនៃព្រះសហគមន៍ភូមិភាគភ្នំពេញ។ តាមប្រសាសន៍របស់លោកអភិបាលអូលីវីយ៉េ បានថ្លែងថា ៖ «ថ្ងៃនេះព្រះសហគមន៍បានត្រាស់ហៅបងប្អូន១០៤នាក់ឱ្យធ្វើជំហានទី២នៃអគ្គសញ្ញាជ្រមុជទឹក ជាពេលវេលាមួយដែលព្រះសហគមន៍ណែនាំបងប្អូនឱ្យ មានការកែប្រែចិត្តគំនិតដើម្បីធ្វើជាមនុស្សថ្មី»។ លោកបន្ថែមថា ព្រះសហគមន៍អញ្ជើញបងប្អូននៅក្នុងការអប់រំពិសេសដោយមាន៤០ថ្ងៃជាពេលវេលា ដើ​ម្បីត្រៀមរៀបចំចិត្តគំនិត ហើយ​ទាំងអស់គ្នាត្រូវកែប្រែចិត្តគំនិតជារៀងរាល់ថ្ងៃដោយដឹងថាគ្រប់គ្នា​មានព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅជាមួយ មានព្រះយេស៊ូជាផ្លូវ ជាសេចក្ដីពិត និងជាជីវិត ដែលនាំឱ្យមាន​កែប្រែចិត្តគំនិតបាន។ លើសពីនេះទៅទៀត លោកអភិបាលព្រះសហគមន៍ក៏បានរំឭកផងដែរ​ពី​ពេលវេលាកូវីដ១៩ ជាពេលវេលាដើម្បីគិតពិចារណាពីតម្លៃជីវិត និងគោលដៅជីវិតរបស់យើង។ លោកអូលីវីយ៉េ៖ «ស្នើសូមគ្រីស្តបរិស័ទទាំងអស់កែប្រែចិត្តគំនិតជារៀងរាល់ថ្ងៃ ដោយរិះគិតថា តើយើងកែអ្វីនៅក្នុងជីវិតរបស់យើង? តើយើងទៅជាមនុស្សថ្មីយ៉ាងដូចម្ដេច? លោកអភិបាលរំឭកផងដែរថា ពិធីជ្រ​មុ​ជទឹកប្ដូរអ្វីដែលមាននៅខាងក្នុងខ្លួនយើង ដោយមានមនសិកាល្អ គំនិតល្អ ដោយអនុវត្តតាមវិន័យរបស់ព្រះយេស៊ូ ដោយលើកលែងទោស និងយកចិត្តទុកដាក់ចំពោះបងប្អូនឯទៀតៗ»។ ក្នុងនាមព្រះសហគមន៍ភូមិភាគភ្នំពេញ លោកអភិបាលបានអញ្ជើញបេក្ខជនទាំងនោះម្នាក់ម្ដងៗ ដោយមានគូសសញ្ញាឈើឆ្កាងលើបេក្ខជន និងប្រគល់កន្សែងពណ៌ស្វាយ ជានិមិត្តសញ្ញានៃការកែប្រែចិត្តគំនិតដល់បេក្ខជនដើម្បីត្រៀមខ្លួនទទួលអគ្គសញ្ញាជ្រមុជទឹកនាថ្ងៃបុណ្យចម្លងខាងមុខ។ ក្រោយពីទទូលការត្រាស់ហៅពីលោកអភិបាលព្រះសហគមន៍ បេក្ខជន …

បេក្ខជន បេក្ខនារី ចំនួន ១០៤ នាក់ទទួលត្រាស់ហៅយ៉ាងឱឡារិក ពីលោក អូលីវិយ៉េ Read More »

លោកអភិបាល អូលីវីយ៉េ ៖ «កូវីដ១៩ ណែនាំ​ឱ្យ​យើង​ចេះ​យក​ចិត្ត​ទុក​ដាក់»

នៅ​ក្នុង​ដំណើរ​ទស្សនៈ​កិច្ច​និង​សួរ​សុខ​ទុក្ខ​បុគ្គលិកនិង​សិស្សានុស្ស​នៃ​សាលា​ឡាវ៉ាឡា កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២១ អភិបាល​ព្រះសហគមន៍​កាតូលិកភូមិភាគ​ភ្នំពេញ លោក​អភិ​បាល អូលីវីយ៉េ បាន​​លើក​ឡើងថា ជំងឺ​កូវីដ១៩ ជួយណែនាំឱ្យគ្រប់គ្នា​ចេះយកចិត្តទុកដាក់។ លោកបាន​បន្ត​ថា លោក​ព្រួយ​បារម្ភ​ខ្លាច​មិន​បាន​មកទីនេះ​​ដោយសារ​ជំងឺ​កូវីដ១៩ ដែល​កំពុង​រាត​ត្បាត​ក្នុង​សហគមន៍​សារជាថ្មី ប៉ុន្តែ​​ដោយសារ​កូវីដ១៩ បាន​បង្រៀនមនុស្ស​​ឱ្យ​ចេះ​យក​ចិត្ត​ទុក​ដាក់​លើវិធាន​អនាម័យ ការសិក្សា ការធ្វើ​ទំនាក់ទំនង ​ការ​យកចិត្តទុក​ដាក់លើ​ជី​វិត​ខាង​ផ្លូវ​វិ​ញ្ញា​ណ និង​ចំណុចជាច្រើនទៀត។ លោក​អភិបាល អូលីវីយ៉េបាន​បញ្ជាក់​បន្ថែមថា៖ «កូវីដ១៩​បាន​បង្រៀនឱ្យ​យើងចេះ​យក​ចិត្ត​ទុ​ក​​ដាក់​លើ​អនាម័យ ដែល​ពី​មុន​យើង​មិន​សូវ​រវីរវល់​លាង​ដៃ ពាក់ម៉ាស់​ឡើយ ប៉ុន្ត​សព្វ​ថ្ងៃ​មិន​ថា​នៅ​កន្លែង​ណា​យើង​មាន​ទម្លាប់​លាងដៃនិង​ពាក់ម៉ាស់ ដែល​ណែនាំ​ឱ្យ​យើង​កែប្រែ​របៀប​នៃការ​រស់​​​នៅ​របស់យើង»។ លោកបន្តថា ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​សិក្សា ពេល​គ្រប់គ្នា​សម្រាក​​នៅ​ផ្ទះ​មួយ​រយៈ​ដោយ​សា​រជំងឺ​​កូវីដ១៩ បាន​ណែនាំ​ឱ្យ​[យើង]​យល់​ថា​ការ​សិក្សា​សំខាន់​ណាស់ [យើង]​បាន​យល់​អំពី​តម្លៃ​ការ​សិក្សា​ពេល​មិន​មាន​​សាលា។ លោកអភិបាល​ដដែលរូបនេះ​បាន​មានប្រសាសន៍ថា ៖ «យើង​បាន​យក​ចិត្ត​ទុក​ដាក់​លើ​មិត្ត​សម្លា​​ញ់​របស់​យើង យក​ចិត្ត​ទុក​ដាក់​លើ​ទំនាក់​ទំនង យើង​បាន​មក​រៀន​នៅ​ទី​នេះ​ណែនាំ​ឲ្យ​យើង​មាន​មិត្តភ័ក្តិ​ច្រើន ​បង្កើត​ទំនាក់​ទំនង-​មិត្តភាព។ ការ​យក​ចិត្ត​ទុក​ដាក់​លើ​បរិស្ថាន​ធម្មជាតិ សាលា​របស់​យើង​មាន​សួន​ច្បារ​ស្អាត​ណាស់ មាន​ផ្កា មាន​ស្មៅ មាន​ដើម​ឈើ មាន​សត្វ… ពេល​យើង​យក​ចិត្ត​ទុក​ដាក់​លើ​ធម្មជាតិ ធ្វើ​​ឱ្យ​យើង​មាន​សេចក្តី​សុខ​និង​សុខដុមរមនា»។ ចំណុចសំខាន់មួយទៀតដែល​លោក​អភិ​បាល អូលីវីយ៉េ បាន​លើកឡើងក្នុងឱកាសនោះដែរ គឺ​កា​រ​យក​ចិត្ត​ទុក​ដាក់​គោរព​ចាស់​ទុំ។ ការ​​គោរព​លោក​គ្រូ​អ្នក​គ្រូ បង​ប្រុស ពូ​ មីង និង​មនុស្ស​ចា​ស់​​ទុំ​ផ្សេងៗទៀត​ …

លោកអភិបាល អូលីវីយ៉េ ៖ «កូវីដ១៩ ណែនាំ​ឱ្យ​យើង​ចេះ​យក​ចិត្ត​ទុក​ដាក់» Read More »

លោកអូលីវីយ៉េ៖ ក្នុងពេល៤០ថ្ងែ ត្រូវយកចិត្តទុកដាក់ថែរក្សាជំនឿ ថែរក្សាសេចក្តីសង្ឃឹម សម្តែងធម៌មេត្តាករុណា និងតមអាហារ

ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ប្រារព្ធពិធីបុណ្យរោយផេះ ដែលជាប្រពៃណីព្រះសហគមន៍នាថ្ងៃដំបូងចូលក្នុងរដូវអប់រំពិសេស(រដូវ៤០ថ្ងៃឬ រដូវត្រណម) ។ ព្រះសហគមន៍ ប្រារព្ធបុណ្យរោយផេះដើម្បីរំឭកដល់គ្រីស្តបរិស័ទទាំងអស់ឱ្យរស់នៅដោយកែប្រែចិត្តគំនិត ជាពិសេសរំឭកអំពីកំណើតរបស់មនុស្សយើងដែលកើតមកពីធូលីដី និងស្លាប់ទៅវិញក៏ក្លាយទៅជាធូលីដីវិញ។  ពិធីបុណ្យនេះប្រារព្ធ នៅព្រះវិហារព្រះមាតានៃសន្តិភាព (អរិយក្សត្រ) ក្រោមអធិបតីភាពលោកអូលីវីយ៉េ ជ្មីតអ៊ីស្ល៊ែរ អភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ និងមានគ្រីស្តបរិស័ទចូលរួមជាច្រើនកុះករ នាល្ងាចថ្ងៃទី ១៧ កុម្ភៈ ២០២១។ តាមប្រសាសន៍ណែនាំរបស់លោកអភិបាលអូលីវីយ៉េ នៅក្នុងធម្មទេសនា លោកថា រដូវ៤០ថ្ងៃដែលព្រះសគមន៍អញ្ជើញយើងឱ្យធ្វើដំណើររួមជាមួយព្រះយេស៊ូ ដើម្បីទទួលមរណភាពនៅក្រុងយេរូសាឡឹម ក៏ប៉ុន្តែមរណៈភាពមិនបានបញ្ឈប់ដំណើររបស់យើងទេ ព្រោះបីថ្ងៃក្រោយមកព្រះយេស៊ូនឹងមានព្រះជន្មរស់ឡើងវិញ។ លោកថា ដូច្នេះយើងធ្វើដំណើររួមជាមួយព្រះយេស៊ូដែលរងទុក្ខលំបាក សោយព្រះទិវង្គត រហូតដល់ព្រះអង្គមានព្រះជន្មរស់ឡើងវិញដោយរុងរឿងទៅគង់ខាងស្ដាំព្រះបិតា។ ជាមួយគ្នានេះដែរ លោកអូលីវីយ៉េ ក៏បានពញ្ញាក់ស្មារតីគ្រីស្តបរិស័ទភូមិភាគភ្នំពេញទាំងអស់នៅក្នុងឆ្នាំ២០២១នេះឱ្យរិះគិតឡើងវិញនូវបញ្ហាដែលយើងបានជួបកាលពីឆ្នាំ២០២០កន្លងទៅ ជាពិសេសកូវីដ១៩នេះ តើយើងមានចំណុចខ្សោយ និងចំណុចខ្លាំងអ្វីខ្លះនៅក្នុងគ្រួសារ សង្គម និងព្រះសហគមន៍? តើ៤០ថ្ងៃខាងមុខនេះយើងនឹងធ្វើដូចម្ដេចដើម្បីធ្វើជាមនុស្សថ្មី?  លោកអភិបាលភូមិភាគភ្នំពេញអូលីវីយ៉េ ក៏បានផ្ដល់នូវអនុសាសន៍ចំនួន៤ចំណុចសម្រាប់ជួយដល់គ្រីស្តបរិស័ទដើម្បីដំណើររួមជាមួយព្រះយេស៊ូក្នុង៤០ថ្ងៃខាងមុខនេះគឺ៖ « ១) សូមឱ្យយើងការពារថែរក្សាជំនឿរបស់យើងដោយផ្ដល់សាក្ខីភាពពិតប្រាកដ។ យកចិត្តទុកដាក់ស្តាប់ព្រះបន្ទូលនិងអធិដ្ឋានថែមទៀត។ ២) ថែរក្សាសេចក្ដីសង្ឃឹមរបស់យើងដែលជាសញ្ញាសម្គាល់អំពីគ្រីស្តបរិស័ទ ទោះបីជាយើងមានទុក្ខលំបាកយ៉ាងណាក៏ដោយព្រោះយើងមានព្រះគ្រីស្ត មានព្រះបន្ទូល និងព្រះសហគមន៍ជាទីពឹងនៅក្នុងជីវិត។ ៣) សូមធ្វើជាគ្រីស្តបរិស័ទមួយរូបដែលបង្ហាញពីធម៌មេត្តាករុណារបស់ព្រះជាម្ចាស់ ហើយនេះជាពេលវេលាដើម្បីជួយដល់អ្នកខ្វះខាត និងខ្វះសេចក្ដីសង្ឃឹម។ …

លោកអូលីវីយ៉េ៖ ក្នុងពេល៤០ថ្ងែ ត្រូវយកចិត្តទុកដាក់ថែរក្សាជំនឿ ថែរក្សាសេចក្តីសង្ឃឹម សម្តែងធម៌មេត្តាករុណា និងតមអាហារ Read More »

លោកអភិបាល អ៊ីវ រ៉ាមូស ឆ្លងកូវីដ១៩ កំពុងសម្រាកព្យាបាល

តាមរយៈសារតាមបណ្តាញសង្គមវ៉តស្អាប់ (WhatAPP)  លោកអភិបាលអូលីវីយេ ជ្មីតហស្លេរ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញនៅកម្ពុជា ដែលRVAKhmer ទទួលបានថ្ងៃនេះ ទី ១៧ ខែកុម្ភៈ ឆ្នាំ២០២១ បានអំពាវនាវឲ្យបងប្អូនគ្រីស្តបរិស័ទ អធិដ្ឋាន សម្រាប់សុខភាពរបស់លោកអភិបាលអ៊ីវ រ៉ាមូស ជាអតីតអភិព្រះសហគមន៍កាតូលិកកម្ពុជា ដែលបានឆ្លង​មេរោគកូវីដ ១៩ នៅប្រទេសបារាំង ហើយកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។ សារ​ដដែលនោះ​ លោកអភិបាលអូលីវីយេបាន​ឲ្យ​ដឹង​ទៀតថា ក្រៅពី​លោកអភិបាលអ៊ីវរ៉ាមូស​ គឺ​មាន​ លោកបូជាចារ្យក្រុមសាសនទូតក្រៅប្រទេសនាក្រុងប៉ារីស (MEP)៦អង្គ​ផ្សេងទៀត ដែលឆ្លង​កូវីដ១៩ នៅផ្ទះថែរក្សាបូជាចារ្យ​ចូលនិវត្តន៍​របស់ក្រុមសាសនទូតនេះដែរ។ លោកអភិបាលអ៊ីវ រ៉ាមូស ជាអភិបាល ព្រះសហគមន៍កាតូលិកនៅកម្ពុជា ភូមិភាគភ្នំពេញ ពីឆ្នាំ១៩៦៣-ឆ្នាំ២០០១។ លោកកើតនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ១៩២៨ ក្នុងភូមិ សែមបាដែល​ប្រទេសបារាំង។ លោកទទួលអគ្គសញ្ញាតែងតាំងជាបូជាចារ្យ នៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ១៩៥៣ ។ លោកបានមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៥៧។ លោកទទួលតែងតាំងជាអភិបាលព្រះសហគមន៍កាតូលិកកម្ពុជាភូមិភាគភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ២៤ ខែកុម្ភៈ …

លោកអភិបាល អ៊ីវ រ៉ាមូស ឆ្លងកូវីដ១៩ កំពុងសម្រាកព្យាបាល Read More »

បេក្ខជន២៥នាក់ទទួលអគ្គសញ្ញាលាបថ្ងាសនៅព្រះវិហារសន្តយ៉ូសែប ផ្សារតូច

បេក្ខជន២៥នាក់​នៃមណ្ឌលសកម្មភាពភ្នំពេញខាងជើង បាន​ទទួលអគ្គសញ្ញាលាប​ថ្ងា​ស​ក្រោមអធិបតីភាពលោកអូលីវីយ៉េ ជ្មីតអ៊ីស្ល៊ែរ អភិបាល​នៃ​ព្រះសហគមន៍​​កាតូលិក​ភូមិភាគ​ភ្នំពេញ ដោយមាន​គ្រីស្តបរិស័ទ​ជា​ច្រើន​​នាក់បាន​​ចូលរួម​យ៉ាងច្រើន​កុះករ។ កម្មវិធី​នេះ​ប្រារព្ធ​ឡើង​នៅ​ព្រះវិហារសន្តយ៉ូសែប ផ្សារតូច នា​ថ្ងៃ​ទី​៧ កុម្ភៈ ២០២១កន្លង​មក​នេះ​។ ក្នុង​ពិធីនោះ លោកអភិបាលបាន​ហៅបេក្ខជនចំឈ្មោះម្នាក់ម្ដងៗ មកផ្ដល់​អគ្គសញ្ញា​លាប​ថ្ងាស​ ដោយយកប្រេងគ្រីស្មា គូសជាសញ្ញាឈើឆ្កាងថ្ងាសបេក្ខជន​។ លោក​អភិបាល​អូលីវីយ៉េ បាន​មាន​ប្រសាសន៍​ណែនាំ​ដល់​បេក្ខជន​ទាំង​២៥​នាក់​នេះ​ថា នេះ​ជាពេល​វេលា​មួយ​ដើម្បី​ឱ្យ​យើង​ពិចារណាអំពី​ភារកិច្ច អំពី​តួនាទី​របស់​យើង​ជាគ្រីស្ត​បរិស័ទ​នៅក្នុង​សង្គម​បច្ចុប្បន្ន​នេះ ដោយ​យក​គំរូ​តាម​លោក​ប៉ូល​។ លោកលោកអូលីវីយ៉េ ​បាន​មានប្រសាសន៍​ថា៖ «គោល​ដៅ​របស់​យើង​ភ្ជាប់​ជាមួយ​ព្រះជាម្ចាស់ ស្គាល់​សិរី​រុង​រឿង​របស់ព្រះជាម្ចាស់​»។ លោកអូលី​វីយ៉េ​ បញ្ជាក់ទៀត​​ថា ព្រះ​វិញ្ញាណ​ដ៏​វិសុទ្ធ​ជា​សេច​ក្ដី​ស្រ​ឡាញ់​ហូរ​ចេញ​ពី​ព្រះ​ហឫទ័យ​ស្រឡាញ់​របស់​ព្រះជាម្ចាស់។​ ព្រះ​វិញ្ញាណ​ដ៏​វិសុទ្ធ​ជាសេចក្ដី​ក្លាហាន ជា​កម្លាំង​កាយកម្លាំង​ចិត្ត​ ជាព្រះជាម្ចាស់​ផ្ទាល់​ដែល​ប្រទាន​ព្រះ​ប្រាជ្ញា​ញ្ញាណ​ឱ្យ​ប្អូន និង​ឱ្យ​យើង​ទាំងអស់​គ្នា ដើម្បី​បំពេញ​ភារកិច្ច​របស់​យើង​ដូច​សន្ត​ប៉ូល​បាន​ប្រកាស​ដំណឹងល្អ។  លោកអភិបាល​ភូមិ​ភាគ​ភ្នំពេញ ក៏​បាន​ស្នើ​ដល់​គ្រីស្ត​បរិស័ទទាំង​អស់​ពិចារណា ធ្វើ​ដូច​ម្ដេច​ដើម្បី​អនុវត្ត​ន៍​ដូចលោកប៉ូល គឺភារកិច្ច​នៃ​ការ​​ប្រកាស​ដំណឹងល្អ​? តើ​ធ្វើ​ដូចម្ដេច​ដើម្បី​​ចូល​រួម​ជាមួយ​ព្រះយេស៊ូ​ពេញ​មួយ​ថ្ងៃ​? លោកអភិបាល​អូលីវីយ៉េ ​បន្ថែម​​ដោយ​រំឭក​ដល់​គ្រីស្ត​បរិស័ទ​ទាំង​អស់​អំពី​លក្ខណៈនិង​អត្ត​សញ្ញាណ​របស់​គ្រីស្ត​បរិស័ទដែល​ជា​ព្រះ​បន្ទូល​ផ្ដាំ​ផ្ញើរបស់​ព្រះ​​យេ​ស៊ូ​គឺ «​សូម​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ដូច​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ»។ លោក​បន្តទៀត​ថា អត្ត​សញ្ញាពិសេស​មួយ​ទៀតគឺ​យើង​មាន​សមត្ថភាព​លើក​លែង​ទោ​ស​​ឱ្យ​គ្នា​ទៅ​វិញ​ទៅមកដោយ​ពឹង​ផ្អែកលើព្រះជាម្ចាស់​ក្នុង​នាម​ជាបុត្រ​ធី​តា​របស់​ព្រះ​ជា​ម្ចាស់​។​ លោកអូលីវីយ៉េបាន​បន្ថែមថា៖ «សម្រាប់​យើង​ជាគ្រីស្ត​បរិស័ទ យើង​ត្រូវ​តែជា​ទូត​នៃ​សេចក្ដី​សុចរិត ជា​ទូត​នៃ​ភាព​យុត្តិធម៌​ ដោយ​ធ្វើ​ជាគំរូ ដោយ​ប្រឆាំង​នូវ​ភាព​អយុត្តិធម៌»។​ បេក្ខជន ភឿន តារា ​ជា​អ្នក​បម្រើអាសនៈនៅព្រះវិហារ​សន្ត​យ៉ូសសែប ផ្សារតូច​ បាន​ឱ្យ​ដឹង​ថា លោក​សប្បាយ​ចិត្ត​ដោយ​បាន​ទទួល​អគ្គសញ្ញាលាប​ថ្ងាស …

បេក្ខជន២៥នាក់ទទួលអគ្គសញ្ញាលាបថ្ងាសនៅព្រះវិហារសន្តយ៉ូសែប ផ្សារតូច Read More »

លោកអភិបាលអូលីវីយ៉េ៖ «សូមយកព្រះយេស៊ូជាគំរូ សម្រាប់ជីវិតរបស់យើង»

«សូមយកព្រះយេស៊ូជាគំរូសម្រាប់ជីវិតរបស់យើង ព្រះយេស៊ូធ្វើយ៉ាងណា សូមធ្វើយ៉ាងហ្នឹងដែរ។ ព្រះ​យេស៊ូ​ស្រលាញ់ សូមឲ្យយើងចេះស្រលាញ់ដែរ។ ព្រះយេស៊ូលើកលែងទោស សូមឲ្យ​យើង​ចេះលើ​ក​លែ​ង​ទោសដែរ។ ព្រះយេស៊ូព្យាបាល សូមឲ្យយើងចេះយកចិត្តទុកដាក់..»។​ នេះជាការថ្លែងឡើង​របស់​អភិបាល​ភូមិភាគភ្នំពេញ លោកអភិបាលីវីយ៉េ ជ្មីតអ៊ីស្ល៊ែរ ទៅកាន់បេក្ខជនបេក្ខ​នារីចំនួន៤០នាក់ក្នុង​ពិធីទទួលអគ្គសញ្ញាលាបថ្ងាស នៅព្រះសហគមន៍ព្រះវិហារសន្ត យ៉ូសែប ស្អាង ខេត្ត​កណ្តា​ល នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១កន្លងមកនេះ។ លោកអភិបាលបាន​បន្តដោយសុំឲ្យគ្រីស្តបរិស័ទ​ចេះទូលអង្វរព្រះជាម្ចាស់ដូចក្នុងគម្ពីរ​មនុស្ស​ឃ្លង់ទូល​អង្វរ​ព្រះ​យេស៊ូសុំព្យាបាលគាត់ឲ្យជា។ ហេតុនេះ ត្រូវទូលអង្វព្រះជាម្ចាស់ សូមព្រះអង្គ​ប្រទានជីវិតថ្មី ព្រះ​វិញ្ញា​ណថ្មី ខ្យល់ដង្ហើមថ្មី ដែលណែនាំឲ្យធ្វើ​ជាមនុស្សថ្មីដែរ។ លោក​លើកឡើងថា «សូមឲ្យយើង​មានចិត្ត​ស្មោះចំពោះព្រះអង្គ ចំពោះឪពុកម្តាយ យកចិត្តទុកដាក់​ក្នុង​ការ​ងារ រួមទាំងការងារ​ព្រះសហគមន៍។ សូមយើងទូលអង្វររាល់ថ្ងៃ អធិដ្ឋានរាល់ថ្ងៃ សូមព្រះអង្គ​អាណិត​អា​សូរដល់​យើង។ យើងជាមនុស្សដែលពោរពេញដោយអំពើបាប យើងចង់មានជីវិតថ្មី»។ លោកអភិបាលរូបនេះ​ក៏បានដាស់តឿនដល់បេក្ខជនបេក្ខ​នារីចំនួន៤០នាក់ ពេលទទួលជីវិតថ្មីត្រូវចេញ​ទៅ​​ប្រកាសនិងលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់។ ជាពិសេសបេក្ខជនបេក្ខ​នារីទាំងនេះ​ទទួល​អគ្គ​សញ្ញាលាបថ្ងាស សូមឲ្យទទួលពន្លឺរបស់ព្រះជាម្ចាស់បំភ្លឺជីវិតជារៀងរហូតពេញមួយជីវិត។ បេក្ខជនបេក្ខនារីទាំង៤០នាក់នេះ​ ភាគច្រើនជាកូនចៅគ្រីស្តបរិស័ទដែលបានទទួល​អគ្គសញ្ញា​ជ្រមុជទឹក​តាំង​ពីកុមារ។ បន្ទាប់ពីប្រារព្ធពិធី​អគ្គសញ្ញាលាបថ្ងាសនិងពិធីអរព្រះគុណព្រះជាម្ចាស់រួច ដោយសារឆ្នាំនេះ​ព្រះសហគម​ន៍​​កំណត់ជាឆ្នាំសន្តយ៉ូសែប លោកអភិបាលអូលីវីយេ បានប្រគល់រូបសំណាកសន្តយ៉ូសែប ដល់​ព្រះស​ហ​គ​មន៍​ ដើម្បីតម្កល់ទុក​ក្នុងព្រះសហគមន៍ស្អាងនេះសម្រាប់អធិដ្ឋាន។ ក្នុងនោះក៏មានពិធីជូនពរឆ្នាំថ្មី និង​អប​អរ​សាទរខួប១២ឆ្នាំ ក្នុងមុខងារជាអភិបាលភូមិភាគភ្នំពេញ របស់លោកអភិបាលអូលីវិយេផងដែរ៕

បេក្ខជនបេក្ខនារីចំនួន៧៧នាក់ត្រូវបានស្វាគមន៍ចូលក្នុងព្រះសហគមន៍ក្នុងជំហានទី១

បេក្ខជនបេក្ខនារី​ចំនួន៧៧នាក់មកពីព្រះសហគមន៍កាតូលិកនានា នៃមណ្ឌលសកម្មភាពតាកែវ ត្រូវ​បាន​ទទួល​ស្វាគមន៍យ៉ាងកក់ក្តៅចូលក្នុងព្រះសហគមន៍កាតូលិក​ក្នុង​ជំហានទី១ ដើម្បីបន្តដំណើរឈ្វេងយល់អំពីព្រះបន្ទូល រហូតទទទួលអគ្គសញ្ញាជ្រមុជទឹក។ ពិធីទទួល​ប្រព្រឹត្តឡើង​កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅព្រះវិហារសន្តី ម៉ារីញញឹម ភូមិចំការទៀង ស្រុកត្រាំកក់ ខេត្តតាកែវ ក្រោមអធិបតី​អភិបាលភូមិភាគភ្នំពេញ លោក អូលីវីយ៉េ ​ជ្មីត​អ៊ី​ស្ល៊ែរ ។       ក្នុងពិធីនេះ ​លោក​អូលីវីយ៉េ ​​ រួមជាបងប្អូនគ្រីស្តបិរស័ទ បាន​ទទួលស្វាគមន៍​បងប្អូន​ទាំង៧៧រូបនេះ​យ៉ាងកក់ក្តៅ និងឱឡារិកបំផុត ក្រោយពេលបានដឹងអំពីគោលបំណងយ៉ាង​ច្បាស់លាស់​របស់​បងប្អូនដែលបានសុំចូលព្រះសហកមន៍។ មានប្រសាសន៍ទៅកាន់បងប្អូនជំហានទី១ទាំងនេះ លោកអភិបាលអូលីវីយេ បាន​ថ្លែងថា ៖ «ខ្ញុំរំភើប​ណាស់​ដែលមានបងប្អូនច្រើនដូចនេះសុំចូលក្នុងព្រះសហគមន៍។ ខ្ញុំរំភើប ដែលចម្លើយ​របស់បងប្អូន​សុំចូល​ព្រះសហ​គមន៍គឺ ខ្ញុំសុំជំនឿ និងជំនឿនេះណែនាំ​ឲ្យខ្ញុំ​ទទួលជីវិត​អស់​កល្បជានិច្ច»។ លោកអភិបាលភូមិភ្នំពេញរូបនេះបាន​បន្តទៀតថា គ្រប់គ្នា​មាន​គោលដៅជីវិត ដែល​គោលដៅនៃជីវិតនេះ​មិន​មែន​​នៅលើផែនដីនេះទេ ប៉ុន្តែសម្រាប់ត្រៀមខ្លួន​ឲ្យបានទៅ​ដល់ស្ថាន​បរមសុខ។ លោកបានបញ្ជាក់ថា ៖ «នៅក្នុងព្រះយេស៊ូ យើងអាចរកឃើញផ្លូវនៃជីវិតអស់កល្បជានិច្ច។ ផ្លូវនេះចាប់ផ្តើម​ពេលនេះ​ យើងសុខចិត្ត​ដើរតាមព្រះយេស៊ូ»។ ដំណើរនេះនាំឲ្យមាន​ការ​​កែប្រែចិត្តគំនិត បន្តិចម្តងៗដើម្បីចូលក្នុងជីវិតរបស់ព្រះយេស៊ូ ដើម្បី​ចូល​ក្នុងជីវិត​ព្រះស​ហ​គ​ម​ន៍ ដើម្បីឲ្យព្រះបន្ទូលចូលក្នុងដួងចិត្តរបស់យើង ណែនាំឲ្យយើងរស់នៅតាមព្រះបន្ទូល​ដែល​យើង​បាន​ស្តាប់​​ពី​មួយ​ថ្ងៃទៅមួយថ្ងៃ ដើម្បីទទួលអំណរសប្បាយ និងជីវិតថ្មី។ នេះបើតាមការលើកឡើងរបស់​លោក​អភិ​បាល​​អូលីវីយ៉េ។ លោកក៏បានរំឭកឲ្យបងប្អូន ចេះ​ចែករំលែកអំណរសប្បាយ​និងធម៌មេត្តាករុណា​របស់​ព្រះជាម្ចាស់​ដល់​បង​ប្អូន​ឯ​ទៀ​តៗ។ …

បេក្ខជនបេក្ខនារីចំនួន៧៧នាក់ត្រូវបានស្វាគមន៍ចូលក្នុងព្រះសហគមន៍ក្នុងជំហានទី១ Read More »

សន្តយ៉ូសែបជាគំរូនៃមេគ្រួសារដើម្បីថែរក្សាគ្រួសារនិងសង្គមជាតិ

ក្នុងពិធីថ្វាយអភិបូជាអបអរសាទរចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម លោកអភិបាលអូលីវីយេ ជ្មិតហស្លេរ ជាអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ មានប្រសាសន៍ថា ការយកចិត្តទុកដាក់លើកិច្ចការប្រចាំថ្ងៃ អំពីតួនាទីរបស់ខ្លួនម្នាក់ៗគឺសំខាន់។ លោកមានប្រសាសន៍ទៅកាន់គ្រីស្តបរិស័ទនៅព្រះសហគមន៍ចំប៉ា កាលពីថ្ងៃទី១២ កុម្ភៈទៀតថា ក្នុងថ្ងៃនេះ យើងជួបជុំគ្នា ដើម្បីអរព្រះគុណព្រះជាម្ចាស់ និងសូមព្រះជាម្ចាស់ប្រទានពរឲ្យយើង  ឲ្យឆ្នាំថ្មីនេះប្រកបដោយសេក្តីសុខ សេចក្តីស្រឡាញ់ និងប្រកបដោយព្រះពរដ៏ពិតប្រាកដដែលមកពីព្រះជាម្ចាស់។ លោកអភិបាលបានលើកឡើងអំពីសាររបស់សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូក្នុងឆ្នាំនេះថា  ជាឆ្នាំនៃការយកចិត្តទុកដាក់។ លោកអភិបាលបានលើកនូវចំនុច២សំខាន់ៗ ដោយផ្តោតលើការយកចិត្តទុកដាក់របស់សន្តយ៉ូសែប និងការយកចិត្តទុកដាក់ថែរក្សាពិភពលោក។  «យកចិត្តទុកដាក់យកគំរូតាមសន្តយ៉ូសែប។ សន្តយ៉ូសែបបានយកចិត្តទុកដាក់ ជាមួយព្រះជាម្ចាស់។ ដូច្នេះ សម្រាប់ឆ្នាំនេះឲ្យយើងយកចិត្តទុកដាក់អធិដ្ឋាន យកចិត្តទុកដាក់ស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ យកចិត្តទុកដាក់តស៊ូនៅក្នុងជីវិតរបស់យើងជាគ្រីស្តបរិស័ទ ដែលស្រឡាញ់ព្រះជាម្ចាស់លើសអ្វីៗទាំងអស់»។ នេះជាសម្តីរបស់លោកអភិបាលដែលបានក្រើនរំលឹកដល់គ្រីស្តបរិស័ទ។ ជាមួយគ្នានេះដែរ លោកអភិបាលបានកោតសរសើរចំពោះគ្រីស្តបរិស័ទ ក្នុងអំឡុងពេលកូវីដ១៩ ដែលមិនអាចធ្វើពិធីជួបជុំក្នុងព្រះវិហារបាន តែបានយកចិត្តទុកដាក់អធិដ្ឋានតាមផ្ទះ។ លោកអភិបាល «តាមផ្ទះយើងបានទទួលព្រះពរពីព្រះកាយ តាមផ្ទះយើងបានយកចិត្តទុកដាក់ដោយដឹងថា ព្រះជាម្ចាស់គង់នៅជាមួយយើងជានិច្ច»។  លោកក៏បានលើកទឹកចិត្តដល់គ្រីស្តបរិស័ទយកចិត្តទុកដាក់នឹងគ្រួសាររបស់ខ្លួនបន្ថែមទៀត ឲ្យដូចគំរូរបស់សន្តយ៉ូសែប។ លោកមានប្រសាសន៍ថា សន្តយ៉ូសែបបានយកចិត្តទុកដាក់ ថែរក្សា ការពារ និងនៅជាមួយព្រះនាងម៉ារី និងព្រះយេស៊ូដោយសេចក្តីស្រឡាញ់ និងធ្វើយ៉ាងណាដើម្បីឲ្យគ្រួសារមានសុភមង្គល។ លោកអភិបាលអូលីវីយេ បន្ថែមថា «ឲ្យឪពុកម្តាយចេះជួយគ្នាទៅវិញទៅមកនៅក្នុងសេចក្តីស្រឡាញ់ ឲ្យកូនៗយកចិត្តទុកដាក់ស្រឡាញ់ឪពុកម្តាយនិងលោកតាលោកយាយ ឲ្យលោកតាលោកយាយយកចិត្តទុកដាក់ជាមួយកូនចៅ …

សន្តយ៉ូសែបជាគំរូនៃមេគ្រួសារដើម្បីថែរក្សាគ្រួសារនិងសង្គមជាតិ Read More »

Subscribe to our newsletter

Don't miss new updates on your email