ព្រះវិហារសន្តយ៉ូសែបផ្សារតូចរៀបចំពិធីបញ្ចុះបឋមសិលាគ្រឹះព្រះវិហារថ្មី
ព្រះវិហារសន្តយ៉ូសែប ផ្សារតូច បានប្រារព្ធពិធីបុណ្យប្រសិទ្ធពរបញ្ចុះបឋមសិលាគ្រឹះព្រះវិហារថ្មី ក្រោមអធិបតីភាពលោកអភិបាលព្រះសហគមន៍កាតូលិក អូលីវីយ៉េ ជ្មីតហស្លេរ រួមជាមួយអភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ លោក ឯក ឃុនដឿន, លោក អ៊ុំ សំបូរ ប្រធានការិ យាល័យធម្មការនិងសាសនាខណ្ឌឫស្សីកែវ នាព្រឹកថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានគ្រីស្តបរិស័ទចូលរួមអបអរសាទរផងនាក់។ នៅក្នុងឱកាសនោះ លោកអភិបាលបានលើកឡើងថា ជាថ្ងៃដ៏ឱឡារិកមួយ ដោយយូរឆ្នាំហើយគ្រីសបរិស័ទមិនមានកន្លែងថ្វាយបង្គំសមរម្យ ហើយលោកក៏បានរំឭកពីប្រវត្តិសាស្ត្រដែលជាជីវិតព្រះសហគមន៍ក្នុងអំឡុងពេលកសាងព្រះវិហារនៅទីនេះ។ លោកបានមានប្រសាសន៍ថា ៖ «យើងបានបាត់បង់៣២កន្លែងបន្ទាប់ពីសម័យប៉ុលពត នៅសល់តែ៣កន្លែងប៉ុណ្ណោះ»។ លោកក៏បានថ្លែងអំណរគុណព្រះជាម្ចាស់ និងលោកបូជាចារ្យ ដែលបានរៀបចំព្រះវិហារតាមរចនាបទខ្មែរ។ នាពេលនោះ លោកក៏នឹករឭកដល់លោកអភិបាលព្រះសហគមន៍ពីដើមរហូតដល់សម័យលោកអភិបាលអេមីលដេតម្ប។ រំឭកពីប្រវត្តិសាស្ត្រព្រះសហគមន៍ប្រទេសកម្ពុជា លោកអភិបាលមានប្រសាសន៍ថា ៖ «ឆ្នាំ១៥៥៥នៅលើទឹកដីកម្ពុជា ទោះបីមិនមានដីតែយើងមានមនុស្សដែលមានជំនឿ។ ជំនឿមិនបាត់បង់ គ្រីស្តបរិស័ទមានតួនាទីបង្កើតក្ដីសុខដោយនាំឱ្យមនុស្សសុខដុមរមនា»។ ក្រោយមកលោកអភិបាលបានអធិដ្ឋាននៅមុខរណ្ដៅ អង្វរព្រះជាម្ចាស់ដែលបានប្រោសប្រទានព្រះបុត្រាដែលជាគ្រឹះដ៏រឹងមាំនៃព្រះរាជ្យស្ថានបរមសុខ ដើម្បីប្រទានពរលើការដ្ឋានថ្មីសូមឱ្យប្រកបដោយសេចក្ដីសុខសាន្តនិងរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃរហូតដល់បានសម្រេចគោលដៅ។ ក្រោយបញ្ចប់ការអធិដ្ឋាន និងបាចទឹកព្រះពរលើរណ្ដៅ លោកអភិបាល និងភ្ញៀវកិត្តិយសបានរួមគ្នាទម្លាក់ថ្ម និងខ្សាច់ រួមជាមួយនឹងថ្ម១២ដុំតំណាងសសរចំនួន១២ ជានិមិត្តរូបនៃជំនឿដែលទទួលបានពីក្រុមគ្រីស្តទូត១២រូប និងជាតំណាងគ្រីស្តបរិស័ទ ដែលចូលរួមថ្វាយសសរគ្រឹះទាំង២៦២ដើម ដែលបញ្ជាក់ថា ការរួបរួមគ្នា …
ព្រះវិហារសន្តយ៉ូសែបផ្សារតូចរៀបចំពិធីបញ្ចុះបឋមសិលាគ្រឹះព្រះវិហារថ្មី Read More »