Month: May 2022

អភិបូជា​បិទ​ទិវា​នៃ​ការ​ត្រាស់​ហៅ​លើក​ទី​៥៩

ធ្វើ​នៅ​ព្រះសហគមន៍​សន្ត​សិលា និង​សន្ត​ប៉ូល ភ្នំពេញ​ថ្មី ថ្ងៃ​ទី​៨ ខែ​ឧសភា ឆ្នាំ​២០២២ “ចូរ​យើង​អធិដ្ឋាន” អត្ថបទ​ទី១៖ កិច្ចការ ១៣,១៤.៤៣-៥២យើង​បាន​តែង​តាំង​អ្នក​ឲ្យ​ធ្វើ​ជា​ពន្លឺ បំភ្លឺ​ជាតិ​សាសន៍​នានា។ កក ១៣,៤៧អត្ថបទ​ទី២៖ វិវរណៈ ៧,១៤ខ-១៧គេ​បាន​បោក​អាវ​របស់​ខ្លួន​ឲ្យ​បាន​ស​ស្អាត ក្នុង​ព្រះ‌លោហិត​របស់​កូន​ចៀម។ វវ ១៧,១៤ដំណឹងល្អ៖ យ៉ូហាន ១០,២៧-៣០ចៀម​របស់​ខ្ញុំ​តែង​ស្ដាប់​សំឡេង​ខ្ញុំ។ យហ ១០,២៧ បង​ប្អូន​ជា​ទី​ស្រឡាញ់ ពី​ម្សិល​មិញ យើង​បាន​ចាប់​ផ្តើម​អង្គ​ប្រជុំ​ជា​មួយ​បង​ប្អូន យុវជន​យុវនារី និង​បព្វជិត​បព្វជិតា ខ្ញុំ​បាន​សួរ តើ​យើង​មាន​អារម្មណ៍​ដូច​ម្តេច នៅ​ពេល​យើង​បាន​ស្តាប់​គម្ពីរ​ស្តី​អំពី​ព្រះយេស៊ូ​ដែល​មាន​ព្រះបន្ទូល​ថា សូម​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ដូច​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ? យើង​បាន​ជួប​ជុំ​គ្នា​ពី​ម្សិល​មិញ យើង​មាន​ការ​អប់រំ យើង​មើល​ការ​សម្តែង​របស់​ក្មេងៗ​ដែល​ធ្វើ​ជា​សម្តេច​ប៉ាប លោក​កាឌីណាល់ លោក​អភិបាល លោក​បូជាចារ្យ បង​ប្រុស​បង​ស្រី…។ យប់​មិញ​យើង​បាន​អធិដ្ឋាន​ពេញ​មួយ​យប់ ព្រឹក​មិញ​យើង​បាន​ស្តាប់​សក្ខីភាព​របស់​បង​ប្រុស​បង​ស្រី​មួយ​ចំនួន។ នៅ​ពេល​យើង​ស្តាប់​គម្ពីរ​ទាំង​បី​ថ្ងៃ​នេះ សុទ្ធ​តែ​ជា​ព្រះបន្ទូល​ដែល​ណែនាំ​ឱ្យ​យើង​ពោរពេញ​ដោយ​កម្លាំង។ ពី​សម័យ​ដើម នៅ​ពេល​លោក​ប៉ូល លោក​ប៉ាណាប៉ាស់​ទៅ​ទេសនា បាន​គេ​មក​យ៉ាង​ច្រើន​ដើម្បី​ស្តាប់។ នៅ​ក្នុង​គម្ពីរ​វិវរណៈ លោក​យ៉ូហាន​ថា​គាត់​បាន​ឃើញ​មាន​មហា​ជន​ដ៏​ច្រើន​កុះករ គ្មាន​នរណា​អាច​រាប់​ចំនួន​បាន ដែល​កំពុង​ជួប​ជុំ​គ្នា។ យើង​បាន​ស្តាប់​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា “ខ្ញុំ​ជា​គ្រូ​គង្វាល​ដ៏​ល្អ ដែល​ស្គាល់​ចៀម​របស់​ខ្ញុំ ដែល​យាង​មក​ដើម្បី​ឱ្យ​ចៀម​របស់​ខ្ញុំ​មាន​ជីវិត​អស់​កល្ប​ជានិច្ច”។ នៅ​ពេល​យើង​សរុប​នេះ​ទាំង​អស់ …

អភិបូជា​បិទ​ទិវា​នៃ​ការ​ត្រាស់​ហៅ​លើក​ទី​៥៩ Read More »

លោកអភិបាល​អូលីវីយ៉េ ឲ្យ​គ្រីស្ត​បរិស័ទ​យក​គំរូ​តាម​នាង Pauline Jaricot

នៅ​ក្នុងពិធី​អគ្គសញ្ញាលាប​ថ្ងាស​ដល់​បេក្ខជន៤៨រូបនៃមណ្ឌលសកកម្មភាពបាសាក់ លោកអភិបាល​អូលីវីយ៉េ ជ្មីត​ហស្លេ អភិបាល​នៃ​ព្រះសហគមន៍កាតូលិក​ភូមិភាគ​ភ្នំពេញ បាន​ណែនាំ​ឲ្យ​គ្រីស្ត​បរិស័ទ​យក​គំរូ​តាម​នាងប៉ូលីន ចារីខុត (Pauline Jaricot )​ ដែល​សម្តេចប៉ាប​បាន​ប្រកាស​ពេលថ្មីៗនេះ ថា ​នាង​ជា​អ្នក​ពោរពេញ​ដោយ​សុភមង្គល។ លោកអភិបាល​បាន​មាន​ប្រសាសន៍ថា ប៉ូលីន ជាយុវនារីបារាំងដែលកើតនៅក្នុងគ្រួសារអ្នកមានក្នុងឆ្នាំ ១៧៩៩ ដោយបានបង្កើតក្រុមដើម្បីឧបត្ថម្ភសាសនទូតដែលទៅប្រកាសដំណឹងល្អតាមប្រទេសនីមួយៗក្នុងពិភពលោកក្នុង​ឆ្នាំ ១៨០០ និងពេលនេះគ្រប់២០០ឆ្នាំហើយ។ លោក​អភិបាល​រំលឹក​ថា នាង​បាន​កែ​ប្រែ​ចិត្ត​គំនិត​​ដោយ​ផ្ញើ​ជីវិត​លើ​ព្រះជាម្ចាស់និងបម្រើព្រះសហគមន៍​ ដោយសារ​គំរូ​នៃ​ការ​លះបង់​ជីវិតរបស់​ម្តាយដើម្បី​ឲ្យគាត់​​មានសុខភាពល្អឡើងវិញ។ ក្រោយមក​ក្នុង​ឆ្នាំ១៨១៧ ក្នុងវ័យ​១៨ឆ្នាំ ប៉ូលីនបានបង្កើតសមាគមនារី ដើម្បីបង្ហាញ​​ឱ្យមនុស្សលោក​ដឹងថា ព្រះបេះដូងព្រះយេស៊ូមានសេចក្ដីស្រឡាញ់សម្រាប់មនុស្សទាំងអស់។ សមាគមនេះ បានលើកតម្លៃអ្នកជំងឺ អ្នកក្រីក្រ និងមនុស្សដែលគេបោះបង់ចោល «ដោយដឹងថា ពេល​យើង​លះបង់​ចោល​នរណា​ម្នាក់​យើង​ក៏បាន​បោះ​បង់​ព្រះយេស៊ូដែរ។» នេះ​បើ​តាម​ការ​រៀបរាប់​របស់​លោក​អភិបាល​ប្រាប់​ដល់​បេក្ខជន​និង​គ្រីស្ត​បរិស័ទ​ដែល​បាន​ចូលរួម​ក្នុង​ពិធី​នោះ នៅ​ព្រះវិហារ​សន្តយ៉ូសែប (ជ្រៃធំ)​ក្នុង​ខេត្ត​កណ្តាល កាល​ពីថ្ងៃទី​២២ ខែ​ឧសភា​កន្លងទៅនេះ។ លោកអភិបាល​សង្កត់​ធ្ងន់ទៀតថា វីរភាព​របស់​ស្ត្រីរូប​នេះ ក្នុង​វ័យ​២៣​ឆ្នាំ បានបង្កើតសមាគមព្រះមាលា​ដ៏មានជីវិត​ ដើម្បីរួម​គ្នា​អធិដ្ឋាន​ផ្គាំ និង​ផ្តល់ប្រាក់ឧបត្ថម្ភដល់សាសនទូតក្រៅប្រទេស​នានា ដែល​ខ្វះ​ខាត​ប្រាក់​និង​រង​ការ​បៀតបៀន​ពី​រដ្ឋអំណាច​ ក្នុងការប្រកាសដំណឹងល្អ។ ពេលនេះ​​ សមាគមនេះមាននៅក្នុងប្រទេសបារាំងនិងប្រទេសមួយចំនួនក្នុងពិភពលោក។ ក្នុងនោះដែរ លោកអភិបាល​អូលីវីយ៉េ បាន​ឲ្យ​គ្រីស្ត​បរិស័ទ​ប្រើ​ប្រាស់​ជីវិត​របស់​ខ្លួន​ឲ្យ​សកម្មដូច​ប៉ូលីន ដែលតែងតែនឹកគិត​ដល់​ផ្លូវ​វិញ្ញាណ​របស់​មនុស្ស។ ក្នុង​សម័យ​នោះ កម្មករកម្មការិនីរោងចក្រ ធ្វើ​ការងារ​ច្រើន​ម៉ោង …

លោកអភិបាល​អូលីវីយ៉េ ឲ្យ​គ្រីស្ត​បរិស័ទ​យក​គំរូ​តាម​នាង Pauline Jaricot Read More »

អភិបូជាបើកការអធិដ្ឋានពេញមួយយប់លើកទី១០០ធ្វើនៅព្រះសហគមន៍សន្តសិលា និងសន្តប៉ូលភ្នំពេញថ្មី ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២“ព្រះយេស៊ូទតមើលយើង”

ព្រះយេស៊ូទតមើលយើង” អត្ថបទ​ទី១៖ កិច្ចការ ៩,៣១-៤២ព្រះ‌សហគមន៍​បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត​គ្រប់​ទី​កន្លែង។ កក ៩,៣១ដំណឹងល្អ៖ យ៉ូហាន ៦,៦០-៦៩ចុះ​អ្នក​រាល់​គ្នា​វិញ តើ​អ្នក​រាល់​គ្នា​ចង់​ចេញ​ទៅ​ដែរ​ឬ? យហ ៦,៦៧ បង​ប្អូន​ជា​ទី​ស្រឡាញ់ អំបាញ់​មិញ យើង​បាន​ឃើញ​កូន​ក្មេង​ដែល​បាន​សម្តែង​ធ្វើ​ជា​សម្តេច​ប៉ាប លោក​កាឌីណាល់ លោក​អភិបាល លោក​បូជាចារ្យ បង​ប្រុស បង​ស្រី…។ សម្រាប់​យើង​ជា​យុវជន​យុវនារី យើង​ត្រូវ​តែ​ចាប់​អារម្មណ៍ ដោយសារ​កូន​ក្មេង​គេ​បាន​ខិត​ខំ​យក​ចិត្ត​ទុក​ដាក់ ដើម្បី​ឱ្យ​ថ្ងៃ​នេះ​គេ​សម្តែង​យ៉ាង​ពិសេស​។ គេ​បាន​យក​ចិត្ត​ទុក​ដាក់​អស់​ពី​សមត្ថភាព ដើម្បី​ចូល​ជា​មួយ​យើង​ជា​យុវជន​យុវនារី ដូច​ជា​លើក​ទឹក​ចិត្ត​យើង​ម្យ៉ាង។ គេ​បាន​ទទួល​ការ​អប់រំ​ពី​ឪពុក​ម្តាយ រហូត​ដល់​គេ​ចេះ​យក​អាទិភាព​នៅ​ក្នុង​ជីវិត​របស់​ពួក​គាត់។ អត្ថបទ​ទី​១ “ព្រះសហគមន៍​បាន​ប្រកប​ដោយ​សេចក្តី​សុខសាន្ត គ្រប់​ទី​កន្លែង​នៅ​ក្នុង​ស្រុក​យូដា និង​ព្រះសហគមន៍​មាន​ជំហរ​កាន់​តែ​មាំមួន​ឡើងៗ មាន​គេ​រស់​នៅ ដោយ​គោរព​កោត​ខ្លាច​ព្រះអម្ចាស់ ព្រម​ទាំង​មាន​ចំនួន​កើន​ឡើង​ជា​លំដាប់ ដោយ​មាន​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ជួយ​លើក​ទឹក​ចិត្ត​គេ​ផង” នេះ​ជា​ព្រះសហគមន៍​ដែល​ចាប់​ផ្តើម​ដំបូង។ នៅ​ក្នុង​សម័យ​ក្រុម​គ្រីស្ត​ទូត ព្រះយេស៊ូ​មាន​ព្រះជន្ម​រស់​ឡើង​វិញ ព្រះយេស៊ូ​ឡើង​ស្ថាន​បរមសុខ យើង​បាន​ឃើញ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ មាន​សាវ័ក​ថ្មីៗ មាន​គ្រីស្ត​បរិស័ទ​ថ្មីៗ ដែល​ចាប់​ផ្តើម​ដើរ​តាម​ព្រះយេស៊ូ តាម​រយៈ​ក្រុម​គ្រីស្ត​ទូត។ ថ្ងៃ​នេះ យើង​បាន​ឃើញ​លោក សិលា ដែល​បាន​ប្រោស​លោក​អេណេ​ឱ្យ​បាន​ជា​សះស្បើយ ប្រោស​នាង​តាប៊ីថា ដែល​បាន​ស្លាប់​ឱ្យ​រស់​ឡើង​វិញ។ លោក​សិលា បាន​បង្ហាញ​អំពី​ឬទ្ធានុភាព​របស់​ព្រះជាម្ចាស់​យ៉ាង​ជាក់​ស្តែង ក្រុម​សាវ័ក និង​ប្រជានជន​ដែល​បាន​ឃើញ …

អភិបូជាបើកការអធិដ្ឋានពេញមួយយប់លើកទី១០០ធ្វើនៅព្រះសហគមន៍សន្តសិលា និងសន្តប៉ូលភ្នំពេញថ្មី ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២“ព្រះយេស៊ូទតមើលយើង” Read More »

ដូនជី​បុត្រីព្រះនាងម៉ារី​ជា​ទីពំនឹងពំនាក់រំលឹក​ពាក្យសច្ចា​នៅ​មុខ​កូនសិស្ស​ទាំងអស់

កាលពីថ្ងៃទី២៤ ខែឧសភា នេះ ក្រុម​ដូនជីបុត្រី​ព្រះនាងម៉ារី​ជា​ទីពំនឹងពំនាក់នៃ​ដុនបូស្កូទឹក​ថ្លាបាន​រំលឹក​ពាក្យសច្ចា​នៅ​មុខ​កូនសិស្ស​ជាង​១០០០នាក់ ដែល​ស្ថិត​នៅក្នុង​វិទ្យាល័យដុន​បូស្កូ​ទឹក​ថ្លា​ ក្នុង​សង្កាត់​អូរបែកក្អម ខណ្ឌ​សែន​សុខ​ រាជធានីភ្នំពេញ។ ដូនជី​ទូរអឡេ តេរេសា មាន​ប្រសាសន៍ថា កម្មវិធីថ្ងៃនេះ គឺ​ក្រុម​ដូន​ជី​ធ្វើ​តាមការ​ស្នើ​សុំ​របស់​ដូនជីប្រធាន​ធំ​នៅ​អ៊ីតាលី ឲ្យ​ក្រុម​ដូនជី​សាលេស៊ាន​ដុន​បូស្កូទាំងអស់ រំលឹកពាក្យសច្ចារបស់​ខ្លួន​ឡើង​វិញ​នៅ​ចំពោះ​មុខ​កូន​សិស្ស​របស់​យើង​ទាំងអស់។ ដូនជី​តេរេសា​បន្តថា ជា​ទូទៅ «យើង​ម្នាក់ៗ​រំលឹក​ពាក្យសច្ចា​របស់​យើង​រៀង​រាល់​មួយខែ​ម្តងរៀង​ៗ​ខ្លួន ដោយមាន​សំណាក់ធម៌ រិះគិត​អំពី​ការត្រាស់ហៅ​និង​បេសកកម្ម​របស់​​យើង។ ហើយ​មូលហេតុដែលយើងមាន​​ គឺ​នៅពេលនេះ (គ្រួសារ)យើងធ្វើ​ខួប​១៥០ឆ្នាំ។​» ដូនជីរូបនេះ បញ្ជាក់ថា ពិធីនេះ យើង​ធ្វើ​តែ​ម្តងនេះ​ប៉ុណ្ណោះ គ្មាន​ធ្វើ​នៅ​ឆ្នាំក្រោយៗទៀតនោះឡើយ។ នៅ​មុខ​កូន​សិស្ស​ទាំង​អស់ ក្រុម​ដូន​ជី​ដែល​មាន​២​សហគមន៍នៅ​ក្នុងសង្កាត់​អូរបែកក្អមសរុបចំនួន​១៤នាក់ បាន​អង្គុយ​នៅ​លើ​ឆាក​ ហើយ​ប្រកាសរំលឹក​​ពាក្យសច្ចា​របស់ខ្លួន​ ដោយក្នុងនោះ​រួមមាន ការស្តាប់​បង្គាប់ រស់នៅជា​ព្រហ្មចារីធម៌ និងរស់នៅដោយ​ភាព​ក្រីក្រ ​ស្រប​តាម​ផ្លូវវិញ្ញាណ​របស់​លោក​ឪពុក​បូស្កូ និង​អ្នក​ម្តាយ​ម៉ាស្សារ៉េឡូ ដែល​ជា​អ្នក​បង្កើត​ក្រុម​គ្រួសារ​បព្វជិតា​មួយនេះ។ ថុន ឱម៉ាវត្តី ជា​សិស្ស​ថ្នាក់ទី​១២ បាន​ឲ្យ​ដឹង​ថា «​បេសកកម្មរបស់​គាត់(ដូនជី)​ គាត់​បាន​ជួយដល់​យុវជន​សាលេស៊ាន និង​ក្មេងក្រីក្រ​ហើយ តែ​ពេល​ឃើញ​គាត់​តាំង​ចិត្ត​មោះមុត​បែបហ្នឹង ខ្ញុំកាន់តែ​រំភើប ហើយខ្ញុំដឹងថា កូនខ្មែរ​ជំនាន់​ក្រោយៗនឹងមាន អ្នកជួយបន្តៗទៀត។» យុវតីឱម៉ាវត្តី​ ​បាន​ចូល​សិក្សា​នៅ​សាលា​ដុន​បូស្កូ​របស់​ក្រុម​ដូនជីរយៈ​ពេល​១​៥​ឆ្នាំ​មក​ហើយ តាំង​ពី​កម្រិត​មត្តេយ្យថ្នាក់ដំបូង។ នាងឲ្យដឹងទៀតថា …

ដូនជី​បុត្រីព្រះនាងម៉ារី​ជា​ទីពំនឹងពំនាក់រំលឹក​ពាក្យសច្ចា​នៅ​មុខ​កូនសិស្ស​ទាំងអស់ Read More »

ធ្វើដំណើររួមគ្នានៅក្នុងព្រះសហគមន៍ភូមិភាគភ្នំពេញ

សរុបចម្លើយសន្និបាតព្រះសហគមន៍ភូមិភាគភ្នំពេញ សម្រាប់សនិ្នត ២០២១-​២០២៣ ព្រះសហគមន៍ភូមិភាគភ្នំពេញ សរុបចម្លើយសន្និបាតព្រះសហគមន៍ ២០២១-២០២៣៖ “ធ្វើដំណើររួមគ្នា ជាធ្លុងតែមួយ ចូលរួម ប្រកាសដំណឹងល្អ” នៅមណ្ឌលសកម្មភាពភូមិភាគភ្នំពេញ   ដោយមានតំណាងគ្រីស្តបរិស័ទពីព្រះសហគមន៍នៃតំបន់សកម្មភាពទាំង៩ គ្រប់ការិយាល័យ និងអង្គការកាតូលិកនានា ក្នុងព្រះសហគមន៍ភូមិភាគភ្នំពេញ ប្រមាណជាង២០០នាក់ នាថ្ងៃទី១៤ ឧសភា ២០២២។ លោកអភិបាលព្រះសហគមន៍ អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានណែនាំ អង្គប្រជុំដោយមានប្រសាសន៍ថា ថ្ងៃនេះយើងជួបជុំគ្នាយ៉ាងឱឡារឹក ដើម្បីចូលរួមបូកសរុបយោបល់ សម្រាប់មហាសន្និបាត២០២១-២០២៣ ជាពេលវេលាពិសេសដោយស្តាប់ចម្លើយសំណួរទាំង៣ របស់មហាសន្និបាត របស់​គ្រីស្តបរិស័ទ អ្នកដឹកនាំ​ព្រះសហគមន៍ បព្វជិត-ជិតា គ្រហស្ត និង​អង្គការ​កាតូលិក​ក្នុងភូមិភាគ​ភ្នំពេញ ដែល​ទាក់ទង​ទៅនឺងរបៀបរបស់ព្រះសហគមន៍ដើរ​រួមគ្នា ទាំង​អំណរ​សប្បាយ និង​ឧបសគ្គ​នានា និងរបៀប​នៃ​ការ​ប្រកាស​ដំណឹងល្អរួម​គ្នា។ ​ លោកអភិបាល​បន្ថែមថា តាមចម្លើយរបស់បងប្អូនតាមតំបន់សកម្មភាព ដែលបងប្អូនបានឆ្លើយរួមគ្នា នេះក៏ជាផែនការណ៍សម្រាប់ភូមិភាគភ្នំពេញយើងផងដែរ។ សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ បានអញ្ជើញព្រះសហគមន៍តាមភូមិភាគនីមួយៗនៅទូទាំងសកលលោក កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ ឲ្យបើកសន្និបាតព្រះសហគមន៍សកលតាមកន្លែងនីមួយៗ។ នៅថ្ងៃនោះ លោក អូលីវីយ៉េ អភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ   …

ធ្វើដំណើររួមគ្នានៅក្នុងព្រះសហគមន៍ភូមិភាគភ្នំពេញ Read More »

កម្មករ-ការិនីរោងចក្រ ឈ្វេងយល់អំពើបៀតបៀនកេរ្តិ៍ខ្មាស

គណៈកម្មការពលករនៃព្រះសហគមន៍កាតូលិកភ្នំពេញ បានរៀបចំកម្មវិធីសិក្ខាសាលាស្ដីអំពី «សុខភាពកម្មករ» ដោយមានសិក្ខាកាមចូលរួមជិត៣០នាក់ ធ្វើឡើងនៅព្រះសហគមន៍សន្តសិលា សន្តប៉ូល ភ្នំពេញថ្មី នាល្ងាចថ្ងៃអាទិត្យ ទី០១ ខែឧសភា ឆ្នាំ២០២២ ។កញ្ញា ម៉ៅ ស្រីកែវ ជាលេខាធិការនៃគណៈកម្មការពលកររបស់ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និងជាអ្នកសម្របសម្រួលនៅក្នុងកម្មវិធីនេះបានឲ្យដឹងថា យើងចង់ឲ្យខាងកម្មករកម្មការិនី យល់ដឹងបន្ថែមទៀត ទៅលើការបៀតបៀនកេរ្ត៍ខ្មាសនៅក្នុងរោងចក្រ និងចេះការពារខ្លួនរបស់គាត់ និងមិត្តរួមការងារពីអំពើនេះ។កម្មវិធីសិក្ខាសាលាដែលរៀបចំឡើងដោយគណៈកម្មការពលករព្រះសហគមន៍កាតូលិកភ្នំពេញ ដែលមានសិក្ខាកាមដែលជាកម្មករកម្មការិនី មកពីរោងចក្រនានាដែលកំពុងបំពេញការងារនៅក្នុងទីក្រុងភ្នំពេញ ចំនួន២៩នាក់ ធ្វើឡើងដោយមានអ្នកស្រី នៅ សុវ៉ាត់ថា ដែលជាវាគ្មិនកិត្តិយស មកពីអង្គការឃែរ កម្ពុជា (Care Cambodia)។កញ្ញាស្រីកែវ បានបន្ថែមថា ជាទូទៅគណៈកម្មការពលកររបស់ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញតែងតែចុះសួរសុខទុក្ខបងប្អូនកម្មករ-ការិនី ជារៀងរាល់ខែ ដោយឈ្វេងយល់អំពីការងារនិងការរស់នៅរបស់ពួកគាត់ ដើម្បីលើកទឹកចិត្ត និងអប់រំសុខភាពដល់ពួកគាត់។អ្នកស្រី អ៊ូ អន អាយុ៤១ឆ្នាំ ជាកម្មការនីមកពីរោងចក្រ ក្វាន តុង បានឲ្យដឹងថា កម្មវិធី ក្នុងថ្ងៃនេះ ផ្តល់ចំណេះដឹង និងជំរុញឲ្យមានភាពក្លាហានដោះស្រាយបញ្ហារំលោភបំពានឬបៀតបៀនកេរ្តិ៍ខ្មាសជាមួយថ្នាក់លើ និងហ៊ាននិយាយណែនាំដល់មិត្តរួមការងារដែលនឹងជួបបញ្ហានេះ។អ្នកស្រីអន បន្ថែមថា គាត់ចង់ចូលរួមកម្មវិធីផ្តល់ចំណេះដឹងល្អៗបែបនេះបន្ថែមទៀត។ គាត់ក៏បានសូមឲ្យកម្មករ-ការិនី ដែលរងប៉ះពាល់រំលោភផ្លូវភេទ «សូមកុំខ្លាច …

កម្មករ-ការិនីរោងចក្រ ឈ្វេងយល់អំពើបៀតបៀនកេរ្តិ៍ខ្មាស Read More »

ព្រះសហគមន៍​កាតូលិក​នឹក​រឭក​ដល់​អគ្គសញ្ញាជាបូជាចារ្យ​ក្នុង​ថ្ងៃព្រហស្បតិ៍ពិសិដ្ឋ

ព្រះ​វិហារ​សន្ត​យ៉ូសែប(ស្អាង) ក្នុង​មណ្ឌលសកម្មភាព​បាសាក់​នៃ​ព្រះសហគមន៍​កាតូលិកភូមិភាគ​ភ្នំពេញ ​​​នឹក​រឭក​ដល់​អគ្គសញ្ញាជាបូជាចារ្យ​ក្នុង​ពិធី​បុណ្យ​អភិបូជា​ថ្ងៃព្រហស្បតិ៍ពិសិដ្ឋ ដែលជាត្រៃទិវា​របស់ព្រះសហគមន៍​កាតូលិក។ ពិធីនេះ​ធ្វើ​ឡើង​ក្រោមអធិបតីភាព​លោក​អភិបាល​ព្រះសហគមន៍​ភូមិភាគ​ភ្នំពេញ អូលីវីយ៉េ ជ្មីតហស្លេរ នា​ល្ងាច​ថ្ងៃទី ១៤ មេសា ២០២២ ក្នុង​ស្រុក​ស្អាង ខេត្ត​កណ្ដាល។ នៅក្នុង​​ឱកាសនេះដែរ លោក​អភិបាល​អូលីវីយ៉េ មាន​ថ្លែងនៅក្នុង​ធម្មទេសនា​ដោយ​រំឭក​ដល់​​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី ១៤ មេសា កាលពីម៉ោង១០ នៅប្រទេសកម្ពុជាទាំងមូលចូលឆ្នាំថ្មី និងយើងនឹករលឹកដល់១៤ មេសា ១៩៧៥ ដែលលោកអភិបាលតែងតាំងលោកឆ្មារ សាឡាស ជាអភិបាលព្រះសហគមន៍ជាតិខ្មែរមុនគេបង្អស់។ លោកអភិបាលអូលីវីយ៉េ មានប្រសាសន៍បន្តថា ថ្ងៃនេះយើងរំឮកដល់ថ្ងៃលោកបូជាចារ្យទាំងអស់រំឭកពាក្យសច្ចារបស់ខ្លួនជាបូជាចារ្យ។ ផ្លែនៃការបម្រើគឺជាសុខសន្តិភាព ផ្លែនៃ​សន្តិភាពគឺ​ភាព​ស្ងៀម​ស្ងាត់ ផ្លែនៃ​ភាពស្ងៀមស្ងាត់គឺការអធិដ្ឋាន ផ្លែ​នៃ​ការអធិដ្ឋានគឺជាជំនឿ ផ្លែ​នៃ​ជំនឿគឺជាសេចក្ដី​ស្រឡាញ់ ផ្លែនៃសេចកីស្រឡាញ់គឺការបម្រើ ផ្លែនៃការបម្រើគឺ​សេចក្ដី​សុខសាន្ត។ លោក​អភិបាល​អូលីវីយ៉េ​បាន​ដាស់​តឿន​ថា “ដោយសារព្រះអង្គស្រឡាញ់គេគឺព្រះអង្គស្រឡាញ់រហូតដល់ទីបំផុត” គឺរហូតដល់ព្រះអង្គលាងជើងឱ្យ​ពួកគេ។ លោក​អភិបាល​បន្ត​ដោយ​រំឭកពី​ពាក្យ​របស់​សន្តី​តេរេសា​នៃក្រុង​កាល់គូតាថា ផ្លែនៃភាពស្ងៀមស្ងាត់គឺការអធិដ្ឋាន ផ្លែនៃការអធិដ្ឋានគឺជំនឿ នៅពិតមែនការអធិដ្ឋាននៅក្នុងភាពស្ងៀមស្ងាត់ព្រះយេស៊ូបានអធិដ្ឋាន បង្ហាញជំនឿរបស់ព្រះអង្គរហូតដល់ពាក្យចុងក្រោយនៅលើឈើឆ្កាង និងរបៀបដែលព្រះយេស៊ូប្រកាសដំណឹងល្អប្រៀបដូច​ព្យាបាលជំងឺ គឺព្រះយេស៊ូ​មើលគេដោយព្រះហឫទ័យនៃសេចក្ដី​ស្រឡាញ់និង​ព្រះហឫទ័យ​ប្រណី​សន្ដោសមេត្តាករុណា។ ព្រះយេស៊ូបានទតមើលលោកសិលាដោយ​ព្រះហឫទ័យអាណិតអាសូរ និងលើកលែងទោស។ ជំនឿរបស់ព្រះយេស៊ូណែនាំឱ្យ​មនុស្សលោក​ពេញដោយសេចកីស្រឡាញ់ដ៏ធំធេងជាសេចកីស្រឡាញ់ដ៏បរិសុទ្ធដ៏ពេញលក្ខណៈ។ នេះជាប្រសាសន៍​របស់លោក​អភិបាល​អូលីវីយ៉េ​ គង្វាលព្រះសហគមន៍​ក៏បាន​លើកទឹកចិត្ត​ដល់​អស់លោកបូជាចារ្យ និងគ្រីស្ត​បរិស័ទ​ដោយមានប្រសាសន៍ថា ការបម្រើ អធិដ្ឋាន ការលើកលែងទោសឱ្យអ្នកដទៃ។ …

ព្រះសហគមន៍​កាតូលិក​នឹក​រឭក​ដល់​អគ្គសញ្ញាជាបូជាចារ្យ​ក្នុង​ថ្ងៃព្រហស្បតិ៍ពិសិដ្ឋ Read More »

លោកអភិបាល​ភូមិភាគ​ភ្នំពេញ ទទួល​គោរមងារផ្នែកសាសនា

លោកអភិបាលព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ទទួលគោរមងារពីថ្នាក់ដឹកនាំព្រះពុទ្ធសាសនា ជា “មហាឧបាសកពុទ្ធសាសនូបឧបត្ថម្ភក៏” នាព្រឹកថ្ងៃទី ៣០ មេសា ២០២២ នៅវត្តអង្គមន្ត្រី ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ព្រះអនុគណៈស្រុកត្រាំកក់ ឯកឧត្តម សេង សុមុន្នី រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា។ ព្រះតេជគុណ ង៉ែត ចំរើន ព្រះចៅអធិការវត្តអង្គមន្រ្តី មានថេរដីកាអំពីសម្មិទ្ធិផលនានា ដែលលោកអភិបាល ព្រះសហគមន៍កាតូលិក ភូមិភាគភ្នំពេញ អូលីវីយ៉េ បានប្រគេនដល់វត្តអង្គមន្ត្រីមាន៖ រូបសំណាកព្រះមុជ្ជលិន ព្រះអង្គប្រោសបញ្ចគី ក្រមង៉ុយ ព្រះបាទជ័យវរ្ម័នទី៧ បន្ទប់ទឹក ចង្ក្រានបាយ សួនបន្លែ កញ្ចុះ ស្ពានស្រះទឹក ដែលមានទឹកប្រាក់សរុប ២២១៧ដុល្លារ និង១៧១ដុល្លារក្នុងសម័យព្រះចៅអធិការផ្ទាល់ និងមាន​ប្រាក់​ ១២០៧ដុល្លារទៀតកាលពីមុន។ ព្រះតេជគុណ ចយ ពៅ និមន្តប្រកាសពីព្រះរាជប្រកាសនីយប័ត្រ លេខ ០១៨/២៧ រ.ប្រ.ក គណៈមហានិកាយកម្ពុជា ចុះថ្ងៃទី ៤ មករា ២០២២ ដោយសម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា …

លោកអភិបាល​ភូមិភាគ​ភ្នំពេញ ទទួល​គោរមងារផ្នែកសាសនា Read More »

Subscribe to our newsletter

Don't miss new updates on your email