Month: February 2023

ដូនជី​ជន​ជាតិ​ជប៉ុន​ចំណាយពេល​ជិត​២០ឆ្នាំ​ក្នុង​វិស័យអប់រំ​កុមារ

ស្ត្រីវ័យ​៨១ឆ្នាំ ជាជន​ជាតិ​ជប៉ុន​បាន​មក​រស់នៅ​ក្នុងប្រទេស​កម្ពុជា ជិត​២០ឆ្នាំ​ ដោយ​ខិត​ខំ​បម្រើ​ការងារ​ក្នុង​វិស័យអប់រំសម្រាប់​កុមារ​កម្ពុជា ឲ្យ​មាន​ទស្សនវិស័យ​វែង​ឆ្ងាយ​​។ ដូនជី​ ហាស៊ីម៉ូតុ ស៊ីនកុ មកពីក្រុម​គ្រួសារ​បងស្រី​ស្រឡាញ់​ព្រះយេស៊ូនៅ​ចូហ្វែល មាន​ប្រសាសន៍ថា «១៩ឆ្នាំមកហើយមានរឿងជាច្រើនខ្ញុំចង់និយាយ និងសូមអរគុណ​ទាំងអស់គ្នា​ដែលបានស្និទ្ធស្នាលជាមួយនឹង(ក្រុមគ្រួសារ)បងស្រីមកដល់សព្វថ្ងៃនេះ ដោយមានទាំងអស់គ្នា​ចូលរួម​ជាមួយខ្ញុំគ្រប់កិច្ចការ»។ រយៈពេល​កន្លង​មកនេះ ដូនជី​ស៊ីនកុ តែង​តែ​ធ្វើ​សកម្មភាព​របស់​ខ្លួន​នៅ​ក្នុង​តំបន់​កំពត ដោយ​ផ្តោត​សំខាន់​លើ​​អំណាន​សម្រាប់​កុមារ​និង​ជំទង់។ គាត់​បាន​ឲ្យដឹងថា «សមត្ថភាព​​នៅក្នុងការអាននាំឱ្យមានសមត្ថភាពក្នុងការគិតវែកញែកវិនិច្ឆ័យ។ ខ្ញុំជឿ​ថា​ការអាននិងការរិះ​គិតនាំឲ្យការយល់ដឹងរបស់យើងរីកចម្រើន សុំធ្វើការ​​អាន​ជាមួយ​មិត្ត​របស់​អ្នក ខ្ញុំ​អាន​ជាមួយ​អ្នក»។ ទោះបី​មក​ដល់​ប្រទេស​កម្ពុជា​ក្នុង​វ័យ៦៣​ឆ្នាំ​​​ហើយ​ក៏​ដោយ ក៏​ដូនជីរូប​នេះ​នៅ​តែ​ខិត​ខំ​រៀន​ភាសា​ខ្មែរ​ផង និង​អង់​គ្លេស​ផង​ ដើម្បីអាច​ប្រាស្រ័យទាក់​ទង​ជាមួយ​មនុស្ស​ក្នុង​តំបន់ និង​អាច​ជួយ​ដល់​កុមារ​ឲ្យ​ចេះ​អាន​ភាសារ​បស់​ខ្លួន តាម​រយៈ​បណ្ណាល័យ​ដែល​គាត់​បាន​រៀបចំ​។ នៅ​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ​នេះ ព្រះសហគមន៍​មណ្ឌលសកម្មភាព​កំពតកែបប្រារព្ធ​ពិធីថ្លែង​អំណរ​គុណ​បងស្រី ហាស៊ីម៉ុតុ ស៊ីនកុ ដែល​បាន​បម្រើ​ព្រះសហគមន៍មណ្ឌលសកម្មភាព​កំពតកែបក្នុង​វិស័យ​អប់រំ​អស់​រយៈពេល​១៩ឆ្នាំ​កន្លងទៅនេះ។ កម្មវិធី​នេះ​ធ្វើ​ឡើង​ ក្រោម​អធិបតីភាព​លោក​អភិបាល​ព្រះសហគមន៍​ភូមិភាគ​ភ្នំពេញ អូលីវីយ៉េ ជ្មីត​ហស្លេ នៅព្រះវិហារ​សន្ត​អូគូស្តាំង ក្នុង​ខេត្តកំពត ដោយ​មានគ្រីស្ត​បរិស័ទ​ចូលរួម​ជាច្រើនកុះករ។​ ឆ្លៀតក្នុង​ឱកាសនេះដែរលោកអភិបាលព្រះសហគមន៍អូលីវីយ៉េមានប្រសាសន៍ ថ្លែងអំណរ​គុណ​អស់​ពី​ដួងចិត្តដល់បងស្រី ស៊ីងកុ ដែលបានចាប់ផ្ដើមបេសកកម្មជាមួយមណ្ឌលកំពតនេះក្នុងឆ្នាំ ២០០៤​ បន្ទាប់​ពី​លោក​បានទាក់ទង​ជាមួយក្រុម​ដូនជី​នៅប្រទេសជប៉ុន ដោយ​​បង្កើត​បណ្ណាល័យ​តូចៗ​​នៅ​តាម​ភូមិ​ដើម្បី​ជួយ​ឲ្យ​កុមារ​​​មាន​ម៉ោង​ពិសេស​ក្នុង​ការអាន​សៀវភៅ​។​ លោក​អភិបាល​ក៏​បាន​រំឭក​សកម្មភាព​​មណ្ឌលវប្បធម៌និងភាសាបរទេស ដែល​សម្ពោធកាលពីឆ្នាំ​​២០០៧ ជា​​​ពូជនៃ​សាលាដែលយើងមាននៅសព្វថ្ងៃ និង​អនុស្សាវរីយ៍​ស្នាដៃមួយយ៉ាងពិសេស​ដែល​លោក​បានទទួលពីដូនជី​ស៊ីនកុ ក្នុង​អំឡុង​ពេល​លោកនៅ​​ជា​បូជាចារ្យ​ទទួលខុសត្រូវ​ព្រះ​សហ​គមន៍​​​ខេត្ត​កំពតកែបជាមួយ​លោក​បូជាចារ្យ សួន​ ហង្សលី …

ដូនជី​ជន​ជាតិ​ជប៉ុន​ចំណាយពេល​ជិត​២០ឆ្នាំ​ក្នុង​វិស័យអប់រំ​កុមារ Read More »

លោក​បូជាចារ្យដើរជាមួយ​សន្តីតេរេសានៃព្រះកុមារយេស៊ូ​​ក្នុងរដូវ​៤០ថ្ងៃ

ក្នុង​កិច្ច​ប្រជុំរិះគិត​​របស់​លោក​បូជាចារ្យ​ និង​លោក​ឧបដ្ឋាក​ក្នុងភូមិភាគ​ភ្នំពេញ ដែល​ណែនាំដោយ​លោក​អភិបាល​អូលីវីយ៉េ ជ្មីតហស្លេ អភិបាល​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ​ កាលពី​ព្រឹក​ថ្ងៃទី​១៥ កុម្ភៈនេះ បាន​រិះ​គិត​អំពី​រដូវអប់រំពិសេស(៤០ថ្ងៃ)សម្រាប់ឆ្នាំ ២០២៣ ដោយ​រួមដំណើរ​ជាមួយ​សន្តីតេរេសានៃព្រះកុមារយេស៊ូ​នៅទីក្រុងលីស្យឺ។ លោក​​អភិបាល​​អូលីវីយ៉េ ណែនាំអំពី​ផ្លូវដ៏តូច​របស់​សន្តីតេ​រេសា​​នៃ​ព្រះកុមារ​យេស៊ូដែល​មាន​ចំនួន​ ​៥ចំណុច គឺរួមមាន​ ទី១ គោលបំណង​ប្ដេជ្ញា​ចិត្ត​ដែល​ចង់ចូល​ក្នុង​ភាពដ៏វិសុទ្ធដែលមានប្រភពជាព្រះជាម្ចាស់ ដូច្នេះ​សម្បត្តិរបស់តេរេសាមិនមែននៅលើលោកិយនេះទេ។ ក្នុងចំណុចទី​២ គឺត្រូវ​ទទួលស្គាល់ព្រំដែនដែលយើងមាននៅក្នុងជីវិត និងភាពទន់​ខ្សោយ​របស់យើង។ ទី៣ ទុកចិត្ត​លើ​ព្រះជាម្ចាស់ដោយព្រះជាម្ចាស់ជាប្រភពនៃអ្វីៗទាំងអស់ដែល​យើង​ចង់​រស់នៅ​ក្នុង​ព្រះជន្ម​របស់​ព្រះអង្គ។ ត្រង់​ចំណុច​នេះ​លោកអភិបាលពន្យល់ថា  យើងមិនទីពឹងលើអំណោយទាន​និង​កម្លាំង​ផ្ទាល់​ខ្លួន​ ​ប៉ុន្តែ​យើង​ទីពឹង​​លើព្រះជាម្ចាស់ជាព្រះដ៏វិសុទ្ធ និងជាព្រះតែមួយគត់។ រីឯចំណុចទី៤​លោកអភិបាល​ឲ្យដឹងថា ជីវិត​យើង​ត្រូវ​ចាប់ផ្ដើមធ្វើដំណើរពិតប្រាកដ​ និង​ប្រកប​ដោយភាព​តស៊ូ។ ទី៥ ស្វាគមន៍ដោយអរព្រះគុណព្រះជាម្ចាស់​ ដែលទ្រង់​បាន​​ចាប់កំណើត​ជា​មនុស្ស និង​បូជាជីវិតសម្រាប់យើងផ្ទាល់ ហើយ​ព្រះអង្គនេះ​ហើយ​ដែល​បាន​ចាប់​សន្តីតេរេសា​ដោយ​ផ្ទាល់​ព្រះអង្គ។ រដូវ​អប់រំពិសេស ឬ​ហៅថា រដូវ៤០ថ្ងៃ ឬ​រដូវ​ត្រណម​ត្រូវ​បាន​ព្រះសហគមន៍កាតូលិក​រៀបចំ​៤០ថ្ងៃ​មុន​បុណ្យព្រះយេស៊ូ​មានព្រះជន្មថ្មី​ដ៏រុងរឿង ឬហៅថា​បុណ្យចម្លង ដែល​ជាបុណ្យកំពូល​របស់​គ្រីស្ត​សាសនា។ ​ លេខ​៤០​មាន​អត្ថន័យពិសេសណាស់​សម្រាប់​គ្រីស្ត​បរិស័ទ គឺ​តាម​ប្រវត្តិសាស្ត្រ​របស់​ជនជាតិ​យូដា បាន​ឆ្លង​កាត់​វាលរហោស្ថាន​រយៈពេល​៤០ឆ្នាំ​ លោក​ម៉ូសេ​នៅលើភ្នំស៊ីណៃ​រយៈពេល​៤០ថ្ងៃ​ដើម្បីទទួល​វិន័យ​១០ប្រការ និង​ព្រះយេស៊ូ​បាន​ចូល​ក្នុង​វាលរហោស្ថាន​៤០ថ្ងៃ​ដើម្បី​មានទំនាក់ទំនង​ជាមួយព្រះជាម្ចាស់​កាន់តែ​ជិត​ស្និទ្ធ។ នេះ​បើ​តាម​ការ​ពន្យល់​របស់លោក​អភិបាល​អូលីវីយ៉េ។ លោកអភិបាល​បញ្ជាក់ថា រយៈពេល​៤០ថ្ងៃនេះ គឺ​ឲ្យ​យើង​ចូល​ក្នុងដំណើរ​ជីវិត​ ដោយ​ទទួល​ស្គាល់​ភាព​ខ្សោយ​និង​អ្វីដែល​មាន​ក្នុងជីវិត​ ហើយ​ដើម្បី​ដឹងថា ក្នុងភាព​ខ្សោយរបស់​យើង​ គឺ​យើង​មិន​ឯកោនោះទេ គឺ​មាន​ព្រះជាម្ចាស់​នៅជាមួយយើង​ …

លោក​បូជាចារ្យដើរជាមួយ​សន្តីតេរេសានៃព្រះកុមារយេស៊ូ​​ក្នុងរដូវ​៤០ថ្ងៃ Read More »

រស់​នៅ​តាម​ព្រះបេះដូង​ព្រះយេស៊ូ

អភិបូជា​សម្រាប់​ក្រុម​ព្រះបេះដូង​ព្រះយេស៊ូ​ប្រកាស​ពាក្យ​សច្ចា​ប្រចាំ​ឆ្នាំ នៅ​ព្រះសហគមន៍​សន្ត​យ៉ូសែប ស្អាង ទន្លេ​បាសាក់ ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០២៣ បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ នៅ​ក្នុង​អត្ថបទ​គម្ពីរ​ដំណឹង​ល្អ​ក៏​ដូច​ជា​នៅ​ក្នុង​អត្ថបទ​ទី​១​និង​អត្ថបទ​ទី​២ គឺ​ពិត​ជា​ស៊ី​ជម្រៅ​សម្រាប់​ក្រុម​បេះដូង​ព្រះយេស៊ូ​ដែល​ត្រៀម​ដើម្បី​ប្រកាស​ពាក្យ​សច្ចា​សាជាថ្មី។ ពាក្យ​សច្ចា មាន​ចិត្ត​ស្មោះ​ចំពោះ​ព្រះជាម្ចាស់​និង​ព្រះសហគមន៍ មាន​ចិត្ត​អធិដ្ឋាន មាន​ចិត្ត​បម្រើ​អ្នក​ក្រីក្រ​យ៉ាង​ពិសេស នេះ​ជា​អ្វី​ដែល​បន្តិច​ទៀត​បង​ប្អូន​នឹង​ប្រកាស។ នៅ​ពេល​យើង​ស្តាប់​អត្ថបទ​ទី​១ យើង​បាន​ស្តាប់​ថា “ប្រសិន​បើ​កូន​មាន​បំណង​ប្រតិបត្តិ​តាម​វិន័យ​របស់​ព្រះអម្ចាស់ នោះ​កូន​មុខ​ជា​ប្រតិបត្តិ​តាម​បាន កូន​អាច​ស្មោះ​ត្រង់​នឹង​ព្រះអង្គ​បាន​តាម​ការ​សម្រេច​ចិត្ត​របស់​កូន ព្រះអង្គ​ដាក់​ទឹក​និង​ភ្លើង​នៅ​មុខ​កូន កូន​អាច​លូក​ដៃ​ជ្រើស​រើស​យក​មួយ​ណា​ក៏​បាន តាម​ចិត្ត​កូន​ប្រាថ្នា”។ អំបាញ់​មិញ នៅ​ពេល​យើង​ស្តាប់​របាយ​ការណ៍​ពី​មុន​យើង​មាន​សមាជិក​ក្រុម​ព្រះបេះដូង​ព្រះយេស៊ូ​ចំនួន​៤០០​នាក់ ប៉ុន្តែ​សព្វ​ថ្ងៃ​នៅ​សល់​តែ​២៤១​នាក់ មាន​ន័យ​ថា​យើង​បាន​សម្រេច​ចិត្ត​តាម​ប្រាថ្នា​ចង់​បាន។ ដូច​ព្រះជាម្ចាស់​បាន​បំភ្លឺ​យើង​នៅ​ក្នុង​អត្ថបទ​ទី​១ ជីវិត​របស់​យើង​មាន​សេរីភាព ដើម្បី​ជ្រើស​រើស​ដើរ​តាម​ផ្លូវ​ដែល​យើង​ចង់​បាន។ បង​ប្អូន​ជា​ទី​ស្រឡាញ់ ប៉ុន្មាន​ថ្ងៃ​កន្លង​មក​យើង​បាន​ស្តាប់​នៅ​ក្នុង​អត្ថបទ​ទី​១​ក្នុង​អភិបូជា​ប្រចាំ​ថ្ងៃ អំពី​កំណើត​ពិភព​លោក។ កំពូល​នៃ​កំណើត​ពិភព​លោក​គឺ ព្រះជាម្ចាស់​បាន​បង្កើត​បុរស​និង​ស្ត្រី នៅ​ពេល​នោះ​ព្រះជាម្ចាស់​បាន​ដាក់​ពួក​គេ​នៅ​ក្នុង​សួន​អេដេន។ នៅ​ក្នុង​សួន​អេដេន​មាន​ដើម​ឈើ​២​ប្រភេទ មាន​ដើម​ឈើ​មួយ​ដែល​ណែនាំ​ឱ្យ​យើង​ដឹង​អំពី​អ្វី​ដែល​អាក្រក់​និង​អំពី​អ្វី​ដែល​ល្អ និង​មាន​ដើម​ឈើ​មួយ​ទៀត​ដែល​ណែនាំ​ឱ្យ​យើង​មាន​ជីវិត​អស់​កល្ប​ជានិច្ច។ ព្រះជាម្ចាស់​បាន​ហាម​អាដាំ​និង​អេវ៉ា មិន​ឱ្យ​បរិភោគ​ផ្លែ​ដែល​ដឹង​អំពី​អ្វី​ដែល​ល្អ​និង​អ្វី​ដែល​អាក្រក់។ ប៉ុន្តែ ដោយសារ​អេវ៉ា​បាន​ចាញ់​ការ​ល្បួង និង​អាដាំ​បាន​ធ្វើ​តាម ដូច្នេះ​ទាំង​ពីរ​នាក់​បាន​បរិភោគ​ផ្លែ​ឈើ​ហ្នឹង។ តើ​បង​ប្អូន​ដឹង​ថា មូល​ហេតុ​អ្វី​ព្រះជាម្ចាស់​បាន​ហាម​បរិភោគ​ផ្លែ​ឈើ​ដឹង​ខុស​ដឹង​ត្រូវ​នេះ​ឬ​ទេ? គឺ​ដោយសារ​ព្រះជាម្ចាស់​ស្គាល់​ចិត្ត​មនុស្ស ព្រះជាម្ចាស់​បាន​បង្កើត​យើង ព្រះអង្គ​ដឹង​និង​ស្គាល់​យើង​យ៉ាង​ច្បាស់​។ ប្រសិន​បើ​យើង​មាន​សេរីភាព​ដើម្បី​ជ្រើស​រើស​ផ្លូវ​ល្អ និង​ផ្លូវ​មិន​ល្អ មាន​មនុស្ស​ខ្លះ​គេ​ដើរ​តាម​ផ្លូវ​ល្អ មាន​មនុស្ស​ខ្លះ​គេ​ដើរ​តាម​ផ្លូវ​អាក្រក់ …

រស់​នៅ​តាម​ព្រះបេះដូង​ព្រះយេស៊ូ Read More »

បេក្ខជន ២៤ នាក់ទទួលអគ្គសញ្ញាលាបថ្ងាសនៅព្រះវិហារក្សត្រីនៃសន្តិភាព

បេក្ខជន ២៤ នាក់នៃព្រះសហគមន៍អរិយក្សត្រ ទទួលអគ្គសញ្ញាលាបថ្ងាស ដែល​ជា​ការទទួល​​ព្រះអំណោយទានរបស់ព្រះជាម្ចាស់ ដើម្បីធ្វើជាគ្រីស្តបរិស័ទដ៏ពេញលក្ខណៈ នៅ​ព្រះវិហារ​ក្សត្រី​នៃ​​សន្តិភាព ក្រោមអធិបតីភាព​លោកអភិបាល​ព្រះសហគមកាតូលិក​ភូមិភាគ​ភ្នំពេញអូលីវីយ៉េ ជ្មីត​អ៊ីស្លេរ ក្នុងភូមិអារីយក្សត្រ នេះព្រឹកថ្ងៃទី ៥ កុម្ភៈ ២០២៣ ដោយ​មាន​គ្រីស្ត​បរិស័ទ​ចូលរួម​ជា​ច្រើន​កុះករផងដែរ។ ក្នុងធម្មទេសនានៃអគ្គសញ្ញាលាបថ្ងាស២៤នាក់នេះផងដែរលោកអភិបាលបានមានប្រសាសន៍ថា​ ខ្ញុំដៅអគ្គសញ្ញាលាបថ្ងាស​​ដោយ​​ព្រះវិញ្ញាណដ៏វិសុទ្ធ ​ដែលជា​ព្រះអំណោយ​ទាន​របស់ព្រះជាម្ចាស់ គឺ​​​ចូលទៅ​​ក្នុងអត្តសញ្ញាណថ្មី​របស់​​​យើង ដែល​មិនមែន​ត្រឹមតែ​ជា​ប្រជាជន​ដែល​រស់​នៅ​ប្រទេសកម្ពុជា ប៉ុន្តែ​​​យើង​គឺជា​ប្រជាជន​របស់​ព្រះ​ជាម្ចាស់​ផ្ទាល់​ ដោយ​មាន​ព្រះយេស៊ូ​ជា​សិរិសា​​ដែល​ណែនាំ​ឱ្យ​រស់នៅ​​ជាគ្រីស្ត​បរិស័ទ​នៅក្នុងព្រះសហគមន៍ និង​ជាគ្រីស្តស័ទ​នៅក្នុង​សង្គម​។ លោក​អភិបាល​មាន​ប្រសាសន៍​ទៀតថា «ខ្ញុំដៅព្រះវិញ្ញាណដ៏វិសុទ្ធដល់បងប្អូន ​​​ដើម្បីធ្វើជាពន្លឺ និង​ជាអំបិលសម្រាប់ពិភពលោក តាមរយ:​ការដាក់ខ្លួន​និង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​​​ផ្ទាល់ដែលណែនាំឱ្យ​យើងទៅជាពន្លឺ»។ ប៉ុន្តែជាពន្លឺនៅក្នុងរបៀបជាអ្នកបម្រើ ជា​ពន្លឺ​ ដោយ​មាន​ព្រះវិញ្ញាណដ៏វិសុទ្ធ​ណែនាំោឱ្យ​​ទៅជាអ្នកបម្រើដ៏សាមញ្ញបំផុត តាមរយៈ​ការផ្ដល់អាហារ​ សួរ​សុខទុក្ខ​អ្នកជំងឺ និង​ផ្ដល់កន្លែងស្នាក់នៅដល់អ្នកដែលគ្មាន​ ​លើកទឹកចិត្ត ​ចាប់អារម្មណ៍ និងយកចិត្តគេដ៏​ពិត​ប្រាកដ។​​ ដោយសារ​យើងជាប្រជាជនរបស់ព្រះជាម្ចាស់ដែល មានបេសកកម្ម​ទៅជាពន្លឺ​នៅក្នុង​ការបម្រើ​បងប្អូន​ឯទៀតៗ។​ សូមឱ្យយើងរស់នៅក្នុងសង្គម​ជាប្រចាំ​ដោយ​អនុវត្ត​វិន័យ​របស់​ព្រះយេស៊ូ​។ លោក​អភិបាល​​​​បញ្ជាក់បន្ថែម។ ទាក់ទងទៅនឹង​បេសកកម្ម​ជាគ្រីស្តបរិស័ទ​ធ្វើជាអំបិល​និង​ពន្លឺនេះ លោក​ឧបដ្ឋាក អ៊ុក ប៊ុនលី មាន​ប្រសាសន៍ថា បច្ចុប្បន្ន​ពិភពលោក​របស់យើង​បាត់ជាតិប្រៃនិង​ខ្វះពន្លឺដែរ ដូច្នេះ​ក្នុង​នាម​ជា​ឧបដ្ឋាក តាមរយៈ​ការរស់នៅ​ធ្វើជាអំបិលនិងពន្លឺនេះ​មិនសូវស្រួសលទេ ដោយសារមនុស្ស​ជា​ច្រើន​​​យក​ចិត្ត​ទុកដាក់លើរឿងលោកីយច្រើន តែយើង​ជាគ្រីស្ត​បរិស័ទ​ត្រូវ​ព្យាយាម​រស់នៅ​តាម​ព្រះបន្ទូល​ឱ្យ​បាន​ត្រឹមត្រូវជារៀងរាល់ថ្ងៃ យក​ចិត្ត​ទុក​ដាក់​អធិដ្ឋាន​ ដើម្បី​ឈ្វេងយល់​អំបី​របៀប​ធ្វើជាពន្លឺសម្រាប់ពិភពលោក។ តាមរយៈ​ការណែនាំ​របស់លោក​អភិបាលឱ្យ​ធ្វើ​ជាពន្លឺសម្រាប់​បងប្អូន​ឯទៀត​តាមរបៀប​មេត្តាករុណា ជានិមិត្តរូប​នៃ​អំបិល​ដោយ​ចែក​រំលែកនូវ​អ្វី​ដែល​យើងមាន​តាមសមត្ថភាព​។​ …

បេក្ខជន ២៤ នាក់ទទួលអគ្គសញ្ញាលាបថ្ងាសនៅព្រះវិហារក្សត្រីនៃសន្តិភាព Read More »

Subscribe to our newsletter

Don't miss new updates on your email