សន្តីតេរេសាជួយគ្រីស្តបរិស័ទរកឃើញអំណរសប្បាយពេញលក្ខណៈ
លោកអភិបាលព្រះសហគមន៍ណែនាំគ្រីស្តបរិស័ទឲ្យយកចិត្តទុកដាក់ប្រណិប័តន៍ជំនឿតាមសន្តីតេរេសានៃព្រះកុមារយេស៊ូ។ ក្នុងបុណ្យខួប១៥០ឆ្នាំនៃកំណើតរបស់សន្តីតេរេសានៃព្រះកុមារយេស៊ូ លោកអភិបាលព្រះសហគមន៍ភូមិភាគភ្នំពេញ អូលីវីយ៉េ ជ្មីតហស្លេ មានប្រសាសន៍នៅព្រះវិហារសន្តសិលានិងសន្តប៉ូលនៅរាជធានីភ្នំពេញ នាថ្ងៃទី១ ខែតុលា ដោយឲ្យគ្រីស្តបរិស័ទរិះគិតអំពីរបៀបដែលសន្តីតេរេសាបានបង្ហាញអំពីព្រះយេស៊ូ គឺព្រះអង្គមិនសុំឱ្យយើងធ្វើសេចក្ដីអស្ចារ្យបំផុត ប៉ុន្តែសូមឱ្យយើងលះបង់ដើម្បីស្រឡាញ់ និងដឹងគុណព្រះជាម្ចាស់ដែលស្រឡាញ់ បង្កើត និងធ្វើដំណើរជាមួយយើងប្រចាំថ្ងៃ។ លោកអភិបាល ណែនាំឲ្យគ្រីស្តបរិស័ទចេះបង្ហាញអំណរសប្បាយដ៏ពេញលក្ខណៈគឺ ទទួលស្គាល់វត្តមានរបស់ព្រះជាម្ចាស់នៅក្នុងជីវិតរបស់យើងផ្ទាល់ នៅពេលចូលអភិបូជាប្រចាំថ្ងៃ ទទួលព្រះកាយព្រះគ្រីស្តឲ្យយើងពោរពេញដោយអំណរសប្បាយ និងពេញដោយកម្លាំងនិងច្រៀងលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់។ លោកអភិបាលបានជំរុញឲ្យគ្រីស្តបរិស័ទរិះគិតអំពីការទទួលព្រះកាយ ដូចសន្តីតេរេសា ដោយយល់ថា ព្រះយេស៊ូគ្រីស្តផ្ទាល់កំពុងតែឱបនឹងថើប ហើយឲ្យយើងពោរពេញទៅដោយអំណរសប្បាយនិងសេចក្ដីសុខ។ «សុភមង្គលដែលយើងទទួលពីព្រះជាម្ចាស់ផ្ទាល់ មិនមែនតាមរយៈលោកិយដែលនាំឱ្យយើងមានអំណរតែមួយភ្លែតៗ ប៉ុន្តែជាអំណរសប្បាយស្ថិតស្ថេរ» លោកអភិបាលបញ្ជាក់។ សន្តីតេរេសានៃព្រះកុមារយេស៊ូ ប្រសូតនៅប្រទេសបារាំង ក្នុងឆ្នាំ១៨៧៣ ជាកូនពៅក្នុងគ្រួសាររបស់លោកល្វីសម៉ាតាំង។ នាងបានក្លាយជាបព្វជិតាក្នុងក្រុមគ្រួសារកាម៉ែល ហើយបានសរសេរសៀវភៅអំពីជីវិតខាងវិញ្ញាណជាច្រើនដើម្បីលើកទឹកចិត្តនិងដាស់ស្មារតីផ្លូវវិញ្ញាណរបស់គ្រីស្តបរិស័ទ។ គាត់ទទួលមរណភាពក្នុងវ័យ២៤ឆ្នាំប៉ុណ្ណោះ ដោយសារជំងឺរបេង។ តាមរយៈសន្តីតេរេសា លោកអភិបាលដាស់តឿនគ្រីស្តបរិស័ទ ឱ្យបង្ហាញសេចក្តីស្រឡាញ់របស់ខ្លួនក្នុងបច្ចុប្បន្នភាព កុំរង់ចាំថ្ងៃស្អែកនិងខានស្អែកឡើយ។ អ្នកស្រីតេរេសា ទៀង សាវន ជាគ្រីស្តបរិស័ទនៅព្រះវិហារសន្តសិលានិងសន្តប៉ូល ភ្នំពេញថ្មី និយាយថា គាត់ចាប់អារម្មណ៍គំរូរបស់សន្តីតាមរយៈចិត្តសុភាពរាបសារនិងការដាក់ខ្លួន ដោយរស់នៅសាមញ្ញ ដោយមានការអធិដ្ឋាននិងមានទំនាក់ទំនងជាមួយបងប្អូនដោយយកចិត្តទុកដាក់ទៅលើអ្នកក្រីក្រ។ ជាមួយគំរូនេះ បានជួយអ្នកស្រី «មានអំណរសប្បាយខ្លាំងបំផុតគឺ ការចែករំលែកអ្វីដែលយើងមានតិចតួចជាមួយនឹងអ្នកក្រដែលចាំបាច់បំផុត ទោះបីជាតិចតួចបំផុត …
សន្តីតេរេសាជួយគ្រីស្តបរិស័ទរកឃើញអំណរសប្បាយពេញលក្ខណៈ Read More »