បុព្វជិតភូមិភាគភ្នំពេញ

លោកអភិបាលអូលីវីយេ ត្រាស់​ហៅ​ មនុស្សពេញវ័យ ៧០ ​រូប យ៉ាង​ឱឡារឹក ​ ​​ឲ្យត្រៀមខ្លួនទទួលអគ្គសញ្ញាជ្រមុជទឹកនាពេលខាងមុខ

បេក្ខជន​ បេក្ខនារី ចំនួន​៧០​រូប​មក​ពី៩​មណ្ឌល​សកម្មភាព​នៃ​​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ​ បាន​ទទួល​ពិធី​ត្រាស់​ហៅ​យ៉ាង​ឱឡារឹក​ ដើម្បី​ទទួល​ពិធី​ជ្រមុជទឹក​នៅ​រាត្រី​ថ្ងៃ​បុណ្យ​ចម្លង​ខាងមុខនេះ។ ពិធី​នេះបាន​ប្រារព្ធឡើង​​​នៅ​ព្រះវិហារ​សន្ត​សិលា និង​សន្ត​ប៉ូល ភ្នំពេញ​ថ្មី​ ក្រោម​អធិបតី​ភាព​​លោក​អភិបាល​អូលី​វីយេ តំណាង​ព្រះសហគមន៍​ភ្នំពេញទាំងមូល កាល​ពី​​ថ្ងៃទី​១ ខែមីនា ២០២០។​​ តំណាងព្រះសហគមន៍ បាន​ផ្ដល់​សាក្ខីភាព​​អំពី​បេក្ខជន​ទាំងនេះ​​បាន​​ផ្ញើ​ជីវិត​លើ​ព្រះហឫទ័យ​មេត្តា​ការុណា​របស់​ព្រះជាម្ចាស់​ និងសហគមន៍​គ្រីស្ត​បរិស័ទ​គាំ​ទ្រ​ពួក​គាត់​​ដោយ​ពាក្យ​អធិដ្ឋាន ព្រម​ទាំង​ដាស់​តឿន​ឲ្យ​គេ​ខិត​ខំ​រស់​នៅ​តាម​ដំណឹង​ល្អ​។ ​​ស្នើ​ដល់​លោក​អភិបាល​​​​​​​​ តាមរយៈ​សំណើ​របស់​បេក្ខជន ដើម្បី​ទទួល​ពិធី​ត្រាស់​ហៅ​យ៉ាង​ឱឡារឹក​ដោយ​ផ្អែក​លើ​ជំនឿ​របស់ពួក​គេ។​ នៅក្នុងពិធី លោក​អភិបាល​បាន​សួរ​ទៅ​កាន់​តំណាង​ព្រះសហគមន៍​ដែល​មាន​លោក​បូជាចារ្យ បងធម៌ និង​គ្រូ​អប់រំ​ជំនឿ​ដើម្បី​បញ្ជាក់​អំពីជំនឿ​​របស់​បេក្ខភាព​ជំហាន​​​ទី២ និង​ការ​ប្ដេជ្ញាចិត្ត​របស់​ពួកគេ ​និង​ក្រោយ​មកតំណាង​ព្រះសហគមន៍​​បាន​ប្រកាស​ហៅ​ឈ្មោះ​អ្នក​ទាំង​នោះ​តាមព្រះសហគមន៍​នីមួយៗ​​ ដើម្បី​ទទួល​ប្រេង​ផ្ដល់​កម្លាំង​នៃជំនឿ​ពី​លោក​អភិបាល​ និង​ទទួល​កន្សែងពណ៌ស្វាយដែល​ជាសញ្ញាបញ្ជាក់ពីការ​កែប្រែចិត្ត​គំនិត​ថ្មី​ពី​បងធម៌ រួច​ចុះ​ឈ្មោះ​នៅក្នុង​បញ្ជីរ​ព្រះសហគមន៍ភូមិភាគ​ភ្នំពេញ។​ នៅក្នុង​ធម្មទេសនា​លោកអភិបាល​អូលីវី​យេ​ បាន​រំឭក​ដល់​បេក្ខជន​ និង​គ្រីស្ត​បរិស័ទ​​ទាំងអស់​ឲ្យ​ស្ដាប់ព្រះបន្ទូល រស់នៅ​តាម​ព្រះបន្ទូល រស់​នៅ​ជា​បងប្អូន​ក្នុង​ព្រះសហគមន៍​ និងអធិដ្ឋាន។ លោក​បាន​បន្ថែម​ទៀត​ថា បច្ចុប្បន្ន​នៅ​ក្នុង​ពិភព​លោក​នេះ​មាន​ការល្បួង​ជា ច្រើន   សូ​ម្បី​​ព្រះយេស៊ូក៏​មារមកល្បួងដែរ។ លោក​មាន​ប្រសាសន៍​ដោយ​លើក​បញ្ហា៣​មកបញ្ជាក់ គឺ​​ការល្បួង​ដែល​នាំ​ឲ្យ​យើង​មាន​ចិត្ត​លោភលន់​ បញ្ហាទី២ ​​​ព្រះយេស៊ូ​ ទទួល​ការ​ល្បួង​​ឲ្យ​ទទួល​អំណាច​ និងបញ្ហាចុងក្រោយ​គឺ មារ​នាំព្រះយេស៊ូថ្វាយ​បង្គំ​ទ្រព្យ​សម្បត្តិ តែ​ព្រះយេស៊ូ​បដិសេធ រីឯ​យើង​សូម​​ឲ្យ​យើង​​​​គោរព​ប្រណិប័តន៍​​ព្រះជាម្ចាស់​ដូចព្រះយេស៊ូ​បានណែនាំ។​ បេក្ខជន សិលា ចាន់ ម៉ានុត បាន​និយាយថា ជំហានទី២នេះ​ពិតជាសប្បាយ​ចិត្ត​ខ្លាំង​ដោយ​ជិត​បាន​ទទួល​អគ្គសញ្ញា​ជ្រមុជ​ទឹក​នៅ​រាត្រី​បុណ្យ​ចម្លង​ខាង​មុខ​។ លោក​ម៉ានុត​បាន​ថ្លែង​ថា៖ …

លោកអភិបាលអូលីវីយេ ត្រាស់​ហៅ​ មនុស្សពេញវ័យ ៧០ ​រូប យ៉ាង​ឱឡារឹក ​ ​​ឲ្យត្រៀមខ្លួនទទួលអគ្គសញ្ញាជ្រមុជទឹកនាពេលខាងមុខ Read More »

បងស្រី សានី​សច្ចា​និរន្តរ៍

បងស្រី តេរ៉េស អេង សានី ជាបព្វជិតា ជាតិ​កម្ពុជា​នៃ​ក្រុម​គ្រួសារ​ដូនជី​ឧបការគុណ បាន​ប្រកាស​ពាក្យ​សច្ចា​និរន្តរ៍ នៅ​ចំពោះ​មុខ​ព្រះសហគមន៍​ទាំង​មូល ក្រោម​អធិបតីភាព​លោក​អភិបាល​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ អូលីវីយេ ជ្មីតអីស្លែរ និង​បងស្រី​ម៉ារី​អង់ ដែល​ជា​ប្រធាន​ក្រុម​គ្រួសារ​ឧការគុណ​នៅ​ព័រស្យឺ នៅ​ព្រះវិហារ​ព្រះ​កុមារ​យេស៊ូ​បឹង​ទំពុន នា​ព្រឹក​ថ្ងៃ​ទី១២ ខែ​មករា ឆ្នាំ២០២០​នេះ។  លោក​អភិបាល​អូលីវីយេ​មាន​ប្រសាសន៍​រំលឹក​បងស្រី ឲ្យ​រក្សា​នូវ​ពាក្យ​សន្យា​ទាំង​បី​ឲ្យ​បាន​ខ្ជាប់​ខ្ជួន គឺ​រស់នៅ​លីវ មួយ​ជីវិត ស្តាប់​បង្គាប់ និង​រស់នៅ​​តាម​របៀប​ជា​អ្នក​ដាក់​ខ្លួន។ លោក​អភិបាល​បាន​បញ្ជាក់​ប្រាប់​ថា ព្រះជាម្ចាស់​បាន​គាំទ្រ និង​ជ្រើស​រើស​បងស្រី។ បងស្រី​ត្រូវ​​ស្ដាប់​បង្គាប់​បងស្រី​ប្រធាន ប៉ុន្តែ​ក៏​ត្រូវ​ស្ដាប់​បង្គាប់​ព្រះសហគមន៍​​ដែល​ជា​គ្រួសារ​ដ៏​ធំ​ ព្រោះ​ព្រះវិញ្ញាណ​ដ៏វិសុទ្ធ​គឺ​ស្ថិត​នៅ​ក្នុង​ព្រះសហគមន៍​ទាំង​មូល។   លោក​អភិបាល​បន្ថែម​ទៀត​ថា ការរស់​នៅ​ដាក់​ខ្លួន​ជា​អ្នក​ក្រីក្រ​ជា​រឿង​មួយ​សំខាន់​ «ដើម្បី​ធ្វើ​ដំណើរ​ជាមួយ​អ្នក​តូច​តាច ដោយ​ធ្វើ​ជា​បេះដូង​របស់​ព្រះជាម្ចាស់​ផ្ទាល់ ជា​បេះដូង​ប្រកប​ដោយ​ព្រះហឫទ័យ​ប្រណី​សន្ដោស ដែល​ជា​ព្រះ​ឧបការគុណ​របស់​ព្រះជាម្ចាស់​សម្រាប់​មនុស្ស​ឯទៀតៗ»។  លោក​អភិបាល​ក៏​បាន​ណែនាំ​ឲ្យ​បងស្រី ចេះ​ចង​សម្ពន្ធ​ជាមួយ​ប្រជាជន ដោយ​ធ្វើ​ជា​ពន្លឺ​នៅ​ក្នុង​ភាព​ងងឹត ដោយ​ចេញ​ទៅ​កន្លែង​នានា​ដើម្បី​ជួប​ជាមួយ​មនុស្ស​ឯទៀតៗ។ នៅ​ក្នុង​ពិធី បងស្រីសានី បាន​សច្ចា​ដាក់​ខ្លួន​ជា​អ្នក​ក្រីក្រ រក្សា​ព្រហ្មចារីធម៌ និង​ស្ដាប់​បង្គាប់ រួច​ប្រគល់​ពាក្យ​សច្ចា​ទៅ​កាន់​បងស្រី​ប្រធាន និង​មាន​ចុះ​ហត្ថលេខា​នៅ​លើ​តុ​អាសនៈ រួម​ជា​មួយ​ លោក​អភិបាល និង​បងស្រី​ប្រធាន​ជា​សាក្សី។  បងស្រីសានី បាន​បញ្ជាក់​ថា ជីវិត​ជា​អ្នក​បួស​សម្រាប់​បងស្រី​គឺជា​ការរស់នៅ​ និង​ឆ្លើយ​តប​ទៅ​នឹង​សេចក្ដី​ស្រឡាញ់​របស់​ព្រះជាម្ចាស់ ដោយ​ប្រកាស​ថា រស់​នៅ​ក្នុង​ជីវិត​ជា​អ្នក​បួស …

បងស្រី សានី​សច្ចា​និរន្តរ៍ Read More »

ម៉ារី ឃឹម ស៊ីយ៉ា ចូលជានូវីស ក្នុងក្រុមដូនជីកាមែល

នៅថ្ងៃទី០៩ ខែធ្នូ ព្រឹកមិញនេះ មានយុវនារីខ្មែរមួយរូបបានចូលជានូវីសក្នុងក្រុមដូនជីកាមែល ដែលមានលោកបូជាចារ្យកាង អ៊ីន ហ្គឺន យ៉ូសែបជាប្រធាននៃពិធីអភិបូជារួមជាមួយលោកបូជាចារ្យហ្វ្រង់ស្វ័រ សាវីយ៉េ ដឺម៉ុង ដោយមានអ្នកចូលរួមប្រមាណ២០នាក់ នៅអារាមបងស្រីកាមែលក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។ លោកបូជាចារ្យកាង អ៊ីន ហ្គឺន យ៉ូសែប ជាបូជាចារ្យផ្លូវវិញ្ញាណរបស់នូវីសម៉ារី ឃឹម ស៊ីយ៉ា និងជាបព្វជិតក្រុមសហជីវិនព្រះយេស៊ូមានប្រសាសន៍នៅក្នុងធម្មទេសនា ដោយអរគុណឪពុកម្តាយដែលបានយល់ព្រមឲ្យកូនបានចូលរួមក្នុងអារាមបងស្រីកាមែលនេះ និងអរគុណបងស្រីទាំងអស់ដែលបានថែរក្សាស៊ីយ៉ា និងសូមអបអរសាទរចំពោះសមាជិកថ្មីនេះ។ លោកបូជាចារ្យបន្ថែមថា ការឆ្លើយចាសរបស់ស៊ីយ៉ាគឺសំខាន់ណាស់ ដូចព្រះនាងម៉ារី។ ព្រះនាងម៉ារី ត្រូវការភាពស្អាតបរិសុទ្ធដើម្បីទទួលព្រះយេស៊ូ។  «ស៊ីយ៉ា ឬម៉ារី ត្រូវរៀនអំពីឥរិយាបទរបស់ព្រះនាងម៉ារីក្នុងពេលធ្វើជានូវីស»។  នូវីសជាដំណាក់កាលចុងបញ្ចប់នៃវគ្គសិក្សាជាអ្នកបួសក្នុងក្រុមបព្វជិតា ដែលមានរយៈ២ឆ្នាំ។ ដំណើរការសិក្សាដើម្បីក្លាយជាអ្នកបួសផ្នែកនារី ឬជាបព្វជិតា មានរយៈពេល៤ឆ្នាំ ដោយឆ្លងកាត់នូវ៣ដំណាក់កាលសំខាន់ៗ គឺអាស្ពាយរ៉ាន់ (Aspirant) ដែលមានរយៈពេល១ឆ្នាំ បន្ទាប់មកគឺ ប៉ូស្ទូឡែន (Postulant)មានរយៈពេល១ឆ្នាំ និងនូវីស (Novitiate) មានរយៈពេល២ឆ្នាំ។ លោកបូជាចារ្យបន្តថា ក្នុងដំណើរជីវិតរបស់យើង យើងមិនបានជ្រើសរើសពីព្រះជាម្ចាស់ទេ គឺព្រះអង្គដែលរើសយើង។  លោកសង្កត់ធ្ងន់ថា «បងស្រីត្រូវធ្វើតាមព្រះជាម្ចាស់មិនមែនតាមចិត្តយើងទេ។ យើងសហការគ្នាដើម្បីជួយអ្នកដទៃ និងស្រឡាញ់អ្នកដទៃ។  ពេលនេះបងស្រីបានចូលរួមដំណើរដើម្បីបម្រើព្រះសហគមន៍។   សូមយើងអធិដ្ឋានដើម្បីព្រះសហគមន៍យើង តាមគំរូព្រះនាងម៉ារី»៕

លោកអភិបាល៖ សូមព្រះសហគមន៍នីមួយៗទៅជាឪពុកម្តាយ បង្កើតបូជាចារ្យថ្មីៗ

លោកអភិបាលអូលីវីយេមានប្រថា​៖”សូមឲ្យព្រះសហគមន៍នីមួយទៅជាឪពុកម្តាយ បង្កតើបូជាចារ្យថ្មីៗ។ ដោយសារ​ព្រះសហគមន៍​យើង​ខ្វះបូជាចារ្យ​សម្រាប់សាបព្រោះ (ប្រកាសដំណឹងល្អ) ដើម្បីអប់រំ ដើម្បីដឹកនាំ និងខ្វះបូជាចារ្យ ក្នុងការថ្វាយ​សក្ការបូជា ដើម្បី​ឲ្យវត្តរបស់ព្រះយេស៊ូគ្រីស្តចូលយ៉ាងជ្រៅក្នុងដួងចិត្តរបស់យើង”។ លោកអភិបាលមានប្រសាសន៍បែបនេះ ក្នុងធម្មទេសនា នៃពិធីបុណ្យអភិបូជាអធិដ្ឋានពេញមួយយប់សម្រាប់ការត្រាស់ហៅ លើកទី៨៧ នៅព្រះសហគមន៍ភ្នំពេញថ្មី ព្រះវិហារសន្តសិលា និងសន្តប៉ូល កាលពីល្ងាចថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។ លោកអភិបាលបានបន្តលើកទឹកចិត្តគ្រីស្តបរិស័ទ ឲ្យយកចិត្តទុកដាក់ថែរក្សាលោកបូជាចារ្យដែលយើងមានក្នុងព្រះសហគមន៍។​កុំឲ្យលោក​ទៅជាអ្នក​បើកបរឡានសម្រាប់គ្រីស្តបរិស័ទ ឲ្យលោករត់ចុះឡើងសម្រាប់កិច្ចការដែលមិនត្រូវនឹងមុខងារតួនាទីរបស់លោកជាបូជាចរ្យ។​លោកថា​ដើម្បីឲ្យលោកបូជាចារ្យអាចបំពេញមុខងាររបស់លោកជាបូជាចារ្យ សម្រាប់ឲ្យកូនចៅគ្រីស្តបរិស័ទបានឃើញ​គំរូរបស់បូជាចារ្យ ហើងចង់ក្លាយជាបូជាចារ្យបម្រើព្រះសហគមន៍ដែរ។ លោកបន្តថា សូមឪពុកម្តាយជាគ្រីស្តបរិស័ទត្រូវគិតគូកុំមានកូន​សម្រាប់តែបម្រើការងារសង្គម​ប៉ុណ្ណោះ គឺមានកូន​ដើម្បីបម្រើ​ព្រះសហគមន៍​ផងដែរ។   លោកអភិបាលបញ្ជាក់បន្ថែមថា យើងបន្តអធិដ្ឋាន​ដើម្បីឲ្យមានអ្នកសាបព្រោះពិសេស គឺ “បូជាចារ្យ” ក្នុង​ព្រះសហគមន៍​យើង។​ ព្រះសហគមន៍កាតូលិកនៅប្រទេសកម្ពុជា បានរស់ឡើងវិញក្រោយរបបសម្លាប់រង្គាលដួលរលំ និងសង្គ្រាមដ៏រ៉ាំរ៉ៃ បានបញ្ចប់ នាដើមទស្សវត្ស ១៩៩០។ រហូតមកដល់ដែលពេលនេះ មានបូជាចារ្យ និងសាសនទូតជាច្រើនមកពីប្រទេសផ្សេងៗ ដើម្បីណែនាំ និងបម្រើព្រះសហគមន៍នៅក្នុងប្រទេសកម្ពុជា។​​សម្រាប់ភូមិភាគភ្នំពេញ មានបូជាចារ្យជាតិកម្ពុជាតិចតួចបំផុត​មានចំនួនតែ ៣នាក់ប៉ុណ្ណោះ។ ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ក្រោមការណែនាំរបស់លោកអភិបាលអូលីវីយេ បានបង្កើតឲ្យមានកម្មវិធីផ្សេងៗដើម្បីអប់រំ និងជួយយុវជនរិះគិតអំពីការត្រាស់ហៅរបស់ព្រះជាម្ចាស់ ដើម្បីបម្រើព្រះសហគមន៍។ ការអធិដ្ឋានពេញមួយ​យប់​ក៏ជា​កម្មវិធី​មួយ​ដើម្បី​បើកចិត្ត​គំគិតរបស់យុវជន ក្រោមឫទ្ធានុភាពរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ ឲ្យគេចេះឆ្លើយតបនឹង​ការត្រាស់របស់​ព្រះជាម្ចាស់​ក្នុង​ជិវិតជាបូជាចារ្យ។

សាសនានៅកម្ពុជារួមគ្នាផ្សព្វផ្សាយប្រឆាំងការជួញដូរមនុស្ស

កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ (១៤ សីហា ២០១៩) គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស ក្រសួង​ធម្មការ​និង​សាសនា និង​អង្គ​ការការីតាស​កម្ពុជា ដោយ​មាន​ការចូល​រួម​គាំទ្រ​ពី​ថ្នាក់​ដឹក​នាំ​សាសនា​រួម​មាន ព្រះពុទ្ធ​សាសនា ឥស្លាម​សាសនា ព្រះសហគមន៍​កាតូលិក និង គ្រីស្ទបរិស័ទ​ដំណឹង​ល្អ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​ធ្វើ​ការងារ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស​នៅ​កម្ពុជា បាន​រៀបចំ​រួម​គ្នា នូវ​វេទិកា​ជាតិ អន្តរ​សាសនា លើក​ទី​៣ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស និង​ទាស​ភាព​សម័យ​ទំនើប នៅ​មជ្ឈម​ណ្ឌល​និង​ពិពណ៌​កោះពេជ្រ  រាជធានីភ្នំពេញ។ កម្មវិធី​នេះ ប្រារព្ធ​ឡើង​ក្រោម​អធិបតី របស់​សម្តេច​ក្រឡា​ហោម ស ខេង ឧប​នាយក​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ និង​ជា​ប្រធាន​គណៈ​កម្មាធិការ​ជាតិ ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស រួម​នឹង​សាសនិក​សាសនា​ធំៗ​ទាំងបី​នៅ​កម្ពុជា​​ប្រមាណ ១៧០០អង្គ​នាក់។ តំណាង​សាសនា​នានា បាន​នាំ​គ្នា​ដង្ហែ​សារ ដោយ​ថ្មើរ​ជើងប្រមាណ​ជា​៣គីឡូម៉ែត្រ ពី​ស្តូប​មិត្តភាព​កម្ពុជា​-វៀតណាម ទៅ​កាន់​ មជ្ឈមណ្ឌលនិងពិពណ៌កោះពេជ្រជា​កន្លែង​ប្រារព្ធ​កម្មវិធី។ នៅ​ក្នុង​អង្គ​ពិធី​នោះ ឯក​ឧត្តម ហ៊ឹម ឆែម ទេស​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​ធម្មការ​និង​សាសនា មាន​ប្រសាសន៍​ថា គោលបំណង​សំខាន់​នៃ​វេទិកា​នេះ​គឺ ៖ ទី១. ដើម្បី​លើក​កម្ពស់​សារៈ​សំខាន់​នៃ​វេទិកា​អន្តរ​សាសនា នៅ​ព្រះ​រាជា​ណាចក្រកម្ពុជា ដែល​បង្ហាញ​ពី​ភាព​សុ​ខុដុម​នៃ​សាសនា​នៅ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា នាំ​មក​នូវ​សន្តិភាព​ជាតិ ការគោរព​សិទ្ធិ​មនុស្ស សេចក្តី​ថ្លៃ​ថ្នូរ …

សាសនានៅកម្ពុជារួមគ្នាផ្សព្វផ្សាយប្រឆាំងការជួញដូរមនុស្ស Read More »

ឆ្នាំ​ដំបូង​ក្នុ​ងជីវិត​ជាដូនជី​អ្នក​ស្រ​លាញ់​ឈើ​ឆ្កាង​ព្រះ​យេ​ស៊ូ​

ដូនជីវ័យក្មេង​នៃ​ក្រុម​អ្នក​ស្រលាញ់​ឈើ​ឆ្កាង​ព្រះយេស៊ូ ចំនួន​ពីររូបបាន​ថ្វាយ​ពាក្យ​សច្ចា​របស់​ខ្លួន​បន្ត​មួយ​ឆ្នាំទៀត ក្រោយ​ពីបាន​ថ្វាយ​ពាក្យ​សច្ចា​លើក​ទីមួយ កាល​ពីឆ្នាំ​២០១៨។​ បង​ស្រីតេរេសា ចាន់ រដ្ឋា នឹងបងស្រីក្លារ៉ា ពេន ហ៊ីល បាន​ថ្វាយ​ពាក្យ​សច្ចា​របស់ខ្លួន ក្នុង​ក្រុម​គ្រួសារ​អ្នក​ស្រលាញ់​ឈើ​ឆ្កាង​ព្រះយេស៊ូ ​ក្នុង​ភូមិភាគ​កំពង់​ចាម​ នៅ​ចំពោះ​មុខ​ព្រះសហគមន៍ និងបងស្រី​ប្រធាន​ក្រុម ដែល​មាន​លោក​អភិបាល​អន់​តូនី​សាមី ស៊ូសៃរាជ ជាអធិបតី។ ក្រោយ​ពីថ្វាយ​ពាក្យ​សច្ចា​លើក​ដំបូង បង​ស្រី​ទាំង​ពីរ ត្រូវ​បាន​បង​ស្រី​ប្រ​ធាន ចាត់​ឲ្យបំពេញ​កិច្ច​ក្នុង​ព្រះសហគមន៍​ផ្សេង​ពីគ្នា គឺ បង​ស្រីក្លារ៉ា ពេន ហ៊ីល ទៅ​ព្រះសហគមន៍​ស្ទឹងត្រែង ហើយ​បងស្រី​តេរេសា ចាន់ រដ្ឋា ទៅ​ព្រះសហគមន៍​នៅ​ខេត្ត​ព្រៃវែង។ រយៈ​ពេល​មួយ​ឆ្នាំ​ក្នុង​ជីវិត​ជា​ដូន​ជីកាតូលិក បង​ស្រីក្លារ៉ា ពេន ហ៊ីល បាន​ប្រាប់​អ្នក​នាំសារ​ថា ការ​រស់​នៅ​ខាង​ក្រៅ ក្រុម​ក្នុង​នាម​ជា​បងស្រី គឺខុស​គ្នា ឆ្ងាយ​ណាស់​ពីការរៀន​ក្នុងផ្ទះ​អ្នក​បួស​នៅកំពង់ចាម។ ការជឿ​ទុកចិត្ត លើ​ព្រះជាម្ចាស់​ក៏មាន​ការ​សង្ស័យ​ច្រើនណាស់​ដែរ។ ពេល​អធិដ្ឋាន​ម្នាក់ឯង ពេល​ខ្លះ​ខកខាន​ក្នុង​ការអធិដ្ឋាន​តាម​ពេល​កំណត់ ព្រោះ​តែ​កិច្ចការ​រវល់​ច្រើន​នៅ​ក្នុងដៃ។ “ខ្ញុំមាន​អារម្មណ៍ថា អធិដ្ឋាន​ដូច​ជា​មិន​បាន​ជួប​ព្រះជាម្ចាស់​ទេ។ ស្វែង​រក​ព្រះជាម្ចាស់​ពិបាក​មែន​ទែន។ ជីវិត​ខាង​វិញ្ញាណ​របស់​ខ្ញុំ​ក្នុង​មួយ​ឆ្នាំ​នេះពិបាក​បំផុត ក្នុង​ការ​ទំនាក់​ទំនង​ជាមួយ​ព្រះជាម្ចាស់។ ខ្ញុំមាន​អារម្មណ៍​ឯកោ​ជាមួយ​ព្រះជាម្ចាស់ “។ មិន​សូវ​ខុស​គ្នា​ពី​បង​ស្រី​ ពេន ហ៊ីល​ទេ …

ឆ្នាំ​ដំបូង​ក្នុ​ងជីវិត​ជាដូនជី​អ្នក​ស្រ​លាញ់​ឈើ​ឆ្កាង​ព្រះ​យេ​ស៊ូ​ Read More »

ពិធីរំលឹកមរណបុគ្គលនៅតាំងគោក

កាលពី​ថ្ងៃ​ម្សិល​មិញនេះ ព្រះសហគមន៍​កាតូលិក​កម្ពុជា​បាន​ប្រារព្ធ​កម្មវិធី​រំលឹក​វិញ្ញាណក្ខន្ធជន​រង​គ្រោះ​ និងការ​ឈឺចាប់​ពី​ឧក្រិដ្ឋកម្ម​ក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុល​ពត​ នៅ​ព្រះសហគមន៍​តាំង​គោក​ ក្នុង​ខេត្ត​កំពង់ធំ ដោយ​មាន​លោក​អភិបាល​អូលីវីយេ ជ្មីតអីស្ល៊ែរ, លោកអភិបាល​អន់តូនីសាមី ស៊ូសៃរាជ្យ, លោក​អភិបាល​អេនរីគេ ហ្វីការេដូ រួម​នឹង​បូជាចារ្យ​ អ្នកបួស និង​គ្រីស្ត​បរិស័ទជាង​២០០០នាក់​ចូលរួម។ នៅក្នុង​ធម្មទេសនា លោកអភិបាល​អូលីវីយេ មាន​ប្រសាសន៍​ថា យើង​ត្រូវ​រួម​ជាមួយ​គ្នា​ ដើម្បីទទួល​ខុស​ត្រូវនៅ​លើ​ព្រះសហគមន៍​កម្ពុជា​ ដែល​យើង​ទទួល​ជាមរតក ដើម្បីរៀបចំ​អនាគត​នៃព្រះសហគមន៍។ លោកអភិបាល​បញ្ជាក់​ទៀត​ថា ការ​ទទួល​ខុស​ត្រូវ​នោះ​ត្រូវ​​​បម្រើដូច​ព្រះយេស៊ូនៅ​ក្នុង​ព្រះសហគមន៍​ដែល​ជាផ្ទះផ្ទាល់​របស់​យើងនៅ​ក្នុង​មហា​គ្រួសារ​ ដោយ​ឲ្យ​អ្នកដទៃ​រក​ឃើញ​សេចក្តីសុខទទួល​ស្វាគមន៍ ដោយ​ញញឹម​ និង​ស្រលាញ់ ជាពិសេស​គឺ​ផ្តល់​ក្តី​សង្ឃឹម។​ លោក​អភិបាល​បាន​ប្រសាសន៍ទៅកាន់​ក្រុម​អ្នក​បួស​​ថា «ដូច្នេះ​សម្រាប់​យើង​នៅ​ថ្ងៃនេះ  យើង​ត្រូវ​នឹក​ឃើញ​ការ​ទទួល​ខុស​ត្រូវ​របស់​យើង។ ជាពេល​ដែល​យើង​នឹក​ឃើញ​ ឲ្យ​ងាប់​នូវ​ទម្លាប់​អាក្រក់ បណ្តេញ​អ្វី​ៗដែលនាំ​យើង​ឲ្យ​ទៅ​ឆ្ងាយពី​ព្រះជាម្ចាស់។ ជាពិសេស​ជា​ពេល​ដែល​ធ្វើ​ឲ្យងាប់​នូវ​វប្បធម៌​របស់​យើង​ផ្ទាល់ អំពីទស្សនៈ​​ អំពី​ពិភពលោក​ដែល​យើង​មាន ដើម្បី​បញ្ចូល​នៅ​ក្នុង​ទឹក​ដីនិង​ដើម្បី​កើត​សារជាថ្មី ដោយ​មាន​ភ្នែក​ថ្មី ដួង​ចិត្ត​ថ្មី»។ លោកអភិបាល​បញ្ជាក់ទៀតថា «ឲ្យ​យើង​មើល​ឃើញ​វប្បធម៌​របស់យើង​ជា​វប្បធម៌​ខ្មែរ ដោយ​កើត​សារជាថ្មីជាមួយប្រជារាស្ត្រដែល​អង្គុយ​នៅ​ទីនេះ ដែល​ទៅជា​ប្រជារាស្ត្រ​របស់​យើង​ផ្ទាល់»។ លោកអភិបាលក៏បានជំរុញ និងលើកទឹកចិត្តដល់យុវជន និង​គ្រីស្ត​បរិស័ទ​ទាំងអស់ឲ្យបំពេញនូវគម្រោងការនិងក្ដីសុបិនរបស់ខ្លួន និង​ត្រូវ​ចូលរួម​ប្រកាសដំណឹងល្អ។ លោក​បន្ថែម​ថា ថ្ងៃនេះ យើង​បន្ត​ស្តាប់​សំលេង​របស់​អ្នក​បម្រើ​របស់​ព្រះជាម្ចាស់​ដែល​បាន​បូជាជីវិត​​នៅ​ក្នុងអំឡុង​របប​ប៉ុល​ពត ដែល​ជា​គំរូ​នៃ​ជំនឿ​ ស្តែង​ចេញ​ដោយ​សារ​បម្រើ​ អធិដ្ឋាន​នៅ​ក្នុងភាព​ស្ងៀម​ស្ងាត់​និង​លាក់​កំបាំង។ នៅ​ក្នុង​​របប​ប្រល័យ​ពូជសាសន៍​ប៉ុល​ ពត …

ពិធីរំលឹកមរណបុគ្គលនៅតាំងគោក Read More »

ការផ្លាស់ប្តូរទីកន្លែងលោកបូជាចារ្យព្រះសហគមន៍ភូមិភាគភ្នំពេញ

លោកអភិបាល ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ អូលីវីយេ បានចេញលិខិត​ផ្លាស់ប្តូរ លោកបូជាចារ្យជំនួយ តាមមណ្ឌលសកម្មភាពព្រះសហគមន៍ នៃភូមិភាគភ្នំពេញ។ តាមលិខិតចុះថ្ងៃទី១០ ខែ ឧសភា បានបញ្ជាក់ថា​​ លោកបូជាចារ្យដែលត្រូវផ្លាស់ប្តូរទីកន្លែង និងចាត់តាំងថ្មីមានដូចជា៖ សម្រាប់ព្រះសហគមន៍មណ្ឌលសកម្មភាពភ្នំពេញខាងជើង ដែលលោក រឿងឆ័ត្រ សិរី បូជាចារ្យទទួលខុសត្រូវ។ លោក ដាវីឌ ជ័រណាស់  ជាបូជាចារ្យជំនួយ និងលោក ចន ពេង ជាបូជាចារ្យជំនួយ ដែលពេលមុនលោកជាបូជាចារ្យជំនួយនៅមណ្ឌលសកម្មភាពកំពត។ មណ្ឌលសកម្មភាពភ្នំពេញថ្មី ដែលមានលោកសួន ហង្សលីជាបូជាចារ្យទទួលខុសត្រូវ។ លោក អារុកកៃដុស ជាបូជាចារ្យជំនួយ ដែលពេលមុនលោកជាបូជាចារ្យជំនួយនៅមណ្ឌលសកម្មភាពមេគង្គ។ ព្រះសហគមន៍ត្រែងត្រយឹង ដែលពេលមុនស្ថិតក្នុងមណ្ឌលសកម្មភាពកំពង់សោម ត្រូវកាត់ចូលមកមណ្ឌលសកម្មភាពភ្នំពេញថ្មី។ ចំណែកលោក ឆាល កាលី ដែលពេលមុនជាបូជាចារ្យជំនួយនៅមណ្ឌលសកម្មភាពភ្នំពេញខាងជើង ត្រូវប្តូរជាបូជាចារ្យជំនួយ ក្នុងមណ្ឌលសកម្មភាពកំពត ដែលមានលោក យ៉ាំងលូកា ជាបូជាចារ្យទទួលខុសត្រូវ។ លោក ឃុ​ន​ អាប្រាហាំ ដែលពេលមុនជាបូជាចារ្យជំនួយនៅមណ្ឌលសកម្មភាពកំពង់សោម ត្រូវប្តូរមកបម្រើនៅមណ្ឌលសកម្មភាព មេគង្គ ។ ការផ្លាស់ប្តូរនេះចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី ១ខែកក្កដា​ឆ្នាំ២០១៩នេះតទៅ។ …

ការផ្លាស់ប្តូរទីកន្លែងលោកបូជាចារ្យព្រះសហគមន៍ភូមិភាគភ្នំពេញ Read More »

ព្រះសហគមន៍កម្ពុជាត្រូវការអ្នកបួសបន្ថែម

ក្នុង​ទិវា​នៃ​ការ​ត្រាស់​ហៅ​ដែលមាន​យុវជន​ចូលរួម​ជាង​២០០នាក់​មក​ពី​ភូមិភាគ​ទាំង​បី​ក្នុង​ព្រះសហគមន៍​កាតូលិក​ទូទាំង​ប្រទេស កាលពីថ្ងៃ​១១ និង១២ ឧសភា ២០១៩ នៅព្រះវិហារសន្តសិលា និងសន្តប៉ូល លោក​អភិបាល​អូលីវីយេ ជ្មីតអីស៊្លែរ​ មាន​ប្រសាសន៍​ថា ព្រះសហមន៍​កម្ពុជា​​ត្រូវការ​បន្ថែម​នូវ​អ្នក​បួស​ជាតិ​ខ្មែរ​ដើម្បី​បំពេញ​បេសកកម្ម​​​ប្រកាស​ដំណឹង​ល្អ​បន្ថែម​ទៀត។ ក្នុងទិវា​នេះ ព្រះសហគមន៍​បាន​រៀបចំ​ក្រោម​ប្រធានបទ “ព្រះយេស៊ូ​មាន​ព្រះជន្ម​គង់​នៅ​ជាមួយយើង”​ដើម្បី​រិះគិត​អំពី​ជីវិត​នៃ​ការ​ត្រាស់​ហៅ​ជា​បព្វជិត​បព្វជិតា។ នៅ​ក្នុង​ធម្មទេសនា​នៃ​អភិបូជា​នេះ លោក​អភិបាលអូលីវីយេ បាន​ណែនាំ​ដល់​អស់​បព្វជិត បព្វជិតា​ទាំង​អស់​ត្រូវ​ភ្ញាក់​ស្មារតី និង​ផ្ដល់​អាទិភាព​នៃ​ទិវា​ការ​ត្រាស់​ហៅ​នេះ ក្នុង​ការ​អធិដ្ឋាន​រួម​ជា​មួយ​យុវជន យុវនារី​ទាំងអស់។ លោកក៏​បាន​រំលឹក​ដល់​​ឪពុកម្ដាយ សូមឲ្យ​អធិដ្ឋាន​សម្រាប់​កូនៗ ដើម្បី​ឲ្យ​ពួក​គេ​ចាប់ផ្ដើម​ភ្ជាប់​ជា​មួយ​ព្រះយេស៊ូ ដោយ​ដឹង​ថា​ជីវិត​ដែល​យើង​ចង់​បាន​គឺ​ជីវិត​អស់​កល្បជា​និច្ច។ លោកអភិបាលអូលីវីយេ ក៏​បាន​បញ្ជាក់​ផង​ដែរថា បច្ចុប្បន្ន​នេះ​ ក្នុង​ទិវា​នៃ​ការ​ត្រាស់​ហៅ​ដែលមាន​យុវជន​ចូលរួម​ជាង​២០០នាក់​មក​ពី​ភូមិភាគ​ទាំង​បី​ក្នុង​ព្រះសហគមន៍​កាតូលិក​ទូទាំង​ប្រទេស កាលពីថ្ងៃ​១១ និង១២ ឧសភា ២០១៩ នៅព្រះវិហារសន្តសិលា និងសន្តប៉ូល លោក​អភិបាល​អូលីវីយេ ជ្មីតអីស៊្លែរ​ មាន​ប្រសាសន៍​ថា ព្រះសហមន៍​កម្ពុជា​​ត្រូវការ​បន្ថែម​នូវ​អ្នក​បួស​ជាតិ​ខ្មែរ​ដើម្បី​បំពេញ​បេសកកម្ម​​​ប្រកាស​ដំណឹង​ល្អ​បន្ថែម​ទៀត។ ក្នុងទិវា​នេះ ព្រះសហគមន៍​បាន​រៀបចំ​ក្រោម​ប្រធានបទ “ព្រះយេស៊ូ​មាន​ព្រះជន្ម​គង់​នៅ​ជាមួយយើង”​ដើម្បី​រិះគិត​អំពី​ជីវិត​នៃ​ការ​ត្រាស់​ហៅ​ជា​បព្វជិត​បព្វជិតា។ នៅ​ក្នុង​ធម្មទេសនា​នៃ​អភិបូជា​នេះ លោក​អភិបាលអូលីវីយេ បាន​ណែនាំ​ដល់​អស់​បព្វជិត បព្វជិតា​ទាំង​អស់​ត្រូវ​ភ្ញាក់​ស្មារតី និង​ផ្ដល់​អាទិភាព​នៃ​ទិវា​ការ​ត្រាស់​ហៅ​នេះ ក្នុង​ការ​អធិដ្ឋាន​រួម​ជា​មួយ​យុវជន យុវនារី​ទាំងអស់។ លោកក៏​បាន​រំលឹក​ដល់​​ឪពុកម្ដាយ សូមឲ្យ​អធិដ្ឋាន​សម្រាប់​កូនៗ ដើម្បី​ឲ្យ​ពួក​គេ​ចាប់ផ្ដើម​ភ្ជាប់​ជា​មួយ​ព្រះយេស៊ូ ដោយ​ដឹង​ថា​ជីវិត​ដែល​យើង​ចង់​បាន​គឺ​ជីវិត​អស់​កល្បជា​និច្ច។ លោកអភិបាលអូលីវីយេ ក៏​បាន​បញ្ជាក់​ផង​ដែរថា …

ព្រះសហគមន៍កម្ពុជាត្រូវការអ្នកបួសបន្ថែម Read More »

សូមបងស្រីសម្រាកក្នុងសេចក្តីសុខសាន្តរបស់ព្រះគ្រីស្ត

បងស្រី ហ្សីលប៊ែរ ម៉ាស៊ុង GILBERTE MASSON ក្នុងក្រុមបងស្រីព្រះមាលា នៅប៉ុងឌឺបូវ័រសាំង Rosaire de Pont de Beauvoisin បានទទួលមរណភាពហើយ នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែឧសភា ឆ្នាំ ២០១៩ នៅ សំប៊ែរី ប្រទេសបារាំង។បងស្រីហ្ស៊ីលប៊ែរប្រសូត នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ១៩៣៧។ បងស្រីទទួលមរណភាពក្នុងជន្មាយុ ៨២ឆ្នាំ ដោយរោគាពាធ ក្នុងអារាមរបស់បងស្រី នៅប្រទេសបារាំង។ បងស្រីបានចាប់ផ្តើមកិច្ចការការងាររបស់ខ្លួនជាមួយប្រជាជនកម្ពុជា នៅក្នុងជំរំជនភៀសខ្លួនតាមព្រំដែន កម្ពុជា-ថៃ ក្នុងនាមជាសាសនទូត។ នៅឆ្នាំ១៩៩២ បងស្រីបានបន្តបេសកកម្មនៅក្នុងប្រទេសកម្ពុជាជាមួយលោកឪពុកប៉ុងសូដ៍ ដើម្បីរៀបចំសៀវភៅអប់រំជំនឿ និងសិក្ខាសាលានានា សម្រាប់គ្រូអប់រំជំនឿនៅទូទាំងប្រទេសកម្ពុជា។ បងស្រីធ្វើការងារយ៉ាងច្រើនសម្រាបព្រះសហគមន៍កាតូលិកនៅកម្ពុជា តាមរយៈការិយាល័យអប់រំជំនឿកាតូលិក ។​ សៀវភៅអប់រំជំនឿដែលព្រះសហគមន៍ប្រើសព្វថ្ងៃសម្រាប់កិច្ចការអប់រំជំនឿ គឺជាសមិទ្ធិផលដែលចេញពីការខិតខំប្រឹងប្រែងដ៏អស្ចារ្យរបស់បងស្រី។ លោកគ្រូ ដួង សាវង់ ប្រធានការិយាល័យអប់រំជំនឿកាតូលិក ដែលជាអតីតសហការីម្នាក់របស់បងស្រីបានរៀបរាបថា បងស្រីមានគំរូជាច្រើនសម្រាប់រូបលោក គឺនៅក្នុងកាងារ បងស្រីជាមនុស្សច្បាស់លាស់​ហ្មត់ចត់ មានគោលដៅពិតប្រាកដ​ ការរៀបចំកិច្ចការអ្វីមួយសុទ្ធតែមានគំរោងការ។​  …

សូមបងស្រីសម្រាកក្នុងសេចក្តីសុខសាន្តរបស់ព្រះគ្រីស្ត Read More »

Subscribe to our newsletter

Don't miss new updates on your email