គ្រីស្តបរិស័ទចាំបាច់ធ្វើកិច្ចការមេត្តាករុណានិងអធិដ្ឋានសម្រាប់អ្នកស្លាប់
បុណ្យភ្ជុំជាពេលវេលាដែល នឹកឃើញដល់មរណបុគ្គលទាំងឡាយតាមរបៀបប្រពៃណីនៅប្រទេសកម្ពុជា ហើយសម្រាប់ព្រះសហគមន៍កាតូលិក យើងគោរពដល់វិញ្ញាណក្ខន្ធ និងនឹកដល់ជីវិតរបស់យើងដែលបានស្រឡាញ់ព្រះជាម្ចាស់និងបងប្អូនឯទៀតៗ។ នេះជាប្រសាសន៍របស់លោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២។ លោកអភិបាលមានប្រសាសន៍ទៀតថា យើងអធិដ្ឋានសម្រាប់បងប្អូនដែលស្លាប់ ដើម្បីឱ្យគេជម្រះចិត្តគំនិតរបស់គេម្ដងទៀតរហូតដល់អាចមើលឃើញព្រះជាម្ចាស់ផ្ទាល់ភ្នែក។ លោកបន្ថែមថា នៅពេលនេះ យើងក៏អធិដ្ឋានសូមព្រះអង្គថែរក្សាបងប្អូនរបស់យើងដែលទទួលមរណភាព និងលើកលែងទោសឲ្យពួកគាត់។ លោកអភិបាលរំឭកគ្រីស្តបរិស័ទទាំងអស់ឱ្យត្រៀមខ្លួនជានិច្ច ព្រោះជីវិតមិនទៀងទាត់ អាចមានជំងឺ ឬគ្រោះថ្នាក់ចរាចរណ៍ ដោយមិនដឹងជាមុន។ ប៉ុន្តែអ្វីដែលសំខាន់នោះ ពេលរស់នៅប្រចាំថ្ងៃ គឺត្រូវយកចិត្តទុកដាក់សួរសុខទុក្ខអ្នកជំងឺ អ្នកជាប់ឃុំឃាំង ផ្ដល់ម្ហូបដល់អ្នកស្រេកឃ្លាន និងឱ្យអាវទៅមនុស្សខ្លួនទទេ និងរៀបចំបុណ្យសពត្រឹមត្រូវសម្រាប់អ្នកស្លាប់ ទាំងនេះជគឺជាកិច្ចការទាំង៧នៃធម៌មេត្តាករុណាដែលគ្រីស្តបរិស័ទត្រូវតែធ្វើ។ លោកអភិបាលអូលីវីយ៉េ ដាស់តឿនគ្រីស្តបរិស័ទឱ្យ “យកចិត្តទុកដាក់ស្រឡាញ់ព្រះជាម្ចាស់និងបងប្អូនឯទៀតៗពេញមួយជីវិត” ដោយស្រលាញ់និងគោរពអ្នកដទៃ ដោយដាក់ខ្លួនជាអ្នកបម្រើជាអ្នកដែលមានសេចក្ដីស្រឡាញ់និងសុខសន្តិភាព។ នៅក្នុងឱកាសនេះដែរ លោកអភិបាលស្នើឱ្យគ្រីស្តបរិស័ទឱ្យចូលព្រះវិហារទៀងទាត់ដើម្បីឱ្យជំនឿកាន់តែមាំមួន។ កម្មវិធីបុណ្យភ្ជុំនេះ ប្រារព្ធឡើងនៅព្រះវិហារសន្តម៉ាទីន ក្នុងភូមិ២ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ លោក លេង ហុង តំណាងគណ:កម្មការនៃព្រះសហគមន៍ត្រែងត្រយឹងនិងកំពង់ស្ពឺ ថ្លែងថា ព្រះសហគមន៍មានអំណរសប្បាយនិងភាពកក់ក្តៅដោយលោកអភិបាលបានមកសួរសុខទុក្ខក្នុងឱកាសបុណ្យភ្ជុំ ជាឱកាសមួយនឹកដល់ទាំងមនុស្សរស់ និងអ្នកស្លាប់ និងទូលសូមព្រះជាម្ចាស់ប្រោសវិញ្ញាណក្ខន្ធរបស់ពួកគាត់ឱ្យបានរួមរស់ជាមួយព្រះជាម្ចាស់ និងជាពេលចួបជុំគ្នាដើម្បីធ្វើកិច្ចការធម៌មេត្តាករុណាដល់អ្នកជុំវិញខ្លួន។ ព្រះសហគមន៍ត្រែងត្រយឹង …
គ្រីស្តបរិស័ទចាំបាច់ធ្វើកិច្ចការមេត្តាករុណានិងអធិដ្ឋានសម្រាប់អ្នកស្លាប់ Read More »