យុវជនកាតូលិកភូមិភាគភ្នំពេញឈ្វេងយល់ពីយុវជន និងភាពក្រីក្រ
យុវជនកាតូលិកជាង៥០រូបមកពីមណ្ឌលសកម្មភាពទាំង៦នៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានចូលរួមសិក្ខាសាលាក្រោមប្រធានបទ “យុវជន និងភាពក្រីក្រ”នៅចុងសប្តាហ៍ មុននេះ ដែលដឹកនាំដោយការិយាល័យយុវជន ជំទង់ កុមារ និងគ្រួសារ នៅព្រះសវិហារសន្តសិលា ពោធិ៍ធំ មណ្ឌលសកម្មភាពភ្នំពេញខាងជើង ។ លោកស៊ាន់ សារឿន ប្រធានការិយាល័យយុវជន ជំទង់ កុមារ និងគ្រួសារ បានឲ្យដឹងថា សិក្ខាសាលានេះផ្ដោតទៅលើ “យុវជន និងភាពក្រីក្រ” ដែលបានបញ្ជ្រាបតាមរយៈ ការអប់រំ ទ្រព្យសម្បត្តិ និងសុខភាព។ លោកបញ្ជាក់ទៀតថា ប្រធានបទនេះសំខាន់ ព្រោះយុវជនត្រូវទទួលការអប់រំ ត្រូវមានចំណេះដឹងស្គាល់ពីស្ថានភាព ព្រះសហគមន៍ និងសង្គមដែលកំពុងតែរស់នៅ ក៏ដូចជាចំណេះដឹងផ្សេងៗដែលគេត្រូវតែមាន ព្រោះនេះជាការយល់ដឹងមួយជួយឲ្យគេមានលក្ខណៈគ្រប់គ្រាន់ក្នុងការអភិវឌ្ឍខ្លួនទៅថ្ងៃអនាគត។ លោកស៊ាន់ សារឿន បានបន្ថែមថា អង្គសិក្ខាសាលាក៏ណែនាំឲ្យសិក្ខាកាមយល់ពីការប្រើប្រាស់ទ្រព្យសម្បត្តិ ដោយឱ្យចេះប្រើដោយមានអត្ថប្រយោជន៍និងត្រឹមត្រូវ មិនប៉ះពាល់ដល់អ្នកដទៃ។ បានបានថ្លែងថា៖ «ខ្ញុំសង្ឃឹមថា តាមរយៈសិក្ខាសាលារយៈពេលពីរថ្ងៃមកនេះ អ្នកចូលរួមនឹងទទួលបានចំណេះដឹង និងបទពិសោធកាន់តែច្បាស់ថែមទៀតនូវអ្វីដែលគេគួរ និងមិនគួរធ្វើ និងអ្វីដែលជាអាទិភាពនៅក្នុងជីវិត។ ត្រូវចេះរៀបចំចិត្តគំនិត និងការរស់នៅសមស្របជាសាវ័ករបស់ព្រះយេស៊ូដែលជាគំរូនៅក្នុងការប្រកាសដំណឹងល្អ»។ លោកក៏បានផ្តាំផ្ញើឱ្យអ្នកចូលរួមចេះថែរក្សាសុខភាព ប្រុងប្រយ័ត្ន និងកុំភ័យខ្លាចជ្រុលពីមេរោគកូវីដ១៩ ដោយចេះជួយគ្នាទៅវិញទៅមកក្នុងគ្រាទុក្ខលំបាកដោយមានជំនឿរឹងមាំនិងការទទួលខុសត្រូវ។ កញ្ញា …
យុវជនកាតូលិកភូមិភាគភ្នំពេញឈ្វេងយល់ពីយុវជន និងភាពក្រីក្រ Read More »