លោកអភិបាល៖ គ្រីស្តបរិស័ទ គឺត្រូវអធិដ្ឋាន ស្រឡាញ់ និង បម្រើ

លោកអភិបាល​ព្រះសហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ​បាន​ត្រាស់ហៅ​បេក្ខជន​ចំនួន​១៨៥នាក់​ក្នុងភូមិភាគ​របស់លោក​ ក្នុងសប្តាហ៍ទី១​នៃ​រដូវ​អប់រំពិសេស ​ ដើម្បី​ឲ្យពួកគាត់​ទទួល​ពិធី​ជ្រមុជទឹក​ក្នុង​ឱកាស​បុណ្យ​ព្រះយេស៊ូមានព្រះជន្មរស់ឡើង​វិញ​ដ៏រុងរឿង​ខាង​មុខនេះ។ បេក្ខជន​ទាំងនោះ​មក​ពី​មណ្ឌល​សកម្មភាព​ចំនួន​១០ ក្នុងនោះរួមមាន ភ្នំពេញ​ខាង​ជើង ភ្នំពេញ​ខាងត្បូង ភ្នំពេញថ្មី​ តាខ្មៅ កំពត តាកែវ ព្រះសីហនុ ផ្លូវ​ដ៏វិសុទ្ធ មេគង្គ និង​បាសាក់។ កម្មវិធី​នេះ​បាន​ធ្វើ​ពេញមួយថ្ងៃ កាលពីថ្ងៃ​ទី​១៧ ខែ​កុម្ភៈ នៅ​មជ្ឈមណ្ឌល​ភ្នំពេញថ្មី នារាជធានីភ្នំពេញ ​ចាប់​ផ្តើម​ដោយមាន​សំណាក់ធម៌​ណែនាំពេញ​មួយព្រឹកពី​លោក​អភិបាល​អូលីវីយ៉េ ជ្មីតហស្លេ អំពីតួនាទី​ជាគ្រីស្តបរិស័ទ និង​កិច្ចការងារ​ដែល​ត្រូវ​អនុវត្តប្រចាំថ្ងៃ ហើយ​ពេលរសៀល​មាន​ហាត់សម និង​ពិធីត្រាស់ហៅ​យ៉ាង​ឱឡារិកពីលោកអភិបាល។ ក្នុង​សំណាក់ធម៌​នេះ លោក​អភិបាល ពន្យល់អំពី​អគ្គសញ្ញា​ជ្រមុជទឹក គឺអ្នក​ទទួល​ពិធីនេះ ទទួលដង្ហើម​ថ្មី​នៅក្នុង ព្រះវិញ្ញាណ។  លោក​ថា៖ «បងប្អូនមានសំណាង ដោយសារបានទ​ទួលបទពិសោធ​ធ្វើ​ជា​មនុស្ស​ថ្មី ដែលមានលក្ខណៈ​ដូច​ព្រះជាម្ចាស់​ដែល​ពោរពេញ​ដោយក្ដីស្រឡាញ់។» លោកអភិបាល​អូលីវីយ៉េ បាន​បង្ហាញ​ចំណុច​៣​សំខាន់ៗ ដើម្បី​អាច​ក្លាយជា​គ្រីស្តបរិស័ទ​សកម្ម​ក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ  ហើយ​ត្រូវ​ចារិក​ពាក្យទាំងនេះក្នុង​ជីវិត​ គឺ​អធិដ្ឋាន ស្រឡាញ់ និង​បម្រើ។ លោក​ថា គឺ​ត្រូវ​អធិដ្ឋាន​ដូច​ព្រះយេស៊ូ ទោះ​បី​ស្ថិត​នៅក្នុងការលំបាក សប្បាយ ឬទុក្ខព្រួយ ហើយ​ត្រូវ​អធិដ្ឋាន​ដោយ​មាន​ពេលកំណត់​​ទាក់់​ទង​ជា​មួយ​ព្រះជាម្ចាស់ជានិច្ច។ អធិដ្ឋាន​ដូច​ព្រះនាង​ម៉ារី ដោយ​អធិដ្ឋានក្នុង​ចិត្ត និង អរគុណព្រះជាម្ចាស់ជានិច្ច។ អធិដ្ឋាន​ដោយ​ថ្វាយបង្គំ​ដូច​ពួកហោរាចារ្យ …

លោកអភិបាល៖ គ្រីស្តបរិស័ទ គឺត្រូវអធិដ្ឋាន ស្រឡាញ់ និង បម្រើ Read More »