Month: October 2021

លោកអភិបាលអូលីវីយ៉េបើកសន្និបាតព្រះសហគមន៍សកលសម្រាប់ភូមិភាគ

តបតាមការអញ្ជើញរបស់សម្តេចប៉ាបហ្វ្រង់ស៊ីស្កូ សម្រាប់សន្និបាតព្រះសហគមន៍សកលដែលធ្វើឡើងសម្រាប់ឆ្នាំ២០២១-២០២៣ ក្រោមប្រធានបទ «យើងជាព្រះសហគមន៍ធ្វើដំណើរជាមួយគ្នា ជាធ្លុងតែមួយ ចូលរួមប្រកាសដំណឹងល្អ» លោកអភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានរៀបចំបើកកម្មវិធីនេះ កាលពីថ្ងៃទី ១៧ តុលា ២០២១ ដោយមានអ្នកតំណាងព្រះសហគមន៍ តំណាងការិយាល័យព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និងអង្គការការីតាសដែលជាតំណាងធម៌មេត្តាករុណារបស់ព្រះសហគមន៍សរុបជាង៤០នាក់ចូលរួម។  ក្នុងអង្គពិធីបើក ដោយមានអភិបូជា លោកអភិបាលអូលីវីយ៉េ  ជ្មិតហស្លេ  អភិបាលនៃព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញបានរំលឹកអំពីពាក្យជាធ្លុងតែមួយសម្រាប់ព្រះសហគមន៍ ដោយមានប្រសាសន៍ថា ព្រះសហគមន៍មានអ្នកដឹកនាំមួយរូប គឺព្រះយេស៊ូ ហើយក្នុងនាមព្រះយេស៊ូយើងជាព្រះសហគមន៍ ជាគ្រួសារមួយ យើងត្រូវជួយគ្នាទៅវិញទៅមក រួមដំណើរជាមួយគ្នា និងធ្វើឲ្យគ្រួសារនេះ មានជីវិត។ 

អភិបូជា​បើក​សន្និបាត​ព្រះសហគមន៍​កាតូលិក ពី​ព្រះសហគមន៍​សន្ត​សិលា និង​សន្ត​ប៉ូល ភ្នំពេញ​ថ្មី ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០២១ “យើង​ជា​ឧបករណ៍​នៃ​ការ​សង្រ្គោះ”

បង​ប្អូន​ជា​ទី​ស្រឡាញ់ នៅ​ពេល​យើង​បាន​ឃើញ​ផ្ទាំង​ប៉ាណូ​ដ៏​ធំ​នេះ ណែនាំ​ឱ្យ​យើង​នឹក​ឃើញ​ដល់​ជីវិត​ព្រះសហគមន៍​មុន​កូវីដ-១៩។ ដោយសារ ជួន​កាល​ការ​ចង​ចាំ​របស់​យើង​ខ្លី​បន្តិច ដូច្នេះ​យើង​នឹក​ឃើញ​នៅ​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២០ យើង​នៅ​ទី​នេះ​ដើម្បី​ធ្វើ​ជំហាន​ទី​២។ ក្រោយ​ពេល​យើង​ទទួល​ដំណឹង​ថា មាន​កូវីដ-១៩​កំពុង​ផ្ទុះ​នៅ​ក្នុង​សហគមន៍ ដូច្នេះ​នៅ​ពេល​នោះ​យើង​បាន​សង្ខេប​ពិធី​ជំហាន​ទី​២ ដើម្បី​ឱ្យ​បង​ប្អូន​វិល​ទៅ​តាម​កន្លែង​របស់​ខ្លួន​វិញ​ភ្លាមៗ។ រហូត​មក​ដល់​ថ្ងៃ​នេះ យើង​ពោរពេញ​ដោយ​អំណរ​សប្បាយ​ដោយសារ​យើង​ឆ្លៀត​ឱកាស ដើម្បី​បើក​សន្និបាត​ព្រះសហគមន៍​កាតូលិក ២០២១-២០២៣ នៅ​មណ្ឌល​សកម្មភាព​ភ្នំពេញ​ថ្មី។ ថ្ងៃ​នេះ ជា​មហា​គ្រួសារ​នៃ​ព្រះសហគមន៍​ដែល​កំពុង​ជួប​ជុំ​គ្នា ដើម្បី​ធ្វើ​ដំណើរ​ជា​មួយ​គ្នា ប្រសិន​បើ​បង​ប្អូន​មើល​រូប​ភាព​អាច​រក​ឃើញ​សកម្មភាព​តាម​មណ្ឌល​សកម្មភាព​នីមួយៗ សកម្មភាព​តាម​ការិយាល័យ​នីមួយៗ។ កន្លែង​ដែល​យើង​មាន​នៅ​ក្នុង​ភូមិភាគ បព្វជិត​បព្វជីតា ទេវ​វិទ្យាល័យ មណ្ឌល​និស្សិត នេះ​ជា​ជីវិត​របស់​យើង យើង​ដឹង​ថា​ជីវិត​ត្រូវ​តែ​បន្ត យើង​ជា​មហា​គ្រួសារ​នៅ​ក្នុង​ព្រះសហគមន៍។ នេះ​ជា​ឱកាស​មួយ ដើម្បី​ចូល​រួម​ជា​មួយ​ព្រះសហគមន៍​សកល ដោយសារ​ភូមិ​ភាគ​ភ្នំពេញ​មិន​មែន​ជា​ភូមិ​ភាគ​ឯកោ យើង​នៅ​ជា​មួយ​បាត់ដំបង​និង​កំពង់ចាម។ ព្រះសហគមន៍​កាតូលិក​កម្ពុជា​មិន​មែន​ជា​ព្រះសហគមន៍​ឯកោ គឺ​យើង​នៅ​ជា​មួយ​ប្រទេស​ឡាវ។ ព្រះសហគមន៍​ឡាវ-កម្ពុជា​មិន​មែន​ជា​ព្រះសហគមន៍​ឯកោ យើង​នៅ​ក្នុង​សមាគមន៍​លោក​អភិបាល​ក្នុង​ទី្វប​អាស៊ី (FABC)។ ព្រះសហគមន៍​កាតូលិក​ក្នុង​ទ្វីប​អាស៊ី​មិន​មែន​ឯកោ យើង​នៅ​ជា​មួយ​ព្រះសហគមន៍​ក្នុង​ទ្វីប​ទាំង​ប្រាំ​ដែល​មាន​ព្រះសហគមន៍​កាតូលិក។ ព្រះសហគមន៍​កាតូលិក​ទាំង​មូល មាន​គ្រូ​គង្វាល​ដ៏​សប្បុរស គឺ​សម្តេច​ប៉ាប ហ្វ្រង់ស៊ីស្កូ ដែល​សប្តាហ៍​មុន​បាន​បើក​ឱ្យ​ព្រះសហគមន៍​ទាំង​អស់​ធ្វើ​ដំណើរ​រួម​ជា​មួយ​គ្នា​នៅ​ក្នុង​ពិភព​លោក នៅ​តាម​តំបន់ និង​នៅ​តាម​ភូមិភាគ​នីមួយៗ ក៏​ដូច​ជា​នៅ​តាម​ព្រះសហគមន៍​តូចៗ​របស់​យើង​នីមួយៗ​ដែរ។ តើ​យើង​ធ្វើ​ដំណើរ​ជា​មួយ​គ្នា​ដើម្បី​អ្វី? នេះ​ជា​ចំណុច​មួយ​ដែល​យើង​បាន​ឃើញ​គឺ​ដើម្បី​ប្រកាស​ដំណឹង​ល្អ។ នេះ​ជា​បេសកកម្ម ដែល​យើង​ជា​គ្រីស្ត​បរិស័ទ​បាន​ទទួល​ពី​ថ្ងៃ​ដែល​យើង​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក យើង​ដឹង​ហើយ​ថា​យើង​ជា​បូជាចារ្យ យើង​ជា​ព្រះមហាក្សត្រ …

អភិបូជា​បើក​សន្និបាត​ព្រះសហគមន៍​កាតូលិក ពី​ព្រះសហគមន៍​សន្ត​សិលា និង​សន្ត​ប៉ូល ភ្នំពេញ​ថ្មី ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០២១ “យើង​ជា​ឧបករណ៍​នៃ​ការ​សង្រ្គោះ” Read More »

អភិបូជា​បើក​ឆ្នាំ​សិក្សា​ថ្មី​របស់​ទេវ​វិទ្យាល័យ សន្ត​យ៉ូហាន​ម៉ារី​វីយ៉ាណេ ភ្នំពេញ​ថ្មី ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០២១ “ធ្វើ​ជា​ទូត​របស់​ព្រះគ្រីស្ត”

បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ ដែល​យើង​បើក​ឆ្នាំ​សិក្សា​ថ្មី​របស់​ទេវ​វិទ្យាល័យ សន្ត​យ៉ូហាន​ម៉ារី​វីយ៉ាណេ យើង​បាន​ទទួល​ដំណឹង​ល្អ​ដែល​បំភ្លឺ​យើង​មែន​ទែន។ ជា​ពិសេស​ថ្ងៃ​នេះ យើង​សប្បាយ​ចិត្ត​ស្តាប់​លោក​ប៉ូល​ដែល​និយាយ​ថា “បង​ប្អូន​ជា​ទី​ស្រឡាញ់ ខ្ញុំ​មិន​ខ្មាស់​នឹង​ប្រកាស​ដំណឹង​ល្អ​ទេ ព្រោះ​ដំណឹង​ល្អ​នេះ​ជា​ឫទ្ធានុភាព​របស់​ព្រះជាម្ចាស់ សម្រាប់​សង្រ្គោះ​អស់​អ្នក​ដែល​ជឿ​សង្ឃឹម​លើ​ព្រះអង្គ គឺ​មុន​ដំបូង​សាសន៍​យូដា បន្ទាប់​មក​សាសន៍​ក្រិច” ហើយ​បន្ត​មក​ទៀត​ជន​ជាតិ​ខ្មែរ។ ហេតុ​នេះ​ហើយ យើង​បាន​ចូល​នៅ​ក្នុង​ទី​ជម្រៅ​នៃ​បេសកកម្ម​របស់​យើង ជា​ពិសេស​នៅ​ក្នុង​ខែ​តុលា​នេះ ជា​ខែ​ដែល​យើង​ត្រូវ​អធិដ្ឋាន​ដើម្បី​ឱ្យ​ព្រះសហគមន៍​យក​ចិត្ត​ទុក​ដាក់​ថែម​ទៀត ក្នុង​ការ​ប្រកាស​ដំណឹង​ល្អ។ ប៉ុន្តែ ការ​ប្រកាស​ដំណឹង​ល្អ​ណែនាំ​ឱ្យ​យើង​ត្រូវ​តែ​មើល​ឃើញ អ្វីៗ​ដែល​ភ្នែក​របស់​យើង​ទូទៅ​មើល​មិន​ឃើញ។ នៅ​ក្នុង​ទំនុក​តម្កើង “ផ្ទៃ​មេឃ​ថ្លាថ្លែង រុងរឿង​ស្ញប់ស្ញែង របស់​ព្រះម្ចាស់ អាកាស​វេហាស៍ ក៏​បាន​ប្រកាស ពី​ស្នាព្រះហស្ត របស់​ព្រះអង្គ”។ ប្រសិន​បើ យើង​ចេះ​បើក​ភ្នែក​យើង​អាច​មើល​ឃើញ​យ៉ាង​ជាក់​ស្តែង អំពី​វត្ត​មាន​របស់​ព្រះជាម្ចាស់​នៅ​ក្នុង​ជីវិត​របស់​យើង​ប្រចាំ។ តាមរយៈ​អាកាស​វេហាស៍ តាមរយៈ​អ្វីៗ​ដែល​ព្រះជាម្ចាស់​បាន​បង្កើត តាម​ស្នាដៃ​របស់​ព្រះអង្គ​នៅ​កន្លែង​នីមួយៗ នៅ​ក្នុង​ជីវិត​របស់​យើង​ប្រចាំ។ ប៉ុន្តែ ប្រហែល​ជា​ពេល​វេលា​ដើម្បី​សួរ​ខ្លួន​ឯង​ដែរ តើ​យើង​បាន​មើល​ឃើញ​សញ្ញា​សម្គាល់​នៃ​វត្តមាន​របស់​ព្រះជាម្ចាស់ នៅ​ក្នុង​ពិភព​លោក នៅ​ក្នុង​ជីវិត​របស់​យើង​ឬ​ទេ? តើ​យើង​ធ្វើ​ដូច​ម្តេច​ដើម្បី​ណែនាំ​ឱ្យ​បង​ប្អូន​ឯទៀតៗ អាច​មើល​ឃើញ​វត្តមាន​របស់​ព្រះជាម្ចាស់​នៅ​ក្នុង​ពិភព​របស់​យើង​បច្ចុប្បន្ន​នេះ និង​ស្នាព្រះហស្ត​របស់​ព្រះអង្គ​នៅ​ក្នុង​ពិភព​លោក​សព្វ​ថ្ងៃ​ដែរ? “ដោយសារ​ខ្ញុំ​មិន​ខ្មាស់​នឹង​ប្រកាស​ដំណឹង​ល្អ​ទេ ព្រោះ​ដំណឹង​ល្អ​នេះ​ជា​ឫទ្ធានុភាព​របស់​ព្រះជាម្ចាស់ សម្រាប់​សង្រ្គោះ​អស់​អ្នក​ដែល​ជឿ​សង្ឃឹម​លើ​ព្រះអង្គ”។ គោល​ដៅ​នៃ​ជីវិត​របស់​យើង​គឺ​ហ្នឹង មនុស្ស​សុចរិត​ដោយសារ​ជំនឿ​យើង​មាន​ជីវិត យើង​ចង់​មាន​ជីវិត ជីវិត​របស់​យើង​យើង​អាច​ទទួល​នៅ​ក្នុង​ជំនឿ​ទៅ​លើ​ព្រះអង្គ​តែ​ម្តង។ បង​ប្អូន​ជា​ទី​ស្រឡាញ់ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ដែល​យើង​រស់​នៅ​ក្នុង​បរិយាកាស​នៃ​ជំងឺ​កូវីដ-១៩ ខ្ញុំ​គិត​ថា​សម្រាប់​កូន​សិស្ស​លោក​អភិបាល​ក៏​ជា​ពេល​វេលា​មួយ​ដើម្បី​គិត​ពិចារណា​ដែរ។ …

អភិបូជា​បើក​ឆ្នាំ​សិក្សា​ថ្មី​របស់​ទេវ​វិទ្យាល័យ សន្ត​យ៉ូហាន​ម៉ារី​វីយ៉ាណេ ភ្នំពេញ​ថ្មី ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០២១ “ធ្វើ​ជា​ទូត​របស់​ព្រះគ្រីស្ត” Read More »

អភិបូជា​អាទិត្យទី២៨​នៃ​រដូវ​ធម្មតា ពី​ព្រះសហគមន៍​សន្តី​តេរេសា​នៃ​ព្រះកុមារ​យេស៊ូ ព្រៃកប្បាស ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ​២០២១ “តើ​ត្រូវ​ធ្វើ​ដូច​ម្តេច​ដើម្បី​ទទួល​ជីវិត​អស់​កល្ប​ជានិច្ច?”

“លោក​គ្រូ​ដ៏​សប្បុរស​អើយ តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ឱ្យ​បាន​ទទួល​ជីវិត​អស់​កល្ប​ជានិច្ច​ទុក​ជា​មរតក?” បង​ប្អូន​ជា​ទី​ស្រឡាញ់ សំណួរ​ដែល​យើង​បាន​ស្តាប់​ថ្ងៃ​នេះ ជា​សំណួរ​ដែល​ណែនាំ​ឱ្យ​យើង​ចូល​ក្នុង​រឿង​ដ៏​មាន​សារៈ​សំខាន់​បំផុត នៃ​ជីវិត​របស់​យើង​លើ​ផែន​ដី​នេះ។ គោល​ដៅ​នៃ​ជីវិត​យើង អនាគត​នៃ​ជីវិត​យើង ផ្លូវ​នៃ​ជីវិត​យើង​ទៅ​ដល់​ណា។ បុរស​ម្នាក់​ដែល​បាន​សួរ​ទៅ​ព្រះយេស៊ូ​ថា តើ​ត្រូវ​ធ្វើ​ដូច​ម្តេច​ដើម្បី​ទទួល​ជីវិត​អស់​កល្ប​ជានិច្ច​ទុក​ជា​មរតក? ណែនាំ​ឱ្យ​យើង​យល់​ថា អនាគត​របស់​យើង គោល​ដៅ​នៃ​ជីវិត​របស់​យើង​គឺ​ទទួល​ជីវិត​អស់​កល្ប​ជានិច្ច​ទុក​ជា​មរតក។ នេះ​ជា​សំណួរ​ដែល​ត្រូវ​តែ​ណែនាំ​ឱ្យ​យើង​គិត​ពិចារណា ជា​ពិសេស​ពី​ប៉ុន្មាន​ខែ​ដែល​យើង​ភ្ជាប់​ជា​មួយ​កូវីដ-១៩។ យើង​បាន​ឃើញ ទាំង​នៅ​ប្រទេស​កម្ពុជា​ទាំង​នៅ​ក្នុង​ពិភព​លោក មាន​ជាង​៤​លាន​កន្លះ​ដែល​បាន​ទទួល​មរណៈភាព​ដោយសារ​ជំងឺ​កូវីដ-១៩។ ពេល​យើង​បាន​ឃើញ​មាន​កូន​ក្មេង អ្នក​ជំងឺ​ដែល​ក្មេងៗ អ្នក​ខ្វះ​ម្ហូប​អាហារ អ្នក​ខ្វះ​គ្រូ​ពេទ្យ​ដើម្បី​ព្យាបាល ឬ​ដោយសារ​សង្រ្គាម ដែល​បណ្តាល​ឱ្យ​ពួក​គេ​ទទួល​មរណៈភាព​មុន​អាយុ។ ណែនាំ​ឱ្យ​យើង​ត្រូវ​តែ​យល់ សំណួរ​នេះ​មិន​មែន​ជា​សំណួរ​សម្រាប់​ចាស់ៗ សំណួរ​នេះ​មិន​មែន​សម្រាប់​មនុស្ស​ដែល​កំពុង​រស់​នៅ​នៅ​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​នៃ​ជីវិត​ផ្ទាល់​ខ្លួន ដោយសារ​ជិត​ផុត​អាយុ សំណួរ​នេះ​ជា​សំណួរ​សម្រាប់​យើង​ទាំង​អស់​គ្នា។ ពី​ថ្ងៃ​ដែល​យើង​បាន​ទទួល​អគ្គ​សញ្ញា​ជ្រមុជ​ទឹក យើង​បាន​សុំ​ជំនឿ​ដើម្បី​ទទួល​ជីវិត​អស់​កល្ប​ជានិច្ច​។ សំណួរ​ដែល​មាន​ថ្ងៃ​នេះ​សម្រាប់​យើង តើ​យើង​ធ្វើ​ដូច​ម្តេច​ដើម្បី​ទទួល​ជីវិត​អស់​កល្ប​ជានិច្ច? យើង​មិន​ទុក​សំណួរ​នេះ​សម្រាប់​ចាស់​ជរា។ តាម​ពិត នៅ​ក្នុង​ព្រះសហគមន៍​កាតូលិក​របស់​យើង យើង​បាន​ឃើញ​ទាំង​ក្មេងៗ ទាំង​យុវជន​យុវនារី ទាំង​មនុស្ស​ពេញ​វ័យ ដែល​បាន​ចូល​អភិបូជា​ជា​រៀង​រាល់​អាទិត្យ ដែល​ស្តាប់​ព្រះបន្ទូល​ជា​រៀង​រាល់​អាទិត្យ។ ជា​ព្រះបន្ទូល​ដ៏​មាន​ជីវិត ដូច​យើង​បាន​ស្តាប់​នៅ​ក្នុង​អត្ថបទ​ទី​២​ថ្ងៃ​នេះ “ជា​ព្រះបន្ទូល​ដ៏​មាន​ជីវិត ដែល​មុត​ជាង​ដាវ​មុខ​ពីរ”។ ព្រះបន្ទូល​ដែល​ណែនាំ​ឱ្យ​យើង​ភ្ញាក់​ស្មារតី​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ហេតុ​នេះ​ហើយ​ជំនឿ​របស់​យើង សាសនា​របស់​យើង​មិន​ទុក​សម្រាប់​ចាស់ៗ ដែល​ចង់​ធ្វើ​បុណ្យ​នៅ​ក្នុង​ជីវិត​ចុង​ក្រោយ​របស់​គាត់​ផ្ទាល់។ ផ្ទុយ​ទៅ​វិញ ជា​សាសនា​ដែល​ចូល​នៅ​ក្នុង​ជីវិត​របស់​យើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដើម្បី​ណែនាំ​ឱ្យ​យើង​គិត​ពិចារណា មូល​ហេតុ​អ្វី​ខ្ញុំ​ដើរ​តាម​ព្រះយេស៊ូ? មូល​ហេតុ​អ្វី​ខ្ញុំ​បាន​ចូល​នៅ​ក្នុង​ព្រះសហគមន៍? …

អភិបូជា​អាទិត្យទី២៨​នៃ​រដូវ​ធម្មតា ពី​ព្រះសហគមន៍​សន្តី​តេរេសា​នៃ​ព្រះកុមារ​យេស៊ូ ព្រៃកប្បាស ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ​២០២១ “តើ​ត្រូវ​ធ្វើ​ដូច​ម្តេច​ដើម្បី​ទទួល​ជីវិត​អស់​កល្ប​ជានិច្ច?” Read More »

អាទិត្យទី២៨នៃរដូវធម្មតាឆ្នាំខ

យុវបុរសម្នាក់បានសួរព្រះយេស៊ូថា៖តើត្រូវធ្វើយ៉ាងដូចម្តេច ដើម្បីឲ្យបានជីវិតអស់កល្បជានិច្ចទុកជាមរតក?ព្រះយេស៊ូបានពន្យល់គាត់ថា៖ទីមួយ គឺមានតែព្រះជាម្ចាស់ទេដែលសប្បុរស។ទីពីរ គឺត្រូវធ្វើតាមវិន័យផ្សេងៗ។ទីបី គឺទៅលក់ទ្រព្យសម្បត្តិហើយចែកទានដល់អ្នកក្រីក្រ និងដើរតាមព្រះអង្គ។ សំណួររបស់យុវបុរសនោះ ក៏ជាសំណួររបស់យើងគ្រប់គ្នាដែរ។តើនរណាមិនចង់បានជីវិតអស់កល្បជានិច្ច?តើត្រូវធ្វើអ្វីខ្លះដើម្បីបានជីវិតនេះ?ជីវិតអស់កល្បជានិច្ចនេះ​ គ្មានមនុស្សណាម្នាក់អាចយកវាបានដោយកម្លាំងខ្លួនឯងនោះឡើយ ព្រោះវាជាអំណោយរបស់ព្រះជាម្ចាស់ដោយឥតគិតថ្លៃ គ្មានព្រះជាម្ចាស់ជីវិតមនុស្សយើងដូចជាទទេ។ ហេតុនេះដើម្បីរស់នៅអោយបានសមរម្យ​ជាសាវ័ករបស់ព្រះអង្គ អ្វីៗទាំងអស់ដែលយើងមាន អំពើល្អទាំងអស់ដែលយើងបានធ្វើ បើគ្មានព្រះយេស៊ូគង់នៅជាមួយទេ ខ្លួនយើងហាក់ដូចជាគ្មានអ្វីនៅសល់សោះ។ ចូលក្នុងជីវិតអស់កល្បជានិច្ច គឺចូលទៅក្នុងព្រះរាជ្យព្រះជាម្ចាស់ មនុស្សធ្វើមិនកើតទេ ប៉ុន្តែព្រះអង្គអាចធ្វើគ្រប់កិច្ចការទាំងអស់បាន។ ព្រះបន្ទូលនៅថ្ងៃនេះ ចង់ដាស់ស្មារតីយើងឲ្យភ្ញាក់ឡើង ដើម្បីគិតពិចារណាអំពីទង្វើរបស់យើង តើយើងបានធ្វើអ្វីដើម្បីទទួលជីវិតអស់កល្បជានិច្ច? អ្វីដែលព្រះយេស៊ូសុំឲ្យយើងធ្វើនៅថ្ងៃនេះគឺ ប្រាថ្នាចង់ឲ្យយើងដើរតាមព្រះអង្គ។ ព្រះយេស៊ូចង់ប្រទានឲ្យយើងមានសេរីភាពពិតប្រាកដ និងជីវិតអស់កល្បជានិច្ច។អាម៉ែន៕ ប្រភព៖ Sopheap Chin (អ្នក​រាយការណ៍​ព័ត៌មាន​ពី​ព្រះ​សហគមន៍​កាតូលិក​ភូមិភាគ​ភ្នំពេញ ក្នុង​មណ្ឌល​សកម្មភាព​ភ្នំពេញ​ថ្មី)

ភូមិភាគភ្នំពេញ​ផ្អាក​អភិបូជា​បុណ្យ​ភ្ជុំ

លោកអភិបាលព្រះសហគមន៍កាតូលិកអូលីវីយ៉េ ជ្មិតហស្លេ បានសម្រេចឲ្យភូមិភាគភ្នំពេញដែលស្ថិតក្នុងដែនគ្រប់គ្រងរបស់លោក ផ្អាកការប្រារព្ធពិធីបុណ្យអភិបូជាសម្រាប់បុណ្យភ្ជុំ ប៉ុន្តែនឹងរៀបចំកម្មវិធីនេះ តាមប្រតិទិនរបស់ព្រះសហគមន៍សកលវិញ។ ក្នុងលិខិតដែលចុះផ្សាយនៅថ្ងៃនេះ លោកអភិបាលអូលីវីយ៉េបានសរសេរថា ដោយសារស្ថានភាពជាក់ស្តែងនៅក្នុងព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ជាពិសេសនៅរាជធានីភ្នំពេញ មណ្ឌលសកម្មភាពទន្លេបាសាក់ និងខេត្តតាកែវ អាជ្ញាធរមូលដ្ឋាន បានស្នើសុំឲ្យផ្អាកការជួបជុំក្នុងព្រះវិហារ។  ហើយយោងទៅតាមការស្នើសុំនេះ ព្រះសហគមន៍នឹងគ្មានអភិបូជា បុណ្យភ្ជុំបិណ្ឌ សម្រាប់មរណបុគ្គលទាំងឡាយនៅថ្ងៃទី ៦-៧ ខែតុលាឆ្នាំ ២០២១ ខាងមុខនេះទេ។  លិខិតដដែលនេះ បានបញ្ជាក់ថា ព្រះសហគមន៍នឹងប្រារព្ធបុណ្យនោះ តាមប្រតិទិនរបស់ព្រះសហគមន៍កាតូលិកសកល គឺនៅថ្ងៃទី១ ខែវិច្ឆិកា ធ្វើបុណ្យសម្រាប់សន្តបុគ្គលទាំងឡាយ និងថ្ងៃទី ២ ខែវិច្ឆិកា បុណ្យអភិបូជាសម្រាប់វិញ្ញាណក្ខន្ធមរណបុគ្គលទាំងឡាយ។ លោកអភិបាលអូលីវីយ៉េបានអនុញ្ញាតឲ្យព្រះសហគមន៍ អាចធ្វើបុណ្យនៅថ្ងៃទី៣១ ខែតុលានេះបានដែរ សម្រាប់វិញ្ញាណក្ខន្ធមរណបុគ្គល។ លោកអភិបាលក៏បានក្រើនរំលឹកដល់គ្រីស្តបរិស័ទទាំងអស់ឲ្យប្រើប្រាស់វិធានការបីកុំបីការពារឲ្យបានខ្ជាប់ខ្ជួនផងដែរ៕

អភិបូជា​សន្ត​មីកាអែល កាព្រីអែល និង​រ៉ាហ្វាអែល ជា​អគ្គ​ទេវ​ទូត ពី​ព្រះសហគមន៍​សន្តី​ម៉ារី​ញញឹម ចំការទៀង ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០២១ “ទេវ​ទូត​បាន​ជួយ​ថែរក្សា​យើង”

បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ ដែល​ព្រះសហគមន៍​ឱ្យ​យើង​គោរព​អគ្គ​ទេវ​ទូត​ដែល​មាន សន្ត​មីកាអែល ដែល​ជា​ស្តេច​នៃ​ទេវ​ទូត​ទាំង​ឡាយ។ ដូច​យើង​បាន​ស្តាប់​នៅ​ក្នុង​អត្ថបទ​ទី​១ មីកាអែល​ដែល​បាន​យក​ឈ្នះ​មារ​សាតាំង​ឱ្យ​ចេញ​ពី​ស្ថាន​បរម​សុខ ដើម្បី​ឱ្យ​មារ​សាតាំង​ឈប់​រំខាន​មនុស្ស​លោក និង​ណែនាំ​ឱ្យ​មនុស្ស​វង្វេង​ត​ទៅ​ទៀត។ ថ្ងៃ​នេះ​យើង​គោរព​សន្ត​កាព្រីអែល ដែល​ជា​អគ្គ​ទេវ​ទូត​របស់​ព្រះជាម្ចាស់ ដោយ​បាន​ណែនាំ​ព្រះបន្ទូល​របស់​ព្រះអង្គ។ ជា​ពិសេស​ដល់​ព្រះនាង​ម៉ារី ឱ្យ​ធ្វើ​ជា​មាតា​របស់​ព្រះជាម្ចាស់ ឱ្យ​ធ្វើ​ជា​មាតា​របស់​ព្រះយេស៊ូ។ យើង​មាន​សន្ត​រ៉ាហ្វាអែល ដែល​ជា​អគ្គ​ទេវ​ទូត​មួយ​រូប​ដែល​ថ្លែង​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់ ដែល​ជា​ព្រះអង្គ​ម្ចាស់​នៃ​ក្រុម​ទេវ​ទូត​ទាំង​ឡាយ។ ដូច្នេះ ថ្ងៃ​នេះ​យើង​មើល​ឃើញ​ថា​ព្រះយេស៊ូ​បាន​ណែនាំ​ឱ្យ​យើង​ស្គាល់​ដល់​ក្រុម​ទេវ​ទូត ព្រះអង្គ​មាន​ព្រះបន្ទូល​ថា “ខ្ញុំ​សូម​ប្រាប់​អ្នក​រាល់​គ្នា​ឱ្យ​ដឹង​ច្បាស់​ថា អ្នក​រាល់​គ្នា​នឹង​ឃើញ​ផ្ទៃ​មេឃ​បើក​ចំហ ហើយ​មាន​ពួក​ទេវ​ទូត​របស់​ព្រះជាម្ចាស់​ចុះ​ឡើង​ពី​លើ​បុត្រ​មនុស្ស”។ នៅ​ក្នុង​ប្រពៃណី​កាតូលិក ទេវ​ទូត​បាន​ជួយ​ថែរក្សា​ការពារ​យើង រៀងៗ​ខ្លួន​យើង​មាន​ទេវ​ទូត​មួយ​រូប​ដែល​ការពារ​ថែរក្សា​យើង​។ នៅ​ក្នុង​ចំណោម​មីកាអែល កាព្រីអែល និង​រ៉ាហ្វាអែល ជា​ទេវ​ទូត​ដែល​ថ្លែង​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ឱ្យ​យើង​ស្តាប់​ឮ ដើម្បី​ឱ្យ​យើង​ធ្វើ​តាម​ព្រះហឫទ័យ​របស់​ព្រះអង្គ​ម្ចាស់​ជានិច្ច។ ដូច្នេះ ថ្ងៃ​នេះ​យើង​អធិដ្ឋាន​ដើម្បី​ឱ្យ​ក្រុម​ទេវទូត ជា​ពិសេស​មីកាអែល កាព្រីអែល និង​រ៉ាហ្វាអែល ថែរក្សា​ជីវិត​របស់​យើង ថែរក្សា​ពិភព​របស់​យើង។ ឱ្យ​យើង​រួម​គ្នា​យក​ឈ្នះ​សង្រ្គាម យក​ឈ្នះ​អំពើ​អាក្រក់ ជា​ពិសេស​យក​ឈ្នះ​ជំងឺ​កូវីដ-១៩ ដើម្បី​ឱ្យ​ជីវិត​របស់​យើង​អាច​ទៅ​ជា​ជីវិត​ដែល​ពោរ​ពេញ​ដោយ​សិរី​រុងរឿង​នៅ​ក្នុង​ពន្លឺ​របស់​ព្រះយេស៊ូ​គ្រីស្ត។ អាម៉ែន៕ + លោក​អភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាល​ព្រះសហគមន៍​កាតូលិក​កម្ពុជា ភូមិភាគ​ភ្នំពេញ

Subscribe to our newsletter

Don't miss new updates on your email