Month: August 2022

លោកអភិបាលអូលីវីយ៉េ ប្រកាស​ក្រុម​បូជាចារ្យជួយដល់​មណ្ឌលសកម្មភាព៣

លោក​អភិបាល​អូលីវីយ៉េ ជ្មីតហស្លេ​បានប្រកាស​អំពី​ក្រុមលោក​បូជាដែល​នឹង​ជួយ​ដល់​ព្រះសហគមន៍​មណ្ឌល​សកម្មភាព​ចំនួន​៣​គឺ​ភ្នំពេញថ្មី​តាខ្មៅនិង​ភ្នំពេញខាងត្បូង។​ ក្រុម​លោក​បូជាចារ្យរួម​មាន លោកបូជាចារ្យ​អ៊ុន​សុន លោកបូជាចារ្យអាប្រាហាំ ខូន លោកបូជាចារ្យវណ្ណាថាយ៉ា អូរីគីយ៉ាដុស្ស និង​លោកអភិបាល​អូលីវីយ៉េ។​ លោក​អភិបាល​មាន​ប្រសាសន៍​នេះ​ក្នុង​ឱកាស​បុណ្យ​រំលឹក​សន្ត​អូគូស្តាំង នាថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០២២​នៅ​ព្រះ​វិហារ​ព្រះ​កុមារ​យេស៊ូបឹងទំពុន នារាជធានីភ្នំពេញ។ លោក​អភិបាល​បន្ថែម​ថា ដើម្បី​កុំ​អោយ​ព្រះ​វិហារ​គ្មា​នបូជាចារ្យ  លោក​បាន​ចាត់​អោយ​លោកបូជាចារ្យ​អ៊ុន​សុន ស្នាក់​នៅ​ព្រះវិហារ​សន្តសិលា​និង​សន្ត​ប៉ូល លោកបូជាចារ្យ​អាប្រាហាំ ខូន ស្នាក់​នៅ​ព្រះវិហារ​ព្រះកុមា​យេស៊ូបឹងទំពុន​  លោកបូជាចារ្យវណ្ណាថាយ៉ា អូរីគីយ៉ាដុស្ស ស្នាក់​នៅ​តាខ្មៅ។​ ការ​រៀបចំនេះ​ បាន​កើត​ឡើង​ក្រោយ​ពេល​លោក​បូជាចារ្យ​សិលា សួន​ហង្ស​លី ត្រូវ​បាន​តែង​តាំង​ជា​អភិបាល​ទទួល​ខុស​ត្រូវ​ព្រះសហគមន៍​កាតូលិក​ភូមិភាគកំពង់ចាម  ហើយ​លោក​បូជាចារ្យ​ដាមីញ៉ាំង ហ្វារនឺ  ត្រូវ​បាន​ក្រុម​សាសនទូត​ក្រៅប្រទេស​នាទីក្រុង​បារីសជ្រើសរើស​ជា​ទីប្រឹក្សា​នៃ​ក្រុមគ្រួសារនេះ  និង​លោក​បូជាចារ្យ​ហ្វ្រង់ស្វ័រ សាវីយ៉េ ត្រូវ​បាន​ចាត់​អោយ​ទៅ​បន្ត​ការ​សិក្សា​នៅ​បារាំង​រយៈពេល​មួយឆ្នាំ។ ការ​រៀបចំនេះ នឹង​បន្ត​ចាប់តាំងពី​ពេល​នេះ​រហូត​ដល់​ខែ​មិថុនា​ឆ្នាំ២០២៣៕

និស្សិត​តំបន់​អាស៊ី​ប៉ាស៊ីហ្វិកសិក្សា​អំពី​ការ​ចង​ចាំ​និង​អត្តសញ្ញាណ

ក្នុង​រយៈ​ពេល​៣​ថ្ងៃ​នៃ​សន្និសីទ​សមាគម​អប់រំកាតូលិកជាន់ខ្ពស់នៅក្នុងអាស៊ីប៉ាស៊ីហ្វិកហៅ​កាត់​ថា អាស៊ីគូ(ASEACCU) យុវនិស្សិត​ជាច្រើន​បាន​ឈ្វេង​យល់​បន្ថែម​អំពី​ទំនាក់ទំនង​របស់​ខ្លួនជាមួយ​អត្តសញ្ញាណ​និង​ការ​ចង​ចាំ​ សម្រាប់​ជា​ប្រវត្តិសាស្ត្រ​នៃ​មនុស្ស​ជាតិ។ និស្សិត ឈុនលីន ខ្យូអ៊ិ (Mr. CHUNLIN QI) ជា​ប្រធាននិស្សិត​មកពីសកលវិទ្យាល័យ សូហ្វីយ៉ា (Sophia University) នៃ​ប្រទេស​ជប៉ុន និយាយថា «ខ្ញុំ​គិតថា ពួកយើង និង​មនុស្សជំនាន់ក្រោយ​គួរ​តែ​ឈ្វេងយល់​អំពី​ព្រឹត្តិការណ៍ប្រភេទនេះ​ ដើម្បី​ធ្វើ​ឱ្យ​សង្គមល្អពីមួយថ្ងៃទៅមួយថ្ងៃ។» ​ឈុនលីន បាន​ឲ្យដឹងទៀតថា សិក្ខាសាលា​នេះ​មាន​សារៈសំខាន់​ ព្រោះ​ការ​ចង​ចាំរឿង​រ៉ាវ​ពីអតីតកាល ​នាំ​ឱ្យ​យើង​អាច​រីក​ចម្រើន​ទៅមុខ និង​ដើម្បី​កសាង​សង្គមឱ្យ​មាន​សន្តិភាពនិង​យុត្តិធម៌ ​យើងត្រូវ​​​រៀន​ពី​​ប្រវត្តិសាស្ត្រ​ទោះល្អ​ឬមិនល្អ។ រីឯយុវសិស្ស អ៊ុន ស្រីអូន ជានិស្សិត​នៃវិទ្យាស្ថាន​សន្ត​ប៉ូល បាន​ឱ្យ​ដឹង​ថា «សម្រាប់ខ្ញុំ​ ការចងចាំ​មាន​សារៈសំខាន់ ដោយ​យើង​អាច​ស្គាល់​ពី​អតី​តកាល​របស់ប្រជាជន​កម្ពុជា​​ ហើយ​ការ​ចងចាំ​នៅសម័យ​ខ្មែរក្រហម​នេះ​ដែរ យើង​ក៏​មិនចង់​ឱ្យ​កើត​មាន​ម្ដង​ទៀតទេ។» ស្រី​អូន​​ ជាយុវជន​ពុទ្ធ​បរិស័ទ​ដែល​បាន​កំពុង​សិក្សា​នៅ​សាលា​សន្ត​ប៉ូល​ ក្នុង​ខេត្ត​តាកែវ ជា​វិទ្យាស្ថាន​ជាន់​ខ្ពស់​របស់​ព្រះសហគមន៍កាតូលិកខាង​គ្រីស្ត​សាសនា។ យុវតី​រូប​នេះ បន្ថែម​ថា ក្រៅពី​ការចងចាំនេះ នាង​​ទទួល​បាន​ការផ្លាស់ប្ដូរទំនាក់ទំនងសាសនា ដែលណែនាំ​ឱ្យ​មនុស្ស​ដើរ​លើ​ផ្លូវល្អដូចគ្នា។ «នៅក្នុង​អន្តរសាសនា​នេះ​ដែរ ​​បានជួយ​ឱ្យ​យើង​មិន​មាន​ការ​រើស​អើង​ជាតិសាសន៍​និងសាសនា។​»​ ស្រីអូន​បញ្ជាក់។ នៅ​ក្នុង​សន្និសីទ​អាស៊ី​គូ ដែល​ត្រូវ​បាន​រៀបចំឡើង​ដោយ​វិទ្យាស្ថាន​សន្តប៉ូល​ កាលពី​ថ្ងៃទី​២៣-២៧ ខែ​សីហា​នេះ បាន​ផ្តោត​សំខាន់​លើ​ប្រធាន​បទ «ការ​ចងចាំ​និង​អត្តសញ្ញាណ»។​ …

និស្សិត​តំបន់​អាស៊ី​ប៉ាស៊ីហ្វិកសិក្សា​អំពី​ការ​ចង​ចាំ​និង​អត្តសញ្ញាណ Read More »

ដូនជី​ម៊ែកស៊ី៖បម្រើ​អ្នកក្រីក្រនឹងផ្តល់ឱ្យអ្នកនូវអំណរសប្បាយ

«សូមក្លាយជាបេសកជននៃសន្តវ៉ាំង​សង់​ដឺប៉ូលដ៏ពិតប្រាកដ ជាបេសកជននៃប្រទេសរបស់អ្នក។» នេះជា​សម្តី​​ចុង​ក្រោយ​របស់​ដូនជី ម៊ែកស៊ី ឌីសូ ជា​សមាជិក​នៃ​ក្រុម​បុត្រី​មេត្តាករុណា​ (Daughter of Charity) មុន​ថ្ងៃ​លាចេញពី​កម្ពុជា បន្ទាប់​ពី​បេសកកម្ម​បានជាង​២០ឆ្នាំកន្លងទៅ។ និយាយដោយទឹកមុខ​ស្រស់ស្រាយ​ទទួល​ភ្ញៀវ និង​មនុស្ស​ជាច្រើន​ដែល​មក​ចូលរួម​ពិធី​ជម្រាប​លា​របស់​គាត់​ ដូនជីរូប​នេះ បាន​ពោល​ទៀតថា «សាសនទូត​​បរទេស នឹង​ចេញ​ពីប្រទេស​កម្ពុជា​ទៅប្រទេស​វិញ​នៅថ្ងៃ​ណាមួយ ដូចខ្ញុំនាពេលនេះ។» ដូនជីរូប​នេះ​ បាន​លើទឹកចិត្ត​​ ជា​ពិសេស​យុវជន​នៃ​សន្ត​វ៉ាំង​សង់​ដឺប៉ូល​ទាំង​អស់​ឲ្យ​ចូលរួម​សកម្ម​ភាព​បម្រើ​ប្រជាជន​ ជាពិសេស​អ្នក​ក្រីក្រ​ ដើម្បីទទួល​ព្រះពរ​ពីព្រះជាម្ចាស់។ «ប្រសិនបើអ្នកមានពេលវេលា កុំខ្លាចនឹងបម្រើអ្នកក្រីក្រ នោះអ្នកក្រីក្រនឹងផ្តល់ឱ្យអ្នកនូវអំណរសប្បាយ ហើយនាំអ្នកទៅជួបព្រះជាម្ចាស់ ដូចអ្វីដែលខ្ញុំបាននិយាយ ១០ដងដែលអ្នកសួរសុខទុក្ខអ្នកក្រីក្រ ស្មើនឹង១០ដង​ដែលអ្នកជួបព្រះជាម្ចាស់។» ដូនជី​ម៊ែកស៊ី​រំលឹក។ ដូនជីម៊ែកស៊ី មក​ពីប្រទេស​ហ្វីលីពីន បាន​មក​ដល់​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ១៩៩៩។ ដូនជីកាតូលិក​រូបនេះ ធ្វើកិច្ច​ការ​ជាច្រើន​ផ្តោត​សំខាន់​លើការ​សិក្សា​អប់រំ​កុមារ​និង​យុវជន។ «ខ្ញុំមានសកម្មភាពជាមួយក្មេងជាច្រើន ហើយពេលនេះពួកគេធំៗហើយ ខ្លះទៀតបានចូលរៀនថ្នាក់មហាវិទ្យាល័យផងដែរ។ ខ្ញុំឃើញថា ពួកគេមានគំនិតថ្នៃប្រឌិតជាច្រើន ក្នុងការបម្រើអ្នកក្រីក្រ។» ដូនជី​ម៊ែកស៊ីបញ្ជាក់។ ក្រៅពី​កម្មវិធី​សិក្សាអប់រំ ដូនជី​រូប​នេះ បាន​បង្កើត​សកម្មភាព​កីឡា​ជាមួយ​យុវជន និង​កុមារ។ គាត់​បាន​បញ្ជាក់ថា «តាមរយៈសកម្មភាពកីឡានេះ នាំឱ្យមានក្មេងៗជាច្រើនទទួលការអប់រំជំនឿ ហើយក្លាយជាគ្រីស្តបរិស័ទ។» មានប្រសាសន៍​​ដោយ​ទឹកមុខ​ស្រងូត រំលឹកអំពី​គ្រាដំបូង​ដែលមក​ដល់​ទឹកដី​កម្ពុជា ដូនជី​ដែល​មាន​វ័យ ៧៩​ឆ្នាំ​រូប​នេះ …

ដូនជី​ម៊ែកស៊ី៖បម្រើ​អ្នកក្រីក្រនឹងផ្តល់ឱ្យអ្នកនូវអំណរសប្បាយ Read More »

គ្រឹះស្ថាន​សិក្សា​អប់រំ​កាតូលិក​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ធ្វើ​សន្និសីទ​រួម​លើកទី​២៨

«ទោះបីជា​យើង​ឆ្លង​វប្បធម៌គ្នាទៅវិញទៅមក ​យើង​ត្រូវការ​នឹក​ឃើញ​ដល់អត្តសញ្ញាណ​របស់​យើង​ផ្ទាល់។» នេះ​ជា​ប្រសាសន៍​របស់​លោកអភិបាល​អូលីវីយ៉េ ជ្មីតហស្លេ អភិបាល​ព្រះសហគមន៍កាតូលិកកម្ពុជា និង​ជា​ស្ថាបនិក​វិទ្យាស្ថាន​សន្តប៉ូល​(SPI) ក្នុង​ថ្ងៃ​បើក​សន្និសីទសម្រាប់​សមាគម​អប់រំកាតូលិកជាន់ខ្ពស់នៅក្នុងអាស៊ីប៉ាស៊ីហ្វិកហៅ​កាត់​ថា អាស៊ីគូ(ASEACCU) ​លើក​ទី​២៨ ដែល​រៀបចំ​ឡើង​ដោយ​​វិទ្យាស្ថាន​សន្តប៉ូល នៅ​សណ្ឋាគារ​តារាអ៊ែរផត ​ក្នុងរាជធានីភ្នំពេញ​ កាលពីថ្ងៃទី​២៤ ខែ​សីហានេះលើ​ប្រធាន​បទ «ការចង​ចាំ​និង​អត្តសញ្ញាណ»។​ «ប្រធានបទនេះមានសារៈសំខាន់ណាស់ ដែលសង្គមកម្ពុជាកំពុងព្យាយាមកសាងឡើងវិញ ក្រោយរបបប្រល័យពូជសាសន៍ខ្មែរក្រហម។» លោកអភិបាល​បញ្ជាក់។ លោក​អភិបាល​បន្ថែម​ថា ប្រធានបទ​នេះ គឺ​ឲ្យយើង​ចូល​យ៉ាង​ជ្រៅ​ទៅក្នុង​វប្បធម៌របស់​យើង​ និង​ពិភពលោក​ដែល​មាន​មនុស្ស​ជា​ច្រើន​នាក់​មាន​ទំនាក់ទំនង​គ្នា​តាម​អ៊ីធឺណេត ដែល​ធ្វើ​ឲ្យ​យើង​អាច​ឆ្លង​វប្បធម៌​ពីមួយទៅមួយ។ យើង​ត្រូវ​រស់នៅ​ក្នុង​ពិភពលោក​សព្វ​ថ្ងៃ ដោយ​ថែរក្សា​ការ​ចង​ចាំ​របស់យើង ប្រវត្តិសាស្ត្រ​របស់យើង អ្វីដែលជា​ការ​អស្ចារ្យនៃ​វប្បធម៌​របស់​យើង​ ដើម្បី​សព្វ​ថ្ងៃ​កសាង​អត្តសញ្ញាណ​និង​រៀបចំ​អនាគត​របស់​យើង។ អាស៊ីគូ ជា​បណ្តុំ​ស្ថាបន័​សិក្សាអប់រំ​​របស់​ព្រះសហគមន៍​កាតូលិក​ដែល​មាន​ពី​កម្រិត​វិទ្យាល័យ​ដល់​មហាវិទ្យាល័យ​ចំនួន​៨៦ស្ថាប័ន​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក​។ វិទ្យាស្ថាន​សន្តប៉ូល ដែល​ជា​ស្ថាប័ន​មួយ​របស់​ព្រះសហគមន៍កាតូលិក​​បាន​ក្លាយជា​សមាជិក​នៃ​បណ្តាញ​នេះ ក្នុង​ឆ្នាំ​២០១២។ ថ្លែង​នៅ​ក្នុង​កម្មវិធីនេះ លោក​ផុន សុផល​ នាយក​វិទ្យាស្ថាន​សន្ត​ប៉ូល​​មាន​ប្រសាសន៍ថា យើង​ SPI បន្តរីកចម្រើន និងសម្របខ្លួនទៅនឹងការផ្លាស់ប្តូរថ្មីនៅក្នុងសង្គម  ជាមួយនឹងការអភិវឌ្ឍន៍ដ៏លឿននៅកម្ពុជា និងពិភពលោក។  យើង នៅតែសម្របតាមវិធីថ្មីក្នុងការបំពេញបេសកកម្មរបស់យើង ក្នុងកម្មវិធីឧត្តមសិក្សាដែលមានគុណភាពខ្ពស់បំផុតដល់ប្រជាជនកម្ពុជា។ លោក​សុផល​បន្ថែមថា សន្និសីទនេះនឹងផ្តល់ឱកាសសម្រាប់ការពិភាក្សាពីបរិបទស្ថាប័ន និងវប្បធម៌ចម្រុះ ហើយនឹងត្រូវបានបកស្រាយដោយវាគ្មិនសំខាន់ៗ និងវាគ្មិនមកពីប្រទេសកម្ពុជា សមាជិករបស់អាស៊ីគូ និង សម្ព័ន្ធសាកលវិទ្យល័យកាតូលិក​សម្រាប់​ការអប់រំ …

គ្រឹះស្ថាន​សិក្សា​អប់រំ​កាតូលិក​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ធ្វើ​សន្និសីទ​រួម​លើកទី​២៨ Read More »

បេក្ខជន​១២រូប​សុំចូលព្រះសហគមន៍

មនុស្ស​ចំនួន​១២​នាក់ បាន​ឈរ​នៅ​ក្រៅព្រះវិហារ​សន្តីម៉ារី​ញញឹម​ចំការទៀង ហើយ​បាន​គោះ​ទ្វារ​ខ្លាំង ដើម្បី​ឲ្យ​អ្នក​ខាង​ក្នុង​ដែល​កំពុង​រៀបចំ​ថ្វាយ​សក្ការៈបូជា​ទៅព្រះជាម្ចាស់​បាន​ដឹង។ «តើបងប្អូនមករកអ្វី?»  លោកអភិបាលព្រះសហគមន៍ អូលីវីយ៉េ ជ្មីត​ហស្លេ​បាន​សួរ​ទៅ​កាន់​អ្នក​នៅ​ខាង​ក្រៅទ្វារ។ ពួកគាត់​តប​ថា «មកសុំជំនឿ ដែលផ្ដល់ជីវិតអស់កល្បជានិច្ច។» លោកអភិបាល​បាន​អញ្ជើញ​ពួកគាត់ទាំងអស់​ឲ្យ​ចូល​ក្នុង​វិហារ​របស់​ព្រះជាម្ចាស់ ហើយ​ឲ្យ​ពួកគាត់​បង្ហាញ​ខ្លួន​នៅ​មុខ​គ្រីស្ត​បរិស័ទ​ទាំង​អស់​ដែលជា​ព្រះសហគមន៍នៅ​ភូមិចំការទៀង ឃុំ​គូស ស្រុ​ក​ត្រាំ​កក់​ខេត្ត​តាកែវ។ បេក្ខជន​ទាំងនោះ​បាន​ ចូលរួម​ជាមួយព្រះ​សហគមន៍​ ដោយ​ប្រកាស​ «សុំ​យក​ព្រះគ្រីស្តជាទីពឹង ព្រះបន្ទូលជាទីពឹង និងព្រះសហគមន៍ជាទីពឹង»។ ក្នុងធម្មទេសនានាថ្ងៃទី​២១ ខែ​សីហា គង្វាលព្រះសហគមន៍ភូមិភាគភ្នំពេញ លោកអូលីវីយ៉េ មាន​ប្រសាសន៍ថា ថ្ងៃនេះយើងចាប់ផ្ដើមធ្វើដំណើររួមជាមួយព្រះយេស៊ូ ដើម្បីទៅរកគោលដៅតែមួយគឺចង់បាន​សេចក្ដីសុខ។ លោក​អភិបាល​បន្តថា «ជីវិតដែលគ្មានទីពឹងជាជីវិតឯកោ ជាជីវិតដែលគ្មានក្ដីសង្ឃឹម។» យើងធ្វើដំណើរជាមួយព្រះយេស៊ូ ដែលមានព្រះបន្ទូលជាទីពឹង។ យើងត្រូវចូលក្នុងជីវិតព្រះសហគមន៍របស់យើងដើម្បីចាក់គ្រឹះ ដើម្បីទទួលមរតក ដែលមាន​តាំង​ពី​ប្រវត្តិសាស្ត្រព្រះសហគមន៍តាំងពីដើមរហូតដល់បច្ចុប្បន្ននេះ។ លោកអភិបាល​បញ្ជាក់ថា ពេលយើងយកព្រះសហគមន៍ជាទីពឹងគឺ យើងចូលក្នុងមរតកពិសេសដែលជាកម្លាំង ដើម្បីបម្រើ​។ បេក្ខជនម្នាក់ៗ​បាន​ឡើងមកមុខអាសន:អុជធូបប្រកាសស្នើសូមយកព្រះគ្រីស្ត ព្រះបន្ទូល និងព្រះសហគមន៍ជាទីពឹង នៅចំពោះមុខលោកអភិបាល លោកបូជាចារ្យ និងគ្រីស្តបរិស័ទទាំងអស់។ លោកអភិបាលព្រះសហគមន៍អូលីវីយ៉េ គូសសញ្ញាឈើឆ្កាងលើថ្ងាសបេក្ខជនទាំងអស់ដើម្បីឱ្យបេក្ខជនទាំងនេះក្លាយជាអ្នកទទួលអប់រំជំនឿ។ សាក្សីនៃជំនឿ គូសសញ្ញាឈើឆ្កាងលើត្រចៀកបេក្ខជន​ដើម្បី​ឱ្យពួកគាត់​ចេះ​ស្ដាប់​ព្រះបន្ទូល​របស់ព្រះជាម្ចាស់​ គូសសញ្ញាឈើឆ្កាង​លើភ្នែកដើម្បីមើលឃើញព្រះពន្លឺព្រះជាម្ចាស់ គូសសញ្ញាលើមាត់បេក្ខជន ដើម្បីឱ្យពួកគាត់​ចេះឆ្លើយតបទៅនឹងការត្រាស់ហៅរបស់ព្រះជាម្ចាស់ គូសសញ្ញាឈើឆ្កាងលើទ្រូងដើម្បីភ្ជាប់ចិត្តគំនិតជាមួយព្រះយេស៊ូ និង​គូសសញ្ញាឈើឆ្កាងលើដៃដើម្បីធ្វើដំណើររួមជាមួយគ្នាដោយចិត្តរីករាយ។ …

បេក្ខជន​១២រូប​សុំចូលព្រះសហគមន៍ Read More »

ព្រះនាង​ម៉ារីជា​គំរូ​និង​ជាទី​ពំនឹង​នៃ​គ្រីស្ត​បរិស័ទ​

«ខ្ញុំ​យល់​ឃើញ​ថា​ព្រះ​នាង​ម៉ារី​ពិត​ជាអស្ចារ្យ​ ជាព្រះមាតា​នៃពិភព​លោក​ និង​ការ​អស្ចារ្យ​ដែល​កើត​ឡើង​គឺ​ព្រះជាម្ចាស់​ពិតជាលើក​ព្រះនាង​ម៉ារីឡើង​ស្ថាន​បរម​សុខ​។» នេះជា​ការ​បញ្ជាក់​របស់​កញ្ញា ភឿន ស្រីនា ដែល​ជា​គ្រីស្ត​បរិស័ទកាតូលិក​ម្នាក់​តែង​តែ​អធិដ្ឋាន​ជា​ពិសេស​តាមរយៈ​នាង​ម៉ារីដែល​ជា​មាតា​របស់​ព្រះយេស៊ូ។ ស្រីនា បាន​ចូលរួម​ក្នុង​បុណ្យ​ព្រះជាម្ចាស់​លើក​នាង​ម៉ារី​ឡើង​ស្ថាន​បរមសុខ ដែលជា​បុណ្យឱឡារិក​​មួយ​​របស់​ព្រះសហគមន៍​សកល ធ្វើឡើង​កាលពីថ្ងៃទី១៤ ខែ​សីហានៅ​ព្រះវិហារ​សន្ត​យ៉ូសែប ផ្សារតូច នារាជធានីភ្នំពេញ​។ យុវតីរូប​នេះ បាន​ឲ្យដឹងថា រាល់​ពេល​អធិដ្ឋាន គាត់​ទទួល​អារម្មណ៍ថា នាង​ម៉ារីតែង​នៅ​ក្បែរ​គាត់ ប្រៀបដូចជា​ម្តាយ​ដែល​កំពុង​ចាំ​ស្តាប់​កូន។ យុវតី​ដែល​ជា​អាជីវករ​រូបនេះ​បាន​បន្ថែមថា «ទទួល​បាន​នូវ​ភាព​កក់​ក្ដៅ​ ដោយ​ជឿថា​តាមរយៈ​ព្រះនាង​ម៉ារី ​ខ្ញុំ​អាច​ឆ្លង​ទៅ​ព្រះជាម្ចាស់​បាន​ គឺ​ដូចជាស្ពាន​ចម្លងខ្ញុំទៅព្រះជាម្ចាស់”។»​ ក្នុងពិធី​បុណ្យ​នេះ គ្រីស្ត​បរិស័ទ​ជាង​២០០នាក់ រួមនិង​លោកបូជាចារ្យ បាន​ដង្ហែ​រូប​សំណាក​ព្រះនាង​ម៉ារី​ពី​ខាង​ក្រោម ​​ឡើង​ទៅ​ជាន់ទី១​​ដែល​ជា​ព្រះវិហារ​ដើម្បី​ប្រារព្ធ​ពិធី​លើក​តម្កើង​ព្រះជាម្ចាស់។ ស្រីនាដែល​​​តែង​តែ​អធិដ្ឋាន​រាល់ថ្ងៃជាមួយព្រះនាង​ម៉ារី​ ​មុន​ពេល​​ចាប់​ផ្ដើម​​កិច្ចការរកស៊ី របស់​គាត់បាន​ឲ្យដឹងថា គាត់​បាន​ទូល​អង្វរ​ព្រះនាង​ដោយ​ពឹង​ផ្អែកទាំង​ស្រុង​លើ​គម្រោង​ការ​របស់ព្រះជាម្ចាស់​។ នាង​បន្ត​ថា «​ព្រះនាង​ម៉ារី​តែង​តែ​ផ្ដល់​ក្ដី​សង្ឃឹម​នៅក្នុង​ចិត្ត​ខ្ញុំ ដែល​ធ្វើ​ឱ្យ​ខ្ញុំ​អាចដើរទៅមុខបានទោះបីជាពិបាក​ក៏ដោយ។​» នៅក្នុងធម្មទេសនានៃពិធី​បុណ្យ​នេះដែរ​ លោក​បូជាចារ្យប៉ូល រឿង ឆ័ត្រសិរី ជា​អធីបតី​នៃ​កម្មវិធី​បាន​​មាន​ប្រសាសន៍​ទាក់ទង​នឹង​ពិធីបុណ្យនេះ​​ថា​​ ​ក្នុង​កាលៈទេសៈ​ដែល​​គេបៀតបៀនព្រះសហគមន៍ គ្រីស្ត​បរិស័ទ​ទៅផ្នូរព្រះនាងម៉ារីដែល​ជាមាតា​ព្រះសហគមន៍​ និងចង់យកសពពីផ្នូរ ប៉ុន្តែគេមិនឃើញសពរបស់​គាត់​នោះ​ទេ ទើបគេជឿថា ដោយសារ​តែ​ព្រះនាងម៉ារីជាមាតាព្រះយេស៊ូ​ដែល​ជា​ព្រះជាម្ចាស់ ទើបព្រះជាម្ចាស់លើកកិត្តិយសព្រះនាងម៉ារី​ ដោយ​លើក​ព្រះនាង​ឡើង​ស្ថាន​បរមសុខ​ទាំង​រូប​កាយ​និង​វិញ្ញាណ។​ ​ថ្លែង​ប្រាប់​សារព័ត៌មាន​កាតូលិក​ លោក​បូជាចារ្យ​ទទួល​បន្ទុក​ព្រះសហគមន៍​កាតូលិក​មណ្ឌលសកម្មភាព​ភ្នំពេញ​ខាងជើង​ ឆ័ត្រសិរី បាន​បញ្ជាក់ទៀតថា ព្រះនាង​ម៉ារី​ជាគំរូ​សម្រាប់​អ្នក​ជឿដោយកត្តា៣យ៉ាងគឺ …

ព្រះនាង​ម៉ារីជា​គំរូ​និង​ជាទី​ពំនឹង​នៃ​គ្រីស្ត​បរិស័ទ​ Read More »

ទោះ​បិទវគ្គ​អប់រំជំនឿ ក៏ត្រូវ​មក​ព្រះវិហារ

ព្រះសហគមន៍​សន្ត​សិលា និង​សន្ត​ប៉ូលភ្នំពេញ​ថ្មី បាន​រៀប​ចំ​កម្មវិធី​បិទ​វគ្គ​ថ្នាក់អប់រំ​ជំនឿ នា​ថ្ងៃទី​៧ ខែ​សីហា ឆ្នាំ​២០២២ ដោយ​មាន​លោក​ឪពុក សិលា សួន ហង្សលី ជា​អធិបតី និង​មាន​បង​ស្រី គ្រូ​អប់រំ​ជំនឿ និង​កុមារ​និង​មនុស្ស​ពេញវ័យ​​ដែល​ទទួល​ការ​អប់រំ​ជំនឿ​ប្រហែល​ជាង​១០០​នាក់​បាន​ចូល​រួម។ ថ្លែង​ក្នុង​កម្មវិធី​នេះលោកបូជាចារ្យ​ សិលា សួន ហង្សលី ជា​បូជាចារ្យ​ទទួល​ខុស​ត្រូវ​ព្រះសហគមន៍​សន្ត​សិលា និង​សន្ត​ប៉ូល ភ្នំពេញ​ថ្មី មាន​ប្រសាសន៍​​ថា ការ​អប់រំ​ជំនឿ​មិន​គ្រាន់​តែ​បង្រៀន គឺ​យើង​ចែក​រំលែក​បទ​ពិសោធ​នៃ​ជំនឿ​។ ហើយ​ការ​បិទ​​​វគ្គ​ នេះ​នឹង​បន្ត​បើក​ឡើង​វិញ​នៅ​ ខែ​តុលាខាង​មុខនេះ។ ជាទូទៅ​កម្មវិធី​អប់រំ​ជំនឿរបស់​ព្រះសហគមន៍កាតូលិក ធ្វើឡើង​ស្រប​តាម​ពេល​វេលា​សិក្សា​របស់​សាលា​រដ្ឋ។ ក្នុងឱកាស​នោះ លោក​បូជាចារ្យ​បាន​​​រំលឹក​​ដល់​សិស្ស​អប់រំ​ជំនឿ ឲ្យ​មក​ព្រះវិហារ​ដើម្បី​ចូលរួម​អភិបូជា​និង​ស្តាប់​ព្រះបន្ទូល។ លោក​ថា «កុំ​ភ្លេច​មក​ចូល​រួម​អភិបូជា ដើម្បី​ស្តាប់​ព្រះបន្ទូល និង​អធិដ្ឋាន​ជា​មួយ​គ្នា ហើយ​ក៏​ជា​ពេល​វេលា​ដើម្បី​មើល​ពី​ជំនឿ​ផ្ទាល់​ខ្លួន។» កម្មវិធីបិទ​វគ្គសិក្សា​នេះ បាន​ធ្វើ​ឡើង​ដោយ​មាន​​ប្រធាន​បទ “ដំណើរ​ក្នុង​ជំនឿ​ជា​មួយ​គ្នា​ដូច​គ្រួសារ​តែ​មួយ”។ លោក​បូជាចារ្យ​បន្ថែមថា ​ក្នុងគ្រួសារ​យើងត្រូវ​​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ដូច​ព្រះយេស៊ូ​បាន​ស្រឡាញ់​យើង ព្រោះ​បើ​ឥត​មាន​សេច​ក្តី​ស្រឡាញ់​យើង​ដើរ​ជា​មួយ​គ្នា​មិន​បាន​ទេ។ លោក​បន្តថា ឱ្យ​យើង​រៀន​រស់​នៅ​តាម​របៀប​ព្រះជាម្ចាស់ គឺ​លើស​ពី​ធម្មជាតិ​មាន​ន័យ​ថា យើង​ហ៊ាន​លះ​បង់​អ្វីៗ​ទាំង​អស់​សម្រាប់​អ្នក​ដទៃ។ យុវជន ស៊ិន វិចិត្រ ជា​យុវសិស្ស​វិទ្យាល័យ​ម្នាក់ និង​ជា​អ្នក​ដែល​បាន​មក​ទទួល​ការ​អប់រំ​ជំនឿ​នៅ​ព្រះសហគមន៍​សន្ត​សិលា និង​សន្ត​ប៉ូល ភ្នំពេញ​ថ្មី បាន​ប្រាប់​ថា​ …

ទោះ​បិទវគ្គ​អប់រំជំនឿ ក៏ត្រូវ​មក​ព្រះវិហារ Read More »

អភិបូជាអគ្គសញ្ញាតែងតាំងបូជាចារ្យរបស់បងប្រុស ប្រាក់ ប៊ុនហុង ធ្វើនៅព្រះសហគមន៍សន្តយូហានបាទីស្ត ប៊ូស្រា

កំពង់ចាម ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​២០២២ “កិច្ចការ​លោក​បូជាចារ្យ” អត្ថបទ​ទី១៖ កិច្ចការ ១២,១-១១​មាន​ពន្លឺ​ភ្លឺ​ក្នុង​ទី​ឃុំ‌ឃាំង។ កក ១២,៧អត្ថបទ​ទី២៖ ធីម៉ូថេ​ទី​២ ៤,៦-៨.១៧-១៨មាន​តែ​ព្រះ‌អម្ចាស់​ប៉ុណ្ណោះ​ដែល​បាន​គាំទ្រ និង​ប្រទាន​ឲ្យ​ខ្ញុំ​មាន​កម្លាំង។ ២ធម ៤,១៧ដំណឹងល្អ៖ ម៉ាថាយ ១៦,១៣-១៩នៅ​លើ​ផ្ទាំង​សិលា​នេះ ខ្ញុំ​នឹង​សង់​ព្រះ‌សហ‌គមន៍​របស់​ខ្ញុំ។ មថ ១៦,១៨ បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ ជា​ពេល​វេលា​ដើម្បី​អរ​ព្រះគុណ​ព្រះជាម្ចាស់ នៅ​ពេល​យើង​មើល​ឃើញ​ព្រះសហគមន៍​កាតូលិក​កម្ពុជា ដែល​ជួប​ជុំ​គ្នា​ដូច​ថ្ងៃ​នេះ។ រួម​ជា​មួយ​លោក​គីកេ រួម​ជា​មួយ​អាល់ប៊ែតូ តំណាង​លោក​ប្រុយណូ រួម​ជា​មួយ​លោក​ឪពុក បង​ប្រុស​បង​ស្រី គ្រីស្ត​បរិស័ទ​ដែល​មក​ពី​គ្រប់​ទី​កន្លែង ដើម្បី​មក​ដល់​ប៊ូស្រា ដែល​ជា​កន្លែង​ដាច់​ស្រយាល​នៃ​ផែនដី​ពិត​មែន។ ប្រសិន​បើ​យើង​នឹក​ឃើញ ជាង​២០​ឆ្នាំ​មុន​នៅ​ពេល​ឪពុក​របស់​ហុង​បាន​មក​វិញ និង​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​លោក​ឪពុក​ម៉ូរីសូ ដែល​ជា​សាសន​ទូត MEP។ នៅ​ពេល​នោះ​ទី​នេះ​នៅ​ក្នុង​ព្រៃ មិន​ទាន់​មាន​ផ្លូវ​ស្អាត មិន​ទាន់​មាន​ភ្លើង​ប្រើ​ទេ ខ្ញុំ​បាន​មក​ដល់​ប៊ូស្រា​លើក​ទី​មួយ​នៅ​ឆ្នាំ​២០០០ ណែនាំ​ឱ្យ​ខ្ញុំ​គិត​ថា​ប្រហែល​ជីវិត​របស់​ខ្ញុំ​ចប់​នៅ​ត្រឹម​នេះ​ហើយ ដោយសារ​ផ្លូវ​ពិបាក​ពេក។ ប៉ុន្តែ ខ្ញុំ​បាន​នឹក​ឃើញ​ពេល​ព្រះយេស៊ូ​មាន​ព្រះបន្ទូល​ថា “សូម​ទៅ​ប្រកាស​ដំណឹង​ល្អ​រហូត​ដល់​ដាច់​ស្រយាល​នៃ​ផែនដី ដោយ​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ដោយ​នាម​ព្រះបិតា ព្រះបុត្រា និង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ”។ ពេល​យើង​មក​ដល់​ថ្ងៃ​នេះ យើង​មាន​ព្រះវិហារ​សន្ត​យ៉ូហាន​បាទីស្ត​ដ៏​ស្អាត​និង​ធំ​ទូលាយ​នៅ​ប៊ូស្រា​នេះ។ លោក​ឪពុក ហ្វ្រង់ស្វ័រ​អេមេស្ដាល់ អាច​ផ្តល់​សក្ខីភាព​មាន​ប៉ុន្មាន​ជំនាន់​ដែល​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​នៅ​ទី​នេះ។ …

អភិបូជាអគ្គសញ្ញាតែងតាំងបូជាចារ្យរបស់បងប្រុស ប្រាក់ ប៊ុនហុង ធ្វើនៅព្រះសហគមន៍សន្តយូហានបាទីស្ត ប៊ូស្រា Read More »

អភិបូជាអគ្គសញ្ញាលាបថ្ងាស ធ្វើនៅព្រះសហគមន៍សន្តីម៉ារីញញឹម ចំការទៀង តាកែវ

ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ “អត្តសញ្ញាណ​ជា​គ្រីស្ត​បរិស័ទ” អត្ថបទ​ទី១៖ ពង្សាវតារក្សត្រ​ទី​១ ១៩,១៦ខ.១៩-២១ទៅ​វិញ​ចុះ ខ្ញុំ​មិន​ឃាត់​អ្នក​ទេ! ១ពង្ស ១៩,២០អត្ថបទ​ទី២៖ កាឡាទី ៥,១.១៣-១៨ចូរ​រស់​នៅ​ឲ្យ​ស្រប​តាម​ព្រះ‌វិញ្ញាណ នោះ​បង‌ប្អូន​នឹង​មិន​បំពេញ​តាម​បំណង​ចិត្ត​លោភ‌លន់​របស់​លោកីយ៍​ទៀត​ឡើយ។ កាឡ ៥,១៦ដំណឹងល្អ៖ លូកា ៩,៥១-៦២ព្រះ‌អង្គ​បាន​ចាត់​អ្នក​ខ្លះ​ឲ្យ​ទៅ​មុន។ លក ៩,៥២ បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ​ជា​ថ្ងៃ​ពិសេស និង​ឱឡារិក​បំផុត​សម្រាប់​ព្រះសហគមន៍​របស់​យើង នៅ​ក្នុង​មណ្ឌល​សកម្មភាព​តាកែវ ក៏​ដូច​ជា​នៅ​ក្នុង​ភូមិភាគ​ភ្នំពេញ​ទាំង​មូល​ដែរ។ យើង​មាន​បង​ប្អូន​ចំនួន​១១៧​នាក់ ដែល​នឹង​ទទួល​អគ្គ​សញ្ញា​លាប​ថ្ងាស មាន​ន័យ​ថា​ទទួល​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ មាន​ន័យ​ថា​ទទួល​ដង្ហើម​ដែល​មក​ពី​ព្រះជាម្ចាស់​ផ្ទាល់។ ទទួល​ដង្ហើម​ដែល​បាន​ចូល​នៅ​ក្នុង​សួត នៅ​ក្នុង​ដួង​ចិត្ត នៅ​ក្នុង​ខ្លួន​របស់​យើង ដើម្បី​ឱ្យ​យើង​រស់​នៅ​ជា​គ្រីស្ត​បរិស័ទ​ដ៏​ពេញ​លក្ខណៈ។ នេះ​ជា​អត្ថ​ន័យ​នៃ​អគ្គ​សញ្ញា​លាប​ថ្ងាស នៅ​ក្នុង​ព្រះវិញ្ញាណ​ដ៏​វិសុទ្ធ​ដែល​យើង​ទទួល យើង​អាច​ទៅ​ជា​គ្រីស្ត​បរិស័ទ​ដ៏​ពេញ​លក្ខណៈ។ តើ​គ្រីស្ត​បរិស័ទ​ដ៏​ពេញ​លក្ខណៈ​ដើម្បី​ធ្វើ​អ្វី? ដូច​យើង​បាន​ស្តាប់​នៅ​ក្នុង​អធិដ្ឋាន​ចូល “យើង​ទៅ​ជា​គ្រីស្ត​បរិស័ទ ដើម្បី​បង្កើត​ពិភព​ថ្មី”។ តើ​មាន​ន័យ​ដូច​ម្តេច សម្រាប់​យើង​ជា​គ្រីស្ត​បរិស័ទ​ក្នុង​សតវត្ស​ទី​២១​នៅ​ប្រទេស​កម្ពុជា? បង​ប្អូន​ជា​ទី​ស្រឡាញ់ ប៉ុន្មាន​ថ្ងៃ​មុន​យើង​បាន​ប្រមូល​ចម្លើយ​ពី​ភូមិភាគ​យើង​ទាំង​មូល ដើម្បី​ផ្ញើ​ទៅ​ទី​ក្រុង​រ៉ូម​ទាក់​ទង​នឹង​សន្និបាត​២០២១-២០២៣។ នៅ​ក្នុង​១៤​ចំណុច ដែល​យើង​បាន​រៀប​ចំ​ក្នុង​ភូមិ​ភាគ​ភ្នំពេញ​មាន​ចំណុច​មួយ​បាន​និយាយ​ថា “យើង​យក​ចិត្ត​ទុក​ដាក់​ដើម្បី​ចូល​យ៉ាង​ជ្រៅ​នៅ​ក្នុង​អត្ត​សញ្ញាណ​របស់​យើង​ជា​គ្រីស្ត​បរិស័ទ​ខ្មែរ”។ អត្ត​សញ្ញាណ​របស់​យើង​ជា​គ្រីស្ត​បរិស័ទ​មាន​ន័យ​ដូច​ម្តេច? អត្ត​សញ្ញាណ​មាន​ន័យ​ថា​យើង​មាន​លក្ខ​ខណ្ឌ​មួយ​យ៉ាង​ពិសេស ដែល​ណែនាំ​ឱ្យ​បង​ប្អូន​ឯទៀតៗ​អាច​មើល​ឃើញ​ថា អ្នក​នោះ​ជា​គ្រីស្ត​បរិស័ទ​មួយ​រូប។ ដូច្នេះ ខ្ញុំ​ចង់​ឱ្យ​យើង​គិត​អំពី​អត្ត​សញ្ញាណ​ជា​គ្រីស្ត​បរិស័ទ ដូច​យើង​បាន​ស្តាប់​នៅ​ក្នុង​អត្ថបទ​ទី​២ “យើង​ជា​បុត្រ​ធីតា​របស់​ព្រះជាម្ចាស់ …

អភិបូជាអគ្គសញ្ញាលាបថ្ងាស ធ្វើនៅព្រះសហគមន៍សន្តីម៉ារីញញឹម ចំការទៀង តាកែវ Read More »

អភិបូជា​បុណ្យ​ព្រះហឫទ័យ​មេត្តា​ករុណា​របស់​ព្រះយេស៊ូ

ធ្វើ​នៅ​ព្រះសហគមន៍​ព្រះហឫទ័យ​ដ៏​សប្បុរស​របស់​ព្រះយេស៊ូ ព្រែក​តាទែន ភ្នំពេញ​ខាង​ជើង ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០២២ “មាន​ចិត្ត​កតញ្ញូ​ចំពោះ​ព្រះបិតា” អត្ថបទ​ទី១៖ អេសេគីអែល ៣៤,១១-១៦យើង​នឹង​ប្រមូល​ចៀម​របស់​យើង​ពី​គ្រប់​កន្លែង​ដែល​វា​ខ្ចាត់‌ខ្ចាយ​ទៅ។ អគ ៣៤,១២អត្ថបទ​ទី២៖ រ៉ូម ៥,៥ខ-១១ព្រះ‌គ្រីស្ដ​បាន​សោយ​ទិវង្គត​សម្រាប់​មនុស្ស​ដែល​មិន​គោរព​ប្រណិ‌ប័តន៍​ព្រះ‌អង្គ។ រម ៥,៦ដំណឹងល្អ៖ លូកា ១៥,៣-៧គាត់​មុខ​ជា​ទុក​ចៀម​កៅ‌សិប​ប្រាំ​បួន​ចោល​នៅ​ទី​វាល ហើយ​ទៅ​តាម​រក​ចៀម​ដែល​បាត់​នោះ។ លក ១៥,៤ បង​ប្អូន​ជា​ទី​ស្រឡាញ់ ថ្ងៃ​នេះ ដែល​យើង​គោរព​ព្រះបេះដូង​របស់​ព្រះយេស៊ូ ណែនាំ​ឱ្យ​យើង​នឹក​ឃើញ​ដល់​ព្រះហឫទ័យ​ស្រឡាញ់​របស់​ព្រះជាម្ចាស់​ចំពោះ​មនុស្ស​លោក។ តាម​ពិត ព្រះបិតា​របស់​យើង​ស្រឡាញ់​យើង​ខ្លាំង​ណាស់ ហេតុ​នេះ​ហើយ​ព្រះបិតា​បាន​ចាត់​ឱ្យ​ព្រះយេស៊ូ​យាង​មក ដើម្បី​ធ្វើ​ដំណើរ​ជា​មួយ​យើង​ទាំង​អស់ ដើម្បី​ណែនាំ​ឱ្យ​យើង​មើល​ឃើញ​យ៉ាង​ជាក់​ស្តែង​អំពី​របៀប​ដែល​ព្រះបិតា​ស្រឡាញ់​យើង។ ថ្ងៃ​នេះ យើង​បាន​ឃើញ​រូប​ព្រះយេស៊ូ​ដែល​បើក​ព្រះហស្ត​(ដៃ)​យ៉ាង​ទូលំ​ទូលាយ ដើម្បី​ទទួល​ស្វាគមន៍​យើង​ទាំង​អស់​គ្នា។ នៅ​ពាក់​កណ្ដាល​ទ្រូង​របស់​ព្រះយេស៊ូ​យើង​ឃើញ​ព្រះបេះដូង បេះដូង​ជា​សញ្ញា​នៃ​សេចក្ដី​ស្រឡាញ់។ នៅ​ពេល​យើង​ចង់​និយាយ​អំពី​សេចក្ដី​ស្រឡាញ់ យើង​គូស​បេះដូង​យ៉ាង​ធំ នេះ​ជា​សេចក្ដី​ស្រឡាញ់​ដ៏​ពេញ​លក្ខណៈ​ដែល​យើង​មើល​ឃើញ​ថ្ងៃ​នេះ។ នៅ​ពេល​យើង​នឹក​ឃើញ​ដល់​ព្រះយេស៊ូ យើង​ត្រូវ​ការ​នឹក​ដល់​ព្រះបិតា ថ្ងៃ​នេះ​ព្រះយេស៊ូ​មាន​ពាក្យ​ប្រស្នា​មួយ​ដើម្បី​ណែនាំ​ឱ្យ​យើង​មើល​ឃើញ អំពី​របៀប​ដែល​ព្រះបិតា​ស្រឡាញ់​យើង។ នៅ​ពេល​នោះ យើង​មាន​ឧទាហរណ៍​មួយ​យ៉ាង​ជាក់​ស្ដែង ដូច​យើង​ទាំង​អស់​គ្នា​យើង​ជា​ហ្វូង​ចៀម​មួយ យើង​ជា​ប្រជាជន​របស់​ព្រះជាម្ចាស់។ ព្រះបិតា​នៅ​ពេល​បាត់​ម្នាក់ ព្រះអង្គ​ព្រួយ​បារម្ភ​មែន​ទែន និង​បាន​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ជាក់​ស្តែង ដោយ​ខិត​ខំ​រត់​តាម​កូន​ដែល​បាត់ រត់​តាម​មនុស្ស​ម្នាក់​ដែល​វង្វេង​ផ្លូវ។ នេះ​ជា​សេចក្ដី​ស្រឡាញ់​ដ៏​ពេញ​លក្ខណៈ ព្រះបិតា​ស្រឡាញ់​យើង​ដោយសារ​ព្រះអង្គ​បាន​បង្កើត​យើង ព្រះបិតា​បាន​ប្រទាន​ជីវិត​ឱ្យ​យើង។ ព្រះបិតា​ស្រឡាញ់​យើង​ម្នាក់ …

អភិបូជា​បុណ្យ​ព្រះហឫទ័យ​មេត្តា​ករុណា​របស់​ព្រះយេស៊ូ Read More »

Subscribe to our newsletter

Don't miss new updates on your email